Khmernote Media
  • រថយន្ត

    ធ្លាប់មានពាក្យចចាមអារាមចថា រថយន្តដ៏ទំនើបស៊េរីថ្មីនឹងបង្ហាញខ្លួននៅក្នុងពិធីឡើងកាន់តំណែងជាជាប្រធានាធិបតីរុស្ស៊ីសាជាថ្មីម្ដងទៀតរបស់លោក Vladimir Putin ដែលបានជាប់ឆ្នោតម្តងទៀត។ ឥលូវនេះបានក្លាយជាការពិតហើយ ដោយកាលពីពេលថ្មីៗនេះ រថយន្តស៊េរីទំនើបដ៏ប្រណិតមួយគ្រឿងប្រភេទ Limousine បានបង្ហាញខ្លួនជាផ្លូវការ ហើយលោក Putin ជាអ្នកសម្ពោធជិះរថយន្តដឹកប្រធានាធិបតីនេះមុនគេផងដែរ។ គួរបញ្ជាក់ផងដែរថា រថយន្ដប្រណិតនេះដែរ ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងមួយឈ្មោះថា ‘Kortezh’ ដើម្បីជំនួសឲ្យរថយន្ដ Mercedes Benz របស់អាល្លឺម៉ង់ ដែល Putin បានប្រើប្រាស់កាលពីមុន។ ទោះជាយ៉ាងណា រុស្ស៊ីមិនដែលប្រើប្រាស់រថយន្ដក្នុងប្រទេសខ្លួនសម្រាប់ការដឹកជញ្ជូនឡើយ ពោលគឺតាំងពីជំនាន់សូវៀត មកម្លេះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ រថយន្តមួយនេះត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ មានបំពាក់ទាំងរបាំងការពារគ្រាប់បានយ៉ាងល្អផងដែរ ហើយរថយន្តមួយនេះក៏បានឆ្លុះបញ្ចាំងពីសមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មរថយន្តរបស់ប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយយើងមិនបានដឹងពីតម្លៃរបស់រថយន្តដ៏ប្រណិតនោះទេ៕ Fu ប្រភព៖ rt

    May 8, 2018
  • បច្ចេកវិទ្យា

    សម្រាប់ពេលបច្ចុប្បន្ន Huawei គឺជាក្រុមហ៊ុនដំបូងបង្អស់លើពិភពលោកដែលមានស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយដល់ទៅ 3ឯណោះ ហើយនោះគឺ P20 Pro។ ទោះជាយ៉ាងណា សម្រាប់ការរកឃើញថ្មីនេះអាចនឹងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Apple ដែរ ពោលគឺ iPhone ជំនាន់ក្រោយអាចនឹងមានកាមេរ៉ាក្រោយ 3ដូចគ្នា។ យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Yuanta Securities លោក Jeff Pu បានលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការណែនាំយ៉ាងហោចណាស់មួយក្នុងចំណោម iPhone ដទៃទៀត ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះ។ ទោះជាយ៉ាងណា យើងពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ ប៉ុន្ដែយោងតាមការលើកឡើងរបស់គេហទំព័រសារពត៌មានមួយចំនួនរបស់ប្រទេសចិន គឺកាមេរ៉ាក្រោយ 3គ្រាន់នេះមានសមត្ថភាពអាច Zoom x5

    May 8, 2018
  • អន្តរជាតិ

    នារីៗសម័យថ្មីកំពុងតែពេញនិយជាមួយនឹងស្ទាយសក់ខ្លី ប៉ុន្ដែពួកគេប្រាកដជាមានការនឿយហត់ដែលត្រូវរកម៉ូតសក់ណាដែលសម ព្រោះថាសក់ខ្លីមានការពិបាកនៅក្នុងលេងស្ទាយ។ ប៉ុន្ដែអ្នកអស់បារម្ភទៀតហើយ ខាងក្រោមនេះគឺជាស្ទាយទាំង ១០សម្រាប់នារីដែលមានសក់ខ្លី៖ ១. អ៊ុតសក់ទឹករលកនៅផ្នែកខាងចុង ដើម្បីឲ្យមើលមកបែបធម្មជាតិ ២. ម៉ូតសក់កន្ទុយទា ដោយអ្នកធ្វើការអ៊ុតសក់ខាងក្រោមឲ្យឃើញកន្ទុយសក់បែរចេញក្រៅ ៣. បើសិនអ្នកមិនចង់ប្រើម៉ាស៊ីនអ៊ុតទេនោះ អ្នកគ្រាន់តែយកដៃជជុះសក់របស់អ្នកក៏ចេញមួយស្ទាយផងដែរ ៤. សក់ដែលមានពណ៌ អ្នកមិនចាំបាច់ធ្វើអ្វីច្រើននោះទេត្រឹមយកម៉ាស៊ីនផ្លុំសក់មក ផ្លុំដើម្បីធ្វើឲ្យសក់ប៉ោងតិចៗក៏ស្អាតទៅហើយ ៥. ស្ទាយរមូលនៅចុងសក់ កាន់តែមានភាពទាក់ទាញ ៦. បន្ថែមជាមួយនឹងសក់សេះតែកុំស្ដើងពេក ហើយអ៊ុតក្ដោបនៅចុងសក់ម៉ូតសម្រាប់នារីដែលស្រលាញ់បែបសុភាព ៧. អ្នកគួរតែអ៊ុតសក់រាងរួញបន្ដិច បន្ទាប់មកលេងស្ទាយជាមួយនឹងមួក រឺកន្សែងទៅតាមចំណងចំណូលចិត្តរបស់អ្នក ៨. រមូលសក់ ប៉ុន្ដែស្ទាយនេះអ្នកត្រូវរមូលសក់ចេញក្រៅ បន្ទាប់មកយកម្រៀមដៃជ្រោងសក់ដើម្បីឲ្យមើលមកបែបធម្មជាតិ និងធ្វើឲ្យសក់បែកចេញពីគ្នាឲ្យកាន់តែស្អាត

    May 8, 2018
  • អន្តរជាតិ

    ប្រអប់ដៃ គឺជាផ្នែកមួយដំបូងបំផុតនៃរាងកាយដែលបង្ហាញឲ្យដឹងពីសញ្ញាផ្សេងៗនៃភាពចាស់តាមវ័យ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏អាចបង្ហាញឲ្យដឹងអំពីបញ្ហាសុខភាពមួយចំនួនបានផងដែរ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលនឹងកើតមាន ឬលេចឡើងលើប្រអប់ដៃ ប្រសិនបើសុខភាពរបស់អ្នកកំពុងជួបប្រទះនូវបញ្ហា ៖ ១. បាតដៃឡើងក្រហម ៖ វេជ្ជបណ្ឌិតជាច្រើនបានពន្យល់ថា បាតដៃឡើងក្រហម គឺអាចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ជាពិសេសប្រសិនបើអ្នកមានវ័យលើសពី ៥០ ឆ្នាំ។ ជាធម្មតាពណ៌ក្រហមមានទីតាំងនៅនឹងគែមខាងក្រៅនៃបាតដៃ។ មូលហេតុសមស្របបំផុតដែលបណ្ដាលឲ្យបាតដៃប្រែជាមានពណ៌ក្រហម គឺការផ្លាស់ប្ដូរតុល្យភាពនៃអ័រម៉ូនដែលធ្វើឲ្យសសៃឈាមរីក។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចជាមូលហេតុនៃការឡើងក្រហមលើបាតដៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរប្រសិនបើអ្នកបានប្រទះឃើញផ្នែកណាមួយនៃបាតដៃឡើងក្រហម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមកាត់បន្ថយការទទួលទានជាតិអាល់កុល ហើយចាប់ផ្ដើមរៀបចំរបបអាហារសុខភាពល្អ។ ២. បែកញើសបាតដៃ ៖ មានហេតុផលដែលអាចទៅរួចច្រើនណាស់ដែរដែលបណ្ដាលឲ្យកើតមានបញ្ហាបែកញើសបាតដៃដូចជា ការបែកញើសច្រើនហួសប្រមាណ ភាពតានតឹង ជំងឺក្រពេញទីរ៉ូអ៊ីត ឬលើសអ័រម៉ូនទីរ៉ូអ៊ីត។ ក្នុងករណីជំងឺ hyperhidrosis ឬការបែកញើសហួសប្រមាណ អ្នកអាចសាកល្បងប្រើប្រាស់ផលិតផលប្រឆាំងនឹងការបែកញើសកម្រិតខ្លាំង។

    May 8, 2018
  • រថយន្ត

    បច្ចុប្បន្ននេះយើងសង្កេតឃើញប្រជាជនជាច្រើនចូលចិត្តប្រើប្រាស់ម៉ូតូក្នុងធ្វើដំណើរ ដោយសារតែវាចំណាយតិច និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។ ហើយម៉ូតូក៏មានច្រើនប្រភេទ ច្រើនម៉ូដែលផងដែរ ប៉ុន្ដែភាគច្រើនប្រភេទម៉ូតូមានចង្កឹះលេខគឺដំណើរការដោយប្រព័ន្ធបេនសាំង ឯម៉ូតូអូតូ (គ្មានចង្កឹះលេខ) ភាគច្រើនគឺដំណើរការដោយប្រព័ន្ធប៊ិចសាំង (Fuel Injection)។ តាមរយៈកិច្ចសំភាសន៍រវាងក្នុងការងារខ្មែរណូតជាមួយនឹងលោក ភួង ភារ៉ា ជាងម៉ូតូមួយរូបនៅឯក្រុងតាខ្មៅបានលើកឡើងថា កម្រិតស៊ីសាំងនៃប្រភេទម៉ូតូទាំងពីរនេះគឺមិនដូចគ្នាឡើយ ហើយជាធម្មតាម៉ូតូដែលមានប្រព័ន្ធប៊ិចសាំង (FI) គឺស៊ីតិចជាងម៉ូតូបេន។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ វាក៏ទាមទារឲ្យមានការថែរក្សាខ្ពស់ដែរ ពោលគឺប្រសិនបើម៉ូតូអូតូរបស់អ្នកស៊ីសាំងខ្លាំងជាងមុន នោះអ្នកត្រូវឆែកមើលគ្រឿងមួយចំនួននេះ៖ 1/ អ៊ែរ៖ សម្រាប់ចំណុចនេះអ្នកអាចឆែកមើលដោយខ្លួនឯងបាន មិនបាច់រកជាងឡើយ។ ប្រសិនបើអ៊ែរម៉ូតូរបស់អ្នកពោរពេញទៅដោយដី រឺសើមទៀត នោះអ្នកត្រូវប្ដូរវាចេញ។ កាលណាអ៊ែរស្ទះ គឺអាចធ្វើឲ្យម៉ូតូដំណើរការមិនរលូន ប្រព័ន្ធខ្យល់រត់មិនបានល្អ

    May 8, 2018
  • សង្គម

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ណែនាំសាធារណៈជនទាំងអស់មិនគួរទទួលទានកាហ្វេចង្អុលមេឃមានផ្ទុកឱសថឈ្មោះ Sidenafil ដែលប្រើប្រាស់សំរាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ចំពោះអ្នកប្រើប្រាស់ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេនេះត្រូវបាននាំចូលមកប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ ឯ.ក ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងវិទ្យុ ព្រមទាំងចែកចាយ និងលក់តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។ ប្រសិនបើបងប្អូនជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលកាហ្វេនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤៕ អត្ថបទ៖ សេម

