- Khmernote Media
- កីឡា
ខ្សែបម្រើ Mousa Dembele របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ទំនងជាចាកចេញពីក្លឹបទៅកាន់ក្លឹបយក្សមួយនៃលីគកំពូលចិននៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ កុងត្រារបស់ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះជាមួយនឹងក្លឹប Tottenham Hotspur នៅសល់តែមួយឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលពេលនេះការចចារបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះជាមួយនឹងក្លឹប Tottenham Hotspur កំពុងតែជាប់គាំង ស្របពេលដែលក្លឹបចង់លក់រូបគេផងនោះធ្វើអោយខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ យោងតាមភ្នាក់ងាររបស់ខ្សែបម្រើ Mousa Dembele បានអោយដឹងថា៖ ការចាកចេញពីទឹកដីអង់គ្លេសទៅកាន់លីគកំពូលចិនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់រូបគេ។ មានក្លឹបយក្សចិនជាច្រើនកំពុងទាក់ទងជាមួយនឹងក្លឹបក្នុងការទិញខ្សែបម្រើរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ បុត្រ ប្រភព៖ Goal
April 19, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ឪពុកម្តាយគ្រប់រូបមិនរីករាយនោះទេនៅពេលឃើញកូនៗរបស់ខ្លួនមានជម្ងឺបៀតបៀនខ្លួននោះ ពួកគេគាត់តែងតែរិះរកគ្រប់មធ្យោបាយជួយគេ។ តាមប្រភពព័ត៌មានចិនមួយបានអោយដឹងថាឪពុកម្នាក់ដែលមកពីទីក្រុង Yangzhou ខេត្ត Shandong ប្រទេសចិនបានតែងខ្លួនជាតួថ្លុក Peppa Pig ក្នុងរឿងតុក្កតាអង់គ្លេស ដើម្បីរៃអង្គៀសប្រាក់ជួយកូនស្រីដែលមានជម្ងឺទឹកនោមល្ហែម។ លោក Zhou Yingfang បានប្រាប់ថា “គាត់មានការភ្ញាក់ផ្អើលមែនទែន ដែលកូនស្រីដែលមានវ័យទើបនឹង២ឆ្នាំរបស់ខ្លួនត្រូវគ្រូពេទ្យរកឃើញថាមានជម្ងឺទឹកនោមផ្អែមនេះ”។ គាត់បន្តថាប្រសិនបើមិនមានការព្យាបាលនោះទេ កូនស្រីរបស់គាត់អាចក្លាយជាមនុស្សពិការទៀតផង។ ក្រោយពីជួបរឿងបែបនេះគ្រួសារគាត់បានផ្លាស់ប្តូពីក្រុង Yangzhou ទៅកាន់ទៅទីក្រុង Jinan នៅទីនោះគាត់ចាប់ផ្តើមធ្វើការងារចម្លែកដើម្បីរកលុយសំរាប់ការព្យាបាលកូនស្រីរបស់គាត់ប៉ុន្តែវាមិនបានគ្រប់គ្រាន់ទេ។ គាត់ក៏បែកគំនិតស្លៀកពាក់ជា Peppa Pig បែបនេះហើយលក់នំ pancake ដោយមានជំនួយពីកូនស្រីច្បងរបស់គាត់។ ជាមួួយនឹងនំមួយតម្លៃ៥យ័ន គាត់ប្រហែលជាត្រូវលក់នំយ៉ាងតិចណាស់ក៏ជាង៤០,០០០នំដែរទើបអាចគ្រប់គ្រាន់ក្នុងការចំនាយព្យាបាលកូនស្រីគាត់។
