Khmernote Media
  • អន្តរជាតិ

    នារីគ្រប់រូបតែងតែប្រាថ្នាចង់បានរាងស្រលូនស្អាត ដើម្បីមានបានទំនុកចិត្តនៅពេលចេញទៅខាងក្រៅម្ដងៗ។​ ហេតុនេះពួកគេបានចំណាយពេលធ្វើលំហាត់ប្រាណដើម្បីសម្រកទម្ងន់ និងទទួលបានសុខភាពល្អ ប៉ុន្ដែមាននារីមួយចំនួនទោះបីជាហាត់យ៉ាងណាក៏មិនស្រកទម្ងន់ដែរ។ បញ្ហាដែលធ្វើឲ្យអ្នកធ្វើលំហាត់ប្រាណយ៉ាងណាក៏មិនចុះទម្ងន់ក៏ដោយសារតែបញ្ហាទាំង ៥ដែលមានខាងក្រោមនេះ៖ ១. មិនអាចបញ្ឈប់ខ្លួនឯងពីរឿងទទួលទានអាហារពេលហាត់ប្រាណ៖ នេះគឺជារឿងដ៏ពិបាកមួយសម្រាប់នារី ដោយពួកគេតែងតែមានទឹកផ្អែមៗដាក់់តាមខ្លួនពេលធ្វើលំហាត់ប្រាណ ហើយពួកគេតែងនិយាយថា”ញ៉ាំហើយ ចាំធ្វើការហាត់ប្រាណជាក្រោយ” តែពាក្យទាំងនេះរូបនាងគ្រាន់តែនិយាយប៉ុណ្ណោះ ប៉ុន្ដែមិនបានអនុវត្តន៍ ដោយពួកគេញ៉ាំហើយក៏មានអារម្មណ៍ថាខ្ជិលនៅក្នងការហាត់ប្រាណ។ ២. កាតហាត់មិនទៀងទាត់៖ ការធ្វើលំហាត់ប្រាណគឺជារឿងល្អចំពោះសុខភាព ហើយអាចឲ្យយើងស្រក់ទម្ងន់បានទៀតផង ប៉ុន្ដែបើសិនជាអ្នកធ្វើលំហាត់ប្រាណមិនទៀងទាត់តើអ្នកអាចសម្រកទម្ងន់បានដោយរបៀបណា? ហេតុនេះអ្នកគួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ និងកាត់បន្ថយនៅក្នុងការបររិភោគអាហារនៅខាងក្រៅ។ ៣. ដាក់សម្ពាតលើខ្លួនឯងខ្លាំងពេក៖ ៩៩,៩៩% នៃស្ត្រីសុទ្ធសឹងតែចង់សម្រក ទម្ងន់ ដើម្បីទទួលបាននូវរាងដ៏ស្អាត។ ដោយសារតែពួកគេចង់សម្រកទម្ងន់ឲ្្យបានឆាប់ក៏រៀបចំនូវតារាងរបបអាហារប្រចាំថ្ងៃ ដែលធ្វើឲ្យការធ្វើលំហាត់ប្រាណប្រចាំគឺពោរពេញទៅដោយសម្ពាតជាខ្លាំង ទោះបីជាអ្នកអាចសម្រកទម្ងន់តែអ្នកទទួលរងនូវភាពតានតឹង។ ជឿចុះការធ្វើលំហាត់ប្រាណគ្មាននរណាម្នាក់អាចទទួលជោគជ័យក្នុងរយៈពេល ៣-៥

    April 21, 2018
  • បច្ចេកវិទ្យា

    យោងតាមពាក្យចចាអារាមដែលលើកឡើងកាលពីពេលថ្មីៗនេះបានបញ្ជាក់ថា អ្នកបន្ដវេណរបស់ iPhone SE នឹងមកដល់ទីផ្សារនាខែក្រោយនេះហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គេហទំព័របច្ចេកវិទ្យាល្បីៗមួយចំនួនដូចជា MacRumors, Mac Otakara ក៏បានលើកឡើងដូចគ្នាដែរ ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសដែល iPhone SE 2 អាចនឹងមានភ្ជាប់មកជាមួយ៖ – បន្ទះឈីប A10 Fusion៖ iPhone SE 2 ត្រូវបានគេជឿថានឹងបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion ដូចគ្នាទៅនឹង iPhone 7 និង iPad Pro ដែរ។ ទាក់ទងទៅនឹងបន្ទះឈីបនេះគឺពិតជាមិនធម្មតាឡើយ ដោយវាអាចដំណើរការបានលឿនជាងមុន

