ខ្មែរណូត

ស្វែងរក

  • សង្គម

    Wifi Free ប្រើឥតគិតថ្លៃនៅសួនច្បារនាគបាញ់ទឹក ដាក់ឲ្យដំណើរការហើយនាព្រឹកនេះ

    BY Khmernote Media May 9, 2018
    Wifi Free ប្រើឥតគិតថ្លៃនៅសួនច្បារនាគបាញ់ទឹក ដាក់ឲ្យដំណើរការហើយនាព្រឹកនេះ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រង បានចូលរួមពិធីសម្ភោធដាក់ឱ្យដំណើរការ Public WI-FI ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវទឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណសួនច្បារនាគបាញ់ទឹក។


    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា សាជីវកម្មទូរគមនាគមន៍កូរ៉េ (KT) នៃសាធារណរដ្ឋកូរ៉ បានផ្តល់ជូន ទូរគមនាគមន៍កម្ពុជា (TC) នូវជំនួយឥតសំណងគម្រោង Public Wifi និង Digital Connectivity for School ដោយតម្លៃនៅទីតាំងចំនួន០៥កន្លែងគឺ៖

    ១. សួនច្បារសម្តេច ហ៊ុន សែន

    ២. សួនច្បារមុខព្រះបរមរាជវាំង

    ៣. វិទ្យាល័យ ហ៊ុន សែន កំពង់លែង ស្រុងកំពង់លែង ខេត្តកំពង់ឆ្នាំង

    ៤. វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ៥. វិទ្យាល័យ ហ៊ុន សែន អ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ



    សម្រាប់ Public Wifi នៅតាមសួនច្បារទាំង០២កន្លែងខាងលើមានល្បឿន 1Gps (១ហ្សីហ្គាប៊ីតក្នុងមួយវិនាទី) នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៩ ខែឧសភា ខាងមុខនេះ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay