Khmernote Media
  • អន្តរជាតិ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីសម្អាតគ្រប់កន្លុកកន្លៀតក្នុងផ្ទះឲ្យបានស្អាត ដោយមិនចាំបាច់ត្រូវចំណាយពេលយូរ ៖ ១. ប្រើប្រាស់ប្រេងដើម្បីសម្អាតស្នាមប្រឡាក់ខ្លាញ់លើផ្ទៃចង្ក្រាន ៖ ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិចក៏ពិតមែន ប៉ុន្តែប្រេងឆាអាចប្រើដើម្បីសម្អាត ឬកម្ចាត់ស្នាមប្រឡាក់ខ្លាញ់បានយ៉ាងងាយ និងឆាប់រហ័ស។ គ្រាន់តែដាក់ប្រេងប៉ុន្មានដំណក់លើក្រដាសជូតមាត់ប្រភេទរឹង ហើយជូតវាសលើចង្ក្រានជាការស្រេច។ ២. ដុសខាត់គ្រប់យ៉ាងដើម្បីឲ្យផ្ទៃវាភ្លឺ ៖ ដើម្បីធ្វើឲ្យផ្ទៃលោហធាតុភ្លឺរលោង ចូរបន្តក់ប្រេងកូនក្មេងប៉ុន្មានដំណក់លើកន្សែងមួយ រួចជូតវាលើវត្ថុទាំងនោះ។ ៣. សម្អាតឆ្នាំងអ៊ុត ៖ អំបិលអាចជួយអ្នកបានក្នុងស្ថានភាពនេះ។ ចាក់អំបិលលើក្រដាសជូតមាត់ប្រភេទរឹង ហើយបន្ទាប់មកបើកដំណើរការឆ្នាំងអ៊ុតឲ្យក្ដៅ រួចចាប់ផ្ដើមអ៊ុតវាលើអំបិល។ ៤. ប្រើប្រាស់អំបោស ដូច្នេះអ្នកមិនចាំបាច់ត្រូវចំកោងខ្នង ឬអោនចុះទៀតទេ ៖ វាជាវិធីដ៏ងាយដើម្បីសម្អាតអាងងូតទឹក។ អ្នកអាចប្រើប្រាស់អំបោសជំនួសការប្រើច្រាសធម្មតា។ ៥. ការសម្អាតបង្គន់ ៖ ដើម្បីចំណេញពេលវេលាបានខ្លះ

    May 17, 2018
  • សង្គម

    យោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ចូន ដើម្បីបង្កើនសុវត្ថិភាពស្លាកលេខរថយន្ត ក្រសួងនឹងប្រើប្រាស់បច្ចេកវិទ្យា QR Code នៅលើរថយន្តរបស់ស្ថាប័នរដ្ឋទាំងអស់ ហើយស្លាកលេខប្រភេទ រដ្ឋ 01 – 2 – 0001 គឺផ្តល់ឲ្យប្រើប្រាស់សម្រាប់សម្គាល់ រថយន្តសមាជិកព្រឹទ្ធសភា។ ស្លាកលេខ​សម្គាល់​រថយន្ត​តាម​ស្ថាប័ន​រដ្ឋ​ទាំងអស់មានដូចជា៖ រដ្ឋ-01 ព្រឹទ្ធសភា រដ្ឋ-02 រដ្ឋសភា រដ្ឋ-03 រាជរដ្ឋាភិបាល រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី រដ្ឋ-06 ក្រសួងការពារជាតិ រដ្ឋ-07 ក្រសួងមហាផ្ទៃ រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

    May 17, 2018
  • អន្តរជាតិ

    ទោះបីជានារីមានរូបសម្រស់ស្រស់ស្អាតយ៉ាងណា ប៉ុន្ដែបញ្ហាក្រចកក៏មិនអាចមើលរំលងបានដែរ។ ព្រោះថានៅពេលដែលអ្នកធ្វើការចូលរួមនៅក្នុងពិធីផ្សេងៗអ្នកគួរតែបន្ថែមការតុបតែងក្រចកអ្នកឲ្យកាន់តែមានសោភណ្ឌភាព ដែលវាក៏ជាផ្នែកមួយដែលជួយឲ្យអ្នកមានទំនុកចិត្តមកលើខ្លួនឯងផងដែរ។ ខាងក្រោមនេះគឺជាស្ទាយក្រចកដ៏ស្រស់ស្អាតដែលនារីកំពុងតែទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំង៖   អត្ថបទ៖ Sai រូបភាព៖ Google

