- Khmernote Media
- កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក G-Devith បានមកដល់សៀមរាបភ្លាមៗក្រោយពេលដែលយប់ទី ២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT តារាចម្រៀងរូបនេះនៅច្រៀង នៅកំពង់សោមនៅឡើយ។ លោក G-Devith បានធ្វើដំណើរចំងាយរាប់រយគីឡូម៉ែត្រ ហើយមកច្រៀងបទ “រាំញីកែងជើង” កក្រើកឆាកតន្ត្រី កាលពីយប់មិញនេះ ដែលជាយប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្រៅពីលោក G-Devith ក៏មានតារាចម្រៀងល្បីៗជាច្រើនរូបទៀត សរុបចំនួន៣ផលិតកម្មផ្សេងៗគ្នា បានមកអង្រួនឆាកតន្ត្រី មហាសង្ក្រាន្ត GANZBERG UBER CONCERT កាលពីយប់ យ៉ាងសប្បាយរីករាយ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា
April 17, 2018 - កីឡា
តារាចម្រៀងវ័យក្មេងរូបស្រស់ប្រចាំផលិតកម្មហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា បានអង្រួនបេះដូងប្រុសៗអោយលង់ស្រលាញ់ ខណៈពេលដែលនាងស្លៀកឈុតពណ៌ទឹកក្រូច យ៉ាងស្រស់ស្អាត នៅលើឆាកតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT កាលពីយប់មិញនេះ។ មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតនោះទេ តារាចម្រៀងរូបនេះនូវមានសម្លេងស្រទន់ពិរោះរណ្តំ បានបំពេរអារម្មណ៍ ទស្សនិកជន ចំនួន ៤បទជាប់ៗគ្នាទៀតផង។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងនាំយកតារាចម្រៀងអន្តរជាតិ ដ៏ល្បីឈ្មោះ គឺម្ចាស់បទ
April 17, 2018 - កីឡា
តារាចម្រៀងរូបស្រស់សោភា ប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុគន្ធ នីសា បានបង្ហាញវត្តមាន២យប់ជាប់ៗគ្នា នៅក្នុងព្រឹត្តិការណ៍ និរតីសង្ក្រាន្ត GANZBERG UBER CONCERT ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ នៅខេត្តព្រះសីហុន លើឆ្នេរអូឈើទាល។ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដែលមានទស្សនិកជន រាប់ម៉ឺននាក់ឈរផង រាំផងនៅលើឆ្នេរអូឈើទាល តារាចម្រៀងល្បីៗ ប្រចាំផលិតកម្មហង្សមាស បានបង្កភាពសប្បាយរីករាយ និងរំភើបចិត្តយ៉ាងខ្លាំង ពេលឃើញវត្តមាន ទស្សិកជនយ៉ាងច្រើនកុះករបែបនេះ។ នាយប់ថ្ងៃទី ៣ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី និរតីសង្ក្រាន្ត GANZBERG UBER CONCERT នេះដែរ អ្នកនាង សុគន្ធ នីសា
April 17, 2018 - អន្តរជាតិ
