Khmernote Media
  • អន្តរជាតិ

    បរទេស ៖ ក្មេងស្ថិតនៅវ័យជំទង់ជាវ័យឈាមរាវបំផុត ប្រសិនបើមានការឈ្លោះប្រកែករឺឪពុកម្តាយធ្វើអោយគេទើសចិត្ត ពួកគេអាចសម្រេចចិត្តធ្វើផ្តេសផ្តាសបានគ្រប់ពេល។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលក្មេងប្រុសវ័យ១២ឆ្នាំលួច​ក្រេឌីតកាតរបស់ឪពុកម្តាយរត់ចេញទៅផ្ទះទៅសោយសុខនៅកោះបាលី ក្រោយខឹងនិងឈ្លោះប្រកែកជាមួយឪពុកម្តាយខ្លួនរួច។ តាមប្រភពបានអោយដឹងថាក្មេងប្រុសនេះជាជនជាតិអូស្រ្តាលីមានវ័យ១២ឆ្នាំ គេបានឈ្លោះប្រកែកជាមួយឪពុកម្តាយយ៉ាងខ្លាំងហើយក៏សម្រេចចិត្តចាកចេញពីផ្ទះ។ ក្នុងពេលដែលគេសម្រេចចិត្តចាកចេញនោះគេបានលួចយកកាតឥណទានរបស់ឪពុកម្តាយគេមកតាមជាមួយផង។ ក្រោយពីចាកចេញពីផ្ទះគេបានទាក់ទងក្រុមហ៊ុនអាកាសចរណ៍ដែលអាចទិញសំបុត្រយន្តហោះបានដោយមិនបាច់មានការអនុញ្ញាតពីឪពុកម្តាយ បន្ទាប់ពីបានសំបុត្រយន្តហោះគេក៏បានហោះហើរទៅកាន់កោះបាលី។ នៅទីនោះគេបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៤ និងប្រើជីវិតយ៉ាងរីករាយជាមួយនឹងក្រេឌីតកាតរបស់ឪពុកម្តាយនោះ។ ក្រោយពីបាត់កូនឪពុកម្តាយរបស់គេបានប្តឹងប៉ូលិសអោយជួយតាមរក ទំរាំតែរកឃើញគេប្រើជីវិតដូចស្តេច៤ថ្ងៃមកហើយក្នុងកោះនោះ។ ឪពុកម្តាយគេក៏បានមកទទួលគេពីកោះនេះ ទៅកាន់ប្រទេសអូស្រ្តាលីវិញភ្លាមៗ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    April 23, 2018
  • អន្តរជាតិ

