- Khmernote Media
- Nissan Auto Tech
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានសម្រេចបង្ហាញជាផ្លូវការទាក់ទងទៅនឹងម៉ូដែលរថយន្ដ Navara របស់ខ្លួនជំនាន់ទី3 (Series III) ក្រោយ 2ឆ្នាំនៃម៉ូដែលបច្ចុប្បន្ន (Series II)។ 12ខែកន្លងផុតទៅ ការអភិវឌ្ឍ រចនាបទ និងលក្ខណៈពិសេសត្រូវបានបង្ហាញ ហើយពេលវេលានៃការប្រកាសចេញលក់ម៉ូដែលរថយន្ដ Nissan Navara Series III 2018 ក៏បានមកដល់។ ខាងក្រោមនេះ គឺជាការផ្លាស់ប្ដូរដែលគួរឲ្យកត់សម្គាល់ និងលក្ខណៈពិសេសដែលត្រូវបានបន្ថែម។ ម៉ូដែល 2018 នៃត្រកូល Navara របស់ក្រុមហ៊ុន Nissan ត្រូវបានផ្លាស់ប្ដូរផ្នែកខាងក្រោយធំៗ 5ចំណុចដែលធ្វើឡើងទាំងលើម៉ូដែល SL, ST និង
April 23, 2018 - អន្តរជាតិ
ក្រុងប៉ាតាយ៉ាប្រទេសថៃគឺជាដែនដីទេសចរណ៍មួយដែលភ្ញៀវទេសចរណ៍អន្តជាតិភាគច្រើនអាចទៅដើរកំសាន្តធម្មតាផង និងអាច សប្បាយជាមួយនឹងសេវាកម្មផ្លូវភេទផង ដ្បិតនៅទីនោះសម្បូរទៅដោយស្ត្រីបម្រើសេវាផ្លូវភេទជាច្រើននាក់។ បើទោះជាគ្រប់គ្នា បានដឹងថាទឹកដីនោះជាកន្លែងសម្បូរសេវាផ្លូវភេទដ៏ដោយ តែជារឿយៗភ្ញៀវអន្តជាតិជាច្រើននាក់បានជាប់ទោសព្រោះតែសេវាផ្លូវភេទនេះ។ តួរយ៉ាងកាលពីពេលថ្មីៗនេះ អាជ្ញាធរថៃបានលួចឆ្មក់បង្រ្កាប់ករណីជួញដូរផ្លូវភេទនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងប៉ាតាយ៉ា និងបានចាប់ខ្លួនភ្ញៀវបរទេស ជនជាតិចិន អាមេរិក កាណាដា និងអាឡឺម៉ង់ ចំនួន ១៨ នាក់។ តាមអាជ្ញាធរបានឲ្យដឹងថា ភ្ញៀវបរទេសទាំងនេះបានឲ្យលុយទៅស្ត្រី ជនជាតិថៃក្មេងៗម្នាក់ ១៥០០ បាត (ជិត ៥០ ដុល្លារ) ដើម្បីឲ្យពួកនាងមកចូលរួមក្នុងកម្មវិធីជប់លៀងសិច (Sex Party) របស់ពួកគេ ដែលសកម្មភាពនេះជាឥរិយាបថផ្ទុយទៅនឹងច្បាប់របស់ប្រទេសថៃ។ ពេលនេះអាជ្ញាធរកំពុងរៀបចំសុំណំរឿងទៅកាន់តុលាការ ហើយសូម្បីតែម្ចាស់សណ្ឋាគារក៏ត្រូវជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ៕ អត្ថបទ៖ភក្តី ប្រភព៖asiantown
April 23, 2018 - PR
កាលពីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះក្រុមហ៊ុនស្របៀរ GANZBERG បានរកឃើញអ្នកមានសំណាងឈ្នះរង្វាន់យក្សចំនួន ៧៣ រូបទៀតហើយដែលកម្មវិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍អាសុីអាគ្នេយ៍ ក្នុងការប្រកួត GANZBERG Top Fighter ក្នុងនោះមានអ្នកឈ្នះរង្វាន់ម៉ូតូធំ Yamaha FZ ចំនួន៧០ រូប ទឹកប្រាក់ ១៥០០ ដុល្លារចំនួន២រូប និងរថយន្ត FORD Ranger ស៊េរីថ្មីចំនួន ១រូប។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ
April 23, 2018 - អន្តរជាតិ
ស្ត្រីជនជាតិជប៉ុនម្នាក់បានស្លាប់ជាមួយនិងកំណត់ត្រាជាមនុស្សដែលអាយុវែងជាងគេបំផុតនៅក្នុងពិភពលោកគឺមានអាយុរហូតដល់ ១១៧ ឆ្នាំ។ លោកយាយដែលមានអាយុវែងបំផុតនេះមានឈ្មោះថា Nabi Tajima រស់នៅលើកោះ Kikai ភាគខាងត្បូងប្រទេសជប៉ុន ហើយបើតាមរបាយការណ៍បានបង្ហាញថាកោះមានប្រជាជនសរុបត្រឹមតែ ៧ ០០០ នាក់ប៉ុណ្ណោះ។ យោងតាមឯកសារជាតិកំណើតរបស់លោកយាយខាងលើបានបង្ហាញថា គាត់បានកើតនៅក្នុងថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៩០០ ហើយបើគណនាចំនួនថ្ងៃខែឆ្នាំកំណើតរបស់គាត់បានបង្ហាញថាគាត់មានអាយុ ១១៧ ឆ្នាំ ជិតឈានដល់ ១១៨ ហើយ។ លោកយាយមាន កូនប្រុស ៧ នាក់ និងកូនស្រី ២ នាក់ និងមានចៅ ចៅតួត
April 23, 2018 - បច្ចេកវិទ្យា
អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយនូវ iPhone X រឺអាចហៅម៉្យាងទៀតបានថា iPhone គម្រប់ខួប 10ឆ្នាំរបស់ក្រុមហ៊ុន Apple។ ដោយឡែក ទាក់ទងទៅនឹងម៉ូដែលកំពូងនេះគឺពិតជាមិនធម្មតាឡើយ ពោលគឺទាំងគុណភាព និងតម្លៃ ហើយបើយោងតាមអ្នកវិភាគ បានលើកឡើងថា iPhone X របស់ក្រុមហ៊ុន Apple អាចនឹងត្រូវបានបញ្ឈប់ការផលិតត្រឹមឆ្នាំនេះតែម្ដង។ TSMC គឺជាក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើម និងបច្ចេកវិទ្យា 3-D ទៅឲ្យក្រុមហ៊ុន Apple ដែលបំពាក់លើ iPhone X សម្រាប់ប្រើប្រាស់មុខដើម្បីដោះសោរ ជំនួសឲ្យ sensor ស្កេនស្នាមក្រយ៉ៅដៃ។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន
April 23, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ វីដេអូបុរសម្នាក់អាយុ ២៣ឆ្នាំនៅទីក្រុងបាងកកដែលស្រក់ទឹកភ្នែកបន្ទាប់ពីគាត់ចាប់បានគូរកាតក្រហម ដែលបញ្ជាក់ថាគាត់ត្រូវចូលទៅបម្រើរកងទ័ព កំពុងល្បីពេញបណ្តាញសង្គម។ ក្រោយពីចាប់បានកាតក្រហមនេះហើយលោក Sakrit Srisoonthorn បានស្រក់យំឡើងទន់ខ្លួន ជាមួយនឹងការរៀបរ៉ាប់យ៉ាងកំសត់។ លោកប្រាប់ថាមិនចង់ទៅធ្វើជាទាហាននោះទេ ព្រោះបារម្ភពីលោកយាយរបស់ខ្លួនដែលមានវ័យ៧៥ឆ្នាំទៅហើយ ដែលសំខាន់គាត់ទើបតែចាកចេញពីមន្ទីពេទ្យ។ លោកបន្តថា ឪពុកម្តាយរបស់លោកបានចាកចេញទៅតាំងពីរូបលោកនៅតូចៗម្លេះ លោកយាយរបស់លោកមិនមានអ្នកណាម្នាក់នៅជួយមើលថែរក្សានោះទេប្រសិនរូបគេត្រូវចាកចេញទៅទៀតនោះ។ យុវជនរូបនេះបានប្រាប់មន្រ្តីថា “នៅពេលនោះខ្ញុំគិតថាតើជីដូនរបស់ខ្ញុំនឹងរស់នៅយ៉ាងដូចម្តេច? តើគ្រួសាររបស់ខ្ញុំនឹងរស់នៅយ៉ាងម៉េចប្រសិនបើខ្ញុំត្រូវចាកចេញទៅ រឿងនោះនៅតែស្ថិតក្នុងក្បាលរបស់ខ្ញុំជានិច្ច”។ ក្រុមមន្ត្រីបានធានាថាយោធានឹងពិនិត្យមើលក្រុមគ្រួសាររបស់គាត់និងត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់ជំនួយដល់ស្រ្តីចំណាស់ត្រូវជាយាយរបស់ Sakrit ។ យ៉ាងណាលោកយាយរបស់ Sakrit អះអាងថា “”ខ្ញុំអាចទទួលយកវាបាន វាមិនមានរយៈពេលយូរទេ តែ ១រឺ២ឆ្នាំប៉ុណ្ណោះ ចៅរបស់ខ្ញុំគេមិនបានចាកចេញពីខ្ញុំរហូតនោះទេ ខ្ញុំបានប្រាប់គេអោយទៅបំរើកងទ័ពនិងជួយប្រទេសចុះ ខ្ញុំនឹងមិនអី
April 22, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ជើងហោះហើរនឹងត្រូវផ្អាកដំណើរកាលនៅពេលដែលមានការសង្ស័យថាមានបញ្ហាណាមួយរឺមានភ្ញៀណាម្នាក់មានបញ្ហាមិនប្រក្រតី។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃបានចុះផ្សាយករណីជើងហោះហើរក្រុមហ៊ុន Nok Air បានផ្អាកការហោះហើរជាង១ម៉ោង ក្រោយពេលសង្ស័យថាអ្នកដំណើរម្នាក់ដាក់គ្រាប់បែកតាមខ្លួន។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ដែលធ្វើដំណើរតាមជើងហោះហើរពីខេត្ត Loei ទីកាន់ទីក្រុងបាងកក ត្រូវបានក្រុុមហ៊ុនអាកាសចរណ៍ Nok Air បញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដោយចោទប្រកាន់ថាមានគ្រាប់ក្នុងកាបូបអីវ៉ាន់របស់គាត់។ ជើងហោះហើរខ្សែនេះមានអ្នកដំណើរដល់ទៅ៨៣នាក់ វាត្រូវបានគេបញ្ជាអោយផ្អាកការហោះហើរជាង១ម៉ោង ដើម្បីត្រួតពិនិត្យលើគ្រប់អីវ៉ាន់របស់អ្នកដំណើរអ្នកទាំងអស់ឡើងវិញ។ បន្ទាប់ពីពិនិត្យហ្មត់ចត់នូវអីវ៉ាន់ទាំងអស់និងកាបូបដៃមិនមានអាវុធជាតិគ្រឿងផ្ទុះណាមួយត្រូវប្រទះឃើញនោះទេ យន្តហោះក៏ត្រូវបានបញ្ជាអោយហោះហើរធម្មតាវិញ ដោយមិនមានវត្តមានបុរសជនជាតិអាឡឺម៉ង់នោះឡើយ។ បុរសជនជាតិអាឡឺម៉ង់ម្នាក់ដែលមិនបញ្ចេញឈ្មោះអាយុ ៤៩ ឆ្នាំបានបង្ហាញអារម្មណ៍មិនពេញចិត្ត និងប្រាប់ទៅប៉ូលិសថា “គាត់មានការតានតឹងណាស់ ព្រោះគាត់ត្រូវរង់ចាំពីរម៉ោងទៀតសម្រាប់ការហោះហើររបស់គាត់ អ្វីដែលអាក្រក់បំផុតនោះគាត់ត្រូវបានគេចោទប្រកាន់ថាមានគ្រាប់បែកក្នុងកាបូប ចាត់ទុកដូចជារឿងកំប្លែងលេងសើច”៕ អត្ថបទ ៖ Mali ប្រភព ៖ coconuts
