Khmernote Media
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Anthony Martial និងប្រាក់បន្ថែមពីលើដើម្បីប្ដូរយកខ្សែបម្រើប្រយុទ្ធ Christian Pulisic ពីក្លឹប Borussia Dortmund។ ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំកីឡាករ Anthony Martial ក្នុងមួយរយៈចុងក្រោយនេះរូបគេពុំសូវបានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United ទេ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho លក់ចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho ប្រើជាផ្នែកសំខាន់មួយក្នុងការដោះដូរជាមួយនឹងកីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund។ ខ្សែប្រយុទ្ធវ័យ 19

    May 9, 2018
  • អន្តរជាតិ

    បន្ទាប់ពីមានជំនួបជាប្រវត្តិសាស្ត្រដើម្បីសន្តិភាពវាងកូរ៉េទាំងពីររួចមក គេសង្កេតឃើញថា កូរ៉េខាងជើងហាក់ធ្វើការផ្លាស់ប្ដូរ ឥរិយាបថជាច្រើន ដើម្បីរក្សាសន្តិភាព និងបង្កើតទំនាក់ទំនងល្អៗជាមួយនឹងពិភពលោក។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ នៅពេលនេះ ប្រមុខដឹកនាំរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើងនឹងស្វាគមន៍ការវិនិយោគហាង McDonald របស់អាមេរិកមកកាន់ទឹកដីកូរ៉េខាងជើង។ ដំណឹងនេះបានធ្វើឲ្យប្រជាពលរដ្ឋកូរ៉េខាងជើង និងអាមេរិកជាច្រើនសាទរ ហើយពេលនេះពួកគេកំពុងរង់ចាំវត្តមានរបស់ហាង McDonald លើទឹកដីកូរ៉េខាងជើងជាលើកដំបូង៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    May 9, 2018
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានជួបជាមួយនឹងកំពូលកីឡាកររបស់ក្លឹប Lyon គឺខ្សែបម្រើ Nabil Fekir ដើម្បីចចារអំពីការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool។ លោក Jurgen Klopp អាចនឹងចំណាយលុយដល់ទៅ 70លានអឺរ៉ូ ដើម្បីទិញខ្សែបម្រើ Nabil Fekir នៅក្នុងរដូវកាលក្រោយ។ លោក Collet-Gaudin បានបញ្ជាក់ថាគ្មានអ្វីដែលអាចរារាំងខ្សែបម្រើទ្ធ Nabil Fekir ក្នុងការផ្ទេរទៅកាន់ទឹកដី Anfield របស់ក្លឹបហង្សក្រហម Liverpool បានទេនៅក្នុងរដូវកាលទី 2018-2019 ខាងមុខនេះ។ ដូចគ្នានឹងនោះដែរក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍លើខ្សែបម្រើ

    May 9, 2018
  • កីឡា

    ក្លឹប Pahang FA របស់លីគកំពូលម៉ាឡេស៊ីបានប្រកាសសម្រេចបញ្ចប់កុងត្រាជាមួយនឹងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ហើយកាលពីម្សិលមិញ។ ការប្រកាសបញ្ចប់កុងត្រារវាងក្លឹប Pahang FA និងខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នេះគឺបន្ទាប់ពីគ្រូបង្វឹករបស់ក្លឹប Pahang FA មិនទាន់ពេញចិត្តនូវទំរង់លេងរបស់ខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះ។ មកដល់ពេលនេះខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មិនទាន់ស្វែងរកគ្រាប់ដំបូងអោយក្លឹប Pahang FA នៅក្នុងលីគកំពូលម៉ាឡេស៊ីនៅឡើយទេ។ ដំណែងរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅក្នុងក្លឹប Pahang FA ត្រូវជំនួសដោយកីឡាករ Issey Nakajima ដែលទើបតែផ្ទេរមកពីក្លឹប Terengganu FA។

    May 9, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រង បានចូលរួមពិធីសម្ភោធដាក់ឱ្យដំណើរការ Public WI-FI ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវទឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណសួនច្បារនាគបាញ់ទឹក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉ បានផ្តល់ជូន ទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណងគម្រោង Public Wifi និង

    May 9, 2018
  • PR

    កាលពីថ្ងៃទី៧ និង ទី៨ ខែឧសភា កន្លងទៅនេះក្រុមហ៊ុនស្រាបៀរ GANZBERG បានចុះទៅចែករង្វាន់ដោយផ្ទាល់ជូនដល់អតិថិជនរបស់ខ្លួន ដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ ១០០០ដុល្លារ ដល់គូស្វាមីភរិយាថ្មី ចំនួន ១២គូ នៅខេត្តសៀមរាប ហើយក៏មានគូស្វាមីភរិយាថ្មីមួយគូទៀត បានឈ្នះរង្វាន់ដំណើរកំសាន្តទៅកាន់ប្រទេសអ៊ឺរ៉ុប ផងដែរ។ ក្រៅពីអ្នកខេត្តសៀមរាបទាំង១៣គូនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានធ្វើការប្រគល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីមួយទៀត ដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ១០០០ដុល្លារ នៅខេត្តព្រះវិហារផងដែរ។ អ្នកឈ្នះរង្វាន់ទាំងអស់រួមមាន៖ ១. ស្វាមីឈ្មោះ ស៊ាន សន ភរិយាឈ្មោះ ទី ស្រីទូច រស់នៅ ស្រុកពួក ខេត្តសៀមរាប 096