    នរណាក៏ធ្លាប់មានស្នាមថើបដែរគ្រាន់តែពួកគេមិនទាន់ដឹងថាការថើបនោះមានអាថ៌កំបាំងយ៉ាងណា ព្រោះការថើបអាចឲ្យយើងដឹងបានថាដៃគូអ្នកស្រលាញ់អ្នកកម្រិតណា ក៏ដូចជាគេទុកអ្នកជាមនុស្សបែបណាសម្រាប់គេ។ ខាងក្រោមនេះគឺជាស្នាមថើបទាំង ១៨ដែលមានអត្ថន័យខុសៗពីគ្នាដែលអ្នកគួរតែយល់ដឹង៖ ១. ការថើបបែបបារាំង៖ ការថើបបែបនេះបញ្ជាក់យ៉ាងច្បាស់ថាដៃគូរបស់អ្នកស្រលាញ់អ្នកខ្លាំងដែលបង្ហាញពីភាពស្និតស្នាលចំពោះគ្នា ហើយពុំមានអ្វីលាក់បាំងចំពោះដៃគូឡើយ លើសពីនេះការថើបស្ទាយបែបនេះក៏ទទួលបានការពេញនិយមផងដែរ។ ២. ការថើបលឿន៖ ការថើបបែបនេះគឺសម្រាប់ការថើបនៅពេលជួបគ្នាទីសាធារណៈ រឺក៏ពេលដែលមានការភ្ញាក់ផ្អើលអ្វីកើតឡើងមកភ្លាមៗ ហើយការថើបនេះផងដែរនឹងកើតមានឡើងចំពោះគូស្នេហ៍ដែលទើបតែណាត់ជួបគ្នាដំបូងៗ។ ៣. ការថើបថ្ពាល់៖ ការថើបមួយនេះគឺជាការថើបសម្រាប់ការជួបគ្នាដំបូងជំនួសឲ្យបានចាប់ដៃគ្នា ហើយការថើបនេះក៏អាចបញ្ជាក់ថាអ្នកនៅតែជាមនុស្សជាទីស្រលាញ់សម្រាប់គេរហូតទៅ។ ៤. ការបញ្ជូនស្នាមថើប៖ ការថើបបែបនេះបញ្ជាក់ពីភក្ដីភាពដែលមានចំពោះគ្នា ហើយក៏បញ្ជាក់យ៉ាងច្បាស់ថាការនៅឆ្ងាយពីគ្នាមិនមែនជាបញ្ហា រឺក៏អាចបំផ្លាញទំនាក់ទំនងរបស់អ្នកបាននោះទេ។ ៥. Lock Kiss៖ ការថើបបែបនេះតែងតែកើតមានឡើងចំពោះគូស្នេហ៍នៅពេលដែលមានរឿងឈ្លោះជាមួយគ្នា ហើយពួកគេចង់យកការថើបនេះមកបញ្ឈប់ការទាស់គ្នា លើសពីនេះក៏ជាការថើបដែលមិនចង់ឲ្យដៃគូឃ្លាតចេញទៅណាឆ្ងាយពីខ្លួន។ ៦. ការថើបត្របកភ្នែក៖ ការថើបនេះជាស្នាមថើបដ៏ទន់ភ្លន់ ហើយអាចបញ្ជាក់ឲ្យយើងដឹងថាតើរូបគេមានការខ្វល់ខ្វាយចំពោះយើងកម្រិតណា។

    April 23, 2018
  • អន្តរជាតិ

    បរទេស ៖ ថ្នាក់រៀនជាកន្លែងមួយដែលមានសុវត្ថិភាពបំផុតរបស់ក្មេងក្នុងការរៀនសូត្រនិងលូតលាស់ តែវានឹងទៅជាយ៉ាងណាបើមានមានប្លន់សម្លាប់នៅទីនោះ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីដ៏រន្ធត់មួយ ដែលអ្នកគ្រូវ័យ៣០ឆ្នាំម្នាក់ត្រូវបានចោរចូលមកប្លន់ដល់ក្នុងថ្នាក់រៀន។ តាមរយៈសម្តីរបស់អ្នកគ្រូម្នាក់នោះបានអោយដឹងថា បុរសដែលមានពាក់មួកសុវត្ថិភាពពណ៌ក្រហម បានដើរចូលមកក្នុងថ្នាក់របស់គាត់ហើយ ធ្វើជាសួររកផ្លូវទៅរកថ្នាក់ដទៃទៀត។ បន្ទាប់ពីគាត់បានរៀបរ៉ាប់ប្រាប់គេក៏បានស្ទុះទៅឆក់យកកាបូបរបស់គាត់ដែលបានដាក់នៅលើតុបង្រៀននោះ។ គាត់បានចូលទៅទាញដណ្តើមយកមកវិញតែមិនបានសម្រេច ខណៈពេលដែលប្រទាញប្រទង់ជាមួយចោរនោះគាត់បានរងរបួសយ៉ាងធ្ងន់នៅលើផ្នែកជង្គង់របស់គាត់។ ប៉ូលិសមូលដ្ឋានបានសន្និដ្ឋានថា ជនល្មើសប្រហែលជាចូលតាមទ្វារក្រោយដែលមិនបានចាក់សោរ ហើយព្យាយាមចូលមកប្លន់ថ្នាក់ណាដែលជាជិតច្រកចេញនេះជាងគេ ដើម្បីងាយស្រួលមិនអោយសន្តិសុខសាលាប្រទះឃើញ។ តាមរបាយការណ៍របស់ប៉ូលិសក្រៅពីរងរបួសជនរងគ្រោះ បានបាត់បង់សម្ភារៈមួយចំនួនដែលជាប់នៅក្នុងកាបូបនោះដូចជា សោរផ្ទះ សោររថយន្ត ប័ណ្ណបើកបរ កាតATM ប្រាក់១០០រីងហ្គីត និងឯកសារសំខាន់មួយចំនួនទៀត៕ អត្ថបទ ៖ Mali ​ប្រភព ៖ worldofbuzz

