- Khmernote Media
- កីឡា
ដើម្បីអបអរសាទរ ក្រុមហ៊ុន GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៧ និងឆ្នាំ២០១៨) ពីស្ថាប័នកំពូល MONDE SELECTION ក្រុមហ៊ុនបានរៀបចំព្រឹត្តិការប្រគុំតន្ត្រីដ៏ធំសម្បើមនិងអស្ចារ្យនៅមុខមហោស្រពកោះពេជ្រ ដោយមានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងនៅផលិតកម្មរស្មីហង្សមាស និងវត្តមានកំពូលតារាចម្រៀងអន្តរជាតិលោក MATTEO ម្ចាស់បទ PANAMA ក៏ចូលរួមផងដែរ។ ក្នុងរាត្រីដ៏អស្ចារ្យនេះដែរ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក ឆន សុវណ្ណរាជ បានធ្វើអោយទស្សនិកជនស្រែកហ៊ោកញ្ច្រៀវពេញឆាកតន្ត្រី កាន់តែធ្វើអោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកាន់តែសប្បាយរីករាយផងដែរ៕
May 13, 2018 - កីឡា
នារាត្រីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនកុះករបាននាំគ្នាសម្រុកមកកោះពេជ្រ ដើម្បីមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ដែលបានរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរ GANZBERG ដើម្បីអបអរសាទរឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះមានការចូលរួមយ៉ាងច្រើនពីសំណាក់តារាចម្រៀងប្រុសស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ហើយវត្តមានរបស់កញ្ញា ឱក សុគន្ធកញ្ញា នារាត្រីនេះបានឡើងបកស្រាយចម្រៀងចំនួន៥បទជាប់គ្នាមានទាំងចង្វាក់រ៉ូមែនទិក និងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកចូលរួមទស្សនារាំលេងយ៉ាងសប្បាយរីករាយ មិនចាញ់បទចម្រៀងដ៏ល្បី PANAMA នោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION
May 13, 2018 - កីឡា
កម្មវិធីប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដ៏ធំអស្ចារ្យរបស់ក្រុមហ៊ុន GANZBERG នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅមុខមហោស្រពកោះពេជ្រ ដើម្បីអបអរសាទរក្រុមហ៊ុនឈ្នះបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះផងដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងជាតិល្បីឈ្មោះជាច្រើនដួងប្រចាំផលិតកម្មរស្មីហង្សមាស ហើយជាពិសេសនោះគឺវត្តមានតារាចម្រៀងលំដាប់អន្តរជាតិគឺលោក MATTEO ម្ចាស់បទ PANAMA ដែលបានធ្វើដំណើរពីប្រទេសរ៉ូមានី។ គ្រាន់តែលោក MATTEO បង្ហាញវត្តមាននៅលើឆាកតន្ត្រីភ្លាម បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាផ្ទាល់នៅមុខមហោស្រពកោះពេជ្របាននាំគ្នាស្រែកហ៊ោកញ្ចៀវយ៉ាងសប្បាយរីករាយ ជាពិសេសនោះគឺបងប្អូននាំគ្នារាំតាមចង្វាក់ភ្លេង PANAMA ដ៏ល្បីល្បាញកក្រើកកោះពេជ្រតែម្តង៕
May 12, 2018 - កីឡា
នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីប្រគុំតន្ត្រីដ៏ធំអស្ចារ្យ នៅមុខមហោស្រពកោះពេជ្រ ដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងជាតិជាច្រើនប្រចាំផលិតកម្មរស្មីហង្សមាស ថែមទាំងមានវត្តមានរបស់កំពូលតារាចម្រៀងលំដាប់ពិភពលោក ម្ចាស់បទ PANAMA គឺលោក Matteo ថែមទៀតផង។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION ហើយការប្រគុំតន្ត្រីនេះផងដែរ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋប្រុសស្រីជាច្រើននាំគ្នាមកចូលទស្សនាយ៉ាងច្រើនកុះករយ៉ាងសប្បាយរីករាយ ហើយយប់នេះគ្រាន់តែបើកឆាកការប្រគុំតន្ត្រីភ្លាម បងប្អូននាំគ្នាស្រែកហ៊ោរយ៉ាងខ្លាំងជាមួយនឹងការបង្ហាញក្បាច់រាំ ជាមួយក្រុមរាំរហូតដល់ទៅ១០០នាក់នៅលើឆាកតន្ត្រី ធ្វើឲ្យកក្រើកឆាកតន្ត្រីតែម្តង៕
