- Khmernote Media
- កីឡា
ក្លឹបមេឃខៀវ Manchester City និងក្លឹបហង្សក្រហម Liverpool ត្រៀមប្រជែងដណ្ដើមអ្នកចាំទីចាស់វស្សា Gianluigi Buffon ក្រោយពេលអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះប្រកាសថាមិនទាន់ចូលនិវិត្តន៍ពីវិស័យកីឡាបាល់ទាត់។ អ្នកចាំទីវ័យ 40 ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ប៉ុន្ដែ Buffon បានប្រកាសថារូបគេមិនទាន់ចូលនិវិត្តន៍ពីកីឡាបាល់ទាត់ទេនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ហើយអ្នកចាំទីរូបនេះត្រៀមខ្លួនចូលលេងម្ដងទៀត ប្រសិនបើមានក្លឹបណាត្រូវការរូបគេ។ ក្លឹបយក្សពីរនៅក្នុងលីគកំពូល Premier League សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកកំពូលអ្នកចាំទីរូបនេះមកកាន់ទឹកដីអង់គ្លេសនៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះកំពុងមានក្លឹបជាច្រើនកំពុងមានចំណាប់អារម្មណ៍លើគាត់ ក្រោយពេល Buffon ប្រកាសថានៅលេងបាល់បន្ដទៀត។ បុត្រ ប្រភព៖ Goal
May 18, 2018 - អន្តរជាតិ
បុរសជាច្រើនពុំសូវចាប់អារម្មណ៍ជាមួយនឹងការស្លៀកពាក់របស់ខ្លួននោះទេ ដោយពួកគេមិនបានដឹងទេថាការស្លៀកខោខូវប៊យក៏មានរបៀបនៅក្នុងការស្លៀកផងដែរ ព្រោះថាបើសិនជាអ្នកស្លៀកពាក់មិនត្រឹមត្រូវនោះអាចធ្វើឲ្យអ្នកមិនមានភាពស្រស់ស្អាត។ ខាងក្រោមនេះគឺជាកំហុងទាំង ៤ដែលបុរសមិនដែលចាប់អារម្មណ៍នៅពេលដែលខ្លួនស្លៀកខោខូវប៊យម្ដងៗ៖ ១. បញ្ហាជើងខោ៖ នៅពេលដែលជើងខោវែងពេកអ្នកធ្វើការកាត់ចេញ ដែលទុកវាត្រឹមកជើង មិនមែនបណ្ដោយឲ្យជើងខោធ្លាក់ រឺក៏ហួសកជើងខ្លាំងពេកនោះទេ។ ២. ប្រភេទនៃខោខូវប៊យ៖ យើងតែងតែឃើញពណ៌ខោខូវប៊យគឺមាន ២ប្រភេទមួយពណ៌ក្រម៉ៅ រីឯមួយទៀតពណ៌ស្រាលដែលខោទាំងពីរពណ៌នេះគឺស្លៀកពេលខុសគ្នា។ សម្រាប់ខោខូវប៊យពណ៌ក្រម៉ៅសម្រាប់ស្លៀកនៅពេលល្ងាច ចំណែកខោខូវប៊យស្រាលគឺសម្រាប់ពេលថ្ងៃ ហេតុនេះបុរសគួរតែមានការបែងចែកឲ្យបានច្បាស់។ ៣. ជៀសវាងការបត់ជើងខោឡើង៖ អ្នកអាចគិតថាជាស្ទាយមួយដែលទាន់សម័យ ប៉ុន្ដែបើសិនជាអ្នកតុបតែងបែបនេះទៅកន្លែងធ្វើការ រឺក៏ចេញទៅជួបគេនៅខាងក្រៅគឺមិនអាចចូលចំណោមជាមួយគេឯងនោះទេ។ ហេតុនេះបើសិនជាជើងខោរបស់អ្នកហួស រឺក៏វែងជាងស្បែកជើងរបស់អ្នក អ្នកគួរតែធ្វើការកាត់តម្រឹមឲ្យបានត្រឹមត្រូវ។ ៤. បុរសដែលមានរាងស្គម៖ អ្នកដែលមានរាងស្គមគួរតែរកទំហំខោណាដែលល្មមនឹងខ្លួន កុំស្លៀកពាក់ខោខូវប៊យដែលឃើញរលុងធំជាងខ្លួនព្រោះវាធ្វើឲ្យអ្នកមិនមានទំនុុកចិត្តលើខ្លួនឯង៕ អត្ថបទ៖ Sai ប្រភព៖timesofindia
May 18, 2018 - PR
