Khmernote Media
  • បច្ចេកវិទ្យា

    ត្រឡប់ទៅកាន់ឆ្នាំ2017 គឺជាកាលបរិច្ឆេតនៃការប្រកាសចេញលក់ជាសាធារណៈនូវ iPhone 8, 8 Plus និង iPhone X ហើយក្នុងពេលនោះ ក្រុមហ៊ុន Apple ក៏បានបង្ហើបទាក់ទងទៅនឹងគ្រឿងបរិក្ខាថ្មី ជាប្រភេទឧបករណ៍សាកថ្មឥតខ្សែរបស់ខ្លួន ដែលនឹងលេចមុខលើទីផ្សារក្នុងឆ្នាំ2018 នេះផងដែរ។ ទោះជាយ៉ាងណា ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា ឧបករណ៍សាកថ្មឥតខ្សែនេះនឹងមកដល់ក្នុងខែមេសា ប៉ុន្ដែមកដល់បច្ចុប្បន្នគឺខែឧសភា បាត់ទៅហើយ ដូចនេះយើងនៅមិនទាន់ដឹងពីកាលបរិច្ឆេតពិតប្រាកដនៅឡើយទេ។ ចំណែកឯតម្លៃវិញ ក៏យើងនៅមិនទាន់ដឹងដូចគ្នាដែរ។ ស្របពេលជាមួយនឹងការពន្យាពេលនេះ AirPower គឺជាឈ្មោះឧបករណ៍សាកថ្មឥតខ្សែរបស់ក្រុមហ៊ុន Apple បានក្លាយជាទីចាប់អារម្មណ៍បំផុតលើទីផ្សារប្រទេសចិន។ ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នដឹងហើយថា ចិនគឺជាកំពូលអ្នកកូពី ហើយឥឡូវនេះ AirPower កំពុងក្លាយជាគោលដៅធំរបស់ក្រុមហ៊ុនមួយចំនួនហើយ។

    May 2, 2018
  • អន្តរជាតិ

    ចិន៖ គ្រោះថ្នាក់មិ​នគួរឲ្យជឿមួយបានកើតឡើងចំពោះបុរសម្នាក់ បន្ទាប់ពីគាត់បានធ្លាក់ពីលើស្ពាន ហើយជុងឬស្សីមួយដើមបានបុកធ្លាយចូលរន្ធគូទគាត់យ៉ាងជ្រៅតែម្តង។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់ឲ្យដឹងថា គាត់រស់នៅក្នុងខេត្ត Sichuan ក្រុង Suining ប្រទេសចិន។ បើតាមសំដីរបស់មិត្តភក្តិបុរសជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុពួកគេបាននាំគ្នាទៅអង្គុយ​លេងនៅលើស្ពានមួយក្នុងភូមិ ហើយដោយមិនបានប្រុងប្រយ័ត្នបុរសជនរងគ្រោះបានធ្លាក់ចេញពីបង្កាន់ដៃស្ពានចុះទៅក្រោម ហើយពេលនោះក៏មានឬស្សីមួយដើមបុកធ្លាយចូលរន្ធគូទតែម្តង។ ពេលនេះជនរងគ្រោះ កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយគេមិនទាន់ដឹងស្ថានភាពចុងក្រោយរបស់គាត់យ៉ាងណានៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ medium