    April 21, 2018
  • អន្តរជាតិ

    ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ត្រូវមិត្តប្រុសរបស់ម្តាយនាងវាយឲ្យមានដំបៅពេញរាងកាយ ព្រោះតែនាងមិនអាចរាប់លេខពី ១ ដល់ ៥ បានត្រឹមត្រូវ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងទីក្រុង Krasnoyarsk ប្រទេសរុស្សី។ បុរសជាអ្នកប្រព្រឹត្តិអំពើហិង្សាមានឈ្មោះថា ​Bakhram អាយុ ២០ ឆ្នាំ ហើយស្រ្តីជាម្តាយរបស់ក្មេងស្ត្រីរងគ្រោះមានឈ្មោះថា Maria Belonogova អាយុ ៣១ ឆ្នាំ។ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានលែងលះជាមួយនឹងប្តីមួយរយៈហើយ និងបន្ទាប់ពីលែងលះជាមួយប្តីនាងបាននាំមិត្តប្រុសក្មេងរបស់នាងមករស់នៅជាមួយ ខណៈដែលអតីតប្តីរបស់នាងក៏រស់នៅក្នុងផ្ទះនោះជាមួយគ្នាដែរ។ បុរសជាមិត្តប្រុសរបស់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះតែងវាយធ្វើបាបក្មេងស្រីរងគ្រោះជារឿយៗ ហើយស្ត្រីជាម្តាយមិនដែលមាត់មួយមាត់នោះទេ។ ហើយនៅក្នុងថ្ងៃកើតហេតុគ្រាន់តែក្មេងស្រីរងគ្រោះរាប់លេខមិនបានត្រឹមសោះ ស្រាប់តែគាត់បានយកខ្សែក្រវ៉ាត់មកវាយនាងពេញរាងកាយ ក្បាល​ និងដៃ តែម្តង។ ក្រោយឃើញហេតុការណ៍នេះបុរសជាអតីតស្វាមីបានប្តឹងប៉ូលិស ហើយពេលនេះប៉ូលិសបានចាប់ខ្លួនបុរសជាអ្នកប្រព្រឹត្តិអំពើហិង្សាបានហើយ

    April 21, 2018
  • បច្ចេកវិទ្យា

    យោងតាមគេហទំព័រ Bloomberg បានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់ពិភពលោកដែលមានទីតាំងក្នុងរដ្ឋ San Diego បានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួនរហូតដល់ទៅ 1,500នាក់ ដែលមានទាំងផ្នែកតូចៗ និងធំៗ ហើយសម្រាប់មុខដំណែងតូចតាចត្រូវបានលុបចោលតែម្ដង។ ដោយឡែក ក្រុមហ៊ុន Qualcomm មានបុគ្គលិកសរុបប្រមាណជា 34,000 នាក់នៅទូទាំងពិភពលោកដែលធ្វើការនៅក្នុងការិយាល័យចំនួន 177របស់ក្រុមហ៊ុន។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Qualcomm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលទៅកាន់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា “យើងបានវាយតម្លៃលើការកាត់បន្ថយការចំណាយក្នុងជំហានដំបូង ហើយយើងបានធ្វើការសន្និដ្ឋានថាការកាត់បន្ថយកម្លាំងពលកម្ម គឺចាំបាច់ដើម្បីគាំទ្រដល់កំណើន និងភាពជោគជ័យក្នុងរយៈពេលវែងដែលនឹងផ្តល់ប្រយោជន៍ដល់អ្នកពាក់ព័ន្ធទាំងអស់របស់យើង”។ ចំនួននៃការបញ្ឈប់និយោជកដែលត្រូវបានគេរំពឹងទុកសម្រាប់ការងារការិយាល័យរបស់ក្រុមហ៊ុន Qualcomm ទាំងអស់មិនត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍ថ្ងៃនេះទេ។ ទោះបីជាយ៉ាងណា Qualcomm មិនមែនជាក្រុមហ៊ុនដំបូងដែលកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំក្នុងវិស័យផលិតបន្ទះឈីបឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ការកាត់បន្ថយនេះគឺជាផ្នែកមួយនៃផែនការកាត់បន្ថយកម្លាំងពលកម្មរបស់ក្រុមហ៊ុន Qualcomm

