- Khmernote Media
- សង្គម
លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកំណើនអ្នកទេសចរណ៍ជនជាតិចិន ដែលចូលមកទស្សនាកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់ នេះយោងតាមស្ថិតិនៅឆ្នាំ២០១៦ កម្ពុជា ទទួលភ្ញៀវទេសចរណ៍ចិនចំនួនជាង៦៧ម៉ឺននាក់ , នៅឆ្នាំ២០១៧ មានចំនួន៩១ម៉ឺននាក់ និង គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ចិន បានកើនឡើងដល់ជាង៥០ម៉ឺននាក់ហើយ ។ លោក លី ជីជា បានមានប្រសាសន៍ទៀតថា តាមអត្រាកំណើននេះ អាចនាំឱ្យគោលដៅទេសចរណ៍ របស់កម្ពុជា ទទួលភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ សមតាមបំណងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាចង់បាន និងកំពុងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបានយ៉ាងតិច២លាននាក់នៅឆ្នាំ២០២០នោះ ខណៈដែលភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់ ដែលកម្ពុជាចង់បាននោះ នឹងមកដល់កម្ពុជានៅមុនឆ្នាំ២០២០
May 11, 2018 - រថយន្ត
កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ដទំនើប Rolls-Royce ទើបតែបានប្រកាសជាផ្លូវការនូវប្រភេទរថយន្ដ SUV ដំបូងបង្អស់របស់ខ្លួន ក្នុងរយៈពេល 114ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រ។ រថយន្ដប្រភេទ SUV ដំបូងបង្អស់នេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Cullinan ហើយវាពិតជាទំនើប និងថ្លៃថ្លូរបំផុត។ ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Rolls-Royce លោក Peter Schwarzenbauer បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងបានកំណត់ស្ដង់ដារថ្មីដោយបង្កើតប្រភេទរថយន្ដថ្មីសម្រាប់អតិថិជន និងតម្រូវការទូទាំងពិភពលោក។ ចំពោះការផ្សងព្រេង និងតម្រូវការរថយន្ដប្រណិត យើងជឿជាក់ថា Cullinan និងជួយពួកគេសម្រេចរាល់អ្វីដែលចង់បាន។” ជាងមួយទសវត្សរ៍កន្លងមក អ្នកប្រើប្រាស់រថយន្ដលើពិភពលោកពិតជាមានតម្រូវការរថយន្ដធន់ធំ និង SUV ខ្លាំងណាស់ ហើយការផ្លាស់ប្ដូររបស់យើងនេះ គឺស្របតាមតម្រូវការ ក៏ដូចគ្នាទៅនឹងរថយន្ដស្ព័រផ្សេងទៀតដូចជា Jaguar,
May 11, 2018 - អន្តរជាតិ
