- Khmernote Media
- អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា ដោយសារតែឥទ្ធិពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបបាន និងកំពុងតែបន្តគ្រប់ដណ្តប់លើព្រះរាជាណាចក្រកម្ពុជា វានឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅច្រើន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែឧសភា និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងផងដែរ៕ អត្ថបទ៖ សេម
May 11, 2018 - រថយន្ត
LX 570 គឺជាម៉ូដែលរថយន្ដប្រណិតប្រភេទ SUV របស់ក្រុមហ៊ុន Lexus ដែលមានសមត្ថភាពខ្ពស់ និងគុណភាពខ្ពស់ផងដែរ។ ស្របពេលជាមួយនឹងប្រណិតភាពនេះ ចំពោះតម្លៃវិញក៏មិនធម្មតាដែរ ពោលគឺកប់ដូចគ្នា។ យ៉ាងណាមិញ ទាក់ទងទៅនឹងតម្លៃនៃការលក់ចេញ គឺមិនដូចគ្នាឡើយទៅតាមទីផ្សារប្រទេសផ្សេងៗលើពិភពលោក ហើយសម្រាប់ពេលនេះ ខ្មែរណូតនឹងធ្វើការបង្ហាញតម្លៃ Lexus LX 570 នៅលើទីផ្សារបរទេស ដើម្បីដឹងថា តើតម្លៃ Lexus LX 570 នេះថ្លៃជាង ឬក៏ថោកជាងទីផ្សារស្រុកខ្មែរ? តម្លៃរបស់រថយន្ដ Lexus LX 570 នេះនៅលើទីផ្សារ៖ + ប្រទេសកម្ពុជាតម្លៃប្រហែល
May 11, 2018 - អន្តរជាតិដើម្បីទទួលបានសុខភាព និងសម្រស់កាន់តែល្អប្រសើរ ចូរចាប់ផ្ដើមអនុវត្តន៍ទម្លាប់សាមញ្ញៗមួយចំនួនទាំងនេះភ្លាម
ពេលខ្លះ ដើម្បីទទួលបានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងជីវិត អ្នកគួរតែសម្លឹងមើលរបៀបរស់នៅរបស់ខ្លួនឯង។ ក្នុងអំឡុងពេលមួយថ្ងៃៗយើងប្រហែលជាបានធ្វើសកម្មភាពជាច្រើនដដែលដោយមិនដឹងខ្លួន ឬតាមទម្លាប់។ ដូច្នេះហេតុអ្វីយើងមិនសាកល្បងព្យាយាមកែប្រែសកម្មភាពទាំងនោះឲ្យក្លាយជាទម្លាប់ល្អ? វាមិនពិបាកណាស់ណាទេ ហើយក៏មិនផ្ដល់ភាពធុញទ្រាន់ដល់យើងដែរ! ខាងក្រោមជាទម្លាប់ដ៏ល្អបំផុតមួយចំនួនដែលនឹងជួយធ្វើឲ្យសុខភាព និងសម្រស់របស់អ្នកកាន់តែមានភាពប្រសើរឡើងមិនគួរឲ្យជឿ ៖ ១. ទទួលទានទឹកក្រូចឆ្មារ ១ កែវ រៀងរាល់ព្រឹក ៖ បង្កើតទម្លាប់ល្អមួយដោយទទួលទានទឹកក្ដៅឧណ្ហៗ ១ កែវ ដែលលាយជាមួយទឹកក្រូចឆ្មារ និងម្ទេសក្រហមម៉ដ្ឋ ១ ចិប ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈនេះនឹងជួយសម្រួលដល់ប្រព័ន្ធរំលាយនៅពេលអ្នកចាប់ផ្ដើមទទួលទានអាហារពេលព្រឹក។ ទឹកក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ដែលជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំនឹងមេរោគ ខណៈដែលម្ទេសក្រហម ឬ ម្ទេស cayenne បង្កើនល្បឿននៃការរំលាយអាហារ។
May 11, 2018 - អន្តរជាតិ
