- Khmernote Media
- បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងធ្វើការលើស្មាតហ្វូនម៉ូដែលថ្មីជាមួយនឹងឈ្មោះកូដថា “Winner”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្មាតហ្វូននេះត្រូវបានគេជឿថា អាចបត់បាន និងមានអេក្រង់ដល់ទៅ 3ឯណោះទំហំ 3.5អ៊ីញ ប្រភេទ OLED ដោយពីរគឺនៅខាងក្នុង និងមួយទៀតគឺនៅខាងក្រៅ។ គួរបញ្ជាក់ផងដែរថា អេក្រង់ខាងក្នុងដែលមានដល់ទៅពីរ នឹងមានទំហំដល់ 7អ៊ីញប្រសិនបើយើងបត់វាចូលគ្នា។ មិនតែប៉ុណ្ណោះ យើងតាមការបែកធ្លាយមួយចំនួនបានលើកឡើងថា ម៉ូដែលស្មាតហ្វូនថ្មីនេះនឹងត្រូវបានបង្ហាញក្នុងកំឡុងខែវិច្ឆិកា។ ទាក់ទងទៅនឹងឈ្មោះពិតប្រាកដរបស់ស្មាតហ្វូនបត់បាននេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែពាក្យចចាមអារាមមួយចំនួនផ្សេងទៀតក៏បានលើកឡើងដែរថា ក្នុងព្រឹត្តិការណ៍ Mobile World Congress in February 2019 ត្រកូលស្មាតហ្វូន Galaxy ថ្មីរបស់ក្រុមហ៊ុន
May 7, 2018 - អន្តរជាតិ
អង់គ្លេស៉ ការប្តូរពណ៌ស្បែកបានក្លាយទៅជានិន្នាការថ្មីមួយក្នុងការបន្ថែមសម្រស់របស់មនុស្សមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ ការប្តូរពណ៌ស្បែកមានច្រើនវិធី ច្រើនរបៀប ទាំងបែបធម្មជាតិ និងការប្រើប្រាស់ផលិតផលសម្អាងផ្សេងៗ។ យ៉ាងណាក្តី ក្នុងករណីប្រើប្រាស់ផលិតផលគ្រឿងសម្អាងផ្សេងៗវាអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានផង ប្រសិនបើអ្នកជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ។ តួយ៉ាងស្រ្តីម្នាក់បានប្រែទៅជាមានសប្បុរសបៃតងចាស់ បន្ទាប់ពីនាងប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកមានពណ៌ដាំដែង ដែលជាផលិយផលក្លែងក្លាយ។ ស្រ្តីរូបនេះមានឈ្មោះថា Danni អាយុ២០ឆ្នាំ រស់នៅក្នុងរដ្ឋ Nottingham ប្រទេសអង់គ្លេស។ នាងបានប្រាប់ថា ព្រោះតែចង់បានសប្បុរសដាំដែង នាងបានទៅទិញផលិតប្តូរពណ៌ស្បែកដែលគេលក់ក្នុងតម្លៃត្រឹមតែ ៥,៤០ ដុល្លារ តែក្រោយពេលប្រើរួចនាងបែជាមានស្បែកពណ៌បៃតងចាស់ទៅវិញ ពេលនេះនាងមិនហ៊ានចេញទៅណាទេ គឺសំងំនៅក្នុងបន្ទប់រហូតព្រោះខ្មាស់គេខ្លាំងពេក៕ អត្ថបទ៖ ភក្តី ប្រភព៖ metro
May 7, 2018 - បច្ចេកវិទ្យា
មនុស្សភាគច្រើនដែលនិយមទិញផលិតផល Apple Watch យកទៅប្រើប្រាស់ គឺដើម្បីមូលហេតុមួយចំនួនដូចជា ការថែរក្សាសុខភាព និងកាយសម្បទាឲ្យបានរឹងមាំផងដែរ។ ទោះជាយ៉ាងណា ផលិតផលនាឡិកានេះគឺមានអ្វីច្រើនជាងនេះទៅទៀត ពោលគឺមិនមែនគ្រាន់តែជានាឡិកាសម្រាប់មើលម៉ោងឡើយ។ អ្វីដែលអស្ចារ្យបំផុតសម្រាប់ Apple Watch គឺមានភ្ជាប់មកជាមួយនឹង sensor ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានពេលរឿងនឹកស្មានមិនដល់កើតឡើង។ តាមរយៈមុខងារវាស់ចង្វាក់បេះដូង