- Khmernote Media
- អន្តរជាតិ
អ្វីដែលលោកអ្នកបានលេបចូលទៅក្នុងពោះដោយច្រលំ ឬដោយកំហុសណាមួយហើយវត្ថុមិនរលាយនោះ វានឹងបង្កទៅជាបញ្ហា ចំពោះសុខភាពលោកជាមិនខាន ទោះជាលោកបានលេបវាយូរមកយ៉ាងណាក៏ដោយ។ ជាក់ស្តែងបុរសម្នាក់ ដែលបានលេប ដែកកេះចូលទៅក្នុងពោះប្រហែលជាង ២០ ឆ្នាំ មកហើយ ពេលនេះវាបានបង្កទៅជាបញ្ហា និងតម្រូវឲ្យមានការវះកាត់មួយផងដែរ។ បុរសជាជនរងគ្រោះរស់នៅក្នុងខេត្ត Sichuan ប្រទេសចិន និងមានអាយុប្រហែលជា ៥០ ឆ្នាំ។ គាត់បានរលឹកថា កាលពី ២០ ឆ្នាំ មុន គាត់បានលេបដែកកេះមួយចូលទៅក្នុងពោះរបស់គាត់ ហើយវាមិនដែលបង្កឲ្យ មានបញ្ហាអ្វីទាល់តែសោះក្នុងរយៈពេល ២០ ឆ្នាំនេះ រហូតមកទល់នឹងពេលនេះទើបគាត់មានអាការឈឺពោះជាខ្លាំងទ្រាំមិនបាន។ ហើយពេលដែលគាត់ទៅមន្ទីរពេទ្យ ទើបខាងវេជ្ជបណ្ឌិតបានរកឃើញថា នៅក្នុងពោះរបស់គាត់មានដែកកេះមួយមិនទាន់រលាយ ដូចនេះគេបានធ្វើការវះកាត់យកដែកកេះនោះចេញមកវិញ
April 20, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United បានទាមទារតម្លៃខ្លួនខ្សែបម្រើ Paul Pogba នៅក្នុងតម្លៃផ្ទេរ 140លានផោន ពីក្លឹបអ្នកមានបារាំង PSG ដែលកិច្ចសន្យានោះបានរួមបញ្ចូលកិច្ចព្រមព្រៀងផ្សេងៗទាំងអស់។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអ្នកមានបារាំង PSG ដើម្បីស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្រៅពីក្លឹបអ្នកមានបារាំង PSG ក៏មានក្លឹបអធិរាជសរ Real Madrid ដូចគ្នាក៏មានចំណាប់អារម្មណ៍ក្នុងការចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះដូចគ្នា ខណៈដែលមានដំណឹងជាច្រើនថា Pogba អាចនឹងជំនួសដំណែង Toni Kroos បន្ទាប់ពីមានពាក្យចចាមអារាមថា Toni
April 20, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ស្មាតហ្វូន ឈានមុខ លំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា ប្រកាសផ្តល់រង្វាន់ធំ “ឡេបថប់ Huawei MatebookX សរុប 4 គ្រឿង និងនាឡិការ Huawei Band 0 សរុប 240 គ្រឿង ដែលមួយសប្តាហ៍ៗ អតិថិជន នឹងអាចឈ្នះឡេបថប់ Huawei Matebook X ចំនួន 1 គ្រឿង តម្លៃ 1,568USD និងនាឡិការ Huawei
April 20, 2018 - អន្តរជាតិ
ដើម្បីរក្សាអនាម័យនៅតំបន់ឯកជនរបស់ខ្លួនមនុស្សស្រីភាគច្រើនបានជ្រើសរើសយកទឹកអនាម័យ ឬជែលសម្រាប់លាងសម្អាត ប្រដាប់ភេទមកប្រើប្រាស់ជាប្រចាំ។ យ៉ាងណាក្តីផលិតផលសម្រាប់លាងសម្អាតតំបន់ឯកជននេះ មានច្រើនប្រភេទ និងច្រើនម៉ូតណាស់ ដែលក្នុងនោះមានទាំងផលិតផលមានគុណភាពខ្ពស់ និងគ្មានគុណភាពផងដែរ។ ជាលទ្ធផលក្រុមអ្នកជំនាញ ផ្នែកសុខភាពបានធ្វើការសិក្សាមួយ និងបានរកឃើញថា ស្ត្រីដែលប្រើប្រាស់ទឹកអនាម័យដើម្បីលាងប្រដាប់ភេទ អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖ អ្នកដែលប្រាស់ជែលអាចប្រឈមនឹងកើតមានបាត់តេរីមិនល្អ ២០ ដង និងមេរោគផ្សិត ៨ ដងច្រើនជាងអ្នកដែលមិនប្រើ អ្នកដែលប្រើប្រាស់ផលិតផលទឹកលាងសម្អាតប្រឈមនឹងការកើតមានបាត់តេរីមិនល្អ ៣,៥ ដង អ្នកដែលប្រើក្រែមមកជូតសម្អាតប្រឈមនឹងការកើតមានមេរោគក្នុងរន្ធនោម ២,៥ ដង ដើម្បីចៀសផុតពីបញ្ហាដូចដែលបានរៀបរាប់ខាងលើ អ្នកជំនាញបានណែនាំឲ្យស្រ្តីទាំងជ្រើសរើសវិធីសម្អាតបែបធម្មជាតិ ហើយប្រសិនបើជ្រើសរើសផលិតដូចខាងលើត្រូវជ្រើសរើសផលិតដែលមានគុណភាពខ្ពស់ និងមានការណែនាំវេជ្ជបណ្ឌិតជំនាញ៕ អត្ថបទ៖ភក្តី ប្រភព៖asiantown
April 20, 2018 - PR
ភ្នំពេញ៖ ទីបំផុត រកឃើញម្ចាស់ឡេបថប់ Huawei Matebook X តម្លៃ 1,568 ដុល្លារដំបូងបង្អស់ ក្នុងកម្មវិធីចាប់ឆ្នោតផ្តល់សំណាងជូនអតិថិជនជាវ Huawei nova3e ($329), Y92018 ($249) រឺ nova 2i ($299)។ លោក ឡាយ គឹមហុង ជាអតិថិជនស្មាតហ្វូន Huawei nova 2i និង Huawei nova 3e និងជាម្ចាស់ឡេថប់ Huawei Matebook X
April 20, 2018 - បច្ចេកវិទ្យា
នៅពេលដែលអ្នកប្រើខ្សែដើម្បីភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រជាលើកដំបូង នោះអ្នកនឹងឃើញផ្ទាំងមួយលោតចេញមកជាមួយនឹងពាក្យថា “Trust This Computer?” ហើយតម្រូវឲ្យអ្នកជ្រើសរើស “Trust” រឺ “Don’t Trust”។ ជាការពិតណាស់ សកម្មភាពនេះមើលទៅហាក់ដូចជាងាយៗ និងគ្មានប្រយោជន៍ ប៉ុន្ដែយោងតាមការសិក្សាស្រាវជ្រាវថ្មីបានបញ្ជាក់ថា ការចុចលើពាក្យ “Trust” ញយពេកអាចនឹងបង្កបញ្ហាដល់ការការពារសុវត្ថិភាពរបស់ iPhone។ អ្នកសិក្សាស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ Symantec បានរកឃើញថា ការវាយប្រហារថ្មីនៅលើប្រព័ន្ធដំណើរការ iOS គឺផ្ដោតសំខាន់ទៅលើការកំណត់ “Trust” នោះតែម្ដង ពោលគឺរាល់ពេលដែលអ្នកចុចលើពាក្យនេះ បានន័យថាអ្នកអនុញ្ញាតឲ្យកុំព្យូទ័រមួយនោះអាចគ្រប់គ្រងលើ iPhone បាន។ ក្នុងពេលបច្ចុប្បន្ននេះ Hacker បាននឹងកំពុងប្រើប្រាស់វិធីសាស្ត្រម៉្យាងដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថា
April 20, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United នឹងត្រៀមដាក់លក់ខ្សែការពារ Luke Shaw នៅក្នុងតម្លៃផ្ទេរ 28លានផោន ប្រសិនបើមានក្លឹបណាចង់បានខ្សែការពាររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun។ ពេលនេះខ្សែការពារ Luke Shaw កំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីបន្ដអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United ទោះបីជាខ្សែការពាររូបនេះខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងណាក៏ដោយ ក៏ Luke Shaw ស្ថិតនៅក្នុងឈ្មោះកីឡាករដែលលោក Jose Mourinho ត្រៀមលក់ដដែលនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ លោក Jose Mourinho ចង់លក់ខ្សែការពារ Luke Shaw ប៉ុន្ដែប្រធានក្លឹបបិសាចក្រហម Manchester
