- Khmernote Media
- អន្តរជាតិ
ភាគច្រើននៅពេលដែលពួកយើងទទួលទានផ្លែល្ហុង គឺយើងតែងតែបោះចោលនូវគ្រាប់របស់វា ដោយសារតែរសជាតិមិនឆ្ងាញ់ ក៏ដូចជាគិតថាវាគ្មានផ្ដល់ប្រយោជន៍អ្វីចំពោះសុខភាព។ ប៉ុន្តែតាមពិតទៅ គ្រាប់ល្ហុង គឺមានផ្ទុកនូវសារធាតុសំខាន់ៗដែលប្រសើរបំផុតសម្រាប់សុខភាពរាងកាយប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនមុខ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីរបៀបនៃការទទួលទានគ្រាប់ល្ហុង និងអត្ថប្រយោជន៍របស់វាចំពោះសុខភាព ៖ – របៀបក្នុងការទទួលទានគ្រាប់ល្ហុង ៖ គ្រាប់ល្ហុង គឺមានរសជាតិហឹរៗដូចម្រេចអីចឹង! ដូច្នេះអ្នកអាចទទួលទានគ្រាប់ល្ហុងទាំងឆៅតែម្ដង ឬកិនកំទេចដាក់លាយជាមួយទឹកដោះគោស្រស់ ទឹកឃ្មុំ អាហារផ្សេងៗ ឬរោយបន្ថែមលើទឹកជ្រលក់ក៏បាន។ ចាប់ផ្ដើមដំបូងដោយការទទួលទានត្រឹមតែ ២ ឬ ៣ គ្រាប់ ក្នុងមួយថ្ងៃ រហូតឈានដល់អាចទទួលទានក្នុងមួយថ្ងៃ ១ ស្លាបព្រាតែពេញ។ – អត្ថប្រយោជន៍នៃការទទួលទានគ្រាប់ល្ហុងចំពោះសុខភាព ៖ ១. ព្យាបាលជំងឺក្រិនថ្លើម ៖ គ្រាប់ល្ហុងមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយព្យាបាលជម្ងឺក្រិនថ្លើម។ ចូរកិន ឬដំកំទេចគ្រាប់ល្ហុងចំនួនពី ៥ ទៅ ៦ គ្រាប់ហើយដាក់រោយវាលាយជាមួយនឹងអាហារ ឬទឹកផ្លែឈើស្រស់ ជាពិសេស គឺទឹកក្រូចឆ្មារស្រស់។ ទទួលទានបែបនេះឲ្យបានរយៈពេល ៣០ ថ្ងៃ ហើយផ្លាស់ប្ដូរមកត្រឹមការទទួលទានគ្រាប់ល្ហុងក្នុងបរិមាណតិចតួចទៀងទាត់ជាប្រចាំថ្ងៃដើម្បីបន្សាបជាតិពុលក្នុងថ្លើម ក៏ដូចជាជួយរក្សាសុខភាពរបស់ថ្លើមផងដែរ។ ២. រក្សាសុខភាពតម្រង់នោម ៖ យោងតាមក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Karachi នៃប្រទេសប៉ាគីស្ថាន និងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង African Health Science របស់ប្រទេសអាហ្វ្រិកបានឲ្យដឹងថា គ្រាប់ល្ហុង គឺពិតជាអាចជួយធ្វើឲ្យសុខភាពតម្រងនោមមានភាពប្រសើរឡើង និងទប់ស្កាត់ជំងឺខ្សោយតម្រង់នោមតាមរយៈការការពារតម្រងនោមពីការខូចខាតដោយសារជាតិពុល។ ៣. ប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសន្លាក់ ៖ គ្រាប់ល្ហុង គឺជាភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការរលាក។ ដូច្នេះការទទួលទានគ្រាប់ល្ហុង គឺជាវិធីដ៏ងាយបំផុយដើម្បីព្យាបាលក៏ដូចជាកាត់បន្ថយ ឬបំបាត់អាការៈផ្សេងៗនៃជំងឺរលាកសន្លាក់ដូចជា ការឈឺចាប់ ការហើម និងឡើងក្រហមជាដើម។ ៤. កម្ចាត់មេរោគបាក់តេរី និងព្យាបាលការឆ្លងមេរោគក្នុងពោះវៀន ៖ ត្រឹមបរិមាណតែបន្តិចបន្តួចនៃគ្រាប់ល្ហុង ក៏មានប្រសិទ្ធភាពកម្ចាត់ពពួកបាក់តេរីដែលបង្កគ្រោះថ្នាក់ចំពោះសុខភាពដូចជា បាក់តេរី E.coli (បង្កជំងឺរាករូសធ្ងន់ធ្ងរ ហើយធន់នឹងថ្នាំផ្សះបំផុត) បានដែរ។ នៅក្នុងប្រទេសនីហ្សេរីយ៉ា ភេសជ្ជៈគ្រាប់ល្ហុងលាយជាមួយនឹងទឹកដោះគោស្រស់ គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាលជំងឺគ្រុនពោះវៀន។ គ្រាប់ល្ហុងក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយប្រទេស កូស្ដារីកា ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាជាព្យាបាលជំងឺគ្រុនឈាមផងដែរ។ ៥. សម្រួលដល់ការរំលាយអាហារ ៖ គ្រាប់ល្ហុង ក៏មានផ្ទុកអង់ស៊ីម papain (អង់ស៊ីមជំនួយដែលមានប្រសិទ្ធិភាពបំផុតក្នុងការរំលាយអាហារប្រូតេអ៊ីន) ខ្ពស់ដូចផ្លែល្ហុងទុំដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះមិនត្រូវបានណែនាំឲ្យទទួលទានឡើយ។ ៦. បង្ការជំងឺមហារីក ៖ គ្រាប់ល្ហុងមានផ្ទុកនូវភ្នាក់ងារដែលបញ្ឈប់ការលូតលាស់នៃកោសិកាមហារីក និងដុំសាច់ ជាច្រើន។ វាមានផ្ទុកនូវសារធាតុ isothiocyanates ដែលមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីក ពោះវៀនធំ សុដន់សួត និងក្រពេញប្រូស្តាត។ ៧. បំផ្លាញពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀនតូច ៖ គ្រាប់ល្ហុងមានផ្ទុកនូវសារធាតុ carpaine ដែលមានប្រសិទ្ធិភាពអាចសម្លាប់ពពួកដង្កូវ ឬប៉ារ៉ាស៊ីតក្នុងពោះវៀនតូច។ ចំណែកឯផ្លែល្ហុង ក៏អាចជួយបំប្លែងប្រូតេអ៊ីន និងធ្វើឲ្យបំពង់រំលាយអាហារក្លាយជាកន្លែងដែលពពួកប៉ារ៉ាស៊ីតមិនអាចរស់នៅលូតលាស់កើត។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា កុមារនៅប្រទេសនីហ្សេរីយ៉ាអាចកំចាត់ពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀនរបស់ពួកគេបានដល់ទៅ ៧៥ភាគរយឯណោះ ដោយគ្រាន់តែទទួលទានទឹកគ្រាប់ល្ហុងរយៈពេល ៧ ថ្ងៃ។ ៨. ជួយពន្យាកំណើត ឬការពារកុំឲ្យមានផ្ទៃពោះ៖ គ្រាប់ល្ហុង គឺជាថ្នាំពន្យារកំណើតបែបធម្មជាតិដ៏ល្អបំផុតសម្រាប់ទាំងបុរស និងស្ត្រីដោយវាមិនបង្កផលប៉ះពាល់ណាមួយចំពោះសុខភាពឡើយ។ ចំពោះបុរស ការទទួលទានគ្រាប់ល្ហុងចំនួន
April 25, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ កាលពីថ្ងៃអង្គារកន្លងទៅនេះថៃបានប្រកាសស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំជំនួបពិភាក្សាកំពូលរវាងប្រធានាធិបតីអាមេរិក Donald Trump និង មេដឹកនាំកូរ៉េខាងជើង Kim Jong Un។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Don Pramudwinai បានប្រាប់ទៅអ្នកកាសែតថា “ថៃបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចពិភាក្សាមួយនេះ”។ ស្ថានទូតរបស់អាមេរិកបដិសេធមិនធ្វើការអធិប្បាយចំពោះបញ្ហាមួយនេះ។ លោក Kim Jong Un នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅថ្ងៃសុក្រខាងមុខនេះ។ ជំនួបមួយនេះត្រូវបានគេចាត់ទុកថាជាជំហានមួយដ៏សំខាន់ ក្នុងការឈានទៅរកជំនួបកំពូលជាមួយនឹងលោក Donald Trump។ នៅកាលពីដើមខែនេះលោក Donald Trump បាននិយាយថាមានទីតាំងប្រាំកន្លែងដែលស្ថិតក្នុងការពិចារណាថានឹងយកមកធ្វើជាទីតាំងក្នុងជំនួបពិភាក្សាដ៏សំខាន់មួយនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់អោយច្បាស់នោះទេថាកន្លែងណាខ្លះនោះ
