- Khmernote Media
- PR
ភ្នំពេញថ្ងៃ ទី 27 មេសា 2018 – នៅថ្ងៃនេះ ក្រុមហ៊ុន Reantamchet Education Co.,LTD បានធ្វើពិធីសម្ពោធជាផ្លូវការ នូវកម្មវិធីរៀនតាមប្រព័ន្ធអនឡាញបែបសង្គម ដំបូងគេបំផុតនៅប្រទេសកម្ពុជា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ រៀនតាមចិត្ត គឺជា វេទិការៀនតាមប្រព័ន្ធអនឡាញដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា ដែលមានជា គេហទំព័រ និងកម្មវិធីទូរស័ព្ទ ដែលអ្នកប្រើប្រាស់អាចដោនឡូត បានលើ iOS និង Android។ គេហទំព័រ និងកម្មវិធីទូរស័ព្ទនេះ
April 28, 2018 - PR
ក្រុមហ៊ុន DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់លើទី្វបអាស៊ី រួមជាមួយក្រុមហ៊ុន WIPRO UNZA ដែលជាក្រុមហ៊ុនផលិតផលិតផលថែរក្សាខ្លួនឈានមុខគេបានបានរៀបចំ កម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់ដៃគូអាជីវកម្មសំរាប់ ឆ្នាំ ២០១៨។ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨ -ក្រុមហ៊ុន DKSH Cambodia ដោយបានទទួលការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន WIPRO UNZA បានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់អតិថិជនសំរាប់ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់សាខាទី២ រាជធានីភ្នំពេញ។ ក្រុមហ៊ុន WIPRO UNZA ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ដែលមានផលិតផលចំបងចំនួនពីរម៉ាក គឺ អង់សង់ទ័រ និងរ៉ូម៉ាណូ។ បច្ចុប្បន្នការលក់ផលិតផលទាំងនេះបានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការគាំទ្រឥតឈប់ឈរ ពីសំណាក់ដៃគូដូចជា DKSH អ្នកលក់ និងអ្នកប្រើប្រាស់។ ក្នុងការរៀបចំកម្មវិធីនេះ ក្រុមហ៊ុន WIPRO
April 28, 2018 - អន្តរជាតិ
ការទៅកំសាន្តនៅកោះម៉ាឌីវគឺជាក្តីស្រមៃមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់នៅជុំវិញពិភពលោក តែ យ៉ាងណាក្តីការចំណាយប្រាក់ដ៏ច្រើន ដើម្បីទៅកាន់ទៅនោះគឺជាបញ្ហាមួយសម្រាប់មនុស្សទូទៅ។ ដូចនេះហើយទើបយើងសូមធ្វើ ការណែនាំលោកអ្នកនូវវិធីមួយចំនួន ដែលអនុញ្ញាតឲ្យអ្នកចំណាយមិនលើលពី៦៤០ដុល្លារនោះទេ ដើម្បីអាចទៅដល់កោះម៉ាឌីវបាន។ ១.ការធ្វើដំណើរ៖ សូមព្យាយាមកក់សំបុត្រយន្តឲ្យបានយូរមុនពេលធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ នោះអ្នកអាចនឹងទទួលបានការបញ្ចុះតម្លៃច្រើន ដែលតម្លៃអាចនៅសល់ត្រឹមចន្លោះពី ៨០ ដុល្លារ ទៅ ១៣០ ដុល្លារ។ ២.ការស្នាក់នៅ៖ កុំស្នាក់នៅលើកោះម៉ាឌីវអី អ្នកគួរស្វែងរកកន្លែងស្នាក់នៅក្បែរៗនោះដូចជានៅលើកោះ Maafushi, Fulidhoo, Guraidhoo និង Male ជាដើម ដែលការស្នាក់នៅអាចមានតម្លៃប្រហែលជា២០ដុល្លារក្នុងមួយយប់ ឬចន្លោះពី ១០០ ដុល្លារ ទៅ ១៥៥ ដុល្លារក្នុងរយៈពេល
