- Khmernote Media
- អន្តរជាតិ
ស្រ្ដីតែងតែមានបញ្ហាជាច្រើនដែលបានកើតឡើង បើសិនជាពួកគេមិនមានការមើលថែឲ្យបានដិតដល់ទេនោះនិងធ្វើឲ្យមានការកើតមេរោគជាក់ជាមិនខាន។ ជាពិសេសតំបន់ពិសេសរបស់ស្រ្ដី ដែលនារីគ្រប់រូបមិនគួររំលងនៅការថែរក្សា ក៏ដូចជាសំអាតឲ្យបានស្អាតនោះទេ។ ខាងក្រោមនេះគឺជាវិធីដើម្បីឲ្យស្រ្ដីបានយល់ដឹងពីរបៀបនៃការសំអាតតំបន់ពិសេសរបស់ខ្លួន ដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ៖ ១. កុំព្យាយាមប្រើប្រាស់ថ្នាំសំអាតញឹកញាប់ពេក៖ ការដែលអ្នកប្រើប្រាស់ថ្នាំសំអាតលើសពី ២០ដងវាអាចបង្កឲ្យទ្វារមាសរបស់អ្នកមានបញ្ហា ដូចជាកើតមានបាក់តេរី ហើយអាចប្រឈមនិងការកើតជំងឺផ្សិតបានទៀតផង។ ២. ការរក្សាតំបន់ទ្វារមាសរបស់អ្នកមានក្លិនល្អ៖ ដើម្បីឲ្យទ្វារមាសរបស់អ្នកមានក្លិនក្រអូបអ្នកមិនចាំបាច់ប្រើប្រាស់ជាមួយនឹងផលិតផលPH នោះទេព្រោះអ្នកកាន់តែប្រើកាន់តែធ្វើឲ្យទ្វារមាសរបស់អ្នកមិនល្អ។ តាមអ្នកជំនាញបាននិយាយថាទ្វារមាសរបស់ស្រ្ដីគ្រប់រូបគឺមានការការពារដោយខ្លួនឯងដោយយើងពុំចាំបាច់ប្រើប្រាស់សាប៊ូអ្វីទៀតឡើយ។ ៣. វិធីលាងសំអាតទ្វារមាស៖ អ្នកគ្រាន់តែលាយទឹកក្ដៅអ៊ុនឲ្យនៅសីតុណ្ហភាពសមរម្យ ហើយប្រើដៃរបស់អ្នកសំអាតតំបន់ពិសេសថ្នមៗ។ អ្នកគួរតែជៀសវាងក្នុងការប្រើជាមួយនឹងសាប៊ូ រឺក៏ក្រណាត់ផ្សេងៗ។ ប្រសិនបើទ្វារមាសរបស់អ្នកពុំមានការរមាស់, ការមានក្លិនមិនល្អទេនោះ បានន័យថាទ្វារមាសរបស់អ្នកគឺមានសុខភាពល្អពុំមានអ្វីគួរឲ្យបារម្ភនោះទេ៕ អត្ថបទ៖ Sai ប្រភព៖timesofindia
May 10, 2018 - PR
កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយផង ពេលនេះក្រុមហ៊ុន OPPOគ្រោងនឹងចេញលក់ OPPO F7 ដែលមានRAM 6GB+ROM128GB នៅពេលឆាប់ៗនេះទៀតហើយ នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុនOPPOដែលផុសនាថ្ងៃទី៩ខែឧសភានេះ។ ការនឹងមកដល់នៃOPPO F7 128GB ក៏ជាការទង្ទឹងរង់ចាំនៃបណ្តារអតិថិជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតផលទូរស័ព្ទOPPOទាំងឡាយ។ តាមរយៈការសាកសួរពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom64GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នគឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ។ កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា៖
May 10, 2018 - កីឡា
