- Khmernote Media
- PR
សព្វថ្ងៃនេះ មានមនុស្សភាគច្រើន និយមចូលចិត្តប្រើសម្ភារៈម៉ាកល្បីៗ ដែលនាំចូលពីបរទេស ។ ទន្ទឹមនឹងនេះ ក៏មានម៉ាកផលិតផលជាច្រើន កំពុងតែធ្វើចរាចរក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអ្នកពិបាកជ្រើសរើសម៉ាកផលិតផលមួយណា មានតម្លៃសមរម្យ និងល្អប្រើបានយូរ។ ចំពោះម៉ាក Victorinox ត្រូវបានគេទទួលស្គាល់ថាជាម៉ាកមួយដែលអាចធានាបានពីគុណភាពល្អប្រើបានយូរ។ រីឯតម្លៃក៏អាចនិយាយបានថា សមរម្យអាចទទួលយកបាន ដែលមិនថ្លៃហួសហេតុ។ បច្ចុប្បន្ននេះដែរ ម៉ាកនេះកំពុងតែមានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង ហើយកាន់តែមានការនិយមចូលចិត្តពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។ ម៉ាក Victorinox នាំចូលផ្តាច់មុខដោយហាង Central Mall។ ហើយថ្មីៗនេះហាង Central Mall បាននាំចូលម៉ូដែលថ្មីៗរបស់ម៉ាកនេះដែរ ដែលមានដូចជា ETHERIUS – ETHERIUS ,
May 17, 2018 - អន្តរជាតិ
ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថភ្លើងមួយនៅជប៉ុនបានចេញលិខិតជាផ្លូវការមួយ ដើម្បីធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីរថភ្លើងរបស់ខ្លួនមួយខ្សែរបានចេញដំណើរមុនម៉ោងកំណត់២៥វិនាទី។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា The West Japan Railway Company ហើយនៅក្នុងថ្ងៃកើតហេតុខ្សែររថភ្លើងមួយនេះត្រូវធ្វើដំណើរចេញពីស្ថានីយ៍ Notogawa នៅម៉ោង ៧ និង១២នាទីព្រឹក តែយ៉ាងក្តីស្រាប់តែម៉ោងត្រឹមតែ ៧ និង១១នាទី៣៥វិនាទីព្រឹក រថភ្លើងនេះបានចេញដំណើរតែម្តង ហើយបើគិតទៅគឺរថភ្លើងនេះបានចេញមុន កាលកំណត់ ២៥ វិនាទី។ ឥវិយាបថនេះត្រូវបានគេមើលថា ជាការទទួលខុសត្រូវដ៏ធំមួយរបស់ក្រុមហ៊ុន ហើយវាក៏បង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋជប៉ុនជាមនុស្សដែលគោរពពេលវេលាខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
May 17, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus ដែលមានពាក្យស្លោកប្រចាំត្រកូលថា ‘never settle’ ទើបតែបានប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនជំនាន់ទី6 របស់ខ្លួន ជាមួយនឹងការអភិវឌ្ឍដ៏អស្ចារ្យ។អាចនិយាយបានថា OnePlus គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន ប៉ុន្ដែផលិតផលរបស់ក្រុមហ៊ុននេះ គឺមិនចាញ់ក្រុមហ៊ុនខ្នាតយក្សមួយចំនួនឡើយ។ កំពូលស្មាតហ្វូន OnePlus 6 ត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Qualcomm Snapdragon 845 ជាមួយនឹងទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។ ផ្ទៃខាងក្រោយត្រូវបានស្រោបដោយកញ្ចក់រលោង និងរចនាបទថ្មីមើលទៅគួរឲ្យទាញទាញតែម្ដង។ ចំពោះសមត្ថភាពកាមេរ៉ាក៏ត្រូវបានអភិវឌ្ឍន៍ ហើយបច្ចេកវិទ្យាសាកថ្ម Dash Charge ក៏មានសមត្ថភាពខ្ពស់ជាងមុនផងដែរ។ ទាក់ទងទៅនឹងអេក្រង់របស់ OnePlus 6 គឺមានទំហំ 6.28អ៊ីញ