    April 23, 2018
  • អន្តរជាតិ

    ដោយសារតែការមិនធ្លាប់ដឹង ឬមិនចាប់អារម្មណ៍ មនុស្សច្រើនបានខ្ជះខ្ជាយពេលវេលារបស់ពួកគេប្រព្រឹត្តខុសទៅលើរឿងរ៉ាវសាមញ្ញប្រចាំថ្ងៃមួយចំនួនក្នុងជីវិត។ ខាងក្រោមជាវិធីត្រឹមត្រូវដែលនឹងជួយកែតម្រូវទម្លាប់ដែលខុសរបស់អ្នកឡើងវិញ ៖ ១. បរិមាណនៃថ្នាំដុសធ្មេញ ៖ អ្នកមិនចាំបាច់គ្រប់ដណ្ដប់ ឬច្របាច់ថ្នាំដុសធ្មេញឲ្យពេញផ្ទៃនៃច្រាសដុសធ្មេញឲ្យដូចដែលអ្នកបានឃើញតាមរយៈការផ្សាយពាណិជ្ជកម្មឡើយ។ តាមពិតទៅ បរិមាណត្រឹមតែបន្តិច គឺគ្រប់គ្រាន់ក្នុងការសម្អាតហើយ។ គោលបំណងនៃថ្នាំដុសធ្មេញ គឺដើម្បីជម្រះកំណកកំបោរជាប់ធ្មេញ។ ២. ការព្យួរក្រដាស់អនាម័យ ៖ របៀបត្រឹមត្រូវក្នុងការព្យួរក្រដាសអនាម័យក្នុងបន្ទប់ទឹក គឺដូចរូបភាពខាងស្ដាំបានបង្ហាញ។ ៣. ការងូតទឹកក្ដៅ ៖ មនុស្សភាគច្រើនចូលចិត្តចំណាញពេលរាប់ម៉ោងងូតទឹកក្ដៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកក្ដៅយូរជាង ២០ នាទី គឺល្អសម្រាប់សុខភាពបេះដូង ក៏ដូចជាស្បែកឡើយ ដោយវាអាចបង្កើនកម្រិតនៃការដំណើរការមុខងាររបស់បេះដូង និងធ្វើឲ្យស្បែកឆាប់ចាស់។ សីតុណ្ហភាពនៃទឹកក៏មិនត្រូវខ្ពស់ជាង ៣៧