នារីគ្រប់រូបអាចគិតថាសម្លៀកបំពាក់គឺមិនមានភាពសំខាន់អ្វីទេត្រឹមតែជារបស់ដែលមានម៉ាក់ល្បីនោះគឺឡូយហើយសម្រាប់ពួកគេ។ ប៉ុន្ដែអ្នកមិនដឹងទេថាទោះបីជាម៉ាក់ល្បីយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនធ្វើការផ្គូរផ្គង់ឲ្យបានត្រឹមត្រូវនោះអ្នកក៏មិនទទួលបានភាពស្រស់ស្អាត ក៏ដូចជាភាពទាក់ទាញផងដែរ។ ហេតុនេះអ្នកត្រូវតែមានការផ្គូរផ្គង់មួយដ៏ត្រឹមត្រូវ ខាងក្រោមនេះគឺជាគន្លឹះងាយៗជួយឲ្យអ្នកមានការរៀបចំខ្លួនឲ្យបានត្រឹមត្រូវ៖ ១. ការតុបតែងខាងក្រៅ៖ ដើម្បីធ្វើឲ្យការតុបតែងខ្លួនរបស់អ្នកមិនមានភាពស៊ាំ អ្នកគួរតែបន្ថែមជាមួយនឹងកន្សែងបង់ក, កាបូប រឺក៏លេងស្ទាយជាមួយនឹងស្បែកជើងជាដើម ចូលជ្រើសរើសពណ៌ណាដែលស្រាលៗព្រោះវាជួយឲ្យអារម្មណ៍ស្រស់ស្រាយទៅតាមនោះដែរ។ ២. បន្ថែមជាមួយនឹងអាវក្រៅ៖ អាវក្រៅជាស្ទាយមួយដែលមានការពេញនិយមជាខ្លាំង ដែលសម្រាប់ការពារពេលដល់រដូវត្រជាក់ លើសពីនេះអ្នកដែលធ្វើការតែងតែលេងស្ទាយអាវក្រៅដើម្បីទទួលបាននូវភាពថ្លៃថ្នូរ។ ៣. ការលេងស្ទាយជាមួយនឹងសំពត់៖ អ្នកមិនគួរយកពណ៌ណាដែលដិតពេកនោះទេ លើសពីនេះកុំយកស្ទាយដែលមានចង្កេះវែងពេក។ សំពត់ជាស្ទាយមួួយដែលធ្វើឲ្យនារីទទួលបាននូវភាពស្រស់ស្អាត ជាពិសេសធ្វើឲ្យឃើញជើងដ៏ស្រលូន។ ៤. ការលេងស្ទាយជាឈុត៖ បើសិនជាអ្នកនឿយហត់នៅក្នុងការផ្គូរផ្គង់សម្លៀកបំពាក់ ដូចនេះអ្នកអាចជ្រើសរើសអាវជាឈុតក៏ទទួលបានភាពស្រស់ស្អាតផងដែរ ដោយអ្នកអាចបន្ថែមជាមួយនឹងខ្សែក្រវ៉ាត់ចង្កេះបន្ដិចកាន់តែមានភាពទាក់ទាញ៕ អត្ថបទ៖ Sai ប្រភព៖mthai
May 11, 2018 - អន្តរជាតិ
ហុងកុង ៖ មហាសេដ្ឋីលំដាប់លេខ១ប្រចាំនៅទីក្រុងហុងកុងលោក Li Ka-shing បានសម្រេចចិត្តលាលែងពីដំណែងជាប្រធានក្រុមហ៊ុនយក្ស Cheung Kong Holdings កាលពីម្សិលមិញនេះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយព័ត៌មានដ៏កក្រើកមួយ នាកាលពីម្សិលមិញនេះថា លោក Li Ka-shing បានសម្រេចដកខ្លួនចេញពីដំណែងប្រធានក្រុមហ៊ុនយក្ស Cheung Kong Holdings ដោយផ្ទេរវាទៅអោយកូនប្រុសច្បងរបស់លោក។ ក្នុងវ័យ៩០ឆ្នាំមហាសេដ្ឋីលេខ១នៅហុងកុង លោក Li Ka-shing បានសម្រេចចិត្តលាលែងពីដំណែងជាប្រធានក្រុមហ៊ុន Cheung Kong Holdings បន្ទាប់ពីបញ្ចប់នៅកិច្ចប្រជុំទូទៅប្រចាំឆ្នាំនៅក្រុមហ៊ុន CK Hutchison និង CK Asset
May 11, 2018 - អន្តរជាតិ
