Khmernote Media
  • កីឡា

    តារាចម្រៀងវ័យក្មេងរូបស្រស់ កញ្ញា ទេព បូព្រឹក្ស បានស្រែកច្រៀងចម្រៀង៤បទជាប់ៗគ្នា ញាក់កន្ត្រាក់អារម្មណ៍អ្នកកំពង់សោម សប្បាយភ្លេចអស់ទុក្ខកង្វល់ ជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ដ៏អស្ចារ្យនៅលើឆ្នេរអូឈើទាល។ ជាមួយគ្នានេះដែរ បងប្អូនទស្សនិកជន ក៏ស្រែកហ៊ោរទៅតាមចង្វាក់ភ្លេង ដែលធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះនឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗ នៅលើឆ្នេរអូឈើទាល ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ១៤ ១៥ និង ទី១៦ ខែមេសា នេះ៕

    April 15, 2018
  • PR

    ភាពសប្បាយរីករាយហ៊ោកញ្ច្រៀវពេញទីរួមខេត្តកំពង់ឆ្នាំងនៅមុខសាលាខេត្តផ្ទាល់ ត្រូវបានណែនណាន់តាន់តាប់កាន់តែច្រើនឡើងៗ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយនាំគ្នាសម្រុកចូលមកលេងសង្ក្រាន្ត ប៊ូសស្ត្រង កំពង់ឆ្នាំងយើងឆ្នាំនេះ។ គ្រាន់តែកម្មវិធីចាប់ផ្ដើមភ្លាម ស្រាប់តែយុវវ័យជាច្រើនបាននាំគ្នាសម្រុកចូលទីធ្លាសម្រាប់រាំងលេងកំសាន្តដូចទឹកបាក់ទំនប់រហូតហ៊ាមកលេងតាមផ្លូវទៀតផង ធ្វើឲ្យកម្មវិធីទាំងមួលពោពេញទៅដោយភាពអ៊ូអរណែនណាន់តានតាប់សប្បាយរីករាយ ហើយម្នាក់ៗក៏រំលេចទឹកមុខញញឹមញញែមគួរជាទីភាតរភាពទៅវិញទៅមក។ ទោះបីជាអាកាសធាតុនៅរាងក្ដៅបន្តិចតែគ្រប់គ្នានៅតែសប្បាយឥតឧបមារហូតដល់មានការបាញ់ទឹកធ្វើជាដំណក់ភ្លៀងសិប្បនិម្មិតបង្កបានជាភាពត្រជាក់ត្រជុំគ្រប់ៗគ្នា។ ម៉្យាងវិញទៀតចំពោះសុខសុវត្តិភាពបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តយើងវិញគឺ ត្រូវបានរក្សាបានយ៉ាងល្អបំផុតពីសំណាក់បងៗមន្ត្រីដែលពាក់ពាន់ទាំងអស់។ នេះជាជោគជ័យមួយនិងជាមុខមាត់មួយសម្រាប់ខេត្តកំពង់ឆ្នាំងទាំងមូលសម្រាប់ឆ្នាំថ្មីនេះ។

    April 15, 2018
  • PR

    ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទីសម្រុកមកលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៨នៅខេត្តសៀមរាប យ៉ាងសប្បាយរីករាយ។ ដោយសារតែមនុស្សសម្រុកមកលេងច្រើនខ្លាំងពេក ធ្វើឲ្យការធ្វើដំណើរមានការកកស្ទះយ៉ាងខ្លាំង ធ្វើឲ្យខាតទាំងពេលវេលា និងថវិការ។ ថ្ងៃនេះខ្មែរណូតនឹងបង្ហាញតិចនិកងាយៗ និងចំណាយអស់លុយតិចសម្រាប់ធ្វើដំណើរកម្សាន្តដល់អ្នកទាំងអស់គ្នា ដែលមកដើរអង្គរសង្ក្រាន្ត។ មធ្យោបាយដ៏ល្អនោះគឺជិះរ៊ឺម៉កង់៣ Grab ដោយមិនបាច់តថ្លៃទេ ហើយតម្លៃថោកសមរម្យទៀត។ អ្នកជិះទាំងអស់អាចមាន២ជម្រើសក្នុងការជិះ ទី១៖ (GrabRemorque) អ្នកអាចប្រើប្រាស់កូដ SIEMREAP ដើម្បីបញ្ចុះតម្លៃ ៨,០០០រៀល រាល់ការជិះ ហើយកូដនេះអាចប្រើប្រាស់បាន២ដងក្នុងមួយថ្ងៃ។ ឧទាហរណ៍៖ ប្រសិនបើអ្នកជិះអស់ត្រឹម ៨,០០០រៀល នោះអ្នកមិនចាំបាច់បង់ប្រាក់នោះទេ តែបើជិះអស់ ១០,០០០រៀល អ្នកបង់ប្រាក់តែ ២,០០០រៀលប៉ុណ្ណោះ។ សម្រាប់ជម្រើសទី២៖ (GrabRent Remorque)

