Khmernote Media
  • បច្ចេកវិទ្យា

    ក្នុងពេលបច្ចុប្បន្ននេះ យើងទទួលបានការបែកធ្លាយ និងពត៌មានជាច្រើនទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy Note 9 ហើយសម្រាប់ Galaxy S10 វិញក៏មិនខុសគ្នាដែរ។ ទោះជាយ៉ាងណា ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា កំពូលស្មាតហ្វូន Galaxy S10 នឹងត្រូវបានបង្ហាញលឿនជាងរាល់ឆ្នាំ ចំណែកឯម៉ូដែលថ្មីមួយទៀតគឺ Galaxy X ក៏ត្រូវបានគេជឿថា នឹងបង្ហាញខ្លួនក្នុងឆ្នាំនេះដែរ។ ចំពោះព្រឹត្តិការណ៍ CES 2019 ដែលនឹងត្រូវបានធ្វើឡើងនាខែមករា ឆ្នាំក្រោយ អាចជាកាលបរិច្ឆេតនៃការដាក់តាំងបង្ហាញកំពូលស្មាតហ្វូន Galaxy S10 រីឯ Galaxy X វិញនឹងត្រូវបានបង្ហាញមួយខែបន្ទាប់ ពោលគឺក្នុងព្រឹត្តិការណ៍

    May 16, 2018
  • កីឡា

    ក្លឹបយក្សអ៊ីតាលី AC Milan នឹងដាក់លក់អ្នកចាំទីវ័យក្មេង Gianluigi Donnarumma នៅក្នុងតម្លៃផ្ទេរ 70លានអឺរ៉ូ ប្រសិនបើមានក្លឹបណាមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាទិញអ្នកចាំទីរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ។ អ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលីរូបនេះកំពុងទាក់ទញចំណាប់អារម្មណ៍ពីក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបខ្លាំងមែនទែន ហើយកំពុងត្រូវបានគេចាត់ទុកជាអ្នកចាំទីវ័យក្មេងដែលល្អជាងគេនៅក្នុងពិភពលោក។ ប្រសិនបើមានក្លឹបណាហ៊ានទិញអ្នកចាំទីវ័យ 19 ឆ្នាំរូបនេះក្នុងតម្លៃ 70លានអឺរ៉ូ នៅក្នុងពេលបញ្ចប់រដូវកាលនេះ អ្នកចាំទី Donnarumma នឹងក្លាយជាអ្នកចាំទីវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងពិភពលោក។ ក្លឹប AC Milan បានបង្ហាញអំពីគោលជំហររបស់ពួកគេថានឹងលក់អ្នកចាំទីរូបនេះនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីអ្នកចាំទីរូបនេះបង្ហាញទំរង់លេងពេញមួយរដូវកាលអោយក្លឹប AC Milan ដោយរបូតគ្រាប់បាល់ 40 គ្រាប់។ បុត្រ ប្រភព៖ Goal

    May 16, 2018
  • អន្តរជាតិ

    ការសាក់ចិញ្ចើមកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនសម្រាប់សុភាពនារី ជាពិសេសសម្រាប់នារីដែលពុំសូវមានរោមចិញ្ចើមពួកគេសាក់ដើម្បីឲ្យឃើញមានរោមចិញ្ចើមច្រើន និងមានភាពស្រស់ស្អាត។ ប៉ុន្ដែអ្នកមិនដឹងទេថាការសាក់ចិញ្ចើមទាមទារឲ្យមានការមើលថែយ៉ាងល្អ ទើបអ្នកទទួលបាននូវភាពស្រស់ស្អាត និងជាប់បានល្អជាពិសេសមិនធ្វើឲ្យទឹកថ្នាំឃើញកកឡើយ។ ខាងក្រោមនេះគឺជាវិធីដើម្បីការពារចិញ្ចើមរបស់ឲ្យមានភាពជាប់ល្អ៖ ១. ព្យាយាមកុំប៉ះជានៅតំបន់ចិញ្ចើមពី ៥ ទៅ ៧ថ្ងៃដំបូង៖ នៅពេលដែលអ្នកធ្វើការសាក់ហើយនៅក្នុងកំឡុងពេល ១សប្ដាហ៍ដំបូងនៅពេលដែលអ្នកធ្វើការលុបលាងមុខ អ្នកមិនគួរយកក្រណាត់អ្វីមកជូតខ្លាំងនៅបរិវេណចិញ្ចើមរបស់អ្នកនោះទេ។ ២. អ្នកគួរតែប្រើ Vaseline រឺក៏លេ៖ យកមកលាបនៅតំបន់ចិញ្ចើមរបស់អ្នកព្រោះថានៅពេលដែលអ្នកសាក់ដំបូងវានឹងឡើងហើមក្រហម ហេតុនេះការពារកុំឲ្យវាស្ងួតពេកអ្នកគួរតែលាបVaseline ដើម្បីជួយឲ្យចិញ្ចើមមានសំណើម។ ៣. អ្នកមិនគួរយកដៃទៅត្រដុសចិញ្ចើម រឺក៏អេសនោះទេ៖ ព្រោះថាក្រចក រឺក៏ដៃរបស់អ្នកអាចនឹងមានមេរោគ ហេតុនេះបើសិនជាអ្នកយកដៃរបស់អ្នកទៅត្រដុសជាមួយនឹងចិញ្ចើមអាចបង្កឲ្យឆ្លងមេរោគយ៉ាងងាយ។ ៤. ព្យាយាមកុំនៅក្រោមកម្ដៅព្រះអាទិត្យ រឺក៏ធ្វើអ្វីឲ្យបែកញើសច្រើន៖ ដើម្បីរក្សាទឹកថ្នាំឲ្យនៅល្អ អ្នកគួរតែគេចកុំត្រូវពន្លឺថ្ងៃ ក៏ដូចជាហាត់ប្រានជាដើមព្រោះថាការបែកញើសអាចធ្វើឲ្យទឹកថ្នាំមិនស្អាត។ ៥.

