Khmernote Media
  • អន្តរជាតិ

    បរទេស ៖ ពិធីអាពាហ៍ពិពាហ៍មានសារៈសំខាន់ខ្លាំងណាស់សំរាប់កូនកំលោះកូនក្រមុំ ពួកគេមិនចង់អោយមានរឿងអ្វីមិនល្អកើតឡើងក្នុងថ្ងៃនេះនោះឡើយ។ ទីភ្នាក់ងារព័ត៌មានបរទេសបានរាយការណ៍​កាលពីពេលថ្មីៗថា ពិធីមង្គលការមួយដែលប្រព្រឹត្តទៅនៅរដ្ឋ Jalisco ត្រូវបានរំខានដោយ​សារភ្លើងឆេះ។ តាមប្រភពដដែលបានអោយដឹងថាភ្លើងបានឆាបឆេះឡើង នៅពេលដែលកូនកំលោះកូន​ក្រមុំកំពុងតែឡើងរាំនៅលើឆាកជាមួយគ្នា។ តាមរយៈវីដេអូដែលគេបានបង្ហោះក្នុងបណ្តាញសង្គមនោះបានអោយដឹងថាភ្លើងបានឆាបឆេះឡើងដោយការផ្ទុះសេអំពូលភ្លើងតូចៗដែលបានដាក់តាំងលំអលើឆាកនោះ។ ហេតុការណ៍នេះបានធ្វើអោយភ្ញៀវដែលចូលរួមមានស្លន់ស្លោ តែជាសំណាងដែរមិនមាននរណាម្នាក់រងគ្រោះថ្នាក់អ្វីពីគ្រោះថ្នាក់នេះឡើយ។ ឧបទ្ទវហេតុអគ្គីភ័យធ្វើអោយមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណជាជាង ៩៦០០០ដុល្លារឯណោះ៕ ខាងក្រោមជាវីដេអូតោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    April 22, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ថ្មីៗនេះករណីត្រូវបានគេចែករំលែកកោតសរសើរពេញបណ្តាញសង្គម ដោយសារស្រ្តីម្នាក់ស្ម័គ្រចិត្តមើលថែស្រ្តីកំសត់ម្នាក់ទៀតដែរត្រូវជាអ្នកជិតខាងខ្លួនអស់រយៈពេលជាង៣០ឆ្នាំ។ តាមប្រភពបានអោយដឹងថាអ្នកស្រី Wu Yuxia ជាស្ត្រីមេម៉ាយអាយុ ៦០ ឆ្នាំមកពីក្រុង Dangui ខេត្ត Sichuan ប្រទេសចិន។ គាត់ចំនាយពេលសឹងតែ២៤ម៉ោងរបស់ខ្លួមកមើលថែស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ Liu ដែលត្រូវជាអ្នកជិតខាងអស់រយៈពេលជិត៣០ឆ្នាំមកហើយ។ Liu មានវ័យ៥៦ឆ្នាំ នាងបានបាត់បង់ម្តាយនិងឪពុកតាំងពីអាយុ៦ឆ្នាំ មកដល់អាយុ១០ឆ្នាំនាងក៏ត្រូវបានជម្ងឺវាយប្រហាធ្វើអោយត្រចៀកនិងភ្នែករបស់នាងប្រែជាពិការទៀត។ នាងបានក្លាយជាឯកាក្រោយពេលបងប្រុសស្លាប់ ហើយបងស្រី៣នាក់ទៀតក៏បានរៀបការហើយចាកចេញទៅ។ ដោយអាណិតជីវិតដ៏កំសត់របស់ Liu ទើបអ្នកស្រី Wu Yuxia ស្ម័គ្រចិត្តមើលនាង ទាំងដែលខ្លួនត្រូវមើលថែរក្សាឪពុកម្តាយ និងកូន២នាក់ទៀតរបស់ខ្លួន។ អ្នកស្រី Wu Yuxia

