Khmernote Media
  • អន្តរជាតិ

    ជាការពិតណាស់ មិនថាជា គន្លឹះ ឬ ល្បិចងាយៗសាមញ្ញយ៉ាងណាក៏ដោយ ក៏សុទ្ធតែមានផលប្រយោជន៍អាចផ្លាស់ប្ដូរបង្កើនឲ្យមានភាពប្រសើរឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងបានដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗមួយចំនួនសម្រាប់ប្រើប្រាស់ដោះស្រាយបញ្ហាមួយចំនួនក្នុងផ្ទះបានយ៉ាងប្រសើរ និងថែមទាំងជួយសន្សំសំចៃពេលវេលាទៀតផង ៖ ១. វិធីដ៏ងាយដើម្បីបង្ហូរទឹកពីឡាបូចូលក្នុងធុង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់សម្រាប់ចូកចូលក្នុងឡាបូដូចក្នុងរូបភាពបានបង្ហាញជាការស្រេច។ ២. ដាក់ច្រាស់ក្នុងម៉ាស៊ីនខួង ឬស្វាន ៖ ម៉ាស៊ីនស្វានរបស់អ្នកនឹងប្រែទៅជាម៉ាស៊ីនសម្អាតប្លែកថ្មីមួយដែលមានសមត្ថភាពខ្ពស់ក្នុងការសម្អាតបានស្អាត ហើយលឿន។ ៣. ដាក់ទឹកមួយកែវចូលក្នុងម៉ាស៊ីនកម្ដៅអាហារ (មីក្រូវ៉េវ) ៖ ក្នុងពេលកម្ដៅអាហារដែលនៅសល់ ចូរដាក់ទឹកមួយកែវក្នុងម៉ាស៊ីនកម្ដៅ។ វិធីនេះជួយផ្ដល់រសជាតិ និងភាពទន់ស្រស់ដល់អាហារដែលសល់នោះ។ ៤. ប្រើប្រាស់រ៉េស្ស័រដើម្បីការពារខ្សែសាកថ្មគ្រប់ប្រភេទ (អ្នកអាចយករ៉េស្ស័រចេញពីប៊ិចចាស់ៗដែលអស់ទឹកមកប្រើក៏បាន)។ ៥. ប្រើប្រាស់ទឹកខ្មេះដើម្បីកម្ចាត់ស្នាមច្រេះចេញពីក្បាលផ្កាឈូកសម្រាប់ងូតទឹក ៖ អ្វីដែលអ្នកត្រូវធ្វើ

    April 20, 2018
  • អន្តរជាតិ

    បរទេស ៖ ការរំលោភបំពានលើរាងកាយកុមារពីសំណាក់ឪពុកម្តាយចុងនៅតែបន្តកើតមានទៅលើកុមារមួយចំនួន នៅពេលដែលឪពកម្តាយបង្កើតរបស់ពួកគេមិនបាននៅជាមួយ។ ប្រភពព័ត៌មានបរទេសចុះផ្សាយករណីបុរសវ័យ៣៩ឆ្នាំត្រូវប៉ូលិសឃាត់ខ្លួន ក្រោយពីកូនដើម​ទើបមានវ័យ១៦ឆ្នាំមានផ្ទៃពោះ។ តាមប្រភពបានអោយដឹងថាកូនដើមដែលជាជនរងគ្រោះនោះត្រូវបានឪពុកចុងរបស់ខ្លួនចាប់រំលោភតាំងពីនាងមានអាយុទើបតែ១០ឆ្នាំមកម្លេះ។ ហើយរឿងរ៉ាវនេះទើបតែបែកធ្លាយ បន្ទាប់ពីនាងមានផ្ទៃពោះបាន៥សប្តាហ៍ ដំបូងនាងក៏មិនចង់ដាក់ពាក្យបណ្តឹងប្តឹងឪពុកចុងខ្លួនឯងដែរ ព្រោះនាងបានអះអាងថានាងបានស្រលាញ់គេ។ ​ប្រភពដដែលនោះបានបញ្ជាក់​ថាឪពុកចុងរូបនោះបានពង្វក់នាងជាមួយនឹងឧបករណ៍និងវីដេអូអាសអាភាសផ្សេងតាំងពីនាងនៅតូច។ នាងត្រូវបានគេរកឃើញថាមានទំនាក់ទំនងផ្លូវភេទជាមួយនេងមនុស្សប្រុស៦នាក់ផ្សេងទៀតក្រៅពីឪពុកចុងរបស់ខ្លួន៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage

    April 20, 2018
  • អន្តរជាតិ

    សព្វថ្ងៃនេះម៉ូតសក់ក្រងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យដដែល ដោយពួកគេតែងតែធ្វើម៉ូតសក់នេះចូលរួមសឹងគ្រប់កម្មវិធី។ ទោះបីជាសក់ក្រងជាស្ទាយចាស់ ប៉ុន្ដែនៅតែទទួលបានការពេញនិយមដោយបន្ថែមជាមួយនឹងស្ទាយប្លែកបន្ដិចក៏ទទួលបានម៉ូតដ៏ស្រស់ស្អាត។ ខាងក្រោមនេះគឺជាម៉ូតសក់ក្រងដែលកំពុងតែទទួលបានការពេញនិយមពីសំណាក់តារាសម្ដែងល្បីៗនៅប្រទេសថៃ៖ អត្ថបទ៖ Sai ប្រភព៖mthai

    April 20, 2018
  • អន្តរជាតិ

    នារីគ្រប់រូបតែងតែចង់ប្រាថ្នាចង់បានដៃគូម្នាក់ដែលចេះយល់ចិត្តនិងយកចិត្តទុកដាក់ចំពោះខ្លួន ចំណែកបុរសក៏ដូចគ្នាដែរពួកគេក៏ត្រូវការដៃគូម្នាក់ដែលអាចរួមដំនើរជាមួយនឹងគេជារៀងរហូតទៅ។ ដូចនេះយើងនិងប្រាប់អ្នកថាតើនារីប្រភេទណាដែលបុរសគ្រប់រូបលង់ស្រលាញ់៖ ១. ជាទីគាប់ចិត្ត៖ ចំណុចនេះគឺជាចំណុចសំខាន់ ដោយបុរសមិនត្រូវការនារីដែលមើលមកស្អាតល្អឥតខ្ចោះនោះទេ ប៉ុន្ដែពួកគេចង់បាននារីម្នាក់ដែលហ៊ានបើកចិត្តទទួលយកគេ ហើយនារីមិនត្រូវមានការអៀនខ្មាស់ចំពោះស្នេហានោះទេរៀនបើកចិត្តបង្ហាញពីចិត្តស្រលាញ់របស់អ្នកដើម្បីឲ្យស្នេហាមួយនេះកាន់តែមានភាពផ្អែមល្ហែម។ ២. ចេះលេងសើច៖ អ្នកណាថានារីមិនចេះលេងសើច? នារីដែលចេះលេងសើចគឺសុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ពីបុរសៗ ព្រោះវាជួយឲ្យស្នេហាមួយនេះកាន់តែមានន័យ និងមិនធ្វើឲ្យឆាប់មានអារម្មណ៍ថាធុញចំពោះគ្នា។ ៣. នារីដែលចេះមានហេតុផល៖ វាគឺជារឿងសំខាន់មួយដែលបុរសគ្រប់រូបតែងតែចង់បាននារីម្នាក់ដែលយល់ចិត្ត​ ហើយចង់ឲ្យនារីម្នាក់នោះមានចិត្តស្ងប់ចាំស្ដាប់ហេតុផលរបស់គេ មិនមែនឲ្យតែមានបញ្ហាក៏ឈ្លោះគ្នានិងម្នាក់ៗចាប់ផ្ដើមគេចពីបញ្ហារៀងខ្លួននោះទេ។ ៤. ចេះមើលថែររូបគេ៖ ជាការពិតណាស់នារីគ្រប់រូបតែងចង់បានបុរសម្នាក់ដែលចេះមើលថែររូបនាងនិងអាចពឹងពាក់បានទៅថ្ងៃខាងមុខ ប៉ុន្ដែបុរសក៏ចង់បាននារីមកមើលថែររូបគេផងដែរមិនមែនមានតែគេម្នាក់ដែលលះបង់ហើយនារីមិនគិតពីអារម្មណ៍បុរសនោះទេ។ ៥. ងាយយល់ពីគ្នា៖ នេះជាអ្វីដែលបុរសចង់បានបំផុត យើងដឹងហើយថានារីចូលចិត្តឲ្យបុរសទាយពីចិត្តរបស់ពួកគេដោយរូបនាងលើកឡើងថា”បើសិនជាស្រលាញ់រូបនាងពិត បុរសម្នាក់នោះនឹងយល់ពីចិត្តនាងគ្រប់យ៉ាង”។ ប៉ុន្ដែអ្នកភ្លេចហើយថាបុរសក៏មានការគិតរបស់គេ ទោះបីជាគេមិននិយាយអ្វីក៏មិនបានន័យថាគេពេញចិត្តគ្រប់រឿងដែលអ្នកធ្វើដែរ ហេតុនេះអ្នកគួរតែស្ដាប់ពីចិត្តគំនិតគេខ្លះទើបអាចឲ្យស្នេហាអ្នកកាន់តែមានន័យ៕ អត្ថបទ៖ Sai