តាមការកំណត់ម្ចាស់បទ PANAMA គឺលោក Matteo នឹងមកច្រៀងផ្ទាល់នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT នៅថ្ងៃទី ១២ ខែឧសភា នេះដែលនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ក៏មានវត្តមានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសជាច្រើនចូលរួមផងដែរ ដើម្បកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយ នាឪកាសដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកសំដែងជូនបងប្អូនទស្សនិកជន ដោយកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកលោក
May 10, 2018 - អន្តរជាតិ
បរទេស ៖ កាលពីពេលថ្មីនេះព័ត៌មានដ៏ល្បីរបស់ពិភពលោកបានចុះផ្សាយថា តំបន់ព្រំដែនពិសេសរបស់កូរ៉េទាំងពីរដែលស្ថិតក្នុងភូមិ Panmunjom បានក្លាយយជាគោលដៅពិសេសថ្មីមួយរបស់អ្នកទេសចរណ៍។ តាមប្រភពព័ត៌មានដដែលនេះបានអោយដឹងថាតំបន់ដែលធ្លាប់តែមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងរវាងកូរ៉េទាំងពីនេះ បានក្លាយជាតំបន់ល្បីល្បាញមួយក្រោយពីមានជំនួបយ៉ាងពិសេសរវាងថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីរលោក Kim Jong Un និង លោក Moon Jae-in ដែលមិនធ្លាប់កើតឡើងរយៈពេលជាង៦៥ឆ្នាំហើយ។ កាយវិការចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលរំលងព្រំដែនរបស់ថ្នាក់ដឹកនាំប្រទេសកូរ៉េទាំងពីនៅក្នុងថ្ងៃជំនួបលើកដំបូងនោះ ត្រូវបានអ្នកទេសសចរណ៍ដែលមកកំសាន្តនៅកន្លែងនេះនាំគ្នាធ្វើត្រាប់តាមនិងថតរូបទុកជាអនុស្សាវរីយ៍។ តាមសម្តីរបស់លោកស្រី Park Sook-hyun វ័យ៤៤ឆ្នាំបាននិយាយថា កូនស្រីទាំងពីរបស់លោកស្រីបានសុំអ្នកស្រីអោយនាំពួកគេមកទីនេះ ក្រោយពីបានឃើញតំបន់នេះតាមរយៈទូរទស្សន៍ក្នុងជំនួបថ្នាក់ដឹកនាំដ៏ល្បីល្បាញនេះ។ លោក Chung O-Chul វ័យ៤៦ឆ្នាំក៏បានលើកឡើងថា គាត់បានធ្វើដំណើរមកពីភាគខាងត្បូងនៃទីក្រុង Changwon មកដល់ទីនេះដើម្បីធ្វើការអបអរការផ្សះផ្សាគ្នាយ៉ាងជោគជ័យរវាងកូរ៉េទាំងពីរនេះ។ គ្មាននរណាម្នាក់នឹកស្មានដល់នោះទេថាកន្លែងដែលប្រធានាធិបតីអាមេរិក Bill Clinton
May 10, 2018 - កីឡា
