- Khmernote Media
- កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គូរទី 2 រវាងបងប្អូនត្រកូល Home Sport ទាំងពីរបញ្ចប់ទៅដោយលទ្ធផលក្រុម Home Sport Original យកឈ្នះក្រុម Home Sport FC ដោយបាល់ Penalty កាត់សេចក្ដី 1-1 (3-2)។ ការប្រកួតរបស់ក្រុមបងប្អូនត្រកូល Home Sport នេះទោះបីជាក្រុម Home Sport Original និងក្រុម Home Sport FC
April 30, 2018 - កីឡា
ក្រុមហ៊ុន Ganzberg Beer បានស្វែងរកឃើញពីរក្រុមទៀតហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ក្រុមដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនេះគឺក្រុម G.L.F FC និងក្រុម Home Sport Original ហើយក្រុមដែលចាញ់កាលពីម្សិលមិញនេះកំពុងរង់ចាំអ៊ុតមើលលទ្ធផលក្រុមដែលចាញ់ល្អជាងគេដើម្បីមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។ នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ដំបូងកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការប្រកួតដ៏ស្វិតស្វាញនេះធ្វើអោយការប្រកួតពានរង្វាន់ Ganzberg Cup កាន់តែល្អមើលទៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ចួលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត ជាក់ស្ដែងដូចការប្រកួតកាលពីម្សិលមិញអញ្ចឹងក្រុមទាំងអស់បានប្រើយុទ្ធសាស្រ្ដរៀងៗខ្លួនដើម្បីប្រយុទ្ធនៅលើសមរភូមិវាលស្មៅបៃតងនេះ។ ក្រោយពេលបញ្ចប់ការប្រកួតនៅក្នុងវគ្គ
April 30, 2018 - អន្តរជាតិ
ធូរ៉េនជាប្រភេទផ្លែឈើដ៏ពេញនិយមសម្រាប់ប្រជាជនម៉ាឡេស៊ី រហូតដល់ប្រជាជនម៉ាឡេស៊ីបានចាត់ទុកធូរ៉េនថា ជាស្ដេចផ្លែឈើទៀតផង។ ដោយសារតែការនិយម និងចូលចិត្តផ្លែធូរ៉េនខ្លាំងដូចនេះ ទើបក្រុមហ៊ុនជាច្រើនក្នុងប្រទេសម៉ាឡេស៊ីបានព្យាយាមបង្កើតផលិតផលផ្សេងៗធ្វើពីផ្លែធូរ៉េន ឬមានរស់ជាតិជាផ្លែធូរ៉េន។ អ្វីដែលជារឿងគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ពេលនេះសូម្បីតែគ្រឿងសម្អាងរបស់ស្ត្រីក៏មានរស់ជាតិជាផ្លែធូរ៉េនដែរ។ គ្រឿងសម្អាងប្រភេទថ្មីនេះ មានដូចជា ក្រែមលាបមាត់ ម្សៅ និងគ្រឿងសម្រាប់តុបតែងមុខជាច្រើនប្រភេទទៀតដែលមានពណ៌ និងក្លិនក្រអូបដូចផ្លែធូរ៉េន។ គ្រឿងសម្អាងប្រភេទថ្មីនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជានម៉ាឡេស៊ី តែគេមិនដឹងច្បាស់ថា ផលិតផលថ្មីនេះអាចមានទីផ្សារខ្ពស់នៅក្រៅប្រទេសម៉ាឡេស៊ីឬអត់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
April 30, 2018 - សង្គម