    April 20, 2018
  • អន្តរជាតិ

    បរទេស ៖ រវាងមិត្តភក្តិវាតែងតែមានការលេងសើចជាមួយគ្នទៅវិញទៅមកដើម្បីបង្កើនភាពស្និទ្ធស្នាលអោយកាន់តែខ្លាំង តែការលេង​សើចទាំងនោះវាគួរតែមានដែនកំណត់ខ្លះដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលក្មេងស្រីវ័យ១៧ឆ្នាំម្នាក់កំពុងត្រូវប៉ូលិសផាកពិន័យនិងអាចប្រឈមនឹងការជាប់គុក ក្រោយនាងបានច្រានមិត្តខ្លួនដួលទៅលើផ្លូវដែលកំពុងមានរថយន្តឆ្លងកាត់។ ប្រភពពដដែលបានអោយដឹងថា ក្មេងស្រីពីរនាក់នេះបានដើរបណ្តើរគ្នាលើចិញ្ចើមផ្លូវ ដល់ចំណុចកើតហេតុក្មេងស្រីរូបនោះក៏បានប្រើស្មារច្រានមិត្តនាងដួលទៅលើផ្លូវ ក្បាលរបស់ក្មេងស្រីរងគ្រោះបិះនឹងត្រូវកង់ក្រោយរបស់រថយន្តក្រុងកិនទៅហើយ​។ មិត្តរបស់ក្មេងស្រីរងគ្រោះនោះត្រូវផាកពិន័យរួចមកហើយ តែយ៉ាងណាមេបញ្ជាការប៉ូលិសក្នុងតំបន់ចង់ដាក់ពាក្យបណ្តឹងថាក្មេងស្រីនេះពីបទបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត។ ប្រសិនបើរកឃើញថាមានទោសនាងអាចនឹងត្រូប្រឈមនឹងការជាប់គុករយៈពេលមួយឆ្នាំ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ dailymail

    April 20, 2018
  • អន្តរជាតិ

    ចោរអស់លក្ខណ៍ម្នាក់បានព្យាយាមជិះម៉ូតូរត់គេចពីការតាមចាប់ខ្លួនរបស់ប៉ូលិស និងបានជិះទៅមុខរថយន្តមួយគ្រឿងដែលកំពុងបើកដបរក្នុងទិសដៅផ្ទុយគ្នាដួលមួយទំហឹង ហើយចុងក្រោយត្រូវបានប៉ូលិសចាប់ខ្លួនបានដដែល។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Batley ស្រុក West Yorkshire ប្រទេសអង់គ្លេស។ បើតាមមន្ត្រីប៉ូលិសបានឲ្យដឹងថា កាលពីពេលព្រឹកប្រលឹមចោរម្នាក់នេះបានមកលួចរថយន្តដឹកទំនិញមួយគ្រឿងដែលគេចតចោលនៅក្បែរហាង Jem Speed Shop រួចម្តងទៅហើយ ស្រាប់តែនៅមិនអស់ចិត្តនឹងបានត្របល់មកកន្លែងកើតហេតុដដែលម្តងទៀត ដើម្បីលួចម៉ូតូមួយគ្រឿងបន្ថែម ទៀត។ យ៉ាងណាក្តីពេលចោររូបនោះត្រលប់លួចលើកទីពីរនេះ រូបគេត្រូវបានប៉ូលិសតាមចាប់ខ្លួន ហើយខណៈដែលគេព្យាយាម ជិះម៉ូតូគេចពីបុរសនោះ គេបានជិះទៅមុករថយន្តដួល ហើយត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង។ សូមអញ្ចើញប្រិយមិត្តទស្សនា ហេតុការណ៍នេះក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ភក្តី ប្រភព៖dailymail

