Khmernote Media
  • អន្តរជាតិ

    ប្រទេសនូវែលសេឡង់ បានសម្រេចដាក់បញ្ចូលការងារជាស្ត្រីរកស៊ីផ្លូវភេទរបស់ជនភៀសខ្លួន ចូលទៅក្នុងបញ្ជីការងារជំនាញជា ផ្លូវការហើយ ដូចនេះរាល់ជនភ្ញៀសខ្លួន ដែលមានបំណង់ចង់ចូលទៅធ្វើការងារនៅក្នុងប្រទេសនេះអាចស្នើសុំទិដ្ឋការទៅធ្វើជា ស្រ្តីរកស៊ីផ្លូវភេទដោយស្របច្បាប់បាន។ ការសម្រេចដាក់បញ្ចូនការងារប្រភេទនេះ ចូលទៅបញ្ជីការងារជំនាញ គឺដើម្បីកុំឲ្យមានការរើសអើង និងធ្វើឲ្យមានភាពស្និតស្នាលរវាងអ្នក ដែលជាប់ពាក់ព័ន្ធនឹងការងារនេះជាមួយសង្គមផងដែរ។ យ៉ាងណាក្តី ដើម្បីក្លាយជាស្ត្រីរកស៊ីផ្លូវភេទជំនាញនោះ ស្រ្តីជនភៀសខ្លួនទាំងអស់ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួនដូចការងារផ្សេងៗទៀតដែរ ដែលលក្ខខ័ណ្ឌទាំងនោះមានដូចជា ត្រូវមានជំនាញការងារស្របតាមស្តង់ដាប្រទេសនូវែលសេឡង់ និងអូស្រ្តាលីត្រឹមកម្រិត ៥ (Australian and New Zealand Standard Classification of Occupations level 5), មានការសិក្សាចាប់ពីថ្នាក់អនុវិទ្យាល័យ, ពួកគេនឹងត្រូវមានប្រាក់ខែច្រើនជាង ​២៥ ដុល្លារក្នុងម៉ោង ឬច្រើនជាង

    April 26, 2018
  • អន្តរជាតិ

    ជាការពិតណាស់នារដូវក្ដៅមានមនុស្សជាច្រើនបានធ្វើដំនើរដើម្បីទៅលេងឆ្នេរសមុទ្រ។ ហើយអ្វីដែលខ្វះមិនបាននោះគឺអាវផ្កាដែលជាទីពេញនិយមរបស់នារីសម័យថ្មី ប៉ុន្ដែមិនមែនមានតែអាវផ្កាទេដែលមានភាពស្រស់ស្អាតនោះ អ្នកគួរតែសាកល្បងជាមួយនឹងស្ទាយខាងក្រោមដើម្បីទទួលបាននូវភាពស្រស់ស្អាត ជាពិសេសទទួលបាននូវភាពទាន់សម័យ៖ ១. អាវផ្កា៖ ភាពច្រើនអាវផ្កាគឺជាការពេញនិយមសម្រាប់យុវវ័យទៅហើយ ប៉ុន្ដែអ្នកគួរតែជ្រើសរើសអាវណាដែលមានពណ៌ស្រាលព្រោះយើងដឹងហើយថានៅសមុទ្រគឺមានភាពក្ដៅធ្វើឲ្យចាំងខ្លាំង ហេតុនេះជៀសវាងធ្វើឲ្យស្ទាយអាវផ្ការបស់អ្នកបាត់អស់នូវភាពស្រស់ស្អាត ២. លេងស្ទាយជាមួយអាវពាក់កណ្ដាល៖ ស្ទាយអាវពាក់កណ្ដាលជាអាវដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងព្រោះវាធ្វើឲ្យនារីទទួលបាននូវភាពស្រស់ស្អាត និងភាពទាក់ទាញជាខ្លាំង។ យ៉ាងណាអ្នកគួរតែជ្រើសរើសអាវដៃតូច រឺក៏អាចខ្សែមួយ លើសពីនេះបើសិនជាអ្នកបន្ថែមឈុតហែលទឹកពីខាងក្នុងទៀតកាន់តែទទួលបាននូវភាពSexy ៣. លេងស្ទាយជាមួយនឹងរ៉ូបពណ៌ស៖ ស្លៀកពាក់ជាមួយនឹងរ៉ូបពណ៌សគឺមានភាពទាន់សម័យបំផុត ទោះបីជាមើលមកសុភាពប៉ុន្ដែទទួលបានការចាប់អារម្មណ៍ជាច្រើន បើសិនជាអ្នកមិនដឹងថាលេងស្ទាយយ៉ាងណាគឺអ្នកគួរតែសាកផ្គូរផ្គង់ជាមួយនឹងខោខូវប៊យនោះធ្វើឲ្យអ្នកកាន់តែទទួលបាននូវភាពទាន់សម័យ ៤. ជ្រើសរើសរ៉ូប Maxi ដែលត្រូវនឹងអាកាសធាតុ៖ យើងដឹងហើយថានៅរដូវ Summer គឺមានកម្ដៅក្ដៅជាខ្លាំងហេតុនេះដើម្បីទទួលបានដំនើរកំសាន្ដដ៏សុខនោះអ្នកគួរតែជ្រើសរើសអាវណាដែលមានផាសុខភាព ក៏ដូចជាអាចទ្រទ្រង់ជាមួយនឹងអាកាសធាតុបាន ៥. ខោអាវដែលមានពណ៌ចម្រុះ៖ បើសិនជាអ្នកមិនចូលចិត្តលេងស្ទាយជាមួយនឹងពណ៌ស រឺក៏ពណ៌ខ្មៅទេនោះអ្នកអាចលេងស្ទាយជាមួយនឹងអាវដែលមានផ្កាចម្រុះពណ៌បាន ប៉ុន្ដែអ្នកគួរតែជៀសវាងពណ៌ណាដែលដិតខ្លាំងពេក៕ អត្ថបទ៖

