Khmernote Media
  • កីឡា

    ក្រុម Siem Reap FC និងក្រុម Yokohama Tire បន្ដដំណើរទៅកាន់វគ្គ 16 ចុងក្រោយនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Old Stadium 1999 FT និងក្រុម BSL Original អស់សង្ឃឹមក្នុងការបន្ដដំណើរទៅមុខ។ នៅក្នុងការប្រកួតវគ្គ 24 ក្រុមចុងក្រោយសប្ដាហ៍ទី 3 កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះក៏មិនចាញ់សប្ដាហ៍មុនៗប៉ុន្មានដែរ ការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញពិតជាជក់ចិត្តល្អមើលមែនទែន អាចនិយាយថាគឺជាការប្រកួតដ៏ស្វិតស្វាញ ព្រោះក្រុមដែលចាញ់គ្រាប់ច្រើនប្រាកដជាអស់ឱកាសក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់ហើយ។ ចូលមកដល់វគ្គ 24 ក្រុមចុងក្រោយនេះក្រុមទាំងអស់ប្រាកដណាស់ច្បាស់ជាបន្ថែមការហ្វឹកហាត់របស់ខ្លួននិងសមត្ថភាពរបស់ក្រុមដើម្បីត្រៀមប្រកួត

    May 7, 2018
  • អន្តរជាតិ

    ចាប់អារម្មណ៍នូវភាពមិនប្រក្រតីដែលលេចឡើងលើផ្ទៃមុខមួយចំនួនខាងក្រោមនេះ ដើម្បីអាចកំណត់បាននូវស្ថានភាពសុខភាព ឬអត្តសញ្ញាជំងឺផ្សេងៗជាច្រើន ៖ ១. ចង្កាបាក់ ឬផត ៖ បញ្ហាជាចង្កាផត គឺត្រូវបានចាត់ទុកថាជាផ្នែកមួយនៃដំណើរនៃភាពចាស់តាមវ័យ។ ទោះជាយ៉ាងណាក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រ បញ្ហាចង្កាបាក់ផត គឺអាចបណ្តាលមកពីហ្សែន។ ជំងឺ Pierre Robin និង ជំងឺ Treacher Collins គឺជាមូលហេតុផ្សេងទៀតនៃបញ្ហាចង្កាបាក់ផត ហើយជាញឹកញយជំងឺនេះច្រើនកើតឡើងចំពោះក្មេងតូចៗ បណ្ដាលឲ្យពួកគេពិបាកក្នុងការដកដង្ហើម។ វេជ្ជបណ្ឌិតមួយចំនួនស្នើឲ្យធ្វើការពត់ធ្មេញ ដើម្បីទាញចង្កាមកសភាពដើមត្រឹមត្រូវវិញ ជាពិសេសក្នុងករណីធ្មេញមិនត្រង់ជួរ។ ២. រោមលូតលាស់ច្រើនហួស ៖ ចំពោះមនុស្សស្រី ការដុះរោមនៅកន្លែងដែលមិនគួរដុះ ជាពិសេសលើផ្ទៃមុខ អាចជាបញ្ហាសុខភាពមួយហៅថា hirsutism (ស្ថានភាពដែលបណ្ដាលឲ្យរោមពណ៌ខ្មៅគ្រើមលូតលាស់ ឬដុះច្រើននៅលើខ្នង មុខ និងទ្រូង)។ ប្រភេទនៃរោមនេះ គឺមានទំនាក់ទំនងជាមួយនឹងអ័រម៉ូនបុរស ហើយក៏អាចជាតំណពូជផងដែរ។