    April 22, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ក្មេងជាវ័យមួយដែលមិនសូវដឹងពីអ្វីដែលខុសរឺត្រូវនោះទេ វាត្រូវការអោយមនុស្សចាស់ជួយណែនាំប្រាប់មិនមែនអោយទៅខឹងគុំគួន ចាំធ្វើបាបពួកគេនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីមានផ្ទៃពោះម្នាក់ត្រូវគេរិះគន់ពេញបណ្តាញសង្គមក្រោយនាងព្យាយាមទាក់ជើងក្មេងប្រុសម្នាក់អោយដួលបោកក្បាល។ រឿងហេតុនេះបានកើតឡើងនៅក្នុងភោជនីយន៍​​​មួយកន្លែងក្នុងខេត្ត Shaanxi នាល្ងាចថ្ងៃសុក្រ ទី២០ ខែមេសាម្សិលមិញនេះ។ កុមារារងគ្រោះទើបតែមានអាយុ៤ឆ្នាំប៉ុណ្ណោះ ដំបូងស្រ្តីជាម្តាយគិតថាគូនរបស់នាងដួលដោយខ្លួនឯងទេ។ តែក្រោយពីបានមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះគាត់ហួសចិត្តនិយាយមិនចង់ចេញតែម្តង នៅពេលដែលឃើញស្រ្តីម្នាក់បានព្យាយាមទាក់ជើងកូននាងអោយដួលបោកក្បាលបែបនេះ។ នៅពេលនេះក្មេងតូចកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ព្រោះតែអាការៈឈឺក្បាលមិនបាត់បន្ទាប់ពីដួលបោកនោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបាននិយាយថានាងមិនគួរធ្វើបាបនេះដាក់ក្មេងទេព្រោះនាងខ្លួនឯងដក៏ជិតក្លាយជាម្តាយគេដែរ អ្នកខ្លះទៀតនិយាយថាស្រ្តីម្នាក់នេះហាក់មានបំណងចង់សម្លាប់ក្មេងនេះតែម្តង៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    April 21, 2018
  • PR

    បន្ទាប់ពី Sony បានប្រកាសដាក់លក់ជាផ្លូវការនូវកំពូលស្មាតហ្វូនស៊េរីថ្មី Sony Xperia XZ2 របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងនៅតាមបណ្តាប្រទេសមួយចំនួនរួចមក ពេលនេះ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏ប្រកាសអោយអតិថិជរបស់ខ្លួនអាចធ្វើការ Pre-Order កំពូលស្មាតហ្វូន Xperia XZ2 ថ្មីនេះបាននៅក្នុងប្រទេសកម្ពុជាបានហើយចាប់ពីថ្ងៃនេះ ជាមួយនឹងតម្លៃ 699 ដុល្លារនិងការថែមជូននូវឧបករណ៍សាកឥត Wireless Charging តម្លៃ 99 ដុល្លារ និងស្រោមការពារ Original Cover តម្លៃ 49 ដុល្លារ រួមជាមួយនិងសីុមកាតលេខពិសេសតម្លៃ 66 ដុល្លារ ដែលមានកញ្ចប់អីុនធឺណិតទំហំ

    April 21, 2018
  • អន្តរជាតិ

    រាងកាយរបស់មនុស្សពេញវ័យត្រូវការផ្ទុកជាតិទឹកពី ៥០ ទៅ ៦០ ភាគរយ។ សារធាតុរាវនេះ គឺមានសារៈសំខាន់សម្រាប់សុខភាពរាងកាយឲ្យដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនឆ្ងល់ថាតើពួកគេគួរទទួលទានទឹកត្រជាក់ ឬក្តៅឧណ្ហៗទើបប្រសើរ? ជាក់ស្ដែង ភាគច្រើននៃពួកយើងមានទំនោរជ្រើសយកទឹកត្រជាក់ដើម្បីទទួលទាន ជាពិសេសក្នុងពេលស្ថិតក្រោមអាកាសធាតុក្តៅ។ តាមពិតទៅ ទឹកត្រជាក់មិនបានផ្ដល់ល្អអ្វីដល់សុខភាពឡើយ ប៉ុន្តែទឹកក្តៅឧណ្ហៗទៅវិញទេដែលជាប្រភេទនៃសារធាតុរាវអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើនបំផុតចំពោះសុខភាព។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យឃើញពីគុណសម្បត្តិ ក៏ដូចជាគុណវិបត្តិនៃការទទួលទានទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់ ៖ ​​​- ទឹកត្រជាក់ ៖ សំដៅលើទឹកដែលមានកម្រិតសីតុណ្ហភាពប្រហែលពីចន្លោះ ៧ អង្សារសេ ទៅ ២១ អង្សារសេ។ ពិតណាស់ ទឹកត្រជាក់អាចជួយធ្វើឲ្យយើងមានអារម្មណ៍ល្អបាន ជាពិសេសខណៈពេលកំពុងស្ថិតក្នុងអាកាសធាតុក្ដៅ។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមិនតិចទេដែលទទួលរងនូវប៉ះពាល់ជាច្រើន

