Khmernote Media
  • អន្តរជាតិ

    ប្រទេសចិន ៖ បុរសវ័យ២៨ឆ្នាំម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយពីគេបានធ្វើការចាក់សម្លាប់សិស្សសាលា៧នាក់ និងធ្វើអោយ១៩នាក់ផ្សេងទៀតរងរបួស។ តាមប្រភពបានអោយដឹងថាជនល្មើសមានឈ្មោះ Zhao គេបានប្រើកាំបិតចាក់សម្លាប់ក្មេងស្រី៥នាក់ ក្មេងប្រុស​២នាក់ និងធ្វើអោយ១៩នាក់ទៀតរងរបួស។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងបរិវេណសាលារៀនតែម្តង ​ក្នុងកំឡុងម៉ោងប្រហែលជា៦ល្ងាចត្រូវជាម៉ោងដែលសិស្សានុសិស្សចេញពីសាលា។ តាមរបាយកា​រណ៍ប៉ូលិសបានអោយដឹងថា ជនល្មើសធ្លាប់បានរៀននៅសាលានេះកាលពីជាង១០ឆ្នាំមុន។ ជនល្មើសសារភាពថាកាលដែលគេចូលមកចាក់​​សម្លាប់សិស្សសាលាមិនដឹងអីទាំងនេះ ដោយ​សារតែគេស្អប់មិត្ត​រួមថ្នាក់ខ្លួនដែលតែងតែសម្លុតធ្វើបាបគេជាប្រចាំកាលពីជំនាន់គេនៅរៀនទីនោះ។ ​រូបភាពដែលត្រូវគេថតបាននៅកន្លែងកើតហេតុក្លាយជារូបភាពសោកនាដកម្មមួយ នៅក្នុងបណ្តាញសង្គមចិន។ មានការបង្ហោះក្នុងបណ្តាញសង្គមជាច្រើនដែលបានអំពាវនាវសុំអោយមនុស្សជាច្រើនទៅធ្វើការបរិច្ចាកឈាម ព្រោះមន្ទីពេទ្យត្រូវគេឈាមច្រើនណាស់សម្រាប់សង្គ្រោះក្មេងដែលរងរបួស១៩នាក់នោះ។ មនុស្សជាច្រើនទៅកកកុញមុខមន្ទីពេទ្យ ដើម្បីបរិច្ចាកឈាមជួយក្មេងៗទាំងអស់នោះ៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    April 28, 2018
  • អន្តរជាតិ

    នារីគ្រប់រូបតែងប្រាថ្នាចង់បានរាងតូចស្រលូនស្អាត ប៉ុន្ដែពួកគេបែរជាមិនចូលចិត្តធ្វើលំហាត់ប្រាណ។​ ជាការពិតណានារីគ្រប់រូបគឺពិបាកហាមឃាត់មិនឲ្យបរិភោគអាហារបានណាស់ តែពេលនេះអ្នកមិនចាំបាច់ហាមខ្លួនឯងមិនឲ្យបរិភោគអាហារតទៅទៀតឡើយ។ ខាងក្រោមនេះគឺជាអាហារដែលកាឡូរីទាប ដែលសុភាពនារីអាចបរិភោគបានដោយមិនចាំចាប់ខ្វល់ពីការឡើងគីឡូ រឺក៏មានជាតិខ្លាញ់តទៅទៀតនោះទេ៖ ១. ស៊ុបមាន់មាន ១២០កាឡូរី ២. តុងយ៉ាំបង្គាមាន ៩០កាឡូរី ៣. ស៊ុបបន្លែមាន ១០០កាឡូរី ៤. ស៊ុបក្រពះមាន ២៥០កាឡូរី ៥. ស៊ុប Miso បែបជប៉ុនមាន ៥០កាឡូរី ៦. បុកល្ហុងក្ដាមសមុទ្រមាន ៣៥កាឡូរី ៧. ស៊ុបសណ្ដែកជាមួយសាច់ជ្រូកមាន ១២០កាឡូរី ៨. ស៊ុបចាប់ឆាយមាន ៩០កាឡូរី ៩. ស៊ុបម្រះមាន

