- Khmernote Media
- អន្តរជាតិ
ភ្នែក គឺជាផ្នែកដ៏សំខាន់បំផុតមួយនៃរាងកាយ។ ហេតុនេះការថែរក្សាភ្នែកឲ្យបានដិតដល់ គឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយ។ ជំងឺភ្នែកផ្សេងៗ រួមទាំងភ្នែកស្ងួត បណ្ដាលមកពីកង្វះនូវថែរក្សា។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិបំបាត់បញ្ហាភ្នែកស្ងួត ក៏ដូចជាបង្ការមិនឲ្យកើតមានផងដែរ ៖ ១. រក្សាសំណើមក្នុងរាងកាយឲ្យគ្រប់គ្រាន់ គឺជារឿងសំខាន់ ៖ ចូរទទួលទានទឹកយ៉ាងហោចណាស់ឲ្យបានពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃជាប្រចាំ។ កាត់បន្ថយការទទួលទានជាតិប្រៃ កាហ្វេអ៊ីន ក៏ដូចជាអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងភេសជ្ជៈជាតិអាល់កុល។ ២. លាងសម្អាតត្របកភ្នែក ៖ ប្រើប្រាស់ក្រណាត់ស្អាត និងទឹកក្ដៅឧណ្ហៗ។ ជាដំបូងត្រូវជ្រលក់ក្រណាត់ចូលក្នុងទឹកក្ដៅឧណ្ហៗ បន្ទាប់មកចាប់ផ្ដើមជូតទៅលើត្របកភ្នែកទាំងសងខាងរបស់អ្នកសម្រាប់រយៈពេល ៥ នាទី។ ប្រើប្រាស់សាប៊ូកម្រិតស្រាល និងមិនប៉ះពាល់ដល់ភ្នែក។
May 3, 2018 - អន្តរជាតិ
នារីគ្រប់រូបប្រហែលជាមិនចាប់អារម្មណ៍ទេថាគ្រាប់តែស្ទាយខោអាវក្នុង ក៏ដូចជាពណ៌របស់វាក៏អាចបញ្ជាក់ប្រាប់ពីអត្តចារឹករបស់អ្នកបានដែរ។ រឿងបែបនេះជឿ រឺមិនជឿគឺសុភាពនារីគួរតែសាកល្បងធ្វើការទស្សន៍ទាយដោយខ្លួនឯងជាមួយនឹងស្ទាយអាវ និងពណ៌ខាងក្រោមនេះ៖ ប្រភេទខោក្នុង ១. ខោអក្សរ T៖ អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងស្រលាញ់សេរីភាព ហើយអ្នកជាមនុស្សដែលចូលចិត្តបង្ហាញពីភាពទាក់ទាញរបស់អ្នកឲ្យអ្នកដទៃបានដឹង។ ២. ខោអក្សរ G៖ អ្នកជាមនុស្សដែលមិនមានភាពភ័យខ្លាចអ្វីទាំងអស់ដែលខុសប្លែកពីនារីដទៃ ជាពិសេសអ្នកជាមនុស្សដែលហ៊ាន និងមិនមានភាពអឿនខ្មាស់ច្រើន។ ៣. ខោស្បែក៖ អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មិនងាយនឹងបោះបង់អ្វីចោលដោយងាយៗឡើយលុះត្រាតែអ្នកធ្វើវាឲ្យបានសម្រេច ហើយអ្នកក៏ជាមនុស្សម្នាក់ដែលSexy ផងដែរ។ ៤. ខោ Tanga(ប្រែមកពីហ្វីលីពីន)៖ អ្នកជាមនុស្សម្នាក់ដែលធ្វើលោកទាំងមូលនៅក្នុងផ្លូវល្អ ចេះរស់នៅក្នុងជីវិតមួួយដ៏សាមញ្ញ និងមានភាពស្រស់បំព្រងរបស់។ ៥. ខោប៊ីគីនី៖ អ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងស្វែងរកអ្វីដែលសប្បាយរីករាយនៅក្នុងជីវិត ពិសេសអ្នកជាមនុស្សម្នាក់ដែលលាក់នូវភាពSexy
May 3, 2018 - PR
