Khmernote Media
  • អន្តរជាតិ

    មាននារីជាច្រើនតែងតែចង់ឲ្យខ្លួនទទួលបាននូវភាពស្រស់ស្អាតជារៀងរាល់ថ្ងៃ ប៉ុន្ដែពួកគេបែរជាមិនដឹងថាត្រូវលេងស្ទាយយ៉ាងណា ក៏ដូចជាការរៀបចំខ្លួនបែបណាទើបអាចទទួលបានភាពស្រស់ស្អាតនោះទេ។ ខាងក្រោមនេះគឺជាវិធីដែលជួយឲ្យអ្នករៀបចំខ្លួនដើម្បីទទួលបាននូវទំនុកចិត្តប្រចាំថ្ងៃ៖ ១. រៀនMake Upបែបស្រាល៖ បើសិនជាអ្នកចេញទៅខាងក្រៅជួបមិត្តភក្ដិ រឺក៏ទៅធ្វើការអ្នកគួរតែតុបតែងមុខបែបស្រាលទើបវាមិនធ្វើឲ្យអ្នកមើលមកមិនមានភាពស៊ាំពេក។ ២. ផ្លាស់ប្ដូរស្ទាយសក់៖ បើសិនជាអ្នកលើកសក់ចងញឹកញាប់ពេក អ្នកគួរតែសាកទម្លាក់សក់ម្ដងដើម្បីឲ្យអ្នកជិតខ្លួនរបស់ទទួលបានអារម្មណ៍មួយដែលថ្មីុី លើសពីនេះអ្នកគួរតែសកល្បងកាត់សក់ខ្លីព្រោះវាធ្វើឲ្យអ្នកមានភាពលេចធ្លោ។ ៣. លេងស្ទាយសម្លៀកបំពាក់កុំបុរាណពេក ហើយក៏កុំSexy ពេកដែរ៖ នៅពេលដែលអ្នកតែងតែតុបតែងខ្លួនបែបSexy ជាប្រចាំពេកវាអាចធ្វើឲ្យអ្នកនៅជិតខ្លួនរបស់អ្នកស៊ាំភ្នែក ហេតុនេះយូរៗចេញដើរម្ដងចាំអ្នកតុបតែងឲ្យកប់ទើបទទួលបានភាពទាក់ទាញ។ ប៉ុន្ដែអ្នកត្រូវចាំថាកុំតុបតែងហួសហេតុពេកត្រូវមើលតាមកាលៈទេសៈផងដែរ៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 12, 2018
  • កីឡា

    កាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ លោក Matteo តារាចម្រៀងលំដាប់ថ្នាក់ពិភពលោក និងជាម្ចាស់បទ PANAMA បានទៅជួបអ្នកគាំទ្ររបស់ខ្លួននៅកោះពេជ្រ ហើយក៏ឆ្លៀតរាំបទចម្រៀងដ៏ល្បីរបស់ខ្លួនជាមួយអ្នកគាំទ្រ ជាងមួយរយនាក់ មុនព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនៅយប់ចាប់ផ្តើម។ គួរបញ្ជាក់ផងដែរថា នៅយប់នេះដែរ លោក Matteo ម្ចាស់បទ PANAMA នឹងច្រៀងផ្ទាល់នៅលើឆាកប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ក្នុងនោះក៏មានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ចូលរួមយ៉ាងច្រើនផងដែរ ដូចជា លោក G-Devith កញ្ញា ទេព បូព្រឹក្ស កញ្ញា

    May 12, 2018
  • កីឡា

    តាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ប្រេស៊ីលបានអោយដឹងថា៖ ខ្សែការពារ Dani Alves នឹងត្រូវអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2018 នៅក្នុងប្រទេសរុស្សី បន្ទាប់ពីខ្សែការពារវ័យ 34 ឆ្នាំរូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីថ្ងៃអង្គារនេះ។ ខ្សែការពាររបស់ក្លឹបអ្នកមានបារាំង PSG រូបនេះបានរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coupe De France កាលពីថ្ងៃអង្គារ ដែលរបួសរបស់ Dani Alves ធ្វើអោយខ្សែការពាររូបនេះនឹងអវត្តមានការប្រកួតពានរង្វាន់ FIFA World Cup នៅធ្វើឡើងនៅក្នុងខែក្រោយនេះ។ ខ្សែការពាររូបនេះបានត្រៀមលក្ខណ៍សម្បតិ្តរួចរាល់ហើយសម្រាប់ការប្រកួត FIFA World Cup 2018 នេះនិងជាការប្រកួត