April 25, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសទាក់ទងទៅនឹង Drone ថ្មីរបស់ខ្លួន ស្ថិតក្រោមត្រកូល MiTu ដែលអាចចាត់ទុកបានថាជារបស់ក្មេងលេង។ Drone នេះមានស្លាប 4 និងមានភ្ជាប់មកជាមួយនឹងដៃបញ្ជាមួយ ដើម្បីជួយឲ្យវាហោះផុតពីដីបាន។ MiTu Drone ទទួលបានរចនាបទតូច ប្លែក និងមិនខុសអីពីរបស់ក្មេងលេងឡើយ។ Drone នេះមានភ្ជាប់មកជាមួយនឹងជើងទម្រដែលមានប្រវែង 11cm ជាមួយនឹងទម្ងន់ខ្លួនទាំងមូលត្រឹម 88ក្រាមប៉ុណ្ណោះ។ តួខ្លួនត្រូវបានផលិតឡើងពីប្លាស្ទិច ជាមួយនឹងដង់ស៊ីតេទាប និងភាពរឹមាំខ្ពស់ដែលអាចធានាបានពេលបុក រឺធ្លាក់។ ចំពោះស្លាបវិញ គឺត្រូវផលិតឡើងពីជាតិសរសៃកញ្ចក់។ ផ្ទៃខាងមុខរបស់ MiTU RC មានភ្ជាប់មកជាមួយនឹងកាមេរ៉ាដែលអាចថតវីដេអូបានក្នុងកម្រឹត
April 25, 2018 - អន្តរជាតិ
នារីគ្រប់រូបទោះបីជាខ្លួនមានការរៀបចំខ្លួនរៀបរយ រឺក៏ស្អាតយ៉ាងណាប៉ុន្ដែបើសិនជារូបនាងពុំមានតិចនិក ក៏ដូចជាឥរិយាបទនៅក្នុងការឈរត្រឹមត្រូវទេនោះ អាចបណ្ដាលឲ្យរូបនាងមិនស្អាត ហើយក៏ជាហេតុដែលបណ្ដាលឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងផងដែរ។ ខាងក្រោមនេះគឺជាឥរិយាបទនៃការឈរទាំង ១២ដែលធ្វើឲ្យអ្នកមើលមកមានជើងស្រលូនស្អាត និងមានភាព sexy ក្នុងពេលតែមួយ៖ អត្ថបទ៖ Sai ប្រភព៖mthai
April 25, 2018 - រថយន្ត
នៅក្នុងព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញរថយន្ដថ្មីរបស់ក្រុមហ៊ុន Lexus ដែលធ្វើឡើងក្នុងទីក្រុង Beijing បានដាក់បង្ហាញម៉ូដែលថ្មីនៃត្រកូល ES ដែលជារថយន្ដប្រណិតប្រភេទ Sedan។ Lexus ES ជំនាន់ថ្មីនេះទទួលបានការអភិវឌ្ឍច្រើនចំណុចដែរលើម៉ូដែលចាស់ទាំងប្រវែង និងទំហំកង់។ ចំពោះម៉ូដែល F Sport មានបន្ថែម spoiler និងទំហំកង់ 19អ៊ីញ ជាមួយនឹងចង្កៀងមុខភ្លឺច្បាស់ ស្អាត និងទំនើប។ លើសពីនេះទៅទៀត ផ្ទៃខាងមុខរបស់ម៉ូដែល ES គឺស្រដៀងគ្នាទៅនឹង Camry និង Avalon ដែរ។ ផ្ទៃខាងក្នុងរបស់ Lexus ES ជំនាន់ថ្មីគឺមានសភាពធំទូលាយជាងប្រភេទរថយន្ដ Toyota និងម៉ូដែល
April 25, 2018 - អន្តរជាតិ
