Khmernote Media
  • អន្តរជាតិ

    បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក BYD ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធ ថានឹងរួមការងារជាមួយក្រុមហ៊ុនសាជីវកម្ម Hybrid សហរដ្ឋអាមេរិចដើម្បីអភិវឌ្ឍរថយន្តក្រុងដើរដោយឧស្ម័នអ៊ីដ្រូសែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BYD (Build Your Dreams) រថយន្តក្រុងដែលត្រៀមនឹងផលិតរួមគ្នានេះជាប្រទេសរថយន្តក្រុងអេឡិចត្រូនិចដំបូងបង្អស់ដែលប្រើឧស្ម័នអ៊ីដ្រូសែន។ ក្រោយផលិតបានវានឹងត្រូវគេរកទៅប្រើប្រាស់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Daniel K. Inouye របស់កោះ Honolulu ក្នុងរដ្ឋ Hawaii ដែលជាអាកាសយានដ្ឋានមមាញឹកជាបំផុតនៅសហរដ្ឋអាមេរិក។ ថាមពលអ៊ីដ្រូសែនត្រូវបានគេបំលែងជាអគ្គិសនី វាត្រូវបានគេជឿថានឹងមានឯកទេសកម្មជាងគេក្នុងការដឹកជញ្ជូន។ លោក Macy Neshati អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន BYD Heavy Industries បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន

    May 4, 2018
  • អន្តរជាតិ

    អាវចំហស្មាគឺជាអាវមួយដ៏ទាន់សម័យ ដែលនារីយុវវ័យសម័យថ្មីកំពុងតែពេញនិយម។ ជាពិសេសនារីៗដែលមានដើមដៃស្រលូនស្អាត បន្ថែមការលេងស្ទាយជាមួយនឹងខោខូវប៊យ រឺក៏សំពត់ដែលធ្វើឲ្យមើលមកកាន់តែមានភាពទាក់ទាញកាន់តែខ្លាំង។ មើលស្ទាយខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖spiceee

    May 4, 2018
  • អន្តរជាតិ

    តម្រងនោម គឺជាផ្នែកមួយនៃសរីរាង្គដែលសំខាន់បំផុតក្នុងរាងកាយ ដោយវាមានតួនាទីក្នុងការបន្សាប ឬកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងឈាម ទទួលខុសត្រូវចំពោះការផលិតអ័រម៉ូនមួយចំនួនដែលគ្រប់គ្រងលើសម្ពាធឈាម និងជួយជំរុញដល់ការផលិតកោសិកាឈាមក្រហមផងដែរ។ក៏ព្រោះតែបែបនេះហើយទើបការថែរក្សាមុខងារតម្រងនោមឲ្យដំណើរប្រក្រតី សកម្ម និងកាន់តែល្អប្រសើរ គឺសំខាន់បំផុត។ ខាងក្រោមជាទម្លាប់មួយចំនួននឹងធ្វើឲ្យតម្រងនោមទទួលរងការខូចខាត ហើយអ្នកគួរតែផ្លាស់ប្ដូួរទម្លាប់ទាំងនេះចេញភ្លាមនៅមុនពេលបញ្ហាមិនល្អណាមួយកើតឡើង ៖ ១. ទទួលទានទឹកមិនបានគ្រប់គ្រាន់​​​ ៖ ការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចធ្វើឲ្យតម្រងនោមទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក លំហូរឈាមទៅកាន់តម្រងនោមនឹងត្រូវថយចុះបណ្តាលអោយមុខងារតម្រងនោមចុះខ្សោយ ហើយការប្រមូលផ្ដុំជាតិពុលក្នុងរាងកាយកើនឡើង។ ដូច្នេះអ្នកគួរទទួលទានទឹកឲ្យបានពី ១០ ទៅ ១២ កែវ ក្នុងមួយថ្ងៃ។ ការទទួលទានក្នុងបរិមាណនេះអាចជួយរក្សាជាតិទឹក ឬសំណើមក្នុងរាងកាយធ្វើឲ្យតម្រងនោមមានសុខភាពល្អ។ ២. ទប់នោម ៖ ការទ្រាំ ឬទប់មិននោមនៅពេលដែលឈឺនោម ក៏អាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោមផងដែរ។ នៅពេលទឹកនោមស្ថិតក្នុងផ្លោកនោមយូរនោះពពួកបាក់តេរីនឹងកាន់តែកើនច្រើនឡើងដែលអាចនឹងបណ្ដាលឲ្យឆ្លងមេរោគរលាកតម្រងនោម។ ដូច្នេះប្រសិនបើអ្នកឈឺនោម