    May 2, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Facebook ទើបតែបានប្រកាសទាក់ទងទៅនឹងមុខងារថ្មីមួយ ក្នុងសន្និសីទសារពត៌មានដែលធ្វើឡើងកាលពីថ្ងៃអង្គារ កន្លងទៅនេះ។ ដោយឡែក លោកនាយកប្រតិបត្តិរូបនេះបានលើកឡើងមួយឃ្លាថា “ការអភិវឌ្ឍនេះ គឺសម្រាប់រក្សាទំនាក់ទំនងពិតប្រាកដ និងជារៀងរហូត។” ទាក់ទងទៅនឹងមុខងារនេះ គឺមានសមត្ថភាពអាចជួយផ្គូផ្គងលក្ខណៈពិសេសរបស់អ្នកប្រើប្រាស់ ជាមួយនឹងអ្នកដទៃទៀត ដែលមិនទាន់ជាមិនភក្ដិនឹងគ្នាឡើយ ពោលគឺមិនដែលស្គាល់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ Facebook ទាំងអស់ក៏អាចបង្កើត Dating Profile ដែលអ្នកជាមិត្តភក្ដិស្រាប់មិនអាចមើលឃើញឡើយ។ គួរបញ្ជាក់ផងដែរថា មុខងាររកគូស្រកររបស់ក្រុមហ៊ុន Facebook នេះ មិនតម្រូវឲ្យបង់ថ្លៃឡើយ ហើយកាលដែលក្រុមហ៊ុនសម្រេចបង្កើតមុខងារនេះឡើងក៏ដើម្បីប្រគួតប្រជែងជាមួយនឹងសេវាកម្មផ្សេងទៀតដូចជា Match-owned Tinder ដែលតម្រូវឲ្យបង់ថ្លៃជាដើម។ Fu

    May 2, 2018
  • អន្តរជាតិ

    វិទ្យាស្ថានស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ថៃបានដាក់ការស្នើរសុំតម្លើងថ្លៃលើការជិះតាក់ស៊ីចំនួន៥បាត (០,១៦ ដុល្លារ) និងគិតថ្លៃលើរយៈពេលនៃការធ្វើដំណើរបន្ថែមខ្លះទៀត ដើម្បីធានាឲ្យឧស្សាហ៍កម្មមួយនេះអាចបន្តដំណើរការទៅមុខទៀត និងធានាឲ្យអ្នករត់តាក់ស៊ីទាំងអស់អាចមានចំណូលសមរម្យមួយ។ សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះការជិះតាក់ស៊ីក្នុងប្រទេសថៃគឺគិតដោយផ្អែកតែលើប្រវែងផ្លូវក្នុងការធ្វើដំណើរតែប៉ុណ្ណោះ ដែលក្នុងនោះពេលអ្នកជិះត្រឹម២គីឡូម៉ែត្រ ឬតិចជាងនេះ អ្នកត្រូវបង់ប្រាក់ ៣៥ បាត (១,១១ ដុល្លារ) ហើយបើជិះលើសពី២គីឡូម៉ែត្រឡើងទៅ គេគិតថ្លៃតាមប្រវែងគីឡូម៉ែត្របន្ថែមទៀត។ គោលការណ៍គិតថ្លៃខាងលើនេះត្រូវបានគេអនុវត្តទូទាំងប្រទេសជាង ២០ ឆ្នាំមកហើយ តែយ៉ាងណាក្តីមកទល់នឹងពេលនេះចំណូលសម្រាប់អ្នករត់តាក់ស៊ីម្នាក់ៗហាក់ស្ថិតនៅក្នុងកម្រិតមួយមិនល្អ ទាល់តែសោះ។ តាមរយៈវិទ្យាស្ថានខាងលើបានរកឃើញថា ជាមធ្យមអ្នករស់តាក់ស៊ីម្នាក់អាចរកប្រាក់ចំណូលបានចន្លោះពី ៣០០ បាត (៩,៥ ដុល្លារ) ទៅ ៤០០ បាត (១២,៦០ ដុល្លារ) ក្នុងមួយថ្ងៃ

