Khmernote Media
  • អន្តរជាតិ

    វាត្រូវបានគេជឿថា ការរំញោចនៃចំណុចសំខាន់ៗមួយចំនួនអាចធ្វើឲ្យរាងកាយកើនឡើងនូវថាមពល។ យោងតាមក្បួនវេជ្ជសាស្ត្របុរាណចិន និងការម្ជុលវិទ្យាសាស្ត្រ បញ្ហាសុខភាពជាច្រើនដែលយើងជួបប្រទះ គឺមានជាប់ទាក់ទងជាមួយការស្ទះ និងអតុល្យភាពនៃថាមពល។ ក្រុមអ្នកជំនាញបានអះអាងថា ដើម្បីបង្កើនមុខងារនៃសរីរាង្គរបស់យើង យើងគួរតែបង្កើនលំហូរនៃថាមពល។ ការម៉ាស្សានៅត្រង់ចំណុចជាក់លាក់មួយចំនួនលើរាងកាយ គឺជាការរំដោះថាមពលដែលរាំងស្ទះ កម្ចាត់ភាពតានតឹង និងជួយដឹកនាំលំហូរថាមពល។ ដុំទឹកកក គឺមានប្រយោជន៍ខ្លាំងនាស់សម្រាប់គោលបំណងនៃការរំដោះថាមពល។ ប្រើប្រាស់ដុំទឹកកកដើម្បីម៉ាស្សាត្រង់តំបន់-ក ហើយ ថាមពល អារម្មណ៍ រួមទាំងសុខភាពរបស់អ្នកនឹងប្រែជាមានភាពប្រសើរឡើងជាងមុន។ វិធីសាស្រ្តដ៏មានសុវត្ថិភាព និងងាយស្រួលបំផុត ដើម្បីបង្កើនថាមពល ក៏ដូចជាផ្ដល់ភាពប្រសើរឡើងចំពោះសុខភាព គឺការស្អំទឹកកកនៅលើចំនុច Feng Fu ដែលស្ថិតនៅចន្លោះសសៃពួរផ្នែកខាងក្រោយនៃកញ្ចឹងក គលលលាដ៏ និងផ្នែកខាងលើនៃកញ្ចឹងកក្បែរជើងសក់។ អ្នកគួរតែក្រាបគេង ឬអង្គុយអោនចុះបន្តិច មុននឹងដាក់ដុំទឹកកកស្អំលើចំនុចនេះសម្រាប់រយៈពេល ២០ នាទី (អ្នកអាចស្អំទឹកកកផ្ទាល់តែម្ដង

    April 27, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ កាលពីពេលថ្មីនេះព័ត៌មានរបស់ចិនបានចុះផ្សាយករណីដែលកំពុងល្បីនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយ ទាក់ទងទៅនឹងសត្វមូសដែលធំជាងគេលើលោកត្រូវបានគេរកឃើញនៅក្នុងប្រទេសនេះ។ សត្វមូសដែលធំជាងគេនេះត្រូវប្រទះឃើញដោយអ្នកស្រាវជ្រាវសត្វល្អិតរបស់ចិនលោក Zhao Li ខណៈពេលដែលលោកកំពុងធ្វើការស្រាវជ្រាវនៅលើភ្នំក្នុងខេត្តស៊ីឈួន ប្រទេ​សចិន។ ក្នុងការសម្ភាសន៍លោក Zhao Li មានប្រសាសន៍ថា”សត្វមូសដ៏ធំបំផុតនេះមានអំបូរមកពីពពួកសត្វមូស Holorusia Mikado ដែលភាគច្រើនគេឃើញមាននៅប្រទេសជប៉ុន។ សត្វមូសដែលលោកអះអាងថាធំបំផុតនេះមានប្រវែងដល់ទៅជាង ១១.១៥សង់ទីម៉ែត្រ ដែលវាធំជាងមូសធម្មតា១០ដងឯណោះ។ Holorusia Mikado វាត្រូវបានគេទទួលស្គាល់ថាជាអំបូរមូសដែលធំៗដែលមានជើងវែងៗ សត្វមូសប្រភេទ Holorusia Mikado នេះជាធម្មតាមានប្រវែង៨សង់ទីម៉ែត្រ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    April 27, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបតែងតែផ្លាស់ប្ដូរស្ទាយសក់ ក៏ដូចជាពណ៌សក់ដើម្បីទទួលបាននូវភាពទាក់ទាញ។ ប៉ុន្ដែអ្នកយល់ខុសហើយ ត្រឹមសក់ពណ៌ខ្មៅក៏ធ្វើឲ្យអ្នកទទួលបានូវភាពស្រស់ស្អាតផងដែរ ដោយអ្នកមិនចាំបាច់ចំណាយលុយនៅក្នុងការប្ដូរពណ៌សក់ញឹកញាប់នោះទេ។ ខាងក្រោមនេះគឺជាម៉ូតសក់ដែលមានពណ៌ខ្មៅ កំពុងតែទទួលបាននូវការពេញនិយម ដែលសុភាពនារីគ្រប់រូបគួរតែសាកល្បង៖ អត្ថបទ៖ Sai ប្រភព៖gangbeauty