    May 7, 2018
  • អន្តរជាតិ

    ការរៀបការគឺជារឿងដ៏សំខាន់សម្រាប់នារីគ្រប់រូប ព្រោះថាការរៀបការជារឿងមួយជីវិតហេតុនេះកូនក្រមុំត្រូវតែមានភាពស្រស់ស្អាត ក៏ដូចជាភាពឥខ្ចោះសម្រាប់ថ្ងៃសំខាន់។ ប៉ុន្ដែយើងដឹងហើយថាឲ្យដែលដល់ថ្ងៃសំខាន់នារីតែងតែមានការភ័យ និងអរដែលធ្វើឲ្យពួកគេធ្វើអ្វីមិនត្រូវ រៀបអ្វីក៏មិនសម។ ហេតុនេះនារីគួរតែគិតអ្វីមួយៗមិនគួរភ័យស្លន់នោះទេ ខាងក្រោមនេះគឺជារឿងទាំង ៥ដំណាក់កាលដែលនារីគួរតែធ្វើនៅមុនពេលរៀបការ ដើម្បីឲ្យខ្លួនទទួលបាននូវភាពស្រស់ស្អាតបំផុត៖ ១. ការបិទម៉ាសមុខ៖ អ្នកត្រូវតែចាំថានៅថ្ងៃនោះអ្នកត្រូវស្អាតបំផុត ហេតុនេះបញ្ហាស្បែកមុខគឺជារឿងសំខាន់ដើម្បីជៀសវាងការមានកន្ទួលក្រហមនៅលើមុខ ដូចនេះអ្នកគួរតែរកអ្វីមកព្យាបាលមុខជាមុន។ ២​. ព្យាយាមគេងឲ្យបានច្រើនតាមដែលអាចធ្វើបាន៖ ជាការពិតដែលកូនក្រមុំមានការរវល់ជាច្រើន ប៉ុន្ដែចូលអ្នកចាំថាអ្នកជាកូនក្រមុំមិនមែនជាក្រុមការងាររៀបចំនោះទេ ហេតុនេះអ្នកគួរតែឆ្លៀតពេលគេងឲ្យបានច្រើនដើម្បីមានស្មារតីពេញលេញ ក៏ដូចជាជៀសវាងការមានស្នាមខ្មៅនៅក្នុងភ្នែក។ ៣. អ្នកគួរតែតមគ្រឿងស្រវឹង៖ អ្នកមិនគួររៀបចំពិធីជប់លៀងនៅពេលយប់មុនថ្ងៃរៀបការនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំងសម្រាប់ថ្ងៃស្អែក។ ហេតុនេះអ្នកគួរតែធ្វើពីធិមុនពេលរៀបការយ៉ាងតិចក៏មុនពី ៤ ទៅ៥ថ្ងៃដែរ។ ហើយកូនក្រមុំគួរតែព្យាយាមផឹកទឹកឲ្យបានច្រើនព្រោះវាជួយឲ្យឃើញស្បែករបស់អ្នកថ្លាស្អាត។ ៤. តមអាហារណាដែលបង្កឲ្យអ្នកឈឺពោះបាន៖ នៅមុនពេលពិធីមកដល់អ្នកគួរតែតមអាហារណាដែលបណ្ដាលឲ្យអ្នកអាចរាគ ព្រោះថាវាមិនមែនជារឿងល្អនោះទេដែលអ្នកកំពុងតែមានពិធីធំហើយត្រូវមកឈឺពោះកណ្ដាលពិធីនោះ។ ៥.

    May 7, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ យោងតាមលោក Zhao Hongtao មន្ត្រីម្នាក់ដែលមានមូលដ្ឋាននៅប្រទេសចិនបានអោយដឹងថា ចំនួនអ្នកបរិច្ចាគសរីរាង្គប្រហែលកើនឡើងរហូតដល់ ២៦២,៥០០នាក់​ដែល បានមកចុះបញ្ជីកាលពីដំណាច់ឆ្នាំ ២០១៧នេះ។ តួលេខថ្មីនេះវាធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគសរីរាង្គរបស់ ខ្លួនបានកើនឡើងជាង១០ដង នេះបើធៀបនឹងឆ្នាំ២០១៥ដែលមានចំនួនត្រឹមតែ២៥,៩៥៩នាក់។ កាលពីដើមឆ្នាំ២០១៥នេះចិនបានប្រកាសអោយឈប់យកសរីរាង្គរបស់អ្នកទោសប្រហាជីវិតមកប្រើប្រាស់ គឺមាន​តែការ​ស្ម័គ្រចិត្ត​បរិច្ចាកប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ រហូតមក​ដល់​ជិតពាក់កណ្តាលឆ្នាំ២០១៨នេះ ការបរិច្ចាកបានកើតឡើងរហូតដល់៣០០,០០០នាក់ អ្នកដែលចង់​បរិច្ចាក​កាន់​តែមាន​ភាព​ងាយ​ស្រួល​ព្រោះអាច​ចុះឈ្មោះតាមអនឡាញបាន។ ទោះបីជា​យ៉ាង​ណាក៏ដោយមានអ្នកជម្ងឺចិនប្រហែល ៣០០,០០០ នាក់កំពុងរង់​ចាំ​​ការប្តូរសរីរាង្គ តែមានមនុស្សតែ ១៦,០០០ នាក់ប៉ុណ្ណោះ​ដែល​ទទួលការវះកាត់ប្តូសរីរាង្គនេះជារៀងរាល់ឆ្នាំ៕ អត្ថបទ ៖ Mali ប្រភព៖ chinaplus

