Khmernote Media
  • អន្តរជាតិ

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធទាប បាន និងកំពុងបន្តគ្របដណ្តប់លើប្រទេស ហើយថ្ងៃទី០៥ ខែឧសភា រដូវវ្សា (ពេញលេញ) ក៏ចូលមកដល់ ដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ៖ – ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី០២-០៣ – ចាប់ពីថ្ងៃទី០៤-១១ ភ្លៀងនឹងបន្តធ្លាក់ ដែលអាចបង្កឲ្យមានទឹកជំនន់ទឹកភ្លៀងជាថ្មីនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន – សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ។

    May 2, 2018
  • អន្តរជាតិ

    បរទេស ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅមុននោះមានគេប្រទះឃើញស្រ្តីម្នាក់បានដេកនៅលើឥដ្ឋដ៏កខ្វក់ ក្នុងផ្ទះដែលគេបោះបង់ចោលមួយយ៉ាងកំសត់។ ករណីនេះត្រូវបានគេរាយការណ៍ប្រាប់ទៅប៉ូលិសមូលដ្ឋាននៅទីនោះ ប៉ូលិសបានវាយបំបែកសោរហើយជួយបញ្ជូនស្រ្តីដ៏គួរអោយអាណិតនេះទៅកាន់មន្ទីពេទ្យ។ ស្រាប់តែពេលថ្មីៗនេះព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ីបានចុះផ្សាយថា ប៉ូលិសបានឃាត់ខ្លួនបងស្រីរបស់ស្រ្តីរងគ្រោះម្នាក់នេះយកមកធ្វើការសួរចម្លើយ។ បើតាមប្រភពបានអោយដឹងថាស្រ្តីជាបងស្រីវ័យ៤៤ឆ្នាំរូបនេះ ប្រឈមដឹងការចោទប្រកាន់ពីបទមិនយកចិត្តទុកដាក់។ ប៉ូលិសបានប្រាប់ថាស្រ្តីរងគ្រោះត្រូវបានបងស្រីចាក់សោរនៅក្នុងផ្ទះចាស់ក្នុងទីក្រុង Kuala Lumpur នៅពេលដែលស្រ្តីជាបងម្នាក់នោះបានផ្លាស់ទៅនៅក្នុងទីក្រុង Kelantan តាំងពី៦ខែមុនមកម្លេះ។ ក្នុងកំឡុងពេលនោះស្រ្តីរងគ្រោះរស់នៅយ៉ាងវេទនា ដោយដេកស្តូកស្តឹងនៅឥដ្ឋដ៏កខ្វក់ដែលឡោមព័ន្ធដោយលាមកខ្លួនឯង។ យ៉ាងណាប៉ូលិសក៏កំពុងតែស៊ើបអង្កេតអោយលំអិតលើករណីនោះផងដែរ៕ អត្ថបទ ៖ Mali ប្រភព ៖ worldofbuzz