    April 27, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-តាខ្មៅ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្ន ក្រោមអធិប​តីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ហើយយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កាណូតដឹកអ្នកដំណើរចំនួន១គ្រឿងទៀត បានមកដល់ភ្នំពេញហើយ ដែលចំនួនសរុបទាំងអស់មានកាណូតចំនួន៤គ្រឿង ដើម្បីជួយសម្រួលដល់ការដឹកអ្នកដំណើរ។ ហើយក្រសួងបានឲ្យដឹងទឿតថា បច្ចុប្បន្នគិតចាប់ពីថ្ងៃដាក់ដំណើរការរហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ការផ្តល់សេវានាវាដឹកជញ្ជូនផ្លូវទឹកបានធ្វើការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៧,៧៩៤នាក់ ដោយក្នុង១ថ្ងៃបានធ្វើការដឹកជញ្ជូនអ្នកដំណើរប្រមាណ៣០០នាក់៕ អត្ថបទ៖ សេម

    April 27, 2018
  • បច្ចេកវិទ្យា

    មិនថាអ្នកជាម្ចាស់ PlayStation 4 ឬ PS4 Pro ឬមានគម្រង់នឹងទិញនោះទេ អ្នកនឹងរំភើបព្រោះវានឹងមានហ្គេមល្បីៗជាច្រើនដែលនឹងចេញឲលេងក្នុងឆ្នាំ២០១៨នេះ។ ហ្គេមទាំងនេះអាចលេងបានលើម៉ាស៊ិន PS4 Pro ដោយមានកំរិតរូបភាព 4K HDR។យើងបានជ្រើសរើសយកហ្គេមល្អៗនិងពិសេសក្នុងឆ្នាំ 2018 មកឲលោកអ្នកបានដឹង។ អ្នកអាចពិនិត្យមើល Trailer ចុងក្រោយរបស់ហ្គេមនិមួយៗខាងក្រោមនេះរួមទាំងកាលបរិច្ឆេទចេញផ្សាយ។ OnRush Release date: 5 June 2018 PS4 exclusive: No, also on Xbox One Publisher: Codemasters Metro: Exodus Release

