- Khmernote Media
- អន្តរជាតិ
ចិន៖ ស្រ្តីម្នាក់បានកើតមានបញ្ហាស្ពឹកស្រពន់រាងកាយមិនអាចធ្វើចលនាជាប្រក្រតីបាន បន្ទាប់ពីគាត់បានញ៉ាំតែអាហារបួសអស់រយៈ ពេលជាង៣០ឆ្នាំ។ ស្រ្តីរូបនេះមានឈ្មោះថា Tan អាយុជាង៥០ឆ្នាំ រស់នៅក្នុងក្រុង Wuhan ប្រទេសចិន។ កាលពីគាត់នៅមានអាយុជាង២០ឆ្នាំ គាត់បានកើតមានបញ្ហាធាត់លើសទម្ងន់ដោយគាត់មានកម្ពស់ ១,៦០ ម៉ែត្រ និងទម្ងន់ ៥៥ គីឡូក្រាម។ ដើម្បីសម្រកទម្ងន់ខ្លួនមកវិញបានសម្រេចញ៉ាំតែអាហារបួសជាង៣០ឆ្នាំ ហើយពេលនេះគាត់មានទម្ងន់ត្រឹមតែ ៤៥គីឡូក្រាម តែប៉ុណ្ណោះ។ ពេលនេះគេបានរកឃើញថា សរសៃរប្រសាទឆ្អឹងខ្នងរបស់គាត់បានរងនូវការខូតខាតជាខ្លាំង ដែលបញ្ហានេះជាទូទៅបង្កឡើងដោយតែកង្វះជាតិវីតាមីន B១២ នៅក្នុងរាងកាយ។ វេជ្ជបណ្ឌិតបានរកឃើញថា ស្ត្រីរងគ្រោះខាងលើមានបញ្ហាកង្វះអាហាររូបត្ថម្ភជាខ្លាំង ហើយជាពិសេសគឺខ្វះជាតិវីតាមីន B១២ នេះតែម្តង ដោយតែនាងញ៉ាំតែអាហារបួស និងមិនអាចទទួលបានជាតិវីតាមីនបានគ្រប់គ្រាន់។ ពេលនេះនាងកំពុងស្នាក់នៅ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ
April 19, 2018 - អន្តរជាតិ
ទីបំផុតទៅសង្គ្រាមដ៏យូរអង្វែងរបស់កូរ៉េខាងជើង និងខាងត្បូងជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីកូរ៉េទាំង២បានយល់ព្រមចចារគ្នា និងបញ្ចប់បញ្ហាគ្រប់បែបយ៉ាងដោយសន្តិវិធី។ បើយោងតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា នៅសប្តាហ៍ក្រោយនេះប្រមុខដឹងនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន និងប្រធានាធិបតីរបស់កូរ៉េត្បូងគឺលោក ម៉ូន ជេអ៊ីន នឹងជួបគ្នា ហើយធ្វើសេចក្តីប្រកាសជាផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមរវាងកូរ៉េទាំងពីរដែលបានអូសបន្លាយតាំងពីឆ្នាំ ១៩៥០ មក។ សូមបញ្ជាក់ថា កូរ៉េទាំង២បានកើតមានសង្គ្រាមជាមួយគ្នាជាលក្ខណៈទ្រង់ទ្រាយធំកាលពីអំឡុងឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ ហើយពីចាប់តាំងពីឆ្នាំ ១៩៥៣ មក ត្បិតតែប្រទេសទាំង២គ្មានការផ្ទុះអាវុធទ្រង់ទ្រាយធំដាក់គ្នាក៏ពិតមែន តែប្រទេសទាំង២ហាក់មិនត្រូវគ្នា និងគ្មានសន្តិភាពជាមួយគ្នា ពោលគឺប្រទេសទាំង២នៅតែមានជំលោះពាក្យសំដី និងមានការគំរាមគំហែងដាក់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។ យ៉ាងណាក្តីមកទល់នឹងពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េត្បូង បានចុះផ្សាយជាផ្លូវការហើយថា