    April 21, 2018
  • អន្តរជាតិ

    ស្បែកប្រអប់ដៃ គឺឆាប់ចាស់ជាងស្បែកមុខរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកអាចជៀសវាងបញ្ហានេះបានប្រសិនបើអ្នកព្យាយាមថែរក្សាឲ្យបានល្អត្រឹមត្រូវ។ ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីរក្សាសុខភាពស្បែកដៃឲ្យស្រស់ស្អាតបានយូរ ៖ ១. លាងសម្អាតដៃឲ្យបានត្រឹមត្រូវ ៖ ការលាងសម្អាតដៃជាមួយនឹងទឹកក្ដៅឧណ្ហៗ គឺប្រសើរបំផុត។ កាត់បន្ថយការប្រើប្រាស់សាប៊ូដែលមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី ក៏ព្រោះសាប៊ូដុំអាចធ្វើឲ្យប្រអប់ដៃរបស់អ្នកបាត់បង់នូវសំណើម ហើយចាប់ផ្ដើមរបក។ ជៀសវាងការប្រើទឹកអប់ និងសម្ងួតដៃជាមួយម៉ាស៊ីនសម្ងួតដោយវាក៏អាចនឹងធ្វើឲ្យស្បែកស្ងួត ហើយបណ្ដាលឲ្យរលាកផងដែរ។ សាប៊ូដែលផ្សំឡើងពីប្រេងអូលីវ ឬប្រទាលកន្ទុយក្រពើ គឺជាជម្រើសបំផុតក្នុងការផ្ដល់សំណើមដល់ស្បែកដៃ។ ២. ពាក់ស្រោមដៃ ៖ ប្រអប់ដៃរបស់អ្នកតែងស្ថិតនៅក្រោមស្ថានភាពតានតឹងជានិច្ច ដោយសារកត្តាខាងក្រៅដូចជា ភាពត្រជាក់សារធាតុគីមី និងខ្យល់ស្ងួត។ ដើម្បីកាត់បន្ថយការខូចខាតអ្នកគួរតែមានស្រោមដៃជាប់ខ្លួនគ្រប់ពេលវេលា។ ពាក់ស្រោមដៃស្បែក ឬស្រោមដៃរោមសត្វ ឬស្រោមដៃឥតម្រាមសម្រាប់ការពារនៅពេលស្ថិតក្រោមអាកាសធាតុត្រជាក់។ ប្រើប្រាស់ស្រោមដៃជ័រក្នុងពេលធ្វើការងារផ្ទះ ឬលាងសម្អាតរបស់របរក្នុងផ្ទះបាយ (លាងចាន អាងទឹក ឬជូតផ្ទះជាដើម)។ ៣.