ដោយសារតែសម័យកាលកាន់តែវិវត្តន៍ទៅមុខ គេសង្កេតឃើញយុវវ័យបច្ចុប្បន្ននិយមចូលចិត្តការរស់នៅបែបស៊ីវិល័យ ហើយការដើរលេងចូលក្លឹបនៅពេលរាត្រីក៏ជាការកំសាន្តមួយផងដែរ ប៉ុន្តែក៏មានការលើកឡើងផងដែរថា ការដើរលេងចូលក្លឹបនាពេលរាត្រីជាមនុស្សមិនល្អ ជាពិសេសស្រីៗតែម្តង។ តើនារីៗ ដែលដើរលេងចូលក្លឹបពិតជានារីមិនល្អមែនឬយ៉ាងណា? តោះឥលូវមកអានកិច្ចសំភាសន៍របស់ក្រុមការងារខ្មែរណូតពាក់ព័ន្ធនឹងប្រធានបទមួយនេះ៖ លោក សុធន អាយុ២៨ឆ្នាំ បានឲ្យដឹងថា នេះជាចំណងចំណូលចិត្ត និងសេរីភាពរបស់គេ ហើយលោកបានលើកឡើងថា ប្រសិនបើនារីៗគាត់ចូលក្លឹបរាត្រី ដើម្បីកំសាន្តសប្បាយ បំបាត់ស្ត្រេស គឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើពួកគាត់ចូលក្លឹបលក្ខណៈផ្សេង ដូចជាសេពគ្រឿងញៀន វាគឺជាបញ្ហាចោទមួយ ដែលករណីនេះយើងពិបាកនឹងនិយាយ។ លោកបានបន្ថែមទៀតថា ការចូលក្លឹបកំសាន្តនេះ វាមិនប៉ះពាល់ដល់ការសិក្សា ឬការងារខ្លាំងណាស់នោះទេ ប្រសិនបើពួកគាត់ចូលក្នុងន័យកំសាន្ត បំបាត់ស្ត្រេស ហើយចូលយូរៗម្តង ប៉ុន្តែខ្លាចតែពួកគាត់ចូលញឹកញាប់ទេ ដែលវាពិបាកនឹងនិយាយដែរ។ ចំណែកកញ្ញាម្នាក់សុំមិនបញ្ចេញឈ្មោះ
April 30, 2018 - PR
ភ្នំពេញ៖ ទីបំផុត អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 តម្លៃត្រឹមតែ $689 ថែមកាដូសរុបជាសាច់ប្រាក់ $289 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ០៤ ឩសភា ២០១៨។ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា សម្រាប់អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20
April 30, 2018 - បច្ចេកវិទ្យា
សម្រាប់ស្មាតហ្វូនកំពូលម៉ូដែល Pixel របស់ក្រុមហ៊ុន Google អាចនិយាយបានថា ជាអធិរាជរបស់ស្មាតហ្វូន Android ហើយ។ ដោយឡែក កាលពីជំនាន់ Pixel 2 យើងសង្កេតឃើញថា ក្រុមហ៊ុន Google ដូចជាទទួលបានជោគជ័យខ្លាំងទាំងលក្ខណៈពិសេស ឧបករណ៍បំពងសម្លេង បច្ចេកវិទ្យាមិនចូលទឹក និងធូលី និងជាពិសេសគឺកាមេរ៉ាដែលល្អដាច់គេតែម្ដង។ ជាការពិតណាស់ ប្រសិនបើក្រុមហ៊ុន Google សម្រេចអភិវឌ្ឍន៍លើម៉ូដែលស្មាតហ្វូនកំពូលរបស់ខ្លួននេះ យើងជឿជាក់ថា នឹងគ្មានចំណុចទើសចិត្តណាមួយកើតមានឡើយ។ ខាងក្រោមនេះ គឺជាការអភិវឌ្ឍ 5ចំណុចដែលក្រុមហ៊ុន Google នឹងធ្វើឡើងនៅលើកំពូលស្មាតហ្វូន Google Pixel ជំនាន់ទី3
April 30, 2018 - បច្ចេកវិទ្យា
ទីបំផុត ក្រុមហ៊ុន Apple បានសម្រេចដាក់ឲ្យប្រើប្រាស់នូវកម្មវិធី iTunes សម្រាប់ប្រព័ន្ធដំណើរការ Windows ហើយតាមរយៈ Microsoft Store បន្ទាប់ពីបានប្រកាសគម្រោងនេះតាំងពីខែមិនា ឆ្នាំមុនមកម្លេះ។ ដោយឡែក សម្រាប់អ្នកដែលកំពុងប្រើប្រាស់ Windows 10 គឺអាចទាញយកកម្មវិធីទាំងឡាយបានដោយឥតគិតថ្លៃ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់លើកម្មវិធីថ្មីនេះ មិនមានអ្វីខុសពីកម្មវិធីស្ដង់ដាររបស់ Windows ដដែលឡើយ។ ដូចនេះ អតិថិជនទាំងអស់កុំចាំបាច់ឆ្ងល់ រឺព្រួយបារម្មណ៍ឡើយ។ ការធ្វើបែបនេះគឺល្អបំផុតសម្រាប់អ្នកប្រើប្រាស់ក្នុងការទទួលបានកម្មវិធីកាន់តែច្រើន និងល្អៗ។ មិនតែប៉ុណ្ណោះ ពាក្យដែលថាទៅមិនរួចក្នុងពេលនេះ គឺលែងមានប្រសិទ្ធភាពហើយ។ Fu ប្រភព៖ gsmarena