ការស្រលាញ់គ្នាយើងពុំបានដឹងទេថា តើនឹងត្រូវរួមផ្លូវជាមួយគ្នាដល់ដំណាក់កាលណានោះ។ អ្នកខ្លះក៏សមបំណង អ្នកខ្លះទៀតក៏បែកបាក់គ្នា ប៉ុន្ដែខាងក្រោមនេះគឺជាសញ្ញាណទាំង៥ ដែលបញ្ជាក់យ៉ាងច្បាស់ថា ស្នេហារបស់អ្នកអាចឈានទៅដល់ជីវិតគូជាមួយនឹងគ្នា៖ ១. ស្នេហាមួយដែលមិនមានភាពតានតឹង៖ នៅពេលដែលអ្នកស្រលាញ់គ្នាជាមួយនឹងអារម្មណ៍ពោរពេញទៅដោយសុភមង្គល អារម្មណ៍ជាខ្លួនឯងមិនមានការផ្លាស់ប្ដូរដើម្បីអ្នកណានោះ បញ្ជាក់ថានេះជាសញ្ញាណដ៏ល្អមួយដែលអ្នកប្រាកដថាម្នាក់នេះហើយជាជម្រើសដ៏ត្រឹមត្រូវរបស់អ្នក។ ២. ដៃគូរបស់អ្នកជាមនុស្សម្នាក់ដែលអ្នកនឹកដល់មុនគេ៖ មិនថាអ្នកទៅដល់ទីណា រឺញ៉ាំអ្វីកន្លែងណានោះទេអ្នកតែងតែនឹកឃើញដៃគូរបស់អ្នកគ្រប់ពេល ជាពិសេសអ្នកតែងតែរំលឹកឈ្មោះគេឡើងមករហូត ត្រឹមប៉ុណ្ណឹងក៏ធ្វើឲ្យអ្នកមានក្ដីសុខទៅហើយ។ ៣. គោលបំណងថ្ងៃអនាគតមានចំណែកដៃគូរបស់អ្នក៖ សេចក្ដីប្រាថ្នារបស់អ្នកនៅថ្ងៃមុខតែងតែលេចឡើងនូវវត្តមានដៃគូរបស់អ្នករហូត មិនថាទិញផ្ទះ, គំរោងទៅទីណាក៏នឹកឃើញតែគេម្នាក់។ ៤. អាចទទួលយកគុណសម្បត្តិ និងគុណវិបត្តគ្នាទៅវិញទៅមក៖ មិនមាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហេតុនេះអាស្រ័យថាតើអ្នកអាចទទួលយកគ្នាបានដែររឺទេ? បើសិនជាអ្នកអាចទទួលយកបាននោះស្នេហាអ្នកនិងទទួលបាននូវសុភមង្គលជាមិនខាន។ ៥. ជំនះបញ្ហានៅក្នុងជីវិតជាមួយអ្នក៖ ដូចដែលគេនិយាយចឹងដែរ”មានសុខរួមសុខ មានទុក្ខរួមទុក្ខ” បើសិនជាអ្នករកបានមនុស្សប្រុសបែបនេះ
May 11, 2018 - PR
ភ្នំពេញ ថ្ងៃ 10 ឧសភា 2018– ក្រុមហ៊ុនសែលកាតនៅថ្ងៃនេះ មានប្រគល់រង្វាន់ដល់អតិថិជនជាច្រើន ដែលបានឈ្នះរង្វាន់ ពីកម្មវិធីពិសេសៗ ពីសែលកាតកាលពីប៉ុន្មានសប្តាហ៍មុន។ អ្នកឈ្នះភាគច្រើន គឺរស់នៅតាមបណ្តាខេត្តនានា ដែល នេះបានឆ្លុះបញ្ជាំងពីការខិតខំប្រឹងប្រែង ពង្រីកបណ្តាញសេវារបស់សែលកាតនៅតាមបណ្តាខេត្ត និងនៅជនបទ។ ពួកគាត់ គឺជាអ្នកឈ្នះពីកម្មវិធី ស្ទូចយករង្វាន់ Iknow Iknow និង កម្មវិធី Calltunes។ អ្នកឈ្នះ 14 អ្នក បានឈ្នះរង្វាន់រួមមាន ៖ – ម៉ូតូ YAMAHA FINO 2018
May 11, 2018 - អន្តរជាតិ
សម្រាប់កាលបរិច្ឆេទ និងពេលវេលានៃកិច្ចប្រជុំកំពូលរវាងលោក Donald Trump និង Kim Jong-un ត្រូវបានប្រកាសជាផ្លូវការហើយ គឺនាថ្ងៃទី12 ខែមិថុនា ខាងមុខនេះ នៅឯប្រទេសសិង្ហបុរី។ អ្វីដែលមនុស្សជាច្រើនបានចោទជាសំណួរគឺ ហេតុអ្វីបានជាប្រទេសសិង្ហបុរីត្រូវបានជ្រើសជាប្រទេសរៀបចំកម្មវិធីកិច្ចប្រជុំកំពូលមួយនេះ? ចំណុចទី១៖ គឺផ្ដោតសំខាន់ទៅលើសុវត្ថិភាព។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីអាគ្នេយ៍ប្រហែលជាត្រូវបានជ្រើសរើសសម្រាប់ការការពារសន្តិសុខ និងតាមដានកំណត់ត្រានៃការធ្វើកិច្ចប្រជុំកំពូលអន្តរជាតិនេះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ប្រទេសដ៏សែនទំនើបនេះមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំ ហើយក៏ត្រូវបានចាត់ចូលជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយក្នុងចំណោមប្រទេសដ៏ទៃទៀតក្នុងតំបន់អាស៊ីដែរ។ គោលនយោបាយនៃប្រទេសនេះ គឺមានការរឹតបន្តឹងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រមូលផ្តុំគ្នាជាសាធារណៈ ហើយរាល់សកម្មភាពទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដូចគ្នាទៅនឹងទីក្រុងក្រុងព្យុងយ៉ាង ដែរ។ ចំណុចទី២៖ ប្រទេសសឹង្ហបុរី កម្រនឹងមានទំទាក់ទំទងការទូតជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ប៉ុន្ដែប្រទេសនេះបានចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូដ៏ជិតស្និទ្ធមួយ ខណៈពេលដែលសាធារណរដ្ឋប្រជាមានិតកូរ៉េ គឺជាអ្នកកាន់កាប់ស្ថានទូតដែលកំពុងដំណើរការយ៉ាងពេញលេញក្នុងរដ្ឋធានី។
May 11, 2018 - បច្ចេកវិទ្យា
ពាក្យចចាមអារាមជាច្រើនទាក់ទងទៅនឹង iPhone SE យើងនៅតែសង្កេតឃើញមានជារៀងរាល់ថ្ងៃ ប៉ុន្ដែអាចនិយាយបានថា គ្មានមួយណាអាចយកជាការបានឡើយ ព្រោះគ្មានការបញ្ជាក់ពីក្រុមហ៊ុន។ ដោយឡែក សម្រាប់ពេលនេះគឺខុសគ្នា តាមរយៈរូបភាពថ្មីនេះ យើងអាចកំណត់បានថា iPhone SE ជំនាន់ថ្មី នឹងមានគែមស្ដើង ហើយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Face ID ថែមទៀតផង។ អតិថិជនជាច្រើនយល់ឃើញថា iPhone SE 2 រឺ iPhone (2018) នឹងត្រូវបានបង្ហាញក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយរហូតមកដល់ពេលបច្ចុប្បន្ន យើងអាចសន្មត់បានទាក់ទងទៅនឹងរូបរាងរបស់ iPhone ថ្មីនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone SE
May 11, 2018 - បច្ចេកវិទ្យា
ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Instagram ទើបតែបានប្រកាសទាក់ទងទៅនឹងមុខងារថ្មីដែលមានឈ្មោះថា Emoji Slider ទៅលើមុខងារ Story ដែលមានសមត្ថភាពអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្សេងទៀត អាចបង្ហាញពីអារម្មណ៍ចូលចិត្ត រឺមិនចូលចិត្តបានតាមរយៈរបារនេះ។ ទាក់ទងទៅនឹងមូលហេតុដែលក្រុមហ៊ុន Instagram បង្កើតមុខងារនេះឡើង គឺដើម្បីឲ្យអ្នកប្រើប្រាស់ដឹងថា រវាងការបង្ហោះអ្វីមួយចូលទៅក្នុង Story របស់ខ្លួន ទទួលបានការចាប់អារម្មណ៍ ចូលចិត្ត និងមិនចូលចិត្តប៉ុន្មាននាក់។ ទោះជាយ៉ាងណា Story នឹងបាត់ទៅវិញក្នុងរយៈពេល 24ម៉ោង ពោលគឺមិនជាប់រហូតដូចការបង្ហោះរូបភាពឡើយ។ គួរបញ្ជាក់ផងដែរថា សម្រាប់មុខងារដ៏គួរឲ្យស្រលាញ់មួយនេះ នឹងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី Instagram ជំនាន់ទី 44.0 លើប្រព័ន្ធដំណើរការ iOS។ Fu
May 11, 2018