    April 26, 2018
  • អន្តរជាតិ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសមួយចំនួននៃការថែរក្សាស្បែកមុខដែលនារីភាគច្រើនតែងប្រព្រឹត្តិទៅដោយមិនដឹងខ្លួន ជាហេតុបណ្ដាលឲ្យស្បែកមុខរបស់ពួកគេទទួលរងការខូចខាត ៖ ១. មិនចាប់ផ្ដើមទម្លាប់លាងសម្អាតគ្រឿងសម្អាង (Make up) ចេញពីមុខ ៖ ជំហានដំបូងបង្អស់ក្នុងទម្លាប់នៃការថែរក្សាស្បែក គឺការលាងសម្អាត។ លាងសម្អាតគ្រឿងសម្អាងចេញពីមុខនៅមុនពេលចូលគេង បន្ទាប់មកត្រូវប្រាកដថារន្ធញើសនៃស្បែកមិនទទួលរងការស្ទះ។ ២. ការប្រើប្រាស់ផលិតផលសម្អាតស្បែកមុខខុស ៖ ផលិតផលសម្អាតត្រឹមត្រូវសម្រាប់ស្បែកមុខ គឺមិនត្រូវមានផ្ទុកកម្រិត pH លើសពី ៥.៥ឡើយ។ ការប្រើប្រាស់ផលិតផលសម្រាប់ស្បែកមុខដែលមានកម្រិត pH ខ្ពស់អាចបណ្ដាលឲ្យកើតមុខ ដោយវាធ្វើអោយក្រពេញ sebaceous បង្កើតជាតិខ្លាញ់ច្រើនជាងតម្រូវការ។ ៣. មិនប្រើប្រាស់ទឹក Toner បន្ទាប់ពីលាងសម្អាតមុខរួច ៖ នារីភាគច្រើនយល់ថា ការប្រើប្រាស់ទឹក Toner មិនមែនជាទម្លាប់ចាំបាច់ត្រូវអនុវត្តន៍ក្នុងការថែរក្សាសម្រស់របស់ពួកគេឡើយ។ ប៉ុន្តែតាមពិតទៅទឹក Toner គឺសំខាន់! ទឹក Toner ជួយរៀបចំស្បែកសម្រាប់ទទួលការផ្ដល់នូវជាតិសំណើមណាមួយ និងកម្ចាត់សារធាតុក្លរ៊ីន ក៏ដូចជាសារធាតុរ៉ែផ្សេងៗដែលមានផ្ទុកក្នុងទឹកម៉ាស៊ីនចេញពីស្បែកមុខ បន្ទាប់ពីអ្នកបានប្រើប្រាស់ទឹកនេះលាងសម្អាតមុខ។ ទោះជាយ៉ាងណាក៏ដោយត្រូវប្រាកដថា អ្នកកំពុងប្រើប្រាស់ទឹក Toner ដែលគ្មានផ្ទុកជាតិអាល់កុល។ ៤. ប្រើប្រាស់ផលិតផលខាត់ស្បែកមុខច្រើនពេក ៖ កម្ចាត់កោសិកាដែលងាប់ៗចេញពីស្បែក គឺពិតជាសំខាន់ណាស់ ប៉ុន្តែការប្រើប្រាស់ផលិតផលសម្រាប់ខាត់ស្បែកមុខច្រើនពេកក៏អាចបណ្ដាលឲ្យស្បែកទទួលរងការខូចខាត ឬត្រូវបំផ្លាញផងដែរ ដោយស្បែកអាចនឹងប្រែជាស្ងួតខ្លាំង ហើយរបក។ ៥. ការញេចមុន ៖ កុំញេចមុនឲ្យសោះ ក៏ព្រោះវិធីនេះមិនជួយឲ្យបាត់មុនទេ គឺមានតែធ្វើឲ្យរោគមុនឆ្លងរាលដាលពេញផ្ទៃមុខប៉ុណ្ណោះ។ អ្នកគួរប្រើប្រាស់ផលិតផលកម្ចាត់មុខពិសេសណាមួយដូចជា អាស៊ីត