Khmernote Media
  • កីឡា

    ខ្សែបម្រើ Emre Can នឹងចាកចេញពីក្លឹងហង្សក្រហម Liverpool នៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីចុះកិច្ចសន្យាក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ កុងត្រារបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះជាមួយនឹងក្លឹបហង្សក្រហម Liverpool នឹងបញ្ចប់នៅក្នុងរដូវកាលនេះ ហើយខ្សែបម្រើ Emre Can សម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool។ ខ្សែបម្រើ Emre Can នឹងចាកចេញពីក្លឹបហង្សក្រហម Liverpool ទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ជាមួយនឹងការផ្ទេរអត់គិតថ្លៃក្រោយពេលបញ្ចប់កុងត្រាជាមួយនឹង Liverpool។ ខ្សែបម្រើ Emre Can បានចុះហត្ថលេខាថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុងកុងត្រាថ្មីរយៈពេល 5

    May 1, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid បានកំណត់គោលដៅសំខាន់លើកីឡាករ 3 រូបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ដែលក្លឹបអធិរាជសរ Real Madrid ត្រៀមលុយដល់ទៅ 300លានអឺរ៉ូ ឯណោះដើម្បីទិញកីឡាករទាំង 3 នាក់នេះ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Don Balon។ ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះអាចនឹងលក់ខ្សែប្រយុទ្ធ Karim Benzema និងខ្សែប្រយុទ្ធ Gareth Bale ដើម្បីយកប្រាក់ខ្លះពីការលក់កីឡាករទាំងពីរទុកត្រៀមទិញខ្សែប្រយុទ្ធ Mohamed Salah ពីក្លឹបហង្សក្រហម Liverpool ជាពិសេសខ្សែប្រយុទ្ធ Mohamed Salah គឺជាគោលដៅសំខាន់ទី 1 របស់ក្លឹបអធិរាជសរ

    May 1, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ កូនកំលោះម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងថ្ងៃរៀបការរបស់គាត់ ខណៈដែលគាត់កំពុងអង្គុយសំពះផ្ទឹមនៅចំកណ្តាល ក្រុមភ្ញៀវជាច្រើននាក់ដែលបានមកចូលរួមកម្មវិធី។ កូនកំលោះអភ័ព្វរូបនេះមានឈ្មោះថា Sunnil Verma អាយុ ២៥ ឆ្នាំ រស់នៅក្នុងរដ្ឋ  Uttar Pradesh​ ប្រទេសឥណ្ឌា។ ក្នុងវីដេអូបានបង្ហាញថា កូនកំលោះបានអង្គុយនៅចំកណ្តាល ក្រុមភ្ញៀវជាច្រើននាក់ ហើយពេលនោះមានភ្ញៀវម្នាក់បានដកកាំភ្លើងមកបាញ់លើកូនកំលោះតែម្តង។ ភ្លាមៗក្រោយកើតហេតុ គេមិនបានចាប់អារម្មណ៍លើបុរសជាអ្នកបាញ់នោះទេ តែពេលគេបើកវីដេអូមើលទើបឃើញពីសកម្មភាពទាំងស្រុងរបស់ គាត់តែម្តង។ ពេលនេះគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានអំពើឃាតកម្មនេះកើតឡើងនៅឡើយទេ។ យ៉ាងណាក្តីបុរសជាឃាតកត្រូវបានប៉ូលិសចាប់ខ្លួនបានហើយ ពេលនេះគេកំពុងរៀបចំបញ្ជូនរូបគាត់ទៅកាន់តុលាការដើម្បីធ្វើការសាកសួរ និងផ្តន្ទាទោស៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    May 1, 2018
  • អន្តរជាតិ

    ក្រោយពីជំនួបជាប្រវត្តិសាស្ត្ររបស់មេដឹកនាំកូរ៉េទាំង២ បានបញ្ចប់ទៅកិច្ចព្រមព្រៀង និងការកែសម្រួលក្នុងន័យវិជ្ជមាន ជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែរ។ តួរយ៉ាងប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងប្តូរម៉ោងឲ្យត្រូវគ្នាជាមួយនឹងម៉ោងនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ កន្លងមកម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង គឺដើរយឺតជាងម៉ោងនៅកូរ៉េខាងត្បូងកន្លះម៉ោង។ សូមរំលឹកឡើងវិញថា កាលពីឆ្នាំ ២០១៥ ទីក្រុងព្យុងយ៉ាងបានសម្រេច បន្ថយម៉ោងឲ្យដើរយឺតកន្លះម៉ោង ដើម្បីប្រារព្ធខួបគម្រប់ ៧០ ឆ្នាំ ​នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​ចេញ​ពី​ការត្រួតត្រា​របស់​ប្រទេស​ជប៉ុន​ក្រោយ​សម័យ​សង្រ្គាមលោក​លើកទី២ ខណៈដែលកូរ៉េខាងត្បូងក៏មានម៉ោងដូចនេះគ្នាជាមួយនឹងប្រទេសជប៉ុនដែរ។ យ៉ាងណាក្តី ចាប់ពីថ្ងៃទី ៥ ខែ ឧសភា ខាងមុខនេះ កូរ៉េទាំងពីរ នឹងមានម៉ោងដូចគ្នាវិញហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    May 1, 2018
  • អន្តរជាតិ