    May 4, 2018
  • អន្តរជាតិ

    ចំណងស្នេហាពិតជាមានការពិបាកនៅក្នុងការថែរក្សាបើសិនជាអ្នកមិនយកចិត្តទុកដាក់ រឺក៏រឹតបណ្ដឹងខ្លាំងពេកជាហេតុធ្វើឲ្យស្នេហាមួយនេះពុំមានសេរីភាព និងអស់ជំនឿលើគ្នាបន្ដិចម្ដងៗ។ ហេតុនេះដើម្បីថេរក្សាក្ដីស្រលាញ់របស់អ្នកឲ្យនៅគង់វង្សរហូតអ្នកគួរតែរៀននូវគន្លឹះទាំង ៨នេះ៖ ១. ការជឿទុកចិត្តគ្នា៖ បញ្ហានេះគឺជារឿងមួយដ៏សំខាន់ បើកចិត្តឲ្យទូលាយនិងធ្វើឲ្យស្នេហាអ្នកមានភាពស្មើរគ្នា។ ការប្រច័ណ្ឌច្រើនគឺមិនមែនជារឿងល្អនោះទេ ព្រោះបើសិនជាអ្នកប្រច័ណ្ឌច្រើនពេកអាចធ្វើឲ្យគេគិតថាអ្នកមិនមានទំនុកចិត្តលើគេ ហេតុនេះអ្នកគួរតែរៀនមានចិត្តស្មោះចំពោះគ្នាទៅវិញទៅមក។ ២. ធ្វើជាមិត្តដ៏ល្អសម្រាប់ដៃគូគ្នា៖ អ្នកអាចធ្វើជាមនុស្សសំខាន់នៅក្នុងជីវិតរបស់គេ ហេតុនេះអ្នកក៏អាចដើរតួជាមិត្តយល់ចិត្តសម្រាប់គេផងដែរ។ ធ្វើជាមនុស្សម្នាក់ដែលចែករំលែកគ្រង់រឿងរ៉ាវ និងចំណាយពេលនិយាយគ្នាមុនពេលចូលគេងក៏ជារឿងមួយដ៏ល្អ ដែលធ្វើឲ្យជីវិតគូរបស់អ្នកកាន់តែមានភាពស្និតស្នាល។ ៣. ស្វែងយល់ពីភាពផ្លាស់ប្ដូរ ក៏ដូចជាការរីកចំរើនសម្រាប់ខ្លួន៖ អ្នកគួរតែរៀនយល់ពីចំណង់ចំណូលចិត្តបស់ដៃគូរបស់អ្នកថាតើគេចូលចិត្តធ្វើអ្វី និងមិនចូលចិត្តជាដើម។ ចំណុចនេះក៏អាចទិញទឹកចិត្តរបស់ដៃគូអ្នកបានដែរ។ ៤. ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក៖ ភាពស្មោះត្រង់ដែលមានចំពោះដៃគូ ក៏ដូចជាភាពស្មោះត្រង់សម្រាប់ខ្លួនឯង បង្ហាញអារម្មណ៍ពិតរបស់អ្នកដែលមានចំពោះគ្នាកុំមានការលាក់បាំង​បង្ហាញថាអ្នកស្រលាញ់តែគេម្នាក់ និងមិនមានថ្ងៃមើលឃើញអ្នកណាផ្សេងដែលល្អជាងដៃគូខ្លួនឡើយ។ ៥. ចាប់ផ្ដើមធ្វើអ្វីដែលថ្មី៖ ជាការពិតណាស់មូលហេតុដែលបណ្ដាលឲ្យមានអារម្មណ៍ថាធុញចំពោះដៃគូគឺមកពីគ្មានអ្វីដែលថ្មី។

