Khmernote Media
  • សង្គម

    ​ភ្នំពេញ​៖ យោងតាមសេចក្តីជូនដំណឹងតារាង​តម្លៃ​ដែល​ក្រសួងពាណិជ្ជកម្ម​កំណត់​សម្រាប់​ការលក់​រាយ​ប្រេងឥន្ធនៈនៅតាម​ស្ថានីយ៍​ចាប់ពីថ្ងៃទី០២​ដល់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ប្រេងសាំង​ធម្មតាបាន​ឡើង​រហូតដល់​៤,១០០​រៀល​ក្នុង​មួយ​លីត្រ និងប្រេងម៉ាស៊ូត ៣,៩០០រៀល​ក្នុង​មួយ​លីត្រ៕  

    May 2, 2018
  • PR

    ដើម្បីអបអរសាទរ ការបើកសម្ភោធន៍សាខាទី3របស់ខ្លួននៅខេត្តសៀមរាប ថ្ងៃទី06/05/18 ហាងស្រលាញ់ស្មាតស្ត័រ បានបញ្ចុះតម្លៃ20% គ្រប់ផលិតផលទាំងអស់។ មិនត្រឹមតែបញ្ចុះតម្លៃប៉ុណ្ណោះទេ អតិថិជនអាចចាប់រង្វាន់បានភ្លាមៗ ដែលមានរង្វាន់រហូតដល់399រង្វាន់។ សំរាប់អតិថិជនដែលចំណាយចាប់ពី 10$ ឡើងទៅនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ធំទាំង 10។ រឹតតែពិសេសជាងនេះទៅទៀតគឺរាល់អតិថិជនដែលទិញទំនិញនៅថ្ងៃនោះ នឹងទទួលបានកាតបញ្ចុះតំលៃពិសេសបន្ថែមសំរាប់ការទិញទំនិញលើកក្រោយទៀត។ ការចាប់រង្វាន់ធំទាំង១០ គឺប្រព្រឹត្តទៅនៅថ្ងៃទី 06/05/18 នៅវេលាម៉ោង7:50លា្ងច រង្វាន់ធំ១០រង្វាន់: 1 Anker Multi Functional Power House 120600mAh $499.00 2 REMAX Kuchee Portable Electric Bike

    May 2, 2018
  • អន្តរជាតិ

    ស្លឹកស្វាយ មិនត្រឹមតែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំង ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន B វីតាមីន C សារធាតុ flavonoids និង phenols ដែលល្អបំផុតសម្រាប់សុខភាពរាងកាយ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ និងរបៀបក្នុងការប្រើប្រាស់ស្លឹកស្វាយដើម្បីព្យាបាលបញ្ហាសុខភាព ៖ ១. ជួយព្យាបាលអាការៈនៃការអស់កម្លាំងរសាប់រសល់ក្នុងខ្លួន ៖ ការថប់បារម្ភ គឺជាកត្តាចម្បងបំផុតមួយដែលបណ្ដាលឲ្យអ្នកសម្រាកមិនបានស្រួល និងមានអារម្មណ៍រសាប់រសល់។ ដោះស្រាយបញ្ហានេះជាមួយនឹងស្លឹកស្វាយ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមស្លឹកស្វាយចូលក្នុងទឹកដែលអ្នកងូត ឬយកស្លឹកស្វាយមួយចំនួនទៅស្ងោរ រួចយកទឹកវាមកលាយជាមួយនឹងទឹកដែលអ្នកងូត ជាការស្រេច។ វិធីនេះនឹងជួយធ្វើឲ្យរាងកាយទទួលបាននូវភាពស្រស់ស្រាយ ក៏ដូចជាព្យាបាលអាការៈរសាប់រសល់មិនស្រួលខ្លួនផងដែរ។ ២. កាត់បន្ថយកម្រិតនៃសម្ពាធឈាមដែលឡើងខ្ពស់ និងពង្រឹងសសៃឈាម ៖ អ្វីដែលអ្នកត្រូវធ្វើ