    April 23, 2018
  • អន្តរជាតិ

    បរទេស ​៖ មនុស្សសម័យនេះភាគច្រើនចូលចិត្តប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារមកដល់ពីកន្លែងតែម្តងព្រោះវាមានភាពងាយស្រួល បែបនេះទើបមានក្រុមហ៊ុនជាច្រើនបង្កើតសេវាកម្មបែបនេះ។ កាលពីពេលថ្មីៗនេះករណីបុរសអ្នកដឹកជញ្ជូនអាហារព្យាយាមលួចទូរស័ព្ទរបស់ម្ចាស់ហាងត្រូវបានល្បីពេញបណ្តាញសង្គម។ វីដេអូកាមេរ៉ាសុវត្ថិភាពនៃសកម្មភាពលួចទូរស័ព្ទ iPhone របស់ម្ចាស់ហាងពីសំណាក់អ្នកដឹកជញ្ជូនអាហារនេះត្រូវគេយកមកបង្ហោះពេញបណ្តាញសង្គម។ តាមវីដេអូនេះបានបង្ហាញអោយឃើញពីសកម្មភាពបុរសកំហូចនោះ គេធ្វើជាចង់អោយម្ចាស់ហាងប្តូរពីថង់ក្រដាសមកជាថង់ប្លាស្ទិកវិញ ខណៈពេលម្ចាស់ហាងប្តូរតាមចិត្តគេនោះគេព្យាយាមយកទូរស័ព្ទរបស់គេដាក់ពីលើទូរស័ព្ទរបស់ម្ចាស់ហាង បន្ទាប់មកគេបានយកប្រអប់ភីហ្សាមកដាក់បាំងពីលើថែមទៀត។ ក្រោយពីធ្វើជាជជែកជាមួយម្ចាស់ហាងមួយស្របក់ គេក៏បានប្រមូលទូរស័ព្ទនោះយកទៅដោយដាក់បាំងដោយប្រអប់ភីហ្សា គេយ៉ាងណាគេភ្លេចគិតថានៅក្នុងហាងមានកាមេរ៉ាសុវត្ថិភាព។ ក្រោយបន្តិចមកទើបម្ចាស់ហាងដឹងថាទូរស័ព្ទរបស់ខ្លួនបានបាត់ គេក៏បានប្រើកម្មវិធី Find my iPhone តែហាក់មិនបានផល។ ចុងក្រោយទើបម្ចាស់ហាងនឹកឃើញបើកកាមេរ៉ាសុវត្ថិភាពនោះមើល ទើបបានឃើញសកម្មភាពលួចរបស់សបុរសអ្នកដឹកជញ្ជូនអាហារម្នាក់នេះ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ​៖ Mali ប្រភព ៖ worldofbuzz

    April 23, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងធ្វើអោយខ្សែប្រយុទ្ធ Mohamed Salah ក្លាយជាគោលដៅសំខាន់ដែលក្លឹបអធិរាជសរ Real Madrid គ្រោងនឹងចំណាយលុយយ៉ាងច្រើនសន្ធាប់សន្ធឹកសម្រាប់ត្រៀមទិញខ្សែប្រយុទ្ធរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះក្លឹបអធិរាជសរ Real Madrid កំពុងត្រៀមធ្វើអោយពិភពលោកភ្ញាក់ផ្អើល ដោយ Real Madrid ត្រៀមកញ្ចប់លុយមួយដុំយ៉ាងធំដើម្បីចុះហត្ថលេខាខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool។ ការត្រៀមចំណាយលុយដ៏ច្រើនសន្ធាប់សន្ធឹកនេះគឺដើម្បីប្រជែងគ្នាជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការដណ្ដើមពានរង្វាន់ Laliga នៅក្នុងរដូវកាលក្រោយ។ ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez កំពុងរៀបចំកញ្ចប់លុយ 200លានផោន

    April 23, 2018
  • កីឡា

    ក្រុមហ៊ុន Ganzberg Beer បានរកឃើញពីរក្រុមដំបូងហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នោះគឺក្រុម Khmer Blue Soccer និងក្រុម Victory FC ហើយក្រុមដែលចាញ់កាលពីម្សិលមិញនេះកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្រុមដែលចាញ់ល្អជាងគេដើម្បីមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។ នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះពិតជាល្អមើលដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ ការប្រកួតដ៏ស្វិតស្វាញកាលពីម្សិលមិញនេះធ្វើអោយការប្រកួតពានរង្វាន់ Ganzberg Cup កាន់តែល្អមើលទៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ចួលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះ។ ក្រោយពេលបញ្ចប់ការប្រកួតនៅក្នុងវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងនេះក្រុមដែលឡើងទៅវគ្គ

    April 23, 2018
  • កីឡា

    គូរទី 2 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងក្រុមដែលបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយគឺក្រុម Victory FC បន្ទាប់ពីយកឈ្នះក្រុម Down Town Sport ដោយលទ្ធផល 5-3។ គូរទី 2 សប្ដាហ៍នេះគឺពិតជាជក់ចិត្តនិងល្អមើលខ្លាំងណាស់ដល់ថ្នាក់ទស្សនិកជនអង្គុយមិនជាប់កៅអី។ នៅក្នុងការប្រកួតគូរទី 2 នេះអាជ្ញាកណ្ដាលបានចាយកាតលឿងច្រើនមែនទែនមិនតិចជាង 10 កាតឡើយនៅក្នុងការប្រកួតរវាងក្រុម Victory FC និងក្រុម Down