ទីក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានប្រកាសជាសាធារណៈតាមបណ្តាញសង្គម Twitter ផ្លូវការ របស់គាត់ថា គាត់នឹងចូលរួមកិច្ចប្រជុំមួយជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន នៅក្នុងថ្ងៃ១២ ខែមិថុនា ខាងមុខនេះ នៅឯប្រទេសសឹង្ហបុរី។ ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ដូណល់ត្រាំ បានធ្វើការស្វាគមន៍ អ្នកទោសអាមេរិក៣នាក់ ដែលទើបនឹងត្រូវដោះលែងចេញពីគុកក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ជំនួបជាប្រវត្តិសាស្រ្តនេះត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ គេរំពឹងថា ក្រោយកិច្ចប្រជុំនេះបានបញ្ជប់ សន្តិភាពរបស់ពិភពដែលគ្មានសង្គ្រាមនុយក្លែអ៊ែ នឹងកើតមានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
May 11, 2018 - អន្តរជាតិ
ចិន៖ ដើម្បីឆ្លើយតបនៅនឹងតម្រូវការរបស់អ្នកធ្វើដំណើរក្នុងទីក្រុងដែលកំពុងតែកើនឡើងយ៉ាងគំហុកនោះ រដ្ឋាភិបាលចិនបានព្យាយាមបង្កើតនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈថ្មីៗ និងទំនើបៗជាច្រើនប្រភេទ។ តួរយ៉ាងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានកំពុងដាក់ដំណើរការសាកល្បងនូវរថភ្លើងកូនកាត់ ឬអ្នកខ្លះហៅរថយន្តក្រុងប្រភេទវែងប្រកបដោយភាពជោគជ័យហើយ។ រថភ្លើងកូនកាត់ ឬរថយន្តក្រុងវែងនេះ គឺអាចបើកនៅលើផ្លូវធម្មតាបាន ដោយមិនតម្រូវឲ្យបើកនៅលើផ្លូវដែកដូចរថភ្លើងទូទៅនោះទេ។ វាត្រូវបានគេបំពាក់ទៅដោយ Sensor ដើម្បីធ្វើការកំណត់វិមាត្រផ្លូវសម្រាប់ធ្វើដំណើរ ហើយវាមិនត្រូវការអ្នកបើកបរផ្ទាល់ដូចរថយន្តក្រុងធម្មតានោះទេ។ រថភ្លើងកូនកាត់នេះមិនស៊ីប្រេងសាំងច្រើនដូចរថយន្តក្រុងធម្មតាទេ ហើយក៏មិនបង្កផល់ប៉ះពាល់ដល់បរិស្ថានច្រើនដែរ។ ចំពោះតម្លៃក្នុងការជិះរថភ្លើងកូនកាន់នេះវិញនឹងធូរថ្លៃជាងការធ្វើដំណើរតាមរថយន្តក្រុងធម្មតាទៀតផង។ មកទល់នឹងពេលនេះ ប្រជាពលរដ្ឋចិនជាច្រើនកំពុងរងចាំការដាក់ដំណើរការរថភ្លើងកូនកាត់នេះជាផ្លូការ៕ អត្ថបទ៖ ភក្តី ប្រភព៖ medium
May 11, 2018 - អន្តរជាតិ
– របៀបធ្វើតែសំបកចេក ៖ ជាដំបូង ព្យាយាមប្រើប្រាស់សំបកចេកណាដែលទុំខ្លាំង។ កាន់តែទុំកាន់តែល្អ ខណៈដែលសំបកនឹងប្រែជាកាន់តែស្ដើង និងផ្អែម ដោយសារតែអ័រម៉ូនរុក្ខជាតិធម្មជាតិម្យ៉ាងហៅថា ethylene ដែលបញ្ចេញដោយផ្លែឈើដូចជា ផ្លែចេក នៅពេលទុំ។ ដើម្បីទទួលបានតែសំបកចេក អ្នកប្រើប្រាស់សំបកចេកមួយផ្លែដែលអ្នកទើបនឹងទទួលទានសាច់រួច ឬប្រើប្រាស់ផ្លែចេកទាំងមូលតែម្ដង។ ប្រសិនបើអ្នកចង់ប្រើប្រាស់ចេកទាំងមូល ចូរកាត់ផ្នែកខាងចុងទាំងសងខាននៃផ្លែចេកចេញជាមុនសិន។ ដាក់សម្បក ឬផ្លែចេកធម្មជាតិទាំងមូលចូលក្នុងឆ្នាំងមួយ ហើយដាក់ដាំពុះជាមួយនឹងទឹកធម្មតាចំនួន ៣ ពែងសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកចាក់ទឹកសំបកចេកចូលក្នុងកែវមួយ និងទុកចោលដល់ចុះត្រជាក់ក្ដៅឧណ្ហៗសិន សឹមទទួលទាន។ – អត្ថប្រយោជន៍នៃតែសំបកចេក ៖ ១. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងលើកកម្ពស់សុខភាពបេះដូង ៖ កម្រិតខ្ពស់នៃកូឡេស្តេរ៉ូលនឹងត្រូវបានកាត់បន្ថយ
