Khmernote Media
  • អន្តរជាតិ

    នារីគ្រប់រូបតែងតែជួបការព្រួយបារម្ភនៅពេលដែលខ្លួនមានអាយុចាប់ពី ៤០ឡើងទៅដោយខ្លាចថាខ្លួននឹងមានស្បែកជ្រីវជ្រួញ, មិនមានសំណើម និងឃើញចាស់ជាងវ័យ។ ពេលនេះនារីៗអស់បារម្ភទៀតហើយជាមួយនឹងវិធីថែរក្សាសម្រស់ងាយៗទាំងនេះដែលធ្វើឲ្យអ្នកទទួលបានលិទ្ធផលយ៉ាងឆាប់រហ័ស៖ ១. ប្រេងផ្កា៖ ស៉េរូមផ្កាអាចជួយថែរក្សាសក់របស់សុភាពនារីបានយ៉ាងល្អព្រោះវាមានសារធាតុចិញ្ចើមដែលជួយឲ្យសក់ទន់រលូងមានសំណើម ជាពិសេសអាចឲ្យសក់ឆាប់វែងនិងលូតលាស់បានយ៉ាងល្អ។ ២. ទឹកអង្ករ៖ អាចជួយឲ្យស្បែកមុខមានសំណើម និងជួយឲ្យស្បែកតឹងណែនមិនមានភាពជ្រីវជ្រួញ។ លើសពីនេះគេអាចយកអង្ករនោះមកបិទនៅលើមុខដោយទុកមួយសន្ទុះបន្ទាប់មកលាងទឹកចេញ ដើម្បីទទួលបានស្បែកមុខស្អាត។ ៣. តែបៃតង៖ ជួយបង្កាភាពចាស់នៃស្បែក ហើយក៏អាចរំលាយសារជាតិពុលនៅក្នុងរាងកាយបានយ៉ាងល្អទៀតផង ដែលជួយឲ្យអ្នកទទួលបានសុខភាពល្អនិងមានសាច់ចាំស្អាត។ ៤. សណ្ដែកខៀវ៖ ជួយឲ្យស្បែកមុខនៅក្មេងស្អាត ដោយគ្រាន់តែយកសណ្ដែកខៀវលាយជាមួយនឹងទឹកក្ដៅអ៊ុនៗ បន្ទាប់មកលាយជាមួយនឹងទឹកដោះគោជូរ នៅពេលដែលលាយរួចហើយអ្នកគ្រាន់តែយកមកបិទនៅលើផ្ទៃមុខទុកចោលប្រហែលប្រមាណ១៥ ទៅ២០នាទី រួចលាងទឹកចេញជាការស្រេច។ ៥. ប្រេងជីអង្កាម៖ ដែលជួយឲ្យស្បែកមុខរបស់អ្នកភ្លឺថ្លា និងទទួលបានអារម្មណ៍ស្រស់ល្អ។ ដោយអ្នកគ្រាន់តែយកវាមកលាបនៅលើផ្ទៃមុខស្រាលទុកប្រមាណពី១០ ទៅ១៥នាទី

    April 30, 2018
  • បច្ចេកវិទ្យា

    យោងតាមការសង្កេតឃើញផ្ទាល់របស់អ្នកគ្រប់គ្នា iPhone X ពិតជាមានភាពប្លែកពី iPhone 8 និង iPhone 7 មែនទែន ពោលគឺម៉ូដែល iPhone គម្រប់ខួប 10ឆ្នាំនេះ ទទួលបានរចនាបទថ្មីដែលមានផ្ទៃខាងមុខស្ទើរតែជាអេក្រង់ទាំងអស់ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ថែមទៀតផង។ ទាក់ទងទៅនឹងបច្ចេកវិទ្យា IP នេះត្រូវបានកំណត់ដោយ IEC 60529 standard ដែលផ្ដល់ឲ្យនូវការវាយតម្លៃការការពារ IP a.k.a សម្រាប់អតិថិជន ដោយពឹងផ្អែកលើកម្រឹតភាពធន់នៃការចូលទឹក និងធូលី។ ដូចនេះ អ្នកទាំងអស់គ្នាចង់ដឹងទេថាតើ IP67