    May 2, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌា ៖ វាក្លាយរឿងជាសោកសង្រេង និង អណោមអាធ័មកំរិតណាប្រសិនបើពិធីរៀបការក្លាយជាពិធីបុណ្យសពវិញនោះ។ តាម​រយៈព័ត៌មានបរទេសដ៏ល្បីបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលកូនកំលោះត្រូវបានជនល្មើសបាញ់សម្លាប់នៅក្នុងពិធីមង្គលការរបស់ខ្លួនតែម្តង។ ព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងពេលដែលពិធីមង្គលការកំពុងតែប្រព្រឹត្តទៅតាមសាសនាហិណ្ឌូ។ កូនកំលោះដែលមានឈ្មោះ Nunavirma មានវ័យ២៥ឆ្នាំត្រូវជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ កំឡុងពេលដែលពិធីកំពុងតែប្រព្រឹត្តទៅ។ ដោយសារតែសម្លេងភ្លេងខ្លាំងពេកមិនមាននរណាម្នាក់បានលឺស្នូរកាំភ្លើងនោះទេ រហូតដល់ពេលកូនកំលោះក្តោបទ្រូងស្រែកដោយភាពឈឺចាប់ទើបមានការភ្ញាក់ផ្អើល។ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗនោះដែរ តែជាអកុសលជនរងគ្រោះស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីពេទ្យ។ តាមរយៈវីដេអូដែលគេថតនៅក្នុងពិធីបង្គលការបានថតជាប់សកម្មភាពទាំងអស់របស់ជនដៃដល់រូបនោះ។ ប្រភពបានបញ្ជាក់ថាជនដៃដល់ម្នាក់នេះត្រូវជាមិត្តរបស់កូនកំលោះ គេព្យាយាមរកគេចខ្លួនពីស្រុកកំណើតតែចុងក្រោនៅតែត្រូវប៉ូលិសចាប់បាន៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 2, 2018
  • អន្តរជាតិ

    នារដូវក្ដៅនារីជាច្រើនចូលចិត្តបំផុតការធ្វើដំនើរកំសាន្ដនៅតាមឆ្នេរសមុទ្រ ប្រសិនបើអ្នកមានការលេងស្ទាយតុបតែងខ្លួនបន្ដិចទៀត នោះអ្នកប្រាកដជាទទួលបានការចាប់អារម្មណ៍កាន់តែច្រើន។ ខាងក្រោមនេះគឺជាស្ទាយរបស់តារាល្បីៗដែលពួកគេតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ដើរលេងកំសាន្ដនារដូវក្ដៅនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai

    May 2, 2018
  • អន្តរជាតិ

    ស្រ្ដីក្រោយពីសម្រាលកូនរួចភ្លាមតែងតែជួបបញ្ហាអត់ទឹកដោះ ពិសេសម្រាប់នារីដែលមានកូនដំបូង។ ហើយដើម្បីមានទឹកដោះល្អអ្នកម្ដាយគួរតែបរិភោគអាហារដែលមានជីជាតិ ដូចខាងក្រោមនេះ៖ អាហារដែលធ្វើឲ្យអ្នកម្ដាយបរិភោគហើយទទួលបានទឹកដោះមានគុណភាព៖ ១. ជ្រើសរើសអាហារបំប៉ណដែលមានសារធាតុចិញ្ចឹមខ្ពស់ ២. បរិភោគបន្លែ និងផ្លែឈើស្រស់ៗ ៣. ជ្រើសរើសអាហារណាដែលសំបូរប្រូតេអ៊ីនជាតិរ៉ែ ពិសេសកំណត់ជាតិខ្លាញ់នៅក្នុងអាហារឲ្យបានត្រឹមត្រូវ ៤. ជ្រើសរើសអាហារណាដែលសំបូរជាតិសរសៃ ដើម្បីមានទឹកដោះច្រើន ៥. ជៀសវាងអាហារណាដែលមានជាតិហិល ៦. ផឹកទឹកឲ្យបានច្រើន ដើម្បីបំពេញទៅលើទឹកដោះដែលអ្នកបានបំបៅទារក ជាធម្មតាទារកត្រូវការទឹកដោះគោប្រហែលជា ៦០០ ទៅ ១០០០ មីលីលីត្រក្នុងមួយថ្ងៃ ហើយម្ដាយត្រូវការថាមពលប្រហែល ១០០០កាឡូរីដើម្បីផលិតទឹកដោះគោ។ ប្រសិនបើអ្នកម្ដាយមិនបរិភោគអាហារឲ្យបានគ្រប់គ្រាន់ទេ នោះធ្វើឲ្យម្តាយពុំមានកម្លាំងគ្រប់គ្រាន់នោះទេ៖ ១. ប្រូតេអ៊ីនដែលបានពីបន្លែ និងសាច់ប្រចាំថ្ងៃរបស់អ្នកម្ដាយ ដោយអ្នកត្រូវគិតទៅតាមទំងន់របស់អ្នកម្ដាយ

