Khmernote Media
  • កីឡា

    ព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ នៅខេត្តសៀមរាប នារាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលរួមទស្សនាយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប។ វត្តមានរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ នាយចឹម ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង ជាមួយនឹងបទចម្រៀងថ្មី”របស់នាយ និងក្បាច់រាំកក្រើកឆាកតន្ត្រីធ្វើឲ្យអ្នកចូលរួមទស្សនាស្រែកហ៊ោផង រាំផង៕

    April 15, 2018
  • សង្គម

    កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការ ទទួលរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំយុវជនក្នុងតំបន់អាសុីលើកទី ១៤ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមព្រឹក្សាយុវជនអាសុី (AYC) ជាមួយនឹងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំយុវជនកំពូលមកពី១៨ ប្រទេសក្នុងទ្វីបអាសុី ដែលប្រព្រឹត្តិទៅក្នុងខេត្តសៀមរាប។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនអាសុី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីតួនាទី សន្តិភាពដែលប្រទេសនីមួយៗក្នុងតំបន់ រួមទាំងកម្ពុជាដែលកំពុងតែមាន ហើយសន្តិភាពមិនគួរត្រូវបានមើលរំលង ឬមិនយកចិត្តទុកដាក់នោះទេ។ ដូច្នេះក្រុមប្រឹក្សាយុវជនអាសុី បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាតំណាងសំឡេងយុវជនអាសុីតែមួយនៅក្នុងឆាកអន្តរជាតិ ក្នុងការទាក់ទាញមតិគាំទ្រ ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាពសង្គម និងវិបុលភាពរួមគ្នា។ វេទិកាយុវជនអាសុី

    April 15, 2018
  • កីឡា

    បន្ទាប់ពីពិធី បណ្តែតគោមទឹកបួងសួងចម្រើនសេចក្តីសុខ បានបញ្ចប់នាថ្ងៃទី១៤ ខែមេសា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅទស្សនាកម្មវិធីល្ខោនបុរាណរឿង “មហោវេស្សន្តរជាតក” យ៉ាងច្រើនកុះករនៅមុខប្រាសាទអង្គរវត្ត។ ហើយអ្វីកាន់តែពិសេសនោះ មិនត្រឹមតែភ្ញៀវជាតិទេ ដែលនាំគ្នាកោតសរសើរពីល្ខោនខោល និងល្ខោនស្បែកធំ ដែលជាមរតដូនតាខ្មែរ សូម្បីតែភ្ញៀវអន្តរជាតិក៏ស្ញើចសរសើរផងដែរ ដែលនេះជាមោទនភាពមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើង៕ អត្ថបទ៖ សេម

    April 15, 2018
  • កីឡា

    នាល្ងាចថ្ងៃទី១៤ ខែមេសា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី  មហាសង្ក្រាន្ត GANZBERG UBER CONCER ដែលមានវត្តមានតារាចម្រៀងល្បីៗជាច្រើនចូលរួម។ ហើយវត្តមានរបស់កញ្ញា អ៊ីវ៉ា បានធ្វើឲ្យកក្រើកឆាកតន្ត្រីជាមួយនឹងបទ ជួបញ៉ែ បង្កភាពសប្បាយរីករាយយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នាគឺ ថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០១៧ នេះ៕

    April 14, 2018
  • កីឡា

    លោកឆាយ វិរៈយុទ្ធ តារាចម្រៀងមានទឹកដមពីរោះ ស្តាប់ហើយចង់ស្តាប់ម្តងទៀត បានពាំនាំអារម្មណ៍បងប្អូននៅខេត្តសៀមរាប ជាមួយនូវបទចម្រៀងពីរោះៗ ៥ បទជាប់គ្នា ធ្វើឲ្យបងប្អូនអ្នកទស្សនាសប្បាយរីករាយជាខ្លាំង និងរាំលេងកំសាន្តខាងក្រោមឆាក ស្ទើរគ្រប់គ្នាតែម្តង។ នារាត្រីទី១ នេះបងប្អូនប្រជាពលរដ្ឋនៅតំបន់ដីឡូដ៏ចុងកៅស៊ូ និង អ្នកសៀមរាបផ្ទាល់ទទួលបានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ហើយក៏សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នាគឺ ថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០១៧ នេះ៕

    April 14, 2018
  • កីឡា

    បន្ទាប់ពីរថយន្តក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានចេញដំណើរជូនប្រជាពលរដ្ឋខ្មែរទៅតាមបណ្តាខេត្តដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ រួចមក។ នៅល្ងាចថ្ងៃ ១៤ មេសា នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានពាំនាំ បងប្អូនប្រជាជនខេត្តសៀមរាប និង បងប្អូនទស្សនិកជនដែលតាមដាន តាមកញ្ចក់ទូរទូស្សន៍ ឬ Facebook page របស់ GANZBERG និង Khmernote ទស្សនាការប្រគុំតន្រ្តី GANZBERG ដែលចូលរួមពីតារាល្បីៗជាច្រើននាក់។ បទដំបូងដែលចាប់ផ្តើមកម្មវិធីគឺ បទប្រពៃណីខ្មែរ ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរនេះតែម្តង៕