    May 2, 2018
  • អន្តរជាតិ

    ជំងឺហឺតគឺជាជំងឺមួយដែលទាក់ទងជាមួយនឹងផ្លូវដង្ហើមដែលនរណាក៏អាចកើតជំងឺនេះផងដែរ។ ហេតុនេះជំងឺហឺតគឺជាជំងឺមួយដែលកំពុងតែស្ថិតនៅក្នុងការព្រួយបារម្ភព្រោះវាមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសកុមារតូចៗដែលមានការពិបាកព្យាបាលជាជាងមនុស្សធំ។ ដើម្បីបង្ការជំងឺនេះអ្នកត្រូវព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ហើយខាងក្រោមនេះគឺជាអាហារទាំង ៥ប្រភេទដែលជួយបង្ការជំងឺហឺតបានយ៉ាងល្អ៖ ១. ទឹកដោះគោ៖ ទឹកដោះគោគឺជួយបង្ការជំងឺហឺតបានយ៉ាងល្អ ដោយសារតែទឹកដោះគៅសំបូរទៅដោយកាល់ស្យូម ក៏ដូចជាម៉ាញ៉េស្យូមផងដែរនៅពេលដែលរាងកាយទទួលបានម៉ាញ៉េស្យូមគ្រប់គ្រាន់វាជួយធ្វើឲ្យសាច់ដុំសួតរបស់អ្នកមិនធ្វើការងារធ្ងន់ លើសពីនេះទឹកដោះគោក៏មានសារជាតិវីតាមមីន D ដែលជួយមិនឲ្យជំងឺហឺតកើតមានឡើង។ ២. ខ្ទឹមស និងខ្ទឹមបារាំង៖ អាហារប្រចាំថ្ងៃគឺសំបូរទៅដោយខ្ទឹមទៅហើយ ប៉ុន្ដែក៏មានមួយភាគរយតូចដែលមិនចេះញ៉ាំខ្ទឹមនេះអាចនឹងជួបបញ្ហា។ ប្រសិនបើជំងឺហឺតរបស់អ្នកកាន់តែធ្ងន់ធ្ងរអ្នកមិនអាចគេចវាបានទេ ដោយអ្នកត្រូវតែបរិភោគដាច់ខាត់ព្រោះថាវាមានសារជាតិ thiosulphates ដែលជួយប្រឆាំង និងបង្ការការរលាកនៃផ្លូវដង្ហើមរបស់អ្នក។ ៣. ការ៉ុត៖ ការ៉ុតផ្ទុកទៅដោយសារជាតិបេតាន ដែលជួយឲ្យប្រឆាំង និងការពារពីជំងឺហឺតបានយ៉ាងល្អ។ លើសពីនេះអ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់។ ៤. រមៀត៖ ក្នុងចំណោមឱសថទាំងអស់គឺមានតែរមៀតទេ ដែលអាចមានសមត្ថភាពប្រឆាំងពីការរលាកផ្លូវដង្ហើមបានល្អ។

    May 2, 2018
  • ព័ត៌មានជាតិ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកដឹងអំពីប្រភេទនៃអាហារល្អៗបំផុតមួយចំនួនដែលមិនត្រឹមជួយកាត់បន្ថយចំណង់អាហារជួយឲ្យស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពផងដែរ ៖ ១. ត្រីក្រហម ៖ ត្រីក្រហមមានផ្ទុកនូវវីតាមីនជាច្រើនច្រើនដែលល្អសម្រាប់សុខភាព រួមទាំងអាស៊ីតខ្លាញ់ចាំបាច់អូមេហ្គា ៣ ផងដែរ។ វត្តមាននៃសារធាតុចិញ្ចឹមច្រើនប្រភេទនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតរយៈពេលយូរ។ ការទទួលទានត្រីក្រហមទៀតទាត់អាចជួយកាត់់បន្ថយហានិភ័យនៃ ជំងឺធាត់ជ្រុល (obesity) ជំងឺទឹកនោមផ្អែម និងការវិវត្តន៍ទៅជាជំងឺបេះដូង។ ២. ផ្លែបឺរ ឬអាវូកាដូ ៖ មិនត្រឹមតែជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយអាស៊ីត oleic ដែលជួយមានឥទ្ធិពលគ្រប់គ្រងទប់ទល់អារម្មណ៍នៃការឃ្លាន។ ការពិសោធន៍ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីកាលីហ្វ័រនីញ៉ាបានបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានផ្លែបឺរអំឡុងពេលអាហារថ្ងៃត្រង់ គឺមិនមានអារម្មណ៍ឃ្លានដល់ទៅ ៣ ម៉ោងបន្ទាប់ពីទទួលទានរួច។ ៣. កាហ្វេ ៖ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយដុតបំផ្លាញកាឡូរី និងបំបែកជាតិខ្លាញ់មិនល្អ ហើយថែមទាំងគ្រប់គ្រងចំណង់អាហាររបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលទានកាហ្វេរយៈពេល ៣០ នាទី ទៅ ៤