    May 7, 2018
  • បច្ចេកវិទ្យា

    ប្រភេទសត្វស្វាដ៏កម្របំផុតមួយ ដែលគេទើបនឹងរកឃើញកាលពីឆ្នាំមុន កំពុងស្ថិតក្រោមការផុតពូជហើយ។ ប្រភេទនោះត្រូវបានគេដាក់ឈ្មោះឲ្យថា Tapanuli Orangutans ហើយនៅលើពិភពលោក ប្រភេទនេះនៅសល់ត្រឹមជាង 800ក្បាលទៀតប៉ុណ្ណោះ។ ដោយឡែក Orangutans ត្រូវបានគេស្គាល់ថា ជាប្រភេទសត្វស្វាដ៏ឆ្លាតវ័យ និងគួរឲ្យស្រលាញ់បំផុត។ ដំបូងឡើយ ប្រភេទសត្វស្វានេះត្រូវបានគេរកឃើញនៅឯកោះ Sumatra ប្រទេស Indonesia ប៉ុន្ដែ រហូតមកដល់បច្ចុប្បន្ន Orangutans កំពុងដើរទៅរកការផុតពូជមែនទែនហើយ។ ស្របពេលជាមួយគ្នានេះ លោកសាស្ត្រាចារ្យ William Laurance មកពីសាកលវិទ្យាល័យ James Cook ប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា “ស្ថិតក្រោមការសិក្សារស្រាវជ្រាវអស់រយៈពេលជិត 40ឆ្នាំ ខ្ញុំគិតថា ខ្ញុំពិតជាមិនដែលបានឃើញអ្វីដែលគួរឲ្យសោកសង្រែកបែបនេះទេ។”

    May 7, 2018
  • កីឡា

    នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់កាលកំណត់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG ដោយមានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកម្ចាស់បទ PANAMA ថែមទៀតផង។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ នៅរាត្រីថ្ងៃទី ១២ ខែឧសភា ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA ដើម្បីអបអរសាទរ ដល់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ ដោយគ្រាន់តែដំណឹងម្ចាស់បទ PANAMA មកច្រៀងនៅស្រុកខ្មែរភ្លាម បានធ្វើអោយអារម្មណ៍របស់យុវវ័យ

    May 7, 2018
  • PR

    សិក្ខាសាលា ” សុខភាពភ្នែកល្អ ជីវិតស្រស់ថ្លា” ចូលរួមដោយសេរី និងទទួលបានការពិនិត្យភ្នែកដោយឥតគិតថ្លៃ ពីលោក ចក្ខុបណ្ឌិត ម៉ារ អមរិន្ទ ព្រមទាំងទទួលបានកាដូពីផលិតផល V.Rohto Cool ថែមទៀតផង។ ជួបជាមួយ ពិធីការិនី ឌីជេ ណាណា ជាពិសេសលោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ នៅថ្ងៃទី ១១ ខែឧសភា ឆ្នំា ២០១៨ នៅផ្សារទំនើប AEON ( Lively Plaza ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង

    May 7, 2018
  • អន្តរជាតិ

    បរទេស ៖ក្នុងពេលបច្ចុប្បន្នប្រជាជនចាប់ផ្តើមអស់ជំនឿទៅលើសាសនាដោយសារតែទង្វើររបស់​ជន​ខិល​ខូច​មួយចំនួន ដែលធ្វើយកសាសនាមកធ្វើជាគ្រឿងបាំង​មុខដើម្បីប្រព្រឹត្តិ​អំពើរមិន​សម​គួរផ្សេងៗរបស់ខ្លួន។ តាម​រយៈប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលព្រះសង្ឃមួយអង្គបែរជាព្យាយាមលួចថត​រូបក្មេងស្រីម្នាក់ខណៈ​ពេលនាងកំពុងឈរនៅ​លើ​រថ​ភ្លើង។ កាលពីថ្ងៃទី០៧ ខែឧសភានេះអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលមានគណនីឈ្មោះ “Kamonwat Rojja​n​ad​echakul” បានបង្ហោះរូបថតហួសចិត្តមួយ ដែលបង្ហាញពី​សកម្មភាព​ព្រះសង្ឃមួយអង្គកំពុងព្យាយាម​លួច​ថត​រូបស្រីក្រមុំម្នាក់។ បន្ទាប់ពីរូបនេះចេញផ្សាយលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើន និងរងកា​ររិះគន់​យ៉ាងខ្លាំងពីបណ្តាលអ្នកប្រើប្រាស់​អ៊ីនអឺណែតទាំងនេះ។ វាជាទង្វើរដែលមិនសមរម្យនឹងធ្វើ​នោះឡើយ​ក្នុងនាម​ជាព្រះសង្ឃមួយអង្គ តែក៏មិនមាននរណាម្នាក់ដឹងថាព្រះសង្ឃនេះធ្វើដំណើរមកពីណា ហើយទៅកា​ន់ទីណា​នោះទេ។ អ្នកនិយមលេងអ៊ីនធឺណែតបានស្នើរសុំអោយក្រសួងធម្មការនិងសាសនាអន្តជាតិ ជួយ​ពិនិត្យ​ឡើង​វិញជុំវិញនឹងអាកប្បកិរិយារបស់សង្ឃទាំងពីអង្គនេះ៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 7, 2018
  • បច្ចេកវិទ្យា