បរទេស ៖ ការរំលោភបំពានលើកុមារទាំងផ្លូវកាយនិងផ្លូវចិត្តគួរទទួលបានការដាក់ទោសអោយធ្ងន់ធ្ងរបំផុត ព្រោះវាជះឥទ្ធិពលខ្លាំងណាស់ដល់កុមារ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ បុរសវ័យ៥៦ឆ្នាំម្នាក់ត្រូវកាត់ទោសអោយជាក់គុក៣៣០ឆ្នាំ ក្រោយពីគាត់បានថតនិងចែកចាយរូបថតអាសអាភាសរបស់កុមារទៅក្នុងបណ្តាញអ៊ីនធឺណែត។ ជនសង្ស័យនេះមានឈ្មោះ David Paul Lynch មានវ័យ ៥៦ឆ្នាំ ត្រូវបានប៉ូលិសធ្វការឃាត់ខ្លួននៅអាកាសយាន្តដ្ឋានរដ្ឋ Florida ខណៈពេលគាត់កំពុងចង់ធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានកូន២នាក់រស់នៅក្នុងប្រទេសហ្វីលីពីន បែបនេះហើយគាត់តែងធ្វើដំណើរទៅលេងប្រទេសនេះជាប្រចាំចាប់តាំងពីឹឆ្នាំ២០០៥មក។ ក្នុងកំឡុងពេលរស់នៅប្រទេសហ្វីលីពីន គាត់បែកគំនិតកេងប្រវ័ញ្ញទៅលើផ្លូវភេទរបស់កុមារ។ កុមារដែលរងគ្រោះដោយសារបុរសម្នាក់នេះភាគច្រើនមានអាយុចន្លោះពី៦ទៅ៧ឆ្នាំ គេរកឃើញថាមាន៣នាក់ជាជនជាតិហ្វីលីពីន និងជាច្រើនផ្សេងទៀតជាកុមារក្នុងតំបន់អាស៊ី។ លោក David Paul Lynch បានធ្វើការថត និងធ្វើជាវីដេអូរួមភេទជាមួយក្មេងទាំងអស់នេះ ហើយយកទៅបង្ហោះក្នុងប្រព័ន្ធអ៊ីនធឺណែត ក្រោយមកក៏ត្រូវបានមន្រ្តី FBI ប្រទះឃើញហើយក៏ធ្វើការស៊ើបអង្កេត។ ជាមួយនឹងការកាត់ទោសអោយជាប់គុករយៈពេ៣៣០ឆ្នាំ
April 25, 2018 - អន្តរជាតិ
ម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាតមិនមែនសំដៅលើតែនារីដែលមានមាឌស្គម ទើបពាក់ឃើញស្អាតនោះទេ នារីដែលមានសាច់ក៏អាចពាក់បានដែរឲ្យតែរូបនាងចេះរៀបចំក្នុងការស្លៀកពាក់ ក៏ដូចជាការលេងស្ទាយឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ដូចនេះយើងសូមណែនាំអំពីការលេងស្ទាយមួយចំនួនដើម្បីជួយដល់នារីងាយស្រួលក្នុងការសម្រេចចិត្ត៖ ១. សាកនូវអ្វីដែលថ្មីសម្រាប់ខ្លួន៖ ជាការពិតណាស់នារីដែលមានសាច់ រឺក៏ធាត់ពុំហ៊ានស្លៀកសំពត់ឡើយ ព្រោះពួកគេយល់ឃើញថាការស្លៀកសំពត់អាចមើលមកឃើញជើងដ៏ធំរបស់ពួកគេ តែអ្នកយល់ខុសហើយចូរកុំខ្វល់ពីអ្នកដទៃហើយសាកនូវអ្វីដែលខ្លួនយល់ឃើញថាល្អ។ ២. គួររកទិញសម្លៀកបំពាក់ ក៏ដូចជារៀបចំស្ទាយដោយរបៀបណា៖ ពិតជាងាយស្រួលណាស់នៅក្នុងសម័យថ្មីនេះបើសិនជាអ្នកចង់បានអ្វី រឺក៏ចង់ដឹងអ្វីមួយអ្នកអាចរកមើលនៅក្នុងបណ្ដាញសង្គម រឺក៏ចូលមើលនៅតាមអ៊ីនធឺណិតដែលអាចជួយអ្នកបាន។ ៣. កុំចាប់អារម្មណ៍ពីអ្នកដទៃ៖ នៅពេលដែលអ្នកធ្វើអ្វីមួយចាំតែគិតពីសម្ដីអ្នកជុំវិញខ្លួននោះ អ្នកមិនអាចស្វែងរកនូវអ្វីដែលជាចំណងចំណូលចិត្តសម្រាប់ខ្លួនបានទេ ហេតុនេះអ្នកគួរតែរៀនធ្វើជាខ្លួនឯង នឹងធ្វើអ្វីទៅតាមចិត្តស្រលាញ់របស់ខ្លួន៕ អត្ថបទ៖ Sai ប្រភព៖mthai
April 25, 2018 - អន្តរជាតិ
