Khmernote Media
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino កំពុងតែពិចារណាក្នុងការចាកចេញពីក្លឹប Tottenham Hotspur នៅក្នុងរដូវកាលក្រោយដើម្បីទៅជំនួសដំណែងលោក Zinedine Zidane នៅក្នុងក្លឹបអធិរាជសរ Real Madrid។ ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez កំពុងមានគម្រោងក្នុងការបណ្ដេញលោក Zinedine Zidane ចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid ប្រសិនបើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបរាជ័យនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ជាពិសេសជាមួយនឹងក្លឹប Bayern Munich នៅក្នុងរាត្រីនេះ។ យោងតាមការរាយការណ៍របស់សារពត៌មាន

    April 25, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United ត្រៀមនឹងចំណាយប្រាក់ 40លានផោន រួមជាមួយនឹងខ្សែការពារ Luke Shaw មួយទៀតដើម្បីដាក់សំណើរសុំទិញខ្សែការពារ Danny Rose ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ នៅក្នុងរដូវកាលនេះខ្សែការពារ Danny Rose បានទទួលរងការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីរូបគេទទួលរងរបួសជង្គង់ហើយបន្ទាប់ពីត្រលប់មកកាន់ទីលានវិញខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ទំរង់លេងខ្លាំងមែនទែន។ ប៉ុន្ដែទោះបីជាខ្សែការពារ Danny Rose ធ្លាក់ទំរង់លេងយ៉ាងក៏ដោយ ក៏ក្លឹបបិសាចក្រហម Manchester United នៅតែមានបំណងចង់ចុះហត្ថលេខាទិញខ្សែការពាររូបនេះ ហើយក្លឹបបិសាចក្រហម Manchester United សង្ឃឹមថាទំរង់លេងរបស់ Danny Rose នឹងរីកចម្រើនឡើងវិញនៅក្នុងរដូវកាលក្រោយ។ ក្លឹបមាន់ខ្នាយមាស

    April 25, 2018
  • កីឡា

    មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Avatar FC ដែលត្រូវប៉ះជាមួយនឹងក្រុម G.L.F FCនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 14 ក្នុងវគ្គ 24 ក្រុមចុងក្រោយនាថ្ងៃអាទិត្យសប្ដាហ៍នេះ។ នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Avatar FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម G.L.F FC ដែលគាត់ត្រូវឡើងមកប៉ះនៅក្នុងវគ្គ 24 ក្រុមចុងក្រោយនេះ គាត់យល់ថាកាលពីវគ្គ 48 ក្រុម ក្រុម G.L.F FC បានបង្ហាញទំរង់លេងល្អមែនទែនដោយបំបាក់ក្រុម Pisnoka (A) ដោយលទ្ធផល 6-2។

    April 25, 2018
  • រថយន្ត

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានសម្រេចបង្ហាញរថយន្ដថ្មីម៉ូដែល Avalon 2019 ដែលមានរូបរាង និងសមត្ថភាពមិនចាញ់ម៉ូដែលកំពូលៗឡើយ សូម្បីតែ Lexus LS។ ដោយឡែក ម៉ូដែលកំពូលរបស់ត្រកូល Avalon មានប៉ាណាមុខធំទូលាយ និងភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ផងដែរ។ ចំណុចទាក់ទាញបំផុតរបស់ Toyota Avalon 2019 គឺផ្ទៃខាងមុខតែម្ដង ដោយចង្កៀងរបស់ម៉ូដែលនេះគឺជាប្រភេទ Triple-J LED ដែលមានពន្លឺជះល្មម និងមិនចាំងភ្នែកឡើយ។ Avalon 2019 ត្រូវបានបំពាក់ដោយម៉ាស៊ីន 3.5-liter V-6 ជាមួយនឹងកម្លាំងសេះ 301hp។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែល Avalon Hybrid គឺមានភ្ជាប់មកជាមួយនឹងម៉ាស៊ីន

