- Khmernote Media
- PR
មកដល់ប្រទេសកម្ពុជាយើងហើយ! នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ Sususi Aloe Vera ដែលជាទឹកប្រទាលធម្មជាតិពីប្រទេសថៃ១០០ភាគរយ នឹងមានការប្រគុំតន្ត្រីដ៏ធំអស្ចារ្យជាងគេនោះគឺ Sususi Celebration Concert ដែលរៀបចំឡើងនៅកោះពេជ្រ ដែលនឹងមានវត្តមានចូលរួមពីសំណាក់កំពូលតារាចំរៀងល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាលោក ព្រាប សុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឪសុគន្ធ កញ្ញា កញ្ញា ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ជាមួយកំពូលតារាល្បីៗមកពីប្រទេសថៃគឺកញ្ញា Yinglee Srijumphon និង ក្រុមតារាចំរៀង
May 14, 2018 - អន្តរជាតិ
ទោះជាយ៉ាងណាក៏ដោយ មិនមែនទម្លាប់មិនសមរម្យ ឬគួរឲ្យខ្ពើមទាំងអស់របស់យើងសុទ្ធតែអាក្រក់ដូចដែលយើងធ្លាប់បានគិតទុកឡើយ។ ខាងក្រោមជាទម្លាប់មិនសមរម្យទូទៅបំផុតមួយចំនួនដែលតាមពិតទៅ គឺជារឿងល្អសម្រាប់សុខភាព ៖ ៨. ការនោមក្នុងពេលងូតទឹក ៖ បើទោះជាវាហាក់ដូចជាមិនមែនជារឿងសមរម្យនៅពេលនិយាយអំពីការនោមខណៈពេលងូតទឹក ប៉ុន្តែអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា មនុស្សប្រមាណជាជិត ៧៥ ភាគរយបានធ្វើរឿងនេះយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរបស់ពួកគេ។ តាមពិតទៅវាគ្មានអ្វីដែលត្រូវខ្មាសឡើយ អាស៊ីតអ៊ុយរិក និងអាម៉ូញាក់ដែលមានផ្ទុកក្នុងទឹកនោមរបស់អ្នកអាចជួយទប់ស្កាត់ម្រាមជើងរបស់អ្នកពីការឆ្លងនូវមេរោគផ្សិត។ លើសពីនេះទៅទៀត ប្រសិនបើអ្នកនោមនៅខណៈពេលកំពុងងូតទឹក អ្នកអាចសន្សំថ្លៃទឹក និងក្រដាសអនាម័យបានខ្លះផងដែរ។ ៧. ការស្ដោះទឹកមាត់ ៖ ពិតណាស់វាអាចនឹងមើលទៅគួរឲ្យខ្ពើម ជាពិសេសប្រសិនបើវាត្រូវបានប្រព្រឹត្តនៅតាមទីកន្លែងសាធារណៈ។ ទោះជាយ៉ាងណា ការស្ដោះទឹកមាត់អាចជួយឲ្យអ្នកដកដង្ហើមបានស្រួល។ ជាធម្មតា ពួកយើងដកដង្ហើមតាមរយៈច្រមុះ ប៉ុន្តែនៅពេលយើងធ្វើលំហាត់ប្រាណណាមួយដូចជា ការរត់ ពេលខ្លះយើងបានធ្វើការដកដង្ហើមតាមរយៈមាត់ ហើយសកម្មភាពនេះនឹងបណ្តាលឲ្យមានផលិតទឹកមាត់កាន់តែច្រើនដែលរំខានដល់ដង្ហើមរបស់យើង។ ហេតុដូច្នេះ វាជារឿងធម្មតាណាស់ក្នុងការកម្ចាត់ជាតិរំអិលហួសប្រមាណដែលត្រូវបានផលិតឡើងក្រោយពេលរត់តាមរយៈការស្ដោះទឹកមាត់។ ៦. ការទំពារស្ករកៅស៊ូ ៖ បើទោះបីជាស្ករកៅស៊ូមិនផ្ដល់អត្ថប្រយោជន៍បែបអាហារូបត្ថម្ភល្អចំពោះសុខភាពរាងកាយក៏ដោយ ប៉ុន្តែយោងតាមការបង្ហាញឲ្យដឹងតាមបែបវិទ្យាសាស្ត្រ ការទំពារស្ករកៅស៊ូជួយដាស់អារម្មណ៍ និងស្មារតីឲ្យស្វាងបានល្អប្រសើរជាងជាតិកាហ្វេអ៊ីន។ ការទំពារស្ករកៅស៊ូអាចជួយអ្នកឲ្យផ្តោតអារម្មណ៍បានល្អបង្កើនការចងចាំ កាត់បន្ថយភាពស្ត្រេស និងធ្វើឲ្យកម្រិតនៃអ័រម៉ូនក្នុងរាងកាយមានតុល្យភាព។ ៥. ការផោម ៖ ជាទូទៅ រាងកាយបញ្ចេញជាតិហ្គាសប្រហែលជា ១៤ ដង ក្នុងមួយថ្ងៃ និងប្រមាណជាពី ៣ ទៅ ៥ ដង ក្នុងពេលគេង។ តាមធម្មតា បំពង់រំលាយអាហារចាប់ផ្ដើមផលិតកាបូនឌីអុកស៊ីត និងមេតានប្រហែលជា ៦ ម៉ោងក្រោយពេលទទួលទានអាហាររួច ហើយការផោមជួយរាងកាយដើម្បីបញ្ចេញ ឬកម្ចាត់នូវសារធាតុទាំងពីរនេះ។ ប្រសិនបើអ្នកព្យាយាមទប់ផោម ឬទប់ជាតិហ្គាសក្នុងរាងកាយរយៈពេលយូរ វាអាចនឹងបណ្ដាលឲ្យកើតមានអាការៈឈឺក្នុងពោះ ឬហើមពោះជាមិនខាន។ ៤. ការភើ ៖ ការភើដែលល្អ គឺការភើនៅក្រោយពេលទទួលទានអាហារច្រើនមួយរួចដោយវាជួយបន្ធូរខ្យល់ក្នុងពោះរបស់អ្នក។ ការទប់ភើ និងហ្គាសនៅក្នុងពោះអាចបណ្ដាលឲ្យអាស៊ីតក្រពះហៀរចូលក្នុងបំពង់អាហារដែលជាលទ្ធផលបង្កទៅជាអាការៈឈឺទ្រូង។ ប៉ុន្តែប្រសិនបើអ្នកភើច្រើនដងពេកក្នុងមួយថ្ងៃ អ្នកគួរតែប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺច្រាលទឹកអាស៊ីតក្រពះ។ ៣. ការខាំក្រចក ៖ នៅពេលដែលអ្នកខាំក្រចក ពពួកបាក់តេរីមួយចំនួនដែលស្ថិតជាប់ក្រចកអាចនឹងឆ្លងចូលក្នុងរាងកាយរបស់អ្នក ហើយខណៈនោះប្រព័ន្ធភាពស៊ាំក៏ចាប់ផ្ដើមផលិតកោសិកាឈាមសដែលជួយប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីទាំងនោះ។ រាងកាយក៏ធ្វើការសម្គាល់នូវប្រភេទបាក់តេរីទាំងនោះក្នុងអង្គចងចាំរបស់ខ្លួន ដូច្នេះប្រសិនបើពពួកបាក់តេរីប្រភេទដដែលនេះឆ្លងចូលក្នុងរាងកាយជាលើកទីពីរ រាងកាយនឹងមានកោសិកា lymphocytes ដែលប្រឆាំងនឹងពពួកបាក់តេរីទាំងនោះរួចជាស្រេច។ លើសពីនេះទៅទៀត ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឲ្យដឹងថា កុមារដែលចូលចិត្តបៀមមេដៃ ឬខាំញ្ញេញក្រចករបស់ពួកគេ គឺមិនងាយនឹងទទួលរងបញ្ហាប្រតិកម្មអាឡែកស៊ីឡើយ។ ២. ការយកដៃរុករន្ធច្រមុះ ហើយលិតសំបោរ ឬរំអិលក្នុងច្រមុះ ៖ យើងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ទម្លាប់អាក្រក់គួរឲ្យខ្ពើមនេះអាចជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំ។ សំបោរមានផ្ទុកនូវប្រូតេអ៊ីន salivary mucins ដែលអាចប្រយុទ្ធប្រឆាំងការកកើតឡើងនូវពពួកបាក់តេរី។ នៅពេលដែលអ្នកទទួលទានសំបោរ ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញនូវកោសិកាឈាមសដើម្បីការពារខ្លួនវាប្រឆាំងជាមួយប្រភេទនៃបាក់តេរីនោះ។ ១. ការមិនងូតទឹក ៖ ប្រសិនបើអ្នកងូតទឹករាល់ថ្ងៃ នោះវាហាក់ដូចជាអ្នកកំពុងសម្អាតនូវជាតិប្រេងសំខាន់ៗដែលជួយការពារ និងចាំបាច់ដើម្បីរក្សាជាតិសំណើមចេញពីស្បែក ក៏ដូចជាសក់របស់អ្នកអ៊ីចឹង។ សូម្បីតែការងូតទឹកក្ដៅក៏អាចបំផ្លាញ់នូវពពួកបាក់តេរីល្អៗដែលស្បែកត្រូវការដើម្បីភាពរលោងភ្លឺ និងយឺតផងដែរ។ ដូច្នេះការមិនងូតទឹកម្ដង ឬពីរដងក្នុងមួយសប្តាហ៍ គឺជាមិនមែនជារឿងអាក្រក់ឡើយ៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside
May 14, 2018 - អន្តរជាតិ
នៅក្នុងសង្គមចិនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ គេសង្គេតឃើញថា មានរឿងប្លែកគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ហើយកាលពីពេលថ្មីនេះទៀត ហាងជាច្រើនបានបង្កើតឲ្យមានកម្មវិធីពិសេសមួយគឺផ្តល់រង្វាន់ដល់អថិតិជនណា ដែលមានរាងស្លីមតូចអាចដើរចូលតាមប្រលោះទ្វាតូចៗ ដែលគេបានរៀបចំ។ អតិថិជនធម្មតាអាចដើរចូលច្រកទ្វាជាធម្មតាបាន តែសម្រាប់អ្នកមានរាងស្លីម និងមានទំនុកចិត្តថាខ្លួនអាចឈ្នះហ្គេមនេះបាន អាចសាកល្បងដើរចូលប្រលោះទ្វាតូចៗ នេះបាន ហើយបើពួកគេអាចដើរឆ្លងបាន ពួកគេនឹងទទួលបានអាហារ និងស្រាបៀរ ដោយមិនគិតថ្លៃពីសំណាក់ម្ចាស់ហាងផងដែរ។ តោះទៅមើលសកម្មភាពលេងហ្គាមនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
May 14, 2018 - អន្តរជាតិ
ឥណ្ឌា៖ ក្នុងឆ្នាំ២០១៤ ទីក្រុង New Delhi របស់ប្រទេសឥណ្ឌា ត្រូវបានអង្គការសុខភាពិភពលោក (WHO) ចាត់ចូលជាទីក្រុង ដែលមានបរិស្ថានកខ្វក់បំផុតនៅក្នុងលោក ហើយ២ឆ្នាំក្រោយមក ទីក្រុងនេះបានជាប់ជាទីក្រុង ដែលមានបំពុលបរិស្ថានខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ។ បច្ចុប្បន្នក្នុងចំណោមទីក្រុងចំនួន១៥ ដែលជាទីក្រុងបំពុលបរិស្ថានខ្លាំងជាងគេបំផុតនៅលើលោក ក្នុងនោះមានទីក្រុងចំនួន១៤ជាទីក្រុងនៅក្នុងប្រទេសឥណ្ឌា។ អ្វីគួរឲ្យបារម្ភនោះគឺការបំពុលបរិស្ថាននៅក្នុងទីក្រុងទាំងនោះ សុទ្ធតែការបំពុលបរិយាកាសតូចៗ ដែលមើលនឹងភ្នែកផ្ទាល់មិនឃើញនោះទេ ហើយដោយសារតែវាតូច និងទំងន់ស្រាលខ្លាំងពេក ភាពកខ្វក់ទាំងនោះច្រើននៅក្នុងបរិយាកាសច្រើនជាងនៅតោងជាប់វត្ថុផ្សេងៗ ដែលកត្តានេះវាងាយនឹងបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វតាមរយៈការចូលតាមច្រមុះ បំពុងក និងជ្រៀតចូលទៅក្នុងសួត និងប្រព័ន្ធនានានៅក្នុងរាងកាយផងដែរ។ ចំណែកឯប៉ះពាល់នៃកខ្វក់បរិយាកាសនេះអាចបង្កឲ្យមានជម្ងឺរ៉ាំរ៉ៃដូចជាជំងឺហឺត ជំងឺគាំងបេះដូង ជំងឺរលាកទងសួត និងបញ្ហាផ្លូវដង្ហើមដទៃទៀត ក៏ដូចជាការស្លាប់មុនអាយុពីជំងឺបេះដូង និងសួតផងដែរ នេះបើយោងតាមរបាយការណ៍ការបំពុលបរិស្ថានពិភពលោករបស់អង្គការសុខភាពពិភពលោក