May 10, 2018 - អន្តរជាតិ
យុវវ័យសម័យថ្មីកំពុងតែពេញនិយមជាមួយនឹងពណ៌ខ្មៅ ដែលធ្វើឲ្យមើលមកពួកគេមានភាពទាន់សម័យ និងមានភាពទាក់ទាញជាខ្លាំង។ ប៉ុន្ដែវាក៏មិនធ្វើឲ្យយើងស្រស់ស្អាតផងដែរបើសិនជាយើងមានការផ្គូរផ្គង់មិនបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលធ្វើឲ្យអ្នកទទួលបានភាពស្រស់ស្អាតតែម្ដង៖ ១. វ៉ែនតាខ្មៅ៖ ការដែលអ្នកបន្ថែមជាមួយនឹងវ៉ែនតាខ្មៅរឹតតែបន្ថែមភាពលូវឆាយ និងភាពស៊ីវិល័យ។ ប៉ុន្ដែអ្នកគួរតែជ្រើសរើសវ៉ែនតាណាដែលស៊ីជាមួយនឹងសម្លៀកបំពាក់របស់អ្នក។ ២. ពួក៖ មួកជាអ្វីដែលមិនអាចខ្វះបានព្រោះវាជួយការពារបាំងកម្ដៅថ្ងៃ និងធ្វើឲ្យអ្នកទទួលបានស្ទាយដ៏ឡូយ។ ៣. អាវក្រៅ៖ កាន់តែជួយបន្ថែមភាពទាន់សម័យឲ្យអ្នក។ ៤. ស្បែកជើង៖ ស្បែកជើងជាអ្វីដែលមនុស្សទូទៅត្រូវការពាក់ជាប្រចាំ ជាពិសេសស្បែកជើងពណ៌ខ្មៅគឺមិនមានការរើសពណ៌ខោអាវនោះទេ អ្នកចង់លេងស្ទាយជាមួយនឹងអាវពណ៌អ្វីក៏បាន។ ៥. កាបូប៖ កាបូបពណ៌ខ្មៅជាស្ទាយមួយដែលយុវវ័យកំពុងតែទទួលបាននូវភាពពេញនិយមហើយក៏ជាស្ទាយម៉្យាងផងដែរ ដែលវាជួយបន្ថែមនូវភាពស្រស់ស្អាតដល់អ្នក។ ៦. គ្រឿងអលង្ការ៖ គ្រឿងអលង្ការពណ៌ខ្មៅគឺជាជម្រើសដ៏ល្អសម្រាប់អ្នកព្រោះវាធ្វើឲ្យយើងទទួលបានស្ទាយទាន់សម័យ និងធ្វើឲ្យអ្នកកាន់តែមានភាពលេចធ្លោ៕ អត្ថបទ៖ Sai ប្រភព៖mthai
May 10, 2018 - អន្តរជាតិ
ប្រទេសចិន ៖ វាមិនចម្លែកនោះទេសំរាប់យុវជនក្នុងពេលលបច្ចុប្បន្នដែលចូលចិត្ត ផ្សងព្រេង ស្វែងរកអ្វីដែលថ្មីៗ លេងល្បែងដែលមានលក្ខណៈរន្ធត់ ព្រឺព្រួច និងមានគ្រោះថ្នាក់ខ្លាំង។ ប្រភពព័ត៌មានចិនបានចុះផ្សាយពីកន្លែងកំសាន្តមួយកន្លែងដែលកំពុងល្បីខ្លាំងក្នុងប្រទេសចិនសំរាប់អ្នកដែលចូលចិត្តលេងល្បែងបែបគ្រោះថ្នាក់និងព្រឺព្រួច ដែលកន្លែងកំសាន្តនេះមានកម្ពស់ជា១៣០០ម៉ែត្រពីលើដី។ សួនកំសាន្តថ្មីនេះមានឈ្មោះ Wansheng Ordovician Theme Park មានទីតាំងនៅទីក្រុង Chongqing ភាគនារតីនៃប្រទេសចិន ក្នុុងនោះមានល្បែងកំសាន្តព្រឺព្រួចជាច្រើន ដែលអ្នកអាចតេស្តពីភាពភ័យខ្លាចរបស់អ្នកបានតាមរយៈកម្ពស់ដ៏ខ្ពស់នៅទីនោះ។ ក្នុងសួនកំសាន្តនេះមានល្បែងកំសាន្តបែបប្លែកពីសួនកំសាន្តជាច្រើនទៀតដែលនៅលើដី ល្បែងជិះទោងនៅលើអាកាសត្រូវបានគេពេញនិយមលេងជាងគេនៅក្នុងសួួនកំសាន្តនេះ មានមនុស្សពី ៣០០០ ទៅ ៤០០០នាក់អាច ជិះលេងបានក្នុងមួយថ្ងៃៗ។ កន្លែងកំសាន្តនេះត្រូវបានគេធ្វើនៅលើជ្រលងភ្នំចំនួន ៤ កន្លែង ដែលជ្រលងដែលខ្ពស់ជាងគេមានប្រវែងរហូតដល់ទៅជាង១៣០០ម៉ែត្រ រីឯកន្លលែងដែលទាបជាងគេមានប្រវែង៨០ ម៉ែត្រ ពីដី។