May 12, 2018 - កីឡា
នារាត្រីថ្ងៃទី១២ ខែឧសភា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើននាំគ្នាសម្រុកទៅកាន់កោះពេជ្រ ចូលរួមទស្សនាការប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG MEDAL TOUR CONCERT 2018 ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ GANZBERG។ គ្រាន់តែវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះលោក ជីដេវីត និងកញ្ញា ទេព បូព្រឹក្ស បង្ហាញវត្តមាននៅលើឆាកតន្ត្រីភ្លាម បកស្រាយចម្រៀងមួយអស់ដៃ ធ្វើឲ្យបងប្អូនអ្នកចូលរួមទស្សនាសប្បាយរីករាយយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា នៅយប់នេះដែរ លោក Matteo ម្ចាស់បទ PANAMA នឹងច្រៀងផ្ទាល់នៅលើឆាកប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ក្នុងនោះក៏មានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ចូលរួមយ៉ាងច្រើនផងដែរ
May 12, 2018 - PR
អស្ចារ្យទៀតហើយលើកនេះ ដែលនិមិត្តរូបរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ត្រូវបានធ្វើឡើងយ៉ាងធំស្កឹមស្កៃនៅលើទឹកដីកោះពេជ្រសម្រាប់ទទួលបងប្អូនយុវវ័យយើងក្នុងការប្រគំតន្ត្រីប៉ាណាម៉ា ថ្ងៃទី12 ឧសភានេះ។ ការប្រគំតន្ត្រីនេះមានសុទ្ទតែកំពូលតារាល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាអន្តរជាតិគឺម្ចាស់បទប៉ាណាម៉ា លោក ម៉ាតេអូ ដែលជាបទចម្រៀងកំពុងមានការគាំទ្រពីយុវវ័យគ្រប់មជ្ឈដ្ឋាន។ ក្រៅពីការប្រគំតន្ត្រីដែលមានការសម្ដែងប្លែកៗជាច្រើនហើយនោះ ក៏មានការរៀបចំប្លែកៗជាច្រើនទៀតផងដូចជា អាវភ្លើង ប៊ូសស្ត្រង ការរាំប្លែកៗជាមួយតារាល្បីៗប្រចាំប្រទេសយើង និងតារាបរទេស ក្នុងនោះក៏មាននិមិត្តសញ្ញាលោហ្គូរបស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង គឺរូបមនុស្សសាច់ដុំសង្ហារត់ពោពេញដោយកំលាំងខ្លាំងក្លាត្រូវបានសាងសង់ឡើងយ៉ាងធំស្កឹមស្កៃដែលមានកម្ពស់រហូតដល់ជិត១០ម៉ែត្រឯណោះ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានរៀបចំការប្រគំតន្ត្រីអន្តរជាតិដ៏ធំមួយ នាថ្ងៃទី១២ ឧសភា នៅទីក្រុងកោះពេជ្រ ដោយនាំយកទាំងតារាល្បីៗក្នុងស្រុកនិងក្រៅស្រុកជាច្រើនមកចូលរួម៕
May 12, 2018 - PR
រាជធានីភ្នំពេញ ឆ្នាំ ២០១៨៖ នេះគឺជាគម្រោងសណ្ឋាគារបែបលក្ខណ:ទំនើបប៊ូទិក មានកំពស់ប្រាំបីជាន់ និង ផ្តល់សេវាកម្មពេញលេញ និងរស់រវើក ស្ថិតក្នុងទីតាំងទេសចរណ៍ដែលមានភាពមមាញឹកបំផុតនៅសហរដ្ឋ អាមេរិក។ ការអភិវឌ្ឍបែបទំនើបកម្ម និងតាមបែបបទជីវិតរស់នៅដ៏ថ្មីថ្មោងនេះ គឺមានទីតាំងយ៉ាងជិតបង្កើយ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម និងសំបូរបែបដោយបរិយាកាសកម្សាន្តសប្បាយរួមមាន តំបន់ ហូលីវូដ (Hollywood) មជ្ឈមណ្ឌលកម្សាន្ត (Highland) និងតំបន់ដែលមានសម្បូរបែបដោយជីវិតពេលរាត្រី ឡូស អែនជេឡេស (Los Angeles)។ ភាពរំភើបញាប់ញ័រ ប្រកបដោយថាមពល ហើយសហគមន៍ប្រកបដោយភាពស្រស់ស្រាយនេះ នឹងអាចជួយបន្ថែមភាពស្រមើស្រមៃរបស់លោកអ្នកឲ្យក្លាយជាការពិតបាន។ នេះគឺជាការក្រលេកមើលជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ទៅលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចុងក្រោយបំផុតនៅហូលីវូដ និងជាគម្រោង ដែលមានការទទួលស្គាល់សម្រាប់ កម្មវិធី