    May 2, 2018
  • អន្តរជាតិ

    ប្រទេសជប៉ុន ៖ ព្យាណូស្ថិតក្នុងប្រភេទឧបករណ៍ភ្លេងមួយដែលពិបាកក្នុងការលេង វាមានត្រូវការអោយអ្នកលេងវាមានការចងចាំខ្ពស់ និងមានភាពរហ័សរហួនខ្លាំង។ តាមប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយពីលោកយាយវ័យ៨៥ឆ្នាំម្នាក់ ដែលបានអន្ទង់ព្រលឹងអ្នកប្រើប្រាស់អ៊ឺនធឺណែតជាច្រើនតាមរយៈការលេងព្យាណូរបស់គាត់។ តាមប្រភពបានអោយដឹងថាវីដេអូការលេងព្យាណូរបស់លោកយាយ​វ័យ៨៥ឆ្នាំម្នាក់នេះទើបតែត្រូវបានគេយកមកដាក់ក្នុងបណ្តាញ YouTube ជាលើកដំបូង។ ប៉ុន្តែគាត់ទទួលបានការគាំទ្រខ្លាំងណាស់វីដេអូនេះត្រូវបានគេចុចចូលមើល ៥០ម៉ឺនដងក្នុងបណ្តាញ YouTube និង ជាង ២.៣លានដងក្នុងបណ្តាញសង្គម Twitter ។ តាមរយៈវីដេអូមួយនេះយើងពិតជាអត់ស្ងើចនឹងលោកយាយម្នាក់នេះមិនបានពិតមែន។ ជាមួយនឹងវ័យ៨៥ឆ្នាំលោកយាយលើទៅពិតជាមានភាពទ្រុឌទ្រោមមន្តិច តែនៅពេលគាត់កំពុងលេងព្យាណូវាហាក់ផ្ទុយស្រលះគាត់បានបង្ហាញពីថាមពលនិងជំនាញរបស់គាត់ចេញមកយ៉ាងអស្ចារ្យ។ អ្នកជំនាញព្យាណូខ្លះបាននិយាយការលេងព្យាណូក្នុងរយៈពេជាង៨នាទីបែបនេះមិនមែនជាការងាយនោះទេ តែលោកយាយម្នាក់នេះអាចបញ្ចប់វាបានដោយជោគជ័យវាពិតជាគួរអោយសរសើរខ្លាំងណាស់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖  Mali ប្រភព ៖ nextshark.

    May 1, 2018
  • អន្តរជាតិ

    អ្នកទាំងអស់គ្នាប្រាកដជាគិតថាពពួកសត្វល្អិតនៅក្នុងរាងកាយគឺជារឿងធម្មតាមិនមានអ្វីត្រូវខ្វល់ ប៉ុន្ដែអ្នកយល់ខុសហើយសត្វល្អិតប៉ារ៉ាស៊ីតអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានទេហេតុនេះអ្នកមិនដឹងឡើយថាសត្វទាំងនេះវាមានគ្រោះថ្នាក់កម្រិតណាខ្លះនោះ។ សត្វល្អិតនៅក្នុងខ្លួនគឺមានគ្រោះថ្នាក់ជាខ្លាំងដល់រាងកាយម៉្យាងទៀតរោគសញ្ញានៃជំងឺប៉ារ៉ាស៊ីតនៅដំណាក់កាលដំបូងយើងមិនអាចដឹងប្រសិទ្ធភាពភ្លាមៗបានទេ ព្រោះជំងឺនេះមានសភាពជំងឺដូចទៅនឹងជំងឺដទៃទៀតដែរ ហើយវាបំផ្លាញរាងកាយយើងបន្តិចម្តងៗ និងបូមឈាមពីពោះវៀននៅក្នុងរាងកាយរបស់យើង។ រោគសញ្ញាដែលគួរឲ្យកត់សម្គាល់៖ ១. ឈឺពោះជាប្រចាំ និងរាគដោយមិនដឹងមូលហេតុ ២. ចេះតែអស់កម្លាំង និងងងុយដេករហូត ៣. ពិបាករំលាយអាហារ, ចង្អោរ, អាការៈហើមពោះ ៤. ញ៉ាំច្រើនប៉ុន្ដែបែរជាមិនមានកម្លាំងនៅក្នុងខ្លួន ព្រោះថាសត្វប៉ារ៉ាស៊ីតស៊ីអស់(អាស្រ័យទៅលើប្រព័ន្ធរំលាយ) ៥. រាងកាយចាប់ផ្ដើមទន់ខ្សោយ ៦. គ្មានអារម្មណ៍ ក៏ដូចជាកម្លាំងចង់ធ្វើអ្វី ៧. មានការរមាស់នៅរន្ធគូទ ដោយសារតែសត្វប៉ារ៉ាស៊ីត វិធីដើម្បីបង្ការមិនឲ្យកើតជំងឺមានសត្វល្អិតនេះ ១.​ អ្នកត្រូវបន្ទោរបង់នៅក្នុងបន្ទប់ទឹកជានិច្ច ២. បរិភោគអាហារណាដែលឆ្អិន និងថ្មីស្រស់