April 28, 2018 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានប្រកាសជាផ្លូវការថា នឹងធ្វើការបន្ថែមចំនួនឆ្នាំនៃសុពលភាពរបស់លិខិតឆ្លងដែនថៃរហូតដល់១០ឆ្នាំ ដើម្បីផ្តល់ភាពងាយស្រួល់ដល់ប្រជាពលរដ្ឋគ្រប់រូប។ កន្លងមកលិខិតឆ្លងដែនថៃ មានសុពលភាពក្នុងការប្រើប្រាស់ត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ គិតចាប់ពីថ្ងៃដែលគេបានចេញលិខិតឆ្លងដែននេះ។ ក្រសួងការបរទេសថៃបានបន្ថែមទៀតថា សុពលភាពនៃលិខិតឆ្លងដែនថ្មីនេះនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅលីវ ដែលមានអាយុ២០ ឆ្នាំ ឬច្រើនជាងនេះ និងប្រជាពលរដ្ឋដែលរៀបការហើយមានអាយុ១៧ឆ្នាំ ឬច្រើនជាងនេះ។ ពេលនេះគេកំពុងរៀបចំធ្វើការផ្លាស់ប្ដូរប្រភេទលិខិតឆ្លងដែនថ្មីនេះ ហើយគេរពឹងថានៅមុនខែកុម្ភៈឆ្នាំក្រោយប្រជាពលរដ្ឋថៃគ្រប់រូបនឹងអាចប្រើប្រាស់លិខិតឆ្លងដែនថ្មីនេះហើយ។ លិខិតឆ្លងដែនថ្មីនេះ នឹងមានទិន្នន័យច្រើនជាងមុន ហើយគុណភាពក៏ល្អប្រសើរជាងមុនដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
April 28, 2018 - អន្តរជាតិ
ចិន៖ យោងតាមក្រុមអ្នកសិក្សាអំពីការអភិវឌ្ឍសង្គមរបស់ចិនបានលើកឡើងថា សត្វកន្លាតធំៗ (Supper-cockroach) ជាច្រើនលានក្បាលនឹងត្រូវបានគេបង្កើតឡើង ឬចិញ្ចឹមពួកវាដើម្បីប្រើប្រាស់ធ្វើជាឱសថផ្សេងៗ ។ យោងតាមការសិក្សាបានរកឃើញថា ដោយសារតែភាពរីកចម្រើននៃ AI (Artificial Intelligence ជាប្រភេទមនុស្សយន្តដែលគេបង្កើតឡើង) និង បច្ចេកវិទ្យាផ្សេងៗនៅតាមក្រុមហ៊ុនធំៗនោះ គេអាចបង្កើតឲ្យមានកន្លាតរហូតដល់ ៦ ពាន់លានក្បាលក្នុងមួយឆ្នាំ ក្នុងនោះផងដែរគេបានរកឃើញទៀតថា គ្រាន់តែអគារដ៏ដំមួយ ដែលមានទំហំធំជាងតារាងបាល់ទាត់ ២ ដងនោះ អាចបង្កើតឲ្យមានកន្លាត ២២លាន ក្បាលបាត់ទៅហើយ។ យ៉ាងណាក្តី ក្តីព្រួយបារម្ភក៏បានកើតឡើងដែរគឺថា គេបារម្ភថាមានក្រុមហ៊ុនមួយចំនួនអាចបង្កើតកន្លាតធំៗ (Supper-cockroach) ទាំងនេះឲ្យទៅបង្កបញ្ហាដល់អ្នក ដែលរស់នៅក្បែរនោះ និងបំផ្លាញតំបន់ដែលនៅក្បែរៗនោះផងដែរ។ លោកបណ្ឌិត
April 28, 2018 - អន្តរជាតិ
បរទេស ៖ ទោះបីជាខឹងយ៉ាងណាក៏ដោយតែការប្រើប្រាស់ហឹង្សាទៅលើអ្នកដទៃរឺទ្រព្យសម្បត្តិរបស់គេវានៅតែជារឿងដែលមិនត្រឹមត្រូវ។ តាមប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីមួយ ដែលបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពេលគេបានវាយបំផ្ញាញរថយន្តរបស់ស្រ្តីម្នាក់ផ្ទៃពោះម្នាក់។ ហេតុការណ៍នេះបានកើតឡើតងនៅកាលពីថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ម្ចាស់រថយន្តដែលរងការខូចខាតត្រូវគេស្គាល់ថាជាស្រ្តីមានផ្ទៃពោះវ័យ២៧ឆ្នាំ។ តាមប្រភពបានអោយដឹងថាស្រ្តីរងគ្រោះបានដឹកប្អូនស្រីរបស់ខ្លួនមកដាក់នៅកន្លែងធ្វើការ នាងបានបត់រថយន្តអែបទៅស្តាំ។ ស្រប់ពេលនោះដែលម៉ូតូមួយគ្រឿងបើកក្នុងល្បឿនលឿន ជិះមកបុកត្រូវកន្ទុយខាងឆ្វេងនៃរថយន្តរបស់នាង។ នៅពេលដែលនាងនិយាយថាចង់ប្តឹងប៉ូលិស បុរសម្នាក់ចាប់ផ្តើមខឹងហើយវាយប្រហារទៅលើរថយន្តស្រ្តីរងគ្រោះដោយមួកសុវត្ថុភាពនិងញញួរ នាងបានទាក់ទងទៅសុំជំនួយពីប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនបុរសម្នាក់នេះ ហើយបានពិនិត្យឃើញសារធាតុញៀននៅក្នុងខ្លួនរបស់គេទៀត៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ thecoverage