អគ្គនាយក និងថ្នាក់ដឹកនាំធំៗរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រូវបានគេប្រទះឃើញធ្វើជាអ្នករត់តុ អ្នកចំអិនអាហារ និងអ្នកគិតលុយដូចបុគ្គលិកធម្មតាក្នុងភោជនីយដ្ឋាននានារបស់ក្រុមហ៊ុន EFG កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទិវាពលកម្មអន្ដជាតិផងដែរ។ លោក ងន សាំង ត្រូវបានគេស្គាល់ថាជាអគ្គនាយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលកំពុងស្លៀកឯកសណ្ឋានបុគ្គលិកសេវាអតិថិជនរបស់ភោជនីយដ្ឋាន បាប៊ីឃ្យូ ផ្លាហ្សា ទួលគោក បានមានប្រសាស៍ថា “នេះមិនមែនជាលើកទី១ទេ ដែលរូបលោកបានស្ម័គ្រចិត្តមកបំពេញការងារនៅតាមហាងរបស់ EFG ដែលកន្លងមកលោកធ្លាប់ស្ម័គ្រចិត្តធ្វើជាអ្នកចំអិនភីហ្សា ក្នុងហាង ដឹ ភីហ្សា
May 3, 2018 - អន្តរជាតិ
ប្រទេសចិន ៖ កាលពីពេលថ្មីនេះប្រទេសចិនបានប្រកាសសាកល្បងដាក់អោយប្រើប្រាស់នូវផ្លូវរថភ្លើងល្បឿនលឿន ដែលវែងជាងគេបំផុត។ ការដាក់ធ្វើតេស្តសាកល្បងនេះត្រូវបានគេឡើងនៅកាលពីថ្ងៃអង្គារ ផ្លូវរថភ្លើងល្បឿនលឿនខ្នាតវែងមួយនេះមានទីតាំងនៅតំបន់ភាគឦសានជិតទីក្រុង Siberia។ ខ្សែរថភ្លើងប្រវែងមួយនេះមានប្រវែងរហូតដល់ជាង ៣៤៣គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុង Harbin ទៅកាន់ទីក្រុងរបស់ខេត្ត Heilongjiang។ វាត្រូវបានរចនាឡើងសម្រាប់ទាំងដឹកជញ្ជូនអ្នកដំណើរនិងដឹកជញ្ជូនទំនិញដែលមានល្បឿន ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់លើផ្លូវដែកល្បឿនលឿនបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៤ វាគម្រោងសំខាន់រយៈពេលវែងរបស់ប្រទេសចិន។ វាស្ថិតនៅក្នុងតំបន់ត្រជាក់ខ្លាំង និងមានកំពស់ខ្ពស់ដែលជាបញ្ហាប្រឈមសម្រាប់អ្នកសាងសង់ងក្រុមហ៊ុនរថភ្លើងនាពេលអនាគត៕ អត្ថបទ ៖ Mali ប្រភព ៖ chinaplus
May 3, 2018 - PR
ក្រុមហ៊ុន OPPO ពិតជាបានឈានដល់ភាពជោគជ័យខ្លាំងក្នុងតំបន់ដែលមិនធ្លាប់មានពីមុនមក ពោលគឺអតិថិជនមិនថាតែនៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែនៅក្នុងប្រទេសវៀតណាម ថៃ មីយ៉ានម៉ា និងឥណ្ឌូនេស៊ី ក៏មានការគាំទ្រខ្លាំងដែរ ចំពោះស្មាតហ្វូនស៊េរីថ្មីគឺ OPPO F7។ ក្រុមហ៊ុន OPPO ប្រចាំទេសកម្ពុជាបានឲ្យដឹងថា៖ “នាពេលនេះ សន្ទុះនៃការលក់របស់ស្មាតហ្វូនស៊េរីថ្មីពិតជាមានការកើនឡើងហួសការស្មាន ដែលយើងមិនធ្លាប់ជួបនាពេលកន្លងមក ទាំងនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។” អតិថិជននៅក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមរាប់ពាន់នាក់បានមកចាំតាំងព្រលឹមស្រាងៗ ជាច្រើនថ្ងៃព្រោះតែចង់បាននូវទូរស័ព្ទ OPPO F7 ។ ហេតុការណ៍នេះ កើតឡើងជាច្រើនហាងទូរស័ព្ទក្នុងទីក្រុងហូជីមីញ និងខេត្តជាច្រើនទៀត។ មានម្ចាស់ហាងទូរស័ព្ទមិនតិចទេដែលកំពុងតែប្រឈមមុខជាមួយនឹងការដាច់ស្តុកនៃទូរស័ព្ទស៊េរីថ្មីនេះ ហើយត្រូវកម្ម៉ង់ស្មាតហ្វូនជាច្រើនគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន OPPO ។ បើគេក្រលេកមើលទៅប្រទេសថៃវិញ ចំនួនកម៉្មង់ទុកមុន និងចំនួនអ្នកមកទិញ