    April 25, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនខែមក នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ការដ្ឋានសាងសង់ស្ពានបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាប បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានចុងក្រោយហើយ នេះបើតាមឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ។ មន្ទីរសាធារណការបានឲ្យដឹងទៀតថា តាមផែនការ គម្រោងនឹងបញ្ចប់នៅចុងខែមេសានេះ និងប្រើរយៈពេលធ្វើតេស្តភាពទ្រទម្ងន់ស្ពាន តម្លើងស្លាកសញ្ញាចរាចរ នៅដើមខែឧសភា ឆ្នាំ២០១៨នេះ។ គួរបញ្ជាក់ផងដែរថា ស្ពាន​នេះ​មាន​ប្រវែង​៥០​៦ម៉ែត្រ ទទឹង១២ម៉ែត្រ ត​ភ្ជាប់​ពីខណ្ឌឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​៕ អត្ថបទ៖ សេម

    April 25, 2018
  • បច្ចេកវិទ្យា

    ចិន៖ កន្លងមកចិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខមនុស្ស ដើម្បីស្វែងរកព័ត៌មាន ឬទិន្នន័យណាមួយដែរគេចង់បាន តែមកទល់នឹង ពេលនេះចិនបានដើរទៅមុខមួយជំហ៊ានទៀតហើយ គឺចិនគ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនសំឡេងមនុស្សវិញម្តង។ បើយោងតាមអាជ្ញាធរខេត្ត Guizhou ដែលបានធ្វើការជាមួយនឹងខាងសាលកវិទ្យាល័យ Tsinghua  និងសាកលវិទ្យាល័យបច្ចេកវិទ្យា Beijing ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីនេះបានឲ្យដឹងថា ការស្កេនសំឡេងនេះនឹងផ្តល់ភាពងាយស្រួល ឆាប់រហ័សជាងការស្កេនមុខមនុស្សទៅទៀត។ ភាពងាយស្រួលរបស់បច្ចេកវិទ្យាថ្មីគឺថា លោកអ្នកគ្រាន់តែនិយាយបន្តិចសម្រាប់ស្កេន គេអាចដឹងពីព័ត៌មានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នកបាន។ នៅពេលបច្ចេកវិទ្យាថ្មីនេះអាចដាក់ឲ្យដំណើរការ ជាផ្លូវការ គេរំពឹងថាភាពងាយស្រួលជាច្រើនក្នុងវិស័យបច្ចេកវិទ្យានឹងកើតមានឡើង ដូចជាពេលដែលលោកចង់បង្កើត​គណនី ឬបណ្តាញសង្គមណាមួយដែលតម្រូវឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួននោះ លោកអ្នកគ្រាន់តែនិយាយបន្តិចគឺវានឹងផ្តល់ព័ត៌មានគ្រប់គ្រាន់តែម្តង៕ ដោយ៖ ភក្តី ប្រភព៖ qz

    April 25, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ ក្រុមហ៊ុន Samsung បានសម្រេចចេញលក់ទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួនកាលពីប៉ុន្មានខែមុនរួចមកហើយ ប៉ុន្ដែក្នុងពេលបច្ចុប្បន្ន យើងសង្កេតឃើញថាមានមនុស្សជាច្រើនបានបង្វែរការចាប់អារម្មណ៍ខ្លួនទៅលើអ្នកបន្ដវេណត្រកូល S ទៅវិញ នោះគឺ Galaxy S10 តែម្ដង។ ជាមួយនឹង Galaxy S10 យើងនៅមិនទាន់ដឹងច្បាស់ទាក់ទងទៅនឹងលក្ខណៈពិសេស រឺរូបរាងនៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនជឿជាក់ថា ម៉ូដែលនេះពិតជាអស្ចារ្យ។ ទោះជាយ៉ាងណា ថ្វីបើមិនទាន់មានការបញ្ជាក់ណាមួយពីក្រុមហ៊ុនក្ដី ក៏យើងទទួលបានរូបភាពបែកធ្លាយមួយចំនួនពី Concept Creator លើ Galaxy S10 នេះដែរ។ យោងតាម Concept Creator កំពូលស្មាតហ្វូន Galaxy

