- Khmernote Media
- អន្តរជាតិ
នារីៗតែងតែបារម្ភចំពោះសម្រស់របស់ខ្លួន ខ្លាចថាមិនស្អាតមិនមានអ្នកណាចាប់អារម្មណ៍ ខ្លាចគ្មានគូនឹងគេ។ ប៉ុន្ដែអ្នកយល់ច្រលំហើយមិនមែនបុរសសុទ្ធសឹងតែសំលឹងមើលភាពស្រស់ស្អាតទាំងអស់នោះទេឲ្យតែនារីមានចារឹកល្អ, ចេះយកចិត្តទុកដាក់នោះក៏អាចចងចិត្តបុរសៗបានដែរ។ ខាងក្រោមនេះគឺជាលក្ខណៈដែលអាចទាក់ទាញចិត្តបុរសបាន៖ ១. មានចារឹកល្អ៖ ភាពស្រស់ស្អាតរបស់នារីមិនសំដៅទៅលើមុខនោះទេ ភាពស្រស់ស្អាតគឺស្ថិតនៅខាងក្នុងដែលនិយាយពីចិត្ត ចារឹកល្អ ចេះស្គាល់ចាស់ទុំនោះគឺអាចចងចិត្តដៃគូ ក៏ដូចជាចាស់ៗបានយ៉ាងងាយ។ ២. សណ្ដានចិត្តល្អ៖ បើទោះបីជាអ្នកស្អាត ប៉ុន្ដែមានចិត្តអាក្រក់ក៏គេមិនប្រាថ្នាចង់នៅជិតអ្នកដែរ ហេតុនេះនារីៗគួរតែមានចិត្តល្អ និងចេះជួយគ្នាទៅវិញទៅមកទើបជាការល្អ។ ៣. ចេះយកចិត្តទុកដាក់៖ បុរសគ្រប់រូបតែងតែចង់បានដៃគូម្នាក់ដែលយល់ពីគេគ្រប់រឿង និងចេះយកចិត្តទុកដាក់ចំពោះគេ។ ការធ្វើបែបនេះគេកាន់តែស្រលាញ់អ្នក និងកាន់តែមិនចង់បែកពីអ្នកទៅរកអ្នកណាផ្សេងឡើយ។ ៤. មានហេតុផល៖ ការស្រលាញ់គ្នាគេចមិនផុតពីការឈ្លោះប្រកែកគ្នានោះទេ ដូចនេះដើម្បីមិនចង់ឲ្យស្នេហាអ្នកពោរពេញទៅដោយសុភមង្គលអ្នកគួរតែនៅស្ងៀមចាំស្ដាប់ហេតុផលរបស់ដៃគូជាមុនសិន ស្ដាប់ហើយអ្នកក៏គួរតែពិចារណាដោយខ្លួនឯងឲ្យបានត្រឹមត្រូវ។ ៥. ចេះផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក៖ នារីដែលចេះផ្ដល់តម្លៃឲ្យដៃគូ គឺជានារីម្នាក់ដែលស្គាល់ពីតម្លៃច្បាស់
April 24, 2018 - បច្ចេកវិទ្យា
ជាមួយនឹងកំពូលស្មាតហ្វូនត្រកូល S និងត្រកូល Note ត្រូវបានប្រកាសចេញលក់ជាសាធារណៈរួចមកហើយ ក្រុមហ៊ុន Samsung នៅមិនទាន់អស់ចិត្តនៅឡើយទេ ពោលគឺម៉ូដែលថ្មីៗផ្សេងទៀតក៏នឹងលេចមុខលើទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះដែរ។ យោងតាមពាក្យចចាមអារាម ម៉ូដែលថ្មីដែលនឹងត្រូវបានបង្ហាញខ្លួនមុនគេ អាចហៅបានថា SM-G8850 ហើយក៏ស្ថិតក្នុងត្រកូល Galaxy ដែរ។ មិនតែប៉ុណ្ណោះ G8850 ត្រូវបានគេជឿថា នឹងអាចជាស្មាតហ្វូនដែលទទួលបានការអភិវឌ្ឍលើរចនាបទ និងជាពិសេសគឺកាមេរ៉ាតែម្ដង។ គួរបញ្ជាក់ផងដែរថា G8850 ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីសំណាកក្រុមហ៊ុន Samsung នៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនជឿជាក់ថា ម៉ូដែលនេះនឹងមានឈ្មោះថា Galaxy S9 Lite។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កាមេរ៉ាភ្លោះនាផ្នែកខាងក្រោយត្រូវបានផ្លាស់ប្ដូរមកបញ្ឈរវិញ ហើយបន្ទះស្កេនស្នាមក្រយ៉ៅដៃគឺនៅដាច់ពីគ្នាតែម្ដង។ ទាក់ទងទៅនឹងទំហំអេក្រង់ យើងសង្កេតឃើញមានការលើកឡើងពីរ ដោយអ្នកខ្លះនិយាយថាមានទំហំ
