Khmernote Media
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញ លោក Pete Lau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ថា កំពូលស្មាតហ្វូន OnePlus 6 របស់ខ្លួននឹងត្រូវបានបង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី16 ខែឧសភា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នៃការដាក់តាំងដដែលនេះ ក៏នឹងធ្វើឡើងនាថ្ងៃទី17 ខែឧសភា ក្នុងទីក្រុងប៉េកាំង និងបុមបៃ។ ដោយឡែក សម្រាប់ការបែកធ្លាយថ្ងៃនេះគឺរូបរាងរបស់កំពូលស្មាតហ្វូន OnePlus 6 ដែលមានពណ៌ស។ ការបែកធ្លាយដែលយើងទទួលបានលើកនេះ ក៏មិនខុសអីពីការបែកធ្លាយលើកមុនដែរ។ ផ្ទៃខាងមុខគឺជាអេក្រង់ដែលមានភ្ជាប់មកជាមួយនឹងក្បាលឆកនាផ្នែកខាងលើ ជាមួយនឹងរូបរាងស្ដើង និងគែមគ្រប់ជ្រុងមូល។ ប៊ូតុងសម្លេងគឺស្ថិតនៅផ្នែកខាងឆ្វេងនៃស្មាតហ្វូន ឯប៊ូតុង Power គឺស្ថិតនៅផ្នែកខាងស្ដាំជាមួយនឹងប៊ូតុង Alert Slider។

    April 26, 2018
  • រថយន្ត

    យោងតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា ក្នុងមួយឆ្នាំមានម្ចាស់រថយន្ដជាង 827,000នាក់ ដែលតែងតែមិនខ្វល់ពីភ្លើងសញ្ញាប្រកាសអាសន្ននៅពេលសាំងសល់តិច រឺជិតអស់សាំងដែលជាហេតុនាំឲ្យរថយន្ដរបស់ពួកគេខ្សោយគុណភាព រឺពេលខ្លះឈានដល់ខូចទៀតផង។ តាមរយៈការសាកសួរមតិរបស់អ្នកដែលជាម្ចាស់រថយន្ដ បានទទួលលទ្ធផលថា រាល់ពេលដែលភ្លើងសញ្ញាសាំងលោត ពួកគេអាចបន្ដដំណើរបានដល់ជាង 40ម៉ាយ (64គីឡូម៉ែត្រ) ទៀតឯណោះ។ ដូចនេះ ពួកគេមិនខ្វល់ឡើយ ពោលគឺនៅតែធ្វើដំណើរដើម្បីស្វែងរកហ្ការាសសាំងណាដែលមានតម្លៃធូរថ្លៃ ទើបចូលចាក់សាំង។ ទាក់ទងទៅនឹងករណីនេះ យើងសូមជម្រាបអ្នកដែលជាម្ចាស់រថយន្ដទាំងអស់ឲ្យបានយល់ថា នេះមិនមែនជារឿងតូចតាច រឺលេងសើចឡើយ ព្រោះការជិះរថយន្ដរហូតដល់សល់សាំងតិច រឺអស់គឺអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរបាន។ សម្រាប់រថយន្ដទំនើបមួយចំនួន គឺមានមុខងារប្រាប់ពីចម្ងាយផ្លូវដែលអ្នកអាចបន្ដដំណើរបាន ពេលសាំងសល់តិច ប៉ុន្ដែត្រូវចាំថា ការវាយតម្លៃនោះមិនត្រឹមត្រូវមួយរយភាគរយឡើយ ពោលគឺពេលខ្លះជាតិហ្គាសក្នុងសាំងអាចនឹងផុលឡើង រឺអ្នកជិះឡានឡើង ចុះជម្រាលក៏អាចធ្វើឲ្យការគណនានៃប៉ោលសាំងខុសដែរ ទើបវាផ្តល់សញ្ញាខុសដល់យើង។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជិះរថយន្ដរហូតដល់អស់សាំងរលីងពីក្នុងធុង នោះវាអាបង្កគ្រោះថ្នាក់ដល់ម៉ាស៊ីន