ភ្នំពេញថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ សម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប ថ្ងៃនេះរៀបចំកម្មវិធី «វេទិកាឧស្សាហកម្មដែក៖ ដាក់ប្រទេសកម្ពុជានៅលើ ផែនទីឧស្សាហកម្មដែកពិភពលោក» នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ក្នុងទិសដៅក្នុងការត្រួតពិនិត្យឡើងវិញនូវវិស័យសំណង់ទូទៅ និង វិស័យសំណង់ពាក់ព័ន្ធនឹងគ្រោងបង្គំដែករបស់ប្រទេសកម្ពុជា និង ការពិចារណាទៅលើការអភិវឌ្ឍនាពេល អនាគត ក្នុងឧស្សាហកម្មដែក។ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ហើយវិស័យសំណង់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះហើយ វេទិកាឧស្សាហកម្មដែកដំបូងក្នុងប្រទេសកម្ពុជានេះ នឹងត្រួតពិនិត្យ
May 18, 2018 - អន្តរជាតិ
សព្វថ្ងៃនេះអ្នកជំនាញថតរូបជាច្រើនសុទ្ធសឹងតែជាបុរស ដែលកម្រមានស្រ្ដីប្រសព្វខាងថតរូបនេះណាស់។ ប៉ុន្ដែអ្នកជំនាញបាននិយាយថាបើសិនជានារីដែលចូលចិត្តខាងថតរូបគឺជានារីដែលចេះយល់ពីដៃគូបំផុត ព្រោះថារូបនាងដឹងពីចំណូលចិត្តរបស់ដៃគូរបស់ខ្លួន ចាប់អារម្មណ៍និងរឿងតូចតាចដែលនៅជុំវិញខ្លួន អ្វីដែលសំខាន់គឺងាយចុះសម្រុងគ្នា។ ខាងក្រោមនេះគឺជាមូលហេតុដែលគេបានលើកឡើង៖ ១. រូបនាងមានភាពទាក់ទាញពិសេស៖ នៅពេលដែលនារីមានចំណូលចិត្តខាងថតរូបដូចជាអ្នក អ្នកប្រាកដជាពុំមានភាពធុញនៅក្នុងការសន្ទនាជាមួយនឹងដៃគូរបស់អ្នកឡើយ។ ជាពិសេសអ្នកក៏មិនចាំបាច់បារម្ភពីបញ្ហារូបរបស់អ្នកមានដៃធំ រឺក៏ឃើញទាបទៀតដែរ។ ២. រូបនាងចូលចិត្តនៅក្នុងការធ្វើដំនើរកំសាន្ដ៖ ជាការពិតណាស់អ្នកចូលចិត្តថតរូបគឺប្រាកដជាចូលចិត្តធ្វើដំនើរកំសាន្ដគ្រប់ទីកន្លែងដើម្បីទទួលបាននូវរូបស្អាតៗ ដែលជាហេតុធ្វើឲ្យអ្នកកាន់តែមានចំណាប់អារម្មណ៍ចំពោះរូបនាង ហើយក៏កាន់តែស្វែងយល់ពីគ្នាបានកាន់តែច្បាស់។ ៣. នាងតែងតែយកចិត្តទុកដាក់អ្នកជុំវិញខ្លួន៖ ប្រៀបដូចជាការថតរូបចឹងរូបនាងតែងតែមានការបារម្ភពីទេសភាព ក៏ដូចជារុក្ខជាតិដែលនៅជុំវិញខ្លួនរបស់នាង បើយើងបែរយកនិយាយពីទំនាក់ទំនងស្នេហាក៏ដូចគ្នារូបនាងប្រាកដជាមានការយកចិត្តទុកដាក់ចំពោះរូបអ្នកបានល្អិតល្អន់ទោះបីជារឿងតូចតាចក៏ដោយ ហេតុនេះអ្នកមិនចាំបាច់បារម្ភគ្មានអ្នកយល់ចិត្តទៀតនោះទេ។ ៤. រូបនាងពុំមានការបារម្ភខ្លាចអ្វីទាំងអស់៖ អ្នកថតរូបម្នាក់ទោះបីជាមានភ្លៀង រឺក្ដៅយ៉ាងណាក៏មិនបោះបង់ចោលការងាររបស់ខ្លួនដែរ ស្នេហាក៏ដូចគ្នារូបនាងអាចកំដអ្នករហូតទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏រូបនាងមិនទុកអ្នកចោលដែរ។ ៥. មានការចងចាំល្អៗជាមួយគ្នា៖ បើសិនជារូបនាងស្រលាញ់ខាងថតរូបមែននោះ ដូចនេះរូបនៅក្នុង