    April 15, 2018
  • កីឡា

    នារាត្រីដ៏អស្ចារ្យនៃនិរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅឆ្នេរអូឈើទាលកាលពីយប់មិញនេះ បងប្អូនប្រជាពលរដ្ឋទស្សនិកជន ទាំងជិតទាំងឆ្ងាយ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ។ ទោះបីតារាចម្រៀង ឆន សុវណ្ណរាជ ស្រែកច្រៀងផងរាំអស់៦បទជាប់ៗគ្នាយ៉ាងក្តី លោកមិនត្អូញថាហត់ឡើយ ពេលឃើញបងប្អូនទស្សនិកសប្បាយរីករាយបែបនេះ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ និរតីសង្ក្រាន្ត GANZBERG UBER CONCERT បានទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិយ៉ាងកុះករ មកទស្សនាការប្រគុំតន្ត្រី ដែលបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងនាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយអ្វីដែលពិសេសនោះគឺ ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល៣យប់ជាប់ៗគ្នា គឺ ថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា

    April 15, 2018
  • កីឡា

    តារាចម្រៀងល្បីឈ្មោះលំដាប់កំពូលរបស់ផលិតកម្មហង្សមាស គឺកញ្ញា ឪក សុគន្ធកញ្ញា បានស្រែកច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា “សត្វពស់” បានធ្វើអោយទស្សនិកជនស្រែកហ៊ោរកញ្ច្រៀវ ពេញមុខឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ កាលពីយប់មិញនេះ។ ទន្ទឹមនឹងនេះដែរ តារាចម្រៀងរូបនេះក៏បានស្រែកច្រៀង ចម្រៀង ៣បទ ជាប់ៗគ្នា ដែលជារាត្រីដ៏អស្ចារ្យ នាឪកាសពិធីបុណ្យចូលឆ្នាំថ្មី។ គួរបញ្ជាក់ផងដែរថា នារាត្រីយប់ទី១នេះ តារាចម្រៀងជាច្រើនបានមកចូលរួមច្រៀងកំដរអារម្មណ៍ទស្សនិកជន យ៉ាងសប្បាយរីករាយ ហើយយប់នេះនឹងមានព្រឹត្តិការណ៍ប្រគុំតន្ត្រីជាបន្តទៀតផងដែរ នៅលើឆ្នេរអូឈើទាល ដែលនាំមកជូនដោយក្រុមហ៊ុនស្រាបៀរ GANZBERG។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករណា៎ ៕

    April 15, 2018
  • កីឡា

    តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ បានកំដរអារម្មណ៍ទស្សនិកជន ដែលបានទៅលេងឆ្នេរអូឈើទាលខេត្តព្រះសីហនុ អោយសប្បាយរីករាយជាមួយចង្វាក់ សារ៉ាវ៉ាន់ និងចង្វាក់រាំញាក់ កំសាន្តកាលពីយប់មិញនេះ។ ខណៈពេលដែលតារាចម្រៀងរូបនេះបានស្រែកច្រៀងកងរំពង ពេញឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ បងប្អូនទស្សនិកជន បានស្រែហ៊ោតាមចង្វាក់ យ៉ាងសប្បាយរីករាយតែម្តង។ ទន្ទឹមនឹងនេះដែរ លោក ណុប បាយ៉ារិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ក៏ដូចជាអរគុណដល់ទស្សនិកជន ដែលបានគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករផងដែរ។ គួររំលឹកផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី

    April 15, 2018
  • កីឡា

    នារាត្រីថ្ងៃទី១៤ ខែមេសា នេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រីមហាសង្រ្កាន្ត GANZBERG UBER CONCERT គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនចូលរួមយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើន។ ចំណែកឯវត្តមានរបស់កញ្ញា សុខ ពិសី ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង ជាមួយនឹងបទចម្រៀងថ្មីរបស់កញ្ញា ព្រមជាមួយក្បាច់រាំសប្បាយៗ មិនត្រឹមតែប៉ុណ្ណោះកញ្ញា សុខ ពិសី ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីអ្នកទស្សនាចូលរួម ជាមួយនឹងឈុតពណ៌មាសចែងចាំងរបស់កញ្ញា។ នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងក្នុងឆ្នាំនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមនៅលើដីឡូដ៏ចុងកៅស៊ូ ខេត្តសៀមរាប ធ្វើអោយបងប្អូនទស្សនិកជនជាច្រើនមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា។ ទោះជាយ៉ាងណាក្តីគេសង្កេតឃើញថា ត្រឹមយប់ទី១ប៉ុណ្ណោះ ការប្រគុំតន្ត្រី ដ៏អស្ចារ្យនេះ ទទួលបានគាំទ្រយ៉ាងខ្លាំង ហើយនៅយប់នេះ

    April 15, 2018
  • កីឡា

    នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។ កំពូលតារាចម្រៀង មាស សុខសោភា បានធ្វើការបកស្រាយចម្រៀងចំនួន៣បទជាប់គ្នាមុនបិទកម្មវិធី ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ មិនចង់ទៅផ្ទះ។ នេះជាលើកទី១ហើយដែលកំពូលតារាចម្រៀង មាស សុខសោភា ឡើងច្រៀងលើឆាកប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់ទស្សនិកជន។ ឆ្លៀតក្នុងឪកាសនោះ អ្នកនាង មាស សុខសោភា ក៏បានផ្តល់កិត្តិយសចែករង្វាន់ជូនអតិថិជនស្រាបៀរ GANZBERG ដែលបានឈ្នះរង្វាន់ម៉ូតូ ផងដែរ។

    April 15, 2018
  • កីឡា

    ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្រ្កាន្ត GANZBERG UBER CONCERT នៅក្នុងដីឡូចុងកៅស៊ូ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់តារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនដួង។ គ្រាន់តែវត្តមានរបស់លោក ខាន់ ជេម បង្ហាញខ្លួននៅលើឆាកតន្ត្រីភ្លាម អ្នកចូលរួមទស្សនាទាំងអស់បាននាំគ្នាស្រែកច្រៀងផង រាំតាមចង្វាក់ភ្លេងផង ធ្វើឲ្យកាន់តែសប្បាយរីករាយកាន់តែខ្លាំង ហើយកាន់តែពិសេស លោកបានបកស្រាយចម្រៀង “ស្តាយក្រោយ” ដែលជាបទចម្រៀងដ៏ល្បីល្បាញកាលពី១០ឆ្នាំមុន ទស្សនិកជនស្រែកច្រៀងតាមគ្រប់គ្នា៕

    April 15, 2018
  • កីឡា

    តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដែលគេស្គាល់ថាជាតារាកំប្លែងវ័យក្មេងផងនោះគឺនាយចឹម ត្រូវបានអ្នកគាំទ្រ ទិញនំខេក និង surprise ខួបកំណើតអោយដល់លើឆាកប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT។ នៅក្នុងនោះដែរ នាយចឹង បានបង្ហាញអារម្មណ៍រំភើបយ៉ាងដែលមានអ្នកគាំទ្ររបស់ខ្លួន ធ្វើខួបកំណើតអោយដល់លើឆាកតន្ត្រីបែបនេះ។ ក្រោយពេលគេរៀបចំខួបកំណើតអោយផ្អើលឆាកតន្ត្រី នាយចឹម ក៏បានចែកអាវយឺតដែលមានរូបលោក ទៅកាន់អ្នកគាំទ្រទាំងអស់ផងដែរកាលពីយប់មិញ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើមមួយ នៅដីឡូដ៍ចុងកៅស៊ូ ខេត្តសៀមរាប ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ កាលពីយប់មិញ ហើយការប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃទៀត គឺថ្ងៃទី ១៥ និង ១៦ ខែមេសានេះផ្ទាល់តែម្តង

    April 15, 2018