    May 2, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជាផ្លូវការនូវម៉ូតូ Honda Click ជំនាន់ថ្មីរបស់ខ្លួនចំនួន២ម៉ូដែលនៅលើទីផ្សារ គឺម៉ូដែល Honda Click 150i និង New Honda Click 125i ។ យោងតាមលោក Suchart Aroonroongroj អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន AP Honda Co., Ltd បានឲ្យដឹងថា ម៉ូដែល Honda Click ជំនាន់ថ្មីត្រូវបានរចនារូបរាងឡើងថ្មីខុសប្លែកពីម៉ូដមុនៗ ជាមួយនឹងអំពូល LED ទាំងចង្កៀងមុខ-ក្រោយ ហើយអ្វីកាន់តែពិសេសនោះ ម៉ូតូនេះមានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយដូចជា Cool

    May 2, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ដើម្បីអោយអ្នកដំណើរមានសុវត្ថិភាពក្រុមហ៊ុនហោះហើរនីមួយៗបានធ្វើការណែនាំ អ្នកដំណើរជាច្រើនពីអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើខណៈពេលកំពុងស្ថិតក្នុងយន្តហោះ។ តាមប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលបុរសវ័យ២៥ឆ្នាំត្រូវប៉ូលិសឃាត់ខ្លួនក្រោយពីគេបានបើកទ្វាអាសន្នរបស់យន្តហោះមុនពេលការហោះហើរចាប់ផ្តើមព្រោះចង់ស្រូបខ្យល់។ តាមប្រភពដដែលបានប្រាប់អោយដឹងថា បុរសត្រូវប៉ូលិសឃាត់ខ្លួននេះមានឈ្មោះ Chen វ័យ២៥ឆ្នាំ គេធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Lucky Air។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Mianyang ខេត្ត Sichuan។ ក្រោយពីត្រូវបានឃាត់ខ្លួន គេបានប្រាប់ទៅប៉ូលិសថាដោយសារតែគេមានអារម្មណ៍ក្តៅហប់តាំងពីនៅក្រៅយន្តហោះ​មក​ម្លេះ។ លុះចូលមកដល់ក្និងយន្តហោះគេក៏បានប្រើដៃទាំងពីរទាញបើកកញ្ចក់ដែលជាប់នៅលើទ្វានោះ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាត្រូវបានដួលរលំមកទាំងផ្ទាំងបែបនេះ។ ក្រុមហ៊ុន Lucky Air ត្រូវខាតបង់ប្រាក់ប្រមាណជាជាង១១០០០ដុល្លារក្រោយពីជួបហេតុការណ៍បែបនេះ។ លោក Chen ត្រូវបានគេសម្រេចឃុំខ្លួនរយៈពេល១៥ថ្ងៃ និង ផាកពិន័យជាប្រាក់១១០០០ដុល្លារ ហើយអាចប្រឈមនិងត្រូវចុះចូលក្នុងបញ្ចីខ្មៅទៀតផង៕ អត្ថបទ ៖