    May 12, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែឧសភានេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល។ តម្លៃនេះមានការកើនឡើងបន្តិចបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,១០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៩០០រៀល៕ អត្ថបទ៖ សេម

    May 12, 2018
  • អន្តរជាតិ

    យើងដឹងហើយថាក្រែមពណ៌ក្រហមគឺជាពណ៌ក្រែមដែលទទួលបានការពេញនិយមពីសុភាពនារីជាខ្លាំង។ ដែលវាធ្វើឲ្យនារីមើលមកមានភាពទាក់ទាញ និងមានភាពស៊ីវិល័យ ពិសេសវាបង្កប់ជាមួយនឹងភាពSexyតែម្ដង។ ប៉ុន្ដែដើម្បីទទួលបានបបូរមាត់មានពណ៌ក្រហមស្អាតឥតខ្ចោះ អ្នកគួរតែអនុវត្តន៍វិធីទាំងនេះ៖ ១. ជ្រើសរើសពណ៌ឲ្យស៊ីជាមួយនឹងពណ៌ស្បែករបស់អ្នក៖ បើសិនជាអ្នកមានស្បែកសម្បុររាងលឿងអ្នកគួរតែជ្រើសរើសពណ៌ក្រហមណាដែលរាងភ្លឺបន្ដិច, ប៉ុន្ដែបើសិនជាអ្នកមានពណ៌ផ្កាឈូក និងពណ៌សម្បុរទឹកឃ្មុំ អ្នកគួរតែជ្រើសរើសពណ៌ក្រហមក្រម៉ៅព្រោះថាវាស៊ីនឹងពណ៌សម្បុររបស់អ្នកខ្លាំងតែម្ដង។ ២. លាបបបូរមាត់ឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវប្រាកដចិត្តថាអ្នកលាបត្រូវតាមរឹមបបូរមាត់បានស្អាតល្អ មិនមានការលាបហួសបបូរនោះទេបើសិនជាអ្នកលាបលើសបបូរមាត់អ្នកអាចយកម៉្សៅស្អិតមកបិទបាំងវាបាន។ អ្វីដែលអ្នកត្រូវតែពិនិត្យជាចាំបាច់នោះគឺធ្មេញរបស់អ្នកត្រូវប្រាកដចិត្តថាមិនមានស្នាមប្រឡាក់ក្រែម ព្រោះវាអាចធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្តពេលដែលនិយាយជាមួយនឹងគេម្ដងៗ។ ៣. កុំជ្រើសរើសក្រែមដែលមានជាតិរលូង៖ អ្នកគួរតែជ្រើសរើសប្រភេទក្រែមស្ងួតទើបធ្វើឲ្យមើលមកមានភាពស្រស់ស្អាត។ ៤. របៀបធ្វើឲ្យក្រែមជាប់បានយូរ៖ ដើម្បីរក្សាក្រែមរបស់អ្នកជាប់បានយូរ អ្នកគួរតែយកម៉្សៅផាត់មកផ្ដិតនៅលើបបូរមាត់ថ្នម ជាពិសេសវាថែមទាំងជួយឲ្យបបូរមាត់អ្នកមានពណ៌ស្អាតទៀតផង។ ៥. ការផ្គូរផ្គង់ជាមួយនឹងគូល័រភ្នែក៖ បើសិនជាអ្នកលាបក្រែមពណ៌ក្រហម ប៉ុន្ដែអ្នកដាក់គូល័រភ្នែកដិត, រ៉ូបពណ៌ដិតៗ និងម៉ូតសក់សាមញ្ញនោះធ្វើឲ្យអ្នកមើលមកពុំមានភាពលេចធ្លោ ហេតុនេះអ្នកគួរតែរកស្ទាយណាដែលសាមញ្ញហើយទុកឲ្យបបូរមាត់របស់អ្នក ជាការធ្វើការបញ្ចេញភាពទាក់ទាញវិញទើបជាការល្អ៕