    May 16, 2018
  • កីឡា

    យោងតាមសារពត៌មាន ESPN បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ត្រៀមខ្លួនដេញថ្លៃខ្សែបម្រើប្រយុទ្ធ Willian របស់ក្លឹបតោខៀវ Chelsea និងខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នែងមាស Tottenham Hotspur នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខបើកទ្វារ។ លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United នៅតែពេញចិត្តទំរង់លេងរបស់កីឡាករ Willian តាំងតែពីលោក Jose នៅជាគ្រូបង្វឹករបស់តោខៀវ Chelsea មកម្លេះ។ ហើយនៅក្នុងរដូវកាលក្រោយនេះលោក Jose Mourinho សង្ឃឹមថារូបលោកនឹងអាចធ្វើការជាមួយនឹងខ្សែបម្រើប្រយុទ្ធសញ្ជាិតប្រេស៊ីលរូបនេះម្ដងទៀតនៅក្នុងទឹកដី Old Trafford។

    May 16, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ អង្កការ Nasa និងក្រុមហ៊ុន Uber បានសម្រេចសហការគ្នាលើគម្រោងមួយ ដែលអាចនាំមកជូនមនុស្សទាំងអស់នូវបទពិសោធន៍ថ្មីនៃការជិះតាក់ស៊ី ដោយលើកនេះគឺហោះលើអាកាសតែម្ដង។ កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានចុះហត្ថលេខាងរួចមកហើយ ដូចនេះមិនយូរទៀតទេគំនិតដ៏អស្ចារ្យនេះ នឹងត្រូវបានបង្ហាញជាសាធារណៈតែម្ដង។ គួរបញ្ជាក់ផងដែរថា គម្រោងនេះគឺផ្ដោតសំខាន់លើទីតាំងជនបទ ហើយកាលមួយរយៈមុននេះ ក្រុមហ៊ុន Uber ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយទៀតដែរជាមួយនឹងភ្នាក់ងារអវកាស។ យោងតាមក្រុមហ៊ុនទាំងពីរ គម្រោងតាក់ស៊ីនហោះលើអាកាសនេះ នឹងចាប់ផ្ដើមក្នុងឆ្នាំ2020 ស្របពេលជាមួយនឹងគម្រោង UAM របស់អង្គការ Nasa។ Fu ប្រភព៖ metro