    April 27, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការរំលោភបំពាននិងធ្វើបាបស្រ្តីអាចកើតឡើងនៅគ្រប់ទីកន្លែងទាំងអស់ ភាគីជាស្រ្តីមិនគួរនៅស្ងៀមមិនទប់ទល់រឺអៀនខ្មាសមិនហ៊ាននិយាយពេលត្រូវបានគេធ្វើបាបនោះទេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលស្រ្តីម្នាក់បានសម្លុតបុរសដែលបានព្យាយាមបៀតបៀននាងនៅលើរថភ្លើងអោយធ្វើការសុំទោសនាង។ តាមប្រភពបានអោយដឹងថាស្រ្តីរងគ្រោះម្នាក់នេះបានជិះរថភ្លើងពេលយប់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីទីក្រុង Beijing នៅកាលពីយប់ថ្ងៃច័ន្ទ។ នាងត្រូវបានបុរសម្នាក់ព្យាយាមរំខាននាង នាងមិនបាននៅស្ងៀមនឹងទង្វើររបស់បុរសម្នាក់នេះទេ នាងបានធ្វើការរិះគន់លើទង្វើររបស់គេនិងអោយគេធ្វើការសុំទោសដល់នាង។ យោងតាមវីដេអូនាងបាននិយាយថា”អ្នកគិតថាអាចធ្វើបាបក្មេងស្រីដូចជាខ្ញុំបាន? អ្នកក្លាហានហ៊ានសារភាពទង្វើររបស់ខ្លួនទេ? អ្នកជាមនុស្សប្រុសដែរទេ?”។ នាងបានបន្តទៀតថា”បើអ្នកមិននិយាយអ្វីសោះនោះ តោះទៅស្ថានីយ៍ប៉ូលិសជាមួយខ្ញុំ”។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសរសើរភាពក្លាហានរបស់នារីម្នាក់នេះ ដែលហ៊ានទាមទារយុត្តធម៌អោយខ្លួនឯងដោយមិនខ្លាចរអែង បុរសដែលបានធ្វើបាបនាងនោះសូម្បីបន្តិច៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    April 27, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ លោក Luis Enrique ដែលគេរំពឹងទុកថាគឺជាអនាគតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នោះចង់បានលុយសម្រាប់ចំណាយទិញកីឡាករចំនួន 200លានផោន នៅពេលលោកកាន់ដំណែងជាគ្រូបង្វឹកនៅក្នុងពេលខាងមុខដើម្បីត្រៀមទិញកីឡាករនៅក្នុងរដូវក្ដៅខាងមុខនេះ។ អតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona រូបនេះគឺជាបេក្ខភាពដ៏សំខាន់ម្នាក់ក្នុងការជំនួសដំណែងលោក Arsene Wenger នៅក្នុងរដូវកាលក្រោយនេះ។ លោក Luis Enrique លើកឡើងថា៖ រូបគេមកកាន់ក្លឹបកាំភ្លើងធំ Arsenal គឺដើម្បីស្ដារកេរ្ដ៍ឈ្មោះនិងពង្រឹងក្លឹបមួយនេះឡើងវិញ ជាពិសេសសមត្ថភាពរបស់កីឡាករ។ នៅក្នុងពេលដែលលោក Luis Enrique ចូលកាន់ដំណែងជាគ្រូបង្វឹកអតីតគ្រូបង្វឹករបស់ក្លឹប Barcelona មួយនេះបានបង្ហើបថា៖ មានតែកីឡាករ Pierre-Emerick Aubameyang និង