និងមុខងារសង្គ្រោះបន្ទាន់ផ្សេងទៀត នាឡិការនេះនឹងអាចផ្ដល់ជាសញ្ញាឲ្យអ្នកប្រើប្រាស់ដឹងពីការគម្រាមកំហែងដល់ជីវិត និងជួយទាក់ទងទៅនឹងដល់សមាជិកផ្សេងទៀតឲ្យមកជួយបានទាន់ពេលវេលា។ ក្នុងថ្ងៃនេះដែរ យើងនឹងលើកយកករណីមួយទៀតដែល Apple Watch បានជួយដល់ជីវិតមនុស្សម្នាក់ ហើយនេះក៏ជាលើកទី7 ដែរ។ 1/ ក្មេងជំទង់ម្នាក់រស់នៅក្នុងរដ្ឋ Florida ក្នុងខែនេះតែម្ដង ក្មេងជំទង់ដែលរស់នៅក្នុងរដ្ឋ Florida បានប្រាប់សារពត៌មាន Tampa Bay ទាក់ទងទៅនឹង
May 7, 2018 - សង្គម
យោងតាមឲ្យបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ស្ពានដែកបេឡេឬស្សីកែវឆ្លងកាត់ទន្លេសាប នឹងដាក់ឲ្យដំណើរការនៅសប្តាហ៍ក្រោយនេះហើយ ហើយខាងមន្ទីរក៏បានឲ្យដឹងទៀតថា អ្នកថ្មើរជើង, រថយន្តក្រុង និងយានយន្តមានកំពស់លើស ២.៨ម៉ែត្រ និងទំនង់លើស៥តោន មិនអនុញ្ញាតឲ្យឆ្លងកាត់ស្ពានឡើយ។ សូមស្វែងយល់អំពីគម្រោងសាងសង់ស្ពានដែកបេឡេឫស្សីកែវៈ + ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៤ខែតុលាឆ្នាំ ២០១៧ និងបញ្ចប់នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៨ គឺមានរយៈពេលសាងសង់ ៦ខែ ១១ថ្ងៃ + សាងសង់ដោយក្រុមហ៊ុន OCIC + ស្ពានមានប្រវែងសរុប ៦៥៥ម ក្នុងនោះ តួស្ពានប្រវែង ៥០៥ម គល់ស្ពានសងខាងប្រវែង ១៥០ម ទទឹងស្ពាន ១២ម +
May 7, 2018 - បច្ចេកវិទ្យា
ក្នុងសម័យនេះ អ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើនលើប្រភេទកាមេរ៉ាឌីជីថលដើម្បីទទួលបានរូបភាពល្អឡើយ ពោលគឺស្មាតហ្វូនដែលនៅក្នុងហោប៉ៅអ្នកអាចធ្វើអ្វីបានច្រើនជាងអ្នករំពឹងទៅទៀត។ ក្នុងអត្ថបទនេះ យើងនឹងណែនាំលោកអ្នកនូវវិធីសាស្ត្រមួយចំនួនក្នុងការថតរូបដោយប្រើស្មាតហ្វូន ដើម្បីទទួលបានរូបភាពស្អាតគួរជាទីគាប់ចិត្ត។ – ពេលវេលា គុណភាពនៃពន្លឺ គឺជាអ្វីៗគ្រប់យ៉ាង ពោលគឺប្រសិនបើអ្នកថតរូបនៅខាងក្រៅ នោះពេលវេលាដែលល្អបំផុតគឺមានពីរនេះឯង។ ទីមួយគឺថ្ងៃរះ និងទីពីរគឺថ្ងៃលិច។ – កុំថតកុងជាមួយនឹងពន្លឺ ប្រសិនបើអ្នកថតរូបនៅកណ្ដាលថ្ងៃ នោះគួរជៀសវៀង Focus លើមនុស្សឲ្យកុងទៅនឹងពន្លឺថ្ងៃ។ អ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមរកកន្លែងផ្សេងដែលមិនកុង រឺមានពន្លឺខ្សោយ។ មួយវិញទៀត ការថតរូបពេលមេឃទើបនឹងភ្លៀងរួចក៏ជាការល្អដែរ។ – ព្យាយាមចាប់យកពន្លឺឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន Sensor ដែលបំពាក់ក្នុកាមេរ៉ារបស់ស្មាតហ្វូនគឺមានទំហំកំណត់របស់វា ពោលគឺប្រសិនបើអ្នកចាប់យកពន្លឺដែលជះខ្លាំង នោះផ្ទៃផ្សេងៗទៀតនឹងងងឹត។ ដូចនេះ ដើម្បីផលិតរូបភាពដែលមានពន្លឺស្អាត នោះអ្នកត្រូវចុចចំណុច