    April 21, 2018
  • អន្តរជាតិ

    ប្រទេសវៀតណាម ៖ មួយរយៈមកនេះសមត្ថកិច្ចវៀតណាមបានធ្វើការយ៉ាងសកម្មទៅលើផលិតផលគ្រឿងសម្អាងជាច្រើនដែលគ្មានអាជ្ញាប័ណ្ណ និងផលិតពីវត្ថុធាតុដើមមិនត្រឹមត្រូវ។ ​​កាលពីពេលថ្មីនេះសមត្ថកិច្ចក៏បានធ្វើការផាកពិន័យ និងហាមឃាត់ផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅទីក្រុង Hanoiមិនអាចចែកចាយលក់។ ការផាកពិន័យ និងហាមឃាត់ការលក់គ្រឿងសម្អាងនេះត្រូវបានធ្វើឡើងនៅខណៈពេលដែលក្រុមហ៊ុននេះកំពុងព្យាយាមចែកចាយផលិតផលខ្លួននៅទីក្រុងហូជីមិញ។ ក្រុមហ៊ុន Vinaca នេះត្រូវបានសមត្ថកិច្ចចុះទៅត្រួតពិនិត្យហើយរកឃើញកម្មករជាង១០នាក់ កំពុងតែអង្គុយច្រកម៉្សៅធ្យូងធ្វើពីឬស្សីចូលក្នុងសំបកថ្នាំមួយ ដែលដាក់ស្លាកសំគាល់ថាជាថ្នាំ “ព្យាបាលជម្ងឺមហារីក”។ ផលិតផលក្លែងក្លាយនេះមានឈ្មោះដូចគ្នាទៅនឹងផលិតផលដែលទទួលបានលិខិតអនុញ្ញាតអោយលក់ដែលចេញដោយរដ្ឋាភិបាល។ ក្រុមប៉ូលិសបានធ្វើការរឹបអូសយកវត្ថុធាតុដើមទាំងអស់របស់ក្រុមហ៊ុននេះយកមកត្រួតពិនិត្យបន្ថែម និង ពិន័យជាប្រាក់ ១,៩០០ដុល្លារ។ តាមប្រភពបានអោយដឹងថាក្រុមហ៊ុននេះប្រើប្រាស់ម៉្សៅធ្យូងធ្វើពីឬស្សីជាង៣០០គីឡូក្រាមកក្នុងមួយខែៗ៕ អត្ថបទ ៖ Mali ប្រភព ៖ tuoitrenews

    April 21, 2018
  • កីឡា

    នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យដែលរៀបចំឡើងក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 13 នឹងត្រលប់មកវិញហើយបន្ទាប់ពីខកខានការប្រកួតអស់មួយសប្ដាហ៍។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 13 នារាត្រីថ្ងៃអាទិត្យ ទី21 ខែមេសា ស្អែកនេះគឺជាវគ្គជម្រុះ 24 ក្រុមចុងក្រោយ ហើយនៅក្នុងការប្រកួតស្អែកនេះប្រាកដណាស់នឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយ ព្រោះស្អែកនេះគឺជាការប្រកួតរវាងក្រុមខ្លាំងប៉ះខ្លាំងរួមទាំងក្រុមការពារដំណែងជើងឯក 3G FC

    April 21, 2018
  • បច្ចេកវិទ្យា

    យោងតាមពាក្យចចាមអារ៉ាមថ្មីមួយដែលមានប្រភពចេញពីក្រុមហ៊ុនផលិតសំបកទូរស័ព្ទមួយដែលមិនបញ្ចេញឈ្មោះដែលថាក្រុមហ៊ុន Apple នឹងចេញលក់ iPhone ស៊េរី SE 2 នៅខែឧសភាខាងមុខនេះ។ ម៉ូដែលថ្មីនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប A10 Fusion របស់ក្រុមហ៊ុន Apple ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទូរស័ព្ទ iPhone 7 និង 7 Plus កាលពីឆ្នាំ 2016 ។ វានឹងមានសមត្ថិភាពខ្ពស់ជាងម៉ូដែល iPhone SE ស៊េរីមុនបំពាក់ដោយបន្ទះឈីប A9 SoC។ នៅក្នុងការធ្វើឱ្យម៉ូដែលថ្មីនេះកាន់តែទំនើបក្រុមហ៊ុន Apple នឹងដកចេញនូវរន្ធកាសស្តាប់ត្រចៀកទំហំ 3.5 មីលីម៉ែត្រទោះបីជាផ្ទៃទាំងស្រុងរបស់ iPhone