    នេះអាចជារឿងដ៏គួរឲ្យកោតសរសើរមួយសម្រាប់អ្នកស្រលាញ់សត្វចញ្ចឹម ព្រោះកាលពីពេលថ្មីៗនេះ វិស្វករម្នាក់ដែលរស់នៅក្នុងទីក្រុង New Delhi ឈ្មោះ Milind Raj បានជួយសង្គ្រោះជីវិតសត្វឆ្កែមួយក្បាលដោយការប្រើប្រាស់ Drone មានបំពាក់ដោយក្រញ៉ាំយក្ស។ លោក Raj បានកំពុងធ្វើលំហាត់ប្រាណដោយការដើរពេលព្រឹកក្នុងទីក្រុង New Delhi ហើយភ្លាមនោះ គាត់ក៏បានលឺសម្លេងយំរបស់សត្វឆ្កែមួយក្បាល។ ដោយហេតុឆ្ងល់ គាត់បានដើរតាមសម្លេងនោះ រួចក៏ឃើញសត្វឆ្កែមួយក្បាលកំពុងជាប់ខ្លួនក្នុងបង្ហូរលូមួយដែលហូរកាត់ផ្លូវពីរ។ លោក Raj បាននិយាយថា សត្វឆ្កែមួយក្បាលនោះកំពុងស្ថិតក្នុងស្ថានភាពលំបាកវេទនាបំផុត ឯអ្វីដែលគួរឲ្យអាណិតបំផុតនោះគឺ ប្រជាជននៅតំបន់នោះលឺសម្លេងសត្វឆ្កែយំនេះ 2ថ្ងៃមកហើយ។ គ្មាននរណាម្នាក់ហ៊ានចូលទៅជួយសត្វឆ្កែនោះឡើយ ដោយហេតុលូបង្ហូរទឹកនោះកខ្វក់ខ្លាំងពេក ហើយវាមិនអាចទៅរួចឡើយប្រសិនបើមាននរណាម្នាក់ហ៊ានចូលទៅជួយសត្វឆ្កែនោះ ដោយគ្មានគ្រោះថ្នាក់ដល់ខ្លួនឯង។ ដោយក្ដីអាណិត Raj បានសម្រេចទទួលបន្ទុកនេះដោយខ្លួនឯងផ្ទាល់ ហើយបានតម្លើង Drone មួយគ្រឿងដែលមានភ្ជាប់មកជាមួយនឹងខ្សែដែលអាចជួយសង្គ្រោះដល់សត្វឆ្កែនោះបាន។

    May 7, 2018
  • អន្តរជាតិ

    ម៉ូតសក់ផ្កាកុលាបគឺជាម៉ូតសក់ថ្មីដែលបានឆក់យកចំណាប់អារម្មណ៍នារីសម័យ យុវវ័យជាច្រើន ជាពិសេសម៉ូតសក់មួយនេះកំពុងតែពេញនិយមក្នុងពិធីមង្គលការទៀតផង។ ដោយម៉ូតនេះមានភាពស្រស់ស្អាតជាខ្លាំង ព្រោះថាត្រូវបានច្នៃតាមស្ទាយរបស់ស្រទាប់ផ្កាកុលាប។ ចង់ដឹងថាស្រស់ស្អាតយ៉ាងណាសូមមើលរូបខាងក្រោមនេះ៖ អត្ថបទ៖ Sai ប្រភព៖mthai

    May 7, 2018