April 27, 2018 - អន្តរជាតិ
ស្បែកក្រិនជាបញ្ហាគួរឲ្យរំខាន កាត់បន្ថយសម្រស់ និងករណីខ្លះវាបង្កឲ្យមានការឈឺចាប់ថែមទៀត។ ភាគច្រើនស្បែកក្រិន គឺកើតឡើងនៅត្រង់បាតជើង និងកែងជើង។ ទោះជាយ៉ាងណាក៏ដោយ មិនចាំបាច់បារម្ភពេកឡើយ ក៏ព្រោះបញ្ហានេះ គឺងាយស្រួលនឹងដោះស្រាយណាស់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែសាកល្បងអនុវត្តន៍តាមវិធីសាស្ត្រងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់ស្បែកដែលក្រិនមួយចំនួនខាងក្រោមនេះ ៖ ១. ថ្នាំអាស្ពេរ៊ីន និងក្រូចឆ្មារ ៖ គ្រឿងផ្សំដែលត្រូវការ គឺ អាស្ពេរ៊ីន ៧ គ្រាប់ និងទឹកក្រូចឆ្មារ ១ ផ្លែ (ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង)។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវបុក ឬកិនកំទេចអាស្ពេរ៊ីនឲ្យម៉ត់សិន រួចចាក់ទឹកក្រូចឆ្មារចូល ហើយកូរលាយឲ្យសព្វប្រែជាល្បាយខាប់ៗ។ អ្នកអាចបន្ថែមទឹកធម្មតាចូរបន្តិច ប្រសិនបើខាប់ពេក។ ដំណាក់កាលបន្តមកទៀត គឺអ្នកត្រូវលាងសម្អាត និងជូតស្បែកដែលក្រិនឲ្យស្ងួត សឹមលាបល្បាយដែលលាយរួចពីលើ ហើយយកផ្លាស្ទិកមករុំទុកចោលសម្រាប់រយៈពេល ២០ នាទី បន្ទាប់មកប្រើទឹកក្ដៅលាងសម្អាតល្បាយចេញ រួចយកថ្មខាត់មកដុសខាត់ថ្នមៗលើស្បែកក្រិននោះជាការស្រេច។ ២. ខ្ទឹមបារាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកាត់ខ្ទឹមបារាំងជា ២ រួចយកម្ខាងមកដុសលើស្បេកដែលក្រិន បន្ទាប់មកពាក់ស្រោមជើងឲ្យជិត និងទុកចោលបែបនេះសម្រាប់រយៈពេល
April 27, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona ព្រួយបារម្ភថាពួកគេនឹងត្រូវចំណាយច្រើនជាងការរំពឹងទុកក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid នេះយោងតាមសារពត៌មាន Sports បានចុះផ្សាយ។ ក្លឹបយក្សនៅក្នុងតំបន់កាតាឡាន់មួយនេះកំពុងស្ថិតនៅក្នុងកំពូលក្លឹបដែលចង់បានខ្សែប្រយុទ្ធ Antoine Griezmann នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរំពឹងទុកថានឹងចំណាយប្រាក់ដល់ទៅ 100លានអឺរ៉ូ ដើម្បីទិញខ្សែប្រយុទ្ធ Antoine Griezmann។ ប៉ុន្ដែពេលនេះកុងត្រារបស់ខ្សែប្រយុទ្ធ Antoine Griezmann ដែលនៅសេសសល់ត្រូវបានក្លឹប Atletico Madrid ទាមទារដំឡើងថ្លៃដល់ទៅ 40លានអឺរ៉ូ ដូច្នោះប្រសិនបើក្លឹបអ្នកមានបុណ្យ Barcelona ចង់បាន Griezmann
April 27, 2018 - អន្តរជាតិ