April 24, 2018 - អន្តរជាតិ
បរទេស ៖ វាជារឿងពិបាកទទួលយកណាស់នៅពេលដែលឪពុកម្តាយបង្កើតមិនបានការពារកូនរបស់ល្អអោយបានល្អ ហើយបែរជាបើកដៃអោយគូស្នេហ៍រឺឪពុកម្តាយក្រោយធ្វើបាបកូនទៀតនោះ។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយករណីបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយពីគេបានវាយធ្វើបាបយ៉ាងឃោរឃៅទៅលើកូនប្រុសវ័យ៦ឆ្នាំរបស់មិត្តស្រីខ្លួន។ ក្មេងប្រុសរងគ្រោះមានឈ្មោះ Mohamad Rayyan វ័យ៦ឆ្នាំ គេត្រូវបញ្ជូនទៅមន្ទីពេទ្យក្រោយរងការធ្វើបាបយ៉ាងសាហាវពីមិត្តប្រុសរបស់ម្តយខ្លួន។ ក្មេងប្រុសម្នាក់នេះត្រូវបានគ្រូពេទ្យអះអាងថារងរបួសធ្ងន់ធ្ងរ ដែលរងនូវការបាក់ឆ្អឹងជំនី និង ធ្លាយពោះវៀនធំ។ ម្តាយបង្កើតរបស់ Rayyan និងមិត្តប្រុសរបស់នាងត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួននៅថ្ងៃទី១៩ ខែមេសាកន្លងទៅនេះ។ បុរសជាមិត្តប្រុសម្តាយកុមាររងគ្រោះត្រូវប៉ូលិសរកឃើញពាក់ព័ន្ធជាមួយនឹងបទល្មើសលួចម៉ូតូជាង១២ករណីទៀត។ បុរសម្នាក់នេះអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតទៀតផង ក្រោយពី Rayyan ត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ដោយរបួសធ្ងន់ធ្ងរហួសពេក៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
April 24, 2018 - កីឡា
អ្នកចាត់ការនិងជាគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Ernesto Valverde កំពុងពិចារណាក្នុងការចាកចេញពីទឹកដី Camp Nou នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ យោងតាមសារពត៌មាន AS បានចុះផ្សាយ។ ទោះបីជាក្នុងពេលថ្មីៗនេះលោក Ernesto Valverde បានដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឈ្នះពានរង្វាន់ Copa De Rey លើកទី 30 ហើយកំពុងដឹកនាំ Barcelona លេងនៅក្នុងពានរង្វាន់ Laliga មិនទាន់ស្គាល់ពាក្យថាចាញ់ក៏ដោយ ក៏លោក Ernesto Valverde អាចនឹងដើរចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះដែរ។ រដូវកាល
April 24, 2018 - អន្តរជាតិ