    May 1, 2018
  • អន្តរជាតិ

    ជំងឺគេងមិនលក់ គឺជាបញ្ហាទូទៅបំផុតទាក់ទងនឹងការគេងដែលជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពក្នុងការគេងលក់ ឬគេងបានស្កប់។ មានបញ្ហាសុខភាពជាច្រើនដែលបណ្ដាលឲ្យកើតមានការគេងមិនលក់ ហើយជារឿយៗ គឺដោយសារតែរោគសញ្ញានៃបញ្ហាទាំងនោះ។ លើសពីនេះទៅទៀត ថ្នាំសម្រាប់ព្យាបាលបញ្ហាសុខភាពមួយចំនួនក៏ផ្សាភ្ជាប់ទៅនឹងជំងឺគេងមិនលក់ផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីបញ្ហាសុខភាពទូទៅបំផុតដែលបណ្ដាលឲ្យគេងមិនលក់ រួមជាមួយនឹងដំណោះស្រាយ ៖ ១. ជំងឺទឹកនោមផ្អែម ៖ គឺជាបញ្ហាសុខភាពមួយដែលអាចបណ្ដាលឲ្យកើតមានជំងឺគេងមិនលក់ ដោយសារតែរោគសញ្ញាផ្សេងៗនៃជំងឺនេះ។ ជាក់ស្ដែងដូចជា អ្នកកើតជំងឺទឹកនោមផ្អែម គឺឈឺនោមញឹក ដែលជាហេតុអាចធ្វើឲ្យភ្ញាក់ដឹងខ្លួនជាច្រើនដងនៅពេលយប់ពិបាកនឹងគេងលក់បានស្កប់។ ដូច្នេះចូរព្យាយាមនោមឲ្យហើយមុនពេលចូលគេង ក៏ព្រោះប្រសិនបើចូលគេងទាំងឈឺនោមតិចៗនោះ អ្នកនឹងត្រូវភ្ញាក់ដឹងខ្លួនកណ្ដាលយប់ ឬពេលកំពុងគេងលក់ស្រួល ដោយសារតែប្លោកនោមមិនអាចទ្រទ្រង់ទឹកនោមបានទៀត ឬឈឺនោមខ្លាំង។ ដើម្បីជៀសវាងបញ្ហានេះកើតឡើង អ្នកមិនគួរទទួលទានទឹក ឬភេសជ្ជៈដទៃទៀតនៅរយៈពេល ២ ឬ ៣ ម៉ោងមុនចូលគេងឡើយ។ ២. ឈឺចាប់រ៉ាំរ៉ៃ ៖ ប្រភេទនៃជំងឺផ្សេងទៀតដែលបណ្តាលអោយអ្នកគេងមិនលក់ ដោយការភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់នោះ គឺអាការៈនានាដែលបណ្តាលឲ្យកើតមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ។ រួមបញ្ចូលទាំង ជំងឺរលាកសន្លាក់ ជំងឺឈឺសាច់ដុំ និងសសៃពួរ ជាដើម។ ការឈឺចាប់រ៉ាំរ៉ៃ គឺមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់ប៉ុណ្ណោះទេ

