Khmernote Media
  • បច្ចេកវិទ្យា

    កាលពីឆ្នាំមុនក្រុមហ៊ុន Microsoft បានបញ្ជាក់ថា Windows Phone នឹងលែងមានទៀតហើយប៉ុន្តែវានៅតែមានលក់មួយចំនួនតាមរយៈហាងលក់តាមអ៊ីនធឺណិតផ្សេងៗ។ សព្វថ្ងៃនេះវាមិនមាទូរស័ព្ទ Windows នៅក្នុងស្តុកនៅហាង Microsoft Store ទេហើយយើងសន្មតថាក្រុមហ៊ុននេះនឹងមិនផលិតទៀតទេ។ ឥឡូវនេះអ្នកមិនអាចទិញម៉ូដែល HP Elite x3 ក្នុងតំលៃ 299 ដុល្លារ, alcatel Idol 4s ក្នុងតម្លៃ 99,99 ដុល្លារ ឬ Idol 4s ជាមួយនឹងឧបករណ៍ VR ក្នុងតម្លៃ 169 ដុល្លារបានទៀតទេ។ ជាក់ស្តែងទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន

    April 21, 2018
  • អន្តរជាតិ

    សុភាពនារីដែលមានចំណងអាពាហ៍ពិពាហ៍រួចគិតចង់មានបុត្រ ប៉ុន្ដែពួកគេមិនដឹងថាគួរយកបុត្រនៅប៉ុណ្ណាល្អចំពោះសុខភាព និងចំពោះកូនរបស់ខ្លួន។ ព្រោះថាបើសិនជាពួកគេយកបុត្រនៅអាយុក្មេងពេកគឺមានការលំបាកនៅក្នុងការចិញ្ចឹមបីបាច់ ក៏ដូចជាផ្គត់ផ្គង់មិនគ្រប់គ្រាន់ប៉ុន្ដែបើសិនជាមាននៅអាយុច្រើនពេកក៏មិនល្អដែរ។ អាយុដែលសមស្របបំផុតគឺ៖ បើតាមរយៈព័ត៌មានរបស់មជ្ឈមណ្ឌលទារកបានលើកឡើងថានារីបើសិនជាគិតចង់បានកូនគួរតែមាននៅចន្លោះអាយុ ២០ឆ្នាំឡើងទៅព្រោះថារាងកាយរបស់អ្នករឹងមាំល្អ និងត្រៀមខ្លួនជាស្រេចនៅក្នុងការពពោះ។ លើសពីនេះទារកក៏ទទួលបានការផ្គត់ផ្គង់ជីវជាតិពីម្ដាយបានគ្រប់គ្រាន់ដែលធ្វើឲ្យមានសុខភាពល្អ។ ប៉ុន្ដែបើសិនជាអ្នកចង់មានកូននៅអាយុចាប់ពី ៣០, ៤០និង៥០ វិញនោះក៏អាចមានបានដែរប៉ុន្ដែអ្នកអាចជួបផលការលំបាកជាច្រើនព្រោះថាមានហានិភ័យខ្ពស់នៅក្នុងការរលូតកូន ក៏ដូចជាការកើតមិនគ្រប់ខែផងដែរ លើសពីនេះទៅទៀតទារកអាចមានសុខភាពមិនល្អដូចជាអាចកើតជំងឺសរសៃប្រសាទទៀតផង៕ អត្ថបទ៖ Sai ប្រភព៖mthai