salicylic មកលាងសម្អាត ឬលាបផ្ទាល់លើមុន ជំនួសវិញទើបប្រសើរ។ ៦. មិនប្រើប្រាស់ប្រេងផ្ដល់សំណើមដល់ស្បែក ៖ ទោះបីជាស្បែករបស់អ្នកមានជាតិខ្លាញ់ច្រើនក៏ដោយ ក៏អ្នកគួរតែបន្តប្រើប្រាស់ប្រេងផ្ដល់សំណើមដដែលដើម្បីធ្វើយ៉ាងណាឲ្យស្បែកមានសំណើមជាប់ជានិច្ច។ កង្វះជាតិទឹកបាននាំឲ្យក្រពេញ sebaceous (ខ្លាញ់) សកម្មជាងមុន ដោយផលិតនូវជាតិខ្លាញ់ច្រើនជាតម្រូវការ។ ការប្រើប្រាស់ប្រេងលាបដែលមានផ្ទុកអាស៊ីត linoleic គឺល្អប្រសើរបំផុត។ ៧. មិនប្រើប្រាស់ផលិតផលការពារស្បែកពីពន្លឺព្រះអាទិត្យ (SPF) ៖ ពន្លឺព្រះអាទិត្យអាចបណ្ដាលឲ្យស្បែកឆាប់ជ្រីវជ្រួញ និងឡើងពណ៌ខ្លាំង ឬជាំ។ ដូច្នេះអ្នកគួរតែប្រើប្រាស់នូវគ្រីមការពារស្បែកពីកម្ដៅថ្ងៃជាប់ជានិច្ចនៅមុនពេលចេញទៅក្រៅ។ គ្រីមដែលមានផ្ទុកកម្រិត SPF កាន់តែខ្ពស់ គឺកាន់តែប្រសើរសម្រាប់ស្បែក។ ៨. ការជក់បារី ៖ ការជក់បារី គឺហាក់ដូចជាការបំផ្លាញស្រទាប់កូឡាជែន និងអេឡាស្ទីនដែលសំខាន់សម្រាប់ស្បែកមុខក្មេងជាងវ័យអ៊ីចឹង។ ដូច្នេះហើយអ្នកគួរតែជៀសឲ្យផុត ឬបញ្ឈប់នូវទម្លាប់នេះ ប្រសិនបើមិនចង់ឲ្យស្បែកឆាប់ចាស់ជាងអាយុ។ ៩. ទទួលទានទឹកមិនគ្រប់គ្រាន់ ៖ រាល់បញ្ហាទាំងឡាយដែលលេចឡើងលើមុខរបស់អ្នក គឺចាប់ផ្ដើមចេញពីបញ្ហាផ្សេងៗក្នុងរាងកាយ។ ហេតុនេះហើយទើបអ្នកគួរតែផ្ដោតសំខាន់លើការទម្លាប់នៃការទទួលទាន។ ចាប់ផ្ដើមទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ ហើយស្បែករបស់អ្នកនឹងប្រែជាស្រស់ស្អាតប្រសើរជាងមុនជាមិនខាន។ ១០. មិនផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានទៀងទាត់ ៖ ស្រោមខ្នើយប្រមូលផ្ដុំនូវបាក់តេរីជាច្រើនចេញពីរាងកាយ និងប្រភពខាងក្រៅដទៃទៀត។ កំឡុងពេលគេងបាក់តេរីនឹងឆ្លងចូលស្បែកមុខរបស់អ្នកដែលបង្កឲ្យកើតជារោគមុន។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង ចូរធ្វើការផ្លាស់ប្ដូរស្រោមខ្នើយយ៉ាងហោចណាស់ ១ សប្តាហ៍ម្ដង៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 26, 2018
  • អន្តរជាតិ