កន្លងមកយើងធ្លាប់តែបានឃើញប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំរបស់កូរ៉េខាងជើង ផ្ទុះជំលោះពាក្យសំដីជាមួយគ្នា និងនិយាយាគំរាមគ្នាទៅវិញទៅមកជាដើម តែពេលនេះអ្វីៗបានប្រែប្រួលទាំងស្រុងហើយគឺមេដឹកនាំទាំងពីរបាននិយាយសរសើរគ្នា និងចង់ជួយពិភាក្សាជាមួយគ្នាទៅវិញ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក ដូណល់ ត្រាំ បានថ្លែងជាសាធារណៈថា ប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ជាមនុស្សមានចិត្តទូលាយ និងប្រកបដោយកិត្តិយសបំផុត ហើយគាត់ពិតជាចង់ជួយជាមួយនឹងលោក គីម ជុងអ៊ុន ឆាប់ៗនេះខ្លាំងណាស់។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការមួយ ដែលលោក ដូណល់ ត្រាំ បានធ្វើឡើងដើម្បីជាកិច្ចស្វាគមន៍វត្តមានរបស់ប្រធាធិបតីបារាំងបានមកធ្វើទស្សនកិច្ចក្នុងទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សូមរលឹកឡើងវិញថា កន្លងមកលោក គីម ជុងអ៊ុន ក៏ធ្លាប់ថ្លែងថាចង់ជួយជាមួយលោក ដូណល់ ត្រាំ
April 25, 2018 - បច្ចេកវិទ្យា
ខណៈពេលដែលម៉ូដែល LG G7 ThinQ មិនទាន់ចេញជាផ្លូវការ ក្រុមហ៊ុន LG ទើបតែបានបង្ហាញពីមុខងារសំខាន់ៗរបស់ម៉ូដែលមួយនេះ។ ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុននេះនឹងត្រូវបានបំពាក់ដោយអេក្រង់ Super Bright ហើយវាមានពន្លឺច្បាស់ល្អរហូតដល់ 1.000 ដឺក្រេដែលស្ទើរតែទ្វេដងនៃពន្លឺបើប្រៀបធៀបទៅនឹងម៉ូដែល G6 និង V30 ។ ការមានពន្លឺបន្ថែមនេះគឺវាផ្ដល់ភាពងាយស្រួលនៅពេលដែលស្ថិតនៅកន្លែងដែលងងឹតហើយវាក៏ធ្វើឱ្យអេក្រង់កាន់តែងាយស្រួលមើលក្រោមពន្លឺព្រះអាទិត្យផងដែរ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅពេលជាមួយគ្នានេះថាការប្រើប្រាស់ថាមពលថ្មនឹងត្រូវបានកាត់បន្ថយរហូតដល់ 30 ភាគរយធៀបនឹងម៉ូដែល LG G6 កាលពីឆ្នាំមុន។ អេក្រង់នេះនឹងមានស្នាមរន្ធមួយយោងតាមរូបភាពដែលអមមកជាមួយនឹងសេចក្តីប្រកាសនេះ។ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលបានបង្ហាញពីព័ត៌មានលេចធ្លាយរបស់ម៉ូដែល LG G7 ប៉ុន្មានសប្តាហ៍កន្លងទៅនេះទេ។ ក្រុមហ៊ុន LG បានជ្រើសរើសយកបច្ចេកវិទ្យា IPS
April 25, 2018 - បច្ចេកវិទ្យា
ប្រសិនបើអ្នកចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន OnePlus អ្នកនឹងឃើញការអញ្ជើញសម្រាប់ព្រឹត្តិការណ៍ OnePlus 6 ។ វានឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅម៉ោង 10 ព្រឹកម៉ោងក្នុងស្រុក។ ព្រឹត្តិការណ៍នេះគឺបើកចំហដល់សារព័ត៌មានក្នុងស្រុកនិងអ្នកគាំទ្រដូចនឹងព្រឹត្តិការណ៍ OnePlus 5T កាលពីលើកមុនដែរ។ គេហទំព័រនេះបានលើកឡើងថាការលក់សំបុត្រនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 27 ខែមេសានេះវេលាម៉ោង 10 ព្រឹកមានតំលៃ 99 យន់ (ប្រហែល 15 ដុល្លារ) ក្នុងមួយសំបុត្រ។ ចំណងជើងរបស់ព្រឹត្តិការណ៍នេះគឺ “ល្បឿនដែលអ្នកត្រូវការ” ដែលម៉ូដែលនេះបំពាក់ដោយបន្ទះឈីប Snapdragon 845 និងមានRAM 8GB ដូចអ្វីដែលយើងបានរំពឹងទុក។ លក្ខណៈពិសេសផ្សេងទៀតនៃពាក្យចចាមអារ៉ាមមួយចំនួនចំពោះម៉ូដែល
April 25, 2018