April 19, 2018 - អន្តរជាតិ
ជប៉ុន៖កំពូលចោរជប៉ុនម្នាក់បានហែកគុករត់គេចខ្លួនបាត់ស្រមោល ហើយអាជ្ញាធរបានប្រើប្រាស់កម្លាំងប៉ូលិសប្រមាណជា៦,៦០០នាក់ តាមចាប់ខ្លួនចោរនោះ នៅតែមិនអាចរករូបគេឃើញទៀត។ ឧក្រិដ្ឋជនរូបនេះមានឈ្មោះថា Tatsuma Hirao អាយុ ២៧ ឆ្នាំ ហើយគេជាអតីតបងធំ និងមេចោរម្នាក់ ដែលបានធ្លាប់បានប្រព្រឹត្តិបទល្មើសជាច្រើនករណី។ ឧក្រិដ្ឋជនរូបនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល៥ឆ្នាំកន្លះ នៅក្នុងមន្ទីរឃុំឃាំងមួយកន្លែងស្ថិតនៅលើកោះមួយក្នុងក្រុង Imabari ប្រទេសជប៉ុន។ យ៉ាងណាក្តី ឧក្រិដ្ឋជនរូបនេះទើបតែទទួលទោសបានបន្ដិចប៉ុណ្ណោះ ហើយគេក៏បានលួចរត់ចេញពីគុក និងបង្កភាពចលាចលជាថ្មីម្តងទៀតសម្រាប់ក្រុមប៉ូលិស។ កោះនេះមានផ្ទៃដីតែ ២២ គីឡូម៉ែត្រការ៉េតែ ប៉ុណ្ណោះ និងមានប្រជាជនរស់នៅសរុបចំនួន ២២,០០០ នាក់។ គេដឹងថា កំពូលចោរម្នាក់នេះកំពុងលាក់ខ្លួននៅលើកោះនេះនៅឡើយទេ ហើយពេលនេះគេបានដាក់កម្លាំងប៉ូលិសបន្ថែមទៀត ដើម្បីតាមចាប់ខ្លួនកំពូលចោររូបនេះ៕ អត្ថបទ៖ភក្តី
April 19, 2018 - អន្តរជាតិ
បន្ទាប់ពីធ្វើការដើរលេងនៅថ្ងៃបុណ្យសង្រ្កាន្ដ នារីគ្រប់រូបប្រាកដជាជួបជាមួយនឹងបញ្ហាស្បែកខ្មៅខូចមែនទេ។ ពេលនេះអ្នកអស់បារម្ភជាមួយនឹងបញ្ហាស្បែកខូចទៀតហើយដោយគ្រាន់តែអនុវត្តន៍វិធីទាំង ៥នេះដើម្បីធ្វើឲ្យស្បែករបស់អ្នកត្រលប់មកល្អស្អាតដូចដើមវិញ៖ ១.ជៀសវាងការចេញក្រៅ៖ យើងដឹងហើយថានៅក្នុងរដូវកាលនេះអាកាសធាតុនៅតែបន្ដក្ដៅដូចនេះស្បែករបស់អ្នកកំពុងតែមានបញ្ហា ហេតុនេះអ្នកមិនគួរចេញទៅត្រូវក្ដៅថ្ងៃបន្ថែមទៀតនោះទេ។ អ្នកគួរតែព្យាយាមនៅផ្ទះហើយប្រើជាមួយនឹងក្រែមការពារកម្ដៅថ្ងៃទើបជាការប្រសើរ។ ២. ជៀសវាងក្នុងការប្រើគ្រឿងសំអាង៖ យើងដឹងហើយថាផ្ទៃមុខរបស់យើងកំពុងតែទទួលរងនូវកម្ដៅថ្ងៃ ហេតុនេះអ្នកគួរតែបញ្ឈប់នៅក្នុងការប្រើនូវគ្រឿងសំអាងមួយរយៈសិនទម្រាំស្បែកមុខរបស់អ្នកមកសភាពដើមវិញ ហើយមិនគួរភ្លេចលាងសំអាតមុខមុនពេលចូលគេងជាប្រចាំផងដែរ។ ៣. ជម្រុះកោសិកាចាស់ចេញ៖ ដើម្បីឲ្យស្បែកមុខរបស់អ្នកត្រលប់មកល្អដូចដើមបានឆាប់រហ័ស អ្នកគួរតែជម្រុះកោសិកាចាស់ចេញឲ្យបានលឿន។ ហើយវាមានភាពងាយស្រួសជាខ្លាំងដោយអ្នកគ្រាន់តែយកទឹកដោះគោជូរមកបិទនៅលើផ្ទៃមុខរបស់អ្នករួចទុកចោលប្រមាណ ១៥នាទីហើយចាំលាងទឹកចេញនោះស្បែកមុខរបស់អ្នកនឹងល្អប្រសើរជាងមុន