Khmernote Media
  • បច្ចេកវិទ្យា

    កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Apple បានឱ្យដឹងថាខ្លួនឈប់ផលិតឧបករណ៍ AirPort router របស់ខ្លួនទៀតហើយ។ អតិថិជននឹងអាចទិញវានៅក្នុងហាង Apple Store និងតាមរយៈអ្នកលក់បន្តដែលបានអនុញ្ញាតរហូតដល់អស់ពីស្តុក។ ក្រុមហ៊ុន Apple ក៏នឹងបន្តផ្គត់ផ្គង់ដល់ឧបករណ៍ router ចាស់ៗចំពោះសេវាកម្មនិងគ្រឿងបន្លាស់ផ្សេងៗរយៈពេល 5 ឆ្នាំ។ ក្រុមហ៊ុននេះបានធ្វើ Update ចុងក្រោយចំពោះឧបករណ៍ AirPort Extreme $199 និងឧបករណ៍ AirPort Time Capsule $299 នៅក្នុងខែមិថុនាឆ្នាំ 2013 ជាមួយនឹង 802.11ac Wi-Fi ប៉ុន្តែចំពោះឧបករណ៍ AirPort Express

    April 27, 2018
  • បច្ចេកវិទ្យា

    ក្រុមអ្នកវិភាគនៅ IHS Markit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់នឹង “ធ្វើឱ្យទូរស័ព្ទមានអេក្រង់ពេញដែលមានលក្ខណៈពិសេស” ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei បានផ្តោតលើការធ្វើឲទូរស័ព្ទស្មាតហ្វូនស្ទើតែមិនមានគែមនៃអេក្រង់។ មានម៉ូដែលតែពីរគត់ដែលអ្នកអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់គឺ Vivo X20 Plus UD ដែលលក់ចេញជាច្រើននៅក្នុងប្រទេសចិននិងម៉ូដែល Porsche Design Huawei Mate RS ដែលជាម៉ូដែល Limited-Edition ដែលមានកាមេរ៉ាចំនួនបីនៅខាងក្រោយ ក្នុងតំលៃប្រហែលនឹង $2,100 ឬ 1,500 ផោននិង 2,700 ដុល្លារអូស្រ្តាលី។ ឥលូវនេះទូរស័ព្ទដែលមានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់គឺកំពុងមានការផលិតជាច្រើន។

    April 27, 2018
  • អន្តរជាតិ

    ប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចលើកដំបូងនៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំ​សន្តិភាពមួយ ជាមួយនឹងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន។ វត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងទឹកដីកូរ៉េខាងត្បូងនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយ ព្រោះថាក្នុងរយៈពេល៦៥ឆ្នាំចុងក្រោយនេះពុំមានមេដឹកនាំកូរ៉េខាងជើងណា ម្នាក់ទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះទេ។ ក្នុងវីដេអូគេបានឃើញប្រមុខដឹកទាំងពីរចាប់ដៃគ្នាជាមួយនឹងទឹកមុខរីករាយខ្លាំងបំផុត ហើយគាត់ទាំងពីរនាក់ក៏បានដើរកាន់ដៃគ្នាយ៉ាងស្និតស្នាល ដើម្បីដើរចូលទៅកាន់វិមាន Panmunjom ដែលកន្លែងនេះក៏ធ្លាប់ជាកន្លែងអតីតមេដឹងនាំកូរ៉េទាំងពីរកាលពីជំនាន់មុនបានចុះហត្ថលេខាបញ្ចប់សង្គ្រាមជាមួយគ្នាកាលពីឆ្នាំ ១៩៥៣ ផងដែរ។ បន្ទាប់ពីបានជួបគ្នានៅពេលព្រឹករួច លោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៊ីន ​បានត្រលប់ទៅពិសារអាហារថ្ងៃត្រង់ផ្សេងគ្នា ហើយពួកគាត់នឹងត្រលប់មកជួបគ្នាវិញនៅពេលរសៀលសារជាថ្មីម្តងទៀត ដើម្បីដាំដើមឈើសន្តិភាព និងពិសារអាហារពេលល្ងាចជាមួយគ្នាជាកិច្ចបញ្ចប់ជំនួបនេះ៕ អត្ថបទ៖ ភក្តី

    April 27, 2018
  • សង្គម

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉ បានផ្តល់ជូន ទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណងគម្រោង Public Wifi និង Digital Connectivity for School ដោយតម្លៃនៅទីតាំងចំនួន០៥កន្លែងគឺ៖ ១. សួនច្បារសម្តេច ហ៊ុន សែន ២. សួនច្បារមុខព្រះបរមរាជវាំង ៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុងកំពង់លែង ខេត្តកំពង់ឆ្នាំង ៤.

    April 27, 2018
  • អន្តរជាតិ

    វៀតណាម៖ កាលពីពេលកន្លងទៅនេះរឿងអាស្រូវនៃអាជីវកម្មលក់កាហ្វេលាយជាមួយនឹងថ្មពិល ត្រូវបានគេបង្រ្កាបនៅក្នុងប្រទេសវៀតណាម ហើយសារព័ត៌នេះក៏បានក្លាយជាប្រធានបទក្តៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែកាហ្វេវៀតណាមក៏មានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ក្រោយបង្រ្កាបករណីនេះ អាជ្ញាធរបានចាប់ខ្លួនស្រី្តម្នាក់មានឈ្មោះថា ង្វៀន ធី​ ​ថាញ់ ល័ន ជាម្ចាស់អាជីវកម្ម និងបក្សពួក៤នាក់ទៀត ហើយនឹងរឹបអូសបានកាហ្វេលាយជាមួយនឹងថ្មពិលទម្ងន់២១តោន និងម្សៅថ្មពិល២០០គីឡូក្រាមផងដែរ។ ក្នុងសន្និសិទ្ធសារព័ត៌មានជាផ្លូវការមួយ អាជ្ញាធរវៀតណាមបានឲ្យដឹងថា ស្រ្តីជាមេក្លោងប្រឈមនឹងការជាប់គុករហូតដលទៅ២០​ឆ្នាំ។ ក្នុងសន្និសិទ្ធសារព័ត៌នេះក៏ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតដែរគឺថា ក្រុមអ្នកសារព័ត៌មានបានសង្ស័យថា ផលិតម្រេចក៏ត្រូវបានគេលាយជាមួយនឹង ម្សៅថ្មពិលដែរ។ សូមបញ្ជាក់ថា ពេលគេចុះទៅបង្រ្កាបករណីកាហ្វេលាយជាមួយនឹងថ្មិពិលនោះ គេក៏ប្រទះឃើញមានផលិតផលម្រេចលាយជាមួយនឹងថ្មពិលនៅទីនោះដែរ។ យ៉ាងណាក្តី អាជ្ញាធរដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការនាំចេញម្រេច បានឲ្យដឹងថា ចំពោះករណីម្រេចលាយជាមួយនឹងថ្មពិលនេះបានកើតឡើងតែនៅក្នុងកន្លែងផលិតតូចតាច និងតិចតួចប៉ុណ្ណោះ ដែលវានឹងមិនធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលម្រេចរបស់វៀតណាមទាំងមូលនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ tuoitre

    April 27, 2018
  • រថយន្ត

    រថយន្តដែលកំពុងពេញនិយម និងឆក់យកបេះដូងអ្នកប្រើប្រាស់មួយចំនួនធំ គឺរថយន្ត Toyota Prius ក៏ព្រោះតែវាជាប្រភេទរថយន្តដែលស៊ីសាំងតិចបំផុត សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាពិសេសអ្នកដែលជិះឡានច្រើនក្នុងមួយថ្ងៃៗ។ ថ្វីត្បិតថារថយន្ត Toyota Prius ជាច្រើនរថយន្តដែលស៊ីសាំងតិចក៏ពិតមែន ហើយក៏មានមនុស្សមិនតិចដែរ កំពុងតែមានគោលបំណងចង់ទិញវាយកមកប្រើប្រាស់។ ថ្ងៃនេះដែរក្រុមការងារយើងបានចុះផ្ទាល់ ដើម្បីសាកសួរពីម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត M Car Part & Services ដែលមានបទពិសោធន៍ទាក់ទងនឹងរថយន្ត Prius ក្នុងគោលបំណងចែករំលែកជូនដល់ប្រជាពលរដ្ឋយើង ដែលកំពុងតែមានបំណងទិញរថយន្តប្រភេទនេះមកប្រើប្រាស់។ លោក អ៊ឹម សុខសរ បានប្រាប់អោយដឹងថា មុននឹងសម្រេចចិត្តទិញរថយន្ត Prius អ្នកត្រូវត្រៀមលក្ខណៈថា ថ្ងៃណាមួយវានឹងមានបញ្ហាខូចខាតគ្រឿងបន្លាស់ មួយចំនួន