រដូវក្ដៅបានចូលមកដល់នារីៗដែលមានសក់វែង ប្រាកដជាជួបនូវបញ្ហាជាច្រើនដូចជាឆាប់បែកញើស,សក់ឆាប់មានក្លិនមិនល្អជាដើម។ ប៉ុន្ដែនារីៗក៏មិនហ៊ានកាត់សក់ខ្លីព្រោះថាមិនដឹងថាកាត់យ៉ាងណាសម ដូចនេះអ្នកគួរតែអស់បារម្ភពីបញ្ហានេះទៀតទៅព្រោះខាងក្រោមនេះគឺជាស្ទាយសក់ខ្លីដែលកំពុងតែទទួលបានការពេញនិយមបំផុតនៅរដូវកាលនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai
April 17, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបញ្ហាឲ្យដឹងពីគន្លឹះបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការព្យាបាលបំបាត់អាការៈនៃការឈឺចាប់ត្រង់-ក ៖ ១. ចំពោះការឈឺចាប់ដែលទើបនឹងកើតឡើង ៖ ចូរស្អំទឹកកក។ អ្វីដែលអ្នកត្រូវធ្វើ គឺដំទឹកកកឲ្យបែកជាដុំតូចៗល្អិត រួចដាក់វាចូលក្នុងថង់ផ្លាស្ទិកដែលអាចកិប ឬរ៉ូតជិតបានមួយ។ បន្ទាប់មកដាក់វាស្អំទៅលើកន្លែងដែលឈឺចាប់ខ្លាំងបំផុតសម្រាប់រយៈពេល ១៥ នាទី។ ត្រូវចាំថា អ្នកមិនអាចដាក់ស្អំទឹកកក លើស្បែកដោយផ្ទាល់ (មិនដាក់ក្នុងកញ្ចប់ផ្លាស្ទិក) តែម្ដងបានឡើយ ក៏ព្រោះការធ្វើបែបនេះអាចនឹងបណ្ដាលឲ្យស្បែកទទួលរងការរលាក។ ២. សម្រាប់ការឈឺចាប់រាុំរ៉ៃ ៖ ព្យាបាលដោយការស្អំកម្ដៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់អង្ករ ឬស្រូវសាលីចូលឲ្យពេញក្នុងកញ្ចប់ក្រណាត់សម្រាប់ស្អំ។ បន្ទាប់មកដាក់កម្ដៅវាឲ្យក្ដៅសម្រាប់រយៈពេល ២ នាទី រួចសឹមយកកញ្ចប់នេះទៅស្អំលើកន្លែងដែលឈឺចាប់ សម្រាប់រយៈពេល ១៥ នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍នៅពេលព្រឹកក្រោយពេលភ្ញាក់ពីដំណេក មុនពេលហាត់ប្រាណ។ ៣. រមៀត ៖ អ្នកអាចទទួលទានរមៀតលាយជាមួយនឹងអាហារផ្សេងទៀត ឬទទួលទានបែបភេសជ្ជៈ (តែរមៀតជាមួយនឹងទឹកឃ្មុំ) ក៏បាន។ ៤. ទទួលទានអាហារដែលផ្ទុកសម្បូរទៅដោយវីតាមីន B12។ ៥. លំហាត់ប្រាណបង្វិល-ក ៖ លំហាត់ប្រាណទាំង ៣ នេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងសាច់ដុំករបស់អ្នកផងដែរ។ ចំពោះលំហាត់ប្រាណទី ១ អ្វីដែលអ្នកត្រូវធ្វើ គឺបង្វិល-ក ក្នុងចលនាបែបរង្វង់យឺតៗ ៣ ដង។ លំហាត់ប្រាណទី ២ គឺធ្វើចលនាផ្អៀងក្បាលទៅខាងឆ្វេងឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន រួចសឹមផ្លាស់ទៅខាងស្ដាំវិញ។ ធ្វើបែបនេះចំនួន ៣ ដង។ លំហាត់ប្រាណទី ៣ អ្វីដែលអ្នកត្រូវធ្វើ គឺងើយក្បាលទៅក្រោយ និងអោនមកមុខវិញ។ អនុវត្តន៍បែបនេះឲ្យបាន ៣ ដង។ ៦. ការម៉ាស្សា ៖ អ្វីដែលអ្នកត្រូវធ្វើ គឺពិគ្រោះជាមួយ និងទទួលយកការម៉ាស្សាពីសំណាក់អ្នកជំនាញខាងផ្នែកម៉ាស្សា។ ៧. ផ្លាសប្ដូររបៀបរស់នៅ ៖ ការឈឺចាប់ត្រង់-ក ភាគច្រើនកើតឡើងដោយសារតែរបៀបរបបនៃការរស់នៅមិនត្រឹមត្រូវ។ ការកែប្រែបន្តិចបន្តួចនៅក្នុងរបៀបនៃការរស់នៅប្រចាំថ្ងៃរបស់យើងក៏អាចជួយព្យាបាលការឈឺចាប់ និងបង្ការមិនឲ្យបញ្ហាឈឺ-កកើតមានបានដែរ។ – ចំពោះការសម្រាក ៖ ការឈឺចាប់ត្រង់កភាគច្រើនកើតឡើងដោយសារតែភាពតានតឹងដែលបណ្តាលមកពីសកម្មភាពច្រំដែល ឬការចំណាយពេលច្រើនចុចកុំព្យូទ័រ និងការគេងក្នុងទីតាំងមិនត្រឹមត្រូវ។ ប្រសិនបើមានការឈឺចាប់ ចូរបញ្ឈប់នូវរាល់សកម្មភាពដែលហាក់ដូចជាបណ្ដាលឲ្យវាកើតឡើងភ្លាម។ សម្រាកឲ្យបានត្រឹមត្រូវសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ការឈឺចាប់ត្រង់កភាគច្រើននឹងជាសះស្បើយក្នុងរយៈពេលនេះ ប៉ុន្តែប្រសិនបើវាមិនបាត់ទេនោះ អ្នកត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ – ផ្លាស់ប្ដូរទីតាំងនៃការគេង ៖ ការគេងផ្ងារ និងគេងផ្អៀងទៅម្ខាង គឺជាទីតាំងល្អបំផុត។ ជៀសវាងការគេងផ្កាប់មុខ ហើយអ្នកមិនត្រូវកើយខ្នើយលើសពីមួយ ឬប្រើខ្នើយក្រាស់ពេកឡើយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 17, 2018 - អន្តរជាតិ
មនុស្សស្រីដែលធ្លាប់ជួបរឿងបែកបាក់ប្រាកដណាស់ពួកគេពិតជាខ្លាចនៅក្នុងការបង្កើតស្នេហាថ្មី ប៉ុន្ដែអ្នកអាចនិងកែប្រែចិត្តគំនិតរបស់អ្នកបានប្រសិនបើអ្នកបានមើលរូបភាពរ៉ូមែនទិចទាំងនេះ។ ព្រោះថាអ្នកណាក៏មានអារម្មណ៍ឯកាដែរ នៅពេលដែលទៅណាមកណាតែម្នាក់ឯង ដូចនេះនារីគ្រប់រូបប្រថ្នាចង់បានដៃគូម្នាក់ដែលស្មោះត្រង់និងស្រលាញ់តែរូបនាងម្នាក់គត់។ ដើម្បីឲ្យស្នេហាមួយគង់វង្សរហូតអ្នកគួរតែស្វែងយល់ពីអត្ថន័យនៃរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai
April 17, 2018 - អន្តរជាតិ
នារីគ្រប់រូបសុទ្ធតែធ្លាប់ឆ្លងកាត់នូវរឿងសប្បាយចិត្ត និងរឿងឈឺចិត្តជាច្រើន ហើយនៅពេលដែលមានរឿងមិនល្អកើតឡើងពួកគេតែងតែចូលចិត្តនៅសម្ងំស្ងៀមមិនព្រមចេញទៅណា រឺក៏មិនព្រមធ្វើអ្វីឡើយ។ ការដែលធ្វើបែបនេះមិនបានធ្វើឲ្យអារម្មណ៍អ្នកល្អប្រសើរនោះទេ ប៉ុន្ដែកាន់តែធ្វើឲ្យយ៉ាប់ខ្លាំងឡើងនិងធ្វើឲ្យអ្នកនឹកគិតតែរឿងមិនសប្បាយចិត្តជារឿយៗ។ ដូចនេះអ្នកគួរតែសាកល្បងធ្វើនូវរឿងទាំង ៣នេះដើម្បីកុំឲ្យនឹកដល់រឿងឈឺចាប់៖ ១. ការអានសៀវភៅ៖ អ្នកវិទ្យាសាស្រ្ដបាននិយាយថាការអានសៀវភៅគឺជាវិធីដ៏ល្អជួយឲ្យយើងមានអារម្មណ៍ល្អ ជាពិសេសធ្វើឲ្យយើងមានអារម្មណ៍ស្ងប់មិននឹកគិតដល់រឿងដែលឈឺចាប់កន្លងមក។ ២. មើលរឿងស៊េរីចាស់៖ នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រាកដជាមានអារម្មណ៍ធុញធប់កើតឡើងដូចនេះអ្នកគួរតតែងាកមកមើលរឿងស៊ាេរីចាស់ៗដើម្បីបន្ធូរអារម្មណ៍ ហើយអ្នកនឹងនឹកស្រមៃដល់រឿងពីកុមារដែលធ្វើឲ្យអ្នកសប្បាយចិត្តឡើងមកវិញ។ ៣. ការរៀបចំផ្ទះ៖ ការរៀបចំផ្ទះគឺជាវិធីដ៏ល្អ ព្រោះបើសិនជាអ្នកនៅទំនេរនឹងធ្វើឲ្យអ្នកនឹកគិតដល់រឿងមិនសប្បាយចិត្តហេតុនេះគួរតែយកពេលមករៀបចំផ្ទះដើម្បីកុំឲ្យមានពេលវេលាគិតដល់រឿងមិនល្អ ហើយក៏អាចចាត់ទុកថាជាការធ្វើលំហាត់ប្រាណផងដែរ៕ អត្ថបទ៖ Sai ប្រភព៖mthai