    April 20, 2018
  • អន្តរជាតិ

    មានជំងឺច្រើនប្រភេទណាស់ដែលកើតឡើងដោយសារតែការរលាកត្រង់ផ្នែកណាមួយនៃរាងកាយ។ ជៀសវាង ឬកាត់បន្ថយការទទួលទាននូវរាល់ប្រភេទអាហារ ក៏ដូចជាភេសជ្ជៈមួយចំនួនខាងក្រោមនេះ ប្រសិនបើអ្នកចង់មានសុខភាពល្អរឹងមាំ ៖ ១. អាហារបំពងគ្រប់ប្រភេទ ៖ អាហារដែលបំពងក្នុងខ្លាញ់ គឺជាប្រភេទអាហារដែលមិនល្អសោះឡើយចំពោះសុខភាព។ ក្រោយពីមានជាប់ខ្លាញ់ក្រាស់ពីលើហើយនោះអាហារប្រភេទនេះ គឺត្រូវបានចម្អិនក្នុងកម្រិតសីតុណ្ហភាពមួយដែលនឹងបណ្ដាលឲ្យមានការរលាកក្នុងរាងកាយ។ ជាធម្មតា អាហារទាំងនេះត្រូវបានចម្អិននៅសីតុណ្ហភាពចន្លោះពី ៣៥០ ទៅ ៣៧៥ អង្សាហ្វារិនហៃ (ប្រមាណជា ១៧៧ ទៅ ១៩១ អង្សាសេ) ។ នៅសីតុណ្ហភាពខ្ពស់បែបនេះអាហារនឹងបង្កើតជាសារធាតុ neurotoxic ហៅថា acrylamide ដែលបង្កឲ្យកើតមានការរលាកក្នុងរាងកាយ។ ២. អាហារដែលផ្ទុកជាតិខ្លាញ់ Trans Fats ៖ ខ្លាញ់ Trans Fats ជាប្រភេទខ្លាញ់មិនល្អដែលភាគច្រើនមានក្នុងអាហារ Fast Food ឬអាហារវេចខ្ចប់ ឬអាហារប្រភេទបំពងខ្លាញ់។ ជាតិខ្លាញ់ Trans fats បំផ្លាញកោសិកាដែលជាខ្សែការពារសសៃឈាម ដូច្នេះវាធ្វើឲ្យមានការរំញោចដល់ការរលាក។ ៣. នំប័ុងពណ៌ស ៖ នៅពេលដែលអ្នកទទួលទាននំប័ុង (ធ្វើឡើងពីម្ស៉ៅពណ៌ស) និងផាស្តា រាងកាយចាប់ផ្ដើមធ្វើការបំបែកវាទៅជាជាតិស្ករ និងស្រូបយកសារជាតិនេះលឿនបំផុត។ ការកើនឡើងខ្ពស់នៃជាតិស្ករក្នុងឈាម គឺជាមូលហេតុបង្កឲ្យមានការរលាក។ ៤. ភេសជ្ជៈជាតិអាល់កុល ៖ ការទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ឬគ្រឿងស្រវឹងច្រើនហួសប្រមាណ គឺជាការបើកឱកាសឲ្យពពួកបាក់តេរីជាច្រើនជ្រាបចូលតាមជញ្ជាំងពោះវៀន និងប្រព័ន្ធឈាម ហើយបង្កជាការរលាក។ ៥. អាហារដែលមានផ្ទុកជាតិប៊ីចេងច្រើន ៖ ការទទួលទានអាហារមានជាតិ MSG ឬប៊ីចេង គឺអាចបង្កឲ្យមានការរលាកសរសៃឈាម។ បន្ទាប់ពីទទួលទានជាតិ monosodium glutamate ឬជាតិប៊ីចេង មនុស្សជាច្រើនបានជួបប្រទះបញ្ហាឡើង កន្ទួលរមាស់ រោលរលាកលើស្បែក។ លើសពីនេះទៅទៀត សារធាតុគីមី នេះក៏អាចបណ្តាលអោយ ឈឺក្បាល ឡើងទម្ងន់ សម្ពាធឈាមឡើងខ្ពស់ និងធ្វើឲ្យខូចថ្លើមផងដែរ។ ៦. អាហារមានជាតិ Gluten ៖ Gluten ជាសារធាតុម្យ៉ាងដែលតែងត្រូវបានរកឃើញនៅក្នុងគ្រាប់ធញ្ញជាតិ និងស្រូវសាលី។ ក្រៅពីបណ្ដាលឲ្យមានអាការៈហើមពោះ និងបញ្ហាផ្សេងៗក្នុងការរំលាយអាហារហើយនោះ សារជាតិ Gluten ក៏បង្កការរលាកមួយប្រភេទតបតទៅនឹងសារធាតុគីមី៕ អត្ថបទ ៖ Bee ប្រភព ៖ Health

    April 20, 2018
  • អន្តរជាតិ

    នារីៗតែងតែពិបាកចិត្តនៅក្នុងរឿងស្នេហាដោយសារតែពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីរក្សាស្នេហាមួយឲ្យនៅគង់វង្ស ធ្វើយ៉ាងណាដើម្បីទទួលបានភាពស្មោះត្រង់ និងមិនវៀចវេររបស់ដៃគូរបស់ខ្លួន។ ដោយនារីខ្លាចដៃគូរបស់ខ្លួនមានអ្នកផ្សេងធ្វើឲ្យខ្លួនពិបាកចិត្ត និងនៅម្នាក់ឯងឯកា។ ដូចនេះអ្នកគួរតែឈប់បារម្ភតទៅទៀតបើសិនជាអ្នកចង់ចងចិត្តដៃគូរបស់អ្នក អ្នកគួរតែអនុវត្តន៍នូវវិធីទាំងនេះ៖ ១. ប្រាប់ពីក្ដីស្រលាញ់ដែលមានចំពោះគេ៖ ជាការពិតណាស់ការបង្ហាញតាមរយៈសកម្មភាពគឺមានភាពសំខាន់ជាជាងការនិយាយ តែយ៉ាងណាក៏គេចង់លឺពាក្យសម្ដីចេញពីចិត្តរបស់យើងផងដែរ ហេតុនេះអ្នកគួរតែនិយាយថា”ស្រលាញ់” ជារៀងរាល់ព្រឹកដើម្បីឲ្យស្នេហាអ្នកកាន់តែមានភាពផ្អែមល្ហែម។ ២. មានទំនុកចិត្តចំពោះគ្នា៖ អ្នកគួរតែមានភាពជឿជាក់ចំពោះដៃគូឲ្យបានច្រើន ជាជាងការមានរឿងមកឈ្លោះប្រកែកគ្នាធ្វើឲ្យស្នេហាអ្នកឆាប់ប្រេះឆា។ ហេតុនេះបើសិនជាអ្នកបានជួបរឿងអវិជ្ជមានអ្នកគួរតែគិតថាដៃគូរបស់អ្នកគឺមានទម្លាប់បែបនេះ ដូចនេះមិនចាំបាច់មានការភ្ញាក់ផ្ញើលនូវរឿងទាំងនេះនោះទេ។ ហើយអ្នកក៏មិនគួរស្ដីបន្ទោសគេដោយមិនមានមូលហេតុដែរ។ ៣. ចេះយកចិត្តទុកដាក់ចំពោះរឿងតូចតាច៖ មិនចាំបាច់ធ្វើអ្វីពិសេសសម្រាប់គេនោះទេ ត្រឹមតែអ្នកផ្ដល់ភាពសំខាន់ចំពោះគេក៏ដៃគូអ្នកស្រលាញ់ស្ទើរលេបទៅហើយ ដូចជាពេលគេមកពីឆ្ងាយហត់យើងគួរសួរថា”ការងារយ៉ាងដែរ? ហត់ទេ? ថ្ងៃនេះចង់ញ៉ាំអ្វី?” ប៉ុណ្ណេះក៏អ្នកអាចទិញទឹកចិត្តគេបានទៅហើយ។ ៤.  ស្វែងយល់ពីគ្នាតាមរយៈកែវភ្នែក៖ នេះគឺជារឿងដ៏សំខាន់នៅពេលដែលអ្នកមិនដឹងថាត្រូវនិយាយអ្វី ប៉ុន្ដែអ្នកអាចឆ្លងឆ្លើយជាមួយគ្នាបានតាមរយៈកែវភ្នែកដែលកាន់តែធ្វើឲ្យអ្នកយល់ពីគ្នាកាន់តែខ្លាំង។ ៥. កត់ចំណាំទុក៖

    April 20, 2018
  • អន្តរជាតិ

    បរទេស ៖ ម្ហូបអាហារមានសារៈសំខាន់សំរាប់ទ្រទ្រង់រាងកាយមនុស្ស តែបើយើងបរិភោគនូវអាហារដែលមិនល្អរឺមានសារធាតុគីមីនោះវានឹងធ្វើអោយប៉ះពាល់សុខភាពយើងវិញ។ នៅពេលថ្មីនេះផលិតត្រីខកំប៉ុងរបស់ចិនចំនួន២ម៉ាកសញ្ញាដែលត្រូវបានគេរកឃើញថាមានពពួកដង្កូវរឺព្រូននៅក្នុងនោះ។ ក្រោយពីមានការបង្ហោះធ្វើអោយភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ីមក ក្រសួងសុខាភិបាល​ប្រទេសនេះក៏បានចុះទៅត្រួតពិនិត្យលើត្រីខទាំង២ម៉ាកសញ្ញានេះ។ ក្រោយពីត្រួតពិនិត្យបន្ត្រីជំនាញបានអះអាងថារោងចក្រផលិតត្រីខទាំង២នេះមិនបានអនុវត្តន៍តាមគោលការណ៍ច្បាប់អាហារឆ្នាំ ១៩៨៣។ ផលិតផលទាំងអស់ត្រូវបានបញ្ជាអោយរឹបអូសទុក ផលិតទាំងអស់ដែលលក់នៅលើទីផ្សារក៏ត្រូវប្រមូលយកមកវិញ ក្រោយរកឃើញថាមានព្រូននៅក្នុងត្រីខម៉ាកសញ្ញាទាំង២នេះពិតមែន៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage

    April 20, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបមានការធុញជាមិនខានដែលត្រូវចំណាយពេលតុបតែងមុខជារៀងរាល់ថ្ងៃ ដើម្បីចេញទៅខាងក្រៅម្ដងព្រោះថាពួកគេខ្លាចអ្នកដទៃឃើញសភាពភ្នែកស្លក់ ក៏ដូចជាភាពខ្មៅនៅក្រោមរង្វង់ភ្នែក។ ពេលនេះនារីគ្រប់រូបអស់បារម្ភទៀតហើយជាមួយនឹងទិចនិចទាំងនេះ ដែលធ្វើឲ្យអ្នកមិនចាំបាច់តុបតែងមុខក៏អាចចេញទៅខាងក្រៅដោយមានជំនឿចិត្តផងដែរ៖ ១. ជ្រើសរើសយកមួកមកបិទបាំង៖ អ្នកគួរតែជ្រើសរើសមួកណាដែលសាកសមបំផុតសម្រាប់អ្នក ដើម្បីបិទបាំងផ្ទៃមុខកុំឲ្យគេមើលមកច្បាស់ពេក លើសពីនេះការពាក់មួកក៏ជាស្ទាយមួយដ៏ទាន់សម័យផងដែរ។ ២. លេងស្ទាយជាមួយនឹងវ៉ែនតា៖ យកវ៉ែនតាណាដែលងាយស្រួលនៅក្នុងការដើរចេញទៅខាងក្រៅ ហើយសមនិងទម្រង់មុខរបស់អ្នកព្រោះការពាក់វ៉ែនតាអាចជួយបិទបាំងស្នាមខ្មៅនៅខាងក្រោមភ្នែកយើងបានល្អ។ ៣. ជ្រើសរើសពណ៌ក្រែម៖ អ្នកគួរតែបំភ្លេចចោលជាមួយនឹងជំនឿការលាបពណ៌ក្រែមក្រហមដិតទៀតទៅ ដោយអ្នកគួរតែជ្រើសរើសយកពណ៌ក្រហមណាដែលស៊ីជាមួយនឹងពណ៌សម្បុររបស់អ្នក ព្រោះថាវាជួយលើកផ្ទៃមុខដែលមិនមានការតុបតែងរបស់យើងកាន់តែមានភាពស្រស់ស្អាត៕ អត្ថបទ៖ Sai ប្រភព៖mthai

    April 20, 2018
  • អន្តរជាតិ

    បរទេស ៖ មានអ្នកខ្លះប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលព័ត៌មាន ចែករំលែកចំណេះដឹង កំសាន្ត រឺឯអ្នកខ្លះទៀតប្រើប្រាស់វាដើម្បីស្វែងរកប្រាក់ចំណូល។ កាលពីពេលថ្មីនេះព័ត៌មានមួយកំពុងល្បីពេញបណ្តាញសង្គម ក្រោយពីតារាយូធូប (YouTuber) ត្រូវប៉ូលិសឃាត់ខ្លួនប្រឈមនឹងការជាប់គុករយៈពេល២ឆ្នាំ។ តារាយូធូបម្នាក់នេះមានឈ្មោះ Kanghua Ren វ័យ២០ឆ្នាំមានអ្នកតាមដានលើគណនីរបស់លោករហូតដល់ទៅជាង១.៣លាននាក់។ លោកត្រូវប្រឈមនឹងការជាប់គុកច្រវាក់ ក្រោយគាត់បានផ្តល់នំឃុកគីដែលមានបន្ថែមនូវថ្នាំដុសធ្មេញអោយទៅបុរសដែលគ្មានផ្ទះសម្បែងម្នាក់បរិភោគ ហើយថតវីដេអូយកមកបង្ហោះ។ បុរសដែលគ្មានផ្ទះសម្បែងម្នាក់ បានក្អួតក្រោយពីញាុំនំឃុកគីដែលមានលាយជាមួយថ្នាំដុសធ្មេញនោះហើយ។ តារាយូធូបម្នាក់នេះបានអោយប្រាក់ទៅបុរសអនាថាចំនួន​ ៣០០អឺរ៉ូ ដើម្បីបិទមាត់របស់គេ។ ព្រះរាជ្ញាបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងគោលការណ៍សីលធម៌ ទាមទារអោយតារាយូធូបនេះបង់ផាកពិន័យជាប្រាក់ ៣៧,០០០ដុល្លារ និងអាចប្រឈមការជាប់គុក២ឆ្នាំទៀត។ តាមរយៈឃ្លីបវីដេអូមុនៗរបស់គេ ត្រូវប្រទះឃើញថាតារាយូធូបម្នាក់នេះតែងតែផ្តល់នំប័ុងរឺសេវិចដែលលាយជាមួយលាមកសត្វអោយទៅក្មេងនិងចាស់ៗអានាថាបរិភោគ៕ អត្ថបទ ៖ Mali ប្រភព ៖ blogspot

    April 20, 2018