    April 23, 2018
  • រថយន្ត

    រថយន្តដ៏ពេញនិយមបំផុត សម្រាប់ជិះជាលក្ខណៈគ្រួសារ មិនថានៅប្រទេសកម្ពុជា រឺ សហរដ្ឋអាមេរិក នោះទេ ដែលគេស្គាល់ថាជា Toyota Camry។ សម្រាប់ឆ្នាំនេះផងដែរ Camry បានផ្លាស់ប្តូរមុខមាត់ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើបៗស្ទើរតែមិនគួរអោយជឿ។ ថ្ងៃនេះដែរយើងនឹងលើកយកម៉ូដែល Camry XSE 2018 យកមកបង្ហាញដោយលក្ខណៈពិសេសជាច្រើនរបស់វាត្រូវបាន សារព័ត៌មានជាច្រើនលើកយកមកនិយាយ។ តាមរយៈការបង្ហាញម៉ូដែលថ្មីនេះ Camry បានធ្វើឲ្យក្រុមហ៊ុន Toyota ឈានជើងចូលទៅថ្ងៃអនាគតមួយជំហានទៀតហើយ។ ជាការពិតណាស់ Camry XSE 2018 មិនត្រូវបានបំពាក់ដោយប្រព័ន្ធ hybrid ទេ ហើយនេះក៏ជាម៉ូដែលដែលមានតម្លៃថ្លៃជាងគេផងដែរ។ កំណែប្រែថ្មីដែល Camry ធ្លាប់តែបំពាក់ម៉ាស៊ីនត្រឹម

    April 23, 2018
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសឥណ្ឌាកំពុងពិចារណាក្នុងការបង្កើតឲ្យមានច្បាប់កាត់ទោសប្រហារជីវិតចំពោះជនណាដែលបានចាប់រំលោភ សេពសន្ថវៈទៅលើកុមារ។ ​ការបំផុសគំនិតនេះបានកើតឡើងក្រោយពីកើតមានករណីចាប់រំលោភសេពសន្ថវៈយ៉ាងអាក្រក់បំផុត ចំនួនពីរបានកើតឡើងក្នុងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ ដែលករណីទីមួយបានកើតឡើងចំពោះក្មេងបុ្រសអាយុ ៧ ឆ្នាំម្នាក់ដែលត្រូវបានគេរំលោភ ​និងសម្លាប់ ហើយករណីទីពីរបានកើតឡើងចំពោះក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់ដែលត្រូវគេចាប់យកទៅរំលោភក្នុងព្រះវិហារមួយរយៈពេល ៣ ឆ្នាំ រហូតដល់នាងស្លាប់។ សូមបញ្ជាក់ថា ក្នុងប្រទេសឥណ្ឌាមានច្បាប់ប្រហារជីវិតចំនួន ១២ រួចមកហើយ ដែលក្នុងនោះក៏មានការផ្តន្ទាទោសចំពោះករណីរំលោភហើយសម្លាប់ដែរ។ តែពេលនេះគេចង់បានច្បាប់ប្រហារជីវិតមួយបន្ថែមទៀតគឺចំពោះជនណាដែលបានចាប់រំលោភលើកុមារ បើទោះបីជាករណីរំលោភនេះមិនបានសម្លាប់ជនរងគ្រោះក៏ដោយ។ បច្ចុប្បន្ននេះច្បាប់ផ្ដន្ទាទោសចំពោះអ្នកចាប់រំលោភសេពសន្ថវៈលើកុមារគឺត្រឹមតែជាប់គុកអស់មួយជីវិត និងពិន័យជាប្រាក់តែប៉ុណ្ណោះ៕ អត្ថបទ៖ភក្តី ប្រភព៖dailymail

    April 23, 2018