May 18, 2018 - អន្តរជាតិ
ប្រទេសចិន ៖ កូនៗជាក្តីស្រលាញ់ធំបំផុតនៅក្នុងជីវិតរបស់ឪពុកម្តាយ ពួកគាត់តែងតែព្រួយបាររម្ភខ្លាំងណាស់សំរាប់អនាគតរបស់ពួកគេជាពិសេសដៃគូជីវិតតែម្តង។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿរ៉ាវរំជួលចិត្តមួយ ឪពុកម្នាក់បានធ្វើអោយកូនស្រីនិងកូនប្រសារខ្លួនស្រក់ទឹកភ្នែកក្នុងថ្ងៃរៀបការដោយសារតែសំដីមួយឃ្លារបស់គាត់។ វីដេអូរបស់បុរសជាឪពុកដែលមិនត្រឹមតែធ្វើអោយកូនស្រីនិងកូនប្រសារស្រក់ទឹកភ្នែកនោះទេ តែក៏បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនហូរទឹកភ្នែកមិនដឹងខ្លួនដែរ។ តាមរយៈវីដេអូខ្លីនោះ បុរសជាឪពុកវ័យចំណាស់បាននិយាយទៅកាន់កូនប្រសារថា “ប្រសិនបើអ្នកមិនស្រលាញ់នាងនោះទេប្រាប់ខ្ញុំមក នេះជាពាក្យពិតនៅក្នុងចិត្តរបស់ខ្ញុំក្នុងថ្ងៃរៀបការរបស់កូនស្រី”។ ឪពុកក្មេករូបនេះបានប្រាប់ទៅកូនប្រសារខ្លួនទៀតថា “មនុស្សប្រុសដែលអោបនាងមុនគេគឺប៉ា មនុស្សប្រុសដែលមើលថែរក្សានាងដំបូងគេក៏ជាប៉ាដែរ តែប៉ាសង្ឃឹមថាតទៅកូននឹងអាចមើលថែរនាងបានល្អ ប្រសិនបើថ្ងៃណាកូនឈប់ស្រលាញ់នាងហើយប្រាប់ប៉ាប៉ានឹងយកនាងមកវិញ”។ សម្តីមួយឃ្លាចេញពីមាត់ឪពុកធម្មតាម្នាក់ ដែលមិនមែនជាអ្នកកនិពន្ធ ក៏មិនមែនជាអ្នករៀនសូត្រខ្ពង់ខ្ពស់អីដែរ តែជាសម្តីចេញពីទឹកចិត្តពិតរបស់ឪពុកម្នាក់ដែលស្រលាញ់កូន។ នៅពេលវីដេអូនេះចេញផ្សាយ មាននអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការរំជួលចិត្ត រហូតមានអ្នកខ្លះដល់ថ្នាក់ហូតទឹកភ្នែកទៀតផង៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖ អត្ថបទ ៖ Mali ប្រភព ៖ sanook
May 18, 2018 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីវេលាម៉ោង ២១ និង០០នាទីយប់ថ្ងៃទី១៨ ខែឧសភា ដល់ម៉ោង ៥ និង០០ទៀបភ្លឺថ្ងៃទី១៩ ខែឧសភា ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង នឹងចាប់ផ្តើមស្ទូចតម្លើងគ្រោងដែកតួស្ពានជំហានទី៣ កាត់ទទឹងខាងលើមហាវិថី ហ្សាលដឺហ្គោល ទីតាំងភ្ជាប់ពីចិញ្ចើមផ្លូវមុខហាង Kawasaki ទៅចិញ្ចើមផ្លូវមុខស្ថានីយ៍ប្រេងកាល់តិច។ មន្ត្រីជំនាញក៏បានស្នើរឲ្យអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវទាំងអស់ធ្វើការវៀងផ្លូវ ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ជាយថាហេតុ៕ អត្ថបទ៖ សេម
May 18, 2018 - PRតើតារាល្បីៗណាខ្លះដែលកំពុងប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤គ្រាប់ Huawei Y9 2018 កម្លាំងថ្មយក្ស?