បរទេស ៖ កាលពីព្រឹកថ្ងៃនេះព្រឹត្តិការណ៍ដ៏រំជើមរំជួលរបស់ពិភពលោកមួយបានកើតឡើង ដែលមេដឹកនាំផ្តាច់ការកូរ៉េខាងជើងបានឈានជើងចូលក្នុងទឹកដីកូរ៉េខាងត្បូងជាលើកដំបូង។ លោក Kim Jong-un ត្រូវបានគេចាតុទុកជាមេដឹកនាំផ្តាច់ការរបស់ប្រទេសកូរ៉េខាងជើងទីមួយដែលឈានជើងចូលទឹកដីកូរ៉េខាងត្បូង ក្រោយរយៈជាង៦៥ឆ្នាំដែលកូរ៉េបានបែកបាក់ជា២។ ។ មេដឹកនាំដែលប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកកាលពីប៉ុន្មានខែមុន ប្រែក្លាយមកជាទទួលរាក់ទាក់យ៉ាងកក់ក្តៅដូចជាមិត្តចាស់។ លោក Moon Jae-in បានដឹកដៃលោក Kim Jong-un ឆ្លងចូលទឹកដីកូរ៉េខាងត្បូងជាលើកដំបូងនៅក្នុងតំបន់ព្រៃទី៣៨ ដែលមិនមានយោធាឈរជើង។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅលោក im Jong-un បានបង្ហាញអារម្មណ៍រំភើបបន្ទាប់ពីឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធា។ លោកបានបន្ថែមទៀតថា “ហេតុអ្វីត្រូវប្រើពេលយូររហូតដល់ជាង១១ឆ្នាំ”។ លោកប្រធានាធបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា “បន្ទាត់កំណត់ព្រំដែននេះមិនមែនជានិមិត្តរូបនៃការបែងចែកទៀតទេ ប៉ុន្តែជានិមិត្តរូបនៃសន្តិភាព។ ការចរចាសន្តិភាពរវាងលោក Kim
April 27, 2018 - អន្តរជាតិ
បញ្ហាសក់ខូចគឺជារឿងដែលនារីតែងតែជួបប្រទះ ដោយសារតែពួកគេឧស្សាហ៍ផ្លាស់ប្ដូរពណ៌សក់ ក៏ដូចជាធ្វើសក់ជាញឹកញាប់ដែលជាហេតុធ្វើឲ្យសក់របស់ពួកគេតែងមានបញ្ហា។ ដូចនេះដើម្បីការពារកុំឲ្យសក់របស់អ្នកឆាប់ខូច អ្នកគួរតែសាលល្បងនូវវិធីងាយៗទាំងនេះដើម្បីឲ្យសក់អ្នកមានភាពត្រង់ស្អាត និងទទួលបានសុខភាពសក់បានល្អ៖ ១. ក្រោយពីធ្វើការកក់សក់រួចអ្នកគួរតែប្រើជាមួយនឹងសាប៊ូព្យាបាលសក់៖ នៅពេលដែលអ្នកប្រើជាមួយនឹងសាប៊ូព្យាបាលសក់អាចជួយឲ្យសក់អ្នកទន់ និងមិនធ្វើឲ្យសក់អ្នកជំពាក់ចូលគ្នា ២. ជូតសំអាតសក់ស្រាលៗ៖ នៅពេលដែលអ្នកកក់សក់រួចអ្នកគួរតែយកក្រណាត់ស្ងួតមកធ្វើការជូតថ្នមៗ ជៀសវាងជូតសក់ខ្លាំងព្រោះវាងាយធ្វើឲ្យសក់អ្នកខូច ដោយសារតែសក់សើមគឺជាពេលដែលសក់អ្នកទន់ខ្សោយបំផុត ៣. រកពេលវេលាដើម្បីធ្វើការថែរក្សាសក់៖ ដើម្បីធ្វើឲ្យសក់អ្នកស្រស់ស្អាត អ្នកគួរតែឆ្លៀតពេលមួយសប្ដាហ៍ដើម្បីថែរក្សាសរសៃសក់របស់អ្នកឲ្យមានភាពទន់ និងរលូងស្អាត ៤. ប្រើស៉េរូមសម្រាប់ថែរក្សាសក់មុនធ្វើប្រើម៉ាស៊ីនសម្ងួតសក់៖ ដើម្បីជៀសវាងសក់ស្ងួត រឺបែកចុងអ្នកគួរតែរកស៉េរូម រឺក៏ប្រេងសម្រាប់លាបសក់មកលាបនៅគល់សក់ជាមុន នៅមុនពេលប្រើជាមួយនឹងម៉ាស៊ីនសម្ងួតសក់ ៥. អ្នកគួរជៀសវាងគៀបសក់ទាំងសក់របស់អ្នកនៅសើម៖ អ្នកមិនគួរធ្វើការគៀបសក់ទាំងសក់នៅសើមនោះទេ ទោះបីជាអ្នកប្រជាប់យ៉ាងណាក៏ដោយព្រោះថាវាប៉ះពាល់ដល់បញ្ហាសក់ជាខ្លាំងវាអាចបណ្ដាឲ្យសក់អ្នកស្ងួត និងឆាប់បែកចុង ៦. អ្នកគួរតែចាប់សក់ម្ដងបន្ដិចនៅពេលដែលធ្វើការគៀបសក់៖ ដើម្បីធ្វើការគៀបសក់ហើយមិនចង់ឲ្យប៉ះពាល់ដល់ស្បែកក្បាល
April 27, 2018