    April 30, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបតែងតែគិតថាដើម្បីស្លៀកពាក់ឲ្យមើលមកសិចស៊ីគឺទាល់តែមានដើមទ្រូងធំ ប៉ុន្ដែអ្នកយល់ខុសហើយមិនមែនអាស្រ័យលើបញ្ហានេះទេ។ ដើម្បីទទួលបាននូវភាពស្រស់ស្អាតគឺអាស្រ័យលើយើងដោយខ្លួនឯងថារៀបចំលេងស្ទាយយ៉ាងណា ហើយអ្នកគួរតែមានមោទនភាពមកលើខ្លួនឯង ពិសេសជាមួយអ្វីដែលខ្លួនឯងមាន។ ខាងក្រោមនេះគឺស្ទាយរបស់តារាល្បីៗដែលពួកគេទទួលបានភាពទាក់ទាញជាខ្លាំងបើទោះបីជាមិនមានដើមទ្រូងយ៉ាងណាក្ដី៖ អត្ថបទ៖ Sai ប្រភព៖mthai

    April 30, 2018
  • អន្តរជាតិ

    គន្លឹះងាយៗមួយចំនួនខាងក្រោមនឹងជួយធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់អ្នកកាន់តែប្រសើរចំណេញពេលវេលា ៖ ១. ដើម្បីបំបាត់ស្នាមប្រឡាក់ចេញពីសម្ភារៈដែលធ្វើឡើងពីស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងទឹកធម្មតាជាមួយនឹងទឹកខ្មេះ បន្ទាប់មកដុសវាទៅលើស្នាមប្រឡាក់។ ២. ដើម្បីបំបាត់ស្នាមប្រឡាក់ខ្លាញ់ ឬប្រេងចេញពីសម្លៀកបំពាក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់ម្ស៉ៅកូនក្មេងដើម្បីកម្ចាត់នូវរាល់ស្នាមប្រឡាក់ប្រភេទនេះ។ ៣. ពង្រីកទំហំស្បែកជើង ៖ អ្នកអាចដោះស្រាយបញ្ហាស្បែកជើងចង្អៀតពិបាកពាក់បានយ៉ាងងាយ ដោយគ្រាន់តែចាក់ទឹកធម្មតា ១ពែង ចូលក្នុងថង់ដែលអាចរ៉ូតបានមួយ បន្ទាប់មកដាក់ស្បែកជើងត្រាំក្នុងនោះ ហើយយកទៅដាក់ក្នុងទូរទឹកករយៈពេល ១ យប់សឹមយកចេញមកវិញ។ ៤. ប្រើប្រាស់ប្រដាប់កោរពុកមាត់ដើម្បីកម្ចាត់ព្រុយចេញពីសម្លៀកបំពាក់។ ៥. វិធីការពារកុំឲ្យខោខូវប៊យចេញពណ៌ ឬប្រែជាស្លេក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមទឹកខ្មេះកន្លះកែវចូលក្នុងម៉ាស៊ីនបោកសម្លៀកបំពាក់ ដើម្បីបញ្ឈប់ខោខូវប៊យដែលមានពណ៌ដិតៗ កុំឲ្យហើរពណ៌ ឬចេញពណ៌នៅពេលបោកសម្អាត។ ៦. របៀបដ៏ងាយដើម្បីអ៊ុតកអាវ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម៉ាស៊ីន ឬដង្កៀបគាបសក់ ដើម្បីគាបអ៊ុតកអាវ ផ្នែកជុំវិញឡេវ ឬជាយដៃអាវ និងសំពត់ជាការស្រេច។ ៧. ការសម្អាតផ្នែកពណ៌សនៃស្បែកជើងប៉ាត់តា ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកសាប៊ូជាមួយនឹងម្ស៉ៅ Baking soda។ បន្ទាប់មកប្រើច្រាសដុសធ្មេញចាស់មួយជ្រលក់ទឹកល្បាយនេះដុសសម្អាតលើផ្នែកពណ៌សនៃស្បែកជើងជាការស្រេច។ ៨. របៀបតម្រូវផ្នែកខាងក្រោមនៃខោខូវប៊យឲ្យស៊ីនៅពេលពាក់ស្បែកជើងកវែង ៖ អនុវត្តន៍តាមរូបភាពដែលបានបង្ហាញ។ ៩. កម្ចាត់ស្នាមប្រឡាក់ញើសចេញពីសម្លៀកបំពាក់ ៖ លាយបញ្ចូលគ្នារវាង ទឹកក្រូចឆ្មារ និងម្ស៉ៅ Baking soda បន្ទាប់មក ដុសសម្អាតកន្លែងដែលប្រឡាក់ជាមួយទឹកល្បាយនេះ។ ១០. ដើម្បីបញ្ឈប់ ឬការពារកុំឲ្យរបូតរ៉ូតខោខូវប៊យ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកងចេញពីកូនសោរណាមួយមកដាក់ជាប់នឹងរ៉ូត ហើយថ្ពក់វាជាមួយឡេវខោជាការស្រេច។ ១១. បំបាត់ ឬកាត់បន្ថយស្នាមជ្រួញលើអាវយឺត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកធម្មតាជាមួយនឹងសាប៊ូកូនក្មេង (ទឹក ១ លីត្រ សម្រាប់សាប៊ូ ១ ស្លាបព្រា)។ កូរលាយឲ្យសព្វ សឹមដាក់ត្រាំអាវក្នុងទឹកសាប៊ូនេះសម្រាប់រយៈពេលកន្លះម៉ោង។ ពូតច្របាច់ទឹកចេញពីអាវ ហើយដាក់អាវនៅចន្លោះកន្សែងពោះគោចំនួន ២ សម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកទាញសន្ធឹងអាវក្នុងទំហំទ្រង់ទ្រាយដើមរបស់វា រួចប្រើរបស់ធ្ងន់ណាមួយសង្កត់គែមអាវឲ្យជាប់ក្នុងសភាពបែបនេះ ហើយទុកចោលរហូតដល់ស្ងួតជាការស្រេច៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    April 30, 2018
  • អន្តរជាតិ

    បរទេស ៖ ការប្រើប្រាស់ទូរស័ព្ទទំនើបៗមានអត្ថប្រយោជន៍ច្រើនដល់ជីវិតរស់នៅប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ន តែយ៉ាងណាវាក៏បង្កជាបញ្ហាច្រើនដល់សុខភាពដែរ។ តាមរយៈការស្រាវជ្រាវមួយដែលទើបតែចេញនាពេលថ្មីនេះ បានបង្ហាញថាការប៉ះជាមួយនឹងពន្លឺពណ៌ខៀវចេញពីទូរស័ព្ទទំនើបច្រើនពេលអាចបង្កក្លាយជាជំងឺមហារីក។ លោក Alejandro Sánchez de Miguel អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានបរិស្ថាននិងនិរន្តភាពនៃសាកលវិទ្យាល័យ Exeter បានប្រាប់ថាពន្លឺពណ៌ខៀវដែលចេញពីអេក្រងទូរស័ព្ទទំនើប ថេកប្លេក និង អំពូល LED សុទ្ធតែមានហានិភ័យខ្ពស់ចំពោះមនុស្ស។ ការទៅប៉ះនឹងពន្លឺនេះច្រើនពេកវាអាចអោយមនុស្សប្រឈមនឹងការកើតជម្ងឺមហារីកក្រពេញប្រូស្តាត និង មហារីកសុដន់។ លោកបានបញ្ជាក់បន្ថែមទៀតថាអត្រាអ្នកដែលអាចកើតមានជំងឺមហារីកសុដន់មានដល់១.៥ដង រឺឯ ប្រឈមនឹងជម្ងឺមហារីកក្រពេញប្រូស្តាតមានរហូត២.៨ដង។ ប្រភពបានអោយដឹងថាទីក្រុង Barcelona និង ទីក្រុង Madrid កំពុងប្រឈមខ្លាំងជាមួយជម្ងឺមហារីកក្រពេញប្រូស្តាត និង មហារីកសុដន់ ដោយសារតែពន្លឺពណ៌ខៀវចេញពីភ្លើងតាមដងផ្លូវ

    April 30, 2018
  • អន្តរជាតិ

    ការលេងស្ទាយជាមួយនឹងវ៉ែនតាគឺភាពទាន់សម័យដែលនារីគ្រប់រូបខ្វះមិនបាន។ លើសពីនេះការពាក់វ៉ែនតាមិនត្រឹមតែទទួលបានភាពទាន់សម័យនោះទេ ប៉ុន្ដែក៏ជួយបិទបាំងភាពខ្មៅនៅក្រោមភ្នែកបានទៀតផង សម្រាប់នារីៗដែលគេងមិនបានគ្រប់គ្រាន់។ ប៉ុន្ដែមិនមែនការលេងស្ទាយវ៉ែនតានេះសាកសមគ្រប់ទម្រង់មុខនោះទេ ដើម្បីទទួលបានស្ទាយដ៏សាកសមអ្នកគួរតែស្វែងយល់ពីទម្រង់មុខរបស់អ្នកជាមុនសិន ថាគួរតែជ្រើសរើសយកស្ទាយវ៉ែនតាមួយណាដើម្បីជៀសវាងឃើញមុខអ្នកធំ រឺក៏ធ្វើមុខអ្នកកាន់តែជ្រុង។ ខាងក្រោមនេះគឺជាតារាងដែលបង្ហាញឲ្យនារីគ្រប់រូបដឹងពីទម្រង់មុខរបស់ខ្លួនថាគួរតែពាក់ស្ទាយវ៉ែនតាប្រភេទណាទើបស្រស់ស្អាត៖ អត្ថបទ៖ Sai ប្រភព៖mthai