    ចិន៖ កសិដ្ឋានចិញ្ចឹមកន្លាតក្នុងប្រទេសចិនបានរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឆ្លើយតបឲ្យទាន់នឹងតម្រូវការនៃការប្រើប្រាស់សត្វកន្លាតកាន់តែកើនឡើងដែរ។ លោក Li Yanrong ម្ចាស់កសិដ្ឋានចិញ្ចឹមកន្លាតមួយកន្លែងនៅក្នុងក្រុង Jinan ខេត្ត Henan ប្រទេសចិនបានប្រាប់ឲ្យដឹងថា បច្ចុបន្បន្ននេះនៅក្នុងកសិដ្ឋានរបស់គាត់មានកន្លាតរហូតដល់ទៅ ៣០០ លានក្បាល សុទ្ធតែជាប្រភេទពូជកន្លាតអាមេរិក ដែលមានទំហំធំៗជាងកន្លាតធម្មតា។ កន្លាតក្នុងកសិដ្ឋានរបស់គាត់បានជួយស៊ីកាកសំណល់ផ្ទះបានចំនួន ១៥តោនក្នុងមួយថ្ងៃ ដែលស្មើនឹង ១ ភាគ ៤ នៃ ទម្ងន់កាក សំណល់សរុបនៅក្នុងស្រុកខាងលើ។ តាមរយៈរបាយការណ៍បានបង្ហាញថា ក្នុងប្រទេសចិនទាំងមូលបានបង្កើតឲ្យមានកាកសំណល់ផ្ទះបាយប្រមាណជា ៦០ លានតោនក្នុងមួយឆ្នាំ ហើយកន្លងមកគេបានប្រើប្រាស់ថវិកាជាច្រើន ដើម្បីទិញសារធាតុគីមីផ្សេងៗយកមកកំទេចកាកសំណល់ទាំងនោះចោល ហើយតាមរយៈវិធីនេះវាបានបង្កឲ្យមានជាតិពុលក្នុងបរិយាកាសផងដែរ។ យ៉ាងណាក្តី ការដែលឲ្យកន្លាតស៊ីកាកសំណល់ទាំងនោះ វាគឺជាវិធីកំទេចកាកសំណល់ដ៏ល្អមួយ

    May 1, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool ត្រៀមផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Mohamed Salah ហើយថែមទាំងដំឡើងប្រាក់ឈ្នួលពលកម្មដល់ខ្សែប្រយុទ្ធរូបនេះដល់ទៅទ្វេដងនៃប្រាក់ឈ្នួលពលកម្មចាស់របស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះ។ នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធកំពុងតែលេចធ្លោនៅក្នុងពិភពលោកកីឡាករ Mohamed Salah បានជួយអោយក្លឹបហង្សក្រហម Liverpool ឡើងមកដល់វគ្គ 4 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ហើយបានសុតបញ្ចូលទីអោយក្លឹបហង្សក្រហម Liverpool បានចំនួន 43 គ្រាប់ក្លាយជាកីឡាករឆ្នើមរបស់ពិភពលោក ជាពិសេសខ្សែប្រយុទ្ធ Mohamed Salah កំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ទៀតផងដូចជាក្លឹបអធិរាជសរ Real Madrid ជាដើម។ ពេលនេះក្លឹបហង្សក្រហម

    April 30, 2018
  • កីឡា

    កាលពីពេលថ្មីៗនេះអតីតគ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Carlo Ancelotti បានច្រានចោលឱកាសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Dello Sport។ លោក Carlo Anceslotti ត្រូវបានក្លឹប Bayern Munich បណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបកាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីលោក Anceslotti ដឹកនាំក្លឹប Bayern Munich ចាញ់យ៉ាងអាម៉ាស់មុខនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion Leauge វគ្គចែកពូល។ កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីតាលីបានធ្វើការទាក់ទងជាមួយនឹងលោក Carlo Anceslotti ដើម្បីអញ្ចើញរូបលោកមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។ លោក Anceslotti បានបើកការពិភាក្សាជាមួយនឹងមន្រ្ដីសហព័ន្ធបាល់ទាត់អ៊ីតាលី ប៉ុន្ដែក្រោយបញ្ចប់កិច្ចចចារគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានច្រានចោលឱកាសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលីហើយលោកបានប្រាប់ថាលោកសម្រេចចិត្តស្វែងរកកន្លែងធ្វើការថ្មីវិញ។

    April 30, 2018
  • កីឡា

    ថ្មីៗនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION ហើយឆ្លៀតក្នុងឪកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏បាននាំយកកំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA មកច្រៀងអបអរដល់ស្រុកខ្មែរតែម្តង គឺនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះនៅមុខសាលមហោ ស្រពកោះពេជ្រ ចាប់ពីម៉ោង ៨យប់តទៅ។ ក្រៅពីតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក ក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗរបស់ផលិតកម្មហង្សមាសផងដែរ ដើម្បីបង្កបរិយាកាសរីករាយជូនដល់បងប្អូនមហាជន។ មហាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ក៏មានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ផងដែរ។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ

    April 30, 2018
  • អន្តរជាតិ

    មនស្សភាគច្រើនបានដឹងថា កត្តាចម្បងៗដែលកាត់បន្ថយឱកាសនៃការមានផ្ទៃពោះគឺ ការសម្រាលកូន ការបំបៅដោះកូន ការប្រើប្រាស់ថ្នាំពន្យារកំណើត ការជក់បារី។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញយទោះបីជាគ្មានវត្តមាននៃកត្តាទាំងនេះក៏ដោយ ក៏មិនប្រាកដថាអ្នកនឹងអាចមានផ្ទៃពោះដែរ។ ខាងក្រោមជាមូលហេតុទូទៅបំផុតមួយចំនួនទៀតដែលបណ្ដាលឲ្យអ្នកមិនអាចមានផ្ទៃពោះ ៖ ៦. អ្នកទទួលទានជាតិខ្លាញ់មិនល្អ ( trans fats ) ច្រើនពេក ៖ ជាតិខ្លាញ់ trans fats ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងអាហារប្រភេទ ដុត បំពង និងចៀន ឬអាហារ Fast foods (ភីហ្សា បឺហ្គឺរ ដំឡូងបារាំងបំពង ជាដើម) អាចបណ្តាលអោយមានផលប៉ះពាល់អវិជ្ជមានដល់ការមានកូន (មានន័យថា ការបញ្ចេញពងអូវុលមិនអាចកើតមាន)។ ចូរព្យាយាមកំណត់កម្រិតនៃការទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ trans fats និងកាប្រូអ៊ីដ្រាត ឲ្យបានត្រឹមត្រូវ ក៏ព្រោះអាហារប្រភេទទាំងនេះអាចបណ្ដាលឲ្យហានិភ័យនៃជំងឺ ovulation (ជំងឺទាក់ទងនឹងវដ្តរដូវ ឬការបញ្ចេញអូវុល) កើនឡើងរហូតដល់ទៅ ៧៣ ភាគរយឯណោះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទានអាហារសម្រន់ដូចជា ចេក នំស្រួយធ្វើឡើងពីស្រូវសាឡី និងគ្រាប់ធញ្ញជាតិ ឬយ៉ាអួរជាមួយនឹងផ្លែបឺរីជំនួសវិញ នៅរាល់ពេលដែលអ្នកនឹកឃ្លានចង់ទទួលទានអាហារដែលមានផ្ទុកជាតិខ្លាញ់ trans fat ឬស្ករកាបូអ៊ីដ្រាត។ ៥. អ្នកហាត់ប្រាណខ្លាំងក្លាពេក ៖ ជាការពិតណាស់ លំហាត់ប្រាណ គឺអាចជួយបង្កើនឱកាសនៃការមានផ្ទៃពោះ និងរក្សាសុខភាពរបស់អ្នកបាន ប៉ុន្តែលុះត្រាណាតែការហាត់ប្រាណនោះស្ថិតក្នុងកម្រិតត្រឹមត្រូវដែរ។ ការធ្វើលំហាត់ប្រាណច្រើន ឬហួសប្រមាណពេកមិនត្រឹមតែប៉ះពាល់ដល់តុល្យភាពនៃថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ផលអវិជ្ជមានចំពោះវដ្តនៃការបន្តពូជរបស់អ្នកទៀតផង។ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃរយៈពេលយូរ

    April 30, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ កាលពីពេលថ្មីនេះអ្នកប្រើប្រាស់បណ្តាញសង្គមចិនមានភាពភ្ញាក់ផ្អើលនិង អស់សំណើចយ៉ាងខ្លាំងជាមួយនឹងរូបសំណាក់​តោបុរាណរាប់រយដែលមានរូបរាងដូចទៅនឹងតុក្កតាជីវចល។ រូបសំណាក់នេះត្រូវគេដាក់បង្ហាញនៅខាងមុខសារៈមន្ទីវប្បធម៌ជាតិដ៏ល្បីមួយនៅទីក្រុង Taiyuan ភាគខាងលិចប្រទេសចិន។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនអស់សំណើចជាមួយនឹងរូបរាងរូបតោទាំងអស់នេះ។ រូបសំណាក់តោមួយក្នុងចំណោមតោរាប់រយនៅក្នុងសារមន្ទីនេះមានរូបរាងស្រដៀងទៅនឹងតុក្កតាជីវចលដ៏ល្បីមួយគឺ Doraemon ។ រូបចម្លែកតោភាគច្រើនត្រូវគេដាក់នៅត្រង់គ្លោងទ្វាររាជរាំងតែម្តង ប្រាសាទ និងទីកន្លែងជាច្រើនទៀតវាជានិមិត្តសញ្ញានៃអំណាចការពារដែលត្រូវបានគេជឿជាក់ជាង២០០០ឆ្នាំមកហើយ៕ អត្ថបទ ៖ Mali ប្រភព ៖ ChinaGlobal

    April 30, 2018