    May 8, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ សេដ្ឋីចិនម្នាក់ដែលទទួលចិញ្ចឹមកូនធម៌ជាង១១៨នាក់ពេលនេះត្រូវបានសមត្ថកិច្ចចិនឃាត់ខ្លួួន ទាក់ទងទៅនឹងករណីគំរាមកំហែងនិងរំខានដល់សន្តិសុខសង្គម។ ស្រ្តីវ័យ៤៨ឆ្នាំម្នាក់ដែលត្រូវបានគេស្គាល់ថាជាសេដ្ឋីនីប្រចាំតំបន់ Wuan ខេត្ត Hubei ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ តាមរបាយការណ៍ប៉ូលិសបានបញ្ជាក់ថាកុមារកំព្រាដែលរស់នៅក្រោមការមើលថែរបស់នាងមានរហូតដល់១១៨នាក់។ ប៉ូលិសបានរកឃើញប្រាក់់ជាង២០លានយ័ន(ប្រហែល៣.១លានដុល្លារ)នៅក្នុងគណនីធនាគាររបស់នាង ដែលប្រាក់ទាំងអស់នោះត្រូវបានជាប់សង្ស័យមានពាក់ព័ន្ធនឹងករណីគំរាមកំហែងយកមក។ បន្ថែមលើការចោទប្រកាន់មួួនេះស្រ្តីនេះក៏កំពុងប្រឈមការការចោតប្រកាន់ថ្មីមួយដែលពាក់ព័ន្ធនឹងការបង្កើតអោយមានភាពរញ៉េរញ៉ាៃក្នុងសង្គមតាមរយៈការទទួលក្មេងមកចិញ្ចឹមដោយមិនស្របច្បាប់។ នៅក្នុងកំឡុងពេលស៊ើបអង្កេតកុមារកំព្រាដែលស្ថិតក្រោមការមើលថែរបស់ស្រ្តីម្នាក់នេះជាង៧៤នាក់ត្រូវប៉ូលិសបញ្ជូនទៅមន្ទីពេទ្យពិនិត្យសុខភាពនិងធ្វើការព្យាបាល។ ប៉ូលិសក៏បានសង្ស័យថាកុមារខ្លះជាប់ពាក់ព័ន្ធករណីត្រូវបានគេេយកមកជួញដូរ ប៉ូលិសក៏កំពុងតែធ្វើការពិនិត្យឈាមនិងក្រយៅដៃ ទៅប្រៀបធៀបជាមួយនឹងកុមារដែលលបានបាត់ខ្លួន។ ពេលនេះកុមារកំព្រាមួយចំនួនត្រូវបានគេចាត់ចែងបញ្ជូនទៅកាន់មណ្ឌលកុមារកំព្រារបស់រដ្ឋ ហើយធ្វើការទទួលខុសត្រូវលើថ្លៃចំនាយសេវាសុខភាពនិងការអប់រំទៀតផង៕ អត្ថបទ ៖ Mali ប្រភព ៖ nextshark