    April 28, 2018
  • អន្តរជាតិ

    បរទេស ៖ យើងដឹងហើយថាក្មេងៗចូលចិត្តលេងច្រើនដោយមិនបានដឹងថាអ្វីត្រូវអ្វីខុសនោះទេ បែរនេះហើយយើងជាមនុស្សចាស់គួរប្រាប់ជាជាងការសម្លុតរឺប្រើង្សាលើពួកគេ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសវ៍័យ២១ឆ្នាំបានវាយក្មេងប្រុស៧ឆ្នាំម្នាក់ស្ទើរស្លាប់ ក្រោយពីក្មេងម្នាក់នេះជើងគេទៅជន្លធាក់គេ។ ហេតុការណ៍អាក្រក់នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញនេះ នៅលើរថយន្តក្រុងសាធារណៈមួយ។ តាមវីដេអូមួយដែលគេថតបានបង្ហាញថាដំបូងក្មេងតូចនោះបានឈរតោងបង្គោលរថយន្តក្រុង គេព្យាយាមយកជើងរបស់គេធាក់លេងទៅលើដៃរបស់បុរសម្នាក់នោះ។ ក្រោយបន្តិចបុរសនោះក៏ស្ទុះទៅទាញក្មេងនោះបោកផ្តួលទៅលើផ្លូវដើរលើរថយន្តក្រុង ហើយប្រើជើងធាក់យ៉ាដំណំទៅលើក្បាលរបស់ក្មេងប្រុសរងគ្រោះ។ អ្នកដំណើររួមទាំងតៃកុងរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញបែបនេះ។ គេបានឃាត់និងបានទាក់ទងទៅមន្ត្រីប៉ូលិសអោយមកដោះស្រាយលើករណីនេះ ប៉ូលិសបានឃាត់ខ្លួនបុរសដៃដល់នៅលើរថយន្តក្រុងនេះតែម្តង។ តាមប្រភពបានប្រាប់ថាក្មេងប្រុសរងគ្រោះនោះត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ៕ អត្ថបទ ៖ Mali ប្រភព ៖ new.qq

    April 28, 2018
  • បច្ចេកវិទ្យា

    ប្រសិនបើអ្នកសល់លុយច្រើន ហើយស្រលាញ់ចូលចិត្តកាមេរ៉ាដែលកម្រៗ នេះគឺជាដំណឹងល្អសម្រាប់អ្នកហើយ។ ចិញ្ចៀនមាសនេះគឺជារបស់កម្របំផុត ដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយពពួកគេញរបស់សូវៀត ហើយមកដល់សព្វថ្ងៃនេះ វាត្រូវបានដាក់លក់លើគេហទំព័រ eBay ក្នុងតម្លៃរហូតដល់ទៅ $19,420 ឯណោះ។ គួរបញ្ជាក់ផងដែរថា អ្នកលក់ចិញ្ចៀនកាមេរ៉ានេះគឺរស់នៅឯតំបន់ Thornhill ខេត្ត Ontario ប្រភេទ Canada។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ចិញ្ចៀននេះមានអាយុរហូតដល់ទៅ 30ឆ្នាំទៅហើយ។ អ្នកនាំពាក្យម្នាក់ បាននិយាយប្រាប់គេហទំព័រសារពត៌មាន Los Angeles Times ថា “យើងគិតថានេះគឺជាចិញ្ចៀនកាមេរ៉ាតែមួយគត់ដែលមាននៅលើពិភពលោក។ ត្រឡប់ទៅកាន់ឆ្នាំ1991 វិញ កាមេរ៉ានេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ទៅ $22,400 ឯណោះ។” Fu ប្រភព៖ petapixel

    April 28, 2018
  • រថយន្ត

    បន្ទាប់ពីរថយន្ដត្រកូល Fit របស់ក្រុមហ៊ុន Honda ត្រូវបានចេញលក់តាំងពីឆ្នាំមុន យើងសង្កេតឃើញថាម៉ូដែលថ្មីហាក់ដូចជាមកដល់ទៀតហើយនោះគឺ Honda Fit 2019។ ដោយឡែក សម្រាប់ការផ្លាស់ប្ដូរគឺមិនមានឡើយសូម្បីតែតម្លៃដែលចាប់ផ្ដើមពី $17,080 (តម្លៃទីផ្សារបរទេស) ឡើងទៅ។ អាចនិយាយបានថា នេះគឺជាតម្លៃដ៏ល្អបំផុតមួយសម្រាប់រថយន្ដថ្មី ប៉ុន្ដែដៃគូប្រគួតប្រជែងមួយចំនួន ក៏មានរថយន្ដមិនថ្លៃលើនេះប៉ុន្មានដែរដូចជា Nissan Versa 2018 មានតម្លៃត្រឹមតែ $16,485  ឯម៉ូដែលរថយន្ដ  Ford Fiesta 2018 វិញគឺត្រឹមតែ $15,380 ប៉ុណ្ណោះ។ ក្រៅពីនេះ យើងសង្កេតឃើញរថយន្ដរបស់ក្រុមហ៊ុន Chevrolet ម៉ូដែល Sonic 2018 គឺមានតម្លៃលើគេបន្ដិចរហូតដល់ $18,195។

    April 28, 2018
  • បច្ចេកវិទ្យា

    យោងតាមអ្នកនាង Jane Manchun Wong និស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រដែលមានគរណី Twitter ឈ្មោះ @wongmjane បានអោយដឹងថា Instagram កំពុងសាកល្បងមុខងារថ្មីៗចំនួន 4 ។ មួយគឺ Story Reaction។ អ្នកប្រើម្នាក់នៃកម្មវិធីចែករំលែករូបភាពនិងវីដេអូបាននិយាយថាវាមាននៅប្រទេស Mexico អស់រយៈពេលជាច្រើនខែហើយ។ លោក Wong ក៏បានបញ្ជាក់ផងដែរថា Instagram នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Mute គណនីដែលពួកគេ Follow បាន។ ខណៈពេលដែលការបង្ហោះពីគរណីដែលអ្នកបាន Mute នោះនឹងមិនបង្ហាញនៅក្នុង Timeline របស់អ្នកហើយវាមិនមានន័យថាអ្នកបានUnfollow ឬ

    April 28, 2018
  • កីឡា

    កាលពីម្សិលមិញខ្សែបម្រើ Andres Iniesta បានធ្វើសន្និសីទកាសែតនៅក្នុងទីក្រុង Barcelona ស្ដីអំពីការប្រកាសចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែបម្រើឆ្នើមរបស់ពិភពលោកនិងជាខ្សែបម្រើឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានចំណាយពេលអស់រយៈពេល 22 ឆ្នាំដើម្បីលេងអោយក្លឹប Barcelona។ ខ្សែបម្រើ Iniesta គឺចាប់ផ្ដើមប្រកបអាជីពកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ឈុត B នៅក្នុងឆ្នាំ 1996 រហូតត្រូវបានក្លឹប Barcelona កោះហៅមកចូលឈុតធំនៅក្នុងឆ្នាំ 2002។ នៅក្នុងរយៈពេល 17 ឆ្នាំលេងអោយ Barcelona ឈុតធំនេះ ខ្សែបម្រើ Andres Iniesta