May 10, 2018 - PR
ធម្មតានៅរដូវក្ដៅ ម៉ាស៊ីនត្រជាក់រថយន្តតែងតែមិនសូវត្រជាក់។ ដោយសារអាកាសធាតុខាងក្រៅក្ដៅខ្លាំងពេក មិនថាអ្នកខំបើកម៉ាស៊ីនត្រជាក់ខ្លាំងយ៉ាងណាក៏អ្នកនៅមានអារម្មណ៍មិនត្រជាក់ និងធ្វើឲ្យរថយន្តកាន់តែស៊ីសាំងច្រើនជាងធម្មតាទៅវិញ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗធ្វើយ៉ាងណាដើម្បីឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អនៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងធម្មតា៖ 1. ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ នៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មាខ្យល់ចេញចូល។ ហេតុនេះអ្នកគួរចំហរបង្អួចរថយន្តបន្តិចដើម្បីឲ្យមានខ្យល់ចេញចូល ដើម្បីនៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ជាងមុន។ 2. បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្ត ក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យមានខ្យល់ចេញចូលក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះធ្វើឲ្យម៉ាស៊ីត្រជាក់ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ីប្រេងខ្លាំង។ 3.ចតរថយន្តនៅក្រោមម្លប់ប្រសិនបើអាចធ្វើបាន ចូរចតនៅក្រោមដើមឈើ អាគារឬនៅកន្លែងដែលត្រជាក់ដែលមិនធ្វើឲ្យរថយន្តក្ដៅខ្លាំង។ 4. គួរមានរបាំងសម្រាប់បាំងថ្ងៃក្នុងរថយន្តអ្នកគួរទិញរបាំងសម្រាប់បាំងថ្ងៃដាក់ក្នុងរថយន្ត នៅក្រោមកម្ដៅថ្ងៃវាអាចជួយការពារនិងកាត់បន្ថយកម្ដៅថ្ងៃចូលនៅក្នុងរថយន្ត។ 5. ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តទៀងទាត់ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជាសំខាន់ណាស់។ មុនរដូវក្ដៅមកដល់ អ្នកគួរតែយករថយន្តទៅមជ្ឈមណ្ឌលថែទាំរថយន្តដើម្បីឲ្យអ្នកជំនាញពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ ជៀសវាងមានការខូចខាតឬលេចធ្លាយជាដើម។ ជាមួយគ្នានេះ ក្រុមហ៊ុន
May 10, 2018 - PR