April 19, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងអំពីរោគសញ្ញាទូទៅមួយចំនួនដែលតែងលេចឡើងចំពោះរាងកាយនៅពេលដែលអ្នកទទួលទានជាតិស្ករច្រើនលើសពេក ៖ ៩. ឈឺចាប់សាច់ដុំ និងសន្លាក់ ៖ វាអាចជាសញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើនដែលរាងកាយរបស់អ្នកប្រើ ដើម្បីជាការព្រមានឲ្យអ្នកដឹងអំពីដំណើរនៃការរលាកដែលនឹងកើតឡើងក្នុងរាងកាយ។ បរិមាណជាតិស្ករខ្ពស់នៅក្នុងរបបអាហារធ្វើឲ្យកោសិកាភាពស៊ាំរបស់អ្នកបញ្ចូនសារជាតិបង្កការរលាកចូលទៅក្នុងឈាមដើម្បីព្យាយាមបំបែកនូវ glycation ឬប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូស។អ្នកទទួលទានជាតិស្ករច្រើនប៉ុណ្ណា ប្រូតេអ៊ីនជាប់នឹងម៉ូលេគុលគ្លុយកូសនឹងកើនឡើងច្រើនប៉ុននោះដែរ ហើយសារជាតិបង្កការរលាកត្រូវបានបញ្ជូនមកកាន់តែច្រើនថែមទៀតដើម្បីបំបែកវដ្តនៃ glycation។ ជាលទ្ធផលចុងក្រោយនៃដំណើរការជីវគីមីក្នុងរាងកាយនេះនឹងបណ្ដាលឲ្យទៅជាកើតមានបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺរលាកសន្លាក់ ជំងឺភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំចុះអន់ខ្សោយ ឬស្បែកជ្រីវជ្រួញ ជាដើម។ ៨. ចេះតែឃ្លានអាហារផ្អែមៗមិនឈប់ ៖ ជាតិស្ករធ្វើឲ្យរាងកាយបញ្ចេញនូវសារធាតុ dopamine (សារធាតុគីមីជីវៈសាស្ត្រម្យ៉ាងដែលធ្វើឲ្យអ្នកមានអារម្មណ៍ញៀន)។ លើសពីនេះទៅទៀត អាហារជាតិស្ករខ្ពស់នឹងមិនធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតឡើយ ក៏ព្រោះវាមិនមានផ្ទុកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ផ្សេងៗឡើយ។ ៧. មានអារម្មណ៍ថាហើមពោះ ៖ ប្រសិនបើជាតិស្ករត្រូវបានស្រូបចូលច្រើនខ្លាំងដោយពោះវៀនតូច ពួកវានឹងជ្រៀតចូលទៅក្នុងពោះវៀនធំដែលជាទូទៅនៅទីនោះជាតិស្ករដើរតួនាទីផលិតជាតិហ្គាស និងបង្កមេរោគបាក់តេរក្នុងពោះវៀនដែលបណ្ដាលឲ្យហើមពោះ។ ៦. បញ្ហាស្បែក ៖ រោគមុន ការរោលរលាក និងបញ្ហាផ្សេងៗមួយចំនួនទៀតលើស្បែក គឺអាចជារោគសញ្ញាដែលបណ្ដាលមកពីការទទួលទានជាតិស្ករច្រើនពេក។ នៅពេលដែលជាតិស្ករចូលក្នុងឈាមរបស់អ្នកនោះវានឹងបើកការអនុវត្តន៍ជាបន្តបន្ទាប់នូវដំណើរការសរីរៈស្មុគស្មាញដែលអាចបណ្តាលអោយកើតមានការរលាក និងបញ្ហាស្បែកផ្សេងៗ។ ការជម្រុញអាំងស៊ុយលីននេះក៏បង្កើនសកម្មភាពនៃក្រពេញខ្លាញ់នៅក្នុងស្បែកផងដែរ គឺមានន័យថារបបអាហារជាតិស្ករខ្ពស់ផ្សារភ្ជាប់ទៅនឹងហានិភ័យនៃការលេចឡើងនូវរោគមុនកាន់តែខ្ពស់ថែមទៀត។ ៥. កើនទម្ងន់ ៖ អាហារសម្រន់ បង្អែម និងអាហារមានរសជាតិផ្អែមផ្សេងៗ គឺសុទ្ធតែអាចបណ្ដាលឲ្យធាត់។ កម្រិតខ្ពស់នៃជាតិស្ករបង្កើនការផលិតអាំងស៊ុយលីនដែលនឹងស្តុកទុកជាតិខ្លាញ់លើសនៅក្នុងក្បាលពោះរបស់អ្នកច្រើនជាងកន្លែងផ្សេងទៀតនៃរាងកាយ។ ៤. ពុកធ្មេញ ៖ ទោះជាយ៉ាងណាក៏ដោយ ជាតិស្ករមិនធ្វើឲ្យធ្មេញរបស់អ្នកខូចនោះទេ ប៉ុន្តែកំទេចកំទីពីអាហារដែលជាប់លើធ្មេញបន្ទាប់ពីការទទួលទានជាអ្នកធ្វើ។ ចំនីអាហារដែលមានរសជាតិផ្អែមដូចជា ស្ករគ្រាប់ ស្ករកៅស៊ូ នំ ជាដើមអាចនឹងជាប់ក្នុងចន្លោះធ្មេញដែលពិបាកសម្អាតចេញ។ ៣. លែងដឹងរសជាតិផ្អែម ៖ នៅពេលដែលអ្នកទទួលទានចំនីអាហាររសជាតិផ្អែមច្រើនជារៀងរាល់ថ្ងៃពកល្អិតតូចៗលើអណ្ដាតដែលទទួលខុសត្រូវចំពោះរសជាតិអាហារនឹងស៊ាំជាមួយកម្រិតនៃជាតិផ្អែម ហើយមិនបញ្ចេញប្រតិកម្មតបទៀតឡើយ។ ២. ឧស្សាហ៍ផ្ដាសាយ ៖ ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករច្រើនពេកនឹងធ្វើឲ្យមានការរារាំងកោសិកាប្រព័ន្ធភាពស៊ាំពីការវាយប្រហារតតាំងពពួកបាក់តេរីនៅពេលអ្នកឈឺ។ រចនាសម្ព័ន្ធគីមីរបស់វីតាមីន C ដែលរាងកាយត្រូវការដើម្បីប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយ គឺស្រដៀងគ្នាខ្លាំងណាស់ទៅនឹងគ្លុយកូស។ ដូច្នេះជំនួសឲ្យការស្វែងរក ក៏ដូចជាធ្វើការជាមួយវីតាមីន C ប្រព័ន្ធភាពស៊ាំបែរជាប្រើប្រាស់ជាតិគ្លុយកូសដែលគ្មានថាមពលអ្វីទៅប្រយុទ្ធប្រឆាំងបាក់តេរីនៅពេលជាតិគ្លុយកូសមានបរិមាណច្រើនពេកក្នុងរាងកាយ។ ជាលទ្ធផល ដោយសារតែគ្មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺ ប្រព័ន្ធភាពស៊ាំត្រូវទទួលរងនូវជំងឺទៅវិញ។ ១. ការប្រែប្រួលថាមពលរាងកាយ ៖ ជាតិស្ករ ឬគ្លុយកូសទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ថាមពលនៅក្នុងរាងកាយ ដូច្នេះការរក្សាកំរិតជាតិស្ករនៅក្នុងឈាមអោយបានត្រឹមត្រូវ គឺពិតជាសំខាន់ខ្លាំងណាស់។ ការប្រែប្រួលណាមួយនៃកម្រិតជាតិស្ករអាចនាំឲ្យថាមពលនៃរាងកាយប្រែជាម្ដងកើនឡើង ម្ដងធ្លាក់ចុះ។ នៅពេលដែលអ្នកទទួលទានអាហារផ្អែម លំពែងនឹងបញ្ចេញអាំងស៊ុយលីនដើម្បីជួយដឹកនាំគ្លុយកូសទៅកោសិកាដែលធ្វើអោយអ្នកមានថាមពល។ ប៉ុន្តែនៅពេលដែលវដ្តនៃការដឹកនាំគ្លុយកូសនេះបញ្ចប់ អ្នកប្រាកដជាមានអារម្មណ៍ថា កម្រិតថាមពលក៏ធ្លាក់ចុះទៅតាមនោះដែរ ដោយសារតែរាងកាយទាមទារចង់បានជាតិស្ករច្រើនថែមទៀត។ ដើម្បីរក្សាបាននូវកម្រិតថាមពលមិនប្រែប្រួល អ្នកគួរជៀសវាងការទទួលបង្អែម និងអាហារសម្រន់ណាដែលមិនល្អសម្រាប់សុខភាព។ អ្នកនឹងទទួលបាននូវថាមពលពិតប្រាកដសម្រាប់រាងកាយ ប្រសិនបើអ្នកជ្រើសរើសទទួលទានអាហារសុខភាពល្អ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 19, 2018 - កីឡា