បាងកក៖ ធុរេនថៃត្រូវបានគេលក់ដាច់លឿនបំផុតគឺលក់អស់ ៨០,០០០ផ្លែ ត្រឹមតែមួយនាទី បន្ទាប់ពីលោក Jack Ma បានប្រាប់ពី ល្បិចនៃការលក់តាមប្រព័ន្ធអ៊ីនធឺណិតដ៏ពិសេសមួយ។ ព្រឹត្តិការណ៍នេះបានកើតឡើងខណៈដែលលោក Jack Ma បានទៅធ្វើទស្សនកិច្ចក្នុងប្រទេសថៃ ក្នុងគោលបំណងស្វែងរកទំនាក់ទំនងធ្វើអាជីវកម្មរួមគ្នាជាមួយនឹងក្រសួងពាណិជ្ជកម្មថៃ។ លោក Jack Ma បានធ្វើសន្និសិទ្ធការសែតជាផ្លូវការមួយ២ថ្ងៃ មុននឹងបើកឲ្យមានការលក់ធុរេនតាមប្រព័ន្ធអ៊ីនធឺណិតនេះ។ ហើយលទ្ធផលនៃការលក់គឺបានច្រើនបានជាងការរំពឹងទុកទៅទៀតគឺថាមានធុរេនរហូតដល់ ៨០,០០០ផ្លែត្រូវបានគេលក់ដាច់ក្នុងរយៈពេលត្រឹមតែ ១ នាទីប៉ុណ្ណោះ។ ធុរេនគឺជាប្រភេទផ្លែឈើដែលទទួលបានការពេញនិយមខ្លាំងក្នុងប្រទេសថៃ ហើយពូជធុរេននោះមានឈ្មោះថា Monthong និងមានន័យថា “ខ្នើយមាស”។ សូមបញ្ជាក់ដែរថា កន្លងមកក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិត Alibaba របស់មហាសេដ្ឋី Jack Ma ក៏មានទីផ្សារខ្ពស់ក្នុងប្រទេសថៃដែរ
April 24, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានអោយដឹងថា៖ ក្លឹបមេឃខៀវ Manchester City នឹងអនុញ្ញាតអោយខ្សែការពារ John Stones ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះមិនទាន់បានបង្ហាញខ្លួនអោយក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួតពានរង្វាន់ Premier League ក្នុងជម្រើសដំបូងម្ដងឡើយគិតចាប់តាំងពីខែមករាកន្លងមកក្រោមការដឹកនាំរបស់លោក Pep Guardiola ធ្វើអោយខ្សែការពាររូបនេះសម្ដែងការមិនពេញចិត្តនិងមានបំណងចង់ចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ដូចគ្នានឹងការចង់ចាកចេញរបស់ខ្សែការពារ John Stones នៅក្នុងពេលបញ្ចប់រដូវកាលនេះ ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបហង្សក្រហម Liverpool កំពុងត្រៀមប្រជែងដណ្ដើមខ្សែការពាររូបនេះពីក្លឹបមេឃខៀវ Manchester City។ ក្លឹបមេឃខៀវ Manchester
April 24, 2018 - កីឡា
អតីតខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Dani Alves បាននិយាយថា៖ គាត់នឹងត្រលប់ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃស្អែកតែម្ដង ប្រសិនបើក្លឹបយក្ស Laliga មួយនេះហៅរូបគាត់ត្រលប់ទៅវិញ។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹប Juventus កាលពីឆ្នាំ 2016 កន្លងទៅបន្ទាប់ពីឈ្នះពានរង្វាន់ជាមួយនឹងក្លឹប Barcelona បានចំនួន 23 ពានរង្វាន់។ បច្ចុប្បន្នខ្សែការពារ Dani Alves កំពុងប្រកបអាជីពនៅក្នុងក្លឹបអ្នកមានបារាំង Paris Saint-Germain ហើយទើបតែឈ្នះពានរង្វាន់មួយចំនួនជាមួយនឹងក្លឹប PSG ផងដែរ។ នៅក្នុងបទសំភាសន៍ជាមួយនឹងទូរទស្សន៍ Globo TV
April 24, 2018 - អន្តរជាតិ