    នារីសម័យថ្មីតែងតែរកនឹកនូវអ្វីដែលថ្មីប្លែកសម្រាប់ខ្លួន ដើម្បីកុំឲ្យមានភាពស៊ាំនិងទទួលបាននូវភាពស្រស់ស្អាតព្រមគ្នា។ ដោយនៅក្នុងរដូវកាលថ្មីនេះកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងអាវដែលមានក្រឡាខ្លា ដោយម៉ូតសម្លៀកបំពាក់ដែលមានក្រឡាខ្លានេះទោះបីីជាចេញម៉ូតយូរយ៉ាងណាក៏នៅតែមានការចាប់អារម្មណ៍ពីសំណាក់យុវវ័យ លើសពីនេះគេតែងតែលើកយកស្ទាយនេះមកផលិតសារជាថ្មីនៅគ្រប់រដូវការ ដោយគ្រាន់តែបន្ថែមស្ទាយបន្ដិចតែប៉ុណ្ណោះ។ ចង់ដឹងថាស្ទាយយ៉ាងណាសូមមើលរូបខាងក្រោមនេះ៖ ម៉ូតសំពត់នៅរដូវកាលថ្មីនេះ អត្ថបទ៖ Sai ប្រភព៖mthai

    April 26, 2018
  • PR

    ក្រុមហ៊ុនអាយ អេស​ អាយ ស្ទៀល បានសម្រេចជ្រើសរើសវីដេអូល្អៗចំនួន៥ ដើម្បីធ្វើការប្រកួតប្រជែង និង កំពុងបង្ហោះនៅលើទំព័រហ្វេសប៊ុកក្រុមហ៊ុន ISI STEEL សម្រាប់ឲ្យសាធារណជនបោះឆ្នោតគាំទ្រ តាមរយៈចំនួនLike និង Share ​ ក្នុងកម្មវិធីប្រកួតប្រជែងវីដេអូខ្នាតខ្លីក្រោមប្រធានបទ«គុណភាពផលិតផលដែក សម្រាប់គេហដ្ឋានអ្នក»។ ការបោះឆ្នោតគាំទ្រនេះ គឺនឹងត្រូវបញ្ចប់ទៅនៅថ្ងៃទី០៩ ឧសភា ឆ្នាំ ២០១៨​ខាងមុខនេះ។ សម្រាប់វីដេអូដែលទទួលជ័យលាភីលេខមួយនឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល ជ័យលាភីលេខ២ ទទួលបាន ២លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបាន ១លានរៀល។ លើសពីនេះទៅទៀត អ្នកទទួលជ័យលាភីក៏អាចនឹងមាន ឱកាសក្លាយជាបុគ្គលិករបស់សម្ព័ន្ធ អាយ

    April 26, 2018
  • PR

    សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ អ្នកប្រហែលជាចង់ដឹងថា តើម៉ាស៊ីនត្រជាក់ប្រភេទណា ដែលអាចសន្សំសំចៃថាមពល មិនសូវប៉ះពាល់ដល់បរិស្ថាន ដំណើរការផ្តល់ភាពត្រជាក់បានលឿននិងល្អ ព្រមទាំងអាចកំចាត់មេរោគបានថែមទៀត? សូមកុំព្រួយ! ជាមួយបច្ចេកវិទ្យាកាន់តែទំនើប របស់ម៉ាស៊ីនត្រជាក់សាមសុង S-Inverter ​​​plusស៊េរីថ្មីដែលបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗដូចជា Digital Inverter 8-Pole, Virus Doctor​ និង R32 ជាមួយគ្នាតែម្តង ។ តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា? Digital Inverter 8-Pole អាចសន្សំសំចៃអគ្គីសនីរហូតដល់ទៅ