ភ្នំពេញ៖ Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនកាមេរ៉ាភ្លោះមុខក្រោយ មានកម្លាំងថាមពលថ្មធំមហិមារហូតដល់ទៅ ៤០០០ អំពែម៉ោង។ ដោយសារសមត្ថភាពខ្លាំង គុណភាពល្អ តម្លៃល្អ ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei មួយនេះបានឆក់យកបេះដូងតារាល្បីៗឲ្យងាកមកប្រើប្រាស់ Huawei Y9 2018 សឹងគ្រប់គ្នា។ ខាងក្រោមនេះ គឺជាតារាល្បីៗដែលកំពុងប្រើប្រាស់ស្មាតហ្វូន Huawei Y9 2018៖ ពិធីការីពូកែវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា តារាចម្រៀង Original Song លោក ថេណា តារាចម្រៀងប្រចាំផលិតកម្ម Sunday
May 18, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ កាលពីយប់ម្សិលមិញនេះ ប៉ូលិសម៉ាឡេស៊ីបានចុះទៅពិនិត្យមើលអាផាតមិនជាច្រើនកន្លែងរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងរឹបអូសបានកាបូបដៃមានតម្លៃថ្លៃៗចំនួន២៨៤កេស និងកាបូបចំនួន៧២កាបូបផ្សេងទៀត ដែលមានផ្ទុកទៅដោយគ្រឿងអលង្ការ លុយ នាឡិកា និងវត្ថុមានតម្លៃជាច្រើនទៀត។ មន្ត្រីប៉ូលិសបានឲ្យដឹងថា ប៉ូលិសបានទទួលការអនុញ្ញាតឲ្យចុះស៊ើបករណីខាងលើ និងករណីផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរុប៦ករណីតាំងពីថ្ងៃពុធ ទី១៦មកម្លះ ហើយបន្ទាប់ពីបញ្ចប់ករណីខាងលើ គេនឹងបន្តបើកការស៊ើបអង្គេតករណីជាច្រើនទៀត។ សូមរំលឹកផងដែរថា ភរិយារបស់លោក Najib Razak ធ្លាប់បានគេសម្គាល់ថា ចូលចិត្តប្រើប្រាស់កាបូបដៃថ្លៃៗ ដែលមានតម្លៃចន្លោះពី ១២,០០០ ដុល្លាររហូតទៅ ៣០០,០០០ ដុល្លារឯណោះ។ គេក៏ធ្លាប់រកឃើញដែរថា គាត់ធ្លាប់ទិញពេជ្រពណ៌ផ្កាឈូក ដែលមានតម្លៃ ២៣
May 18, 2018 - អន្តរជាតិ
ជំងឺអេបូឡា (Ebola) កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសកុងហ្គោ ហើយការរាតត្បាតនេះត្រូវបានគេចាត់ទុកថា ជាការរាតត្បាតដ៏ធំមួយមិនធ្លាប់មានពីមុនមក។ បើយោងតាមលោកវេជ្ជបណ្ឌិត អគ្គនាយករងនៃអង្គការសុខភាពពិភពបាន និយាយថា កម្រិតនៃការរាតត្បាតជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោនេះឈានដល់កម្រិតប្រកាសអាសន្នហើយ បើគិតជាចំនួនមនុស្សគឺ មានរហូតដល់ជាង ១ លាននាក់។ អ្វីដែលជាការកត់សម្គាល់ទៀតនោះគឺថា ភាគច្រើននៃអ្នកដែលកើតមានជំងឺនេះគឺសុទ្ធតែជាអ្នកក្រីក្រ។ តំបន់ដែលកំពុងតែត្រូវជំងឺអេបូឡារាតត្បាតរួមមាន តំបន់ទន្លេកុងហ្គោ និងតំបន់ដាច់ស្រយាលជាច្រើនកន្លែងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ msn
May 18, 2018 - សង្គម
យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដាក់ឲ្យដំណើរការសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន០៣ទៀត និងកែប្រែរយៈពេលនៃការផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មី ដែលនឹងចាប់ផ្តើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេទៅ។ ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែនធម្មតាគំរូថ្មីនៅតាមខេត្តចំនួន០៣ មានដូចជា៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។ សម្រាប់តម្លៃ និងរយៈពេលធ្វើ៖ សម្រាប់មនុស្សចាស់ + សេវាធម្មតា ចំណាយអស់ ១០០ដុល្លារ រយៈពេលធ្វើ១៥ថ្ងៃ + សេវាឆាប់រហ័សកម្រិតមធ្យម ចំណាយអស់ ១៥០ដុល្លារ រយៈពេលធ្វើ០៧ថ្ងៃ + សេវាឆាប់រហ័ស ចំណាយអស់ ២០០ដុល្លារ រយៈពេលធ្វើ០១ថ្ងៃ សម្រាប់កូនក្មេង + សេវាធម្មតា ចំណាយអស់
May 18, 2018