    May 4, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United សម្រេចចិត្តបោះបង់ការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែការពារ Samuel Umtiti របស់ក្លឹបអ្នកមានបុណ្យ Barcelona។ ខ្សែការពារ Umtiti កំពុងទាមទារអោយក្លឹបអ្នកមានបុណ្យ Barcelona ពង្រីកបន្ថែមកុងត្រាថ្មីរបស់គេរួមជាមួយនឹងប្រាក់ឈ្នួលពលកម្មអោយរូបគេបន្ថែមពីលើកុងត្រាចាស់។ ក្រោយពេលការទាមទាររបស់ Umtiti ក្លឹប Barcelona មិនទាន់សម្រេចលើការទាមទាររបស់ខ្សែការពារ Umtiti នៅឡើយទេ ខណៈដែលក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមវាយឆ្មក់ពីក្រោយ Barcelona ប្រសិនបើ Barcelona មិនយល់ព្រមតាមការទាមទាររបស់ Umtiti។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ តាមពាក្យចចាមអារាមបានអោយដឹងថា៖ ខ្សែការពារ Samuel Umtiti

    May 4, 2018
  • អន្តរជាតិ

    ប្រទេសថៃ ៖ ការប្រើប្រាស់បណ្តាញសង្គមធ្វមនុស្សបានដឹងលឺ និងចែករំលែកព័ត៌មានជាច្រើនទៅអោយគ្នាទៅវិញទៅមក តែអ្នកប្រើប្រាស់ក៏គួរតែប្រយ័ត្នដែលព្រោះមានករណីបោកប្រាស់ច្រើនណាស់ដែរក្នុងបណ្តាញនេះ។ ប្រភពព័ត៌មានក្នុងស្រុកដ៏ល្បីរបស់ថៃមួយបានចុះផ្សាយករណី បុរសពីរនាក់ត្រូវប៉ូលិសឃាត់ខ្លួនក្រោយក្លែងគណនីហ្វេកប៊ុកទៅបោកប្រាស់យកប្រាក់ស្រ្តីជនជាតិចិនអស់ជាង ១៩,០០០ដុល្លារ។ ជនសង្ស័យពីររូបដែលក្លែងគណនីនេះម្នាក់មានឈ្មោះ Wongyai វ័យ២៦ឆ្នាំ និង ម្នាក់ទៀតឈ្មោះ Chatree Werddom វ័យ១៩ឆ្នាំ។ ពួកគេទាំងពីរបានបង្កើតគណនីក្លែងក្លាយមួយដែលមានឈ្មោះ “Dinler Steve”។ តាមសម្តីរបស់ស្រ្តីជនជាតិចិនបានអោយដឹងថា គណនីមួយនេះតែងតែផ្ញើសារមកចែចង់នាង រហូតនាងគិតថាបានជួបជាមួយនឹងស្នេហាពិតហើយ។ បន្ទាប់ទាក់ទងគ្នាបានមួយខែ គេក៏បានវេរប្រាក់អោយគេ ៦០៥,៦០០បាត(ប្រហែល ១៩,០០០ដុល្លារ)ទៅក្នុងគណនីធនាគារថៃរបស់គេ និងអោយនាងឡើងមកលេងគេនៅបាងកក។ ក្រោយវេរប្រាក់អោយរួចគណនី “Dinler Steve” ក៏បានបាត់ខ្លួន ក្រោយមកទើបនាងរកឃើញគណនីមួយទៀតស្រដៀងនេះដែរ ដែលមានឈ្មោះ Brit

    May 4, 2018
  • កីឡា

    ក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើខ្សែបម្រើស្លាបសញ្ជាតិអាមេរិច Christian Pulisic របស់ក្លឹប Borussia Dortmund ហើយកំពុងត្រៀមលុយ 60លានអឺរ៉ូ ទុកដេញថ្លៃកីឡាកររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។ គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា៖ រូបលោកស្គាល់កីឡាករ Christian Pulisic តាំងពីជំនាន់រូបលោកនៅដឹកនាំនៅឯក្លឹប Dortmund មកម្លេះ ហើយបានព្យាយាមចុះហត្ថលេខាទិញកីឡាកររូបនេះពីរដងរួចមកហើយ ប៉ុន្ដែការប៉ុនប៉ុងរបស់លោកតែងតែបរាជ័យ។ ហើយឥឡូវនេះលោក Jurgen Klopp បានងាកមករកខ្សែបម្រើស្លាប Christian Pulisic នេះសារជាថ្មីម្ដងទៀត លោក Klopp បាននិយាយថា៖