April 19, 2018 - អន្តរជាតិ
ចិន ៖ ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់មកពីទីក្រុង Lijiang ខេត្ត យូណាន ភាគប្រទេសចិនភាគនិរតីបានអះអាងថា រូបនាង “ស្អាតខ្លាំងពីធម្មជាតិមិនសមនឹងធ្វើការទេ”។ យោងតាមវេបសាយ Sin Chew Daily បានឲ្យដឹងថា ស្ត្រីដែលមិនត្រូវបានគេស្គាល់ឈ្មោះរូបនេះកាលពីមុនធ្លាប់ធ្វើការជាអ្នករត់តុ និងគិតលុយ ប៉ុន្តែត្រូវបានគេបញ្ឈប់ពីការងារ។ នាងបានឲ្យដឹងថាដើមឡើយនាងមានគម្រោងសរសេរថា “ខ្ញុំឃ្លានណាស់ ត្រូវការប្រាក់ ១០ យ័នសម្រាប់ទិញអាហារ” ដោយជឿជាក់ថា អ្នកដែលបានឃើញនឹងជួយ ហើយផ្ដល់ប្រាក់មួយចំនួនឲ្យនាង។ គម្រោងដទៃទៀតដែលនាងបានគិតទុកក្នុងចិត្ត គឺចង់លក់ខ្លួន ប៉ុន្តែចុងបញ្ចប់ក៏នឹកឃើញគំនិតដ៏ប្លែកគេនេះឡើង។ នាងបានសរសេរនៅលើក្ដារថា “ខ្ញុំមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ កាយសម្បទាពេញលេញ និងមានសុខភាពល្អ ដូច្នេះខ្ញុំជ្រើសអង្គុយសុំទាននៅទីនេះជំនួសឲ្យការរកការងារជាក់លាក់មួយធ្វើ អគុណសម្រាប់សណ្ដានចិត្តដ៏ល្អរបស់អ្នក”។ ទោះជាយ៉ាងណាក៏ដោយ
April 18, 2018 - អន្តរជាតិ
បញ្ហានៃជំងឺឬសដូងបាត គឺអាចបង្កឲ្យមានផលប៉ះពាល់ ឬអាចកើតមានចំពោះមនុស្សស្ទើរតែគ្រប់គ្នានៅពេលណាមួយ មិនថាអ្នកជានរណា ជាសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អ្នករកស៊ី អត្តពលិក -ល- ក៏ដោយ។ ប៉ុន្តែកុំបារម្ភពេក អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់ជួយអ្នកក្នុងការកាត់បន្ថយរោគសញ្ញាឈឺចាប់នៃជម្ងឺ ឬចំពោះករណីខ្លះអាចត្រូវព្យាបាលជាសះស្បើយតែម្ដង ៖ ១០. ផ្លាស់ប្ដូរទីតាំងនៃការគេង ៖ ទីតាំងគេងដ៏ប្រសើរសម្រាប់អ្នកដែលកើតឬសដូងបាត គឺការគេងផ្អៀងទៅម្ខាង។ ការគេងឆ្លាស់ម្ដងទៅខាងឆ្វេង ម្ដងទៅខាងស្ដាំ គឺកាន់តែប្រសើរបំផុត ក៏ព្រោះឈាមនឹងមិននៅស្ងៀមទ្រឹងតែមួយកន្លែង។ ការគេងផ្ងារមិនត្រូវបានណែនាំសម្រាប់ដែលជម្ងឺឬសដូងបាតឡើយ ដោយសារតែការគេងរបៀបនេះ គឺផ្ដល់ភាពងាយស្រួលដល់ឈាមក្នុងការហូរចូលសរសៃឈាមខ្មៅនៃសសៃឈាមចុងពោះវៀន បណ្ដាលឲ្យសសៃឈាមរីកបង្កជាសម្ពាធត្រង់តំបន់ចុងពោះវៀន។ ៩. ប្រទាលកន្ទុយក្រពើ ៖ ការប្រើប្រាស់ប្រទាលកន្ទុយក្រពើជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីបំបាត់ការឈឺចាប់ ហើម និងបញ្ឈប់ការហូរឈាម។ ការស្អំកន្លែងទទួលផលប៉ះពាល់ជាមួយនឹងប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពខ្ពស់បំផុត។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវមូលរុំស្បៃ ឬបង់សម្រាប់រុំរបួសស្អាតមួយឲ្យបានពី ៣ ទៅ ៤ ដង។ បន្ទាបមក ដាក់ត្រាំវាក្នុងទឹកប្រទាលកន្ទុយក្រពើ រួចសឹមយកបង់នេះទៅបិតថ្នមលើតំបន់ដែលទទួលរងផលប៉ះពាល់ និងប្រើក្រដាសភ្លីមកគ្របពីលើ។ ទុកបែបនេះសម្រាប់រយៈពេល ៣០ នាទី។ ៨. ប្រើប្រាស់ខ្ទឹមស ៖ ខ្ទឹមសជួយកាត់បន្ថយដុំសាច់ឬសដូងបាត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយខ្ទឹមសដែលចិញ្ជ្រាំម៉ត់ ២០ ក្រាម និងទឹកដោះគោស្រស់ ៥០ មីលីលីត្រ។ យកល្បាយនេះទៅដាំឲ្យពុះ ហើយកូររហូតទាល់តែប្រែជាល្បាយខាប់ៗក្រាស់។ លាបល្បាយនៅមុនពេលចូលគេង។ ឱសថបែបធម្មជាតិនេះអាចត្រូវបន្តប្រើបានរហូតដល់ជាសះស្បើយ។ ៧. ពាក់ខោក្នុងដែលរលុងៗ ហើយធ្វើឡើងពីសំឡី (cotton) ៖ ប្រសិនបើអ្នកកំពុងកើតជំងឺឬសដូងបាត អ្នកត្រូវជ្រើសរើសសំលៀកបំពាក់ដែលផលិតពីសំឡីកប្បាស។ ខោក្នុង ឬខោទ្រនាប់ដែលធ្វើឡើងពីសំឡីកប្បាស (cotton) ជំរុញអោយមានចលនាខ្យល់ល្អដល់ស្បែក។ វាជាការសំខាន់ក្នុងការផ្លាស់ប្តូរខោទ្រនាប់របស់អ្នកជារៀងរាល់ថ្ងៃ។ ត្រូវចាំថាស្បែករបស់អ្នកក៏ត្រូវការដកដង្ហើមផងដែរ ដូច្នេះមិនគួរជ្រើសរើសស្លៀកសម្លៀកបំពាក់ណាដែលតឹង ឬរឹបខ្លាំងឡើយ។ ៦. ទទួលទានអាហារជាតិសសៃឲ្យកាន់តែច្រើន ៖ ការទទួលទានអាហារ និងផ្លែឈើដែលសម្បូរទៅដោយជាតិសសៃ គឺផ្ដល់ផលល្អប្រសើរបំផុតដល់ដំណើរការនៃពោះវៀន។ ជាតិសសៃជួយបន្សាបកម្ចាត់ជាតិពុល ធ្វើអោយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានភាពប្រក្រតី និងពង្រឹង peristalsis នៃពោះវៀនតូច។ ៥. ហែលទឹក ដើរ និងរត់ ៖ ការអង្គុយតែមួយកន្លែងច្រើនពេក គឺជាកត្តាចម្បងមួយបណ្ដាលឲ្យកើតជំងឺឬសដូងបាត។ អ្នកជំងឺជាច្រើនយល់ច្រឡំថា នៅពេលដែលកើតជំងឺនេះ គឺមិនអាចធ្វើលំហាត់ប្រាណបានទេ។ ការពិតទៅក្នុងកំឡុងពេលនៃព្យាបាល វាមិនត្រឹមតែអាចប៉ុណ្ណោះទេ ប៉ុន្តែវាចំបាច់ណាស់ដែលរាងកាយត្រូវមានសកម្មភាព និងធ្វើលំហាត់ប្រាណ។ រឿងចម្បងដែលត្រូវចាំទុកក្នុងចិត្ត គឺការជ្រើសរើសប្រភេទនៃលំហាត់ប្រាណឲ្យបានត្រឹមត្រូវ។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកមិនបានចេញវេជ្ជបញ្ជាអោយត្រូវតែសំរាកនៅលើគ្រែទេនោះ ការដើរជិតៗ ឬការធ្វើលំហាត់ប្រាណបែបស្រាលៗនឹងមិនបង្កគ្រោះថ្នាក់ឡើយ។ ប៉ុន្តែប្រសិនបើ វេជ្ជបញ្ជាតម្រូវឲ្យអ្នកគេងសម្រាក ចូរសួរវេជ្ជបណ្ឌិតរបស់អ្នកថាតើមានលំហាត់ប្រាណប្រភេទណាមួយដែលអ្នកអាចធ្វើបាន ខណៈពេលគេងសម្រាកបែបនេះ។ ជាទូទៅសកម្មភាពដែលត្រូវបានណែនាំសម្រាប់អ្នកទទួលរងជំងឺឬសដូងបាតមានដូចជា ការដើរ រត់ ហែលទឹក និងជិះស្គី។ ៤. ជៀសវាងពីការអង្គុយសន្ធឹងអានអ្វីមួយពេលចូលបង្គន់ ៖ ទោះបីជាវាហាក់ដូចជាមិនមានគ្រោះថ្នាក់ក៏ដោយ ក៏ការអង្គុយនៅលើបង្គន់យូរអាចនាំឲ្យរោគសញ្ញានៃជំងឺឬសដូងកាន់តែអាក្រក់ទៅៗ។ ប្រសិនបើអ្នកសន្ធឹងនៅពេលអង្គុយលើបង្គន់សម្ពាធក្នុងពោះកើនឡើងខ្ពស់ ខណៈនោះសរសៃឈាមចុងពោះវៀននឹងហើម។ អទម្លាបនៃដំណើរការនេះជាពិសេសប្រសិនបើម្ដងៗមានរយៈពេលយូរនោះ វាអាចបណ្ដាលឲ្យកើតមានការកកស្ទះសសៃឈាមវ៉ែន ឬការអភិវឌ្ឍទៅជាជំងឺឬសដូងបាត។ ៣. ស្អំបែបត្រជាក់ ៖ ដើម្បីបង្កើតប្រដាប់ស្អំត្រជាក់ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់បង់សម្រាប់រុំរបួសស្អាត ឬក្រដាសជូតមាត់ដែលរុំបត់ហើយចូលក្នុងទឹកត្រជាក់ រួចយកទៅបិតលើដុំពកឬសដូងបាតសម្រាប់រយៈពេល ២ ទៅ ៣ នាទី។ វិធីនេះជួយកាត់បន្ថយការឈឺចាប់ និងរលាក។ ២. ទទួលទានទឹកឲ្យបានកាន់តែច្រើន ៖ ការទទួលទានទឹកមិនបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ គឺជាមូលហេតុមួយបណ្ដាលឲ្យមានប៉ះពាល់ដល់ចរន្តឈាមរត់ និងការងាប់នៃកោសិកាដែលអាចនាំអោយកើតជំងឺឬសដូងបាត។ ឈាមនឹងប្រែជាខាប់ខ្លាំងនៅពេលរាងកាយខ្វះជាតិទឹក ហើយវាជាហេតុឈានដល់មានការធ្លាក់ចុះខ្សោយនៃចលនាឈាមរត់តាមរយៈប្រព័ន្ធសរសៃឈាមចុងពោះវៀនដែលជម្រុញឲ្យកើតមានជំងឺឬសដូងបាត។
April 18, 2018 - PR
ទូរទស្សន៍សាមសុង QLED TV អេក្រង់ ៨៨ អ៊ីញថ្មី ដែលមានឈ្មោះថា Q9 គឺជាម៉ូដែលដ៏ធំបំផុតរបស់ទូរទស្សន៍ QLED ។ ទទឹងរបស់អេក្រង់ទូរទស្សន៍នេះមានប្រវែងប្រម៉ាណ ១៩៧,៩ សង់ទីម៉ែត្រ ឬជិត ៧៨ អ៊ីញ ហើយទំហំអេក្រង់ទាំងមូលធំជាង ទូរទស្សន៍អេក្រង់ ៤៣ អ៊ីញ ទាំងបួនគ្រឿងបូកបញ្ចូលគ្នា។ ក្រៅពីទំហំអេក្រង់ធំ Q9 មានរូបភាពច្បាស់និងដំណើរការបានល្អ ព្រមរូបរាងស្អាត សាកសមនឹងតម្រូវការរស់នៅរបស់អ្នកប្រើប្រាស់។ ចូរមើលរូបភាពខាងក្រោមនេះដើម្បីឲ្យដឹងកាន់តែច្បាស់អំពីទំហំដ៏អស្ចារ្យរបស់ទូរទស្សន៍ សាមសុង Q9 QLED TV អេក្រង់ ៨៨ អ៊ីញ។
April 18, 2018 - អន្តរជាតិ