    April 26, 2018
  • អន្តរជាតិ

    អាមេរិក៖ វេជ្ជបណ្ឌិតមួយក្រុមបានធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ និងពងស្វាសឲ្យជនរងគ្រោះម្នាក់ប្រកបដោយជោគជ័យ ដែលលទ្ធផល នេះគឺជាលទ្ធផលជោគជ័យលើកដំបូងក្នុងប្រវត្តិសាស្ត្រពិភពលោកផងដែរ។ ជនរងគ្រោះជាអតីតទាហានជនអាមេរិកម្នាក់ ដែលបានជួបគ្រោះថ្នាក់ផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអាហ្គានីស្ថាន ហើយក្នុងគ្រោះថ្នាក់នោះគាត់ត្រូវបានបាត់បង់ប្រដាប់ភេទ និងជើងទាំងសងខាង។ គេបានព្យាយាមជួយសង្គ្រោះបុរសម្នាក់នេះអស់រយៈពេលជាយូរ និងច្រើនដងមកហើយ តែមិនបានសម្រេចទាល់តែសោះ។ យ៉ាងណាក្តី លើកនេះគេបានទទួលការរិច្ចាគពីជនរងគ្រោះ ដែលទើបនឹងស្លាប់ម្នាក់ ហើយគេក៏អាចធ្វើការវះកាត់ផ្លាស់ប្តូរលិង្គ ពងស្វាស ស្បែក សរសៃពួរ សរសៃប្រសាទ ឆ្អឹង និងសរសៃឈាមមួយចំនួន ដែកការវះកាត់នេះសរុបទៅគឺមានចំនួន១១ដង និងចំណាយពេលអស់រយៈពេល១៤​ម៉ោង។ ក្រោយការវះកាត់នេះគេរំពឹងថា ជនរងគ្រោះអាចនឹងមានជីវិតផ្លូវភេទ និងនោម បានដូចធម្មតាវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ asiantown

    April 26, 2018
  • PR

    ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 (១៨៩ ដុល្លារ), Huawei Y9 2018 (២៤៩ ដុល្លារ) និង Huawei Nova 3e (៣២៩ដុល្លារ) បង្ហាញខ្លួន លើកទីពីរ ហើយទទួលបាន ការគាំទ្រខ្លាំងពីអតិថិជន រហូតអស់ពីស្តុក។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “Huawei ទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e

    April 26, 2018
  • រថយន្ត

    ក្នុងព្រឹត្តិការណ៍ Geneva Motor Show ក្រុមហ៊ុន Toyota បានធ្វើសម្រេចបង្ហាញទាក់ទងទៅនឹងម៉ូដែលថ្មីត្រកូល Aygo ដែលមានរូបរាងស្អាត និងរចនាបទប្លែក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលគេនឹកស្មានមិនដល់។ ចាប់ផ្ដើមពីផ្នែកខាងក្រៅទៅ ម៉ូដែលនេះមានបំពាក់ដោយប៉ាណាប្លែកពីគេ ពោលគឺភ្ជាប់គ្នាមកដល់ចង្កៀងមុខតែម្ដង ដែលមើលទៅដូចអក្សរ X អញ្ចឹង។ មិនតែប៉ុណ្ណោះ Aygo មានភ្ជាប់មកជាមួយនឹងភ្លើងក្រោយលាយពណ៌គ្នា ពោលគឺមានពណ៌ខៀវ និងស្វាយ ហើយសម្រាប់ទំហំកង់គឺ 15អ៊ីញ។ ចំពោះរូបភាពរបស់ផ្ទៃខាងក្នុង ក្រុមហ៊ុន Toyota បដិសេធមិនឲ្យបង្ហាញឡើយ ប៉ុន្ដែសម្រាប់កាប៊ីនគឺទទួលបានការអភិវឌ្ឍបន្ដិចបន្ទួច ជាមួយនឹងជម្រើសពណ៌ Quartz Grey និង Piano Black។ Toyota