    May 8, 2018
  • អន្តរជាតិ

    ជំងឺទល់លាមកគឺជាជំងឺមួយប្រភេទដែលអ្នករាល់គ្នាតែងតែជួបប្រទះ មូលហេតុបណ្ដាលមកពីអ្នកកង្វះការធ្វើលំហាត់ប្រាណ, បរិភោគសាច់ច្រើនពេក និងកង្វះជាតិទឹក។ លើសពីនេះការដែលអ្នកប្រើប្រាស់ថ្នាំទល់លាមកគឺមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព ដូចនេះដើម្បីជៀសវាងក្នុងការប្រើប្រាស់ថ្នាំអ្នកគួរតែអនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ៖ ១. ជាតិសរសៃ៖ ក្នុងមួយថ្ងៃអ្នកត្រូវញ៉ាំបន្លែដែលមានជាត់សរសៃឲ្យបានពី២០ ទៅ៣០ក្រាម, ញ៉ាំផ្លែឈើឲ្យបាន២ ទៅ៣ផ្លែ, ចេកក៏មានអត្ថប្រយោជន៍ផងដែរប៉ុន្ដែអ្នកគួរតែយកទៅចំអិនឲ្យឆ្អិនជាមុនសិន បើសិនជាអ្នកមិនចូលចិត្តបរិភោគបន្លែ ផ្លែឈើអ្នកអាចបរិភោគជាគ្រាប់ធញ្ញជាតិជំនួសវិញក៏បានដែរ។ ២. ទឹកដោះគោជូរ៖ អ្នកគួរតែព្យាយាមញ៉ាំវានៅមុនអាហារពេលព្រឹក ព្រោះជួយបង្កើនបាក់តេរីក្នុងពោះវៀ ដើម្បីបញ្ចេញជាតិពុលបានកាន់តែច្រើន។ ៣. ផឹកទឹកឲ្យបានច្រើន៖ អ្នកគួរតែពិសារទឹកយ៉ាងហោចណាស់ឲ្យបាន ៨កែវក្នុងមួយថ្ងៃ ដែលវាស្រូបយកជាតិសរសៃដើម្បីជួយជម្រុញដល់ការធ្វើចលនានៅក្នុងពោះវៀនធំ។ ៤. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖ នេះគឺផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានព្រោះវាជួយបង្កើនកំលាំងនៃសាច់ដុំពោះដែលជំរុញដល់ក្រពះ៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 8, 2018
  • សង្គម

    នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មានបានចេញស្តីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ក្រុមហ៊ុនផលិតកម្មភាពយន្ត វីដេអូទាំងអស់ មិនឲ្យចាក់ផ្សាយចម្រៀងខារ៉ាអូខេ ភាពយន្ត និងវីដេអូ ដែលយកគ្រឿងស្រវឹងធ្វើជាគុណសម្បត្តិក្នុងការដោះស្រាយវិបត្តិ បំភ្លេចទុក្ខកង្វល់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាកប្បកិរិយាយុវជន និងសង្គម និងមិនឲ្យចាក់ផ្សាយឈុតតួអង្គមានវិបត្តិផ្លូវចិត្ត ជាពិសេសស្រទាប់យុវវ័យ ដែលមានវិបត្តិស្នេហា ជ្រើសរើសយកមធ្យោបាយប្រើប្រាស់គ្រឿងស្រវឹងធ្វើជាគុណសម្បត្តិ ដើម្បីដោះស្រាយបញ្ហាបំភ្លេចទុក្ខសោក។ ហើយក្រសួងណែនាំដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យប្តូរមកបង្ហាញវិធីដោះស្រាយសមស្រប ឬការអប់រំផ្លូវចិត្ត ឬការតាំងសមាធិធ្វើជាមធ្យោបាយដោះស្រាយបញ្ហាវិញ៕ អត្ថបទ៖ សេម

    May 8, 2018
  • កីឡា

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United នឹងដាក់សំណើរសុំទិញខ្សែបម្រើ Sergei Milinkovic-Savic ពីក្លឹប Lazio ក្នុងតម្លៃ 80លានផោន ហើយកីឡាកររូបនេះអាចជាកីឡាករដំបូងដែលក្លឹបបិសាចក្រហម Manchester United ចុះហត្ថលេខាទិញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខណៈដែលលោក Jose Mourinho កំពុងមានការស្ទាក់ស្ទើរក្នុងការទិញកីឡាកររូបនេះដោយសារតែតម្លៃថ្លៃពេក លោក Jose Mourinho សម្រេចចិត្តស្វែករកប្រាក់បន្ថែមដើម្បីជាជំនួយដល់ការទិញខ្សែបម្រើ Milinkovic-Savic ពីក្លឹប Lazio។ ហើយកីឡាកររូបនេះអាចនឹងដើរតួយ៉ាងសំខាន់នៅក្នុងរដូវកាលក្រោយក្នុងការជំនួសដំណែងខ្សែបម្រើ Michael Carrick ដែលចូលនិវិត្តន៍ពីក្លឹបបិសាចក្រហម Manchester United

    May 8, 2018