- Khmernote Media
- បច្ចេកវិទ្យា
ក្រុមហ៊ុន Asus នឹងចេញស្មាតហ្វូនហ្គេមក្រោមម៉ាក ROG (Republic of Gamers) ក្នុងពេលឆាប់ៗនេះ? ប្រាកដណាស់! បន្ទាប់ពីក្រុមហ៊ុន Razer បានប្រកាសស្មាតហ្វូនផ្តោតលើហ្គេមរបស់ខ្លួនបន្ទាប់ពីម៉ូដែល Black Shark របស់ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន ZTE Nubia Red Magic បានលេចឡើង។ ប៉ុន្តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះសម្រាប់ពេលនេះ។ វាហាក់បីដូចជាមានក្រុមហ៊ុនផលិតឧបករណ៍កុំព្យូទ័រដ៏ល្បីល្បាញដែលកំពុងលោតលើទូរស័ព្ទដៃដោយសាកល្បងសំណាងរបស់ពួកគេនៅក្នុងពិភពស្មាតហ្វូន។ Hardware នៃកុំព្យូទ័រ PC ត្រូវបានលក់អស់រយៈពេលជាច្រើនឆ្នាំមកហើយដូច្នេះហេតុអ្វីបានជាស្មាតហ្វូនហ្គេមមិនទទួលបានជោគជ័យផងដែរ? ទាំងអស់នេះមានលក្ខណៈសមហេតុផលហើយបើយោងតាមប្រភពរបស់ក្រុមហ៊ុន Asus បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមស្មាតហ្វូនដែលផ្តោតលើហ្គេមរបស់ខ្លួននៅព្រឹត្តិការណ៍ Computex នៅតៃវ៉ាន់នៅថ្ងៃទី 5 ដល់ថ្ងៃទី
May 12, 2018 - អន្តរជាតិ
បរទេស ៖ វាមិនមែនត្រឹមតែជាក្តីស្រមៃដូចពីមុនទៀតនោះទេជាមួយនឹងសម័យកាល xដែលមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកវេជ្ជសាស្រ្តដូចសព្វថ្ងៃនេះ អ្នកជម្ងឺអាចមានសង្ឃឹមច្រើនក្នុងការទទួលបានការព្យាបាលអ្វីមួយអោយជាដូចដើម។ ប្រភពព័ត៌មានដ៏ល្បីរបស់ពិភពលោក CNN បានចុះផ្សាយពីករណីមិនគួរអោយជឿមួយ ដែលគ្រូពេទ្យម្នាក់ជួយបបង្កើតត្រចៀកពិតមួយ អោយស្រ្តីរងគ្រោះដែលបានបាត់បង់ត្រចៀកម្ខាងដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកស្រី Shamika Burrage បានរួចជីវិតពីក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីជាង២ឆ្នាំមុន តែអ្វីដែលរំជួលចិត្តនោះគឺនាងត្រូវបានបាត់បង់ត្រចៀកខាងឆ្វេងម្ខាង។ តែកាលពីពេលថ្មីនេះនាងមានសង្ឃឹមថានឹងអាចទទួួលបានត្រចៀកពិតមួយ តាមវិធីសាស្រ្តមិនធម្មតាមួយ។ ការបង្កើតត្រចៀកពិតថ្មីនេះត្រូវបានធ្វើឡើងដោយលោកគ្រូពេទ្យកែសម្ផស្សម្នាក់នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ពនៅក្នុងរដ្ឋ Texas ។ គ្រូពេទ្យម្នាក់នេះបានប្រមូលនៅកម្ចេចកម្ទីឆ្អឹងជំនីខ្ចីរបស់ស្រ្តីរងគ្រោះ ទៅបង្កើតជាគ្រោងត្រចៀកថ្មីមួយ ហើយអោយវាលូតលាស់នៅក្រោមស្បែកដើមដៃរបស់នាង។ បន្ទាប់មកលោកវេជ្ជបណ្ឌិត William Beaumont បានធ្វើការរផ្លាស់ប្តូរត្រចៀកនោះពីលើដៃទៅនៅលើតាំងចាស់នៃត្រចៀកដែលបាត់បង់នោះបានដោយជោគជ័យ។ លោកវេជ្ជបណ្ឌិត William Beaumont បាននិយាយបច្ចេកទេសនេះត្រូវបានប្រើជាលើកដំបូងហើយនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ពនេះ។ អ្វីដែលជាគុណសម្បត្តិធំបំផុតនៃបច្ចេកទេសថ្មីមួយនេះគឺ វាបានកាត់បន្ថយស្នាមសន្លាកនៅជុំវិញត្រចៀក ហើយត្រចៀកនោះត្រូវគេអះអាងថា
May 12, 2018 - អន្តរជាតិ