នារីៗដែលចូលចិត្តធ្វើដំនើរឆ្ងាយប្រាកដជាមានការធុញជាមួយនឹងការរៀបចំឥវ៉ាន់ដោយសារតែមានសំភារៈតូចតាចជាច្រើនដែលត្រូវរៀបចំ ដែលធ្វើឲ្យកាបូបពេញពិបាករកកន្លែងដាក់ ដូចនេះទាមទារឲ្យផ្លាស់ប្ដូរកាបូបណាដែលធំ។ ដូចនេះអ្នកអស់បារម្ភទៀតហើយជាមួយនឹងល្បិចនៃការរៀបចំទាំងនេះ៖ ១. ការរៀបបត់ខោខូវប៊យ៖ អ្នកគ្រាន់តែបត់ត្រង់ចង្កេះខោបន្ដិច បន្ទាប់មកអ្នករមូលពីជើងខោឡើងមកខាងលើហើយយកចង្កេះខោដែលយើងបត់នោះមកពន្លាតមកវិញជាការស្រេច។ ២. ស្រោមជើងក៏ត្រូវបត់ដូចគ្នាទៅនឹងខោខូវប៊យដែរ ៣. ស្រោមជើងដែលអ្នករមូលរួចហើយ អ្នកគួរតែយកដាក់ក្នុងស្បែកជើងដើម្បីរក្សាspaceឲ្យទូលាយក្នុងវ៉ាលីរបស់អ្នក។ ៤. យកស្បែកជើងរបស់អ្នកលាក់ទុកនៅក្នុងមួកការពារទឹកកុំឲ្យសក់សើម ដើម្បីរក្សាកន្លែងនិងការពារមិនធ្វើឲ្យប្រលាក់សំភារៈផ្សេងៗ ៥. របៀបបត់អាវយ៉ាងណាសន្សំកន្លែងបានច្រើន ៦. យក់សាប៊ូរបស់អ្នកដាក់ចូលនៅក្នុងដបតូចៗដើម្បីកុំឲ្យស៊ីកន្លែងច្រើនពេក បន្ទាប់មកអ្នកគួរតែយកថង់ផ្លាស្ទិកមកដាក់ពីលើគំរប់ដបការពារកុំឲ្យវាហារមកប្រលាក់ខោអាវរបស់អ្នក ៧. យកប្រអប់ដាក់ថ្នាំមកដាក់គ្រឿងអលង្កាដើម្បីរក្សាspace និងការពារកុំឲ្យគ្រឿងរបស់អ្នករញ៉េរញ៉ៃ៕ អត្ថបទ៖ Sai ប្រភព៖mthai
April 18, 2018 - អន្តរជាតិ
ប្រាកដណាស់នារីៗគ្រប់រូបមិនហ៊ានទទួលទានអាហារណាដែលមានជាតិផ្អែម ដូចជាបង្អែម, នំខេកជាដើមព្រោះដើម្បីរក្សារូបរាងដ៏ស្អាតរបស់ខ្លួន។ ប៉ុន្ដែអ្នកយល់ខុសហើយប្រសិនបើអ្នកទទួលទាននៅក្នុងបរិមាណមួយដ៏សមរម្យនោះមិនត្រឹមតែជួយដល់សុខភាពអ្នកប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពស្បែកអ្នកទៀតផង។ ដោយមានតារាមួយចំនួនបានចែករំលែកបទពិសោធន៍របស់ខ្លួនថា”នៅពេលដែលរូបនាងធ្វើការច្រើនអស់កម្លាំងរូបនាងតែងតែទទួលទានបង្អែមផ្អែមឆ្ងាញ់ៗដូចជានំខេកឈីស, ទឹកដោះគោជាដើម។ បន្ទាប់មករូបនាងត្រូវធ្វើលំហាត់ប្រាណ ហើយអ្វីដែលរូបនាងចូលចិត្តបំផុតនោះគឺការលេងប្រដាល់ព្រោះវាជួយឲ្យសាច់នៅដើមដៃតឹងល្អ ហើយក៏ធ្វើឲ្យមានរាងស្អាតនៅពេលដែលស្លៀកពាក់ម្ដងៗកាន់តែមានទំនុកចិត្ត” រូបនាងក៏បានបន្ថែមទៀតថា”ការពិសារទឹកផ្លែឈើផ្អែមក៏ល្អសម្រាប់ស្បែកផងដែរ ព្រោះថាជួយឲ្យស្បែកយើងកាន់តែមានសំណើមល្អ និងមិនងាយឲ្យខូចនៅពេលដែលយើងត្រូវធ្វើការប្រើគ្រឿងសំអាងញឹកញាប់”៕ អត្ថបទ៖ Sai ប្រភព៖mthai
April 18, 2018 - អន្តរជាតិ
ខាងក្រោមជាប្រភេទនៃអាហារ និងផ្លែឈើមួយចំនួនដែលមានផ្ទុកសម្បូរទៅដោយវីតាមីន ក៏ដូចជាសារធាតុផ្សេងៗដែលមានអត្ថប្រយោជន៍ប្រសើរបំផុតចំពោះសុខភាពរាងកាយ និងសម្រស់ ៖ ១១. ស៊ុត ៖ ស៊ុតមាន់មានផ្ទុកនូវវីតាមីន A D E H K វីតាមីនក្រុម B (B1 B2 B3 B4 B9) និងវីតាមីនជាច្រើនផ្សេងទៀតដែលល្អសម្រាប់សុខភាព។ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកវីតាមីន D យ៉ាងច្រើនដូចទៅនឹងខ្លាញ់ត្រីដែរ។ ស៊ុតមាន់ក៏មានផ្ទុកពោរពេញទៅដោយអាស៊ីតអាមីណូដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍលូតលាស់នៃរាងកាយបានត្រឹមត្រូវទៀតផង។ ១០. ផ្លែល្វា ៖ ល្វាមានផ្ទុកពោរពេញទៅដោយសារធាតុ fructose (ជាតិស្ករក្នុងផ្លែឈើ) គ្លុយកូស សែលុយឡូស pectins អាស៊ីតសរីរាង្គ វីតាមីន A C B1 B12 និងសារធាតុមានប្រយោជន៍ជាច្រើនផ្សេងទៀត។ ផ្លែឈើនេះល្អបំផុតសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយវាជួយធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង។ ផ្លែល្វាក៏ជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។ ៩. បន្លែបៃតង ៖ មានផ្ទុកសម្បូរទៅដោយសារជាតិដែក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមនិងចាំបាច់សម្រាប់ដំណើរការមេតាប៉ូលីស។ បន្លែបៃតងក៏មានឥទ្ធិពលយ៉ាងល្អប្រសើរជួយដល់ការលើកកម្ពស់សុខភាពបេះដូងផងដែរ។ ៨. សណ្ដែក ៖ ក៏ព្រោះតែតុល្យភាពនៃកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនស្មុគស្មាញផ្តល់នូវប្រភពជាតិស្ករទាប ហើយឋេរ ជំនួសឲ្យការកើនឡើងភ្លាមៗដែលអាចកើតឡើងបន្ទាប់ពីការទទួលទានកាបូអ៊ីដ្រាតធម្មតានាំឲ្យ សណ្ដែក គឺល្អប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ប៉ុន្តែបើទោះជាអ្នកមិនមែនជាអ្នកដែលមានជំងឺនេះក៏ដោយ ក៏សណ្ដែកនូវតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកដដែល ដោយវាជួយដល់ដំណើរការនៃការជំនួសកោសិកាចាស់ជាមួយនឹងកោសិកាថ្មីផ្សេងទៀត។ ៧. ម្ទេសផ្លោក ៖ ម្ទេសប្លោកកាត់បន្ថយសារធាតុកូឡេស្តេរ៉ុល និងការរលាក។ វាជាប្រភពដ៏ល្អបំផុតនៃវីតាមីន A វីតាមីន C និងវីតាមីន E ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសក់ការពារពីការជ្រុះ និងធ្វើឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាតក្មេងជាងវ័យ។ ៦. គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិមានផ្ទុកនូវជាតិសរសៃច្រើនដែលជួយធ្វើឲ្យស្បែកស្រស់ស្អាតភ្លឺទន់រលោង។ វាក៏ជួយបំបាត់ការរោលរលាក ឡើងកន្ទួល និងរោគផ្សិតចេញពីរាងកាយផងដែរដោយមានជំនួយពីជាតិសសៃ។ ទោះជាយ៉ាងណាក៏ដោយ កុំទទួលទានច្រើនពេក ក៏ព្រោះវាអាចបណ្ដាលឲ្យឡើងទម្ងន់។ ៥. ផ្លែចេក ៖ ចេកមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ផ្លែចេកមានផ្ទុកនូវម្សៅដ៏ធន់ម្ស៉ាងដែលធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត និងថែមទាំងកាត់បន្ថយចំណង់អាហារទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ចេកក៏មានផ្ទុកនូវសារធាតុ pectin