    April 30, 2018
  • អន្តរជាតិ

    រមៀត ត្រូវបានគេប្រើប្រាស់ជាឱសថបែបធម្មជាតិប្រយុទ្ធប្រឆាំងនឹងការរលាកអស់រយៈពេលច្រើនសតវត្សមកហើយ។ លើសពីនេះទៅទៀត រមៀត គឺមានផ្ទុកនូវសមាសធាតុសកម្ម curcumin ដែលប្រយុទ្ធប្រឆាំងទៅនឹងពពួកមេរោគបាក់តេរ៊ី រួមទាំងរោគផ្សិត។គ្រឿងទេសនេះក៏មានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងមេរោគ និងព្យាបាលអាការៈឈឺបំពង់កដែលបណ្ដាលមកពីជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបក្នុងការប្រើប្រាស់រមៀតដើម្បីព្យាបាលអាការៈឈឺបំពង់ក ៖ – គ្រឿងផ្សំដែលត្រូវការ ៖ ម្ស៉ៅរមៀតធម្មជាតិ ១/២ ស្លាបព្រាកាហ្វេ អំបិល ១ ស្លាបព្រាបាយ និងទឹកក្ដៅឧណ្ហៗ ១ ពែង ឬកែវ។ – របៀបអនុវត្តន៍ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងចាក់ទឹកក្ដៅឧណ្ហចូលក្នុងដបមួយ បន្ទាប់មកសឹមបន្ថែមអំបិល និងម្ស៉ៅរមៀត។ កូរឲ្យសព្វ ហើយខ្ពុរមាត់ជាមួយនឹងទឹកល្បាយនេះនៅពេលព្រឹក។ អ្នកអាចខ្ពុរមាត់ជាមួយនឹងទឹករមៀតដែលលាយរួច ២ ដងក្នុងមួយថ្ងៃ។ម្ដងនៅពេលព្រឹក ហើយម្ដងទៀតនៅពេលល្ងាចជាទៀតទាត់ សម្រាប់រយៈពេលពី ២ ទៅ ៤ ថ្ងៃ។ កុំទទួលទានចំណីអាហារ ឬភេសជ្ជៈណាមួយឲ្យសោះសម្រាប់រយៈពេល ៣០ នាទី បន្ទាប់ពីខ្ពុររួច៕ អត្ថបទ ៖ Bee ប្រភព ៖ Healthandhealthyliving

    April 30, 2018
  • អន្តរជាតិ

    សុភាពនារីគ្រប់រូបមុននឹងសម្រេចចិត្តកាត់សក់អ្នកគួរតែគិតឲ្យច្បាស់ជាមុនសិន ព្រោះថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែកាត់មកសាកសមនឹងទម្រង់មុខទាំងអស់គ្នានោះទេ។ ខាងក្រោមនេះគឺជាម៉ូតសក់ទាំង ៣ដែលយើងណែនាំសុភាពនារីគ្រប់រូប ពេលដែលអ្នកឃើញហើយប្រាកដជាលែងចង់កាត់សក់ទៀតឡើយ៖ ១. កាត់សក់សេះ៖ ស្ទាយបែបនេះគឺមានភាពទាក់ទាញជាខ្លាំង ដោយអ្នកបន្ថែមជាមួយនឹងវ៉ែនតាទៀតកាន់តែសាកសមបែបនារីអ៊ឺរ៉ុប។ ជាពិសេសអ្នកមិនចាំបាច់កាត់ខ្លីក៏ទទួលបានភាពស្រស់ស្អាតផងដែរ។ ២. នារីដែលមានមុខធំ៖ អ្នកគួរតែសាកល្បងកាត់សក់ខាងមុននៅពាក់កណ្ដាលថ្ងាស ព្រោះវាជួយបិទបាំងមុខរបស់អ្នកនិងមិនធ្វើឲ្យឃើញថាមុខអ្នកស្រលះពេកពិសេសមើលមកឃើញមុខរបស់អ្នកស្ដើងជាមុន។ ៣. នារីដែលមានសក់ស្ទើរវែងស្ទើរខ្លី៖ នារីគ្រប់រូបតែងតែគិតថាការមានសក់បែបនេះគឺជាការរំខានព្រោះវាធ្វើឲ្យចាក់ភ្នែកឈឺរញ៉េរញ៉ៃ ពេលនេះអ្នកមិនចាំបាច់បារម្ភរឿងនេះទៀតទេដោយអ្នកគ្រាន់តែសាកល្បងធ្វើនូវស្ទាយទាំងនេះនឹងធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាត ហើយឃើញមុខវែងស្អាតទៀតផង៕ អត្ថបទ៖ Sai ប្រភព៖mthai

    April 30, 2018
  • បច្ចេកវិទ្យា

    នៅតាមសណ្ឋាគា ឬនៅតាមបន្ទប់ការិយាល័យមួយចំនួនគេបានប្រើប្រាស់កាតដើម្បីស្កេនបើកសោរទ្វារបន្ទប់ ជំនួសដោយការ ប្រើប្រាស់កូនសោរធម្មតា ព្រោះថាការប្រើប្រាស់កាតដូចនេះវាមានសុវត្ថិភាពខ្ពស់ជាងប្រើកូនសោរធម្មតា។ យ៉ាងណាក្តី ពេលនេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ក្រុម Hacker អាចផលិតកាតពិសេសមួយ ដែលអាចស្កេនបើកគ្រប់ទ្វារបន្ទប់ទាំងអស់តែម្តង។ ការចាប់ផ្តើមស្រាវជ្រាវចំពោះករណីនេះត្រូវបានធ្វើឡើង បន្ទាប់ពីកាលពីឆ្នាំកន្លងទៅនេះមានករណីគេលួចក្នុងបន្ទប់សណ្ឋាគាមួយ ខណៈដែលម្ចាស់កំពុងតែកាន់កាតនៅខាងក្រៅសណ្ឋាគា។ ក្រោយការស្រាវជ្រាវនេះលោក Tomi Tuominen អាយុ៤៥ឆ្នាំ និងលោក Timo Hirvonen អាយុ៣២​​ឆ្នាំ ដែលសុទ្ធតែជាអ្នកជំនាញក្នុងការផលិតសោរនោះ បានអះអាងព្រមគ្នា ការប្រើប្រាស់កាតមិនមានសុវត្តិភាពគ្រប់គ្រាន់ដូចដែលលោកអ្នកធ្លាប់គិតពីមុនទេ ព្រោះថាគេអាចផលិតកាតថ្មីដើម្បីស្កេនចូលគ្រប់បន្ទប់បាន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    April 30, 2018
  • អន្តរជាតិ

    បរទេស ៖ កាលពីសម័យបុរាណនៅពេលដែលមានគ្រោះធម្មជាតិម្តងៗមនុស្សតែងតែធ្វើការបែបន់អង្វករដល់អាទិទេព ប្រសិនបើធ្ងន់ធ្ងរគេមានដល់ការរៀបចំជាពិធីបូជាយញ្ញទៀតផង។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីពេលថ្មីនេះ ថាក្រុមអ្នកបុរាណវិទូបានរកឃើញគ្រោងឆ្អឹងក្មេងរាប់រយនាក់នៅប្រទេស Peru ។ ក្រុមអ្នកបុរាណវិទ្យាបានបញ្ជាក់ថាគ្រោងឆ្អឹងទាំងអស់នេះគឺសុទ្ធតែជាជនគ្រោះ​ដែលត្រូវបានគេយកមកសម្លាប់រង្គាលកាលពី៥៥០ឆ្នាំមុន។ ក្មេងៗប្រមាណជាជាង១៤០នាក់ដែលមានវ័យចាប់ពី៥ដល់១៤ឆ្នាំ ត្រូវបានគេយកមកសម្លាប់ ក្នុងពិធីបន់ស្រន់មួយបន្ទាប់មានគ្រោះធម្មជាតិកើតឡើងនៅក្នុងតំបន់នោះ។ តាមរយៈការពិសោធន៍គ្រោងឆ្អឹងនេះបានបង្ហាញថាជនរងគ្រោះភាគច្រើនរងរបួសចំទ្រូង និងបាក់ឆ្អឹងជំនី។ ក្មេងៗមុនពេលត្រូគេយកទៅក្នុងពិធីហើយសម្លាប់ ត្រូវបានគេលាបម៉្សៅពណ៌ក្រហមពេញទាំងខ្លួន៕ អត្ថបទ ៖ Mali ប្រភព ៖  sanook

    April 30, 2018