    April 27, 2018
  • បច្ចេកវិទ្យា

    យោងតាមការបង្ហោះមួយ ដែលធ្វើឡើងលើបណ្ដាញសង្គមរបស់ប្រទេសចិន បានបង្ហាញយ៉ាងច្បាស់ថា ជំនាន់ក្រោយនៃ iPhone SE នឹងមានផ្ទៃខាងក្រោយជាកញ្ចក់ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។ មិនតែប៉ុណ្ណោះ សម្រាប់រន្ធដោតកាសគឺនៅតែបន្ដមានដដែល។ កាលពីជំនាន់ iPhone 4s គឺជាម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple ដែលមានភ្ជាប់មកជាមួយនឹងកញ្ចក់នាផ្នែកខាងក្រោយ ហើយការបំពាក់នេះក៏ជាការចាប់ផ្ដើមដំបូងនៃបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ ពោលគឺក្រុមវិស្វករបានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យានេះឡើងរហូតដល់បានសម្រេចដូចសព្វថ្ងៃ។ គួរបញ្ជាក់ផងដែរថា កញ្ចក់ដែលបំពាក់នៅផ្ទៃខាងក្រោយរបស់ iPhone SE 2 គឺពេញផ្ទៃតែម្ដង មិនដូចស៊េរីមុនដែលមានមួយចំណាត់លើ និងក្រោមផ្សេងគ្នានោះទេ។ យោងតាមគេហទំព័រ Mac Otakara បានលើកឡើងថា ជំនាន់ថ្មីនៃ iPhone SE 2 នឹងត្រូវបានចូលមកដល់ទីផ្សារក្នុងខែឧសភា

    April 27, 2018
  • PR

    ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចុះទៅប្រគល់រង្វាន់ដោយផ្ទាល់ដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះរង្វាន់ជាច្រើន ពីកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ដោយការចុះទៅប្រគល់រង្វាន់នៅតាមបណ្តាខេត្តក្រុង ជាច្រើននេះនឹងធ្វើឡើងចាប់ពីថ្ងៃទ​ី ៣០ ខែមេសា ឆ្នាំ២០១៨ នេះតទៅហើយ។ ការចុះទៅប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG បន្ទាប់ពីបានរកឃើញគូស្វាមីភរិយាថ្មី ដែលមានសំណាងចំនួន ១០៥ គូបន្ថែមទៀត ដែលបានឈ្នះរង្វាន់ពីកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ដោយពួកគាត់បានជាវស្រាបៀរ GANZBERG ដើម្បីទទួលភ្ញៀវនៅក្នុងកម្មវិធីសិរីមង្គលរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារ

    April 27, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងលេខ០៣៩២ ផក. ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងផែនការស្តីពីការប្រឡងជ្រើសរើសនិស្សិតឲ្យចូលបម្រើការងារជាមន្ត្រីរាជការនៅក្នុងក្របខ័ណ្ឌក្រសួងផែនការឆ្នាំ២០១៨ចំនួន៤១នាក់។ កាលបរិច្ឆេទនៃការទទួលពាក្យចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ចំណែកឯកាលបរិច្ឆេទនៃកាប្រឡងគឺប្រព្រឹត្តិធ្វើទៅនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការស្ថិតិ ស្ថិតនៅផ្លូវលេខ៥៩៨ ខាងជើងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំងាយ៥០០ម៉ែត្រ។ សម្រាប់ព័ត៌មានលំអិតផ្សេងៗសូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖ អត្ថបទ៖ សេម

    April 27, 2018
  • អន្តរជាតិ

    បើយោងតាមស្ថាប័ន The RAND Corporation របស់សហរដ្ឋអាមេរិកបានបានធ្វើការព្យាការណ៍ថា នៅក្នុងឆ្នាំ ២០៤០​​​ ខាងមុខនេះ សង្គ្រាមនុយក្លេអ៊ែរ ដែលអាចបំផ្លិចបំផ្លាញជីវិតមនុស្សជាតិអាចនឹងកើតមានឡើង ហើយសង្គ្រាមនោះគឺជាការបង្កឡើង ដោយក្រុម AI (Artificial Intelligence ជាប្រភេទមនុស្សយន្តដែលគេបង្កើតឡើង)។ ការអះអាងដូចនេះត្រូវបានស្ថាប័នខាងលើធ្វើឡើងក្នុងសន្និសិទ្ធការសែតជាផ្លូវការមួយកាលពីពេលថ្មីៗនេះ ហើយខ្លឹមសារនេះត្រូវបានសារព័ត៌មានល្បីៗជាច្រើននៅលើពិភពលោកយកទៅចុះផ្សាយផងដែរ។ ស្ថាប័នខាងលើបានបន្ថែមទៀតថា បច្ចុប្បន្ននេះការវិឌ្ឍន៍របស់ក្រុម AI កាន់រីកចម្រើនឡើងពីមួយកម្រិតទៅមួយកម្រិត រហូតដល់ដំណាក់កាលមួយ ដែលគេពិបាកនឹងគ្រប់គ្រងវាខ្លាំងណាស់។ ពិភពលោកទាំងមូលនៅចាំបានថា កាលពីអំឡុងឆ្នាំ ១៩៤០ ដល់ ១៩៥០ ពិភពលោកនៅមានសង្គ្រាមត្រជាក់មួយ ​ដែលអាចបង្កឲ្យបញ្ហាមួយចំនួនធំសម្រាប់ពិភពលោកផងដែរ ហើយសង្គ្រាមនុយក្លេអ៊ែរដែលនឹងអាចកើតមាននៅក្នុងឆ្នាំ ២០៤០ នោះ

    April 27, 2018