Khmernote Media
  • អន្តរជាតិ

    គ្រប់ហាងកាហ្វេ Starbucks នៅក្នុងសហរដ្ឋអាមេរិកទាំងអស់នឹងត្រូវបិទពេញមួយរសៀលនៃថ្ងៃទី២៩ ខែឧសភា ដើម្បីធ្វើការអប់រំស្តីអំពីការរើសអើងជាតិសាសន៍សម្រាប់បុគ្គលិកទាំងអស់។ កម្មវិធីអប់រំនេះត្រូវបានធ្វើឡើងជាពិសេស បន្ទាប់ពីមានករណីចាប់ខ្លួនបុរសស្បែកខ្មៅ០២នាក់ ដោយច្រលំនៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងស្ថិតនៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ យោងតាមលោក Kevin Johnson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេ Starbucks បានឲ្យដឹងថា បុគ្គលិករបស់ហាងកាហ្វេសរុបចំនួន ១៧៥,០០០ នាក់ មកពីហាងចំនួន ៨,០០០ ហាង នឹងត្រូវចូលរួមវគ្គអប់រំខ្លីនេះ ដែលមានន័យខ្លឹមសារអប់អំពីការដោះស្រាយចំពោះការរើសអើងជាតិសាសន៍ ការលើកកម្ពស់ និងការរួបរួមគ្នារវាងជាតិសាសន៍ផ្សេងៗ និងការធនាឲ្យបានថា គ្រប់អតិថិជនទាំងអស់ដែលចូលមកក្នុងហាងកាហ្វេ Starbucks គឺមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការស្វាគមន៍ស្មើគ្នាទាំងអស់។ ជាងនេះទៅទៀតលោក

    April 18, 2018
  • កីឡា

    ភ្នាក់ងាររបស់ខ្សែបម្រើ Paul Pogba លោក Mino Raiola កំពុងទាក់ទងជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងការផ្ដល់សំណើរអោយក្លឹបយក្សមួយនេះទិញ Pogba នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើសញ្ជាតិបារាំងរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះត្រូវបានគេជឿជាក់ថាកំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវក្ដៅខាងមុខនេះ ប​ន្ទាប់ពីទំនាក់ទំនងរវាងខ្សែបម្រើ Paul Pogba ជាមួយនឹងលោក Jose Mourinho កំពុងតែប្រេះឆាម្ដងបន្ដិចៗធ្វើអោយខ្សែបម្រើ Pogba ខកចិត្តស្វែងរកផ្លូវចាកចេញពីក្លឹបបិសាចក្រហម Manchester United តែម្ដង។ កាលពីពេលថ្មីៗនេះដំណឹងមួយចេញពីប្រទេសបារាំងបានអោយដឹងថា៖ ក្លឹបអ្នកមានបារាំង PSG បានប្រាប់ទៅកាន់ភ្នាក់ងាររបស់ខ្សែបម្រើ

    April 18, 2018
  • អន្តរជាតិ

    ថៃ៖ របាយការណ៍បឋមរបស់អាជ្ញាធរថៃបានបង្ហាញថា គិតត្រឹមថ្ងៃទី៦ នៃការប្រារព្ធពិធីបុណ្យសង្រ្គានឆ្នាំថ្មីរបស់ថៃ ដែលមានរយៈពេលដល់ទៅ៧ថ្ងៃនោះ គឺមានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៧៨ នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣,៥៧៥ នាក់។ របាយការណ៍ស្ដីអំពីចរាចរណ៍ផ្លូវគោកមួយនេះបានបង្ហាញដែរថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់នេះបានបង្កឡើងដោយបញ្ហាធំៗមួយចំនួនដូចជា បញ្ហាផ្លូវថ្នល់ចំនួន ២៨.៤៧% បញ្ហាបើកបរក្នុងស្ថានភាពស្រវឹង ២៧.២៩% និងបញ្ហាបង្កឡើងដោយអ្នកជិះម៉ូតូមិនគោរពច្បាប់ចំនួន ៨១.៨០%។ ចំពោះបទល្មើសចរាចរណ៍វិញក៏កើតមានច្រើនណាស់ដែរសម្រាប់នៅក្នុងប្រទេសថៃគឺមានចំនួន ១៧៦,៤១៥ ករណី ដែលបានកើតឡើងនៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ២​,០១៣ កន្លែងផ្សេងគ្នា ដែលក្នុងនោះរួមមានករណីបើកម៉ូតូដោយមិនពាក់មួកសុវត្ថិភាពចំនួន ៤៩ ៨៦៦ ករណី និងករណីបើកបរថយន្តដោយគ្មានប័ណ្ណបើកបរចំនួន ៤៦ ០៦៧