    April 14, 2018
  • កីឡា

    នាល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមមួយនៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ដោយក្នុងនោះដែរក៏បានវត្តមាន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញមកកាត់ខ្សែបូ ដោយផ្ទាល់ផងដែរ ដើម្បីបើកព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ។ ក្នុងឪកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ នេះដែរក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកំសាន្តនៅឆ្នេរអូឈើទាលដោយ ក្នុងនោះក៏មានវត្តមានតារាចម្រៀងល្បីៗឈ្មោះជាច្រើនផងដែរ៕

    April 14, 2018
  • កីឡា

    នាថ្ងៃទី១៤ ខែមេសា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបាននាំគ្នាដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨ នៅឯទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ ទន្ទឹមនឹងនោះនាល្អាចនេះផងដែរ កម្មចិធី បណ្តែតគោមបួងសួងចម្រើនសេចក្តីសុខ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ប្រមុខរាជរដ្ឋាភិបាល នៅមុខប្រាសាទអង្គរវត្ត ដោយមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ៕ អត្ថបទ៖ សេម

    April 14, 2018
  • PR

    ក្រឡេកមើលទៅទឹកមុខអ្នកចូលរួមកម្មវិធីសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំង ម្នាក់ៗគឺពិតជារីករាយពោពេញទៅដោយស្នាមញញឹមញញែមជាភាតរភាពគួរជាទីមោទនណាស់។ មិនថាអ្នកលក់ដូរ ឫអ្នកមកកំសាន្តឬ រស់នៅក្នុងខេត្តកំពង់ឆ្នាំងនេះផ្ទាល់ទេ គឺសុទ្ធតែមានភាពរីករាយរាក់ទាក់ សប្បាយអបអរសាទរ ទាំងទេវតាឆ្នាំថ្មី ទាំងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ។ យើងឃើញថានាកំឡុងពេលសង្ក្រាន្ត នេះមានការរៀបចំទាក់ទាញជាច្រើនកន្លែងដូចជា មានផ្ទះស្លឹករបស់ភូមិកសិករដែលធ្វើអំពីស្លឹកសុទ្ធសាធអមទៅដោយការដាក់តាំងជាមួយក្អមឆ្នាំងមួយចំនួន។ មានទាំងផ្ទះប្រពៃណីធ្វើអំពីចម្រៀកឬស្សីត្បាញបញ្ចូលគ្នារៀបជាជញ្ជាំង និងប្រក់ទៅដោយស្លឹកស្បូវយ៉ាងទាក់ទាញ អមទៅដោយការដាក់តាំងលំអរបន្ថែមជាមួយកង់រទះ និងមួកស្លឹកត្នោតផងដែរ។ ក្រៅពីនេះក៏នៅមានរទះសាលីទុកសម្រាប់បងប្អូនយើងចូលមកថតរូបលេងទៀតផង។ មិនតែប៉ុណ្ណោះទេក៏នៅមានការដាក់តាំងលក់ដូរជួនបងប្អូនជាច្រើនស្តងផងដែរ។ បន្ទាប់ពីមានការរៀបចំជាច្រើនមកហើយក៏នៅមានរបស់ម៉្យាងដែលសំខាន់ជាងគេនៅក្នុងសង្ក្រាន្តនេះដែលប្រជាជនគ្រប់គ្នាដែលបានមកចូលរួមសង្ក្រាន្តហើយត្រូវតែចូលមកថតរូបទុកជាអនុស្សាវរីយ៍ដោយខានមិនបាននោះគឺ រូបអក្សរ កំប៉ុង ប៊ូសស្ត្រង កំពង់ឆ្នាំង ។ បងប្អូនជាច្រើនគ្រប់ស្រទាប់វ័យទាំងអស់បាននាំគ្នាចូលមកថតរូបទុកជាអនុស្សាវរីយ៍គ្រប់គ្នាៗ ជាមួយនិងទឹកមុខមោទនភាពឈ្មោះខេត្តរបស់ខ្លួន។ ដូចនេះសូមបងប្អូនដែលមានបំណងចង់ចូលរួមលេងកំសាន្តសប្បាយ សូមអញ្ជើញមកចូលរួមសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំងទាំងអស់គ្នាដើម្បីជាមុខមាត់ខេត្តយើង ក៏ដូចជាលើកស្តួយវិស័យបុណ្យប្រពៃណីជាតិយើងឲ្យបានគ្រប់ៗគ្នា។

    April 14, 2018
  • កីឡា

    ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី០១ ប្រព្រឹត្តិធ្វើឡើងយ៉ាងរលូន ហើយបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនក៏បានសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមទស្សនា និងលេងល្បែងកម្សាន្តនានានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨នេះផងដែរ។ យោងតាមកម្មវិធីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅវេលាម៉ោង០៦ល្ងាចនេះ នឹងមានកម្មវិធីបណ្តែតគោមទឹកបួងសួងចម្រើមសេចក្តីសុខ ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត៕ អត្ថបទ៖ សេម

    April 14, 2018