- Khmernote Media
- PR
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចុះចែករង្វាន់លុយសុទ្ធដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងក្នុងខេត្តកំពង់ឆ្នាំង។ ការចុះចែករង្វាន់លុយសុទ្ធនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ស្វែងរកអ្នកឈ្នះ ចំនួន ១០៥ គូបន្ថែមទៀត នៅក្នុងកម្មវិធី GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ហើយចំពោះអ្នកមានសំណាងឈ្នះរង្វាន់នៅខេត្តកំពង់ឆ្នាំង ក្រុមហ៊ុនបានធ្វើការចុះចែករង្វាន់ដោយផ្ទាល់កាលពីថ្ងៃទី ៣ ខែឧសភា នេះរួមមានដូចជា៖ ១. ស្វាមីឈ្មោះ ផល សុភ័ក្រ្ត ភរិយាឈ្មោះ ភាព ស្រីជាវ ស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង 092 23 40 08 code
May 6, 2018 - PR
កាលពីថ្ងៃទី០៣ និង ទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន អចលនទ្រព្យធំៗ ជាង១០០ ក្រុមហ៊ុនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចូលរួម កម្មវិធីពានរង្វាន់អចលនទ្រព្យ អន្តរជាតិរបស់ប្រទេសអង់គ្លេស ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៨ ដែលលរៀបចំ ឡើងនៅ សណ្ឋារគារ The Marriott Marquis queen’s Park បាងកក ប្រទេសថៃ ដោយក្រុមហ៊ុនProperty Media។ ពានរង្វាន់នីមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការជំនាញ ដោយឯករាជ្យ
May 6, 2018 - សង្គម
រាជធានីភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ដំណើរការសាងសង់ស្ពានដែកបេឡេឫស្សីកែវ បានបញ្ចប់ការសាងសង់ហើយ។ ហើយថ្ងៃនេះ អ្នកជំនាញកំពុងសាកល្បងធ្វើតេស្តទ្រទម្ងន់នៃស្ពាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរ ការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងតម្លើងភ្លើងស្តុបថ្មី ដើម្បីឈានទៅដាក់អោយដំណើរការធ្វើចរាចរនៅដើមសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ស្ពាននេះមានប្រវែង៥០៦ម៉ែត្រ ទទឹង១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ ដោយចំណាយថវិកាសរុបប្រមាណ៩លានដុល្លារអាមេរិក៕ អត្ថបទ៖ សេម
May 6, 2018 - PR
ភ្នំពេញ៖ ទីបំផុត កំពូលអធិរាជស្មាតហ្វូនស៊េរីថ្មី Huawei P20 និង P20 Pro បង្ហាញវត្តមានលើកដំបូងក្នុងចំណោមតារាល្បីៗ ជាងថតរូប និងអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី ០៤ ឩសភា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC នៃក្រុមហ៊ុនHuawei អគារ Exchange Square។ ថ្លែងក្នុងកម្មវិធី “សាកល្បងប្រើប្រាស់ដំបូងបង្អស់ Huawei P20 Series” លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា
May 6, 2018 - អន្តរជាតិ
បន្ទាប់ពីទទួលទានត្រឹមតែ ២ ទៅ ៣ កែវ មនុស្សមួយចំនួនចាប់ផ្ដើមកើតមានរោគសញ្ញាមួយចំនួនស្រដៀងទៅនឹងអាឡែកស៊ី ឬជំងឺផ្សេងៗទៀត។ ដូច្នេះពួកគេជាញឹកញយមិនបានដឹង ឬចាប់អារម្មណ៍ទេថា រោគសញ្ញាមួយចំនួនទាំងនោះ គឺបង្កមកពីជាតិអាល់កុល ដែលហៅថា ការចាញ់ជាតិអាល់កុល។ ជាធម្មតា បន្ទាប់ពីជាតិអាកុលជ្រៀបចូលក្នុងឈាម សារធាតុអេតាណុល គឺត្រូវបានបំបែកទៅជាសារធាតុ acetaldehyde តាមរយៈអង់ស៊ីមក្នុងរយៈពេលយូរមួយ។ ប៉ុន្តែសម្រាប់អ្នកដែលចាញ់នឹងជាតិអាល់កុលវិញ គឺមិនមានរំញោចនៃសកម្មភាពអង់ស៊ីមក្នុងរាងកាយឡើយដែលមានន័យថា ជាតិអាល់កុលឆាប់នឹងរលាយបំផុត ហើយសារធាតុ acetaldehyde ក៏ប្រមូលផ្ដុំនៅក្នុងឈាម និងបង្កើតជារោគសញ្ញាមិនល្អជាច្រើន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាដែលនឹងកើតឡើងចំពោះអ្នកដែលចាញ់ជាតិអាល់កុល បន្ទាប់ពីពួកគេទទួលទានជាតិអាល់កុល បើទោះបីជាត្រឹមតែបន្តិចក៏ដោយ ៖ ១. ភាពប្រែប្រួលនៃសម្ពាធឈាម ៖ អ្នកដែលមានសម្ពាធសសៃឈាមក្រហមខ្ពស់ជាញឹកញយទទួលរងការឈឺចាប់នៅត្រង់តំបន់សៀតផ្កា អាការៈ tinnitus
May 5, 2018 - អន្តរជាតិ
បរទេស ៖ ការបណ្តោយទុកកូនតូចអោយនៅផ្ទះតែម្នាក់ឯងវាជារឿងមួយដ៏គ្រោះថ្នាក់ខ្លាំងណាស់ ករណីគ្រោះថ្នាក់បែបនេះបានកើតឡើងជាញឹឹកញាប់ទៀតផង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីក្មេងស្រីវ័យ៤ឆ្នាំបិះនឹងអស់ជីវិត ដោយសារធ្លាក់ចុះពីលើផ្ទះកម្ពស់៥ជាន់ សំណាាងបានលោកពូូជាអ្នកបោសសម្អាតទីនោះឡើងទៅជួយទាន់។ ប្រភពដដែលបានអោយដឹងថាក្មេងស្រីវ័យ៤ឆ្នាំម្នាក់ត្រូូវបានអាណាព្យាបាលទុកអោយនៅផ្ទះតែម្នាក់ឯង។ នាងបានឡើងមកលេងនៅលើមាត់បង្អួចហើយក៏រអិលជើងធ្លាក់ពីលើផ្ទះរបស់ខ្លួនដែលស្ថិតនៅជាន់ទី៥ចុះមក ជាសំណាងនាងបានធ្លាក់មកទើរនៅត្រឹមជាន់ទី៤។ លោកពូអ្នកសម្អាតវ័យ៥០ឆ្នាំដែលធ្វើការនៅទីនោះក៏បានឃើញហេតុលការណ៍នេះ គាត់ក៏ប្រញាប់រត់ចូលទៅក្នុងអគារជាន់ទី៣ហើយឡើងតាមបង្អួចដើម្បីទៅជួយក្មេងម្នាក់នោះ។ ក្រោមការប្រឹងប្រែងរបស់លោកពូចិត្តល្អនោះ គាត់ក៏អាចជួយក្មេងស្រីម្នាក់នោះបានដោយជោគជ័យ៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook
May 5, 2018 - កីឡា