ស្កតឡែន៖ បច្ចេកទេសបំដៅទឹកដោះឲ្យកូនគោថ្មីមួយត្រូវបានគេចែករំលែកពេញបណ្តាញសង្គម និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បច្ចេកទេសថ្មីនេះត្រូវបានអនុវត្តកសិករប្តីប្រពន្ធមួយគូរស់នៅក្នុងប្រទេសស្កតឡែន។ បច្ចេកទេសថ្មីនេះគឺថា កសិកខាងលើបានយកអាវទ្រនាប់ចាស់ៗទៅពាក់នៅដោះរបស់សត្វគោ។ កសិករប្តីប្រពន្ធទាំងពីរនាក់នេះបានឲ្យដឹងថា វិធីនេះមានគុណសម្បត្តិជាច្រើនដូចជាងាយស្រួល មិនចាំបាច់ចំណាយពេលនៅច្របាច់ទឹកដោះ និងផ្តល់សុខភាពល្អដល់មេគោទៀត ព្រោះថាក្រណាត់អាវទ្រនាប់ទន់មិនបង្កឲ្យមានការឈឺចាប់ និងមានបញ្ហារលាកដោះរបស់មេគោ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានព្យាយាមយកវិធីនេះទៅអនុវត្តនៅឯកសិដ្ឋានចិញ្ចឹមគោររបស់ពួកគេ។ ការច្របាច់យកទឹកដោះដោយដៃនៅតែអាចយកបាន ប៉ុន្តែវាអាចមានហានិភ័យផងដែរ ដោយសារការពាក់អាវទ្រនាប់នេះ អាចឲ្យគោមានអារម្មណ៍មិនស្រួល ឬមិនទំលាប់ ហើយវាធាក់យើងឲ្យរបួសផងដែរ៕ អត្ថបទ៖ ភក្តិី ប្រភព៖ bbc
May 12, 2018 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសធ្វើនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការស្នើរសុំផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់បម្រើការចុះបញ្ចីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅ។ ចំណុចដែលមានការកែប្រែ និងបន្ថែមថ្មីនៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានដូចជា៖ + បន្ថែម QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងនៃសន្លឹកវិញ្ញាបនបត្រ + ត្រូវបានដកចេញនូវពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចៗ ព្រាលៗនៅលើសន្លឹកវិញ្ញាបនបត្រមុន + បានបញ្ចូននូវរូបផែនទីនៃព្រះរាជាណាចក្រកម្ពុជា ជាទម្រង់ព្រាលៗនៅកណ្តាលសន្លឹកវិញ្ញាបនបត្រ និងពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចព្រាលៗលក្ខណៈជាខ្សែបន្ទាត់កាត់ទទឹង ពេញផ្ទៃនៃផែនទី និងពាក្យ
May 12, 2018 - កីឡា
ខ្សែប្រយុទ្ធ Mohamed Salah បានទទួចថារដូវកាលនេះគ្រាន់ជាការចាប់ផ្ដើមដំបូងរបស់លោកនៅឯ Liverpool តែប៉ុណ្ណោះ ទោះបីជាមានការអះអាងជាច្រើនថាគាត់នឹងចូលរួមជាមួយក្រុម Real Madrid ក៏ដោយនៅក្នុងរដូវកាលក្រោយ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ស៊ីបរូបនេះចង់បន្ដស្នាក់នៅជាមួយនឹងក្លឹបហង្សក្រហម Liverpool ក្នុងរយៈពេលជាច្រើនឆ្នាំទៀត ដោយមិនទាន់គិតអំពីរឿងចង់ចាកចេញពីក្លឹបហង្សក្រហម Liverpool ឡើយ។ នៅក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធ Mohamed Salah បានសុតបញ្ចូលទីអោយក្លឹបហង្សក្រហម Liverpool គ្រប់ការប្រកួតដល់ទៅ 43 គ្រាប់ឯណោះ។ បន្ទាប់ពីខ្សែប្រយុទ្ធ Salah បង្ហាញទំរង់លេងល្អនៅក្នុងក្លឹបហង្សក្រហម Liverpool មានក្លឹបធំៗជាច្រើននៅក្នុងទ្វីបអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ចង់បាន Salah នៅក្នុងពេលបញ្ចប់រដូវកាលនេះរួមមានទាំងក្លឹបអធិរាជសរ Real Madrid ផងដែរ។