April 17, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីលំហាត់ប្រាណងាយៗចំនួន ៧ ដែលមានប្រសិទ្ធិភាពខ្ពស់ជួយឲ្យចង្កេះ ក៏ដូចជាក្បាលពោះប្រែជាស្រស់ស្អាតជាទីគាប់ចិត្ត ៖ ៧. លំហាត់ប្រាណកំដៅសាច់ដុំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវអង្គុយនៅត្រង់គែមនៃកៅអីមួយ បន្ទាប់មកដាក់ដៃទាំងសងខាងលើជង្គង់។ តម្រង់ខ្នងឲ្យត្រង់ រួចចាប់ផ្ដើមផ្ដេកទៅក្រោយរហូតដល់ខ្នងប៉ះកៅអី ប៉ុន្តែកុំទម្លាក់ទម្ងន់ទាំងអស់លើវា។ត្រឡប់មកសភាពដើមវិញយឺតៗ។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបានពី ១០ ទៅ ១២ដង។ ៦. ក្បាច់បង្វិលសាច់ដុំពោះ (oblique) ៖ វិធីនេះជួយឲ្យសាច់ដុំពោះមានភាពរឹងមាំ។ ជាដំបូងត្រូវអង្គុយនៅលើកៅអីមួយ បន្ទាប់មកអង្កញ់ដៃដាក់ក្រោយក្បាលដូចក្នុងរូបភាពបានបង្ហាញ។ បង្វិលដងខ្លួនទៅខាងស្ដាំ ប៉ុន្តែត្រូវទប់ជើងទាំងសងខាង និងត្រគាកឲ្យត្រង់ស្ងៀម។ ទប់រាងកាយក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣ វិនាទី សឹមបង្វែរខ្លួនទៅខាងឆ្វេងវិញម្ដង។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបាន ១០ ដង សម្រាប់ផ្នែកម្ខាងៗ។ ៥. ក្បាច់អោនមកមុខ ៖ លំហាត់ប្រាណនេះ គឺសម្រាប់សាច់ដុំក្បាលពោះ។ ដំបូងត្រូវអង្គុយនៅលើកៅអី បន្ទាប់មកដាក់ដៃទាំងសងខាងទៅក្រោយក្បាល និងស្រាក់ម្រាមដៃទាំងសងខាងចូលគ្នា។ អោនចុះមកមុខយឺតៗ ហើយត្រឡប់ទៅក្រោយវិញ។ កុំប្រើដៃទាំងសងខាងជួយឲ្យសោះនៅពេលទ្រេតមកមុខ។ អនុវត្តន៍សារឡើងវិញឲ្យបាន ១៥ ដង។ ៤. ក្បាច់រុញជង្គង់ទាំងសងខាងឲ្យប៉ះនឹងទ្រូង ៖ ជាដំបូងត្រូវអង្គុយចុះលើកៅអី បន្ទាប់មកទាញអង្កញ់ជើងខាងឲ្យប៉ះទៅនឹងទ្រូង រួចប្រើដៃទាំងសងខាងចាប់ផ្អឹបជង្គង់ ហើយស្ថិតក្នុងសភាពបែបនេះសម្រាប់រយៈពេល ៣ វិនាទី សឹមត្រឡប់ទៅសភាពដើម និងអនុវត្តន៍ដូចគ្នាចំពោះជើងម្ខាងទៀត។ ចូរធ្វើលំហាត់ប្រាណនេះឲ្យបាន ១៥ ដង សម្រាប់ជើងម្ខាងៗ។ ៣. ក្បាច់រុញជង្គង់ទាំងសងខាងឆ្ពោះទៅទ្រូង ហើយតម្រង់សន្ធឹងជើង ៖ ដើម្បីទទួលបានសាច់ដុំក្បាលពោះស្រស់ស្អាត ជាដំបូងអ្នកត្រូវអង្គុយចុះលើកៅអី បន្ទាប់មកផ្ដេកទ្រេតខ្នងទៅនឹងកៅអី