- Khmernote Media
- អន្តរជាតិ
អូស្ត្រាលី៖ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ សិស្សសាលា និងគ្រូបង្រៀនប្រមាណ៥០០នាក់ត្រូវបានជំលៀសចេញពីបណ្ណាល័យមួយតំបន់ Latrobe Street ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយក្រុមពន្លត់អគ្គិភ័យជាច្រើននាក់បំពាក់ដោយម៉ាសអុកស៊ីសែនបានធ្វើការស៊ើបអង្កេតភ្លាម ក្រោយធំក្លិនចំលែកម៉្យាង ដែលគិតថាជាការលេចធ្លាយសារធាតុគីមីគ្រោះថ្នាក់នៅក្នុងអាគារនោះ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន The Sydney Morning Herald។ ក្រោយធ្វើការស្រាវជ្រាវរួច ក្រុមពន្លត់អគ្គិភ័យបានរកឃើញថា ក្លិននោះមិនមែនជាសារធាតុគីមីអ្វីឡើយ ប៉ុន្តែវាជាក្លិន ដែលចេញពីផ្លែធូរ៉េន ដែលបានទុកចោលនៅក្នុងទូ។ ដោយសារតែក្លិនរបស់វា ទើបនៅតាមតំបន់សាធារណមួយចំនួនដូចជា រថភ្លើង និងយន្តហោះ ហាមមិនឲ្យចូលផ្លែធូរ៉េនចូលឡើយ៕ អត្ថបទ៖ សេម ប្រភព៖ straitstimes
April 29, 2018 - អន្តរជាតិ
ជំនួបជាប្រវត្តិសាស្ត្ររវាងប្រមុខដឹករបស់កូរ៉េទាំងពីរបានក្លាយទៅជាប្រធានបទក្តៅ ចំពោះក្រុមអ្នកសារព័ត៌មានជុំវិញពិភពលោក។ ក្រៅតែពីខ្លឹមសាររួមនៃកិច្ចប្រជុំនេះក្រុមអ្នកសារព័ត៌មានបានចាប់អារម្មណ៍ទៅលើប្រធានបទផ្សេងៗជាច្រើនទៀត តួរយ៉ាងសារព័ត៌មាន Dailymail បានធ្វើការចាប់អារម្មណ៍ជាពិសេសមួយចំពោះវត្តមានរបស់ស្ត្រីម្នាក់ ដែលបានបង្ហាញខ្លួនអង្គុយក្នុងតុចរចាជាមួយនឹងប្រមុខដឹកនាំកូរ៉េទាំងពីរដែរ។ តើស្ត្រីរូបនោះជានរណា? ស្រ្តីវ័យតែម្នាក់ដែលមានវត្តមានក្នុងតុចរចារវាងភាគីកូរ៉េទាំងពីររូបនេះមានឈ្មោះថា គីម យូជុង អាយុ៣០ឆ្នាំ ជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន ហើយគាត់មានតួនាទីជាមេបញ្ជាការបុគ្គលិកទទួលបន្ទុកពិគ្រោះយោបល់លើគោលនយោបាន និងស៊ើបការណ៍សម្ងាត់។ គាត់ជាមនុស្ស ដែលមានអំណាច និងឥទ្ធិពលម្នាក់នៅក្នុងជួររដ្ឋាភិបាលកូរ៉េខាងជើង។ គាត់ជាមនុស្សសំខាន់ម្នាក់ក្នុងការបង្កើតឲ្យមានកិច្ចពិភាក្សារវាងកូរ៉េទាំង២កាលពីអំឡុងពេលព្រឹក្តិការណ៍កីឡាអូឡាំពិតរដូវរងារកន្លងទៅនេះ។ ហើយភាពជោគជ័យក្នុងកិច្ចពិភាក្សាលើកទីមួយនោះហើយ ដែលបានជំរុញឲ្យកូរ៉េទាំងពីរឈានដល់ដំណាក់យល់ព្រមបង្កើតកិច្ចប្រជុំសន្តិភាពនេះឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