យោងតាមសារពត៌មាន Mirror បានចេញផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea កំពុងរៀបចំផែនការត្រៀមដេញថ្លៃខ្សែបម្រើ Jean Michael Seri របស់ក្លឹប Nice នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះបើកទ្វារ។ ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សធំៗនៅក្នុងទ្វីបអឺរ៉ុបខ្លាំងមែនទែន បន្ទាប់ពីខ្សែបម្រើរូបនេះបានបង្ហាញទំរង់លេងនិងទេពកោសល្យដ៏អស្ចារ្យនៅក្នុងការប្រកួត។ ក្លឹបយក្សធំៗដែលកំពុងតែចង់បាបខ្សែបម្រើរូបនេះមានដូចជា៖ ក្លឹប Manchester City, Liverpool, Arsenal, Barcelona និងចុងក្រោយគឺក្លឹបតោខៀវ Chelsea។ ការដេញថ្លៃខ្សែបម្រើ Jean Michael Seri របស់ក្លឹបតោខៀវ Chelsea នៅក្នុងពេលបញ្ចប់រដូវកាលនេះគឺត្រូវរង់ចាំដល់អ្នកចាត់ការណ៍ថ្មីរបស់ក្លឹបតោខៀវ Chelsea ចូលមកដល់ ខណៈដែលលោក Antonio
April 19, 2018 - អន្តរជាតិ
អ្នកដទៃអាចនឹងគិតថានារីៗដែលមានដើមទ្រូងធំគឺមានភាពស្រស់ស្អាត និងភាពទាក់ទាញជាខ្លាំង តែអ្នកមិនដឹងទេថាមានផលលំបាកយ៉ាងណានៅពេលដែលនារីៗជួបជាមួួយនឹងបញ្ហាទាំងនេះ។ ជាពិសេសនៅពេលដែលរូបនាងគេងនៅពេលយប់គឺមានភាពលំបាកយ៉ាងខ្លាំងព្រោះធ្វើឲ្យអ្នកពិបាកនៅក្នុងដកដង្ហើម បណ្ដាឲ្យអ្នកគេងមិនស្ងប់ហើយបើសិនជាអ្នកគេងទាំងពាក់អាវក្នុងទៀតនោះកាន់តែធ្វើឲ្យថប់ដង្ហើមលើសដើម និងធ្វើឲ្យឈាមនៅក្នុងរាងកាយរត់មិនបានល្អ ពេលភ្ញាក់ពីគេងអាចធ្វើឲ្យខ្នងរបស់អ្នកមានការឈឺចាប់កាន់តែខ្លាំង។ ហេតុនេះដើម្បីកាត់បន្ថយការឈឺចាប់ចំពោះនារីៗដែលមានដើមទ្រូវធំអ្នកគួរតែអនុវត្តន៍នូវវិធីទាំងនេះ៖ ១. អ្នកគួរតែគេងផ្អៀង៖ ការដែលអ្នកគេងផ្អៀងគឺជាការល្អដល់សុខភាពរបស់អ្នក លើសពីនេះអ្នកគួរតែយកខ្នើយតូចល្មមមកដាក់កល់ពីខាងក្រោមដើមទ្រូងរបស់អ្នកដើម្បីការពារមិនឲ្យដើមទ្រូងធ្លាក់ចុះ និងបង្ការនូវភាពជ្រីវជ្រួញ។ ២. អ្នកគួរតែប្រើប្រាស់ជាមួយនឹងអាវកីឡា៖ ព្រោះវាអាចជួយពង្រីកនិងទ្រទ្រង់ទម្ងន់នៃដើមទ្រូងបានល្អ។ ៣. ការប្រើប្រាស់ថ្នាំ៖ បើសិនជាអ្នកមានការឈឺចាប់បរិវេណខ្នងខ្លាំងអ្នកគួរតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដូចជាអាស្ពីរីន រឺប្រើស្ពាយបាញ់ដើម្បីបន្ថយការឈឺចាប់ដែលវាអាចជួយឲ្យអ្នកគេងលក់ស្រួល។ ៤. ការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណគឺជារឿងដ៏ល្អមួយសម្រាប់នារីៗដើម្បីបំបាត់ការឈឺចាប់ត្រង់ខ្នង ហើយក៏អាចមើលទៅដើមទ្រូងរបស់អ្នកតូចជាងមុន។ ៥. ការវះកាត់៖ គឺជារឿងដ៏ប្រសើរសម្រាប់អ្នកដែលទទួលរងនូវការឈឺចាប់ខ្លាំង តែយ៉ាងណាអ្នកគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យឲ្យបានល្អិតល្អន់ជាមុនសិន៕ អត្ថបទ៖ Sai ប្រភព៖mthai
April 19, 2018