    May 9, 2018
  • បច្ចេកវិទ្យា

    យោងតាមពាក្យចចាមអារាមមួយចំនួនដែលលើកឡើងពីក្រុមហ៊ុន Apple ទាក់ទងទៅនឹង iPhone X ថ្មី ដែលគេជឿថាជាម៉ូដែល Plus នឹងមានទំហំអេក្រង់ដល់ទៅ 6.5អ៊ីញឯណោះ ប្រភេទ OLED និងរូបរាងប៉ុនគ្នាទៅនឹង iPhone 8 Plus។ ស្របពេលជាមួយគ្នានេះ គេហទំព័រសារពត៌មានរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញមួយឈ្មោះថា Mac Otakara ក៏បានលើកឡើងដូចគ្នាដែរថា iPhone X Plus នឹងមានទំហំអេក្រង់ 6.5អ៊ីញ ប្រភេទ OLED ក្រាស់ជាង iPhone 8 Plus 0.2mm តែមានទំហំប៉ុនគ្នា ពោលគឺអេក្រង់របស់

    May 9, 2018
  • បច្ចេកវិទ្យា

    សម្រាប់ប្រព័ន្ធដំណើរការស្មាតហ្វូន Android Oreo ជំនាន់ទី8 លោកអ្នកប្រាកដជាស្គាល់ហើយ ឯអ្នកដែលជាម្ចាស់ស្មាតហ្វូនកំពូលៗមួយចំនួនក៏ទទួលបានការអភិវឌ្ឍរួចហើយដែរ។ ដោយឡែក មកដល់ពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញប្រព័ន្ធដំណើរការ Android កំពុងដើរឆ្ពោះទៅដល់ជំនាន់ទី9 ហើយ ជាមួយនឹងឈ្មោះថ្មីថា Android P។ ទាក់ទងទៅនឹងប្រព័ន្ធដំណើរការថ្មីនេះ ត្រូវបានក្រុមហ៊ុន Google ដាក់បន្ថែមចលនាបញ្ជាជាច្រើនដែលដូចគ្នាទៅនឹង iPhone X ដែរ ពោលគឺទាំងមីនុយដើម ការផ្លាស់ប្ដូរកម្មវិធី រឺលុបចោល ការបើក Multi-Task និងអ្វីៗជាច្រើនផ្សេងទៀត។ ទោះជាយ៉ាងណា ចំពោះកាលបរិច្ឆេតនៃការប្រកាសដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធដំណើរការ Android ជំនាន់ចុងក្រោយគេបង្អស់នេះ យើងនៅមិនទាន់ដឹងនៅឡើយទេ។ ដូចនេះ

    May 9, 2018
  • អន្តរជាតិ

    អាមេរិក៖ កាលពីម្សិលមិញនេះភ្នំភ្លើង Kilauea ដែលស្ថិតនៅក្នុងតំបន់ Leilani Estates ភាគខាងជើងរដ្ឋ Hawaii សហរដ្ឋអាមេរិក បានផ្ទុះឡើង​ និងបានបំផ្លាញសម្បត្តិធម្មជាតិ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង។ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទះនឹងអគារ ៣៥ ខ្នង ត្រូវបានបំផ្លាញទាំងស្រុងតែម្តង។ ប្រជានពលរដ្ឋដែលនៅរស់នៅក្នុងតំបន់ Leilani Estates ប្រមាណជា ១,៧០០ នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួណចេញទៅកន្លែងដែលមានសុវត្ថិភាព។ សូមបញ្ជាក់ថាតំបន់ Leilani Estates មានចម្ងាយត្រឹមតែ ១៩ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំភ្លើងដែលផ្ទុះនោះ។ សូមអញ្ជើញប្រិយមិត្តទស្សនា ទិដ្ឋភាពភ្នំភ្លើងដែលផ្ទុះនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖

    May 9, 2018
  • កីឡា

    ក្រោយពេលដែលទទួលដំណឹងថា ម្ចាស់បទ PANAMA គឺលោក Matteo នឹងមកច្រៀងផ្ទាល់នៅស្រុកខ្មែរ នៅថ្ងៃទី១២ នេះបានធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍និងទន្ទឹងរង់ចាំយ៉ាងខ្លាំងផងដែរ ចំពោះវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ប៉ុន្តែអ្វីដែលគេភ្ញាក់ផ្អើលមួយទៀតនោះគឺ ក្នុងបទចម្រៀង PANAMA មួយនេះត្រូវបានលោក Matteo បង្ហោះកាលពីឆ្នាំ ២០១៥ មានឃើញលេងឧបករណ៍ភ្លេងមួយប្រភេទ ដែលស្រដៀងទៅនឹង ឧបករណ៍ឃឹម របស់ខ្មែរយើង។ ជាមួយគ្នានេះដែរនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យ GANZBERG GOLD MEDAL CONCERT ក្រៅពីវត្តមានតារាចម្រៀង លំដាប់អន្តរជាតិ Matteo ក៏មានវត្តមានកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចូលរួមជាច្រើនរូបទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្នុងឪកាសដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨

    May 8, 2018