ការព្យាយាមដោតសរសៃអំបោះចូលទៅគូទម្ជុលអាចជារឿងពិបាកមួយសម្រាប់ប្រិយមិត្តមួយចំនួន ដែលមិនសូវមានជំនាញក្នុង ការកាត់ដេរ ខណៈដែលការដេរបន្តិចបន្តួចតែងតែជាតម្រូវការមួយនៅក្នុងគ្រួសារ។ ដើម្បីផ្តល់ងាយស្រួលដល់ស្ត្រីមេផ្ទះមួយចំនួន ឬប្រិយមិត្តណាដែលគ្មានជំនាញក្នុងការដោតអំបោះចូលក្នុងគូទម្ជុល ថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្តនូវវិធីដ៍ងាយស្រួលមួយ ក្នុងការដោតអំបោះចូលក្នុងគូទម្ជុល។ បន្ទាប់ពីបានទស្សនាវិធីងាយស្រួលក្នុងការដោតអំបោះចូលក្នុងគូទម្ជុលនេះ លោកអ្នកប្រាកដជាមានការភ្ញាក់ផ្អើល និងមានអារម្មណ៍ថាវាហាក់ដូចជាវេទមន្តមួយអីចឹង។ តោះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ https://www.youtube.com/watch?v=wYBo1luO74U អត្ថបទ៖ ភក្តី ប្រភព៖ dailymail
April 24, 2018 - បច្ចេកវិទ្យា
នៅពេលដែលក្រុមហ៊ុន Samsung សម្រេចណែនាំទាក់ទងទៅនឹងមុខងារ AR Emoji ភ្លាម មនុស្សជាច្រើនបានសន្មត់ថា នេះគឺជាការឆ្លើយតបទៅកាន់ Animoji របស់ក្រុមហ៊ុន Apple។ ដោយឡែក មុខងារ AR Emoji របស់ក្រុមហ៊ុន Samsung នៅតែបន្ដទទួលបានការអភិវឌ្ឍដដែល ហើយកាលពីពេលថ្មីៗនេះ ប៉ាតង់ថ្មីបានបង្ហាញថា មុខងារនេះនឹងអាចប្រើប្រាស់បានលើ Video call ថែមទៀតផង។ ត្រឡប់ទៅកាន់ឆ្នាំ2013 វិញ ក្រុមហ៊ុន Samsung ធ្លាប់មានគម្រោងម្ដងរួចមកហើយទាក់ទងទៅនឹងការហៅចេញជាវីដេអូនេះ ហើយក្រោយមក ក្រុមហ៊ុននេះបានសម្រេចចុះប៉ាតង់មួយ ដែលក្នុងនោះគឺអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហៅចេញជាវីដេអូរវាងគ្នាបានដោយប្រើប្រាស់មុខងារ 3D។ រហូតមកដល់ពេលបច្ចុប្បន្ន
April 24, 2018 - បច្ចេកវិទ្យា
ឥឡូវនេះ យើងទាំងអស់គ្នាបានឈានមកដល់ថ្ងៃអនាគតហើយ ឯស្មាតហ្វូនដែលយើងកំពុងប្រើប្រាស់ភាគច្រើន គឺស្ទើរតែជាអេក្រង់ទាំងអស់ ពោលគឺប៊ូតុងផ្សេងៗត្រូវបានលុបបំបាត់ម្ដងមួយៗ។ ដោយឡែក សម្រាប់ Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ក៏មិនខុសគ្នាដែរ។ ស្មាតហ្វូនកំពូលទាំងពីរនេះមានគែមសងខាងស្រោបដោយលោហៈ និងមានតែប៊ូតុងសម្លេង Power និង Bixby ប៉ុណ្ណោះ។ យ៉ាងណាមិញ តើយើងត្រូវធ្វើយ៉ាងដូចម្ដេចប្រសិនបើកំពុងប្រើប្រាស់ស្មាតហ្វូនទាំងពីរនេះសុខៗ តែបែរជាគាំង? ជាការពិតណាស់ កាលពីមុនដើម្បីដោះស្រាយបញ្ហានេះ អ្នកប្រើប្រាស់តែងព្យាយាម Force Restart ដើម្បីឲ្យម៉ាស៊ីនដំណើរការធម្មតាវិញ ហើយដើម្បីធ្វើវាគឺត្រូវចុចប៊ូតុង Home និងប៊ូតុង Power ដំណាលគ្នា។
April 24, 2018