    May 2, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សាធារណរដ្ឋ​សិង្ហបុរី​បានផ្ដល់​អាហារូបករណ៍​ថ្នាក់​មធ្យម​សិក្សា​ចំណេះ​ទូទៅ ដល់​សិស្ស​នៃ​បណ្ដា​ប្រទេស​​ជា​សមាជិក​អាស៊ាន ឆ្នាំ​សិក្សា​២០១៨-២០១៩ ហើយបេក្ខជនទាំងអស់អាចបំពេញ​ពាក្យ​តាម​ Online (https://goo.gl/PBMEdB) ហើយសម្រាប់​ព័ត៌មាន​បន្ថែម និង​ដាក់ពាក្យ​​ គឺស្ថិតនៅការិយាល័យ​អាហារូបករណ៍ និង​កម្ម​សិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា អគារ​លេខ ២៣ ផ្លូវ​៣៦០ ខាង​កើត​ស្ថានីយ​ទូរទស្សន៍​អប្សរា ដែលកាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យនៅថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៨។ ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម

    May 2, 2018
  • អន្តរជាតិ

    នៅពេលអ្នកក្លាយជាឪពុកម្ដាយ អ្នកត្រូវមានទំនួលខុសត្រូវខ្ពស់រ៉ាប់រងចំពោះអនាគតកូនរបស់អ្នក។ ឪពុកម្ដាយសឹងតែគ្រប់គ្នាចង់ឲ្យកូនរបស់ពួកគេក្លាយជា មនុស្សល្អ ស្មោះត្រង់ ចេះអាណិត និងក្លាហាន។ ទោះជាយ៉ាងណាក៏ដោយ គុណសម្បត្តិទាំងនេះនឹងមិនលេចឡើងដោយឯកឯងទេ ប្រសិនបើអ្នក មិនធ្វើជាគំរូ ផ្ដល់ឧទាហរណ៍ ឬបង្រៀន ដល់ពួកគេ។ ខាងក្រោមជារឿងសំខាន់ៗចំនួន ១០ ដែលអ្នកគួរតែប្រាប់ដល់កូននៅមុនពេល ឬនៅពេលពួកគេឈានចូលដល់អាយុ ១០ ឆ្នាំ ៖ ១០. កូនត្រូវចេះគោរពឲ្យតម្លៃស្មើគ្នាចំពោះទាំងមនុស្សប្រុស និងស្រី ៖ ការគោរពអ្នកដទៃ គឺជាការយល់ដឹងដ៏សំខាន់បំផុតមួយដែលកូនរបស់អ្នកគួរតែទទួលបាន រួមបញ្ចូលទាំងការគោរពចំពោះក្មេងៗដទៃទៀតដែលមានវ័យស្របាល ឬស្មើនឹងពួកគេ ដោយមិនគិតពីភេទ។ ៩. កុំខ្លាចនឹងបង្កើតកំហុស ៖ ការរៀនស្វែងយល់ពីកំហុសរបស់នរណាម្នាក់

    May 2, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មហាជនជាច្រើនមានអារម្មណ៍មិនសូវជាល្អប៉ុន្មាននោះទេជាមួយនឹងប៉ូលិសចរាចរណ៍ តែយ៉ាងប៉ូលិសចរាចរណ៍ទាំងអស់មិនមែនសុទ្ធតែដូចគ្នានោះទេ។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយករណីគួរអោយកោតសរសើរមួយ ដែលប៉ូលិសចរាចរណ៍ម្នាក់សុខចិត្តធ្វើចរាចរណ៍បណ្តើរ ពក្មេងនឹងដៃបណ្តើរ ព្រោះតែបារម្ភពីសុវត្ថិភាពរបស់ក្មេង។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ ក្មេងតូចម្នាក់ស្រាប់តែវង្វេងបាត់ឪពុកម្តាយ។ ប៉ូលិសចរាចរណ៍ម្នាក់នេះក៏បានប្រទះឃើញគេ ហើយព្យាយាមសួរនាំពីលំនៅស្ថាន រឺអ្វីដែលអាចទាក់ទងទៅឪពុកម្តាយគេបាន។ តែដោយសារតែគេនៅតូចពេកគេមិនអាចផ្តល់ព័ត៌មានអ្វីអាចគាត់សំរាប់ទាក់ទងបាននោះទេ ស្របពេលដែលចរាចរណ៍កំពុងមមាញឹកខ្លាំងផង។ ដោយបារម្ភខ្លាចក្មេងតូចនេះវង្វេងទៅណាបាត់ហើយមានគ្រោះថ្នាក់ប្រសិនបើគាត់ទុកគេនៅលើចិញ្ចើមផ្លូវម្នាក់ឯងនោះ ទើបគាត់សម្រេចចិត្តពបណ្តើរ ធ្វើចរាចរណ៍អោយអ្នកដំណើរបណ្តើរ។ មួយសន្ទុះក្រោយមកទើបមិត្តរួមការងារគាត់ម្នាក់មកជួយទទួលក្មេងនោះយកទៅប៉ុស្តិប៉ូលិសដើម្បីប្រកាសស្វែងរកឪពុកម្តាយក្មេង៕ អត្ថបទ ៖ Mali ប្រភព ៖ chinaplus