    April 21, 2018
  • អន្តរជាតិ

    ព្រោះតែរឿងចង់បានធ្មេញស្អាត ស្រ្តីម្នាក់បានប្រឈមនឹងបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលស្ទើរតែស្លាប់ ទម្រាំតែក្រុមវេជ្ជបណ្ឌិតអាចរកឃើញដំណោះស្រាយ។ ស្ត្រីជាជនរងគ្រោះមានឈ្មោះថា Leah Kitchen អាយុ ១៥ ឆ្នាំ រស់នៅក្នុងទីក្រុង Hull ប្រទេសអង់គ្លេស។ មុនពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរស្រ្តីជាជនរងគ្រោះបានទៅគ្លីនិកធ្មេញមួយកន្លែង ដើម្បីធ្វើការពត់ធ្មេញ ហើយបន្ទាប់មកនាងបានត្រលប់ទៅគ្លីនិកនោះវិញយ៉ាងទៀងទាត់ដើម្បីធ្វើការលាងសម្អាត និងផ្លាស់ប្តូរ ដង្កៀបដែលគេប្រើសម្រាប់ពត់ធ្មេញរបស់នាង។ មួយរយៈក្រោយមកនាងស្រាប់តែមានអាការវិលមុខ ឈឺក្បាល និងក្អួត ជាខ្លាំងដោយគ្មានមូលហេតុ។ នាងបានទៅជួបវេជ្ជបណ្ឌិតជាញឹកញាប់ តែគេមិនបានរកឃើញថានាងមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី បញ្ហាសុខភាពរបស់នាងនៅតែបន្តកើតមាន បើទោះជាគេបានឲ្យថ្នាំមកញ៉ាំក៏ដោយ។ ចុងក្រោយដើម្បីដឹងច្បាស់ពីបញ្ហារបស់នាង គេបានធ្វើការពិនិត្យជាពិសេសមួយទើបបានរកឃើញថា សារធាតុលោហៈធាតុមិនល្អ ដែលបានចេញពីដង្ក្រៀបពត់ធ្មេញរបស់នាង បានជ្រាបចូលទៅក្នុងសរសៃឆ្អឹងខ្នង និងខួរក្បាលរបស់នាង ហើយវាក៏បានធ្វើឲ្យសរសៃឈាមក្នុងខួរក្បាលរបស់នាងចំនួនពីរស្ពៀត ស្ទើរតែដាច់ទៀតផង។

    April 21, 2018
  • PR

    ក្រុមហ៊ុន​ ទ្រីផេដ អ៊ីស៊ូហ៊្សុសេល​ ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង​ រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018”​ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពីណីជាតិ​ ចាប់ពីថ្ងៃទី 12​ ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018​ កន្លងទៅនេះ។ ការរៀបចំកម្មវិធីនេះក្នុងគោលបំណងចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាព និង ផ្តល់ការសប្បាយរីករាយដល់បងប្អូនអ្នកបើកបរលើដងផ្លូវឆ្ពោះទៅខេត្តព្រះសីហនុ ដែលនឹងឆ្លងកាត់កន្លែងឈប់សំរាកបរិវេណអាស្រមលោកយាយម៉ៅផ្លូវជាតិលេខ 4។

    April 21, 2018
  • PR

    ទូរទស្សន៍សាមសុង QLED TV អេក្រង់ ៨៨ អ៊ីញថ្មី ដែលមានឈ្មោះថា Q9 គឺជាម៉ូដែលដ៏ធំបំផុតរបស់ទូរទស្សន៍ QLED ។ ទទឹងរបស់អេក្រង់ទូរទស្សន៍នេះមានប្រវែងប្រម៉ាណ ១៩៧​,៩ សង់ទីម៉ែត្រ ឬជិត ៧៨ អ៊ីញ ហើយទំហំអេក្រង់ទាំងមូលធំជាង ទូរទស្សន៍អេក្រង់ ៤៣ អ៊ីញ ទាំងបួនគ្រឿងបូកបញ្ចូលគ្នា។ ក្រៅពីទំហំអេក្រង់ធំ Q9 មានរូបភាពច្បាស់និងដំណើរការបានល្អ ព្រមរូបរាងស្អាត សាកសមនឹងតម្រូវការរស់នៅរបស់អ្នកប្រើប្រាស់។
ចូរមើលរូបភាពខាងក្រោមនេះដើម្បីឲ្យដឹងកាន់តែច្បាស់អំពីទំហំដ៏អស្ចារ្យរបស់ទូរទស្សន៍ សាមសុង Q9 QLED TV អេក្រង់ ៨៨ អ៊ីញ។