រួចលើកជើងទាំងសងខាងឡើងផ្អឹបគ្នា ហើយអង្កញ់ជង្គង់ឆ្ពោះទៅទ្រូងសម្រាប់រយៈពេល ៣ វិនាទី។ ក្រោយមកតម្រង់សន្ធឹងជើងទាំងសងឲ្យត្រង់សម្រាប់រយៈពេល ៣ វិនាទី សឹមអង្កញ់ជង្គង់យឺតៗ និងរុញឆ្ពោះទៅរកទ្រូង ហើយតម្រង់ជើងម្ដងទៀត។ អនុវត្តន៍សារឡើងវិញឲ្យបាន ១០ដង។ ២. ក្បាច់បង្វិលជង្គង់ ៖ ជាដំបូងត្រូវអង្គុយលើកៅអី បន្ទាប់មករុញអង្កញ់ជង្គង់ឆ្ពោះទៅដើមទ្រូង។ ចាប់ផ្ដើមបង្វិលជើងទាំងសងខាងទៅផ្នែកម្ខាង។ ត្រូវប្រាកដថាជើងទាំងសងខាងធ្វើចលនា (មិនមែនត្រឹមតែម្រាមជើងប៉ុណ្ណោះទេ)។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបាន ១០ ដង សម្រាប់ផ្នែកម្ខាងៗ។ ១. ក្បាច់កន្ត្រៃ ៖ ជាដំបូងត្រូវអង្គុយលើកៅអី បន្ទាប់មកផ្ដេកខ្នងទៅកាន់កៅអី ហើយប្រើដៃទាំងសងខាងចាប់ទប់កៅអី រួូចសឹមលើជើងឲ្យត្រង់ និងចាប់ផ្ដើមដាក់ជើងគងគ្នាដូចក្នុងរូបភាពបានបង្ហាញ។ ទប់ឲ្យជាប់ក្នុងសភាពបែបនេះសម្រាប់រយៈពេល ១ នាទី៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 17, 2018 - អន្តរជាតិ
សព្វថ្ងៃនារីតែងតែធ្វើលំហាត់ប្រាណដើម្បីទទួលបានរាងដ៏ស្រលូន និងមានសុខភាពល្អប៉ុន្ដែនារីនៅតែមានកង្វល់ជាមួយនឹងជើងដែលមានសាច់ដុំនៅតំបន់កំភួនជើង ដែលធ្វើឲ្្យនារីមិនហ៊ានស្លៀកខោជើងខ្លី ខ្លាចមិនស្អាតនិងបាត់អស់ទំនុកចិត្តលើខ្លួនឯង។ នៅពេលនេះអ្នកអស់បារម្ភទៀតហើយជាមួយនឹងស្ទាយតុបតែងខ្លួនទាំងនេះ ព្រោះថាវាអាចជួួយឲ្យឃើញជើងរបស់អ្នកស្រលូន និងស្អាតហើយនារីមិនចាំបាច់ខ្វល់ពីបញ្ហាជើងធំទៀតទេ៖ អត្ថបទ៖ Sai ប្រភព៖mthai
April 17, 2018 - កីឡា
តារាចម្រៀងជាច្រើនបានបង្ហើរសំនៀង ជាមួយការរាំសប្បាយជាមួយទស្សនិកជន ពេញឆាកតន្ត្រីនិរតីសង្ក្រាន្ត GANZBERG UBER CONCERT នាយប់ទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីយប់មិញ ធ្វើអោយទស្សនិកជន មានភាពសប្បាយរីករាយយ៉ាងខ្លាំងបំផុត។ ទន្ទឹមនឹងនេះដែរ អ្នកនាង ពេជ្រ សោភា ម្ចាស់បទ “ម៉ែមីខ្ញឹង” ក៏បានរាំគ្រលែងពេញឆាកផងដែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ នៅឆ្នេរអូឈើទាល ខេត្តព្រះសីហនុ កាលពីយប់មិញផងដែរ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែមេសា នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតព្រឹត្តិការណ៍សំខាន់ចំនួន 3 គឺរួមមាន ការចែកសំបុត្រឡានក្រុងឥតគិតថ្លៃ និងកម្មវធីសង្ក្រាន្តឆ្នាំថ្មីចំនួន២ទីតាំងធំៗព្រមគ្នា ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រុមហ៊ុនស្រាបៀរ GANZBERG
April 17, 2018