    May 1, 2018
  • PR

    ដើម្បីអរគុណនិងជាការលើកទឹកចិត្ត ដល់អ្នកគាំទ្រទូរស័ព្ទដៃសាមសុង​ដូច្នោះហើយទើបក្រុមហ៊ុនសាមសុងបានបង្កើតនូវកម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា Samsung Members ដែលនឹងរៀបចំសម្ភោធឡើង នៅផ្សារទំនើបអ៊ីអន នៅថ្ងៃទី៥ ឧសភា ២០១៨ ខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកនឹងទទួលបានសំបុត្រកុន​១​សន្លឹកដោយឥតថ្លៃភ្លាមៗដោយគ្រាន់តែលោកអ្នកដោនឡូត Samsung Members App សម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy ទាំងអស់ហើយធ្វើតាមការណែនាំពីការចុះដើម្បីទទួលបានអត្ថប្រយោជន៏ជាច្រើនពីកម្មវិធីនេះ។ លក្ខណៈពិសេសៗរបស់ Samsung Members  ដ៏មានប្រយោជន៍ដូចជា ៖ ទទួលបានរង្វាន់  – ទទួលបានអត្ថប្រយោជន៍ដូចជា​ ការអញ្ជើញចូលរួមព្រឹត្តិការណ៍ពិសេសៗ និងការបញ្ចុះតម្លៃសេវាកម្មផ្សេងៗ នៅតាមបណ្តាហាងទំនិញជាច្រើន ដោយមិនតម្រូវឲ្យបញ្ចូលប្រាក់ទៅក្នុងគណនីរបស់លោកអ្នកនោះឡើយ​។ ផ្តល់នូវចម្លើយដែលអ្នកត្រូវការ  – ផ្នែកសំណួរចម្លើយដ៏ទូលំទូលាយបានរៀបចំចម្លើយរួចជាស្រេចសំរាប់ការឆ្លើយតបនូវអ្វីដែលអ្នកកំពុងស្វែងរក។ អ្នកក៏អាចសួរទៅកាន់ទីប្រឹក្សាជំនាញរបស់ក្រុមហ៊ុន Samsung ដោយផ្ទាល់សម្រាប់ការឆ្លើយតបយ៉ាងស៊ីជម្រៅបន្ថែម ឬផ្ញើរបាយការណ៍ទាក់ទិននឹងបញ្ហាទាំងឡាយដែលអាចមានដូចជានៅពេលកម្មវិធីខូចគាំង។

    May 1, 2018
  • រថយន្ត

    រថយន្តភាគច្រើនដែលនាំចូលពីសហរដ្ឋអាមេរិក នៅតំបន់ដែលត្រជាក់ រឺស្រុកធ្លាក់ទឹកកក តែងតែជួបបញ្ហាច្រែះជើងក្រោម និងម៉ាស៊ីនជាដើម ដែលវាជាកង្វល់មួយរបស់ម្ចាស់រថយន្តដែលទិញយកទៅប្រើប្រាស់បន្ត។ ភាពច្រែះរបស់រថយន្តទាំងនោះវាអាស្រ័យលើការប្រើប្រាស់ច្រើនរឺតិច កាលគ្រាដែលរថយន្តនោះប្រើប្រាស់នៅសហរដ្ឋអាមេរិក ដោយជួនកាលរថយន្តដែលប្រើប្រាស់ត្រឹម 11 ម៉ឺន Miles រឺ ក្រោមនឹង វាអាចនឹងច្រេះជើងក្រោមតិចៗ រឺ ពេលខ្លះមិនច្រេះផងក៏ថាបាន ប៉ុន្តែចំពោះរថយន្តដែលប្រើប្រាស់ច្រើនរហូតដល់ 16ម៉ឺន Miles ឡើងទៅគឺវាអាចនឹងច្រែះខ្លាំង ដោយយើងផ្អែកលើរបាយការណ៍ និងរដ្ឋដែលរថយន្តនោះត្រូវបានគេប្រើប្រាស់។ លោក អ៊ឹម សុខសរ ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត M Car Part & Services បានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដែលច្រែះតិចតួចគាត់មិនធ្វើការណែនាំអោយភ្ញៀវជួសជុល

    May 1, 2018
  • សង្គម

    បន្ទាប់ពីដាក់ឲ្យដំណើរការបណ្តោះអាសន្នមួយរយៈរួចមក ស្ពានអាកាសស្តុបផ្សារដីហុយបានបន្តការសាងសង់របស់ខ្លួនបន្ថែមទៀត។ យោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីម៉ោង ១៩ និង០០យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ការដ្ឋានស្ពានអាកាសស្តុបផ្សារដីហុយនឹងត្រូវបិទការធ្វើចរាចរលើស្ពានទាំងស្រុងទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ ហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ ការដ្ឋាននឹងបញ្ចប់រួចដាក់អោយដំណើរការជាធម្មតាឡើងវិញ៕ អត្ថបទ៖ សេម

    May 1, 2018