ទិវាបុណ្យម្ដាយ គឺជាទិវាមួយដែលត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បី រំលឹកនឹកគុណដល់មាតា ហើយទិវានេះមានទម្រង់ខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ។ ក្នុងឆ្នាំនេះ នៅសហរដ្ឋអាមេរិចទិវាបុណ្យម្ដាយនឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។ តាមពិតទៅទិវានេះមិនមែនជាទិវារបស់ខ្មែរនោះទេ តែដោយសារប្រជាជនខ្មែរក៏ដូចជាយុវវ័យមួយចំនួនយល់ឃើញថាទិវានេះមានអត្ថន័យល្អ ជួយបណ្តុះគំនិតកូនគ្រប់រូបអោយដឹងគុណនិងគោរពស្រលាញ់អ្នកម្តាយ ទើបទិវានេះចាប់ផ្តើមមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកថ្មីៗនេះ យើងសង្កេតឃើញថាមានការផ្ទុះឡើងនូវការ Share Video Clip អប់រំខ្លីមួយមានចំណងជើងថា “កូនដុំថ្ម” ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។ Video នោះជាខ្សែភាពយន្តខ្នាតខ្លីដ៏កំសត់ស្រក់ទឹកភ្នែកដែលនិយាយអំពីការលះបង់គ្រប់បែបយ៉ាងរបស់ម្ដាយ ដែលមានអតីតកាលជាកម្មករវាយថ្ម ដើម្បីយកកំរៃមកចិញ្ចឹមកូនប្រុសស្រី។ រឿងអប់រំខ្នាតខ្លីនេះ បានផលិតឡើងដោយក្រុមហ៊ុនលក់រថយន្តFord ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមអបអរសាទរ និងរំលឹកដល់គុណម្ដាយក្នុងឳកាសទិវាបុណ្យម្ដាយខាងមុខនេះ។ ដូច្នេះ បើចង់ដឹងថាតើរឿងនេះមានអត្ថន័យអប់រំជ្រាលជ្រៅ និងចាក់ដោតអារម្មណ៍សឹងតែទប់ទឹកភ្នែកមិនបានដល់កម្រិតណា សូមទស្សនា
May 10, 2018 - អន្តរជាតិ
ស្នាមជាំ គឺជាលទ្ធផលនៃការប៉ះទង្គិចយ៉ាងខ្លាំង ឬរបួសលើស្បែកដែលធ្វើឲ្យខូចខាតសសៃឈាមតូចៗក្រោមស្បែក។ ឈាមបែកចេញពីសសៃដែលទទួលរងការខូចខាត ឬបំផ្លាញ ហើយប្រមូលផ្ដុំក្រោមស្បែកបង្កជាស្នាមជាំមានពណ៌ផ្សេងៗ។ បើទោះបីជាស្នាមជាំនឹងបាត់ទៅវិញ ឬជាសះដោយឯកឯងក៏ដោយ ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វិធីសាស្ត្រងាយមួយចំនួនខាងក្រោមដើម្បីកាត់បន្ថយការឈឺចាប់ និងហើម ហើយបំបាត់ស្នាមជាំបានលឿនជាងមុនផងដែរ ៖ ១. ទឹកកក ៖ ការស្អំកញ្ចប់ទឹកកកភ្លាមៗលើស្បែកដែលជាំបន្ទាប់ពីរងរបួស គឺជាមធ្យោបាយល្អបំផុតមួយដែលអាចការពារការរីកទំហំ ក៏ដូចជាភាពដិតខ្លាំងនៃស្នាមជាំ និងកាត់បន្ថយការហើម។ ទឹកកកដើរតួនាទីបង្រួមសសៃឈាមដើម្បីកាត់បន្ថយបរិមាណនៃឈាមដែលគាំងជាប់ក្រោមស្បែក។ អ្នកអាចស្អំវាច្រើនដងពេញមួយថ្ងៃក៏បានដែរ ប៉ុន្តែទោះជាយ៉ាងណា រយៈពេលនៃការស្អំម្ដងៗគួរតែ ១០ នាទី និងរងចាំឲ្យបានរយៈពេល ២០ នាទីសិន សឹមចាប់ផ្ដើមស្អំម្ដងទៀត។ ២. រុំស្នាមជាំ ៖ ដើម្បីកម្រិតលំហូរឈាម ចូររុំផ្នែកដែលរងរបួសជាំជាមួយនឹងបង់រុំរបួសដែលមានសភាពយឺត។ វិធីនេះមិនត្រឹមតែជួយកាត់បន្ថយស្នាមជាំ
May 10, 2018