April 18, 2018 - កីឡា
យោងតាមសារពត៌មាន Evening Standard បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea គ្រោងនឹងទាមទារប្រាក់យ៉ាងហោចណាស់ 50 លានផោនពីក្លឹប Borussia Dortmund ក្នុងការផ្ទេរខ្សែប្រយុទ្ធ Michy Batshuayi ពេញសិទ្ធិនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកវ័យ 24 ឆ្នាំរូបនេះកំពុងធ្វើអោយក្លឹបតោខៀវ Chelsea កំពុងអង្គុយស្ដាយក្រោយខ្លាំងមែនទែន បន្ទាប់ពីខ្សែប្រយុទ្ធ Batshuayi បានបង្ហាញទំរង់លេងល្អមែនទែននៅក្នុងលីគកំពូល Bundesliga។ បន្ទាប់ពីក្លឹប Borussia Dortmund ខ្ចីជើងខ្សែប្រយុទ្ធ Batshuayi ពីក្លឹបតោខៀវ Chelsea កាលពីខែមករាកន្លងទៅពេលនេះខ្សែប្រយុទ្ធ Batshuayi សុតបញ្ចូលទីអោយក្លឹប Dortmund
April 18, 2018 - អន្តរជាតិ
យើងដឹងថាសព្វថ្ងៃនេះបណ្ដាញអ៊ីនធឺណីតកំពុងតែមានការជឿនលឿន ហើយក៏មានមនុស្សប្រើប្រាស់ជាច្រើន។ លើសពីនេះអ្នកខ្លះក៏បានជួបស្នេហ៍ពិតរបស់ខ្លួនតាមរយៈការ Online ផងដែរ។ ដូចនេះមាននារីមួយចំនួនមានការព្រួយបារម្ភពីការណាត់ជួបដំបូងរបស់ខ្លួន មិនដឹងថាចាប់ផ្ដើមពីណាល្អ, និយាយបែបណាទើបសម និងគិតមិនចេញថាគួរទៅកន្លែងណា។ ដូចនេះអ្នកគួរតែឈប់បារម្ភទៀតទៅ ខាងក្រោមនេះនិងប្រាប់អ្នកថាគួរតែធ្វើយ៉ាងណាមុនពេលថ្ងៃណាត់ជួបមកដល់៖ ១. តាមដានរឿងផ្ទាល់ខ្លួនរបស់គេនៅលើបណ្ដាញសង្គម៖ ដំបូងអ្នកត្រូវប្រាកដចិត្តជាមុនសិនថាអ្នកដែលលេងជាមួយអ្នក មានមុខមាត់ដូចទៅនឹងរូបពិតដែលគេដាក់នៅលើ Proflie ដែររឺទេ? បន្ទាប់មកអ្នកគួរតែដឹងពីកន្លែងធ្វើការ, កន្លែងរស់នៅរបស់គេឲ្យបានច្បាស់ជាមុនសិន ព្រោះថាអ្នកមិនគួរលេងជាមួយនឹងអ្នកដទៃដោយមិនដឹងពីអត្តសញ្ញាណគេច្បាស់នោះទេ។ បន្ទាប់មកទៀតអ្នកត្រូវសង្កេតមើលថា តើគេជាមនុស្សបែបណា, ចូលចិត្តធ្វើអ្វី? ចូលចិត្តដើរលេងនៅក្រៅ រឺក៏នៅផ្ទះ? ២. ត្រូវតែប្រាប់ដំណឹងដល់មិត្តរបស់អ្នក៖ ជាការពិតណាស់ពាក្យ”សុវត្ថិភាពគឺជារឿងចំបង” ទោះបីជាអ្នកជជែកលេងជាមួយនឹងបុរសម្នាក់នោះយូរយ៉ាងណាក្ដី តែអ្នកគួរតែប្រាប់ពីទីកន្លែង រឺក៏ដំណឹងខ្លះៗទៅមិត្តជិតស្និតរបស់អ្នក ដើម្បីឲ្យគេបានដឹងនៅពេលដែលយើងមានការណាត់ជួបជាលើកដំបូង ពីព្រោះមិនមាននរណាម្នាក់ដឹងថាមានកើតរឿងអ្វីកើតឡើងខ្លះនោះទេ។ ៣.
April 18, 2018