ព្រោះថាទឹកដោះគោជូរគឺមានប្រតេអ៊ីនដែលជួយជម្រុះកោសិកាចាស់បានលឿនបំផុត។ ៤. ការបរិភោគអាហារ៖ យើងដឹងហើយថាការបរិភោគអាហារដែលសំបូរទៅដោយប៉ូតាស្យូមគឺជំនួយដល់ស្បែកជាខ្លាំងដូចជាការបរិភោគបន្លែពណ៌បៃតង, ការ៉ុត, ល្ពៅ និងផ្លែឈើជាដើម។ អ្នកបរិភោគអាហារកាន់តែច្រើនកាន់តែជួយបំប៉នដល់ស្បែកអ្នកកាន់តែល្អឡើងវិញ ដូចនេះអ្នកគួរតែបរិភោគឲ្យបានញឹកញាប់ ព្រោះថាវាក៏ជួយឲ្យស្បែកមានសំណើមដ៏ល្អផងដែរ។ ៥. ការស្ដារឡើងវិញ៖ អ្នកអាចជ្រើសរើសយកប្រេងដែលធ្វើមកពីផ្លែឈើPassion ព្រោះថាវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនៃការជ្រីវជ្រួញ Omega
April 19, 2018 - អន្តរជាតិ
ក្រោយពីការហាត់ប្រាណ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ ការលេងស្ទាយសម្លៀកបំពាក់ក៏អាចជួយឲ្យរូបរាងរបស់អ្នកមើលទៅស្លីមជាមុនបានដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗក្នុងការលេងស្ទាយ ឬជ្រើសរើសសម្លៀកបំពាក់បែបណាទើបអាចធ្វើឲ្យមើលទៅឃើញរូបរាងស្លីមសមស្អាត ៖ ១. កុំស្លៀកសម្លៀកបំពាក់ដែលរលុងៗ ៖ នារីភាគច្រើនយល់ថា សម្លៀកបំពាក់ដែលរលុងៗធំជាងខ្លួននឹងជួយបិតបាំងមាឌ ឬរូបរាងធាត់របស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា គំនិតនេះ គឺមិនត្រឹមត្រូវសោះឡើយ ដោយសម្លៀកបំពាក់ប៉ោងៗរលុងមានតែធ្វើឲ្យរូបរាងពួកគេមើលទៅធំជាងមុនប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែលអ្នកគួរតែជ្រើសរើសអាវក្រៅខ្លីមួយជំនួសឲ្យអាវក្រៅធំវែង។ កុំក្លាយក្នុងការជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ភ្លឺឆើត ក៏ព្រោះអ្វីដែលសំខាន់បំផុតនោះ គឺការកំណត់ថាតើពណ៌មួយណាដែលសាកសមជាមួយនឹងរូបរាងរបស់អ្នកបំផុត។ ២. ជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌តែមួយបែប ៖ សម្លៀកបំពាក់បែបនេះក៏អាចធ្វើឲ្យអ្នកមើលទៅស្គមស្លីមជាងមុនបានដែរ។ ៣. ជ្រើសរើសសាច់ក្រណាត់ និងការកាត់ដេរឲ្យបានត្រឹមត្រូវ ៖ ត្រូវយកចិត្តទុកដាក់បំផុតចំពោះគុណភាពនៃសាច់ក្រណាត់សម្លៀកបំពាក់របស់អ្នក។ សម្លៀកបំពាក់ដែលធ្វើឡើងពីសាច់ក្រណាត់ស្ដើង ហើយតឹងណែន រួមជាមួយទឹកដៃនៃការកាត់ដេរអន់នឹងបង្ហាញឲ្យឃើញតែពីភាពខ្វះខាត ឬគុណវិបិត្តនៃរូបរាងកាយរបស់អ្នកតែប៉ុណ្ណោះ។ ៤. ប្រុងប្រយ័ត្នក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្នែកខាងលើ
April 19, 2018 - អន្តរជាតិ