    April 25, 2018
  • អន្តរជាតិ

    ហ្វីលីពីន ៖ នៅពេលដែលស្រាចូលទៅក្នុងខ្លួនហើយមនុស្សអាចនឹងធ្វើទង្វើរដែលនឹកស្មានមិនដល់ និងគួរអោយអស់សំណើចជាច្រើន។ តាមប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីម្នាក់ធ្លាក់ចូលទៅក្នុងចន្លោះប្រហោងជញ្ជាំងផ្ទះក្រោយពីព្យាយា​ម​ដើរនៅលើដំបូលផ្ទះខណៈពេលដែលខ្លួនកំពុងស្រវឹង។ តាមសម្តីសាក្សីដែលបានឃើញផ្ទាល់និយាយថា ស្រ្តីម្នាក់នេះបានយោលខ្លួនលេងនៅ​លើដំបូលទាំងដែលខ្លួនមានអាការៈស្រវឹងជោក រហូតភ្លាត់ជើងធ្លាក់ចូលក្នុងចន្លោះប្រហោងជញ្ជាំងនេះតែម្តង។ បន្ទាប់ពីធ្លាក់ចូល​ទៅក្នុងចន្លោះប្រហោងគៀនជញ្ជាំងនោះ អ្នកជិតខាងរបស់នាងក៏បានលឺសម្លេងស្រ្តីរងគ្រោះនោះស្រែកអោយជួយ។ អ្នកជិតខាងរបស់នាងមិនអាចជួយរំកិលនាងចេញពីជញ្ជាំងនោះមកបាននោះទេ។ គេបានទាក់ទងសុំជំនួយពីក្រុមសង្រ្គោះ នៅខណៈពេលកំពុងជួ​យ​សង្រ្គោះស្រ្តីរងគ្រោះមិនសូវជាសហការណ៍ជាមួយក្រុមសង្រ្គោះក្នុងការរំកិលខ្លួនចេញនោះទេ។ ក្រុមសង្រ្គោះចំនាយពេលជាង៦ម៉ោងទើបអាចជួយយកស្រ្តីម្នាក់នេះ ចេញពីចន្លោះប្រហោងជញ្ជាំងនេះបាន៕  អត្ថបទ ៖ Mali ប្រភព ៖ newqq

    April 25, 2018
  • អន្តរជាតិ

    អ្នកប្រហែលជាមិនធ្លាប់ដឹង ឬគិតដល់ទេថា គ្រាន់តែរបៀបនៃការគេងសោះអាចផ្ដល់ផលប៉ះពាល់ស្មានមិនដល់ជាច្រើនចំពោះសុខភាព។ ជាការពិតណាស់ ដំណេក គឺជាការផ្ដល់ឱកាសឲ្យរាងកាយបានសម្រាកបញ្ចេញជាតិពុល និងស្ដារថាមពលឡើងវិញសម្រាប់ថ្ងៃបន្ទាប់។ ដំណើរការនេះអាចនឹងល្អ ឬអាក្រក់ គឺផ្អែកអាស្រ័យលើរបៀប ឬទីតាំងនៃការគេងរបស់អ្នក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទឹតាំង ឬរបៀបនៃការគេងបែបណាដែលល្អប្រសើរបំផុតសម្រាប់សុខភាព ៖ ១. តើរបៀប ឬបែបបទនៃការគេងប៉ះពាល់ចំពោះសុខភាពបានដោយបែបណា? រយៈពេលនៃការគេង និងរបៀប ឬបែបបទនៃការគេង គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព រាងកាយ បេះដូង និងផ្លូវចិត្ត។ ការគេងផ្កាប់មុខ គឺជារបៀបនៃការគេងដ៏អាក្រក់បំផុតមួយ ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ ដោយសារតែការគេងផ្កាប់មុខត្រូវបានផ្សារភ្ជាប់ជាមួយនឹង SIDS (រោគសញ្ញានៃការស្លាប់ទារកភ្លាមៗ)។ ចំណែកឯការគេងផ្ងារ គឺល្អជាងការគេងផ្កាប់ក៏ពិតមែន ប៉ុន្តែរបៀបនៃការគេងបែបនេះក៏នៅតែអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពដដែលសម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងផ្លូវដង្ហើម ឬឈឺខ្នង។ ដូច្នេះសរុបមករបៀប