    April 21, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ នៅពេលឈានចូលដល់វ័យចាស់ជរាមនុស្ស ត្រូវការការមើលថែរក្សាពីកូនចៅអោយបានច្រើនពីព្រោះពួួកគាត់មានជម្ងឺប្រចាំកាយជាច្រើនចាំយាយី ជាពិសេសជម្ងឺចាស់វង្វេងតែម្តង។ កាលពីពេលថ្មីៗនេះព័ត៌មានចិនបានចុះផ្សាយករណីបុរសវ័យ៥២ឆ្នាំម្នាក់តែងតែនាំម្តាយវ័យ៩២ឆ្នាំខ្លួនទៅគ្រប់កន្លែងដែលគាត់ធ្វើការ ព្រោះតែមិនចង់ទុកម្តាយចោលនៅផ្ទះតែឯង។ ប្រភពបានអោយដឹងថាលោកយាយម្នាក់នេះមានជម្ងឺចាស់វង្វេង ដែលមិនអាចមើលថែរក្សាខ្លួនឯងបាន។ លោក Cai Yujun វ័យ៥២ឆ្នាំជាអ្នកដឹកជញ្ជូនអីវ៉ាន់ដាក់តាមផ្ទះ ត្រូវជាកូនស្រ្តីចំណាស់បានប្រាប់ថា គាត់មិនហ៊ានទុកម្តាយនៅផ្ទះចោលទេព្រោះគាត់មានជម្ងឺចាស់វង្វេង។ គាត់បានច្នៃកន្លែងអង្គុយដ៏ងាយស្រួលមួយលើម៉ូតូដឹកអីវ៉ាន់សំរាប់ឌុបម្តាយតាមគ្រប់កន្លែងដែលគាត់ត្រូវដឹកអីវ៉ាន់អោយគេ។ គាត់ប្រាប់ថាដំបូងៗវាមានការពិបាកបន្តិចដែរ សន្តិសុខប្រចាំអគារនីមួយៗដែលគាត់ត្រូវយកអីវ៉ាន់ឡើងទៅបដិសេធមិនព្រមអោយម្តាយគាត់ឡើងទៅជាមួយ។ គាត់ក៏បានសួរទៅពួកគេថាអាចមើលថែររក្សាម្តាយគាត់បានទេ ប្រសិនបើមិនអនុញ្ញាតអោយគាត់នាំនាងឡើងទៅជាមួយ ចុងក្រោយគេក៏យល់ព្រម។ មនុស្សម្នាជាច្រើនក្នុងបណ្តាញ់សង្គមបានគាំទ្រនឹងទង្វើររបស់បុរសវ័យ៥២ឆ្នាំរូបនេះ តែចំនាយពេលវេលាសឹងតែទាំងអស់របស់ខ្លួនយកចិត្តទុកដាក់មើលថែរស្រ្តីជាម្តាយខ្លួន៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    April 21, 2018
  • បច្ចេកវិទ្យា

    នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានគេរាយការណ៍ថាលោកនៅតែប្រឆាំងនឹងគំនិតនៃការបញ្ចូល Mac និង iPad ដើម្បីបង្កើតកម្មវិធី Software តែមួយខណៈពេលដែល iPad ត្រូវបានលើកឡើងដោយមនុស្សជាច្រើនថានឹងអាចជំនួសកុំព្យូទ័រ Mac។ របាយការណ៍នេះត្រូវបានផ្អែកលើការសន្ទនាមួយដែលលោក Tim Cook បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍មួយកាលពីខែមុននៅទីក្រុង Chicago ដែលនាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយទៅកាន់កាសែត The Sydney Morning Herald នៅពេលនោះ។ លោក Tim Cook បានប្រកាសសេចក្តីថ្លែងការណ៍មួយស្រដៀងគ្នានេះដែរកាលពីមុននៅក្នុងឆ្នាំ 2015 ដោយនិយាយថាក្រុមហ៊ុន Apple

    April 21, 2018