May 17, 2018 - បច្ចេកវិទ្យា
លោក Tim Cook ត្រូវបានគេស្គាល់ថា ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានជាងគេលើពិភពលោក ហើយស្របពេលជាមួយគ្នានេះ មានមនុស្សតិចណាស់ដែលធ្លាប់ឃើញ ស្គាល់ រឺស្វែងយល់ពីគាត់ ពោលគឺអ្វីដែលជាឯកជនភាពរបស់លោក គឺមិនងាយមាននរណាដឹងឡើយ។ ដោយឡែក ខាងក្រោមនេះគឺជាសកម្មភាពទាំង 6ចំណុចដែលលោកនាយកប្រតិបត្តិរូបនេះតែងធ្វើជាប្រចាំ៖ 1/ លោក Tim Cook គឺជាមនុស្សដែលក្រោកពីព្រលឹម លោក Cook តែងក្រោកពីដំណេកលឿនណាស់នៅពេលព្រឹក ពោលគឺតាំងពីខ្ទង់ម៉ោង 3:45 AM ឯណោះ។ អ្វីដែលគាត់ធ្វើបន្ទាប់គឺផ្ញើម៉ែលចេញនៅម៉ោង 4:30 AM ហើយរហូតដល់ម៉ោង 5:300 AM គាត់ទៅហាត់ប្រាណ។ បើនិយាយពីការហាត់ប្រាណ
May 17, 2018 - អន្តរជាតិ
ហ្វីលីពីន៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសហ្វីលីពិនបានប្រកាសថា ខ្លួននឹងចំណាយប្រាក់ចំនួន១៤ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតទីក្រុងគ្មានជាតិពុលមួយ ដែលទីក្រុងថ្មីនេះនឹងមានទំហំធំជាងទីក្រុង Manhattan ក្នុងសហរដ្ឋអាមេរិកទៅទៀត។ គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៦ កន្លងទៅ ទីក្រុង Manila របស់ហ្វីលីពីន ត្រូវបានគេធ្វើការស្ទង់មតិ និងរកឃើញថា ជាទីក្រុងដែលមានបញ្ហាចរាចរណ៍អាក្រក់បំផុតមួយក្នុងពិភពលោក ហើយក្នុងទីក្រុងនេះក៏មានជាតិពុល(ផ្សែពុលចេញពីរថយន្ត)ច្រើនណាស់ដែរ។ ហើយដើម្បីឆ្លើយតបទៅនឹងការរកឃើញនេះហើយ ទើបហ្វីលីពីនបានសម្រេចចំណាយលុយដ៏ច្រើន ដើម្បីបង្កើតទីក្រុងដែលគ្មានជាតិពុលមួយត្រលប់មកវិញ។ តាមគម្រោងទីក្រុងដែលគ្មានជាតិពុលនេះនឹងសម្បូរទៅដោយរុក្ខជាតិបៃតង បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ដែលអាចកាត់បន្ថយការប្រើប្រាស់ភ្លើង និងទឹកនៅតាមអគារ មានកន្លែងលេងកីឡាធំៗជាច្រើន មានយន្តហោះ Drone និងរថយន្តគ្មានមនុស្សបើកជាច្រើនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
May 17, 2018 - សង្គម
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ព្រះវស្សា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បានបញ្ចេញធនប័ត្រ (ក្រដាសប្រាក់) ប្រភេទ ២០,០០០ រៀល គំរូថ្មី ព្រមទាំងបង្ហាញនូវលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២០,០០០ រៀល គំរូថ្មីនេះ។ បន្ទាប់ពីមានការដាក់បង្ហាញក្រដាសប្រាក់ ២០,០០០រៀលគំរូថ្មីនេះរួច ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ផងដែរថា ការប្តូរគំរូក្រដាសប្រាក់ថ្មីមិនមែនមានតែនៅកម្ពុជាយើងទេ នៅបរទេសក៏គេមានការផ្លាស់ប្តូរក្រដាសប្រាក់ដែរ ហើយការផ្លាស់ប្តូរនោះត្រូវធ្វើក្នុងរយៈពេលមួយសមស្របដែរ ជាក់ស្តែងប្រទេសនៅក្នុងតំបន ប្រទេសសឹង្ហបូរី ថៃ រុស្សី ម៉ិកស៊ិក ម៉ាឡេស៊ី