April 29, 2018 - PR
សន្ទុះនៃការលក់ OPPO F7 នៅក្នុងថ្ងៃបើកលក់ដំបូងនាថ្ងៃទី២៨មេសានេះ មានសន្ទុះយ៉ាងខ្លាំងខ្លាពោលគឺអតិថិជនចំនួនរាប់ពាន់នាក់បានមកចាំទទួលនិងចាំទិញនៅតាមបណ្តារហាងទូរស័ព្ទដៃទាំងក្នុងទីក្រុងភ្នំពេញនិងតាមខេត្តនានា ។ អ្នកខ្លះមកតាំងពីព្រឹកព្រលឹមឈរចាំហាងបើកទ្វារ អ្នកខ្លះទៀតមកឈរតម្រង់ជួរគ្នាដើម្បីចាំធ្វើការជាវទូរស័ព្ទ ការធ្វើបែបនេះក៏ដោយសារពួកគាត់ចង់ឆាប់បានកាន់ប្រើនូវម៉ូដែលដ៏ថ្មីស្រឡាងមួយនេះ។ ជាក់ស្តែង យើងក៏បានធ្វើការសម្ភាសន៍ផ្ទាល់ដល់អតិថិជនដែលបានទៅជាវម៉ូដែលថ្មីរបស់OPPOផងដែរ។ លោកសំណាង ដែលជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ លោកបាននិយាយថា លោកខំមកតាំងពីព្រលឹមម៉ោង7:30ព្រឹកដើម្បីរង់ចាំជាវម៉ូដែលថ្មីនេះ ព្រោះប្រពន្ធរបស់លោកស្រលាញ់និងចង់បាន OPPO F7 នេះមកប្រើតាំងពីថ្ងៃដែលគាត់មើលកម្មវិធីសម្ភោធរបស់វាម្លេះ ដូច្នេះលោកត្រូវតែទិញវាឲ្យបានដើម្បីធ្វើជាកាដូ surprise ប្រពន្ធលោក។ ឯអ្នកនាងហ៊ុយ ដែលជាប្រជាជនរស់នៅជាយក្រុងភ្នំពេញ បាននិយាយថា ថ្ងៃនេះនាងនិងមិត្តភក្តពីរនាក់ទៀត បានមកចាំទិញទូរស័ព្ទ OPPO F7 ព្រោះលឺល្បីថា ទូរស័ព្ទស៊េរីថ្មីនេះ ថតរូបបានស្អាតនិង មានលក្ខណៈពិសេសច្រើន រីឯតម្លៃក៏សមរម្យ
April 29, 2018 - PR
គេហដ្ឋានគឺជាទីកន្លែងសម្រាប់រស់នៅយូរអង្វែង និងបង្កើតអនុស្សាវរីយ៍ នៃការជួបជុំគ្រសារ ដែលមិនអាចបំភ្លេចបាន។ ដូច្នេះការជ្រើសរើសគេហដ្ឋាន ដែលមានគុណភាពខ្ពស់ ជាមួយសោភណ្ឌភាព ប្រកបដោយភាពច្នៃប្រឌិត និងបរិយាកាសល្អស្រស់ស្រាយ ដែលសាកសមទៅនឹងសមាជិកគ្រួសារ ពិតជាមានសារៈសំខាន់ណាស់បុគ្គលគ្រប់រូប។ ដូច្នេះយើងខ្ញុំសូមណែនាំគេហដ្ឋានមួយប្រភេទ របស់ បុរី ប៉េង ហួត គ្រុប ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ។ ចង់ដឹងថាតើ Villa Prince ក្នុងគម្រោង បុរី ប៉េងហួត ល្អប្រណិតយ៉ាងណាសូមទស្សនា Video ខាងក្រោមនេះ៖
April 29, 2018 - អន្តរជាតិ