    April 25, 2018
  • អន្តរជាតិ

    បរទេស ៖ ជារឿងគួរអោយបារម្ភខ្លាំងណាស់ទាក់ទិននឹងបញ្ហាជម្ងឺបេះដូង មិនថាតែមនុស្សចាស់នោះទេសូម្បីតែក្មេងសព្វថ្ងៃក៏ប្រឈមនឹងជម្ងឺនេះខ្ពស់ណាស់ដែរ។ ប្រភពព័ត៌មានដ៏ល្បីរបស់ថៃមួយបានចុះផ្សាយករណីនឹកស្មានមិនដល់មួយ ដែលយុវតីដ៏ស្វាហាប់ម្នាក់បែរជាដេកស្លាប់ក្នុងរថយន្ត ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវទៅសាលារៀន។ តាមប្រភពដដែលបានអោយដឹងថារថយន្តរបស់ក្មេងស្រីរងគ្រោះបានឈប់នៅពេលភ្លើងចរាចរណ៍ពណ៌ក្រហម តែនៅពេលភ្លើងលោតចេញពណ៌ខៀវនាងមិនព្រមបន្តដំណើរទេ។ រថយន្ត​ឈប់បែបនេះមួយសន្ទុះប៉ូលិសក៏បានមកចុះសួរនាំ នាងមិនបានឆ្លើយតបនោះទេនៅពេលដែលប៉ូលិសមកគោះកញ្ចក់សួរនាំនោះ។ នាងបានដេកទ្រាបជាមួយនឹងចង្កូតរថយន្ត ឃើញបែរនេះប៉ូលិសក៏បានរុញរថយន្តនោះទៅកៀនម្ខាងនៃផ្លូវ ហើយទាក់ទងហៅរថយន្តសង្រ្គោះបន្ទាប់ដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ។ នៅម៉ោង ១០ៈ៣០នាទីព្រឹកមន្ទីពេទ្យបានប្រកាសថាជនរងគ្រោះម្នាក់នេះបានស្លាប់បាត់ទៅហើយ បណ្តាលមកពីជម្ងឺបេះដូងធ្វើទុក្ខ។ ជនរងគ្រោះត្រូវបានគេស្គាល់ថាជានិសិត្សឆ្នាំទី២នៃសាកលវិទ្យាល័យ Malaysia Perlis ផ្នែកវិស្វកម្មជីវសាស្រ្ត។ បងប្រុសរបស់នាងបាននិយាយថា គាត់សឹងតែទទួលមិនបាននៅពេលដែលប្អូនស្រីរបស់គាត់ចាកចេញទៅភ្លាមៗជាមួយនឹងជម្ងឺនេះ នាងធ្លាប់ជាមនុស្សក្លៀវក្លា នាងចូលរួមយ៉ាងសកម្មជាមួយកីឡានៅសាលា និងថែមទាំងជារៀនតៃក្វាន់ដូទៀតផង៕ អត្ថបទ ៖ Mali ប្រភព ៖ thecoverage