បរទេស ៖ យុវជនសម័យនេះមួយចំនួនចិត្តខ្លាំងរហូតហ៊ានវាយធ្វើបាបគ្នានៅក្នុងសាលា ដោយគ្មានខ្លាចក្រែងរអែងចិត្តគ្រូៗរឺនាយកសាលាទាល់តែសោះ។ នាពេលថ្មីៗនេះវីដេអូឃ្លីបវាយធ្វើបាបសិស្សសាលាស្រីម្នាក់ដែលបង្កឡើងដោយមិត្តរួមថ្នាក់របស់នាង កំពុងល្បីពេញបណ្តាញសង្គម។ តាមរយៈវីដេអូបានបង្ហាញសកម្មភាពដ៏រន្ធត់ដែលក្មេងស្រីម្នាក់ ត្រូវបានក្មេងស្រី៤នាក់ទៀតរួមគ្នាព្រួតវាយធ្វើបាប។ ក្មេងចិត្តខ្លាំងទាំងបួននោះថែមទាំងប្រើប្រាស់ច្រាស់ដុសបង្គន់យកមកញីលើក្បាលក្មេងស្រីរងគ្រោះ អ្វីដែលកាន់តែអាក្រក់ទៀនោះគឺនាងបានយកយកទៅញីលើដើមទ្រូង និងផ្នែកខាងក្រោមរបស់ក្មេងស្រីរងគ្រោះទៀតផង។ នៅពេលវីដេអូនោះត្រូវបានបង្ហោះ គ្រូម្នាក់ក្នុងសាលានោះបានឃើញហើយបង្ហោះសារសួរជនសង្ស័យថាកើតសអ្វី។ ជនសង្ស័យបានតបថា”ខ្ញុំមិនមានអីជាមួយនាងនោះទេ គ្រាន់តែខ្ញុំធ្វើខ្លាំងជ្រុលបន្តិច”។ អ្នកគ្រូ Norashsikin Radzelee មានការសង្ស័យហើយបានផ្តល់ដំណឹងនេះអោយទៅប៉ូលិសភ្លាមៗ ដើម្បីឃាត់ខ្លួនជនល្មើសទាំងនោះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ Case of bullying at Assumption Pathway School. The girl with the
April 19, 2018 - សង្គម
យោងតាមការបញ្ជាក់ មន្ទីរសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ ខែមេសា នេះថា នៅវេលាម៉ោង ១១ និង០០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយ នឹងបើកអោយដំណើរការចរាចរទ្វេរទិសដដែល ប៉ុន្តែនឹងបិទចរាចរលើកម្រាលស្ពាន ១គន្លងក្នុងចំណោម ២គន្លងនៃ១ចំហៀងស្ពាន ដើម្បីបន្តការសាងសង់រហូតបញ្ចប់ទាំងស្រុង។ ការដាក់អោយចរាចរបណ្តោះអាសន្ននេះ ត្រូវបានហាមរថយន្តក្រុង និងរថយន្តមានកំពស់លើស ៣ម ឆ្លងកាត់ស្ពាននោះទេ ប៉ុន្តែកន្លងមកនេះ គេឃើញមានរថយន្តក្រុងបានបើកបុករបាំងកាត់ទទឹងផ្លូវបាក់ធ្លាក់មកដី២ដងមកហើយ៕ អត្ថបទ៖ សេម
April 19, 2018 - អន្តរជាតិ
នារីៗមានការព្រួយបារម្ភជាខ្លាំងជាមួយនឹងបញ្ហាខ្មៅនៅក្រោមភ្នែកដែលធ្វើឲ្យពិបាកក្នុងការតុបតែងមុខយ៉ាងណាក៏មិនស្អាត ហើយខំយកម៉្សៅដើម្បីមកបិទបាំងកន្លែងខ្មៅនោះជាច្រើនជាន់។ ដោយយើងដឹងហើយថាបញ្ហាខ្មៅនៅក្រោមភ្នែកគឺបណ្ដាលមកពីអ្នកសម្រាកមិនគ្រប់គ្រាន់់ រឺក៏មានបញ្ហាស្បែកខ្មៅក្រោមភ្នែកនេះ ហើយទោះបីជាអ្នកប្រើប្រាស់ក្រែម រឺបិទជាមួយនឹងត្រសក់យ៉ាងណាក៏មិនបាត់មែនទេ។ ពេលនេះអ្នកឈប់បារម្ភទៀតទៅបើសិនជាអ្នកមានការណាត់ជួបសំខាន់ហើយចង់ដោះស្រាយបញ្ហាភ្នែកខ្មៅនេះភ្លាមៗ ដោយអ្នកគ្រាន់តែយកLipstick មកបិទបាំងនៅក្រោមភ្នែកជាការស្រេច យ៉ាងណាអ្នកគួរតែជ្រើសរើសយកLipstick ណាដែលមានពណ៌ក្រហម រឺពណ៌ទឹកក្រូចព្រោះថាវាអាចជួយបិទបាំងនៅក្រោមភ្នែករបស់អ្នកបានល្អ លើសពីនេះអ្នកគួរតែប្រើជាមួយនឹង Eyeliner បន្ថែមពីក្រោមភ្នែក បន្ដិចកាន់តែទទួលបាននូវភាពស្រស់ស្អាត៕ អត្ថបទ៖ Sai ប្រភព៖mthai
April 19, 2018 - អន្តរជាតិ
ចិន ៖ ដោយសារតែបច្ចេកវិទ្យាទំនើបនើបខ្លាំងពេក វាបង្កើតអោយមានរឿងប្លែកមិនគួរអោយជឿជាច្រើនបានកើតឡើង តែទោះជាយ៉ាងណាវានៅតែជារឿងពិតដែលបានកើតឡើងមក។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលទារកម្នាក់បានកើតមកក្រោយឪពុកម្តាយរបស់គេស្លាប់អស់រយៈពេលជាង៤ឆ្នាំ។ តាមប្រភពដដែលបានអោយដឹងថាឪពុកម្តាយរបស់ក្មេងនេះបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងខេត្ត Jiangsu នៅឆ្នាំ ២០១៣។ នៅមុនពេលពួកគេជួបនឹងគ្រោះថ្នាក់ចរាចរណ៍នេះ ពួកគេបានធ្វើការបង្កើតអំប្រ៊ីយ៉ុងនៅមន្ទីពេទ្យ Nanjing។ អំប្រ៊ីយ៉ុង ត្រូវបានគេចិញ្ចឹមទុករយៈរហូតដល់លោកតាលោកយាយរបស់គេរកបាន ស្រ្តីវ័យ២៧ឆ្នាំម្នាក់ផ្ញើរពោះបង្កើត ទារកនេះបានកើតនៅកាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark
April 19, 2018 - អន្តរជាតិ
បុរសជនជាតិបារាំងម្នាក់បានក្លាយទៅជាមនុស្សដំបូងគ្នាក្នុងពិភពលោក ដែលគេអាចជួយវះកាត់មុខមាត់ខុសប្រក្រតីខ្លាំងបំផុតរបស់គាត់ឲ្យមានមុខមាត់ដូចមនុស្សធម្មតាវិញ។ បុរសជនរងគ្រោះរូបនេះមានឈ្មោះថា Jérôme Hamon អាយុ ៤៣ ឆ្នាំ ហើយគាត់មានបញ្ហាខូចហ្សែន ឬមានហ្សែនខុសប្រក្រតីពីកំណើត ដែលធ្វើឲ្យមុខមាត់របស់គាត់វៀចជាខ្លាំង មានដុំសាច់ដុំជាច្រើននៅស្បែក មានបញ្ហាខួរក្បាល និងផ្នែកមួយចំនួនលើរាងកាយ។ ក្រុមវេជ្ជបណ្ឌិតបានព្យាយាម ជួយគាត់តាំងពីឆ្នាំ ២០១០ មកម្លះ ហើយការវះកាត់ និងព្យាបានក៏ត្រូវបានគេធ្វើឡើងជាច្រើនដងមកហើយដែរ តែទើប មកដល់ពេលនេះទើបគេបានបញ្ចប់ការវះកាត់ និងព្យាបាលជាផ្លូវការ និងប្រកបដោយជោគជ័យ។ សូមអញ្ចើញប្រិយមិត្ត ទស្សនាអំពីរូបភាព និងសកម្មភាពរបស់បុរសម្នាក់នេះ និងសកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតមួយចំនួនដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ CNN
April 19, 2018