April 30, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន HMD Global កំពុងមានបំណងក្នុងការដាក់តាំងបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន ដែលទទួលបានរចនាបទថ្មី ប្លែកពីគេ ហើយនោះគឺជា Nokia X។ ដោយឡែក ម៉ូដែលស្មាតហ្វូននេះធ្លាប់ត្រូវបានបង្ហាញក្នុងប្រទេសចិនរួចមកហើយ ប៉ុន្ដែយើងពុំទាន់ទទួលបានការបញ្ជាក់ច្បាស់ណាមួយពីក្រុមហ៊ុននៅឡើយទេ។ យោងតាមពាក្យចចាមអារាម Nokia X អាចនឹងត្រូវបានបង្ហាញក្នុងកំឡុងពាក់កណ្ដាលខែឧសភា។ ក្រុមហ៊ុន Nokia បាននឹងកំពុងចាត់ចែងលើព្រឹត្តិការណ៍មួយដែលធ្វើឡើងរហូតដល់ 5ថ្ងៃឯណោះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយក៏ជាកន្លែងដែលស្មាតហ្វូនរបស់ក្រុមហ៊ុននេះលក់ដាច់បំផុតផងដែរ។ ស្របពេលជាមួយនឹងម៉ូដែលជាច្រើនត្រូវបានបង្ហាញ ក្រុមហ៊ុន HMD Global ក៏បានបង្ហើបខ្លះៗពីម៉ូដែលកំពូលរបស់ខ្លួន នោះគឺ Nokia X ដែលមានក្បាលឆកផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្ទាំងប៉ាណូរបស់ Nokia X
April 30, 2018 - អន្តរជាតិ
សិង្ហបុរីជាប្រទេសមួយ ដែលសម្បូរទៅដោយកន្លែងល្អៗលំដាប់ពិភបលោក ដូចជាព្រលានយន្ត និងសណ្ឋាគារជាដើម។ តែថ្មីៗនេះ មានសារព័ត៌មានអន្តជាតិមួយបានចុះផ្សាយបន្ថែមទៀតថា សូម្បីតែបន្ទប់ទឹកនៅក្នុងអគារ Marina Bay Sands ក៏ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ផ្កាយ ៦ ផងដែរ។ Marina Bay Sands ជាអាគារ ដែលប្រមូលបណ្តុំទៅដោយហាងល្បីៗ កន្លែងកំសាន្ត និងសណ្ឋាគារ ហើយដោយផ្អែកលើចំណុចល្អរបស់បន្ទប់ទឹកនៅតាមហាងក្នុងអគារនោះ ទើបគេសម្រេចផ្តល់ចំណាច់ថ្នាក់ដូចខាងលើតែម្តង។ លក្ខខ័ណ្ឌដែលគេវាយតម្លៃនោះរួមមាន៖ + ភាពងាយស្រួលក្នុងការប្រើប្រាស់ + ការផ្តល់ជូននូវ ក្រដាស់អនាម័យ និងសាប៊ូ + គ្មានក្លិនអាក្រក់ និងសំរាម + បច្ចេកវិទ្យា
April 30, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍នេះរវាងក្រុម G.L.F FC និងក្រុម Avatar FC បានបញ្ចប់ទៅដោយលទ្ធផលក្រុម G.L.F FC យកឈ្នះក្រុម Avatar FC ដោយលទ្ធផល 5-2។ នៅក្នុងវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍នេះពិតជាល្អមើលមែនទែន ក្រុមទាំងបានប្រឹងប្រែងរៀងៗខ្លួនដើម្បីទទួលយកជ័យជំនះ។ ទំរង់លេងរបស់ក្រុម G.L.F FC នៅក្នុងសប្ដាហ៍នេះពិតជាមិនសរសើរមិនបាន។ បច្ចេកទេសរបស់ក្រុម G.L.F FC ពិតជាអស្ចារ្យមែនទែន ការបណ្ដើរបាល់និងអូសបាល់គឺមានភាពច្បាស់លាស់
April 29, 2018