May 3, 2018 - អន្តរជាតិ
ប្រទេសថៃ ៖ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើង រថយន្តក្រុង តាក់ស៊ី ម៉ូតូឌុប ក្លាយជាទីពេញនិយមបំផុតសម្រាប់អ្នកដំណើរ។ កាលពីពេលថ្មីៗនេះមានករណីគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងប្រទេសថៃ ដែលអ្នកបើកបរតាក់ស៊ីម្នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយពីគាត់គំរាម និងឃាត់ខ្លួនអ្នកដំណើរជាស្រ្តីអាយុ២០ឆ្នាំម្នាក់។ តាមសម្តីរបស់ស្រ្តីរងគ្រោះបានអោយដឹងថា នាងបានធ្វើដំណើរតាមតាក់ស៊ីទៅជួបម្តាយនៅក្នុងមន្ទីពេទ្យមួយក្នុងខេត្ត Nakhon Pathom។ ក្នុងរថយន្តអ្នកបើកតាក់ស៊ីនេះបានសុំអោយនាងមកអង្គុយខាងមុខ នៅតាមផ្លូវគេបាននិយាយអំពីជីវិតផ្លូវភេទគេនិងមិត្តស្រីគេអោយនាងស្តាប់។ ក្រោយមកគេបានលើកបង្ហាញខ្សែដៃមាសមួយខ្សែដល់ជនរងគ្រោះ ជាថ្នូរជាមួយនឹងនាង។ តែយ៉ាងណាជនរងគ្រោះបានបដិសេធ គេក៏ចាប់ផ្តើមគំរាមកំហែងសម្លាប់បើសិននាងនៅតែបដិសេធដោយអះអាងថាខ្លួនគេមានកាំភ្លើង។ ប៉ូលិសបានឃាត់ខ្លួនអ្នកបើកតាក់ស៊ីរូបនេះមកសួរចម្លើយ តែគេបានបដិសេធគ្រប់យ៉ាងថាមិនមែនជាការពិត បើទោះជាខាងជនរងគ្រោះមានវីដេអូជាច្រើនជាភស្តុតាងក៏ដោយ។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ coconutsbangkok
May 3, 2018 - អន្តរជាតិ
សុខភាពស្រ្ដី គឺត្រូវតែមានការសំអាតជាប្រចាំមិនអាចមិនខ្វល់បានទេ ព្រោះថាវាអាចធ្វើឲ្យឆ្លងរោគបានដោយយើងមិនដឹងខ្លួន ជាពិសេសអាចបង្កឲ្យមានក្លិនមិនល្អទៀតផង។ ហេតុនេះដើម្បីរក្សាតំបន់ពិសេសរ១បស់ស្រ្ដីឲ្យបានត្រឹមត្រូវនារីគួរតែស្វែងយល់ឲ្យបានច្បាស់។ ខាងក្រោមនេះគឺជារបៀបថែទាំសុខភាពទ្វារមាសរបស់ស្រ្ដីឲ្យបានត្រឹមត្រូវ៖ ១. អ្នកមិនគួរកោរសក់នៅតំបន់សំខាន់នោះទេ ព្រោះថាវាមានតួនាទីមិនឲ្យមេរោគចូលទៅក្នុងរាងកាយរបស់អ្នកបានដោយងាយស្រួល ២. អ្នកមិនគួរស្លៀកខោខូវប៊យ រឺក៏ខោសាច់ក្រណាត់ណាដែលតឹងនៅតំបន់សំខាន់ពេកនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់កន្លែងទ្វារមាស ៣. ក្រោយពីអ្នកចូលបន្ទប់ទឹករួចអ្នកគួរតែយកក្រដាស់មកជូតសំអាតតំបន់ពិសេសឲ្យបានស្អាតល្អ ព្រោះដើម្បីបង្ការឆ្លងរោគពីកន្លែងផ្សេងមកកន្លែងពិសេសអ្នក ៤. គួរតែលាងសំអាតជាមួយនឹងទឹកសំអាតជាប្រចាំ ៥. អ្នកមិនគួរទិញថ្នាំសម្លាប់មេរោគមកប្រើប្រាស់នោះទេ ព្រោះវាអាចធ្វើឲ្យឆ្លងរោគបាន ៦. អ្នកមិនគួរធ្វើការលាងសំអាតញឹកញាប់ពេកនោះទេ ព្រោះវាអាចឲ្យកើតមានជាតិក្បុង និងផ្សិតដែលនាំឲ្យមានក្លិនមិនល្អ ៧. អ្នកគួរជៀសវាងប្រើប្រាស់ខោក្នុងដដែលជាប់គ្នា ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទ្វារមាសរបស់អ្នក ៨. អ្នកគួរតែជ្រើសរើសស្រោមបារណាដែលមិនតឹងពេក ព្រោះវាធ្វើឲ្យទ្វារមាសរបស់អ្នកថប់ ក៏ដូចជាតឹងពេក ៩. អ្នកគួរតែផ្អាកនៅក្នុងញ៉ាំអាហារគ្រឿងសមុទ្រ