May 7, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 15 វគ្គ 24 ក្រុមចុងក្រោយគូរទី 2 ក្នុងរាត្រីថ្ងៃអាទិត្យនេះរវាងក្រុម Yokohama Tire និងក្រុម BSL Original បានបញ្ចប់ដោយក្រុម Yokohama FC យកឈ្នះក្រុម BSL Original ដោយលទ្ធផល 4-1។ នៅក្នុងការប្រកួតគូរទី 2 សប្ដាហ៍នេះគឺមិនសូវចាញ់គូរទី 1 ប៉ុន្មានទេគូរទាំងពីរនៅក្នុងសប្ដាហ៍នេះសុទ្ធតែជក់ចិត្តល្អមើលដូចគ្នា។ នៅក្នុងការលេងរយៈពេល 40 នាទីនេះ សង្កេតឃើញថាក្រុម
May 7, 2018 - កីឡា
ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះឈានដល់សប្ដាហ៍ទី 3 ហើយ ហើយពេលនេះក្រុមហ៊ុន Ganzberg Beer បានរកឃើញមួយក្រុមទៀតហើយដែលឡើងទៅវគ្គ 16 ក្រុមចុងក្រោយនោះគឺក្រុម Siem Reap FC ក្រោយពីយកឈ្នះក្រុម Old Stadium 1999 FT ដោយលទ្ធផល 10-2។ ការប្រកួតនៅក្នុងសប្ដាហ៍នេះក្រុម Siem Reap FC បានបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសគឺកីឡាករបរទេសរបស់ក្រុម Siem Reap
May 6, 2018 - PR
ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនHuawei កាលពីថ្មីៗនេះ បានបញ្ចេញកំពូលស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 បំពាក់កាមេរ៉ា៤គ្រាប់ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក។ “អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 ឥលូវនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ Huawei ឈ្នះរង្វាន់ធំ Huawei
May 6, 2018 - PR
កាលពីថ្ងៃទី ៤ និង ទី ៥ ខែឧសភា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការចុះទៅចែករង្វាន់ប្រាក់សុទ្ធជូនដល់អតិថិជន មានសំណាងរបស់ខ្លួនដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ 1000 ដុល្លារពីកម្មវិធី អាពាហ៍ពិពាហ៍អស្ចារ្យ ក្នុងឆ្នាំ២០១៨នេះ។ ក្នុងការចែករង្វាន់ប្រាក់សុទ្ធ ១០០០ដុល្លារ ដល់ទីកន្លែងនេះ ក្នុងនោះមានអតិថិជន មានសំណាងនៅក្នុងខេត្ត ពោធិ៍សាត់ចំនួន ២គូ អ្នកឈ្នះរង្វាន់នៅក្នុងខេត្ត បាត់ដំបងចំនួន ៥គូ អ្នកឈ្នះរង្វាន់នៅក្នុងខេត្ត បន្ទាយមានជ័យ ចំនួន ២គូ និងអ្នកប៉ោយប៉ែត ចំនួន ១គូទៀត សរុបទាំងអស់មានចំនួន ១០គូ។
May 6, 2018 - កីឡា
នៅក្នុងរាត្រីនេះ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 សប្ដាហ៍ទី 3 នឹងវិលត្រលប់មកជូនទស្សនិកជនដូចសព្វដង ជាមួយនឹងប្រកួតរវាងក្រុមខ្លាំងប៉ះខ្លាំងនៅក្នុងយប់នេះ។ នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show 24 ក្រុមចុងក្រោយ សប្ដាហ៍ទី 3 ក្នុងរាត្រីថ្ងៃអាទិត្យ ទី06 ខែឧសភា នេះប្រាកដជារញ្ជួយពេញទីលាន T-Soccer ទៀតហើយ ដោយក្នុងយប់នេះសុទ្ធតែក្រុមឡើងដែលឡើងមកពីវគ្គ 48 ក្រុមមកប៉ះគ្នានៅក្នុងរាត្រីនេះ។ អ្នកមិនបានទស្សនានៅក្នុងរាត្រីនេះប្រាកដជាស្ដាយក្រោយជាមិនខាន
May 6, 2018