    May 16, 2018
  • សង្គម

    សម្រាប់អ្នកដែលរស់នៅក្នុងទីក្រុងភ្នំពេញប្រាកដជាស្គាល់ ព្រះអង្គដងកើ ដែលជាទីកន្លែងប្រជាជនខ្មែរភាគច្រើនតែងតែនិយមទៅបន់ស្រន់សុំសេចក្ដីសុខ។ ជាធម្មតា អ្នកដែលទៅបន់ស្រន់នៅទីនោះ តែងតែមាននាំយកទៅជាមួយនូវគ្រឿងដង្វាយផ្សេងៗដូចជា ទៀន ធូប ផ្កាឈូក និងផ្លែឈើជាដើម ឯអ្នកខ្លះទៀតក៏ចំណាយប្រាក់បន្ដិចបន្ទួច ដើម្បីទិញអ្នកលក់នៅទីនោះស្រាប់តែម្ដង។ តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងលោកយាយ ងៀត ប្រឹម អាយុ៨៦ឆ្នាំ មានមុខរបរលក់ទៀន ធូប និងផ្កាឈូកនៅម្តុំព្រះអង្គដងកើបានឲ្យដឹងថា លោកយាយមានទីលំនៅស្រុកគៀនស្វាយ ខេត្តកណ្តាល ហើយជារៀងរាល់ថ្ងៃ លោកយាយតែងតែធ្វើដំណើរតាមរ៉ឺម៉ក ដើម្បីយកលក់ដូរនៅម្តុំមុខវាំងនេះ។ លោកយាយមានប្រសាសន៍ឲ្យដឹងថា ដោយសារតែជីវភាពខ្វះខាតទើបលោកយាយមកលក់គ្រឿងដង្វាយទាំងនេះ ដើម្បីចិញ្ចឹមជីវិត ព្រោះលោកយាយចាស់ជរាហើយណាមួយកូនៗរបស់លោកយាយក៏ជរាដូចគ្នាដែរ។ លោកយាយមានប្រសាសន៍បន្ថែមទៀតថា លោកយាយលក់មិនសូវដាច់ប៉ុន្មានទេ ដោយសារតែមានអ្នកលក់ច្រើន តែបើរដូវបុណ្យទាននាន លោកយាយអាចលក់បានច្រើនគួរសម តែបើថ្ងៃធម្មតាគឺមិនសូវបានឡើយ។ ទាក់ទងទៅនឹងតម្លៃវិញ មួយឈុតមានផ្កាឈូក៣ដើម ទៀន

    May 16, 2018
  • អន្តរជាតិ

    ការត្រួតពិនិត្យរាងកាយរបស់ខ្លួនឯងជាទៀងទាត់នៅផ្ទះអាចជួយកំណត់បាននូវអត្តសញ្ញាណ ក៏ដូចជាបង្ការបាននូវជំងឺ ឬបញ្ហាសុខភាពជាច្រើន។ ឧទាហរណ៍ដូចជា ៧០ភាគរយ នៃករណីជំងឺមហារីកសុដន់ត្រូវបានរកឃើញនៅផ្ទះដោយអ្នកជំងឺផ្ទាល់តាមរយៈការពិនិត្យមើលភាពប្រែប្រួលនៃសុដន់របស់ពួកគេ។ មានមនុស្សមិនច្រើនទេដែលដឹងពីរបៀបពិនិត្យសុខភាពតាមរយៈស្ថានភាពនៃភ្នែក អណ្ដាត និងស្បែក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងនូវរោគសញ្ញាមួយចំនួនដែលលេចឡើងនៅពេលរាងកាយជួបប្រទះនូវបញ្ហាសុខភាពផ្សេងៗ ហើយអ្នកគួរតែយកចិត្តទុកដាក់ចាប់អារម្មណ៍លើ ៖ ៧. ការផ្លាស់ប្ដូរនៃទម្ងន់ ៖ ការត្រួតពិនិត្យមើលទម្ងន់ គឺសំខាន់។ ប៉ុន្តែអ្នកគួរតែចងចាំទុកក្នុងចិត្តថា ការស្រកទម្ងន់ខ្លាំង គឺមិនមែនជារឿងល្អគ្រប់ពេលឡើយ ក៏ព្រោះមូលហេតុនៃការផ្លាស់ប្ដូរទម្ងន់ភ្លាមៗ គឺអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ដែលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនច្រើនពេក ឬមិនគ្រប់គ្រាន់ប៉ះពាល់ដល់ស្ថានភាពនៃទម្ងន់។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺទៅជួបពិនិត្យស្ថានភាពសុខភាពជាមួយគ្រូពេទ្យជំនាញ។ ការគេងមិនបានគ្រប់គ្រាន់ក៏អាចជាកត្តាមួយទៀតផងដែរ។ រាងកាយយល់ថា ការគេងមិនបានគ្រប់គ្រាន់ គឺជាភាពស្ត្រេស ហើយវានឹងចាប់ផ្ដើមស្តុកទុកនូវជាតិខ្លាញ់ដែលធ្វើឲ្យអ្នកឡើងទម្ងន់។ ដូច្នេះការគេងមិនតិចជាង ៨

    May 16, 2018
  • បច្ចេកវិទ្យា

    មកដល់ពេលបច្ចុប្បន្ននេះ យើងនៅតែសង្កេតឃើញមានការធ្វើតេស្តសាកល្បងផ្សេងៗ រវាងស្មាតហ្វូនកំពូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនខ្នាតយក្សទាំងពីរគឺ Apple និង Samsung។ ដោយឡែក សម្រាប់លើកនេះយើងទទួលបានវីដេអូថ្មីមួយដែលបង្ហាញពីល្បឿននៃការទាញយកវិញម្ដង។ យោងតាមវីដេអូ យើងអាចសន្មត់បានថា កំពូលស្មាតហ្វូន Galaxy S9 មានល្បឿនទាញយកលឿនជាងគេបង្អស់លើពិភពលោក ពោលគឺលឿនជាង iPhone X ទៅទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សូម្បីតែស្មាតហ្វូនកំពូល Pixel 2 របស់ក្រុមហ៊ុន Google ក៏អាចដំណើរការទាញយកបានលឿនជាងបងធំរបស់ក្រុមហ៊ុន Apple ដែរ។ គួរបញ្ជាក់ផងដែរថា អ៊ីនថឺណេតរបស់ iPhone X ត្រូវបានភ្ជាប់ដោយប្រព័ន្ធ CAT 18 LTE modem។