សុភាពនារីគ្រប់រូបតែងតែមានការពិបាកជាខ្លាំងនៅក្នុងការគូសចិញ្ចើមដោយខ្លួនឯងម្ដងៗ ដោយពួកគេមិនដឹងថាត្រូវធ្វើបែបណាដើម្បីគូសចេញមកឲ្យសមនិងទម្រង់ ក៏ដូចជាដើម្បីទទួលបានភាពស្រស់ស្អាត។ មុននឹងធ្វើការគូសចិញ្ចើមអ្នកគួរតែធ្វើការបែងចែកចិញ្ចើមរបស់អ្នកជា ៣ចំណុចជាមុនសិន។ ដោយចំណុចទី១ គឺគូសចេញពីចុងច្រមុះរបស់ទៅគល់ចិញ្ចើម, ចំណុចទី២ គឺគូសចេញពីចុងច្រមុះដូចគ្នាប៉ុន្ដែមកដល់ពាក់កណ្ដាលនៃចិញ្ចើមរបស់អ្នក ចំណែកចំណុចទី៣ គឺគូសចេញទីចុងច្រមុះ ទៅដល់ចុងនៃចិញ្ចើម។ នៅពេលដែលអ្នកដៅទាំង ៣ចំណុចបានហើយទើបអ្នកចាប់ផ្ដើមគូសពីចំណុចទី ១មកដ់ចំណុចទី៣ នោះអ្នកនឹងទទួលបានចិញ្ចើមមួយដ៏ស្រស់ស្អាត។ ហើយការគូសចិញ្ចើមនេះក៏អាស្រ័យទៅតាមរយៈទម្រង់មុខរបស់អ្នកផងដែរដោយ៖ ១. នារីមានមុខពងក្រពើ៖ នារីដែលមានទម្រង់មុនបែបនេះគឺមានភាពស្រស់ស្អាតទៅហើយ ដើម្បីឲ្យកាន់តែស្រស់ស្អាតនារីគួរតែគូសចិញ្ចើមឲ្យមានរាងកែងបន្ដិចនោះពាក់កណ្ដាលចិញ្ចើម។ ២. នារីដែលមានមុខមូល៖ នារីដែលមានទម្រង់មុខបែបនេះដើម្បីទទួលបានចិញ្ចើមស្អាតអ្នកមិនគួរគូសចិញ្ចើមកោង រឺក៏មូលនោះទេអ្នកគួរតែគូសរាងកាច់ចេញជាត្រីកោណបន្ដិចទើបស្រស់ស្អាត។ ៣. នារីដែលមានមុខការ៉េ៖ នារីដែលមានទម្រង់បែបនេះគឺមានភាពស្រស់ស្អាតជាខ្លាំងដោយពុំចាំបាច់ធ្វើការតុបតតែងច្រើននោះទេត្រឹមតែ Make Up ស្រាលៗបែបធម្មជាតិដែលជាការពេញនិយមរបស់ពួកគេកូរ៉េជាការស្រេច ហើយចិញ្ចើមវិញអ្នកគួរតែគូសរាងមូលបន្ដិចកាន់តែមានភាពទាក់ទាញ។ ៤. នារីដែលមានទម្រង់មុខដូចបេះដូង៖
April 28, 2018 - អន្តរជាតិ
ប្រទេសចិន ៖ សម្រាប់ផលិតផលម្ហូបអាហារអ្វីដែលសំខាន់បំផុតគឺអនាម័យ យើងនឹងមានអារម្មណ៍បែបណានៅពេលដែលបើកប្រអប់រឺកំប៉ុងអាហារទាំងនោះមកឃើញមានអ្វីប្លែកៗក្នុងនោះ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលស្រ្តីម្នាក់ប្រទះឃើញកន្ទុយសត្វក្នុងការ៉េមដែលនាងកំពុងតែញាុំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅនេះ ក្នុងផ្សារទំនើបមួយនាខេត្ត jiangsu ប្រទេសចិន។ តាមសម្តីរបស់ស្រ្តីជនជាតិចិននេះបានអោយដឹងថា បន្ទាប់ពីបានញាុំអាហារជាមួយនឹងមិត្តប្រុសហើយ គាត់ក៏បានចូលទៅទិញការ៉េមសណ្តែកក្រហមមួយដើមនៅក្នុងផ្សារទំនើបយកមកញាុំ។ បន្ទាប់ពីហែកកញ្ចក់យកមកញាុំបានបន្តិច នាងក៏ប្រទះឃើញរបស់ម៉្យាងជាប់នៅចំកណ្តាលការ៉េមនេះតែម្តង។ របស់ដែលជាប់នៅក្នុងការ៉េមនោះវាមើលទៅដូចជាកន្ទុយសត្វកណ្តុរ បន្ទាប់ពីបានឃើញបែបនេះស្រ្តីម្នាក់នេះមានអារម្មណ៍ថាវិលមុខ និងក្អួតចង្អោរចេញមកតែម្តង។ នារីម្នាក់នេះបានយកការ៉េមនេះមកអោយម្ចាស់ហាងវិញ ហើយទាមទារអោយគេសងជំងឺចិត្តនាង។ មុនដំបូងម្ចាស់ហាងមិនព្រមសងនោះទេ តែបន្ទាប់គេក៏សុខចិត្តបង់សងនាង២០០០យ័ន តែស្រ្តីម្នាក់នេះមិនយល់ព្រមនាងទារទាមអោយគេសង១០០,០០០យ័ន។ យ៉ាងណាម្ចាស់ហាងបដិសេធមិនព្រមសងច្រើនដល់ថ្នាកដ់នេះនោះទេ។ ព្រោះការ៉េមនៅក្នុងស្រោមគាត់មិនអាចឆែកវាមើលបាននោះទេវាក៏មិនមែនជាកំហុសរបស់គាត់ដែរ វាជាកំហុសរបស់ក្រុមហ៊ុនផលិតការ៉េមនេះច្រើនជាង។ ក្រុមហ៊ុនការ៉េមមួយនេះបានចេញមុខសហការក្នុងការត្រួតពិនិត្យស្វែងរកការពិត និង រ៉ាប់រងចំនាយបើមានរឿងបែបនេះមែន៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ
April 28, 2018 - អន្តរជាតិ
ក្រពេញទីរ៉ូអ៊ិត គឺមានរូបរាងដូចទៅនឹងសត្វមេអំបៅ ហើយស្ថិតនៅត្រង់ផ្នែកខាងមុខនៃដើមក។ ក្រពេញនេះទទួលខុសត្រូវសម្រាប់ការផលិត និងបញ្ចេញអ័រម៉ូនទីរ៉ូអ៊ីតទៅក្នុងចរន្តប្រព័ន្ធឈាម។ តាមពិតទៅ អ័រម៉ូនទីរ៉ូអ៊ីតក៏មានឥទ្ធិពលទៅលើមុខងារនៃខួរក្បាល ថ្លើម សាច់ដុំ និងផ្នែកផ្សេងៗជាច្រើនទៀតនៃរាងកាយផងដែរ។ ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត (Hypothyroidism) គឺជាស្ថានភាពនៃជំងឺមួយដែលកើតឡើងនៅពេលក្រពេញទីរ៉ូអ៊ិតចុះខ្សោយដំណើរការខុសប្រក្រតីមិនអាចបង្កើត ឬផលិតអ័រម៉ូនទីរ៉ូអ៊ីតបានគ្រប់គ្រាន់។ ការព្យាបាលដោយកាំរស្មី និងជំងឺអូតូអ៊ុយមីនត្រូវបានគេចាត់ទុកថាជា កត្តាមួយក្នុងចំណោមកត្តាទូទៅបំផុតដទៃទៀតដែលបណ្ដាលឲ្យកើតជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។ ការឆ្លងមេរោគ ឬកង្វះអ៊ីយ៉ូតអាចធ្វើឲ្យក្រពេញទីរ៉ូអ៊ីតទទួលរងការរលាក។ ក្នុងករណីតនេះរាងកាយមិនអាចផលិតអ៊ីយ៉ូដបានដោយខ្លួនឯងឡើយ ដូច្នេះវារឿងសំខាន់បំផុតក្នុងការទទួលទានអាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូដ។ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ការខ្សោយក្រពេញទីរ៉ូអ៊ីត អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗគំរាមកំហែងដល់អាយុជីវិតផងដែរដូចជា ភ្លឹក ឬសន្លប់បាត់ស្មារតីរយៈពេលយូរ ជំងឺបាក់ទឹកចិត្ត ឬខ្សោយបេះដូង ជាដើម។ ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតអាចត្រូវបានព្យាបាលដោយប្រើថ្នាំ ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញា និងធ្វើរោគវិនិច្ឆ័យជំងឺបានទាន់ពេល។ ខាងក្រោមជារោគសញ្ញាទូទៅបំផុតមួយចំនួនដែលនឹងលេចឡើង ប្រសិនបើក្រពេញទីរ៉ូអ៊ីតរបស់អ្នកចាប់ផ្ដើមដំណើរមិនប្រក្រតី ឬទទួលរងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ៖ – សក់ប្រែជាស្ងួត – ការចងចាំចុះខ្សោយ – ឧស្សាហ៍ទល់លាមក – ស្បែកប្រែជាស្លេកស្លាំង ហើយគ្រើម – ឆាប់ខឹង និងធ្លាក់ទឹកចិត្ត
April 28, 2018 - អន្តរជាតិ
នរណាម្នាក់ក៏ចង់បានស្នេហាពិតដែរ ប៉ុន្ដែយ៉ាងណាក៏អាស្រ័យទៅលើចារឹកលក្ខណៈផងដោយមាននារីខ្លះមិនទាន់មានដៃគូដោយសារតែរូបនាងរងចាំមនុស្សម្នាក់ដែលល្អឥតខ្ចោះ, រឺមកពីរូបនាងធ្លាប់ខូចចិត្តពីមុនមក និងមានអារម្មណ៍ថាខ្លាចនៅក្នុងការបង្កើតស្នេហាថ្មី។ ខាងក្រោមនេះគឺជាមូលហេតុទាំង ៥ដែលនារីសុខចិត្តនៅលីវមិនរកដៃគូ៖ ១. ការរើសច្រើនពេក៖ នារីគ្រប់តែងតែស្រមៃចង់បានបុរសដែលល្អមានគ្រប់សព្វ និងមានមុខមាត់ស្អាតដែលនេះគឺជាការស្រមៃដ៏ខ្ពស់ ដោយអ្នកគួរតែមើលបុរសណាដែលសមរម្យសម្រាប់អ្នក មិនមែនចាំតែបុរសដែលល្អឥតខ្ចោះនោះទេ ២. ការអៀនខ្មាស់៖ នារីៗតែងតែមានការអៀនខ្មាស់នៅក្នុងការចាប់ផ្ដើមសន្ទនាជាមួយនឹងបុរសដែលរូបនាងពេញចិត្ត ការស្រលាញ់មិនមែនជាការអៀនខ្មាស់នោះទេអ្នកត្រូវតែមានចិត្តក្លាហានបញ្ចេញនូវអារម្មណ៍ពិតរបស់ខ្លួន មិនដូចនេះទេអ្នកនិងក្លាយទៅជាមនុស្សម្នាក់ដែលរស់នៅឯកកាម្នាក់ឯង ៣. ការដែលមានជម្រើសច្រើនពេក៖ នៅពេលអ្នកជាមនុស្សស្រីដែលទទួលបានការចាប់អារម្មណ៍ពីបុរសច្រើន នោះអ្នកនឹងមានការស្រពេចស្រពិលមិនដឹងថាត្រូវជ្រើសរើសបុរសណាម្នាក់ទើបល្អសម្រាប់ខ្លួន។ អ្នកគួរតែបញ្ឈប់ទង្វើបែបនេះហើយដាក់ចិត្តស្វែងយល់ចិត្តទៅលើបុរសណាម្នាក់ដែលអ្នកគិតថាពិសេសជាងគេ និងបុរសម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាពក៏ដូចជាកក់ក្ដៅបំផុត ៤. ការចូលចិត្តសម្ងំស្ងៀមនៅក្នុងបន្ទប់៖ អ្នកគួរតែចេញដើរលេងនៅខាងក្រៅជាមួយនឹងមិត្តភក្ដិខ្លះដើម្បីទទួលយកនូវអ្វីដែលថ្មី ជាពិសេសបានស្គាល់មនុស្សច្រើនដែលធ្វើឲ្យអ្នកមានការប្រាស័យទាក់ទងបានល្អជាមួយមនុស្សជុំវិញខ្លួន ៥. ការរស់នៅក្នុងពិភពផ្ទាល់ខ្លួន៖ នេះជាអ្វីដែលនារីតែងតែនិយាយ ដោយរូបនាងចូលចិត្តធ្វើអ្វីដោយខ្លួនឯងមិនចូលចិត្តឲ្យនរណាម្នាក់មកចូលនៅក្នុងពិភពផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្ដែអ្នកយល់ខុសហើយអ្នកគួរតែរៀនបើកចិត្តទទួលយកនរណាម្នាក់នៅក្នុងជីវិត ហើយពេលនោះអ្នកនឹងលែងចង់រស់នៅម្នាក់តទៅទៀតហើយ៕ អត្ថបទ៖
April 28, 2018 - PR
បន្ទាប់ពីសម្ពោធលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីប៉ុន្មានសប្តាហ៍មុនដោយមានការចូលរួមពីសំណាក់តារាល្បីៗមកនោះ កំពូលស្មាតហ្វូន OPPO F7 ចេញលក់ជាផ្លូវនៅថ្ងៃទី២៨ ខែមេសា នេះ ដោយអតិថិជនអាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទនានាទាំងអស់ទូទាំងប្រទេស។ គេសង្កេតឃើញថា ក្នុងកំឡុងពេលកម្ម៉ង់ទុកមុននៃ OPPO F7 មានអតិថិជនរាប់ពាន់នាក់បានមកធ្វើការកម្ម៉ង់ ដែលធ្វើឲ្យហាងទូរស័ព្ទនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តមួយត្រូវបញ្ជាទិញច្រើនជាងឆ្នាំមុនៗ ត្បិតថាអតិថិជនជាច្រើនពិតជាចង់ក្លាយជាម្ចាស់នៃទូរស័ព្ទដ៏ទំនើបនេះ ជាក់ស្តែងផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ក៏បានបង្ហោះរូបអតិថិជនជាច្រើនដែលបានទៅធ្វើការកម្ម៉ង់នូវម៉ូដែល OPPO F7 ដែលកំពុងទទួលបានការគាំទ្រនេះ។ គួររំលឹកផងដែរថា កាលពីចុងឆ្នាំ ២០១៧ ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា20MPរួមជាមួយបច្ចេកវិទ្យាAI ដែលបានធ្វើអោយអតិថិជនជាច្រើនមានការពេញចិត្ត និងគាំទ្រជាខ្លាំង។ ពេលនេះក៏មិនខុសពីឆ្នាំមុនព្រោះមានអតិថិជន OPPO ថ្មីចាស់ជាច្រើនកំពុងតែបាក់ចិត្តទៅលើចំនុចពិសេសៗជាច្រើនរបស់
April 28, 2018 - អន្តរជាតិ