    April 26, 2018
  • PR

    ទ្រូម៉ាន់នី​ដែល​ជា​ក្រុម​ហ៊ុន​ផ្ទេរប្រាក់ដ៏​ល្បី​ល្បាញ​មួយ​កំពុង​តែ​ពង្រីក​វិសាល​ភាព​ និង​កិត្តិនាម​របស់​ខ្លួន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ បាន​រៀបចំ​នូវ​កម្មវិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង ស្តីអំ​ពី​សហ​ប្រតិបត្តិការ​អាជីវកម្ម ​លើសេវា​កម្ម​ បង់ថ្លៃសិក្សា​ជា​មួយ​ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប។ នៅ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា កាល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ២០១៨ លោក​ គង់ មាន អគ្គនាយក​ ក្រុមហ៊ុន​ទ្រូម៉ាន់នី​ ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​៖ បច្ចុប្បន្ន​ក្រុម​ហ៊ុន​យើង​ខ្ញុំ​មាន​ភ្នាក់ងារ​ប្រមាណ​ជា ៥០០០ភ្នាក់ងារ​ និង​ អតិថិជនសរុបជាង​​១លាននាក់ នៅទូ​ទាំង​២៥​ខេត្ត/ក្រុង​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​យើង​នៅ​តែ​បន្ត​ពង្រីក​ភ្នាក់ងារ​ឱ្យ​កាន់​តែ​ច្រើន​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទ្រូម៉ាន់នី​ ក៏​ដូច​ជា​អតិថិជន​របស់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ទ្រូម៉ាន់នី​ផង​ដែរ។ លោក​ គង់ ​មាន បាន​បន្ត​ទៀត​ថា៖ ថ្ងៃនេះ​ក្រុមហ៊ុនទ្រូម៉ាន់នី មាន​កិត្តិយស​ក្នុង​ការ​ក្លាយ​ជា​ដៃគូ​សហការ​ជាមួយ​ស្ថាប័នអប់រំ

    April 26, 2018
  • បច្ចេកវិទ្យា

    តើម៉ូដែលអ្វីដែលនឹងចេញបន្ទាប់ពីទូរស័ព្ទ iPhone X ? យើងពិតជាឆ្ងល់ ជាពិសេសចាប់តាំងពីក្រុមហ៊ុន Apple មិនបានបញ្ចេញម៉ូដែល iPhone 9 រួចចេញនូវម៉ូដែល iPhone 8, iPhone 8 Plus និង iPhone X វិញកាលពីខែកញ្ញាកន្លងទៅ។ យោងតាមក្រុមអ្នកវិភាគមកពីក្រុមហ៊ុន Guggenheim Securities (តាម AppleInsider) បានឱ្យដឹងថាក្រុមហ៊ុន Apple អាចនឹងរក្សាម៉ូដែល iPhone X ដែលជាម៉ូដែលទំនើបបំផុតរបស់ខ្លួននិងរក្សាឈ្មោះប្រចាំត្រកូលគឺ “iPhone” នៅពេលស៊េរីថ្មីត្រូវបានបញ្ចេញ ។

    April 26, 2018
  • សង្គម

    កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករកំពស់ទឹកជំនន់លើកទី ១ ប្រចាំឆ្នាំ ២០១៨ ដែលមានដូចខាងក្រោមនេះ៖

    April 26, 2018
  • រថយន្ត

    កាលពីថ្ងៃពុធ កន្លងទៅនេះ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Ford បាននិយាយទាំងជឿជាក់ថា ក្រុមហ៊ុនខ្លួនបាននឹងកំពុងឈានមុខគេលើទីផ្សាររថយន្ដក្នុងប្រទេសអាមេរិចខាងជើង ហើយមិនយូរទៀតទេក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិចមួយនេះនឹងឈានមុខគេលើទីផ្សារពិភពលោកតែម្ដង។ ការផ្លាស់ប្ដូរគោលដៅទីផ្សាររបស់ក្រុមហ៊ុន Ford គឺផ្ដោតសំខាន់លើការលុបចោលម៉ូដែលចាស់ៗទាំងអស់ ដោយទុកតែម៉ូដែលទំនើបៗមួយចំនួនដូចជា Mustang (រថយន្ដស្ព័រ) ជាដើម។ ការសម្រេចចិត្តនេះ ក៏ដោយសារសង្កេតឃើញមានតម្រូវការទីផ្សាររថយន្ដទំនើបខ្ពស់ ហើយរាល់ម៉ូដែលមួយចំនួនដូចជា Fusion, Taurus, CMax និង Fiesta គឺមិនត្រូវបានចេញលក់លើទីផ្សារសហរដ្ឋអាមេរិច កាណាដា និងមិចស៊ីកូទៀតឡើយ។ មួយវិញទៀត ក្រុមហ៊ុន Ford ក៏សង្កេតឃើញទៀតថា អាជីវកម្មរថយន្ដក្នុងសហរដ្ឋអាមេរិចគឺផ្ដោតសំខាន់លើប្រភេទ Pick up និង SUV ទៅវិញទេ។ តាមរយៈការសម្រេចចិត្តនេះ បានធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយការចំណាយប្រាក់ដើមរហូតដល់ទៅ 11.5ពាន់លានដុល្លារឯណោះ ដោយសារគ្មានតម្រូវការចំណាយលើវិស្វករ ការអភិវឌ្ឍបច្ចេកវិទ្យា

    April 26, 2018