May 3, 2018 - អន្តរជាតិ
ការប្រមូលផ្ដុំគ្នានៃកោសិកាស្បែកដែលងាប់ៗ ការត្រូវពន្លឺព្រះអាទិត្យផ្ទាល់ញឹកញាប់ អតុល្យភាពនៃអ័រម៉ូន ឬការកកិតនៃស្បែក គឺជាមូលហេតុចម្បងៗដែលបណ្ដាលឲ្យស្បែកត្រង់ជង្គង់ និងកែងដៃ ប្រែជាឡើងក្រិនខ្មៅ។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅត្រង់កែងដៃ និងជង្គង់ ចំណាយតិច ប៉ុន្តែទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖ ១. ត្រសក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកត្រសក់ប៉ុន្មានចំនិតក្រាស់ៗមកដុសខាត់លើកែងដៃ និងជង្គង់ ឬក្រោមក្លៀករបស់អ្នកក៏បានសម្រាប់រយៈពេល ១៥ នាទី។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ៥ នាទី ថែមទៀត សឹមលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តន៍ឲ្យបានជាប្រចាំ រហូតទទួលបានលទ្ធផលគាប់ចិត្ត។ ២. ក្រូចឆ្មារ និងម្ស៉ៅ Baking soda ៖
May 3, 2018 - អន្តរជាតិ
ប្រទេសជប៉ុន ៖ ជប៉ុនជាប្រទេសមួយដែលមានទីផ្សារប្រកួតប្រជែងក្នុងនៅថានៅក្នុងស្រិករឺក្រៅស្រុកនោះទេ ពួកគេតែងតែរិះរកមធ្យោបបាយថ្មីនិងប្លែកជាច្រើនមកដោះស្រាយបញ្ហានិងធ្វើការប្រកួតប្រជែងគ្នា។ តាមប្រភពព័ត៌មានបរទេសដ៏ល្បីមួយបានចុះផ្សាយករណីបុគ្គលិកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុន Ryobi បានធ្វើបាតុកម្មដោយបើកអោយអ្នកដំណើរជិះដោយមិនយកប្រាក់។ ការធ្វើបាតុកម្មនេះបានកើតឡើង ក្រោយពីមានការប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តក្រុងថ្មីទៀតមានឈ្មោះ Megurin ដែលមានលក្ខណៈគួរអោយស្រលាញ់ និងមានតម្លៃសមរម្យជាង។ បុគ្គលិកបើកបររថយន្តក្រុងរបស់ក្រុមហ៊ុន Ryobi ក៏សម្រេចចិត្តធ្វបាតុកម្មបើកអោយអ្នកដំណើរជិះដោយមិនបាច់បង់ប្រាក់ ដើម្បីទាមទារដំណោះស្រាយការប្រកួតប្រជែងយ៉ាងសមស្រប៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ nextshark
May 3, 2018 - អន្តរជាតិ
នារីសម័យថ្មីតែងតែស្វែងរកនូវស្ទាយប្លែកៗដើម្បីទទួលបាននូវអារម្មណ៍ថ្មី ក៏ដូចជាមានទំនុកចិត្តមកលើខ្លួនឯងនៅពេលចេញក្រៅម្ដងៗ។ ជាក់ស្ដែងថ្មីៗនេះទើបតែចេញនូវស្ទាយខោខូវប៊យមួយប្លែកដែលយើងឃើញថានារីមានការពេញនិយមជាខ្លាំងនៅប៉ែកអឺរ៉ុប។ ចង់ដឹងថាស្ទាយយ៉ាងណាមើលខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai
May 3, 2018