    April 18, 2018
  • កីឡា

    យោងតាមសារពត៌មាន Don Balon បានចេញផ្សាយអោយដឹងថា៖ ក្លឹបអធិរាជសរ Real Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ចុះហត្ថលេខាផ្ទេរអ្នកចាំទី David De Gea មកកាន់ទឹកដីអេស្ប៉ាញហើយនៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបអធិរាជសរ Real Madrid ឫក៏ឈ្មោះក្នុងតំបន់ក្លឹបយក្ស Blancos គ្រោងនឹងចំណាយលុយដល់ទៅ 100លានអឺរ៉ូ ក្នុងការផ្ទេរអ្នកចាំទី David De Gea ចេញពីក្លឹបបិសាចក្រហម Manchester United។ ការព្យាយាមទិញខ្សែអ្នកចាំទីសញ្ជាតិអេស្ប៉ាញរបស់ក្លឹបអធិរាជសរ Real Madrid នេះគឺកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែការប៉ុនប៉ុងរបស់ Real

    April 18, 2018
  • សង្គម

    បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីធ្វើការសង្កេត តាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួច បានឲ្យដឹងថា ភ្លៀងកក់ខែនៅតែបន្តធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេសរហូតដល់ថ្ងៃទី២១ ខែមេសា ហើយសីតុណ្ហភាពអតិបរមានឹងថយចុះនៅរង្វង់ ៣០-៣១អង្សារសេ ចាប់ពីពេលនេះរហូតដលចុងខែមេសា៕ អត្ថបទ៖ សេម

    April 18, 2018
  • អន្តរជាតិ

    អ្នកដំណើរជាស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបានប៉ើងតាមបង្អួចយន្តហោះចេញមកក្រៅ ខណៈម៉ាស៊ីនរបស់យន្តហោះបានផ្ទុះក្នុងពេលយន្តហោះព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ។ យន្តហោះដែលមានឧបទ្ទវហេតុនេះជាប្រភេទយន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines មានទិសដៅហោះចេញពីប្រលានយន្តហោះ New York LaGuardia ក្នុងក្រុង New York សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Dallas Texas ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។ បន្ទាប់ពីធ្វើការហោះហើរបានចម្ងាយជិត ១០ គីឡូម៉ែត្រ ស្រាប់តែយន្តហោះមួយនេះមានបញ្ហា និងបានស្នើសូមធ្វើការចុះថតជាបន្ទាន់មួយនៅក្នុងប្រលានយន្តហោះអន្តជាតិ Pennsylvania ហើយក៏បានកើត មានបញ្ហាដូចបានរៀបរាប់ខាងលើតែម្តង។ មកទល់នឹងពេលនេះ គេនៅមិនទាន់បង្ហាញអត្តសញ្ញាណរបស់ស្ត្រីជនរងគ្រោះនោះនៅឡើយទេ ហើយសូម្បីតែមូលហេតុដែលបង្កឲ្យមានបញ្ហាក៏គេនៅមិនទាន់រកឃើញដែរ។​

    April 18, 2018
  • បច្ចេកវិទ្យា

    ក្នុងថ្ងៃនេះតែម្ដង iOS 11.4 beta 2 ត្រូវបានក្រុមហ៊ុន Apple សម្រេចដាក់ឲ្យទាញយកហើយ ប៉ុន្ដែតើអ្នកទាំងអស់គ្នាដឹងទេថា តើជំនាន់ថ្មីនេះមានអ្វីប្លែកខ្លះ? ជាការពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ wallpaper ដែលទទួលបានពី Product Red តែម្ដង។ iOS 11.4 beta 2 គឺជាជំនាន់អភិវឌ្ឍន៍មួយដែលពុំទាន់សម្រេចឡើយ ហើយអ្វីដែលក្រុមហ៊ុន Apple បានធ្វើលើជំនាន់នេះគឺ មិនខុសអីពី beta 1 ឡើយ។ ចំពោះបញ្ហាដែលកើតឡើងលើមុខងារ Airplay 2 គឺត្រូវបានជួសជុលលើជំនាន់នេះ ហើយកម្មវិធីចាក់តន្ត្រីក៏ត្រូវបានអភិវឌ្ឍន៍ដែរ។ ក្រៅពីនេះ