    May 12, 2018
  • អន្តរជាតិ

    សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតដែលត្រូវបានផ្ដល់ឲ្យពួកយើងតែម្ដងប៉ុណ្ណោះក្នុងមួយជីវិត។ វាជាកាតព្វកិច្ចរបស់យើងក្នុងការថែរក្សាវាតាំងពីវ័យកុមារភាព។ អ្នកថែរក្សា ក៏ដូចជាយកចិត្តទុកដាក់ចំពោះសុខភាពបានល្អប៉ុណ្ណា ការសប្បាយចិត្ត ភាពសកម្មនៃជីវិត ក៏ដូចជាអាយុរបស់អ្នក គឺកាន់តែប្រសើរ និងយូរទៅតាមនោះដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីការធ្វើតេស្តវ័យ ឬអាយុនៃរាងកាយ រួមជាមួយលំហាត់ប្រាណដ៏ងាយមួយដើម្បីជួយឲ្យសុខភាព និងអាយុជីវិតរបស់អ្នកកាន់តែមានភាពប្រសើរឡើង ៖ ១. ជាដំបូង ត្រូវធ្វើតេស្តអាយុនៃរាងកាយរបស់អ្នកសិន ៖ ចាប់ផ្ដើមពត់ពែន ឬធ្វើលំហាត់ប្រាណកម្ដៅសាច់ដុំបន្តិចសិន សឹមព្យាយាមអោនប៉ះកម្រាលជាមួយនឹងដៃទាំងសងខាង ដោយទប់ជើង និងខ្នងឲ្យត្រង់។ សម្គាល់មើលថាតើដៃរបស់អ្នកប៉ះដល់ត្រឹមចំណុចណា សឹមងើបត្រង់វិញ។ ២. លទ្ធផលនៃការធ្វើតេស្ត – អាយុពី ២០ ទៅ ២៥ ឆ្នាំ ៖ បាតដៃរបស់អ្នកអាចប៉ះដល់កម្រាល ខណៈដែលជើងទាំងសងខាងត្រង់។ – អាយុពី ២៥ ទៅ ៣៨ ឆ្នាំ ៖ អ្នកអាចប៉ះដល់កម្រាលជាមួយនឹងចុងម្រាម ប៉ុន្តែជង្គង់អង្កញ់ចុះបន្តិច។ – អាយុពី ៣៨ ទៅ ៥០ ឆ្នាំ ៖ ម្រាមដៃរបស់អ្នអាចប៉ះដល់ត្រឹមផ្នែកខាងលើនៃប្រអប់ជើង ជង្គង់ទាំងសងខាង គឺអង្កញ់ ហើយសាច់ដុំមានសភាពតឹង។ – អាយុលើសពី ៥០ ឆ្នាំ ៖ អ្នកមិនអាចអោនប៉ះដល់ប្រអប់ជើងបានឡើយ ហើយនៅពេលដែលព្យាយាមអោនថែមទៀតនោះជង្គង់ទាំងសងខាង គឺអង្កញ់រហូត។ ៣. របៀបធ្វើឲ្យការបត់បែនរបស់អ្នកមានភាពប្រសើរឡើងជាងមុន ៖ ប្រសិនបើអ្នកមិនពេញចិត្តជាមួយនឹងលទ្ធផលរបស់អ្នកទេនោះ ចូរកុំទាន់អាលស្លន់ស្លោ ឬបារម្ភពេក។ ព្យាយាមអោនចុះឲ្យបាន ៣០ ដង ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១ ខែ ហើយអ្នកនឹងទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលជាក់ជាមិនខាន។ អ្នកប្រាជ្ញជនជាតិទីបេជាច្រើនបាននិយាយថា អាយុនៃរាងកាយរបស់មនុស្សម្នាក់អាស្រ័យលើស្ថានភាពនៃថ្លើមរបស់គេដែលផ្សារភ្ជាប់ជាមួយនឹងភាពបន់បែន ឬពត់ពែននៃរាងកាយ។ មនុស្សសឹងតែគ្រប់គ្នាដឹងថា របៀបនៃការរស់នៅដោយត្រូវអង្គុយច្រើន គឺមានឥទ្ធិពលអវិជ្ជមានប៉ះពាល់ខ្លាំងចំពោះទាំងសាច់ដុំ និងសរីរាង្គផ្សេងៗ។ ជាមួយនឹងការអោនចុះយ៉ាងហោចណាស់ ៣០ ដង ក្នុងមួយថ្ងៃ គឺធ្វើឲ្យសសៃភ្ជាប់ឆ្អឹងត្រង់សន្លាក់ និងសសៃពួររបស់អ្នកកាន់តែរឹងមាំឡើង។ អ្វីដែលសំខាន់ទៀតនោះ គឺអ្នកអាចធ្វើឲ្យភាពពត់ពែនបញ្ចាក់ពីអាយុនៃរាងកាយរបស់អ្នកមានភាពប្រសើរឡើងបាន មិនថាអ្នកកំពុងស្ថិតក្នុងវ័យណាក៏ដោយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    May 12, 2018
  • អន្តរជាតិ