    May 17, 2018
  • PR

    រាជធានីភ្នំពេញ៖ ទស្សនិកជនជាទីមេត្រី លោកអ្នកប្រហែលជាបានស្គាល់កញ្ញា Yinglee Srijomphun រួចមកហើយតាមរយៈបទចម្រៀង “My Heart for My Number” ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន។ នៅថ្ងៃសោរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងតារាចម្រៀងដ៏ល្បីនៅប្រទេសថៃគឺកញ្ញា Yinglee Srijomphun នៅផ្សារទំនើបAeon Mall ជាន់ផ្ទាល់ដី។ រួចបន្តសប្បាយជាមួយគ្នាទៀត នៅកោះពេជ្រក្នុងព្រឹក្តិការណ៍ការប្រគុំតន្រ្តីដ៏ធំអស្ចារ្យគឺ Sususi Celebration Concert ចាប់ពីម៉ោង៦ល្ងាចតទៅ។ ជាពិសេសមានវត្តមានចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា៖ លោក ព្រាប សុវត្តិ

    May 17, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ខុសគឺខុសហើយ មិនថាជាអ្នកណានោះទេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើពួកគេបានប្រព្រឹត្តិខុសពីអ្វីដែលច្បាប់បានកំណត់នោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលបុរសជនជាតិបរទេសម្នាក់គំរាមឈប់វិនិយោគក្នុងប្រទេសចិនប្រសិនបើប៉ូលិសមិនព្រមដោះលែងគេអោយរួចខ្លួន។ តាមប្រភពបានអោយដឹងថាជនជាតិបរទេសម្នាក់ត្រូវបានប៉ូលិសចិនក្នុងតំបន់ Yi County ខេត្ត Zhejiang ឃាត់ខ្លួនពីបទស្រវឹងហើយបើកបរ។ បុរសជនជាតិបរទេសនេះហាក់មិនព្រមសហការជាមួយប៉ូលិសនោះទេ គេនិយាយប្រាប់ប៉ូលិសថាគេបង្កើតអាជីវកម្មច្រើនណាស់ក្នុងប្រទេសចិន គេត្រូវការជួបស្ថានទូតនៅ Shanghai។ ប៉ុន្តែប៉ូូលិសមិនបានពន្យាពេលឃាត់ខ្លួនតាមការសុំគេទេ ពួកគេបានព្យាយាមពន្យល់បុរសជនជាតិបរទេសនោះអោយយល់ពីហេតុផលច្បាប់ក្នុងប្រទេសខ្លួន។ ប៉ូលិសម្នាក់និយាយថា “អ្នកធ្វើអាជីវកម្មនៅទីនេះរឺអត់ ខ្ញុំមិនខ្វល់នោះទេ សំខាន់អ្នកនៅក្នុងប្រទេសចិន អ្នកត្រូវតែគោរពច្បាប់ក្នុងប្រទេសនេះ អ្នកមិនបាច់យករឿងប្រាក់លានរបស់អ្នកមកនិយាយនោះទេ”។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការលើកសរសើរដល់ភាពស្មោះត្រង់លើការងារខ្លួន របស់ក្រុមប៉ូលិសមយក្រុមនេះណាស់៕ អត្ថបទ ៖ Mali ប្រភព ៖ sanook

    May 17, 2018
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានសម្រេចណែនាំទាក់ទងទៅនឹងកំពូលស្មាតហ្វូន OnePlus 6 របស់ខ្លួន ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនដដែលនេះក៏បានណែនាំទាក់ទងទៅនឹងផលិតផលកាសឥតខ្សែថ្មីមួយផងដែរ ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុតត្រឹមរយៈពេល 10នាទី តែប្រើប្រាស់បានរហូតដល់ទៅ 5ម៉ោង។ កាសឥតខ្សែថ្មីនេះ ត្រូវបានក្រុមហ៊ុន OnePlus ដាក់ឈ្មោះឲ្យថា Bullet ហើយប្រើប្រាស់ USB-C ដើម្បីសាកថ្ម។ ដោយឡែក កាលពីឆ្នាំ2016 ក្រុមហ៊ុននេះធ្លាប់ចេញលក់កាស Bullets V2 ម្ដងរួចមកហើយ តែជាប្រភេទកាសខ្សែ ដូចនេះវាហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងនោះទេ។ ដោយសារតម្រូវកាសប្រភេទកាស Bluetooth ច្រើនពេកលើទីផ្សារ ក្រុមហ៊ុន