សក់ស្រស់ស្អាតរឹងមាំ គឺជាផ្នែកដ៏សំខាន់មួយដែលជួយលើសម្រស់របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញយតែងសក់ត្រូវទទួលរងនូវការបំផ្លាញ ដោយសារតែកំហុសក្នុងការថែទាំ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីកំហុសទូទៅបំផុតមួយចំនួនដែលអ្នកគួរតែបញ្ឈប់ ប្រសិនបើចង់ទទួលបានសក់ស្រស់ស្អាតរឹងមាំ ៖ ១. ការជ្រើសរើសសាប៊ូកក់សក់ខុស ៖ ការជ្រើសរើសសាប៊ូកក់សក់ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការថែទាំសក់របស់អ្នក។ ដូច្នេះដើម្បីជៀសផុតពីផលវិបាកផ្សេងៗ ចូរធ្វើការជ្រើសរើសនូវសាប៊ូដែលសាកសមនឹងប្រភេទនៃសក់របស់អ្នក។ ២. ការកក់សក់ញឹកញាប់ ឬកម្រនឹងកក់ពេក ៖ ប្រសិនបើសក់របស់អ្នកជាប្រភេទសក់ឡើងប្រេង អ្នកគួរតែកក់សក់រៀងរាល់រយៈពេល ១ ឬ ២ ថ្ងៃ ម្ដង។ប្រេកង់ ឬចំនួននៃការកក់សក់ គឺអាស្រ័យទៅលើប្រភេទនៃសក់របស់អ្នក។ ៣. ការប្រើប្រាស់សាប៊ូកក់សក់ ៖ របៀបត្រឹមត្រូវក្នុងការកក់សក់ គឺជាដំបូងអ្នកត្រូវសិតសក់ជាមុនសិន។ ចាក់សាប៊ូលើបាតដៃ ហើយត្រដុសឲ្យឡើងពពុះ។ បន្ទាប់មកលាបវាលើគល់នៃសក់ ហើយចាប់ផ្ដើមធ្វើចលនាម៉ាស្សាថ្នមៗប៉ះនឹងស្បែកក្បាលរបស់អ្នក។ ម៉ាស្សារហូតដល់ពេញស្បែកក្បាលសិន សឹមលាងសម្អាតចេញ។ វិធីនេះនឹងផ្ដល់អត្ថប្រយោជន៍សម្រាប់ឬសនៃសក់។ បរិមាណនៃសាប៊ូ គឺអាស្រ័យលើប្រវែងនៃសក់របស់អ្នក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនត្រូវប្រើប្រាស់សាប៊ូច្រើនពេកទេ។ ៤. មិនផ្ដល់សំណើម និងសារធាតុចិញ្ចឹមចាំបាច់ដល់សក់ ៖ សក់បាត់បង់សំណើមលឿនបំផុត។ អ្នកអាចប្រើប្រាស់ផលិតផលផ្ដល់សំណើមណាមួយដូចជា ប្រេងលាប ឬម៉ាសអប់សក់ ដែលសាកសមនឹងប្រភេទនៃសក់ ដើម្បីផ្ដល់សំណើមដល់សក់ដោយមិនបណ្ដាលឲ្យសក់ខូច។ ចំពោះប្រេងលាប គឺប្រើដំណាលគ្នាក្នុងពេលកក់សក់ ឬបន្ទាប់ពីលាងសម្អាតសាប៊ូចេញភ្លាម។ របៀបត្រឹមត្រូវក្នុងការលាបប្រេងផ្ដល់សំណើម ឬម៉ាសអប់សក់ គឺលាបតាមបណ្ដោយនៃប្រវែងសក់ ប៉ុន្តែមិនត្រូវឲ្យប៉ះចូលស្បេកក្បាលឡើយ។ ហើយអ្នកមិនគួរប្រើប្រាស់ប្រេងលាប ឬម៉ាសអប់សក់ច្រើនជាង ១ ដងក្នុងមួយសប្តាហ៍ឡើយ។ ៥. សីតុណ្ហភាពមិនត្រឹមត្រូវនៃទឹក ៖ មនុស្សភាគច្រើនប្រើប្រាស់សីតុណ្ហភាពទឹកក្ដៅខ្លាំងពេក