    April 21, 2018
  • PR

    ការថតវីដេអូ slow motion ឲ្យបានស្អាតដូចអ្នកឃើញក្នុងការផ្សាយពាណិជ្ជកម្មសាមសុងត្រូវមានការអត់ធ្មត់បន្តិច។ មានមនុស្សជាច្រើនអាចថតវាចេញដោយសារមានការអត់ធ្មត់ខ្លាំង ប៉ុន្តែឥទ្បូវនេះជាមួយនឹងការអនុវត្តបានត្រឹមត្រូវអ្នកអាចថតវីដេអូ​ Super Slow- mo បានយ៉ាងងាយស្រួល ដោយធ្វើតាមគន្លឹះខាងក្រោយនេះ៖
- ពន្លឺ (Lighting)៖ អ្នកអាចថតវីដេអូ Super Slow- mo បានល្អនៅកន្លែងដែលបានពន្លឺគ្រប់គ្រាន់។ រាល់ពេលអ្នកប្តូរកម្មវិធីថតទៅ Super Slow-mo អ្នកនឹងសម្គាល់ឃើញថា វាមានភាពងងឹតដោយសារបច្ចេកវិទ្យា ត្រូវការចាប់យករូបភាព960​frame ក្នុង1វិនាទីគឺត្រូវការពន្លឺគ្រប់គ្រាន់ ដូចនេះបើវាងងឹតពេក អ្នកអាចរកកន្លែងដែលមានពន្លឺល្អជាងហ្នឹង(ពន្លឺថ្ងៃគឺជាជម្រើសដ៍ល្អបំផុត)។ 
- កំណត់ពេល (Timing)៖ កម្មវិធី Super Slow-Mo នឹងចាប់យក

    April 21, 2018
  • អន្តរជាតិ

    នារីៗចូលចិត្តបំផុតនៅក្នុងការតុបតែងមុខ ក៏ដូចជាប្រើប្រាស់នូវផលិតផលផ្សេងដើម្បីទទួលបាននូវភាពស្រស់ស្អាត ប៉ុន្ដែពួកគេមិនដឹងទេថាគ្រឿងសំអាងពួកគេប្រើក៏មានរយៈពេលកំណត់ផងដែរ។ អ្នកខ្លះក៏ចូលចិត្តទិញគ្រឿងសំអាងមកទុកដោយមិនប្រើដែលធ្វើឲ្យផុតកំណត់ចោលហើយដោយសារតែស្ដាយពួកគេមិនហ៊ានយកបោះចោល ការដែលអ្នកធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេព្រោះថាគ្រឿងសំអាងគឺជារបស់ដែលយើងមកប្រើនៅលើផ្ទៃមុខ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង។ ហេតុនេះសុភាពនារីគួរតែយល់ដឹងពីការផុតកំណត់របស់គ្រឿងសំអាងនីមួយៗនៅខាងក្រោមនេះ៖ ក្រែមថែរក្សាស្បែកអាចមានសុពលភាពត្រឹមរយៈពេល ១ឆ្នាំបន្ទាប់ពីអ្នកបានបើយកមកប្រើប្រាស់ ម៉្សៅទ្រនាប់ទឹកអាចទុកបានរយៈពេល ១ឆ្នាំដូចគ្នាទៅនឹងក្រែមការពារស្បែកដែរ។ នៅពេលដែលអ្នកប្រើប្រាស់ម៉្សៅទ្រនាប់បានរយៈពេលកន្លះឆ្នាំ អ្នកគួរតែយកជក់ រឺក៏អេប៉ុងមកប្រើពេលលាបម៉្សៅទ្រនាប់នៅលើមុខជាជាងប្រើដៃផ្ទាល់ ព្រោះថាអាចធ្វើឲ្យម្ស៉ៅចូលជាមួយនឹងផ្ទៃមុខបានល្អ ម្ស៉ៅទ្រនាប់សម្រាប់បិទបាំងភាពខ្មៅក្រោមភ្នែកអាចប្រើបាន ១ឆ្នាំហើយអ្នកគួរតែយកគម្រប់មកបិទឲ្យជិតនៅពេលដែលប្រើហើយ ជៀសវាងកុំឲ្យវាស្ងួតនៅមុនពេលកំណត់ ខ្មៅដៃគូសចិញ្ចើមអាចប្រើបានក្នុងរយៈពេល ២ឆ្នាំ ម្ស៉ៅផាត់ពណ៌ក្រហមដើម្បីដាក់ស្រមោលនៅក្រោមភ្នែកអាចទុកបានត្រឹម ២ឆ្នាំ ក្រែមសម្រាប់ដាក់ស្រមោលនៅក្រោមភ្នែកអាចប្រើបានពីរយៈពេល ១ឆ្នាំ ទៅ ១ឆ្នាំកន្លះ Mascara អ្នកគួរតែផ្លាស់ប្ដូររាល់ ៣ខែម្ដងព្រោះថាវាត្រូវយកមកប្រើប្រាស់នៅជិតភ្នែកបំផុត ដែលអាចធ្វើឲ្យមានផលប៉ះពាល់ខ្ពស់ ក្រែមលាបមាត់ជាអ្វីដែលនារីខ្វះមិនបាន និងប្រើជាប្រចាំទៀតផងហើយក្រែមលាបមាត់មានសុពលភាពត្រឺមតែ ១ឆ្នាំប៉ុណ្ណោះ ថ្នាំលាបក្រចកអាចប្រើបានត្រឹមរយៈពេល