    May 2, 2018
  • បច្ចេកវិទ្យា

    ថ្ងៃនេះគឺជាព្រឹត្តិការណ៍ F8 (eff 8) ដែលជាសន្និសីទមួយប្រចាំឆ្នាំរបស់ Facebook ដែល Instagram ទើបតែបានប្រកាសពីលក្ខណៈពិសេសថ្មីៗជាច្រើនដែលនឹងមានក្នុងពេលឆាប់ៗ។ មិនយូរប៉ុន្មានទេយើងបានឃើញការរីកចម្រើនបន្ថែមទៀតទៅលើ Story Instagram ដែលធ្វើឱ្យវាងាយស្រួលក្នុងការ Upload ឡើងនូវរឿងរ៉ាវប្រចាំថ្ងៃ។ ថ្ងៃនេះ Instagram បានប្រកាសថាមុខងារថ្មីៗជាច្រើននឹងត្រូវបានដាក់បញ្ចូលបន្ថែម។ កម្មវិធីពីរដំបូងដែលត្រូវបញ្ចូលទៅក្នុង Story គឺ Spotify និង GoPro ។ ការរួមបញ្ចូលរបស់កម្មវិធី Spotify នាំមកនូវបទចម្រៀងខ្លីដែលភ្ជាប់ទៅបទចម្រៀងពេញលេញនៅក្នុង Spotify ដូច្នេះអ្នកមើល Story របស់អ្នកអាចដឹងពីបទចំរៀងឬអាល់ប៊ុមបច្ចុប្បន្នរបស់អ្នក។ អ្នកអាច Post លើ

    May 2, 2018
  • កីឡា

    យោងតាមសារពត៌មាន Mirror បានចុះផ្សាយអោយដឹងថា៖ ខ្សែការពារ Eric Bailly កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់គេនៅក្នុងក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្សែការពាររូបនេះត្រូវបានលោក Jose Mourinho កាត់ឈ្មោះចេញ។ ខ្សែការពារវ័យ 24 ឆ្នាំរូបនេះមិនមានវត្តមានអោយក្លឹបបិសាចក្រហម Manchester United ចាប់តាំងពីការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបមេឃខៀវ Manchester City មកម្លេះពោរគឺចាប់តាំងពីថ្ងៃទី 7 ខែមេសាមកម្លេះ។ ហើយនៅក្នុងជំនួបជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យកន្លងទៅក៏មិនមានឈ្មោះកីឡាករ Eric Bailly ដែរទាំងក្នុងជម្រើសដំបូងនិងឈ្មោះកីឡាករបម្រុង។ លោក

    May 2, 2018
  • កីឡា

    ក្លឹប D.C United របស់លីគកំពូល MSL សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Carlos Tevez ឬក៏ Fernando Torres នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ក្លឹប D.C United ដែលស្ថិតនៅក្នុងលីគកំពូល MSL ទើបតែសាងសង់កីឡាដ្ឋានថ្មីរបស់ខ្លួនដែលអាចផ្ទុកចំនួនមនុស្សដល់ទៅ 20000នាក់ ដែលគ្រោងនឹងបើកសម្ពោធនៅក្នុងខែកក្កដាខាងមុននេះ ជាពិសេសចង់បានខ្សែប្រយុទ្ធឆ្នើមឫក៏កីឡាករឆ្នើមជាច្រើនរូបមកកាន់ក្លឹបដើម្បីត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងលីគកំពូល MSL។ ខ្សែ Fernando Torres នឹងចាកចេញពីក្លឹប Atletico Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះជាមួយនឹងការផ្ទេរឥតគិតថ្លៃ ស្របពេលដែល Torres មិនទាន់ស្វែងរកក្លឹបថ្មីបាននៅឡើយទេ។ ជាមួយគ្នានោះដែរខ្សែប្រយុទ្ធ Carlos Tevez

    May 2, 2018
  • កីឡា

    ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Mauro Icardi លោក Mino Raiola បានធ្វើការទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ចំពោះការបើកភ្លើងខៀវក្នុងការផ្ទេរខ្សែប្រយុទ្ធ Icadi នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់ក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុប បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្ហាញទំរង់លេងដ៏ល្អនិងសុតបញ្ចូលទីបាន 27 គ្រាប់នៅក្នុងលីគកំពូល Italia Serie A។ ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដំបូងដែលបោះចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរូបនេះតាំងពីពាក់កណ្ដាលរដូវកាលមកម្លេះ ប៉ុន្ដែពេលនេះមានក្លឹបយក្សពីរកំពុងត្រៀមខ្លួនចូលប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Manchester United គឺក្លឹប Real Madrid និង Paris Saint-Germain។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mauro

    May 2, 2018