    May 16, 2018
  • កីឡា

    ខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បាននិយាយថា៖ វាគឺជារឿងដែលគួរអោយខ្លាចនិងជារឿងដ៏អាក្រក់បំផុតសម្រាប់ Neymar ប្រសិនបើរូបគេចូលរួមលេងជាមួយនឹងក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ។ ខ្សែប្រយុទ្ធ Neymar បានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះទៅកាន់ក្លឹបអ្នកមានបារាំង Paris Saint-Germain នៅក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 195លានផោន។ ប៉ុន្ដែ Neymar បានបង្ហាញអារម្មណ៍មិនសូវសប្បាយចិត្តជាមួយនឹងក្លឹប PSG នៅក្នុងរដូវកាលដំបូងដែលរូបគេលេងអោយក្លឹបយក្សក្នុងទឹកដីបារាំងនេះ។ ពាក្យចចាមអារាមជាច្រើនបានលេចលឺថា Neymar កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ហើយអាចនឹងផ្ទេរទៅកាន់ក្លឹប Real Madrid

    May 16, 2018
  • អន្តរជាតិ

    ការរក្សាទំនាក់ទំនងគូស្នេហ៍ដើម្បីឲ្យមានភាពស្ថិតស្ថេរមិនមែនជារឿងងាយស្រួលនោះទេ ព្រោះទោះបីជាយ៉ាងណាក៏តែងតែការខ្វែងគំនិតគ្នាឡើងមកដែរ។ ជាពិសេសគូ ស្នេហ៍មួយចំនួនដែលរស់នៅទ្វីបខុសគ្នា ដោយពួកគេនៅម្នាក់មួយប្រទេសដែលកាន់ តែធ្វើឲ្យទំនាក់ទំនងរបស់ពួកគេឃ្លាតឆ្ងាយពីគ្នាខ្លាំងឡើង។ ប៉ុន្ដែបើសិនជាអ្នកអនុវត្តន៍នូវវិធីទាំង ៥នេះអាចរក្សាទំនាក់ទំនងរបស់ឲ្យនៅស្ថិតស្ថេរទោះបីជានៅឆ្ងាយ ពីគ្នាយ៉ាងណាក្ដី៖ ១. ការមានទំនុកចិត្តចំពោះគ្នា៖ ការស្រលាញ់គ្នាអ្វីដែលសំខាន់បំផុតគឺការមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ជាពិសេសសម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នាកាន់តែត្រូវមានទំនុកចិត្តចំពោះគ្នា មិនដូចនេះស្នេហារបស់អ្នកអាចនឹងពិបាកនៅក្នុងការថែរក្សា។ ២. ផ្ញើរចិត្តស្រលាញ់តាមរយៈការផ្ញើរសារ៖ នៅពេលដែលអ្នកនៅឆ្ងាយពីគ្នាការផ្ញើរសារ រឺក៏ Video Call ជាអ្វីដែលធ្វើឲ្យអ្នកទទួលបានអារម្មណ៍ដូចជានៅជិតគ្នា។ លើសពីនេះបើសិនជាអ្នកពុំមានពេលដើម្បីនិយាយទូរស័ព្ទជាមួយគ្នា អ្នកអាចផ្ញើរសារជាពាក្យផ្អែមល្ហែមដែលចេញពីចិត្តរបស់អ្នក ក៏អាចធ្វើឲ្យដៃគូអ្នកញញឹមពេញមួយថ្ងៃបានដែរ។ ៣. មិនគួរគេចពីបញ្ហានោះទេ៖ នៅពេលដែលអ្នកមានរឿងសង្ស័យ រឺក៏ប្រកែកគ្នាអ្នកមិនគួរបណ្ដោយឲ្យវាឈប់ដោយការគេចគ្នានោះទេ។ អ្នកគួរតែប្រឈមមុខចំពោះគ្នា​ បើសិនជាអ្នកគេចពីបញ្ហានោះវាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកមានគម្លាតពីគ្នាកាន់តែឆ្ងាយ។ ៤. អ្នកមិនគួរទុកដៃគូអ្នកចោលយូរពេកនោះទេ ព្រោះអាចនឹងមានអ្នកដទៃមកនិយាយបញ្ឈឺចិត្តរបស់ពួកគេដែលតែងតែរង់ចាំអ្នក។ ៥.

    May 16, 2018