April 22, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 វគ្គ 24 ក្រុមនេះក្រុមហ៊ុន Ganzberg Beer បានរកឃើញក្រុមដំបូងដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីក្រុម Khmer Blue Soccer យកឈ្នះក្រុមការពារដំណែងជើងឯក 3G FC ដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល 1-1(3-2)។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមសប្ដាហ៍ដំបូងនេះសង្កេតឃើញថាក្រុមនីមួយបានពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងមែនទែនដើម្បីត្រៀមប្រកួតនៅក្នុងសប្ដាហ៍នេះ
April 22, 2018 - អន្តរជាតិ
បរទេស ៖ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់នៅពេលដែលអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តរបស់ខ្លួនបាន ខណៈពេលដែលកំពុងបញ្ជាការបើកបរនោះ។ សារព័ត៌មានបរទេសបានចុះផ្សាយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តដឹកទំនិញដ៏ធំបើកទៅបុកនឹងស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាស។ ហេតុការណ៍ដ៏រន្ធត់នេះបានបណ្តាលអោយមានការផ្ទុះនិងឆាបឆេះជាភ្លើងយ៉ាងសន្ធោរសន្ធៅមួួយឡើង។ តាមរយៈសម្តីរបស់តៃកុងរថយន្តដែលរួចជីវិតមកពីក្នុងហេតិការណ៍នេះបានប្រាប់អោយដឹងថា គាត់បានបើកបរក្នុងល្បឿនដ៏លឿន មកដល់ចំនុចកើតហេតុគាត់ក៏គ្រប់គ្រងការបញ្ជារថយន្តមិនបានតទៅទៀត បណ្តាលអោយរថយន្តជ្រុលចង្កូតទៅបុកជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈនិងហ្គាសនោះតែម្តង។ រថយន្តសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានទៅដល់កន្លែងកើតហេតុ៥នាទី បន្ទាប់ពីឧបទ្ទេវហេតុនេះបានកើតឡើង គេចំនាយពេលជិតកន្លះម៉ោងទើបអាចបាញ់ពន្លត់ភ្លើងទាំងនេះអោយរលត់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook
April 22, 2018 - អន្តរជាតិ
ប្រទេសចិន ៖ មនុស្សមានចំណង់ចំណូលចិត្តរក្សារបស់ទុកខុសៗពីគ្នា មានអ្នកខ្លះចូលចិត្តធ្វើការប្រមូលទុកនូវរបស់ប្លែក ឯអ្នកខ្លះទៀតចូលចិត្តប្រមូលទុកនៅរបស់ដែលស្រលាញ់។ ថ្មីនេះព័ត៌មានចិនមួយបានចុះផ្សាយលោកតាវ័យ៧៨ឆ្នាំម្នាក់ បានប្រមូលទុកដបស្រាជាង៣០០០ប្រភេទយកមករថនាធ្វើជាកន្លែងថតរូបសំរាប់ភ្ញៀវទេសចរណ៍។ តាមប្រភពបានអោយដឹងថាលោកតាម្នាក់នេះជាចុងភៅ គាត់មានចំណូលចិត្តក្នុងការសន្សំនិងរក្សាទកនៅដបស្រា សរុបមកដល់ពេលនេះគាត់មានដបស្រាជាង៣០០០ប្រភេទខុសពីគ្នា។ ដោយចង់បង្ហាញភ្ញៀវទេចរណ៍អោយបានឃើញនៅប្រភេទដបស្រាជាច្រើនរបស់ចិន។ លោកតា Wu Guanying ក៏បានយកពួកវាមករចនាដាក់តាំងបង្ហាញនៅតាមរបង ភ្ញៀវទេសចរណ៍ដែលឆ្លងកាត់តាមផ្លូវនេះអាចថតរូបលេងជាមួយនឹងដប់ស្រាទាំងអស់នោះបានតាមចិត្ត៕ អត្ថបទ ៖ Mali ប្រភព ៖ CHINA PLUS
April 22, 2018