May 14, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ខណៈតម្លៃប្រេងសាំងនៅតាមបណ្តាលប្រទេសអាស៊ានមួយចំនួនហាក់ឡើងខ្ពស់បន្តិច រីឯតម្លៃប្រេងសាំងនៅក្នុងទូទាំងប្រទេសម៉ាឡេស៊ីពុំមានការប្រែប្រួលនោះទេពោលគឺនៅរក្សាតម្លៃដដែលអស់រយៈពេល៧សប្តាហ៍ជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី។ ដោយក្នុងនោះតម្លៃសាំងប្រភេទ RON 95 មានតម្លៃ RM2.20 (ប្រហែល 0.56 ដុល្លារអាមេរិក) ក្នុងមួយលីត្រ និងសាំងប្រភេទ RON 97 មានតម្លៃ RM2.47 (ប្រហែល 0.63 ដុល្លារអាមេរិក) ក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតប្រភេទ Euro 2M មានតម្លៃ RM2.18 (ប្រហែល 0.55 ដុល្លារអាមេរិក) ក្នុងមួយលីត្រ និង Euro 5
May 14, 2018 - អន្តរជាតិ
ពីឡុអង់គ្លេស៖ បើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា គាត់មានផ្ទុកសារជាតិស្រវឹងលើសកំណត់ និងព្យាយាមធ្វើការបើកបរយន្តហោះ ដែលមានផ្ទុកអ្នកដំណើរចំនួន ៣០០ នាក់។ ពីឡុតរូបនេះមានឈ្មោះថា Julian Monaghan អាយុ៤៩ឆ្នាំ ហើយយន្តហោះ ដែលពីឡុតនោះបើកជាប្រភេទ Boeing 777 ស្ថិតក្នុងព្រលានយន្តហោះអន្តជាតិ Gatwick ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ពីឡុតរូបនោះត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា មានផ្ទុកសារធាតុស្រវឹងក្នុងកម្រិត ជាតិអាកុល ៨៦ មីលីក្រាម ក្នុងឈាម ១០០ មីលីលីត្រ ដែលក្នុងច្បាប់កំណត់មិនត្រូវឲ្យមានជាតិអាកុលលើពី ២០ មីលីក្រាម/ ១០០ មីលីត្រឈាមនោះទេ។ ក្រោយការរកឃើញនេះគាត់ត្រូវបានគេចាប់ខ្លួនពីបទព្យាយាមបើកបរយន្តហោះក្នុងសភាពស្រវឹង ហើយគាត់ក៏ត្រូវគេបញ្ឈប់ពីការងារ
May 14, 2018 - កីឡា
ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនារាត្រីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ ដែលមានវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង កំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកដែលមានមកទស្សនាផ្ទាល់នៅមុខសាលមហោស្រពកោះពេជ្រ។ ទស្សនិកជនយ៉ាងច្រើនកុះករ បានចូលមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏អស្ចារ្យ នេះដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏អបអរសាទរចំពោះក្រុមហ៊ុនស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION រយៈពេល២ឆ្នាំជាប់ៗគ្នា។ ទិដ្ឋភាពដ៏អស្ចារ្យនេះ យើងក៏សូមបង្ហាញប្លង់ពីលើអាកាសចំនួន១០សន្លឹក ដែលបង្ហាញពីភាពសប្បាយរីករាយ កាលពីយប់មិញនេះ ជាមួយវត្តមានតារាចម្រៀងល្បីៗ និងម្ចាស់បទ PANAMA៕