    April 20, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid នឹងដាក់សំណើរសុំទិញខ្សែបម្រើប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ប្រសិនបើខ្សែប្រយុទ្ធ Gareth Bale ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ យោងតាមការចេញផ្សាយរបស់សារពត៌មាន Daily Mail។ គ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane បានប្រាប់នៅក្នុងបទសំភាសន៍ថា៖ រូបលោកគ្មានចេតនាក្នុងការបែកបាក់សាមគ្គីនិងមិត្តភាពជាមួយនឹងខ្សែប្រយុទ្ធ Gareth Bale ទេ ហើយរូបលោកក៏គ្មានបំណងចង់អោយ Bale ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះដែរ ប៉ុន្ដែគ្រប់យ៉ាងគឺជាការសម្រេចចិត្តរបស់គេហើយពួកយើងក៏កំពុងរៀបចំផែនការមួយសម្រាប់ការចាកចេញរបស់ Bale ដូចគ្នា។ កុងត្រារបសខ្សែប្រយុទ្ធ Gareth Bale

    April 20, 2018
  • បច្ចេកវិទ្យា

    ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ដែលមានរូបរាងដូចគ្នាទៅនឹង Galaxy S9 ទាំងស្រុង ជាមួយនឹងកាមេរ៉ាភ្លោះនឹងមិនត្រូវបានចាត់ចូលក្នុងត្រកូល S ឡើយ តែជំនួសមកវិញដោយឈ្មោះថ្មីគឺ Samsung Galaxy Dream-Lite។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការបង្ហាញនេះត្រូវបានលើកឡើងដំបូងបង្អស់ក្នុងប្រទេសចិន និងបញ្ជាក់ដោយ “CN China”។ ទាក់ទងទៅនឹងលក្ខណៈពិសេសរបស់ម៉ូដែលនេះ នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 660 ជំនួសឲ្យ 845 ក្នុងកម្រឹតបង្ហាញរូបភាព 1,080 x 2,220px រឺ QHD+ មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ Galaxy Dream-Lite អាចនឹងដំណើរការដោយប្រព័ន្ធ Android 8.0 Oreo

    April 20, 2018
  • កីឡា

    យោងតាមសារពត៌មាន The Mirror បានចេញផ្សាយអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City បានងាកទិសដៅរបស់គេមករកខ្សែបម្រើ Riyad Mahrez សារជាថ្មី បន្ទាប់ពីក្លឹបមេឃខៀវ Manchester City បរាជ័យក្នុងការផ្ទេរខ្សែបម្រើ Riyad Mahrez ម្ដងរួចហើយកាលពីពេលទីផ្សារដោះដូរកីឡាកររដូវរងារកន្លងទៅ។ គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានបរាជ័យក្នុងការផ្ទេរខ្សែបម្រើសញ្ជាតិអាល់ហ្សេរីរូបនេះម្ដងរួចហើយកាលពីខែមករាកន្លងទៅ បន្ទាប់ពីក្លឹបកញ្ជ្រាងខៀវ Leicester City បដិសេធសំណើររបស់លោក Pep Guardiola។ កាលពីពេលថ្មីៗនេះក្លឹបមេឃខៀវ Manchester City កំពុងត្រៀមកញ្ចប់លុយទិញកីឡាករ

    April 20, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Huawei បានលើកឡើងថា ខ្លួនមានគម្រោងបង្កើតរចនាបទក្បាលឆកសម្រាប់ស្មាតហ្វូនខ្លួនតាំងពីជាងមួយឆ្នាំមុនមកម្លេះ ពោលគឺមុន iPhone X ទៅទៀត។ ដោយឡែក ការលើកឡើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ប្រទេសចិនបានប្រកាសចេញលក់ស្មាតហ្វូនថ្មីដែលមានរចនាបទក្បាលឆកដូចគ្នាទៅនឹង iPhone X ដែរ។ យោងតាមលើកឡើងដដែល ក្រុមហ៊ុន Huawei មានបំណងចង់ពង្រីកវិសាលភាពនៃអេក្រង់របស់ខ្លួនតាំងពី 3 ទៅ 4ឆ្នាំមុនមកម្លេះ មុន P20 ត្រូវបានប្រកាសនាពេលថ្មីៗនេះ។ ប៉ុន្ដែ ដោយសារសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ ហើយរចនាបទនេះត្រូវការពេលវេលាទើបគម្រោងនេះត្រូវបានលាតត្រដាងពេញទីផ្សារ។ មួយវិញទៀតលោក Li Changzhu លើកឡើងថា រចនាបទក្បាលឆក (Notch Design)

    April 20, 2018