    April 27, 2018
  • អន្តរជាតិ

    មនុស្សភាគច្រើនជឿថា ការទទួលទានទឹកនៅកំឡុងពេល និងក្រោយពេលធ្វើលំហាត់ប្រាណរួចភ្លាមជារឿងមិនល្អ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើន រួមទាំងអត្តពលិកអាជីពផងដែរនោះបែរជានិយាយថា អ្នកមិនគួរបង្អត់រាងកាយពីជាតិទឹក ឬសារធាតុរាវដែលចាំបាច់ឡើយ។ អ្នកគួរតែទទួលទានទឹកប្រមាណជាពី ១៥០ ទៅ ២៥០ មីលីលីត្រ នៅរយៈពេល ១៥ ទៅ ២០ នាទីម្ដង។ គ្រប់យ៉ាងអាស្រ័យទៅលើអាំងតង់ស៊ីតេនៃលំហាត់ប្រាណ។ ក្រុមអ្នកវិទ្យាសាស្ត្រជឿថា យើងគួរទទួលទានទឹកត្រជាក់ជំនួសទឹកក្ដៅឧណ្ហៗដើម្បីរក្សាសីតុណ្ហភាពធម្មតាក្នុងរាងកាយ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណប្រភេទណាមួយដែលលើសពី ២ ម៉ោង ការជ្រើសរើសភេសជ្ជៈកីឡាដើម្បីទទួលទាន គឺប្រសើរជាងទឹកធម្មតា។ ប្រសិនបើអ្នកទទួលទានភេសជ្ជៈកីឡាខណៈពេលធ្វើលំហាត់ប្រាណ ចូរកុំភ្លេចទទួលទឹកធម្មតាភ្លាមតាមក្រោម។ អត្ថបទខាងក្រោមនឹងប​​​ង្ហាញឲ្យអ្នកបានដឹងពីបញ្ហាមួយចំនួនដែលកើតឡើង ប្រសិនបើអ្នកមិនព្រមទទួលទានទឹកពេលធ្វើលំហាត់ប្រាណ ៖ ៩. ធ្វើឲ្យស្បែកឆាប់ចាស់ ៖ កីឡា ឬលំហាត់ប្រាណមានប្រសិទ្ធិភាពធ្វើឲ្យស្បែកប្រែជាក្មេងជាងវ័យ

    April 27, 2018
  • កីឡា

    លោក Jose Mourinho បានចេញមុខច្រានចោលពាក្យដែលថាខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបតោខៀវ Chelsea គឺដោយសារតែរូបគាត់។ ខ្សែប្រយុទ្ធ Mohamed Salah ចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹប AS Roma កាលពីឆ្នាំ 2016 កន្លងទៅក្នុងពេលដែលលោក Jose Mourinho កាន់ដំណែងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea។ ក្នុងកំឡុងពេលខ្សែប្រយុទ្ធ Mohamed Salah លេងអោយក្លឹបតោខៀវ Chelsea រយៈពេល 2ឆ្នាំកន្លះ Salah បង្ហាញខ្លួនអោយក្លឹបតោខៀវ Chelsea

    April 27, 2018
  • អន្តរជាតិ

    ចិន៖ ក្មេងតូចអាយុ០១ខួបម្នាក់ត្រូវបានខ្សែរភ្លើងឆក់ស្លាប់ ខណៈគេបានកំពុងតែជិះឧបករណ៍សម្រាប់ក្មេងជិះលេង ដែលគេដាក់នៅតាមផ្សារទំនើប។ ហេតុការណ៍បានកើតឡើងនៅក្នុងខេត្ត Fuzhou ប្រទេសចិន។ បុរសចំណាស់ម្នាក់ដែលត្រូវជាជីតារបស់បង្កើតរបស់ក្មេងរងគ្រោះបានប្រាប់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុគាត់បាននាំចៅរបស់គាត់ទៅដើរលេងផ្សារ ហើយនៅច្រកចូលក្នុង ផ្សារនោះមានឧបករណ៍ក្មេងជិះលេងជាច្រើន ដែលដំណើរការដោយការដាក់បញ្ចូលកាក់ចូលទៅក្នុងឧបករណ៍នោះ ពេលនោះគាត់បានដាក់ចៅរបស់គាត់ឲ្យជិះលេងនៅលើឧបរកណ៍នោះ។​ ជិះបានប្រហែលជា ១០នាទីស្រាប់តែចៅរបស់គាត់ព្យាយាមសម្រាក់ ដោយគេងនៅលើឧបរកណ៍សម្រាប់ជិះលេងនោះ ហើយពេលនោះគេក៏បានឆក់ខែ្សរភ្លើងសម្រាប់ដោយឧបរកណ៍នោះស្លាប់តែម្តង។ ​ពេលនេះគេកំពុងតែរៀបចំដោយស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់ ដោយតម្រូវឲ្យម្ចាស់ឧបករណ៍នេះត្រូវតែសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    April 27, 2018