    May 4, 2018
  • កីឡា

    ក្លឹបសេះបង្កង់ Juventus កំពុងរៀបចំសំណុំឯកសារត្រៀមទិញខ្សែប្រយុទ្ធ Alvaro Morata ត្រលប់មកកាន់ទឹកដីអ៊ីតាលីវិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងអោយក្លឹបសេះបង្កង់ Juventus កាលពីឆ្នាំ 2014 ដល់ឆ្នាំ 2016 ហើយត្រលប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid វិញនៅក្នុងឆ្នាំ 2016 និងចុងក្រោយក្លឹបតោខៀវ Chelsea ទិញពីក្លឹបអធិរាជសរ Real Madrid កាលពីដើមរដូវកាលកន្លងទៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ។ រដូវកាលដំបូងរបស់ខ្សែប្រយុទ្ធ Alvaro Morata នៅក្នុងក្លឹបតោខៀវ Chelsea គឺជារដូវកាលដ៏លំបាកមួយរបស់ខ្សែប្រយុទ្ធរូបនេះនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ នៅក្នុងពេលបញ្ចប់រដូវកាលនេះក្លឹបសេះបង្កង់ Juventus មានគម្រោងនឹងទិញខ្សែប្រយុទ្ធរូបនេះត្រលប់មកកាន់ទឹកដីអ៊ីតាលីសារជាថ្មី Juventus គ្រោងនឹងបោះទុន

    May 4, 2018
  • អន្តរជាតិ

    ពេលដែលមេឃភ្លៀងម្ដងៗ នារីតែងតែមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាស្បែកជើង ព្រោះថាស្បែកជើងនៅពេលដែលត្រូវទឹកច្រើនជោគជាំអាចបណ្ដាលឲ្យខូច ក៏ដូចជារបកបានយ៉ាងងាយ។ ហេតុនេះទើបយើងមកបង្ហាញជាមួយនឹងស្បែកជើងដែលច្នៃឡើងសម្រាប់រដូវភ្លៀងតែម្ដង ដែលវាមានភាពងាយស្រួលនៅក្នុងការដើរ ក៏ដូចជាលាងសំអាតដោយមិនចាំបាច់បារម្ភជាមួយនឹងមេឃទៀតឡើយ៖ អត្ថបទ៖ Sai ប្រភព៖mthai

    May 4, 2018
  • អន្តរជាតិ

    បរទេស ៖ នៅប្រទេសណាក៏ដូចប្រទេសណាដែលករណីសម្លាប់ដោយសារតែការច្រណែន និង ប្រច័ណ្ឌកើតមានមិនចេះចប់មិនចេះហើយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់បានសម្លាប់មិត្តប្រុសមិត្តរួមការងាររបស់ខ្លួន ក្រោយពីត្រូវនាងបដិសេធមិនព្រមណាត់ជួបជាមួយគេ។ លោក Prasad កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មចំពោះការស្លាប់របស់លោក Mark Mangaccat អាយុ៣១ឆ្នាំដែលត្រូវគេលួចបាញ់សម្លាប់នៅក្បែរសង្សារខ្លួន។ យោងតាមសារព័ត៌មាន Mercury News ជនសង្ស័យនិងគូរស្នេហ៍មួយគូនេះសុទ្ធតែ ជាបុគ្គលិកនៅព្រលានអន្តរជាតិសាន Francisco ហើយស្គាល់គ្នាទាំងពីឆ្នាំ២០១៤មកម្លេះ។ តាមសម្តីស្រ្តីជាសង្សាជនរងគ្រោះបានអោយដឹងថា សង្សារខ្លួនមិនដែលមានសត្រូវទេ។ នាងប្រាប់ថាមានតែបុរសឈ្មោះ Prasad នេះដែលតាមរញ៉េរញ៉ៃសុំណាត់ជួបជាមួយនាង បើទោះបីជានាងបានថាមានសង្សាររួចហើយក៏ដោយ។ តាមចម្លើយនេះធ្វើអោយប៉ូលិសស៊ើបអង្កេតឃើញជនសង្ស័យពីរនាក់ Prasad និង Rivera ពេលនេះប៉ូលិសកំពុងធ្វើការឃាត់ខ្លួនគេទាំងពីរ។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថា Rivera

    May 4, 2018