May 12, 2018 - អន្តរជាតិ
បរទេស ៖ មកដល់ថ្នាក់មហាវិទ្យាល័យក្នុងប្រទេសមួយចំនួនគេមិនបានកំណត់ឯកសណ្ឋានអោយនិសិត្សស្លៀកពាក់ទៀតនោះទេ ពោលគឺពួកគេអោយជ្រៀសរើសស្ទាយស្លៀកពាក់បានស្រេចនឹងចិត្តរបស់ខ្លួន។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយព័ត៌មានហួសចិត្តមួយ ដែលនិសិត្សស្រីម្នាក់បានដោះសម្លៀកបំពាក់របស់ខ្លួនចេញពេលកំពុងធ្វើបទបង្ហាញ បន្ទាប់ពីសាស្រ្តាចារ្យម្នាក់បានសួរនាំពីបញ្ហាការស្លៀកពាក់មិនសូវវសមរម្យរបស់នាងក្នុងការឡើងមកធ្វើបទបង្ហាញនេះ។ និសិត្សស្រីម្នាក់នោះមានឈ្មោះ Letitia Chai រៀននៅសាកលវិទ្យាល័យ Cornell នាទីក្រុង New York សហរដ្ឋអាមេរិក។ នាក្នុងថ្ងៃធ្វើបទបង្ហាញនោះនាងបានស្លៀកអាវដៃវែងពណ៌ខៀវជាមួយនឹងខោខូវប៊យជើងខ្លី សាស្រ្តាចារ្យវាយតម្លៃបានបង្ហាញភាពមិនពេញចិត្តនិងបានសួរនាំនាងទាក់ទងនឹងការស្លៀកពាក់បែបនេះវាសមរម្យរឺទេក្នុងការមកធ្វើបទបង្ហាញ។ គាត់បានបន្ថែមទៀតថា សាលាពិតជាមិនបានកំណត់មែនថាតម្រូវអោយនិសិត្សស្លៀកបែបណានោះ តែនិសិត្សខ្លួនឯងគួរតែយល់ថាគួរស្លៀកពាកក់បែបណាក្នុងកាលៈទេសៈណានោះ។ ជាមួយនឹងប្រតិកម្មអវិជ្ជមានជាមួយនឹងសម្លៀកបំពាក់ខ្លួននិសិត្សស្រី Letitia Chai បានដោះសម្លៀកបំពាក់ចេញនៅពេលកំពុិុងតែធ្វើបទបង្ហាញនោះតែម្តង។ សាស្រ្តាចារ្យក៏បានចោទសួរនាងថា”ម្តាយរបស់នាងនឹងគិតយ៉ាងណា?” នាងក៏បានឆ្លើយតបភ្លាមៗទៅកាន់សាស្រ្តាចារ្យវវិញដែរថា ” ម្តាយខ្ញុំជាសាស្រ្តាចារ្យបង្រៀនពីផ្លូវភេទនិងយេនឌ័រនាងមិនមានបង្ហាញអ្វីីការស្លៀកពាក់ខ្ញុំនោះទេ”។ និសិត្ស១១នាក់ក្និងចំនោម១៤នាក់ដែលមានវត្តមានក្នុងថ្នាក់បង្រៀនរបស់សាស្រ្តាចារ្យ Maggor បានលើកឡើងថា “ពួកគេយល់ស្របនឹងការបកស្រាយលើបទបង្ហាញដំបូងរបស់នាងដែលនិយាយពីវិជ្ជាជីវៈ ជាជាងការសម្លឹងមើលរបស់បុរស”។
May 12, 2018 - PR
អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ ពេលនេះបានមកដល់ហើយ។ បើយោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនOPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី១២ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៨នេះ។ ចំពោះរាល់ការកុម្ម៉ងទុកមុននូវOPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់៥មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ Sim Smart (លេខពិសេស) តម្លៃ$59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រកាមេរ៉ា
May 12, 2018 - កីឡា
លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានបង្ហាញគោលជំហរបស់លោកថា៖ លោកជឿជាក់ថាខ្សែប្រយុទ្ធ Sergio Aguero នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបនៅក្នុងរដូវកាលក្រោយ ប៉ុន្ដែលោកមិនអាចប្រាកដថា Aguero ចង់ធ្វើយ៉ាងណាទេ។ យោងតាមសារពត៌មានជាច្រើនបានចុះផ្សាយអោយដឹងថា៖ ក្លឹប Atletico Madrid កំពុងទាក់ទងខ្សែប្រយុទ្ធ Sergio Aguero ត្រលប់ទៅកាន់ទឹកដី Madrid វិញហើយគ្រោងនឹងចុះហត្ថលេខាទិញខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខដើម្បីទុកជំនួសដំណែងខ្សែប្រយុទ្ធ Antoine Griezmann ដែលគេរំពឹងទុកថានឹងចាកចេញពី AT Madrid ទៅកាន់ Barcelona នៅក្នុងរដូវកាលក្រោយ។ នៅចុងរដូវកាលនេះលោក Pep Guardiola
May 12, 2018