កាលពីប៉ុន្មានខែកន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាំយកតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក Silento ម្ចាស់បទ “Watch Me” មកចូលរួមព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ របស់ខ្លួន។ ហើយសប្តាហ៍ក្រោយនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកកំពូលតារាចម្រៀងលំដាប់ពិភពលោកមួយរូបទៀតគឺលោក Matteo ជាម្ចាស់បទចម្រៀងដ៏ល្បី “PANAMA” ដែលmanមនុស្សជាច្រើនរាប់លាននាក់នាំគ្នារាំ Cover។ លោក Matteo ក៏បានសន្យាផងដែរថា នឹងមករាំបទចម្រៀង “PANAMA” នេះជាមួយនឹងអ្នកគាំទ្រនៅលើឆាកតន្ត្រីដ៏អស្ចារ្យរបស់ GANZBERG GOLD MEDAL CONCERT ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ឆាប់ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ ហើយក៏មានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV
May 5, 2018 - អន្តរជាតិ
របបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពល្អបន្ថែមទៀតអ្នកគួរតែបរិភោគជាមួយនឹងគ្រាប់ធញ្ញជាតិទាំង ៨ខាងក្រោមនេះដើម្បីមានសុខភាពល្អ ក៏ដូចជាបន្ថែមសារធាតុចិញ្ចឹមនៅក្នុងរាងកាយរបស់យើងទៀតផង។ ចង់ដឹងថាមានគ្រាប់ធញ្ញជាតិទាំង ៨ជួយអ្វីបានខ្លះសូមមើលការណែនាំដូចខាងក្រោមនេះ៖ ១. គ្រាប់ Flaxseeds៖ គ្រាប់ធញ្ញជាតិFlaxseed មានផ្ទុកសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីនវីតាមីន B១, អាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងមានសារធាតុរ៉ែសំខាន់ដូចជាស័ង្កសីម៉ាញេស្យូមនិងទង់ដែងផងដែរដែលជួយទ្រទ្រង់រាងកាយបានរឹងមាំ។ អ្នកគ្រាន់តែញ៉ាំគ្រាប់នេះឲ្យបានពីរស្លាបព្រាបាយនោះអ្នកនិងទទួលបាន ប្រូតេអ៊ីន ៤ ក្រាមក្នុងមួយថ្ងៃ។ ២. គ្រាប់Chia seeds៖ គ្រាប់ពូជ Chia គឺសំបូរទៅដោយប្រូតេអ៊ីនជាពិសេសសម្រាប់អ្នកដែលបរិភោគបួស ដោយសារតែពួកវាមានជាតិដែកខ្ពស់ក៏ដូចជាជាតិកាល់ស្យូមម៉ាញ៉េស្យូមអាស៊ីតខ្លាញ់អូមេហ្គា ៣ និងមានជាតិសរសៃ ដែលវាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ក៏ដូចជាជួយរក្សាឲ្យបេះដូងរបស់អ្នកមានសុខភាពល្អ។ ៣. គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្នគឺជាធញ្ញជាតិមួយប្រភេទដែលមានសារធាតុចិញ្ចឹមខ្ពស់ព្រោះវាសំបូរទៅដោយវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយប្រឆាំងនឹងការរលាកផ្សេងៗ។ ៤. គ្រាប់ល្ង៖ គ្រាប់ល្ងសំបូរទៅដោយសារធាតុរ៉ែដែលជួយចិញ្ចឹមសាពាង្គកាយរបស់យើង
May 5, 2018 - អន្តរជាតិ