    April 28, 2018
  • បច្ចេកវិទ្យា

    ម៉ូដែល Huawei P20 Pro បានបំបែកឯតទគ្គកម្មផ្នែកលក់នៅអឺរ៉ុបខាងលិច។ ទូរស័ព្ទ P20 Pro និង Huawei P20 របស់ក្រុមហ៊ុន Huawei ត្រូវបានបង្ហាញថាទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសចិននៅពេលដែលពួកគេបានលក់បានចំនួនជាទឹកប្រាក់ 15 លានដុល្លារក្នុងរយះ 10 វិនាទី។ នៅទ្វីបអឺរ៉ុបវិញ Huawei P20 បានចាប់ផ្តើមដាក់លក់កាលពីមួយខែមុនគឺនៅថ្ងៃទីហើយលក់ដាច់បានច្រើនជាងម៉ូដែល Huawei P10 Plus ដែលធ្លាប់ជាម្ចាស់កំណត់ត្រាមុន។ ភាគច្រើននៃការលក់ទាំងនោះគឺនៅចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់។ ទូរសព្ទកាមេរ៉ាបីដំបូងគេនេះបានធ្វើឱ្យប្រជាជននៅក្នុងតំបន់ចំណាប់អារម្មណ៍ខ្លាំងនិងនៅតំបន់ដទៃទៀតផងដែរ។ ប្រភព៖ GSM ប៊ុនហួរ

    April 28, 2018
  • កីឡា

    ថ្ងៃស្អែកនេះ ការប្រកួតដ៏អស្ចារ្យនិងជាការប្រកួតដែលកំពុងតែកក្រើកពេញប្រទេសកម្ពុជាយើងគឺការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 សប្ដាហ៍ទី 2 នឹងវិលត្រលប់មកជូនទស្សនិកជនដូចសព្វដង។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 2 នារាត្រីថ្ងៃអាទិត្យ ទី29 ខែមេសា ស្អែកនេះអាចជាសប្ដាហ៍ដ៏អស្ចារ្យដោយសារតែនៅក្នុងវគ្គ 24 ស្អែកនេះគឺសុទ្ធតែជាក្រុមខ្លាំងដែលឡើងមកប៉ះគ្នា។ ហើយនៅក្នុងការប្រកួតស្អែកនេះប្រាកដណាស់នឹងធ្វើអោយកក្រើកពេញទីលាន T-Soccer ទៀតហើយ។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24

    April 28, 2018
  • អន្តរជាតិ

    ថៃ៖ ធុរេនជាប្រភេទផ្លែឈើ ដែលកំពុងតែលក់ដាច់បំផុតនៅក្នុងប្រទេសថៃ ជាពិសេសគឺក្រោយពីលោកមហាសេដ្ឋីចិន Jack Ma បានទៅទស្សនកិច្ចក្នុងប្រទេសថៃ និងបានលក់ធុរេនតាមបណ្តាញអ៊ីនធឺណិតដាច់អស់ចំនួន ៨០,០០០ ផ្លែក្នុងរយៈ ពេលតែមួយនាទីទៀតនោះ តម្រូវការទិញផ្លែធុរេនកាន់តែកើនឡើងខ្ពស់ជាងមុនទៀត។ ធុរេនត្រូវបានគេដាក់លក់ក្នុងតម្លៃ ជាមធ្យម ៣,៥ ដុល្លារ ក្នុងមួយគីឡូក្រាមនៅក្នុងឆ្នាំនេះ​ ហើយក្រុមអាជីវកសឹងតែរកធុរេនលក់មិនទាន់ផង។ ទន្ទឹមនឹងតម្រូវការទិញផ្លែធុរេនកើនឡើងដូចនេះ អាជ្ញាធរថៃបានបារម្ភថា​ អាចនឹងមានអាជីវកខ្លះបន្លំលក់ធុរេនខ្ចី​ទៅកាន់អតិថិជន​ ដែលធុរេនទាំងនោះនឹងគ្មានគុណភាពក្នុងការទទួលទាននោះទេ។ ដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរបានប្រកាសនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការលក់ផ្លែធុរេន ហើយប្រសិនបើអាជីវកររ ឬអ្នកដាំធុរេនណាហ៊ានលក់ធុរេនខ្ចីឲ្យទៅអតិថិជននោះ ពួកគេនឹងត្រូវប្រឈមនឹងការជាប់គុករហូតដល់ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូត់ដល់ ១,៩០០ដុល្លារ។ ជាងនេះទៅទៀតក្រុម ការងារជំនាញរបស់ក្រសួងកសិកម្មថៃក៏បានចុះទៅអប់រំប្រជាកសិករ ដែលម្ចាស់ចំការធុរេនអំពីរបៀបប្រមូលផលធុរេន

    April 28, 2018