    May 17, 2018
  • អន្តរជាតិ

    ម្នាស់ គឺជាផ្លែឈើត្រូពិចមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ bromelain ព្រមទាំងសារធាតុចិញ្ចឹមសំខាន់ៗចាំបាច់សម្រាប់រាងកាយដើម្បីទទួលបានសុខភាពល្អ។ ទឹកត្រាំផ្លែម្នាស់ គឺជាភេសជ្ជៈដ៏មានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយវាអាចជួយអ្នកក្នុងការកាត់បន្ថយអាការៈការហើម ឬឈឺចាប់ក្នុងសន្លាក់ សម្រកទម្ងន់ និងបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំថែមទៀតផង។ អត្ថខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបនៃការធ្វើទឹកផ្លែម្នាស់ រួមជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើននៃទឹកភេសជ្ជៈនេះចំពោះសុខភាព ៖ – គ្រឿងផ្សំ និងរបៀបធ្វើភេសជ្ជៈផ្លែម្នាស់៖ ម្នាស់ទំហំកណ្ដាល ឬមធ្យម ១ ផ្លែ, ជីអង្កាម ៦ ស្លឹក និងទឹកធម្មតា ១ លីត្រ។ ដំបូងត្រូវចិតសំបកម្នាស់ចេញសិន បន្ទាប់មកសឹមកាត់ផ្លែម្នាស់ឲ្យទៅជាដុំ ឬចំណិតតូចៗ។ ចាក់ទឹកចូលក្នុងក្រឡស្អាតមួយ ហើយបន្ទាប់មកបន្ថែមដុំផ្លែម្នាស់ និងស្លឹកជីអង្កាមចូល។

    May 17, 2018
  • អន្តរជាតិ

    ប្រទេសចិន ៖ ការហោះហើរនៅអាកាសមិនមែនជារឿងងាយស្រួលនោះទេ អ្នកបើកបរអាចប្រឈមមុខនឹងគ្រោះថ្នាក់បានគ្រប់ពេលទាំងអស់ ប្រសិនបើមិនបានគ្រប់គ្រងបាននូវបញ្ហាចៃដន្យណាមួយដែលកើតឡើងទាន់ពេល។ ប្រភពព័ត៌មានចិនបានចុះផ្សាយកករណីរន្ធត់មួយ ដែលអ្នកបើកបរយន្តហោះម្នាក់រងរបួសខណៈពេលកំពុងធ្វើការហោះហើរក្នុងកម្ពស់៩គីឡូម៉ែត្រពីដី ដោយសារតែកញ្ចក់ផ្នែកខាងមុខខាងស្តាំបានផ្ទុះបែក។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ តាមរយៈសារព័ត៌មានចិនបានអោយដឹងថាអ្នកបើកយន្តហោះអង្គុយផ្នែកខាងស្តាំនេះរងរបួសខ្លាំងត្រង់ផ្នែកក និងកដៃ រីឯម្នាក់ទៀតរងរបួសសើរស្បែកប៉ុណ្ណោះ។ ប្រភពដដែលនេះបានបន្ថែមថាអ្នកបើកយន្តហោះអង្គុយផ្នែកខាងស្តាំ បិះនឹងត្រូវប៉ើងចេញពីយន្តហោះទៀតផង តែសំណាងដែលមានខ្សែក្រវ៉ាត់ជួយទប់ជាប់។ ការផ្ទុះបែកកញ្ចក់នេះបានកើតឡើងនៅក្នុងចន្លោះសីតុណ្ហភាពពី ដក៣០អង្សា ទៅដល់ ដក៤០អង្សា អ្នកដំណើរម្នាក់បានប្រាប់ថាវាកើតឡើងនៅចំពេលដែលអ្នកបំរើលើយន្តហោះកំពុងតែផ្តល់អាហារមកអោយពួកយើង។ បន្ទាប់ពីមានការផ្ទុះបែកកញ្ចក់ផ្នែកខាងស្តាំដ៏នឹកស្មានមិនដល់នេះ យន្តហោះទាំងមូលត្រូវរងការវាយប្រហារ ឧបករណ៍មួយចំនួននៅក្នុងនោះត្រូវបានបំផ្ញាញ ធ្វើអោយយន្តហោះមួយនេះបង្ខំចិត្តចុះចតភ្លាមៗ នៅអាកាសយាន្តដ្ឋាន Chengdu Shuangliu ជាសំណាងដែលអ្នកបើកអាចគ្រប់គ្រងបាននឹងចុះចតបានដោយសុវត្ថិភាព៕ អត្ថបទ ៖ Mali ប្រភព