May 13, 2018 - កីឡា
នារាត្រីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ នេះនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បាននាំយកអារម្មណ៍របស់មហាជន អោយសប្បាយរីករាយយ៉ាងខ្លាំង ក្នុងជំនួបវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង កំពូូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA ផងដែរ។ នៅក្នុងឪកាសដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION ផងនោះ គេសង្កេតឃើញថា មនុស្សម្នាយ៉ាងច្រើនកុះករ នាំគ្នាមកទស្សនាព្រឹត្តិការណ៍ ប្រគុំតន្ត្រីដ៏ធំសម្បើមនេះ បើប្រៀបធៀបទៅនឹង ព្រឹត្តិការណ៍ប្រគុំតន្ត្រីកាលពីថ្ងៃឆ្លងឆ្នាំសកលនោះ គឺមិនខុសគ្នានោះទេ។ ចង់ដឹងថាយប់មិញនេះសប្បាយប៉ុណ្ណានោះ
May 13, 2018 - កីឡា
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ព្រមជាមួយនឹងពិធីករ ពិធីការនី អ្នករាំទាំងអស់នាំគ្នាច្រៀងផង រាំផងរួមគ្នា ពេញឆាកតន្ត្រីកាលពីយប់មិញនេះ មុនពេលបញ្ចប់កម្មវិធី ដែលទស្សនីយភាពនេះ ពិតជាសប្បាយរីករាយយ៉ាងខ្លាំង។ នេះជាព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំឡើងដើម្បីអបអរ ការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ហើយនារាត្រីនេះក៏មានវត្តមានតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកមកច្រៀងផ្ទាល់ លើឆាកតន្ត្រីបង្កភាពសប្បាយរីករាយយ៉ាងខ្លាំង គឺលោក Matteo ម្ចាស់បទ PANAMA ហើយនេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកឡើងឆាកតន្ត្រី GANZBERG៕
May 13, 2018 - កីឡា
នារាត្រីដ៏អស្ចារ្យ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំសម្បើម មានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនដួងប្រចាំផលិតកម្មហង្សមាស ក៏ដូចជាវត្តមានរបស់តារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA បានបង្កភាពសប្បាយរីករាយដល់ទស្សនិកជនពេញមួយរាត្រី ចាប់តាំងពីម៉ោង៨យប់ អមជាមួយនឹងភាពប៉ិនប្រសពរបស់ពិធីករ ពិធីការនី ល្បីឈ្មោះផងដែរ។ ក្នុងនោះដែរកញ្ញា សួស វីហ្សា ក៏បានបង្ហើរសំនៀងដ៏ក្រអួនក្រអៅរបស់ខ្លួនមានទាំងបទរ៉ូមែនទិក និងបទញាក់កន្ត្រាក់អារម្មណ៍ ធ្វើអោយទស្សនិកជន ស្រែកហ៊ោលើកដៃតាមបទភ្លេង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យអបអរដល់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION៕
May 13, 2018