យោងតាមសារពត៌មាន Goal បានចុះផ្សាយអោយដឹងថា៖ គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso បានលើកឡើងថា៖ អនាគតរបស់អ្នកចាំទី Gianluigi Donnarumma ទុកអោយក្លឹបជាអ្នកសម្រេចទៅចុះ។ អ្នកចាំទី Donnarumma បានចុះហត្ថលេខាលើកុងត្រាថ្មីរបស់គាត់កាលពីឆ្នាំមុន ដែលកុងត្រាថ្មីរបស់អ្នកចាំទីសញ្ជាតិអ៊ីតាលីជាមួយនឹងក្លឹប AC Milan នឹងបញ្ចប់នៅក្នុងឆ្នាំ 2021។ ពេលនេះទំរង់លេងរបស់អ្នកចាំទីរូបនេះគឺធ្លាក់ទំរង់លេងខ្លាំងមែនទែន ដែលធ្វើអោយក្លឹប AC Milan កំពុងតែពិចារណាអំពីអនាគតរបស់គេនៅក្នុងក្លឹប AC Milan។ លោក Gennaro Gattuso ដែលជាគ្រូបង្វឹករបស់ក្លឹប AC Milan បាននិយាយថា៖ នៅពេលនេះ Donnarumma
May 10, 2018 - អន្តរជាតិ
បញ្ហាសម្រក់ទម្ងន់គឺជាអ្វីដែលនារីគ្រប់ពិបាកនិងជំនះបានព្រោះថាអ្នកខ្លះក៏បាត់បង់នូវភាពតស៊ូ អ្នកខ្លះទៀតក៏មិនអាចជំនះភាពខ្ជិលរបស់ខ្លួនឯងបាន។ ប៉ុន្ដែអ្នកកុំបារម្ភទៀតអី ខាងក្រោមនេះគឺជាវិធីងាយៗដែលជួយឲ្យអ្នកសម្រកទម្ងន់បានឆាប់រហ័ស លើសពីនេះវាគឺជាវិធីសម្រកទម្ងន់ផ្ទាល់របស់តារាស្រីKimberley តែម្ដង។ ចង់ដឹងថារូបនាងមានគន្លឹះយ៉ាងណាមើលការរៀបរាប់ខាងក្រោមនេះ៖ ១. ចាប់ផ្ដើមពីវិធីហាត់ប្រាណជាមុន៖ អ្នកគួរតែចំណាយពេលពី ១ម៉ោងទៅ ២ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ប្រាណ។ ដោយអ្នកអាចជ្រើសរើសហាត់បែបយ៉ូហ្គា, ប្រដាល់, ហាត់រត់ រឺក៏ការឡើងភ្នំជាដើមទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ២. ញ៉ាំអាហារណាដែលមានជំនួយដល់សុខភាព៖ អ្នកមិនគួរញ៉ាំអាហារណាដែលមានជាត់ខ្លាញ់ច្រើនពេកនោះទេព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងឡើងទម្ងន់បានឆាប់រហ័ស។ ប៉ុន្ដែប្រសិនជាអ្នកមិនអាចជៀសបានហើយញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើននោះអ្នកត្រូវប្រាកដក្នុងចិត្តថាត្រូវធ្វើលំហាត់ប្រាណបន្ថែមទៀតដើម្បីរំលាយជាតិខ្លាញ់នៅក្នុងខ្លួន។ ៣. បន្លែ និងផ្លែឈើ៖ របស់ពីមុខនេះគឺមិនអាចខ្វះបាននោះទេ ព្រោះថាបន្លែក៏ដូចជាផ្លែឈើមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពព្រោះវាសំបូរដោយជាតិសរសៃដែលជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អ៕ អត្ថបទ៖ Sai ប្រភព៖mthai
May 10, 2018 - កីឡា
ខ្សែការពារ Filipe Luis បាននិយាយថា៖ តម្លៃខ្លួនរបស់ Griezmann 100លានអឺរ៉ូ ហ្នឹងវាពិតជាថោកណាស់សម្រាប់ Barcelona។ ខ្សែប្រយុទ្ធ Griezmann កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងផ្ទេរទៅក្លឹប Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លឹប Atletico Madrid ដាក់តម្លៃដល់ទៅ 100លានអឺរ៉ូ ខណៈដែលកុងត្រារបស់ Griezmann ជាមួយនឹងក្លឹប Atletico Madrid នឹងបញ្ចប់នៅក្នុងឆ្នាំ 2022។ ខ្សែការពារ Filipe Luis ជឿថាប្រសិនបើ Griezmann ចាកចេញពីក្លឹបនៅក្នុងតម្លៃ