    May 17, 2018
  • អន្តរជាតិ

    នារីៗគ្រប់រូបសុទ្ធសឹងតែចង់ទទួលបាននូវភាពស្រស់ស្អាត ហើយក្រៅពីការតុបតែងមុខអ្វីដែលខ្វះមិនបាននោះគឺការមានរោមចិញ្ចើមក្រាស់ស្អាត។ ដែលនារីៗតែងតែចំណាយថវិកានៅក្នុងសាកចិញ្ចើមដើម្បីទទួលបាននូវភាពស្រស់ស្អាត និងមានចិញ្ចើមក្រាស់ល្អ។ ពេលនេះអ្នកពុំចាំបាច់ចំណាយលុយតទៅទៀតនោះទេ ត្រឹមតែអនុវត្តន៏វិធីទាំងនេះនឹងទទួលបានប្រសិទ្ធិភាពជាមិនខាន៖ ១. ប្រេងអូលីវ៖ ដោយសារតែប្រេងអូលីវមានជាតិវីតាមីន Aនិង Eដែលជួយបណ្ដុះរោមចិញ្ចើមបានក្រាស់ល្អ។ ដោយអ្នកគ្រាន់តែយកមកបន្ដក់ពី ២ទៅ ៣ដំណក់បន្ទាប់មកទុកវាចោលប៉ុន្មានម៉ោងនោះអ្នកនឹងទទួលបានលិទ្ធផល។ ២. ប្រេងដូង៖ ជាប្រេងមួយប្រភេទដែលមានភាពងាយស្រួលនៅក្នុងការប្រើ ដោយគ្រាន់តែយកវាមកលាបនៅលើចិញ្ចើមមុនពេលចូលគេង ហើយចាំលាងសំអាតនៅព្រឹកថ្ងៃបន្ទាប់ជាការស្រេច ដែលការធ្វើបែបនេះគឺជួយឲ្យរោមចិញ្ចើមអ្នកក្រាស់និងជួយបន្ថែមនូវជាតិសំណើម។ ៣. ប្រេង Castor៖ នេះជាប្រភេទប្រេងដែលល្អបំផុតព្រោះវាសំបូរទៅដោយប្រូតេអ៊ីនដែលជួយរោមចិញ្ចើមក្រាស់ ប៉ុន្ដែមុននឹងធ្វើការលាបពីលើចិញ្ចើមអ្នកគួរតែសាកល្បងនៅលើដៃជាមុនសិនដើម្បីប្រាកដចិត្តថាវាមិនបង្កភាពរលាក។ ៤. ប្រេងអាល់ម៉ុង៖ មានផ្ទុកសារធាតុអង់ទីអុកស៊ីដង់និងវីតាមីន E ដែលជួយឲ្យរោមចិញ្ចើមលូតលាស់បានឆាប់រហ័ស។ ដោយអ្នកគ្រាន់តែយកវាមកម៉ាស្សាតិចៗនៅលើចិញ្ចើមប្រហែលជា ២ម៉ោងរួចចាំលាងទឹកចេញ៕ អត្ថបទ៖ Sai ប្រភព៖timesofindia

    May 17, 2018
  • រថយន្ត

    មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយនូវរថយន្ដប្រភេទ Hatch back របស់ក្រុមហ៊ុន Toyata ម៉ូដែល Prius ដែលល្បីថាស៊ីសាំងតិចបំផុត ហើយមានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Hybrid ទៀត។ ដោយឡែក សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងក៏សង្កេតឃើញប្រជាជនភាគច្រើននិយមជិះរថយន្ដនេះដែរ ដោយហេតុស៊ីសាំងតិច និងខូចក៏ចំណាយប្រាក់ដើម្បីជួសជុលអស់តិចដូចគ្នាដែរ។ Toyota Prius រឺខ្មែរយើងនិយមហៅថាអាព្រូស មានភ្ជាប់មកជាមួយនឹងកម្លាំងម៉ាស៊ីនត្រឹម 1.5L ស៊ីឡាំង4 ជាមួយនឹងកម្លាំងសេះ 110hp ប៉ុណ្ណោះ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ មានអ្នកច្នៃរថយន្ដមួយក្រុមបានយករថយន្ដប្រភេទនេះមកកែច្នៃឡើងវិញ ដោយផ្លាស់ប្ដូរម៉ាស៊ីនទាំងមូលឲ្យមានកម្លាំងរហូតដល់ទៅ 800hp ឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ អាព្រូសមួយគ្រឿងនោះបានទទួលការផ្លាស់ប្ដូរកម្លាំងម៉ាស៊ីនមកជា 4.5L វិញ ជាមួយនឹងប្រអប់លេខដៃ

    May 17, 2018