    នារីគ្រប់រូបនៅពេលដែលបែកបាក់ជាមួយនឹងដៃគូចាស់ក៏ដោយ ក៏នៅតែមានទន្លាប់មួយដែលមិនអាចបញ្ឈប់បានដោយងាយនោះគឺការចូលមើលTimeline របស់សង្សារចាស់របស់ខ្លួន។ ដែលទន្លាប់ទាំងនេះគឺជារឿងអាក្រក់មួយ ព្រោះធ្វើឲ្យនារីមិនអាចដកចិត្តបានឆាប់។ ខាងក្រោមនេះគឺជាមូលហេតុថា ហេតុអ្វីបានជាបែកគ្នាហើយនារីនៅតែចូលទៅមើលTimeline​ របស់អតីតដៃគូរបស់ខ្លួន៖ ១. នៅតែចង់ដឹងពីស្ថានភាពរបស់សង្សារចាស់៖ ទោះបីជាបែកគ្នាហើយក៏ដោយ ប៉ុន្ដែនារីនៅតែចូលមើលTimelineរបស់សង្សារចាស់ដដែល ពេលខ្លះពួកនាងក៏មិនដឹងដែរថាព្រោះអ្វី គ្រាន់តែរូបនាងចង់ដឹងពីសុខទុក្ខរបស់អ្នកម្ខាងទៀតថា យ៉ាងម៉េចដែរ? សុខសប្បាយរឺអត់? នៅពេលដែលគ្មាននាងនៅជិតតើគេសប្បាយចិត្តណាស់មែនទេ? មានអ្នកថ្មីរឺនៅ? ២. ចង់ដឹងពីមុខមាត់សង្សារថ្មីរបស់គេ៖ នេះគឺជាអ្វីដែលនារីៗមិនអាចរំលងបាន រឺក៏អាចនិយាយថាជាទម្លាប់ ព្រោះទោះបីជាបែកគ្នាហើយក៏ដោយប៉ុន្ដែនារីតែងតែចង់ដឹងថាសង្សារថ្មីរបស់អតីតសង្សារខ្លួនមានមុខមាត់បែបណា? ស្អាតជាងខ្លួនដែររឺទេ? តើម្នាក់នោះល្អប៉ុណ្ណាទើបបានជាដាច់ចិត្តទៅចោលរូបនាង? ៣. នៅតែមានចិត្តស្រលាញ់ឲ្យគូស្នេហ៍ចាស់៖ នេះជារឿងដ៏ពិបាកមួយដែលនារីមិនហ៊ាននិយាយ ព្រោះថាពួកគេនៅតែមិនទាន់កាត់ចិត្តបាន និងនៅតែស្រលាញ់ពិសេសតែងតែចាប់អារម្មណ៍ពីបញ្ហារបស់គេរហូតដោយមិនអាចបញ្ឈប់ចិត្តរបស់ខ្លួនឯងបានឡើយ៕ អត្ថបទ៖ Sai ប្រភព៖mthai