    April 18, 2018
  • បច្ចេកវិទ្យា

    ក្នុងសម័យកាលនេះ យើងសង្កេតឃើញថា រចនាបទក្បាលឆក (Notch Design) របស់ក្រុមហ៊ុន Apple ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយក្រុមហ៊ុនផលិតស្មាតហ្វូនដទៃទៀត តែងព្យាយាមចម្លងតាមរចនាបទនេះ ជាពិសេសគឺស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធ Android តែម្ដង។ ទោះជាយ៉ាងណា សម្រាប់ក្រុមហ៊ុន Samsung វិញ យើងនៅមិនទាន់សង្កេតឃើញមានស្មាតហ្វូនណាមានក្បាលឆកនៅឡើយទេ តែនាពេលថ្មីៗនេះអ្វីៗអាចនឹងផ្លាស់ប្ដូរ។ យោងតាមការបែកធ្លាយប៉ាតង់មួយដែលទទួលបានពីគេហទំព័រ Mobielkopen បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ អាចនឹងចូលរួមក្នុងរចនាបទក្បាលឆក ដូចគ្នាទៅនឹង iPhone X ដែរ។ ក្នុងប៉ាតង់នោះពុំបានបញ្ជាក់អ្វីច្បាស់នោះទេ គ្រាន់តែថាជំនាន់ក្រោយនៃស្មាតហ្វូន Galaxy នឹងមានក្បាលឆក។ គួរបញ្ជាក់ផងដែរថា ប៉ាតង់នេះត្រូវបានសម្រេចដោយការិយាល័យកម្មសិទិ្ធបញ្ញារបស់រដ្ឋ និងការិយាល័យប៉ាតង់

    April 18, 2018
  • សង្គម

    ភ្នំពេញ​​ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​២១​លើក​(​យប់​៩​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១៥​នាក់​ (​ស្រី​៥​នាក់​),​ រង​របួសធ្ងន់​១៨​នាក់​ (​ស្រី​៦​នាក់​)​ និង​រង​របួសស្រាល​១៧​នាក់​ (​ស្រី​៥​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ចំនួន​២៣​នាក់​ (​យប់​១៤​នាក់​)​។​ ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មានៈ​ ល្មើស​ល្បឿន​ ៦​លើក​ (​ស្លាប់​៦​នាក់​),​ មិន​គោរព​សិទ្ធ​ ៣​លើក​(​ស្លាប់​ ១​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​ ២​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​(​ស្លាប់​ ២​នាក់​),​ ប្រ​វឹង​

    April 18, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Sony ទើបតែសម្រេចប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Xperia XZ2 Premium របស់ខ្លួន ដែលគេស្គាល់ថា ជាម៉ូដែលដំបូងបង្អស់របស់ក្រុមហ៊ុនដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយ។ ដោយឡែក សម្រាប់ភ្នែកពីរនេះ គឺមិនធម្មតាឡើយ ព្រោះក្រុមហ៊ុនបានភ្ជាប់មកជាមួយនូវមុខងារពិសេសៗ ដែលអនុញ្ញាឲ្យអ្នកប្រើប្រាស់អាចថតរូបភាពបានល្អក្នុងលក្ខខណ្ឌពន្លឺខ្សោយ។ កាមេរ៉ាប្រភេទ Motion Eye របស់ក្រុមហ៊ុន Sony គឺប្រើប្រាស់ sensor ទំហំ 12MP សម្រាប់ថតស-ខ្មៅ និង 19MP មួយទៀតសម្រាប់ថតពណ៌។ អ្វីដែលអស្ចារ្យបំផុតនោះគឺ Xperia XZ2 Premium អាចថតវីដេអូបានក្នុងកម្រឹត ISO រហូតដល់ទៅ 12800 ឯណោះ ហើយនេះគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែលអាចធ្វើបែបនេះបាន។

    April 18, 2018