May 17, 2018 - អន្តរជាតិ
ក្នុងកំឡុងពេលឈ្លោះគ្នា ត្រឹមតែពាក្យសម្ដីមួយម៉ាត់ ឬទង្វើមួយ ក៏អាចធ្វើឲ្យមនុស្សម្នាក់ឈឺចាប់បានដែរ។ ការអន់ចិត្តដែលអូសបន្លាយពេលយូរ បន្ទាប់ពីមានជម្លោះ គឺអាចបំផ្លាញនូវទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយ។ ខាងក្រោមជាទង្វើទាំង ៧ យ៉ាងដែលអ្នកគួរឲ្យតែជៀសឲ្យបាន ខណៈពេលមានជម្លោះប្ដីប្រពន្ធ ប្រសិនបើចង់រក្សានូវចំណងស្នេហ៍បានយូរទៅមុខទៀត ៖ ៧. កុំទាញសមាជិកដទៃទៀតក្នុងគ្រួសារឲ្យពាក់ព័ន្ធនឹងជម្លោះរបស់អ្នក ៖ ជម្លោះប្ដីប្រពន្ធ ជាបញ្ហាដែលពាក់ព័ន្ធរវាងមនុស្ស ២ នាក់ប៉ុណ្ណោះ គឺ អ្នក និងដៃគូរបស់អ្នក ។ ការទាញឪពុកម្ដាយមកពាក់ព័ន្ធក្នុងជម្លោះ គឺហាក់ដូចជាអ្នកកំពុងតែប្រថុយនឹងការប្រែក្លាយគ្រួសារធម្មតាមួយឲ្យទៅជាគ្រួសារដែលរញ៉េរញ៉ៃអ៊ីចឹង។ បើទោះបីជា ភាពសុខដុមរមនា ឬភាពចុះសម្រុងវិលត្រឡប់មករកទំនាក់ទំនងរបស់ប្ដីប្រពន្ធអ្នកវិញក៏ដោយ ក៏សមាជិកគ្រួសារដទៃទៀតដែលបានដឹងរឿងគ្រប់យ៉ាងទំនងជានឹងប្រើវាដើម្បីប្រឆាំងជាមួយអ្នក ឬដៃគូរបស់អ្នក ខណៈពេលដែលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពផ្ដល់ឱកាសជាថ្មីណាមួយចំពោះគ្នា។ ៦. ជៀសវាងហឹង្សា ៖
May 16, 2018 - PR
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់ អតិថិជនជាតិ និងអន្តរជាតិ មន្ទីរព្យាបាលធ្មេញអន្តរជាតិ International Dental Clinic ដែលមានក្រុមទន្តបណ្ឌិតជំនាញៗ ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ច្រើនជាង២០ឆ្នាំ បានសម្រេចបើកដំណើរការ សេវាកម្មជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ័ដល់ថ្ងៃអាទិត្យ។ លោក អេង វិសាល អគ្គនាយកប្រចាំមន្ទីរព្យាបាលធ្មេញអន្តរជាតិ បានឲ្យដឹងថា ជាធម្មតា មន្ទីរព្យាបាលធ្មេញអន្តរជាតិ International Dental Clinic ទាំងពីរសាខា ភ្នំពេញ និងសៀមរាប បើកដំណើរការតែពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ម៉ោង៨ព្រឹកដល់៦ល្ងាច ប៉ុន្តែដើម្បីបំពេញតម្រូវការរបស់អតិថិជន លោកបានសម្រេចបើកដំណើរការនូវថ្ងៃអាទិត្យមួយថ្ងៃទៀត (ម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច) សម្រាប់ មន្ទីរព្យាបាលធ្មេញអន្តរជាតិ
May 16, 2018 - អន្តរជាតិ