    May 2, 2018
  • អន្តរជាតិ

    ច្បាស់ណាស់ថាការស្រលាញ់គឺស្ថិតនៅលើមនុស្សពីរនាក់ ប៉ុន្ដែអ្នកមិនគួរភ្លេចទេថានៅពេលដែលអ្នករៀបការចូលទៅនោះអ្នកក៏ក្លាយខ្លួនទៅជាសមាជិនថ្មីនៅក្នុងក្រុមគ្រួសារដៃគូរបស់អ្នក។ ហេតុនេះនារីគួរតែមានទំនាក់ទំនងល្អទាំងសាច់ថ្លៃរបស់ដៃគូរបស់ខ្លួនផងដែរ។ ប៉ុន្ដែក៏មាននារីមួយចំនួនមិនដឹងថាតើត្រូវចាប់ផ្ដើមនិយាយពីអ្វីមុន ក៏ដូចជាធ្វើអ្វីមុននោះទេ។ នេះមិនមែនជាបញ្ហាសម្រាប់អ្នកតទៅទៀតនោះទេ ខាងក្រោមនេះគឺវិធីនៅក្នុងការទំនាក់ទំនងអនាគតម្ដាយក្មេងរបស់អ្នក៖ ១.​ និយាយពីរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នក៖ អ្នកគួរតែស្វែងយល់ពីសាច់ថ្លៃរបស់អ្នកឲ្យបានច្រើន ហើយអ្នកក៏គួរតែនិយាយពីរបៀបរស់នៅប្រចាំថ្ងៃ ក៏ដូចជាថ្ងៃអានាគតជាពិសេសម៉ោងទំនេររបស់អ្នកដែលនៅសល់ពេលចេញពីធ្វើការ តើអ្នកអាចមានពេលទំនេរនៅផ្ទះពេលណាខ្លះ? នៅពេលដែលអ្នកនិយាយបែបនេះដើម្បីស្ទង់មើលថាតើសាច់ថ្លៃរបស់អ្នកយល់ស្របរឺទេ រឺក៏ត្រូវកែប្រែអ្វីខ្លះ។ ២. និយាយពីស្ថានភាពរស់នៅដែលអ្នកចង់បាន៖ តើអ្នកចង់ធ្វើជាមេផ្ទះ រឺក៏ចង់ធ្វើជាអ្នកធ្វើការតាមទម្លាប់របស់ខ្លួន។ អ្នកគួរតែកំណត់ចំណុចនេះជាមួយនឹងសាច់ថ្លៃរបស់អ្នកឲ្យបានច្បាស់លាស់ ព្រោះថានៅពេលដែលរៀបការរួចការចំណាយទាំងប៉ុន្មានគឺជាចាត់ទុកថាជាទ្រព្យរបស់ក្រុមគ្រួសារ។ ៣. ពីបញ្ហាមានកូន៖ ច្បាស់ណាស់បន្ទាប់ពីរៀបការរួចអ្នកប្រាកដជាមានកូនដើម្បីឲ្យគ្រួសារមួយមានភាពកក់ក្ដៅ ប៉ុន្ដែយ៉ាងណាក៏អ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់ជាមុនជាមួយនឹងសាច់ថ្លៃរបស់អ្នក។ ហើយចូលអ្នកពិភាក្សារឿងនេះលក្ខណៈបែបក្រុមគ្រួសារ មិនមែនគិតតែពីគំនិតផ្ទាល់ខ្លួននោះទេ។ ៤. ចេះគ្រប់គ្រងការងារផ្ទះ៖ នេះគឺជារឿងសំខាន់ដែលអ្នកមិនអាចគេចបានឡើយ ព្រោះថាអ្នកក៏ចាត់ចូលជាសមាជិកក្នុងក្រុមគ្រួសារម្នាក់ដែរ ហេតុនេះអ្នកត្រូវតែមានសមត្ថភាពនៅក្នុងការមើលការខុសត្រូវនៅក្នុងផ្ទះ។ ជាពិសេសគឺការងារចង្រ្កានបាយទោះបីជាអ្នកមិនសូវប្រសព្វ តែយ៉ាងណាក៏អ្នកត្រូវតែរៀនឲ្យចេះធ្វើម្ហូបងាយៗខ្លះដែរ

    May 2, 2018