    April 25, 2018
  • អន្តរជាតិ

    ក្នុងប្រទេសនីមួយៗតែងតែមានវប្បធម៌ និងជំនឿផ្សេងៗគ្នា តួយ៉ាងក្រុមគ្រូមន្តអាគមន៍ក្នុងប្រទេសហ្វីលីពិនបានសារភាពថា ធ្លាប់បានទៅលួចយកផ្នែកណាមួយនៃសាកសពពីកន្លែងបញ្ចុះសាកសពយកមកប្រើប្រាស់ធ្វើជាវត្ថុស័ក្កសិទ្ធ ដើម្បីជួយឲ្យពួកគេក្លាយជាមនុស្សអស្ចារ្យម្នាក់។ ក្រុមនេះត្រូវបានគេហៅថាក្រុម Haring Bakal ឬអ្នកខ្លះហៅថា Iron King គឺជាក្រុមអ្នកដែលមានជំនឿងអរូបិយដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពិន។ ក្រុមនេះបានឲ្យដឹងថា កាលពីជំនាន់ឆ្នាំ ១៩៧០ ខណៈដែលហ្វីលីពិនកើតមានការវាយប្រហារគ្នាជាមួយនឹងក្រុមឥស្លាមជ្រុលនិយមនោះ ជំនឿខាងលើត្រូវបានគេអនុវត្តយ៉ាងញឹកញាប់។ គេជឿថា អ្នកដែលលួចយកផ្នែកណាមួយនៃសាកសពដូចជា ដៃ ជើង ក្បាលជង្គង់ ឬជាពិសេសគឺក្រពះ យកមកបន្ថែមមន្តអាគមន៍ ហើយវាទៅដាក់ក្នុងខ្សែក្រវ៉ាត់ ឬបៀមនៅក្នុងមាត់វា នឹងធ្វើឲ្យពួកគេមានវេទមន្ត ពិសេសអាចលាក់បាំងខ្លួនមិនឲ្យក្រុមសត្រូវមើលឃើញពួកគេ ក្នុងពេលធ្វើសង្គ្រាម ឬមានការវាយប្រហារណាមួយ។ ក្រុមដដែលក៏បានប្រាប់ថា ពួកគេធ្លាប់ទៅលួចជីកកកាយថ្នូរ ដើម្បីយកផ្នែកណាមួយនៃសាកសពក្នុងគោលបំណងដូចបានរៀបរាល់ខាងលើជាច្រើនដងផងដែរ។ យ៉ាងណាក្តីសកម្មភាពត្រូវបានសាបរលាបមកទល់នឹងពេលនេះ

    April 25, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Instagram បានបង្ហើបទាក់ទងទៅនឹងការអភិវឌ្ឍរបស់ពួកគេមួយចំនួនទៅលើមុខងារ Stories។ ដោយឡែក សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនដំណើរការដោយប្រព័ន្ធ iOS នឹងអាចបង្ហោះរូបភាព រឺវីដេអូបានច្រើនក្នុងពេលតែមួយ ពោលគឺខុសពីបច្ចុប្បន្នដែលតម្រូវឲ្យអ្នកបង្ហោះម្ដងមួយ។ គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូន Android អាចទទួលបានការអភិវឌ្ឍទាំងអស់ ក្នុងថ្ងៃនេះតែម្ដង។ ចំណែកឯប្រព័ន្ធដំណើរការ iOS វិញនឹងទទួលបានការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Instagram បានបន្ថែមថា “ប្រសិនបើអ្នកចូលចិត្តបង្ហោះរូបភាពចូលទៅក្នុង Story ហើយ តម្រូវឲ្យធ្វើម្ដងមួយ និងរងចាំរហូតដល់អ៊ីនថឺណេតលឿន នោះវាលែងជាបញ្ហាទៀតហើយ ដោយពេលនេះយើងនឹងផ្ដល់ជូនលោកអ្នកនូវការអភិវឌ្ឍថ្មី។” Fu ប្រភព៖ idownloadblog

    April 25, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ រថភ្លើងដឹកអ្នកដំណើរចូលទៅអាកាសយានដ្ឋានអន្តរជាតិ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកដំណើរទាំងអស់។ បន្ទាប់ពីដាក់ឲ្យដំណើរការបណ្តោះអាសន្នមក គេសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបានកើតឡើង ដោយសារតែការបើកបរឆ្លងផ្លូវរថភ្លើងនោះ បង្កឲ្យរងរបួសផងដែរ។ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ចូន បានបង្ហាញពីចំណុចគួរយល់ដឹងមួយចំនួនពីការបើកបរឆ្លងកាត់ផ្លូវរថភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលមានដូចខាងក្រោម៖ អត្ថបទ៖ សេម

    April 25, 2018