- Khmernote Media
- អន្តរជាតិ
អំបិលមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធិភាពដោះស្រាយបញ្ហាផ្សេងៗក្នងផ្ទះផងដែរ។ ឧទាហរណ៍ដូចជា អ្នកអាចប្រើប្រាស់អំបិលធម្មតាដើម្បីកម្ចាត់ស្នាមប្រឡាក់ផ្សេងៗបានកាន់តែងាយស្រួល។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបដ៏ងាយស្រួលបំផុតក្នុងការប្រើប្រាស់អំបិលដើម្បីសម្អាតរបស់របរក្នុងផ្ទះរបស់អ្នក ៖ ១. កម្ចាត់ខ្លាញ់ចេញពីឆ្នាំង និងខ្ទះ ៖ ប្រើប្រាស់អំបិល ១ កែវ ចាក់លើផ្ទៃខ្ទះ ឬឆ្នាំដែលជាប់ខ្លាញ់។ បន្ទាប់មកយកកន្សែង ឬក្រណាត់មួយមកដុសជូតចំណុចដែលប្រឡាក់រហូតដល់ជ្រះស្អាត ហើយលាងសម្អាតចេញដូចពេលធម្មតា។ ២. កម្ចាត់ស្នាមប្រឡាក់ចេញពីជ្រុញឈើ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយអំបិលមួយចំនួនលើផ្ទៃជ្រុញដែលប្រឡាក់ ហើយប្រើប្រាស់ក្រូចឆ្មារម្ខាងមកដុសបន្ថែមពីលើវា។ ទុកចោលរហូតដល់ឈើស្រូបទឹកក្រូចឆ្មារអស់ សឹមលាងសម្អាតចេញជាមួយនឹងទឹកចេញពីក្បាលរ៉ូមីនេជាការស្រេច។ ៣. កម្ចាត់ស្នាមប្រឡាក់ ឬស្នាមពណ៌ចេញពីក្នុងថូ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់រម្ងាស់អំបិលមួយចំនួន បន្ទាប់មកចាក់វាចូលទៅក្នុងថូ។ ក្រឡុកឲ្យសព្វ ហើយលាងសម្អាតចេញជាមួយទឹកចេញពីក្បាលរ៉ូមីនេ និងសាប៊ូ។ ៤. ការពារឈីសពីការដុះផ្សិត ៖ ដើម្បីការពារឈីសកុំឲ្យដុះផ្សិត ចូរប្រើប្រាស់ក្រណាត់ស្អាតមួយត្រាំ ឬជ្រលក់ក្នុងទឹកអំបិលឲ្យជោគ បន្ទាប់មកយកឈីសមករុំក្នុងក្រណាត់នេះ។ ៥. សម្អាតចង្អូរឥដ្ឋការ៉ូ ៖ លាយអំបិលកន្លះកែវ ជាមួយនឹងទឹកក្ដៅឧណ្ហប្រមាណជា
May 10, 2018 - បច្ចេកវិទ្យា
Dark Mode អាចនិយាយបានថា ជា software ថ្មីមួយដែលកំពុងទទួលបានការប្រើប្រាស់ច្រើនពីសំណាកប្រព័ន្ធដំណើរការមួយចំនួន ហើយការអភិវឌ្ឍថ្មីនេះគឺបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្ដង ពោលគឺអ្នកប្រើប្រាស់ពុំចាំបាច់ត្រូវការ Hack ដើម្បីទទួលបាន Dark Mode នេះទៀតឡើយ។ មិនខុសអីពីប្រព័ន្ធដំណើរការស្មាតហ្វូន iOS និង Android ឡើយ។ ចំពោះ iOS ទទួលបាន Dark Theme តាំងពីជំនាន់ iOS 11 មកម្លេះ។ ចំណែកឯ Android វិញគឺមានតាំងពីឆ្នាំ2016 ហើយនាពេលថ្មីៗនេះ យើងសង្កេតឃើញថា ប្រព័ន្ធដំណើរការកុំព្យូទ័រ Windows
May 10, 2018 - អន្តរជាតិ
កាលពីព្រឹកមិញនេះអ៊ីរ៉ង់បានបើកការវាយប្រហារមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលការវាយប្រហារនេះគឺជាសញ្ញាមួយនៃការប្រកាសសង្គ្រាមដ៏ធំ។ ភាគីខាងអ៊ឺរ៉ង់ដែលមានមូលដ្ឋានទ័ពនៅក្នុងស៊ីរីបានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតចំនួន២០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់អ៊ីស្រាអែល។ ចំណែកឯខាងអ៊ីស្រាអែលវិញបានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារនេះបានបង្កនូវការខូតខាតតែបន្តិចបន្ដួចតែប៉ុណ្ណោះ ហើយមិនបានបង្កឲ្យមានបញ្ហាដល់កម្លាំងយោធារបស់ អ៊ីស្រាអែលនោះទេ ព្រោះថាអ៊ីស្រាអែលបានប្រើប្រាស់ប្រព័ន្ធការពារគ្រាប់មីស៊ីល ដើម្បីធ្វើការចាប់គ្រាប់រ៉ូកែតទាំងនោះ។ មកទល់នឹងពេលនេះអ៊ីស្រាអែលបានត្រៀមខ្លួនរួចរាល់រាល់ ដើម្បីធ្វើការវាយប្រហារត្រលប់ទៅវិញ។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូ និងរូបភាពដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
May 10, 2018 - អន្តរជាតិ
ភ្នំពេញ ៖ ដោយទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គមពាក់ព័ន្ធករណីកូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង ប្រើអំណាចឪពុក ចាប់បង្ខាំងនារីម្នាក់ ទុករំលោភ រួចលក់ឲ្យបុរសផ្សេងនោះ អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹម មករា ឋានន្តរស័ក្ដិអនុសេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
May 10, 2018 - បច្ចេកវិទ្យា
នៅពេលក្រុមហ៊ុន Samsung សម្រេចបង្ហាញទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន គឺមានភ្ជាប់មកជាមួយតែជម្រើសប៉ុន្មានពណ៌ប៉ុណ្ណោះដូចជា ខ្មៅ (Midnight Black) ខៀវ (Coral Blue) ប្រផេះ (Titanium Gray) និងស្វាយ (Lilac Purple)។ ប៉ុន្ដែ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សរបស់ប្រទេសកូរ៉េមួយនេះ បានសម្រេចចេញលក់ Galaxy S9 និង S9+ ពណ៌ថ្មីមួយទៀត គឺក្រហម (Burgundy Red)។ ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន
May 10, 2018 - អន្តរជាតិ
ជាថ្មីម្តងទៀតការដាក់ពិន្ទុឲ្យព្រលានយន្តហោះនីមួយៗជុំវិញភិភពត្រូវបានគេរៀបចំឡើង និងបានបង្ហាញលទ្ធផលដូចខាង ក្រោមនេះ៖ ១៥.ព្រលានយន្តហោះTaiwan Taoyuan International Airport (TPE) ក្នុងទីក្រុងតៃប៉ិ និងមានអ្នកដំណើរសរុបប្រចាំឆ្នាំ ៣៤ លាននាក់ ១៤.ព្រលានយន្តហោះ Vancouver International Airport (YVR) ក្នុងប្រទេសសហរដ្ឋអាមេរិក និងមានអ្នកដំណើរសរុបប្រចាំឆ្នាំចំនួន ២៤,២ លាននាក់ ១៣.ព្រលានយន្តហោះ Kansai International Airport (KIX) ក្នុងប្រទេសជប៉ុន និងមានអ្នកដំណើរសរុបប្រចាំឆ្នាំចំនួន ២៥,២ លាននាក់ ១២.ព្រលានយន្តហោះ Amsterdam Schiphol Airport
May 10, 2018 - សង្គម
កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីការដាក់សម្ពោធស្ពានដែកបេឡេឬស្សីកែវនេះរួច ក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយដោយភ័ន្តច្រឡំថា ស្ពានដែកបេឡេឫស្សីកែវ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៀត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបញ្ជាក់ជាថ្មីថា ស្ពានបេឡេឫស្សីកែវ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញផ្ទាល់ ដោយសហការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រើរយៈពេលសាងសង់អស់ ៦ខែ និង ១១ថ្ងៃ។ សូមបញ្ជាក់ឡើងវិញថា ស្ពានបេឡេថ្មីនេះ មានទទឹងប្រវែង