ការផ្លាស់ប្ដូរពណ៌សក់កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់យុវវ័យ ប៉ុន្ដែពួកគេមិនដឹងទេថាការដាក់ពណ៌សក់គឺត្រូវមើលទៅតាមពណ៌សម្បុររបស់អ្នកផងដែរ។ ប៉ុន្ដែសក់ពណ៌ត្នោត ជាពណ៌មួយដែលសាកសមគ្រប់ពណ៌សម្បុរទាំងអស់គ្រាន់តែ វាមានភាពទាក់ទាញខុសគ្នាប៉ុណ្ណោះ៖ ១. នារីដែលមានសម្បុរស៖ អ្នកគួរតែដាក់សក់ពណ៌ត្នោតស្រគាំ ព្រោះវាជួយឲ្យឃើញមុខរបស់អ្នកមានពន្លឺ និងជួយមិនឲ្យឃើញស្បែករបស់អ្នកសស្លេកខ្លាំងពេក។ ២. នារីមានស្បែកស៖ អ្នកអាចលេងពណ៌សក់ជាមួយនឹងត្នោតរាងស្រគាំ លើសពីនេះអ្នកអាចបន្ថែមហាយលាយជាមួយនឹងពណ៌ស្វាយ ក៏ដូចជាពណ៌ផ្កាឈូកជាដើម ដើម្បីកាន់តែទទួលបានភាពទាក់ទាញ។ ៣. នារីមានសប្បុរទឹកឃ្មុំ៖ ការដែលអ្នកដាក់សក់ពណ៌ត្នោតគឺមានភាពស៊ីជាមួយនឹងសម្បុរសរបស់អ្នកបំផុត ដែលធ្វើឲ្យអ្នកមានភាពលេចធ្លោ និងមានភាពទាក់ទាញជាខ្លាំង។ ៤. អ្នកមានសម្បុរទង់ដែង៖ បើសិនជាពួកគេលេងពណ៌សក់ជាមួយនឹងពណ៌ត្នោតនោះគឺមានភាពSexy បំផុត៕ អត្ថបទ៖ Sai ប្រភព៖mthai
May 16, 2018 - អន្តរជាតិ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗមួយចំនួនដែលជួយអ្នកដើម្បីរក្សាបាននូវភាពក្មេងជាងវ័យរយៈពេលយូរតាមរយៈការពន្យឺតដំណើរការនៃភាពចាស់ ៖ ១. កាត់បន្ថយបរិមាណនៃអាហារ ៖ ការកាត់បន្ថយបរិមាណនៃអាហារដែលអ្នកទទួលទានជួយពន្យឺតដំណើរការនៃភាពចាស់របស់រាងកាយ។ ការកាត់បន្ថយបរិមាណនៃអាហារនឹងធ្វើឲ្យមានការផ្លាស់ប្ដូររបៀបគីមីជីវៈដែលជះឥទ្ធិពលដល់ដំណើរការនៃភាពចាស់របស់កោសិកាក្នុងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលរាងកាយត្រូវទទួលបាននូវជាតិវីតាមីន និងសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់។ លើសពីនេះទៅទៀត ការទទួលទានតិចក៏ជួយកាត់បន្ថយនូវជំងឺផ្សេងៗ និងផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែមផងដែរ។ ២. បញ្ចូលផ្សិតសក្នុងរបបអាហារ ៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកជាច្រើននិយាយថា អ្នកដែលទទួលទានផ្សិតសទៀងទាត់មើលទៅក្មេងខ្លាំងជាងអាយុពិតរបស់ពួកគេ។ នេះ គឺដោយសារតែផ្សិតសមានផ្ទុកនូវសារធាតុពិសេសហៅថា ergothioneine និង glutathione ដែលប្រឆាំងទប់ទល់នឹងកោសិកាដែលខូចខាត។ លើសពីនេះទៅទៀត សារធាតុទាំងពីរនេះក៏ជួយបង្ការការវិវត្តន៍នៃជំងឺមហារីក និងជំងឺសសៃឈាមបេះដូង ក៏ដូចជាជំងឺភ្លេចភ្លាំងផងដែរ។ ៣. កាត់បន្ថយបរិមាណនៃការទទួលទានជាតិផ្អែម ៖ វាមិនត្រឹមតែល្អចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែការកាត់បន្ថយជាតិផ្អែមក៏ជួយរក្សារាងរបស់អ្នកឲ្យស្លីមស្រស់ស្អាត និងពន្យឺតដំណើរការនៃភាពចាស់របស់រាងកាយទាំងមូលផងដែរ។ កង្វះនៃជាតិកាបូអ៊ីដ្រាត
May 16, 2018









