- Khmernote Media
- អន្តរជាតិ
ក្រៅពីប្រើប្រាស់សម្រាប់រុំអាហារ និងផ្លែឈើហើយនោះ ផ្លាស្ទិករុំក៏នៅមានអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហាក្នុងផ្ទះបានយ៉ាងច្រើនផ្សេងទៀតផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ផ្លាស្ទិករុំដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងពីមុនមក ៖ ១. ការពារកុំឲ្យទឹក ឬភេសជ្ជៈផ្សេងៗកំពប់ចេញពីកែវ ៖ ដើម្បីការពារពីការកំពប់ដោយចៃដន្យ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របមាត់កែវជាមួយនឹងផ្លាស្ទិកសម្រាប់រុំ រួចយកទុយោរសម្រាប់បឺតមួយមកចោះទម្លុះចំកណ្ដាលមាត់កែវជាការស្រេច។ ដើម្បីរុំជាប់បានយូរ អ្នកអាចប្រើស្កុតមកបិតជុំវិញគែមផ្លាស្ទិក។ ២. ស្ងោរស៊ុតដែលគោះចេញពីសំបក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះបំបែកហើយចាក់បង្ហូរស៊ុតចូលក្នុងផ្លាស្ទិករុំ រួចចងឲ្យជាប់ដូចក្នុងរូបភាពខាងក្រោម បន្ទាប់មកដាក់វាស្ងោរក្នុងទឹកដែលកំពុងដាំពុះ។ ៣. បើកគម្របក្រឡកែវ ឬដប ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើផ្លាស្ទិករុំលើគម្របក្រឡ ឬដបកែវណាមួយនោះ រួចសឹមមួលបើក។ វិធីនេះនឹងជួយការពារកុំឲ្យរអិលពិបាកបើក។ ៤. ការពារផ្ទះបាយពីការខ្ទាតប្រឡាក់ផ្សេងៗ។ ៥. ការពារកុំឲ្យថ្នាំលាបប្រែជាកកស្ងួត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំជក់ និងក្រឡថ្នាំលាបជាមួយនឹងផ្លាស្ទិក។ វិធីនេះជួយការពារផ្ទៃខាងលើនៃថ្នាំលាប និងជក់ពីការកកស្ងួត។ ៦. ប្រើប្រាស់ជាអន្ទាក់ចាប់សត្វល្អិតចង្រៃតូចៗ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ផ្លែឈើអ្វីក៏បានឲ្យទៅជាចំណិតៗ រួចដាក់ចូលទៅក្នុងកែវទឹកមួយ បន្ទាប់មករុំគ្របមាត់កែវជាមួយនឹងផ្លាស្ទិកសម្រាប់រុំ ហើយចោះរន្ធតូចៗលើផ្លាស្លិកនៅមាត់កែវ។ ក្លិនផ្លែឈើនឹងទាក់ទាញសត្វល្អិតឲ្យហោះចូលក្នុងកែវបានយ៉ាងងាយ ប៉ុន្តែពួកវាមិនអាចចេញមកវិញបានស្រួលៗឡើយ។ ៧. ប្រើនៅពេលដំសាច់ ៖ ដើម្បីការពារការបែកខ្ទាតសាច់នៅពេលដំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់នៅមុនពេលចាប់ផ្ដើមដំសាច់ ចូរប្រើផ្លាស្ទិកមករុំគ្របវាជាមុនសិន។ ៨. ផ្ដល់ភាពងាយស្រួលនៅពេលជញ្ជូនអ៊ីវ៉ាន់ ឬប្រដាប់ប្រដាផ្សេងៗ ជៀសវាងការជ្រុះ។ ៩. ការពារកាបូបដាក់គ្រឿងសម្អាងតុបតែងមុខពីការប្រឡាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របមាត់នៃគ្រឿងសម្អាង ឬផលិតផលសម្រស់ផ្សេងៗដូចជាគ្រីមលាបមុខជាដើមជាមួយនឹងផ្លាស្ទិកសម្រាប់រុំជាមុនសិន សឹមមួលគ្របគម្របរបស់វាតាមក្រោយ។ ១០.ដោះស្រាយបញ្ហាស្ទះបង្គន់ ៖ ផ្លាស្ទិកសម្រាប់រុំក៏អាចជួយដោះស្រាយបញ្ហានៃការស្ទះបង្គន់បានដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំគ្របផ្ទៃខាងលើ ឬមាត់បង្គន់ជាមួយនឹងផ្លាស្ទិករុំ បន្ទាប់មកប្រើប្រាស់ស្កុតបិតគែមៗនៃផ្លាស្ទិកឲ្យជាប់។ ចុចកាច់ទឹកបង្គន់ នៅពេលនោះផ្លាស្ទិកនឹងប៉ោងឡើង។ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺសង្កត់កន្លែងប៉ោងនោះចុះក្រោយឲ្យបានពី ៣ ទៅ ៤ ដង។ខ្យល់កកកុញនៅពីក្រោមផ្លាស្ទិកនឹងរុញច្រានការស្ទះចូលទៅក្នុងបំពង់លូ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 17, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ដែលគេស្គាល់ថាជាម្ចាស់បទ “ស្ទឹងត្រែងបងអើយ” គឺលោក ខេមរៈ សិរីមន្ត បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT ផ្អើលអស់អ្នកទស្សនា កាលពីយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ តារាចម្រៀង ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងរបស់ខ្លួន ចំនួន ៦បទជាប់គ្នា ទុកជាចំណងដៃ ដល់ទស្សនិកជន ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយបទដែលគេនាំគ្នាស្រែកហ៊ោខ្លាំងជាងគេគឺបទ “ក្បាច់ពស់” គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3
April 17, 2018 - កីឡា
នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT។ វត្តមានរបស់កំពូលតារាចម្រៀង មាស សុខសោភា នៅលើឆាកតន្ត្រីស្រែកច្រៀងផង រាំកាច់ចង្កេះឲ្យទន់ទោរតាមចង្វាក់ភ្លេងផង ធ្វើឲ្យ Fan ស្រែកហ៊ោចង់បែកឆាកតន្ត្រី។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ
April 16, 2018 - កីឡា
នាល្ងាចថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT យ៉ាងសប្បាយរីករាយ ហើយកាន់តែពិសេសនោះ តារាចម្រៀងខ្មែរ២ដួង គឺកញ្ញា សុខ ពិសី, លោក បូទី និងស្រីស្អាតជនជាតិអូទ្រីសគឺកញ្ញា សន្យា បានឡើងបកស្រាយចម្រៀងបទ “ឱផ្កាល្ហុង” រួមគ្នា ហើយរាំចង្វាក់ប្រពៃណីខ្មែរយ៉ាងល្វត់ល្វន់នៅលើឆាកតន្ត្រីថែមទៀតផង។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត
April 16, 2018 - កីឡា
តារាចម្រៀងវ័យក្មេងរូបស្រស់ កញ្ញា យូរី និងដៃគូ លោក BMO បានស្រែកច្រៀងចម្រៀង៥បទជាប់ៗគ្នា ញាក់កន្ត្រាក់អារម្មណ៍ អ្នកសៀមរាប ជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ។ វត្តមានរបស់តារារូបស្រស់២ដួងនេះ ធ្វើឲ្យបងប្អូនទស្សនិកជនស្រែកហ៊ោរផង រាំតាមចង្វាក់ភ្លេងផង យ៉ាងសប្បាយរីករាយតែម្តងនៅរាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំជាតិខ្មែរ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ
April 16, 2018 - កីឡា
នារាត្រីថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺប្រុសស្អាត ចឺម បានស្រែកច្រៀងផង រាំផង សប្បាយម៉ាដៃទាំងអស់ដៃទាំងតារាចម្រៀង និងបងប្អូនប្រជាពលរដ្ឋចូលមកទស្សនាផ្ទាល់នៅលើឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA មកកាន់ឆាកតន្ត្រី GANZBERG នៅថ្ងៃទី ១២ ខែឧសភា
April 16, 2018 - កីឡា
នារាត្រីដ៏អស្ចារ្យនៃព្រឹិត្តិការណ៍ប្រគុំតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅដីឡូចុងកៅស៊ូ ខេត្តសៀមរាប ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ បងប្អូនប្រជាពលរដ្ឋទស្សនិកជន ទាំងជិតទាំងឆ្ងាយ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ។ កាន់តែភ្ញាក់ផ្អើលនោះ គឺតារាស្រីស្អាតជនបរទេសឡើងបកស្រាយចម្រៀងជាភាសាខ្មែរ ជាមួយលោក បូទី យ៉ាងច្បាស់ ហើយពីរោះថែមទៀត ធ្វើឲ្យមហាជនសរសើរគ្រប់គ្នា។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ PANAMA
April 16, 2018 - កីឡា
នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី មហាសង្រ្កាន្ត GANZBERG UBER CONCERT ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្នុងទឹកដីឡូចុងកៅស៊ូ។ គ្រាន់តែបើកឆាកកម្មវិធីតន្ត្រីភ្លាម តារាចម្រៀង វីរៈ និច ឡើងបកស្រាយចម្រៀងមានទាំងបទសម័យ និងបទពីដើម ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ
April 16, 2018 - កីឡា
នារាត្រីថ្ងៃទី៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ មហាសង្ក្រាន្ត GANZBERG UBER CONCERT នៅលើទឹកដីចុងកៅស៊ូ ខេត្តសៀមរាប នឹងមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មចំនួន៣ផ្សេងៗគ្នា មកអង្រួនឆាកតន្ត្រីអោយកាន់តែសប្បាយនាឪកាសយប់ចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនេះ។ តារាល្បីៗដែលនឹងត្រៀមអន្រួនអារម្មណ៍ទស្សនិកជន នៅយប់នេះរួមមាន កញ្ញា សុខ ពិសី កញ្ញា យូរី លោក ឆាយ វិរៈយុទ្ធ និង នាយចឹម ដែលមកពីផលិតកម្មសាន់ដេ អ្នកនាង មាស សុខសោភា ដែលមកពីផលិតកម្មថោន និង លោក G-Devith តារាចម្រៀងល្បីឈ្មោះ មកពីផលិតកម្មហង្សមាស។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា
April 16, 2018 - កីឡា
តារាចម្រៀងវ័យក្មេងនិយមបទញាក់ ប្រចាំផលិតកម្មហង្សមាស ប្រឹងស្រែកផង ច្រៀងផង រាំផង លោតផង រហូតអ្នកទស្សនា ទ្រាំមិនបានលោតរាំតាម ពេញឆាកតន្ត្រីនិរតីសង្ក្រាន្ត GANZBERG UBER CONCERRT នារាត្រីយប់ទី ២ នៅលើឆ្នេរអូឈើទាល បង្កបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង។ ទោះរាត្រីកាន់តែយប់ជ្រៅខ្លាំង យ៉ាងណាក៏ដោយប៉ុន្តែព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនោះ នៅតែបន្ត ហើយទស្សនិកជន នៅតែឈររាំយ៉ាងសប្បាយមិនចង់វិលទៅរកកន្លែងស្នាក់នៅវិញឡើយ។ យប់នេះផងដែរ គឺជារាត្រីថ្ងៃទី ៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ ទាំងនៅសៀមរាប និង ខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3
April 16, 2018