May 11, 2018 - កីឡា
យោងតាមសារពត៌មាន Daily Mail បានចេញផ្សាយអោយដឹងថា៖ ក្លឹបហង្សក្រហម Liverpool ក្លាយជាក្លឹបចុងក្រោយដែលប្រកាសចូលរួមប្រជែងដណ្ដើមខ្សែបម្រើប្រយុទ្ធ Malcom ពីក្លឹប Bordeaux នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរំពឹងទុកថាគឺជាកីឡាករចុងក្រោយដែលក្លឹបហង្សក្រហម Liverpool ដាក់ចូលបញ្ជីឈ្មោះកីឡាករដែលក្លឹបត្រៀមតាមប្រមាញ់នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ កីឡាករសំខាន់ៗដែលក្លឹបហង្សក្រហម Liverpool ត្រៀមតាមប្រមាញ់នៅក្នុងពេលបញ្ចប់រដូវកាលនេះមានដូចជា៖ ខ្សែបម្រើប្រយុទ្ធ Malcom ខ្សែបម្រើប្រយុទ្ធ Christian Pulisic និងខ្សែប្រយុទ្ធ Leon Bailey។ តម្លៃខ្លួនរបស់ខ្សែបម្រើប្រយុទ្ធ Malcom ត្រូវបានអ្នកវិភាគរំពឹងទុកថាអាចនឹងមានតម្លៃចន្លោះពី 40 ទៅ 50លានផោន។ ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះក៏ត្រូវបានក្លឹបធំៗដូចជា Manchester United, Tottenham Hotspur និង Arsenal
May 11, 2018 - កីឡា
ក្លឹប Napoli របស់លីគកំពូលអ៊ីតាលីគ្រោងនឹងលក់ខ្សែបម្រើ Jorginho នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយក្លឹបមេឃខៀវ Manchester City អាចនឹងត្រៀមទិញខ្សែបម្រើរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ក្លឹប Napoli អាចនឹងលក់ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះនៅក្នុងតម្លៃផ្ទេរដល់ទៅ 53លានផោន លើសពីនេះទៅទៀត ក្លឹបមេឃខៀវ Manchester City បានតាមដានទំរង់លេងរបស់ខ្សែបម្រើរូបនេះអស់រយៈពេល 1 រដូវកាលមកហើយ ជាពិសេសក្លឹបមេឃខៀវ Manchester City អាចនឹងទិញខ្សែបម្រើរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។ ខ្សែបម្រើ Jorginho គឺស្ថិតនៅក្នុងគោលដៅសំខាន់របស់ក្លឹបមេឃខៀវ Manchester City ដែលសមត្ថភាពរបស់ខ្សែបម្រើរូបនេះអាចជួយពង្រឹងតំបន់បម្រើអោយកាន់តែខ្លាំងមួយកម្រិតទៀត។ ក្រៅពីការចង់បានរបស់ក្លឹបមេឃខៀវ Manchester City មានក្លឹបយក្សអង់គ្លេសជាច្រើនដូចជាក្លឹប Arsenal,
May 11, 2018 - អន្តរជាតិ
ខណៈពេលដែលនារីចូលចិត្តធ្វើការតុបតែងមុខ ហេតុនេះពួកគេក៏គួរតែស្វែងយល់ពីរបៀបនៃការតុបលាងវាចេញដូចគ្នា។ ដោយមានអ្នកជំនាញបានលើកឡើងថាបើសិនជានារីធ្វើការគេងទាំងមិនបានសំអាតមុខឲ្យស្អាតនោះ វាធ្វើឲ្យប៉ះពាល់ដល់ស្បែកមុខជាខ្លាំង។ ហេតុនេះអ្នកគួរតែរៀនឲ្យចេះពីវិធីនៅក្នុងការជូតសំអាតគ្រឿងតុបតែងមុខដោយវិធីងាយៗទាំងនេះ៖ ១. ប្រេងដូង៖ នេះជាវិធីមួយដ៏មានប្រសិទ្ធភាពជាពិសេសនៅតំបន់ភ្នែករបស់អ្នក ដូចជាម៉ាស្ការា និង Eyeliner។ ដោយអ្នកគ្រាន់តែយកប្រេងដូងដាក់នៅលើក្រណាត់ស្អាតហើយយកមកជូតស្រាលនៅលើផ្ទៃមុខជាការស្រេច។ ២. ទឹកដោះគោ និងប្រេងអាល់ម៊ុន៖ អ្នកគ្រាន់តែលាយប្រេងអាល់ម៊ុន២ ទៅ៣ដំណក់ចូលទៅក្នុងទឹកដោះគោរួចលាយឲ្យសព្វទើបយកមកលាបនៅពីលើផ្ទៃមុខ។ វាមិនត្រឹមតែជួយសំអាតស្បែកមុខបានប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកមុខមានសំណើមទៀតផង។ ៣. ទឹកឃ្មុំ និង Baking Soda៖ យកទឹកឃ្មុំបន្ដិចទៅចាក់នៅលើក្រណាត់ស្អាតមួយ បន្ទាប់មកលាយម៉្សៅសូដាពីលើបន្ដិច ដែលវិធីបែបនេះអាចសំអាតរាល់ការតុបតែងមុខក្រាស់ៗ ក៏ដូចជាការតុបតែងមុខបែបដិតបានស្អាតល្អ។ ៤. ប្រេងអូលីវ និងប្រទាលកន្ទុយក្រពើ៖ វិធីបែបនេះសំរាប់អ្នកដែលឆាប់មានប្រតិកម្មស្បែកមុខ ជាពិសេសវាជួយចិញ្ចឹមស្បែកមុខអ្នកបានយ៉ាងល្អ។ ៥. ប្រេង
May 11, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះនៃការទទួលទាន ឬប្រើប្រាស់គ្រាប់ជី ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើនរបស់វាចំពោះសុខភាព ៖ – គន្លឹះនៃការទទួលទាន ឬប្រើប្រាស់គ្រាប់ជី ៖ បរិមាណនៃគ្រាប់ជីដែលត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងមួយថ្ងៃ គឺប្រមាណត្រឹមតែពី ៣ ទៅ ៤ ស្លាបព្រាបាយ ប៉ុណ្ណោះ។ ទោះជាយ៉ាងណា អ្នកគួរចាប់ផ្ដើមជាមួយនឹងបរិមាណបន្តិចបន្តួចបានហើយក្នុងមួយថ្ងៃ ក៏ព្រោះគ្រាប់ជីមានផ្ទុកនូវជាតិសសៃ ហើយវាអាចផ្ដល់ឥទ្ធិពលខុសៗគ្នាចំពោះរាងកាយបុគ្គលម្នាក់ៗតាមរបៀបដែលពួកគេអាចទប់ទល់នឹងជាតិសសៃ fiber។ គ្រាប់ជីអាចត្រូវបានទទួលទានទាំងឆៅតែម្ដង ឬត្រាំក្នុងទឹកធម្មតា ឬទឹកផ្លែឈើ បន្ថែមពីលើនំដុត ស៊ុប ចាហ៊ួយ យ៉ាអួរ បន្លែផ្សេងៗ ឬលាយជាមួយនឹងទឹកផ្លែឈើក្រឡុកក៏បាន។ ទោះជាយ៉ាងណា អ្នកគួរតែធ្វើការត្រាំគ្រាប់ជីសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ដើម្បីឲ្យវារីកមាឌពេញលេញសឹន សឹមទទួលទានតាមក្រោយ។ ប្រសិនបើអ្នកទទួលទានគ្រាប់ជីស្ងួត ឬឆៅនោះវានឹងស្រូបយកនូវជាតិសំណើម ឬជាតិទឹកពីក្នុងពោះវៀនដែលអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាខ្សោះជាតិទឹក ឬទល់លាមក
May 11, 2018 - អន្តរជាតិ
នៅក្នុងចំនីអាហារនីមួយៗមានសារធាតុចិញ្ចឹម ក៏ដូចជាប្រូតែអ៊ីនមិនដូចគ្នានោះទេ ហេតុនេះអ្នកគួរតែធ្វើស្វែងយល់ឲ្យបានច្បាស់។ ជាពិសេសអ្នកចង់សម្រកទម្ងន់អ្នកគួរតែយល់ដឹងពីជាតិកាឡូរីនៅក្នុងអាហារ បើសិនជាអ្នកមិនមានពេល រឺក៏ខ្ជិលនៅក្នុងការធ្វើលំហាត់ប្រាណ។ ខាងក្រោមនេះគឺជាជាតិកាឡូរីនៅក្នុងអាហារដែលអ្នកតែងតែញ៉ាំជាញឹកញាប់៖ ១. គ្រាប់អាល់ម៊ុនជាមួយនឹងស្ករគ្រាប់jelly មួយក្ដាប់ដូចគ្នា ២. ដំលូងបារាំងជាមួយនឹងPastries មានបរិមាណដូចគ្នា ៣. ទឹកសុទ្ធធម្មតាជាមួយនឹងទឹកផ្លែឈើ ៤. ស្ករសូកូឡាពាក់កណ្ដាល និង មួយដុំពេញ ៥. Salad៖ បន្លែមួយចានដូចគ្នាប៉ុន្ដែមានជាតិកាឡូរីខុសគ្នា ដោយសារតែបរិមាណវាមិនដូចគ្នាទេ អ្នកគួរតែកំណត់បរិមាណមួយដែលសមស្របសម្រាប់អ្នក ៦. America’s Milkជាមួយនឹង Flat White ៧. សូកូឡាទឹកដោះគោ និង សូកូឡាខ្មៅ ៨. ទឹកដោះគោសូកូឡា
May 11, 2018