    April 21, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ WWDC 2018 របស់ក្រុមហ៊ុន Apple កាន់តែខិតជិតមកដល់ហើយ ឯព្រឹត្តិការណ៍នោះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការអភិវឌ្ឍថ្មីៗលើ software និងប្រព័ន្ធដំណើរការថ្មីផងដែរ។ ដោយឡែក ព្រឹត្តិការណ៍ WWDC 2018 អាចជាពេលវេលាដែល iOS 12 ត្រូវបានបង្ហាញ ដែលនឹងធ្វើឲ្យ iPhone ឆ្នាំ2018 ទាំងអស់ និង iPad កាន់តែមានភាពអស្ចារ្យជាងមុនទៅទៀត។ យោងតាមការបែកធ្លាយលក្ខណៈពិសេស និងការអភិវឌ្ឍលើ iOS 12 អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន Android មួយចំនួនច្រណែនជាមិនខាន។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានធ្វើតេស្តសាកល្បងលើប្រព័ន្ធដំណើរការ iOS 12

    April 21, 2018
  • PR

    ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជាបានធ្វើការសម្ពោធនូវផលិតផលថ្មី គឺ OPPO F7 នៅសណ្ឋាគារសុខាភ្នំពេញ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPOផងដែរ ។ យើងសង្កេតឃើញថាមកទល់ពេលនេះក្រុមហ៊ុនOPPO គឺមានតារាតំណាងបីនាក់ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន រួមមានដូចជា៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ដែលសុទ្ធសឹងតែជាតារាកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន OPPO​ ក៏បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទដែលខ្លួនដាក់សម្ភោធនេះ ជាម៉ូដែលមួយដែលមានការវិវឌ្ឍមួយកម្រិតទៀតទៅលើការថតរូបSelfie ហើយម៉ូដែលនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែរីករាយ

    April 21, 2018
  • អន្តរជាតិ

    ត្រីខកំប៉ុងជាអាហារមួយប្រភេទដែលងាយស្រួលក្នុងការទទួលទានព្រោះថា វាងាយស្រួលក្នុងការរកទិញ ការរក្សាទុក និងចំណាយពេលតិចក្នុងការចម្អិន។ យ៉ាងណាក្តីត្រីខកំប៉ុងមួយចំនួនប្រហែលជាមិនល្អសម្រាប់ទទួលទាននោះទេ ជាក់ស្តែងដូចជាត្រីខកំប៉ុងម៉ាក TL Tan Lung និង TLC ត្រូវបានគេឃើញថា វាមានផ្ទុកទៅដោយសត្វព្រូនជាច្រើន។ សូមបញ្ជាក់ថាត្រីខកំប៉ុងទាំងពីរម៉ាកខាងលើនេះជាប្រភេទត្រីខដែលលក់ដាច់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ហើយពួកជាត្រូវបានគេនាំចូលមកពីប្រទេសចិន។ កន្លងទៅនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានរកឃើញថាត្រីខកំប៉ុងម៉ាក TL Tan Lung និង TLC មិនត្រូវបានគេវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពចំណីអាហារនោះទេ ពោលគឺគេបានរកឃើញថាមានសត្វព្រូនជាច្រើននៅក្នុងត្រីខទាំងនោះ។ ឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរម៉ាឡេស៊ីបានបន្ថែមការត្រួតពិនិត្យលើការនាំចូលអាហារកាន់តែតឹងរឹងជាងមុនមួយកម្រិតទៀត ដើម្បីចៀសវាងនាំអាហារដែលគ្មានគុណភាពចូលក្នុងប្រទេស និងនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាជន៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    April 21, 2018