May 10, 2018 - បច្ចេកវិទ្យា
ជាការពិតណាស់ Nokia X របស់ក្រុមហ៊ុន HMD Global គឺជាស្មាតហ្វូនកំពូលដំបូងដែលទទួលបានរចនាបទក្បាលឆក ដូចគ្នាទៅនឹង iPhone X ក៏ដូចជាស្មាតហ្វូន Android ដទៃទៀតដែរ។ ដោយឡែក ស្មាតហ្វូនកំពូលនេះនឹងត្រូវបានបង្ហាញជាផ្លូវការក្នុងថ្ងៃទី16 ខែឧសភា ខាងមុខនេះ ក្នុងប្រទេសចិន។ កាលពីដើមខែនេះ Nokia X ធ្លាប់បានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងការតាំងពិព័រណ៍មួយដែលធ្វើឡើងក្នុងទីក្រុងប៉េកាំង ហើយក្រុមហ៊ុន HMD ក៏បានបញ្ជាក់ផងដែរថា អេក្រង់របស់ស្មាតហ្វូននេះ គឺជាអ្វីដែលមនុស្សទូទៅគួរតែសាកល្បងប្រើប្រាស់។ ទោះជាយ៉ាងណា ការបង្ហាញខ្លួននេះពុំមានភ្ជាប់មកជាមួយនឹងពត៌មានណាមួយស្ដីពីលក្ខណៈពិសេសឡើយ។ ជាធម្មតា ស្មាតហ្វូនធន់កណ្ដាលរបស់ក្រុមហ៊ុន Nokia គឺមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 5.8អ៊ីញ
May 10, 2018 - បច្ចេកវិទ្យា
ពាណិជ្ជកម្មផ្សព្វផ្សាយលើទូរទស្សន៍ដែលមានបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ាភ្លោះរបស់ក្រុមហ៊ុន Apple នៅលើ iPhone 7 plus ត្រូវបានគណៈកម្មការ Art Directors Club (ADC) ចាត់ទុកថាជាពាណិជ្ជកម្មដ៏មានកិត្យានុភាពបំផុត ក្នុងកម្មវិធីពិធីប្រគល់រង្វាន់មួយដែលធ្វើឡើងកាលពីដើមសប្ដាហ៍នេះ។ ពាណិជ្ជកម្មនោះត្រូវបានក្រុមហ៊ុន Apple ដាក់ចំណងជើងឲ្យថា ‘Barbers’ ហើយក៏ជាវីដេអូពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ដែលមានបង្ហាញពីបច្ចេកវិទ្យាកាមេរ៉ាភ្លោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺមុខងារ Portrait Mode តែម្ដងដែលត្រូវបានគេស្គាល់ថា ជាមុខងារកំពូលរបស់ iPhone កំពូលឆ្នាំ2016 និងធ្វើឲ្យមនុស្សជាច្រើនស្រលាញ់ចូលចិត្តជាខ្លាំង។ ស្របពេលជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាភ្លោះ ក៏ដូចជាមុខងារ Portrait Mode នេះត្រូវបានអភិវឌ្ឍន៍ជាលំដាប់ និងមានបំពាក់លើជំនាន់ក្រោយៗទៀតដូចជា iPhone 8 Plus
May 10, 2018 - សង្គម
កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ ស្ពានអាកាសស្តុបផ្សារដីហុយបានបិទមិនឲ្យចរាចរទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្ថាបនាភ្ជាប់តំណស្ពានរួច ចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃស្អែកទី១០ ខែឧសភាឆ្នាំ២០១៨តទៅ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងដាក់អោយយានយន្តធ្វើចរាចរទាំង២ទិសជាធម្មតាឡើងវិញ។ ហើយក្រសួងបានបញ្ជាក់ទៀតថាការដាក់អោយដំណើរការលើកនេះ នឹងអនុញ្ញាត្តអោយរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ សេម
May 10, 2018