បរទេស ៖ ការប្រកាន់ពូជសាសន៍ជាបញ្ហាមមួយដែលពិភពលោកកំពុងតតែព្យាយាមលុបបំបាត់វាចោលចេញពីផ្នត់គំនិតរបស់មនុស្សមួយចំនួន តែយ៉ាងណាវានៅតែកើតមានឡើងរវាងជនជាតិស្បែកសនិងជនជាតិស្បែកខ្មៅ។ កាលពីពេលថ្មីនេះភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋ Texas បានធ្វើការសុំទោសទៅលើភ្ញៀវបន្ទាប់ពីអ្នកគ្រប់គ្រងនៅទីនោះបានគំរាមប្តឹងប៉ូលិសប្រសិនបើភ្ញៀវម្នាក់នោះមិនព្រមចាកចេញពីតុដែលខ្លួនកំពុងអង្គុយ។ តាមប្រភពបានអោយដឹងថាភ្ញៀវពីនាក់ប្តីប្រពន្ធនេះជាជនជាតិស្បែកខ្មៅ ហើយត្រូវបានអ្នកគ្រប់គ្រងភោជនីយដ្ឋាននេះដេញចេញពីតុ ដើម្បីយកតុនេះទៅអោយបុរសជននជាតិស្បែកសម្នាក់ទៅវិញ។ លោក Wimbrey បានព្យាយាមសួួររកហេតុផលដែលចង់អោយគាត់ចាកចេញពីកន្លែងដែលខ្លួនឯងកំពុងអង្គុយពីអ្នកគ្រប់គ្រងនៅទីនេះ តែអ្នកគ្រប់គ្រងនៅទីនោះឆ្លើយត្រឹមតែព្រោះគេមិនចូលចិត្តគាត់។ បើគាត់មិនចាកចេញគេនឹងហៅប៉ូលិសមក គាត់ក៏បានចាកចេញតែគាត់បានយកករណីនេះមករាយការណ៍ប្រាប់សមត្ថកិច្ចនៅតំបន់នោះ។ តាមសម្តីរបស់លោក Wimbrey ប្រាប់ថាកាលពិតទៅនៅក្នុុងហាងនោះមានមនុស្សច្រើនណាស់ តែគេបែរជាជ្រើសរើសដេញលោកព្រោះតែលោកជាជនជាតិស្បែកខ្មៅ។ មេធាវីរបស់លោកកំពុងរៀបចំឯកសារប្តឹងភោជនីយដ្ឋានមួយនេះផងដែរ។ ភោជនីយដ្ឋានក៏ចេញមុខសុំទោសចំពោះរឿងនេះហើយគេនិយាយថាដោយសារតែលោក Wimbrey ទៅអង្គុយនៅចំតុពិសេសដែលតុនេះមានគេកក់ទុកមុនជាងមួយសប្តាហ៍អីឯណោះ។ ភោជនីដ្ឋានមិនមានការរើសអើងទៅលើជាតិសាសន៍ណាមួយនោះទេ គឺគោរពនិងបំរើជូនគ្រប់ភ្ញៀវទាំងអស់ដែរមកទីនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ dailydot
May 5, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលអ្នកគួរតែបញ្ឈប់ ឬផ្លាស់ប្ដូរចេញភ្លាម ក៏ព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះសុខភាព ៖ ១. មិនងូតទឹកពេលព្រឹក ៖ យោងតាមវេជ្ជបណ្ឌិតមួយរូបមកពី Harvard បានឲ្យដឹងថា ការងូតទឹកនៅពេលព្រឹកជួយឲ្យយើងមានភាពងាយស្រួលក្នុងការរកដំណោះស្រាយផ្សេងៗ។ ការងូតទឹកជួយឲ្យខួរក្បាលមានភាពសកម្មនឹកឃើញគំនិតថ្មីៗ និងមិនងាយត្រូវកត្តាខាងក្រៅផ្សេងៗអូសទាញ ឬរំខានបានឡើយ។ នេះហើយជាមូលហេតុដែលអ្នកមិនគួររំលងមិនងូតទឹកនាពេលព្រឹក។ ២. ងូតទឹកក្ដៅ ៖ ការងូតទឹកក្ដៅនៅពេលព្រឹកនឹងធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង ហើយចង់ត្រឡប់ទៅគេងបន្តវិញ។ ដូច្នេះអ្នកគួរតែជ្រើសរើសយកការងូតទឹកត្រជាក់នៅពេលព្រឹកវិញទើបជាការប្រសើរ។ ការងូតទឹកត្រជាក់នឹងផ្ដល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ ដោយវាជួយជំរុញភាពសកម្មនៃខួរក្បាល និងធ្វើឲ្យប្រព័ន្ធភាពស៊ាំដំណើរការកាន់តែខ្លាំងជាងមុន។ ទឹកត្រជាក់ មិនធ្វើឲ្យស្បែកស្ងួតដូចជាទឹកក្ដៅឡើយ ហើយបើយោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា អ្នកដែលងូតទឹកត្រជាក់ទៀងទាត់អាចស្រកទម្ងន់បានដល់ទៅ ៩ lb ឬ ៤ គីឡូក្រាមក្នុងមួយឆ្នាំ។ ៣. ឆែក ឬលេងទូរស័ព្ទរយៈពេលយូរ
May 5, 2018