May 10, 2018 - អន្តរជាតិ
ប្រទេសចិន ៖ ការ Surprise សុំរៀបការជារឿងមួយដែលកំពុងពេញនិយមបំផុតសំរាប់យុវជនក្នុងពេលបច្ចុប្បន្ននេះ តែវាមិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យក្នុងការធ្វើបែបនេះទាំងអស់នោះទេអ្នកខ្លះក៏ត្រូវខ្មាសគេដោយសារត្រូវខាងស្រីបដិសេធ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីបុរសម្នាក់ខំដាក់ចិត្តដាក់កាយរៀបចំគម្រោងជាមួយមិត្តភក្តិជាង២ខែដើម្បីសុំមិត្តស្រីខ្លួនរៀបការនៅតាមដងផ្លូវ តែចុងក្រោយបែរជាត្រូវបងប្រុសរបស់គេរារាំងទៅវិញ។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានឈ្មោះ Song មានវ័យ៣០ឆ្នាំ គាត់មានគម្រោងជា២ខែមកហើយក្នុងការ Surprise សុំមិត្តស្រីខ្លួនរៀបការនៅតាមដងផ្លូវបែបនេះ។ លោក Song បាននិយាយថាដោយយសារតែអារម្មណ៍ស្រលាញ់រួមជាមួយនឹងវ័យរបសស់គាត់ គាត់គិតថាវាសមគួរណាស់ហើយក្នុងការនិយាយពីរឿងរៀបការជាមួយមិត្តស្រីខ្លួន។ រហូតមកដល់ថ្ងៃទី០៣ ខែឧសភានេះ គាត់ក៏បានធ្វើដំណើរឆ្លងខេត្តដើម្បីមករកមិត្តស្រីខ្លួនជាមួយចិញ្ចៀន និងបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ធំ រួមជាមួយការរៀបចំយ៉ាងស្រស់ស្អាតឈររងចាំនាងចេញពីធ្វើការ នាងហាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះ។ ក្នុុងពេលដែលមនុស្សជាច្រើនកំពុងចោមរោមមើលគេទាំងពីរ គាត់ក៏បានលុតជង្គង់ហើយសុំនាងរៀបការ ជាមួយនឹងអារម្មណ៍រំភើបនាងក៏បានឆ្លើយយយល់ព្រមជាមួយគាត់់ផងដែរ។ ជាមួយនឹងពេលដែលគ្រប់គ្នាគិតតថាអ្វីបញ្ចប់ទៅដោយរលូន បែរជាលេចចេញបងប្រុសរបស់សង្សាគាត់មកចាប់ទាញដៃប្អូនស្រីយកទៅ គាត់បង្ហាញអាកប្បកិរិយាមិនពេញចិត្តយ៉ាងខ្លាំងនឹងទង្វើររបស់លោក Song ។ លោក Song
May 10, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមានមេរោគថ្មីមួយទៀតហើយ ដែលកំពុងវាយលុកលើកម្មវិធីផ្ញើសាររបស់ iPhone មួយចំនួន ហើយអ្វីដែលវាត្រូវការ គឺគ្រាន់តែវាយពីរអក្សរប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ បានដាក់ឈ្មោះឲ្យមេរោគនោះថា “The Black Dot Bug”។ មូលហេតុដែលមេរោគនេះត្រូវបានដាក់ឈ្មោះអញ្ចឹង គឺដោយសារតែមានរង្វង់មូលពណ៌ខ្មៅមួយ ដែលយើងអាចមើលឃើញនៅទីតាំង Emoji។ អ្វីដែលគួរឲ្យខ្លាចបំផុត គឺកម្មវិធីផ្ញើសារនោះមិនអាចជួសជុលឡើងវិញបានដោយគ្រាន់តែបង្ខំកម្មវិធីឲ្យបិទ រឺ Restart iPhone ដូចសព្វដងឡើយ ពោលគឺស្មាតហ្វូនទាំងមូលនឹងដំណើរការយឺត រឺគាំងតែម្ដង។ គួរបញ្ជាក់ផងដែរថា រង្វង់ពណ៌ខ្មៅដែលមានរូបរាងដូច Emoji នេះមិនមែនត្រឹមតែជាមូលហេតុដែលធ្វើឲ្យកម្មវិធីផ្ញើសារគាំងនោះទេ ពោលគឺវាមានភ្ជាប់មកជាមួយនឹងកូដរាប់ពាន់ដែលលួចបញ្ចេញខ្លួនមកតាមការប្រើប្រាស់ Emoji រួចគ្របដណ្ដប់លើប្រព័ន្ធដំណើរការរបស់ស្មាតហ្វូនទាំងមូលតែម្ដង។ ទោះជាយ៉ាងណា មេរោគនេះគឺមានវិធីសាស្ត្រក្នុងការដោះស្រាយហើយ។ អ្វីដែលអ្នកត្រូវធ្វើ
May 10, 2018 - អន្តរជាតិ
ការតុបតែងមុខគឺជារឿងសំខាន់មួយដែលនារីខ្វះមិនបាន ព្រោះថាការតុបតែងមុខអាចចាត់ទុកជាទំនុកចិត្តរបស់នារីៗដើម្បីចេញទៅខាងក្រៅ។ ហេតុនេះដើម្បីទទួលបានការផាត់មុខដ៏ត្រឹមត្រូវអ្នកគួរតែមានយល់ដឹងខ្លះៗពីការផាត់មុខ។ ខាងក្រោមនេះគឺជារបៀបដាក់គូល័រថ្ពាល់ឲ្យបានត្រឹមត្រូវទៅតាមទម្រង់មុខរបស់មនុស្សម្នាក់ៗ៖ ១. ទម្រង់មុខចតុកោណ៖ អ្នកដែលមានទម្រង់មុខបែបនេះភាគច្រើនគឺមានមុខវែង ហេតុនេះដើម្បីលាក់បាំងកុំឲ្យឃើញមុខវែងពេកអ្នកគួរតែគូល័រថ្ពាល់នៅតំបន់ក្រោមភ្នែកដើម្បីឲ្យមើលមកមានភាពស្រស់ស្អាត។ ២. ទម្រង់មុខជ្រុង ទ្រវែង៖ អ្នកគួរតែគូសពីក្រោមភ្នែកឡើងទៅដល់ត្រចៀកព្រោះវាជួយឲ្យឃើញមុខអ្នកតូចស្អាត ហើយនិងស្ដើងទៀតផង។ ៣. ទម្រង់មុខបេះដូង៖ អ្នកគួរតែគូសគូល័រថ្ពាល់ពីក្រោមភ្នែកអូសទៅដល់ច្រមុះ ដើម្បីជួយបិទបាំងថ្គាមរបស់អ្នកដែលជួយឲ្យឃើញចង្ការបស់អ្នកស្រលះ។ ៤. ទម្រង់មុខការ៉េ៖ ដើម្បីគូសឲ្យសមនឹងមុខអ្នកគួរតែគូសរង្វង់នៅតំបន់ក្រោមភ្នែករបស់អ្នក ហើយអ្នកគួរតែជ្រើសរើសពណ៌ណាដែលសាកសមនិងពណ៌ស្បែកមុខរបស់អ្នក។ ៥. ទម្រង់មុខត្រីកោណបញ្រ្ចាស់ចុះក្រោម៖ អ្នកដែលមានទម្រង់មុខបែបនេះគឺគូសស្រដៀងគ្នាទៅនឹងនារីដែលមានទម្រង់មុខបេះដូងដែរ ដោយពួកគេត្រូវគូសពីក្រោមភ្នែកទៅដល់ត្រចៀក។ ៦. ទម្រង់មុខត្រីកោណ៖ នារីដែលមានទម្រង់មុខត្រីកោណធម្មតាមិនមានការពិបាកនៅក្នុងការគូសនោះទេ ដោយពួកគេត្រូវចាប់ពីតំបន់ត្រចៀក មកដល់ច្រមុះនោះអ្នកនឹងទទួលបានទម្រង់មុខដ៏ស្អាត។ ៧. ទម្រង់មុខដូចពេជ្រ៖ អ្នកគួរតែគូសពីតំបន់ក្រោមភ្នែក ទៅដល់ត្រចៀកប៉ុន្ដែអ្នកត្រូវព្យាយាមគូសវាឲ្យរាងត្រង់បន្ដិចដើម្បីការពារកុំឲ្យឃើញថ្គាមរបស់អ្នកធំពេក។
May 10, 2018