នៅពេលពួកគេលាងសម្អាតសក់។ នេះជាកំហុសធ្ងន់ណាស់ ដោយទឹកក្ដៅនឹងបំបាត់ពណ៌ធម្មជាតិនៃសក់ ហើយថែមទាំងរំញោចឲ្យក្រពេញប្រេងប្រែជាសកម្មផងដែរ។ ដូច្នេះនៅពេលលាងសម្អាតសក់ អ្នកគួរតែប្រើប្រាស់ទឹកក្ដៅឧណ្ហៗបានហើយ។ ទឹកត្រជាក់ក៏ល្អប្រសើរសម្រាប់លាងសម្អាតសក់ដូចគ្នានឹងទឹកក្ដៅឧណ្ហៗដែរ។ ៦. ការញីសម្ងួតសក់ជាមួយនឹងកន្សែង ៖ អ្នកមិនត្រូវយកកន្សែងមកញីសក់ បន្ទាប់ពីកក់សក់រួចឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកន្សែងមកផ្ដិតៗពីគល់ទៅចុងជាការស្រេច។ កុំប្រើកន្សែងរុំសក់ជុំវិញក្បាលឲ្យសោះ ក៏ព្រោះការធ្វើបែបនេះអាចបណ្ដាលឲ្យខូចឬសសក់។ ប៉ុន្តែប្រសិនបើអ្នកត្រូវការឲ្យសក់ស្ងួតលឿន ចូរប្រើប្រាស់អាវយឺតធ្វើឡើងពីសំឡីកប្បាសជំនួសឲ្យកន្សែង! ៧. សិតសក់ដោយបង្ខំ និងញឹកញាប់ពេក ៖ ការសិតសក់ញឹកញាប់ពេកអាចធ្វើឲ្យសក់យឺតត្រង់ពេក ឬដល់ថ្នាក់ប្រែជាផុយស្រួយ។ កុំសិតសក់ភ្លាមៗបន្ទាប់ពីកក់ហើយឲ្យសោះ។ ត្រូវរងចាំរហូតដល់សក់ស្ងួតសិន បន្ទាប់មកសឹមរំដោះសក់ដែលជំពាក់ថ្នមដោយប្រើម្រាមដៃរបស់អ្នក។ បន្ទាប់មកសឹមចាប់ផ្ដើមសិត។ អ្នកគួរជ្រើសរើសប្រើប្រាស់ក្រាស់សិតសក់ដែលមានធ្មេញធំៗទូលាយ។ ៨. ប្រើប្រាស់ម៉ាស៊ីនលេងស្ទាយសក់ញឹកញាប់ពេក ៖ ម៉ាស៊ីនផ្លុំសម្ងួតសក់ ម៉ាស៊ីនអ៊ុត ឬគាបសក់ និងឧបករណ៍ផ្សេងៗទៀត អាចបណ្ដាលឲ្យសក់បាត់បង់នូវជាតិសំណើម ហើយសក់នឹងប្រែជាស្ងួតផុយស្រួយ។ ៩. ការមិនលាងសម្អាតក្រាសសិតសក់ ៖ ត្រូវលាងសម្អាតក្រាសសិតសក់ក្នុងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍។ ហើយកុំភ្លេចផ្លាស់ប្ដូរក្រាសដែលចាស់ៗចេញឲ្យបានទៀងទាត់ផង។ ១០. មិនពាក់មួក ៖ មួកជួយការពារសក់របស់អ្នកមិនឲ្យទទួលរងការខូចខាតផ្សេងៗពីសំណាក់ពន្លឺព្រះអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ ចូរជ្រើសរើសមួកប្រភេទណាដែលសាកសមនឹងក្បាលរបស់អ្នក គឺមិនត្រូវតឹងពេកឡើយ។ ១១. ការគេងទម្លាក់សក់ ៖ ប្រសិនបើសក់របស់អ្នកមានប្រវែងវែង ឬមធ្យម អ្នកគួរតែក្រងវានៅមុនពេលចូលគេង។ ការធ្វើបែបនេះនឹងជួយការពារសក់មិនឲ្យជំពាក់ ឬរួញ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
April 28, 2018