    May 12, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ មួយរយៈក្រោយនេះករណីការចាប់ជំរិតក្មេងបានកក្រើកឡើងយ៉ាងខ្លាំង ជនល្មើសបានប្រើប្រាស់វិធីសាស្រ្តប្លែកៗជាច្រើនក្នុងការចាបវ់ជំរិតក្មេងទាំងអស់នេះយកទៅ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសវ័យកណ្តាលម្នាក់បានប្រើល្បិចចង់ចាប់ក្មេងប្រុសម្នាក់យកទៅ តែសំណាងក្មេងប្រុសម្នាក់ទៀតបានឃើញទាន់ហើយក៏ទៅប្រទាញគេយកមកវិញ។ តាមរយៈវីដេអូ CCTV នៅតាមដងផ្លូវនៃទីក្រុង Dongguan ខេត្ត Guangdong បានបង្ហាញសកម្មភាពកុមារពីរនាក់បងប្អូនកំពុងឈរសួរនាំគេមុខហាងលក់ទំនិញមួយ។ ខណៈពេលដែលកុមារជាបងប្រុសរវល់ជាប់សួរនាំជាមួយអ្នកលក់ បុរសវ័យកណ្តាលម្នាក់ក៏បានយកដៃគាបកកុមាររងគ្រោះហើយអូសយកទៅជាមួយ។ សំណាងក្មេងប្រុសបងនោះងាកទៅឃើញទាន់ ហើយក៏បានដើរទៅចាប់ទាញប្អូនមកវិញ ក្រោយមានការរប្រទាញប្រទង់គ្នារវាងកុមារនិងជនសង្ស័យធ្វើអោយមានការភ្ញាក់ផ្អើល អ្នកនៅទីនោះក៏បានប្តឹងប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យមកធ្វើការសួរចម្លើយ គគេបានប្រាប់ថាគ្រាន់តែចង់លេងសើចជាមួយក្មេងប្រុសរងគ្រោះ មិនមានចេតនាចង់ចាប់ជំរិតដូចដែលបានចោទនោះទេ។ យ៉ាងណាប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបនន្ថែមលើករណីនេះផងដែរ តែបើតាមមតិភាគច្រើននៃអ្នកប្រើប្រាស់បណ្តាញអ៊ីធឺណែតនិយាយថានេះជាវិធីសាស្រ្តចាប់ជំរិតក្មេងច្បាស់ណាស់៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 12, 2018
  • រថយន្ត

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានដាក់បង្ហាញជាផ្លូវការនូវម៉ូតូ MSX ស៊េរីឆ្នាំ២០១៨ ដែលរូបរាងរបស់វាហាក់មិនសូវខុសប្លែកពីស៊េរីមុនៗប៉ុន្មានទេ ដោយគ្រាន់តែខុសពណ៌ និងតែមតែប៉ុណ្ណោះ។ ម៉ូតូ MSX ស៊េរីថ្មីនេះមានបំពាក់ទៅដោយចង្កៀង LED ទាំងមុខទាំងក្រោយ ចំណែកឯកុងទ័រវិញប្រើប្រាស់បច្ចេកវិទ្យា Digital ដូចជំនាន់មុនដែរ។ ហើយម៉ូតូ MSX 125SF ស៊េរី២០១៨នេះ បែងចែកជា២ប្រភេទ គឺទី១-ប្រភេទប្រើហ្វ្រាំង ABS ដែលមានចំនួន២ពណ៌ គឺពណ៌ក្រហមលាយទឹកប្រាក់ និងពណ៌ខ្មៅលាយទឹកប្រាក់ ចំណែកឯប្រភេទធម្មតាមាន៤ពណ៌គឺ ពណ៌បៃតងលាយខ្មៅ, ពណ៌ទឹកក្រូចលាយខ្មៅ, ពណ៌ខៀវលាយខ្មៅ និងពណ៌ក្រហមលាយខ្មៅ៕ អត្ថបទ៖ សេម

    May 12, 2018
  • កីឡា

    តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចមិញនេះ ដោយលោកនឹងត្រៀមឡើងឆាកប្រគុំតន្ត្រីដ៏ធំ GANZBERG GOLD MEDAL CONCERT នៅកោះពេជ្រ នាយប់នេះជាមួយតារាចម្រៀងប្រចាំផលិតកម្មហង្សមាសល្បីៗជាច្រើនរូបទៀត។ លោក Matteo ម្ចាស់បទ PANAMA ធ្លាប់បានបង្ហោះវិដេអូថា លោកនឹងធ្វើអោយកក្រើកជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលវាជាការសម្តែងលើកទី១ផងដែរ នៅភ្នំពេញ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកសំដែងជូនបងប្អូនទស្សនិកជន ដោយកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនស្រាបៀរ GANZBERG

    May 12, 2018