    April 25, 2018
  • អន្តរជាតិ

    សុភាពនារីដែលឧស្សាហ៍ធ្វើការតុបតែងមុខ រឺក៏ចេញត្រូវកំដៅព្រះអាទិត្យញឹកញាប់តែងមានការបារម្ភចំពោះការខូចស្បែកមុខនិងធ្វើឲ្យឆាប់កើតមុន ដែលធ្វើឲ្យនារីស្វែងរកវិធីក៏ដូចជាផលិតផលផ្សេងៗដើម្បីទទួលបានស្បែកមុខស្អាត។ តែពេលនេះអ្នកមិនចំណាយលុយតទៅទៀតទេ ដោយគ្រាន់តែអនុវត្តន៍វិធីងាយៗទាំង ៥ខាងក្រោមនេះនឹងធ្វើឲ្យអ្នកទទួលបានស្បែកមុខស្អាត និងមានសំណើមជាក់ជាមិនខាន៖ ១. ការជូតមុខ៖ អ្វីដែលអ្នកគួរតែធ្វើមុនពេលលាងសំអាតមុខនោះគឺការជូតមុខដែលមានគ្រឿងសំអាងជាមុនសិន ប៉ុន្ដែទោះបីជាអ្នកមិនមានការតុបតែងក៏ដោយអ្នកគួរតែជូតមុខឲ្យបានស្អាត ព្រោះថាយ៉ាងណាក៏អ្នកបានប្រើជាមួយនឹងក្រែមការពារកម្ដៅថ្ងៃដែលវាងាយឲ្យមុខរបស់អ្នកឡើងមុនបានយ៉ាងងាយ។ ២. ជ្រើសរើសប្រភេទទឹកលាងសំអាងឲ្យត្រូវនឹងស្បែករបស់អ្នក៖ យើងដឹងហើយថាមនុស្សម្នាក់ៗគឺមានស្បែកខុសៗពីគ្នាដោយអ្នកខ្លះមុខមានជាតិខ្លាញ់ អ្នកខ្លះទៀតមានមុខស្ងួត ហេតុនេះមុននឹងទិញទឹកសំអាតមុខអ្នកគួរតែអានការណែនាំឲ្យបានត្រឹមត្រូវ។ ៣. ការលាងមុខទៅតាមស្ទាយសក់៖ ដើម្បីជួយឲ្យអ្នកលាងមុខបានស្អាតនិងជួយសំអាតមុនដែលស្ទះនៅលើមុខបានល្អ។ ៤. ការលាបក្រែមការពារមុន៖ នារីគ្រប់រូបគួរតែជ្រើសរើសក្រែមដែលត្រូវនឹងស្បែកមុខ ហើយប្រើប្រាស់ឲ្យបានទៀងទាត់នោះនឹងទទួលបានប្រសិទ្ធភាពនឹកស្មានមិនដល់។ ៥. ការព្យាបាលមុខមុន៖ ការព្យាបាលនេះគឺដើម្បីជួយឲ្យមុខអ្នកកាន់តែមានសំណើម និងជួយជម្រុះកោសិកាចាស់ចេញដើម្បីទទួលបានស្បែកមុខថ្មីដ៏ស្រស់ស្អាត៕ អត្ថបទ៖ Sai ប្រភព៖mthai

    April 25, 2018
  • បច្ចេកវិទ្យា

    សម្រាប់ពេលនេះ នរណាៗក៏ស្គាល់ iPhone X របស់ក្រុមហ៊ុន Apple ដែរថាជាម៉ូដែលកប់ស៊េរី និងមានតម្លៃថ្លៃផងដែរ។ ដោយឡែក លោកអ្នកអាចនឹងមិនដឹងថា iPhone កំពូលនេះគឺមានម៉ូដែលអាថ៌កំបាំងមួយទៀត ដែលក្រុមហ៊ុន Apple មិនដែលបញ្ចេញឲ្យអតិថិជនដឹងឡើយ។ ជាការពិតណាស់ iPhone អាថ៌កំបាំងនេះ មិនដែលត្រូវបានបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Apple ឡើយ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្នអាថ៌កំបាំងមួយនេះត្រូវបានបង្ហាញហើយ។ គណៈកម្មការទំនាក់ទំនងសហរដ្ឋអាមេរិក បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Apple បានបង្កើត iPhone X មួយម៉ូដែលទៀតដែលធ្វើពីមាស ស្របពេលជាមួយនឹងលើទីផ្សារគឺមានតែពណ៌ប្រាក់ និងប្រផេះប៉ុណ្ណោះ។ បន្ទាប់ពី 180ថ្ងៃនៃការលាក់បាំង iPhone នេះត្រូវបានបង្ហាញហើយជាមួយនឹងរូបភាពបង្ហាញស្ទើរគ្រប់ជ្រុងជ្រោយទាំងអស់។

    April 25, 2018